បរិយាកាសនៃបុណ្យចូលឆ្នាំប្រពៃណី បានកើតឡើងនៅក្នុងប្រទេសជាច្រើនក្នុងទ្វីបអាស៊ី ។ ប៉ុន្តែការឆ្លងរាលដាលកូវីដ-១៩ បានបង្កក្តីបារម្ភយ៉ាងខ្លាំង បង្ខំឲ្យប្រទេសជាច្រើនសម្រេចរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាល ។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Chung Sye-kyun កាលពីថ្ងៃទី៩ខែកុម្ភៈបានចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ។ កូរ៉េខាងត្បូងកំពុងចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ លើកទីបី។ ... Read More »
ព័ត៌មានអន្តរជាតិ
អុីរ៉ាក់កាត់ទោសព្យួរ.កអ្នកទោសភេរវកម្ម៥នាក់
កាលពីថ្ងៃទី៩ខែកុម្ភៈ អុីរ៉ាក់បានកាត់ទោសប្រហារជីវិតភេរវករ ៥នាក់។ ការប្រហារជីវិតនេះ កើតឡើងក្នុងពេលដែលក្រុមភេរវកម្ម IS បង្កើនការវាយប្រហារនៅក្នុងប្រទេសនេះចាប់តាំងពីដើមឆ្នាំ២០២១។ ប្រភពព័ត៌មានពីសន្តិសុខអុីរ៉ាក់បានឱ្យដឹងថា ការកាត់ទោសប្រហារជីវិតភេរវករ៥នាក់ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Nassiriya ភាគខាងត្បូងប្រទេសអុីរ៉ាក់។ អ្នកទោសទាំង៥នាក់ដែលត្រូវប្រហារជីវិតគឺជាពលរដ្ឋអុីរ៉ាក់ទាំងអស់។ នៅថ្ងៃទី៩ខែកុម្ភៈនោះដែរ អុីរ៉ាក់ក៏បានប្រហារជីវិតអ្នកទោសម្នាក់ទៀតពីបទសម្លាប់មនុស្សផងដែរ។ រយៈពេលកន្លងមក ... Read More »
ទីបំផុត! ព្រឹទ្ធសភាអាមេរិក យល់ព្រមបន្តនីតិវិធីសវនាការដកតំណែងលោក ដូណាល់ ត្រាំ
អន្តរជាតិ៖ ទីបំផុត! ព្រឹទ្ធសភាអាមេរិក បានយល់ព្រមបន្តនីតិវិធីសវនាការដកតំណែងលើកទីពីរប្រឆាំងអតីតប្រធានាធិបតី ដូណាល់ ត្រាំ ដោយចាប់ផ្ដើមនៅថ្ងៃទី៩ ខែកុម្ភៈ ដែលធ្វើឱ្យលោកក្លាយជាបុគ្គលម្នាក់គត់ ត្រូវព្រឹទ្ធសភាកាត់ក្ដីរឿងដកតំណែងដល់ទៅពីរដង។ ខណៈលោក ត្រាំ រងបទចោទថា ញុះញង់ឱ្យមានការបះបោរនៅពេលដែលក្រុមអ្នកគាំទ្ររបស់លោកចូលអុកឡុកអាគារកាពីតូលនៅថ្ងៃទី៦ ខែមករាដែលរំខានកិច្ចប្រជុំរួមរបស់សភាទាំងពីរដើម្បីបញ្ជាក់ជ័យជម្នះលោក ... Read More »
ទីស្នាក់ការកណ្តាលគណបក្ស NLD របស់លោកស្រី អោង សាន ស៊ូជី ត្រូវក្រុមរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា ឆ្មក់ចូលឆែកឆេរ
អន្តរជាតិ៖ បន្ទាប់ពីសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ (UN) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះហិង្សាប្រព្រឹត្តដោយប៉ូលីសមីយ៉ាន់ម៉ា ប្រឆាំងនឹងក្រុមបាតុករដែលកំពុងធ្វើបាតុកម្ម ទាមទារឱ្យដោះលែងលោកស្រី អោង សាន ស៊ូជី និងអ្នកកំពុងជាប់ឃុំដទៃៗទៀត ក្រោយរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ថ្មីៗនេះ; ... Read More »
ពលរដ្ឋអាហ្សង់ទីនមួយគ្រួសារចូលអាំងសាច់ក្នុងព្រៃ ហេីយភ្លេចពន្លត់ភ្លើង បណ្ដាលឲ្យភ្លើងឆេះព្រៃអស់ជិត ៨ពាន់ហិកតា
អន្តរជាតិ៖ បេីយោងតាមរបាយការណ៍របស់អាជ្ញាធរបរិស្ថានអាហ្សង់ទីន បានបញ្ជាក់នៅថ្ងៃអង្គារទី៩ ខែកុម្ភៈ ឆ្នាំ២០២១ថា មានករណីភ្លើងឆេះព្រៃដ៏ធំមួយ បានឆាបឆេះអស់រយៈពេលជាងពីរសប្តាហ៍ហើយនៅតំបន់ខ្វេស្តា ឌែល ទែណឺរ៉ូ (Cuesta del Ternero) ក្នុងតំបន់ ផាតាហ្គោនៀ (Patagonia) ... Read More »
លោកគីម ជុងអ៊ុន ទាមទារឲ្យកូរ៉េខាងត្បូងឈប់ធ្វើសមយុទ្ធជាមួយអាមេរិក
នៅក្នុងកិច្ចប្រជុំគណបក្សពលករកូរ៉េខាងជើង កាលពីថ្ងៃទី៩ខែកុម្ភៈ លោកគីម ជុងអ៊ុន បានចង្អុលប្រាប់ពីយុទ្ធសាស្ត្រដើម្បីបង្កើតទំនាក់ទំនងឱ្យកាន់តែប្រសើរថែមទៀតជាមួយកូរ៉េខាងត្បូង។ នៅក្នុងកិច្ចប្រជុំរបស់បក្សមេដឹកនាំ គីម ជុងអុន បានលើកឡើងពីយុទ្ធសាស្ត្រ៥ឆ្នាំខាងលើ ដើម្បីធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន។ សារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានផ្សាយថា «មេដឹកនាំកូរ៉េខាងជើង ... Read More »
មេដឹកនាំតៃវ៉ាន់៖ ជូនពររដ្ឋាភិបាលក្រុងប៉េកាំង ក្នុងឱកាសចូលឆ្នាំចិន និងសង្ឃឹមថាភាគីទាំងពីរអាចកសាងសន្តិភាព និងស្ថិរភាពរួមគ្នា
អន្តរជាតិ៖ ជាថ្មីម្តងទៀត ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ហាក់បង្ហាញជំហរចង់បន្ធូរបន្ថយភាពតានតឹង និងកសាងទំនាក់ទំនងឆ្លងច្រកសមុទ្រតៃវ៉ាន់ បានជូនពររដ្ឋាភិបាលក្រុងប៉េកាំង ក្នុងឱកាសចូលឆ្នាំចិនខិតចូលមកដល់ ហេីយសង្ឃឹមថា ភាគីទាំងសងខាង អាចកសាងសន្តិភាព និងស្ថិរភាពរួមគ្នាបាន។ ខណៈដែលស្ថានភាពរវាងតៃវ៉ាន់ និងចិនមិនល្អឡើយក្នុងពេលប៉ុន្មានឆ្នាំមកនេះ។ ... Read More »
ស្ថានភាពនៅមីយ៉ាន់ម៉ា កាន់តែអាក្រក់ បាតុកម្មឈានចូលថ្ងៃទី៤ ប៉ូលិសបាញ់គ្រាប់កាំភ្លើងកៅស៊ូទៅលើបាតុករ
កម្លាំងប៉ូលិសមីយ៉ាន់ម៉ា បានចាប់ខ្លួនបាតុករ៣០នាក់ ក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារយោធានៅប្រទេសនេះ ។ ក្រុមបាតុករបានបង្ត ធ្វើបាតុកម្មមិនខ្វល់ពីការព្រមានរបស់យោធា ។ នៅពេលនេះដែរកម្លាំងសន្តិសុខ មីយ៉ាន់ម៉ា បានបាញ់គ្រាប់កាំភ្លើងកៅស៊ូ គ្រាប់បែកផ្សែង បាញ់ទឹកទៅលើហ្វូងបាតុករ ។ ប៉ុន្តែសកម្មភាពទាំងនោះមិនធ្វើឲ្យក្រុមបាតុកររាថយឡើយ។ ពលរដ្ឋនៅរដ្ឋធានី ... Read More »
វៀតណាមរកឃើញករណីឆ្លងកូវីដ -១៩ ចំនួន១៦នាក់នៅថ្ងៃទី៩ខែកុម្ភៈ
គិតត្រឹមម៉ោង១៨ ថ្ងៃទី៩ ខែកុម្ភៈ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ នៅថ្ងៃនេះមានចំនួន១៦នាក់ ក្នុងនោះមាន១៣នាក់ឆ្លងក្នុងសហគមន៍ និង៣នាក់នាំចូលពីក្រៅប្រទេស។ ក្នុងចំណោមអ្នកឆ្លងនៅសហគមន៍ទាំង១៣នាក់មាន នៅខេត្តហាយយឿង ៦ នាក់ រដ្ឋធានីហាណូយ២នាក់ ខេត្ត ហឹងអៀង ... Read More »
នាវាមុជទឹកជប៉ុនរងការខូចខាតយ៉ាងដំណំ ក្រោយប៉ះជាមួយនាវាដឹកទំនិញ
នាវាមុជទឹក Souryu របស់ជប៉ុនបានរងការខូចខាតយ៉ាងខ្លាំងក្រោយប៉ះទង្គិចជាមួយនាវាដឹកទំនិញធុនធំ ។ តាមការវាយតម្លៃ គឺនាវារងការខូចខាតយ៉ាងខ្លាំង ដែលជាការសន្និដ្ឋានពេលដំបូង។ នៅថ្ងៃទី៩ខែកុម្ភៈ កម្លាំងការពារដែនសមុទ្រជប៉ុន MSDF បានឲ្យដឹងថា ទីតាំងបញ្ជានាវារងការ ខូចខាត ហើយផ្នែកhydroplane កំណត់ជម្រៅនៅខាងឆ្វែងក៏ត្រូវ ... Read More »
ក្រោយគ្រោះបាក់ផ្ទាំងដី-ទឹកកក នៅជម្រាលភ្នំហិម៉ាល័យ ប្រទេសឥណ្ឌា ក្រុមសង្រ្គោះបានយកសាកសពមនុស្ស២៨នាក់ ខណៈ១៧៨នាក់បន្តបាត់ខ្លួន
អន្តរជាតិ៖ នៅរសៀលថ្ងៃអង្គារទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរឥណ្ឌា បានរាយការណ៍ថា សាកសពមនុស្សសរុបចំនួន ២៨នាក់ហើយ ត្រូវបានរកឃើញ នៅតំបន់ដែលរងការវាយប្រហារដោយ គ្រោះធម្មជាតិបាក់ផ្ទាំងដី និងផ្ទាំងទឹកកកជម្រាលភ្នំហិម៉ាល័យ (Himalayas) ដែលស្ថិតនៅរដ្ឋអ៊ូតារ៉ាខាញ (Uttarakhand) ... Read More »
ទីក្រុងប៉េកាំង ប្រកាសជាផ្លូវការពីការចាប់ខ្លួនអ្នកកាសែតអូស្ត្រាលីដើមកំណើតចិន ក្រោយជាប់សង្ស័យពីបទបញ្ជូនព័ត៌មានសម្ងាត់
អន្តរជាតិ៖ បេីយោងតាមការប្រកាសរបស់ទីក្រុងប៉េកាំង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបញ្ជាក់ជាផ្លូវការពីការចាប់ខ្លួនលោកស្រី Cheng Lei អ្នកកាសែតអូស្ត្រាលីដើមកំណើតចិន បន្ទាប់ពីជាប់សង្ស័យពីបទបញ្ជូនព័ត៌មានសម្ងាត់របស់ចិនទៅបរទេស។ ខណៈប្រមុខការបរទេសអូស្ត្រាលី ក៏បញ្ជាក់ពីព័ត៌មាននេះដែរថា៖លោកស្រី Cheng Lei វ័យ៤៩ឆ្នាំ ... Read More »
អ្នកវិទ្យាសាស្ត្រអង់គ្លេសជិត២០០នាក់អាចនឹងជាប់គុកដោយសារជួយឲ្យចិនផលិតអាវុធ ទំនើបៗជាច្រើន
តាមសារព័ត៌មាន ដេលីម៉េល នៅថ្ងៃទី៩ ខែកុម្ភៈ បានផ្សាយថា ក្រុមអ្នកឯកទេសអង់គ្លេសប្រមាណជិត២០០នាក់មកពីសាកលវិទ្យាល័យល្បីៗចំនួន២០ អាចត្រូវជាប់គុកពីបទជួយដល់ចិនផលិតអាវុធទំនើបៗជាច្រើន។ នៅពេលនេះកម្លាំងប៉ូលិសអង់គ្លេស បានបើកការស្រាវជ្រាវទៅលើក្រុមអ្នកវិទ្យាសាស្ត្រមកពីមហាវិទ្យាល័យខាងលើដែលបានបំពានច្បាប់ នាំចេញបច្ចេកវិទ្យាជួយដល់ចិន ផលិតអាវុធទំនើបៗជាច្រើន។ កម្រិតទោសសម្រាប់ការបំពានច្បាប់ ខាងលើ អាចនឹងត្រូវជាប់គុកយ៉ាងតិច១០ឆ្នាំ។ ច្បាប់ហាមនាំចេញបានអនុវត្តតាំងពីឆ្នាំ២០០៨ ... Read More »
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដើម្បីដោះស្រាយបំណុល ៣០០ពាន់លានបាត ឈានដល់ការបញ្ឈប់ពីឡុត ៣៩៥នាក់
អន្តរជាតិ៖ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងត្រូវបញ្ឈប់ការងារអ្នកបេីយន្តហោះរាប់រយនាក់ ក្រោមផែនការស្តារបំណុលរបស់ក្រុមហ៊ុនខ្លួន ខណៈដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះ មានបំណុលជាប់ខ្លួនប្រមាណ ៣០០ពាន់លានបាត (ប្រមាណ ១០០ពាន់ដុល្លារ) ដែលបង្ខំឲ្យក្រុមហ៊ុនសម្រេចចិត្តបញ្ឈប់ការហោះហើរចំពោះយន្តហោះ ៣ ប្រភេទរួមមាន៖ Airbus ... Read More »
កូរ៉េខាងត្បូង ក្រោយរកឃើញសត្វឆ្មាឆ្លងកូវីដ១៩ ជាលើកដំបូងពេលនេះចាប់ផ្ដើមធ្វើតេស្ដរកជំងឺនេះលើសត្វចិញ្ចឹម
ភ្នំពេញ៖ បេីយោងតាមទីភ្នាក់ងារសារព័ត៌មានរបស់ជប៉ុន យ៉ុនហាប់ បានចុះផ្សាយថា រដ្ឋាភិបាលរបស់ទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បាននិយាយថា សត្វឆ្មានិងសត្វឆ្កែដែលមានអាការគ្រុនក្តៅ ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម នឹងត្រូវបានផ្តល់ជូនការធ្វើតេស្ដរកជំងឺ ... Read More »
ប្រទេសដំបូងគេដែលបានប្រកាសផ្តាច់ទំនាក់ទំនងជាមួយមីយ៉ាន់ម៉ាក្រោយរដ្ឋប្រហារ
នៅថ្ងៃទី៩ខែកុម្ភៈ នាយករដ្ឋមន្ត្រីប្រទេសនូវែលហ្សេឡង់លោកស្រីJacinda Ardern បានប្រកាសថា រដ្ឋាភិបាលប្រទេសនេះបានផ្អាករាល់ទំនាក់ទំនងនយោបាយ និងយោធាជាមួយប្រទេសមីយ៉ាន់ម៉ា ។ នាយករដ្ឋមន្ត្រីJacinda Ardern បានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា នូវែលហ្សេឡង់នឹងអនុម័តច្បាប់ហាមធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ា និងនយោបាយជាច្រើនទៀត ដែលអាចនាំមកផលប្រយោជន៍ដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ នៅក្នុងសេចក្តីប្រកាស រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់បានលើកឡើងថា ... Read More »
វៀតណាមបញ្ចប់ការសាកល្បង ដំណាក់កាលទីមួយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ Nano Covax
អ្នកស្ម័គ្រចិត្តទាំង៦០នាក់ដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Nano Covax ផលិតដោយប្រទេសវៀតណាមផ្ទាល់ គឺមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ អាចទប់ស្កាត់ការឆ្លងកូវីដ-១៩ទម្រង់ថ្មីបានល្អ ។ បច្ចុប្បន្ន វិទ្យាស្ថានវេជ្ជសាស្ត្រយោធា របស់ក្រសួងការពារជាតិវៀតណាម បានបញ្ចប់ការសាកល្បងចាក់លើកទីមួយនិងលើកទីពីរដល់អ្នកស្ម័កចិត្ត៦០នាក់ ដោយមានកម្រិតចាក់ខុសៗគ្នា ។ ... Read More »
ក្រោយពីមានបាតុកម្មកាន់តែខ្លាំង មេដឹកនាំយោធាមីយ៉ាន់ម៉ាប្រកាសរៀបចំការបោះឆ្នោតឡើងវិញ
ប្រទេសភូមា៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតជាថ្មីឡើងវិញ ក្រោយពីពលរដ្ឋមីយ៉ាន់ម៉ានាំគ្នា ធ្វើបាតុកម្មកាន់តែកើនឡើង ហើយសហគមន៍អន្តរជាតិក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរដល់ការធ្វើរដ្ឋប្រហារនិងការចាប់ខ្លួន ថ្នាក់ដឹកនាំដែលពលរដ្ឋបោះឆ្នោតគាំទ្រ។ អគ្គមេបញ្ចាការកងទ័ពមីយ៉ាន់ម៉ា ឧត្តមសេនីយ៍Min Aung Hlaing បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា «កម្លាំងទាហាននឹងបង្កើតឲ្យមានប្រជាធិបតេយ្យពិតប្រាកដ មានការទទួលខុសត្រូវខ្ពស់ ខុសពីរដ្ឋាភិបាលនាពេលកន្លងមក។ ... Read More »
វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ដល់ទៅ៤៥នាក់នៅថ្ងៃទី៨ខែកុម្ភៈ
នៅថ្ងៃទី៨ខែកុម្ភៈនេះវៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ដល់ទៅ៤៥នាក់ គឺជាចំនួនដ៏ច្រើន ។ ក្នុងចំណោមនោះមានអ្នកឆ្លងនៅទីក្រុងហូជីមិញដល់ទៅ២៥នាក់ ក្រៅពីនេះគឺនៅរដ្ឋធានីហាណូយ ហាយយឿង ក្វាងនិញ និង យ៉ាឡាយ។ សរុបអ្នកឆ្លងនៅវៀតណាមមានដល់ទៅ២០៥០នាក់ហើយ។ ការឆ្លងរាលដាលកូវីដ-១៩កើនឡើងខ្ពស់ បង្កក្តីបារម្ភយ៉ាងខ្លាំងខណៈ ដែលពិធីបុណ្យចូលឆ្នាំវៀតណាមជិតចូលមកដល់ហើយពលរដ្ឋនៅក្នុងទីក្រុងនឹងវិលត្រឡប់ទៅកាន់ ស្រុកកំណើតជួបជុំគ្រួសារ ... Read More »
ឥណ្ឌាផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ដល់ប្រទេសជាច្រើននៅជុំវិញពិភពលោក
ឥណ្ឌាបានផ្តល់ជំនួយវ៉ាក់សាំងជាច្រើនដល់ប្រទេសជាច្រើននៅជុំវិញពិភពលោក ទាំងអាហ្វ្រិកនិងអាស៊ី។ កន្លងមកឥណ្ឌាបានផ្តល់វ៉ាក់សំាងប្រឆាំងកូវីដ-១៩ ដល់ ប្រទេស Myanmar, Bangladesh, Nepal, Sri Lanka និង Maldives ដើម្បីចាក់ជូនកម្លាំងជួរមុខក្នុងសង្គ្រាមប្រឆាំង កូវីដ-១៩ ។ ... Read More »
បណ្តាញទូរទស្សន៍យោធាមីយ៉ាន់ម៉ា ព្រមានចាត់វិធានការលើក្រុមបាតុករបំពានច្បាប់
បណ្តាញទូរទស្សន៍ជាតិមីយ៉ាន់ម៉ាស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា បានចេញសេចក្តីប្រកាសថា មហាជនប្រទេសនេះមិនអាចទទួលយកនូវសកម្មភាពបំពានច្បាប់ ហើយអ្នកដែលបំពាន ត្រូវរារាំងនិងដកចេញ។ សារព័ត៌មានរ៉យទ័របានដកស្រង់ ព័ត៌មានពីបណ្តាញទូរទស្សន៍ MRTV បានផ្សាយថា ការព្រមានខាងលើកើតឡើងក្នុងពេលដែលពលរដ្ឋមីយ៉ាន់ម៉ានាំគ្នាធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារយោធា ។ នេះជាថ្ងៃទី៣ហើយដែលពលរដ្ឋនាំគ្នាធ្វើបាតុកម្មក្រោយទាហានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ខែកុម្ភៈ ហើយចាប់ខ្លួនមន្ត្រីជាច្រើន ក្នុងនោះមានលោកស្រី អោងសាន ... Read More »
ពលរដ្ឋចិនរាប់រយលាននាក់ មិនបានជួបជុំគ្រួសារដោយសារកូវីដ-១៩
ពលរដ្ឋចិនរាប់រយលាននាក់បានចាកចេញពីស្រុកកំណើតទៅធ្វើការនៅទីក្រុងធំៗ ដែលមានការងារល្អៗ អាចរកប្រាក់ចំណូលបានច្រើន ។ បុណ្យចូលឆ្នាំគឺជាពេលវេលាជួបជុំគ្រួសារដ៏សំខាន់ក្នុងមួយឆ្នាំមានម្តង។ ប៉ុន្តែដោយសារឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ-១៩ ពលរដ្ឋជាច្រើនមិនបានវិលត្រឡប់ទៅស្រុកកំណើតជួបជុំគ្រួសារឡើយ។ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ពលរដ្ឋចិនធ្វើដំណើរច្រើនជាងគេបំផុតលើពិភពលោក ។ ពលរដ្ឋរាប់រយលាននាក់បានទៅកាន់ស្ថានីយរថភ្លើង រថយន្តក្រុង អាកាសយានដ្ឋាននានា ដើម្បីទៅស្រុកកំណើត។ ... Read More »
ឃាត់ខ្លួន៣នាក់ និងគ្រឿងញៀនជាង ១ គីឡូក្រាម នៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ និងគ្រឿងញៀនជាង ១ គីឡូក្រាម ត្រូវបានកម្លាំងជំនាញ(ក៨)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មាឃ ប៊ុនថុល នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង ... Read More »
អាជ្ញាធរក្រុងសេអ៊ូល ប្រកាសថានឹងទទួលពិនិត្យរកកូវីដ-១៩ ចំពោះសត្វចិញ្ចឹមដូចជាឆ្កែ និងឆ្មារជាដើម ក្រោយពីរកឃើញករណីវិជ្ជមានកូវីដ ពីកូនឆ្មារមួយថ្មីៗនេះ
កូរ៉េខាងត្បូង៖ បើយោងតាមគេហទំព័រ(ខ្មែរនៅកូរ៉េ News) ផ្សាយនៅរសៀលថ្ងៃទី៨ ខែកុម្ភៈ បានអោយដឹងថា, រដ្ឋាភិបាលក្រុងសេអ៊ូលប្រកាសថានឹងទទួលធ្វើតេស្តជំងឺកូវីដ-១៩ សម្រាប់សត្វចិញ្ចឹមដូចជាឆ្មារ និងឆ្កែ ប្រសិនបើសត្វចិញ្ចឹមទាំងនោះសង្ស័យមានបង្ហាញរោគសញ្ញាណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ នេះបើតាមគេហទំព័រខាងលើយក ពការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។ កម្មវិធីធ្វើតេស្តលើសត្វចិញ្ចឹមនេះ ... Read More »
ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាឲ្យកម្លាំងទាហានត្រៀមប្រយុទ្ធក្នុងឱកាសបុណ្យចូលឆ្នាំ
ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានអំពាវនាវដល់កម្លាំងទាហានប្រទេសនេះឱ្យបង្កើនការត្រៀមលក្ខណៈនៅក្នុងការធ្វើសង្គ្រាមក្នុងឱកាសបុណ្យចូលឆ្នាំចិន។ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ចិនបានផ្សាយនៅថ្ងៃទី៨ខែកុម្ភៈថា ប្រធានាធិបតីចិនស៊ី ជីនពីង បានអំពាវនាវដល់កម្លាំងទាហាន ត្រៀមលក្ខណៈធ្វើសង្គ្រាមក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំចិន។ ការស្នើខាងលើរបស់ប្រធានាធិបតីចិន ព្រោះខ្លាចរងការវាយប្រហារក្នុងពេលមន្ត្រីរដ្ឋាភិបាលសម្រាកក្នុងឱកាសចូលឆ្នាំចិន។ ក្នុងឱកាសទៅសួរសុខទុក្ខកម្លាំងទាហាន ប្រធានាធិបតីចិន ក៏បានព្រមានដល់កម្លាំងទាហានបរទេស មិនត្រូវឌឺដងដាក់ចិនក្នុងពេលប្រទេសនេះស្ថិតនៅក្នុងរដូវកាលឈប់សម្រាកចូលឆ្នាំចិន។ ... Read More »
អ្នកណាដឹងខ្លះថា? តេីមូលហេតុអ្វីបានជាកោះហាវ៉ៃ ក្លាយជាទឹកដីអាមេរិក
អន្តរជាតិ៖ បេីយោងតាមការប្រែសម្រួលចេញពីគេហទំព័រ History.com បានបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោកDwight D. Eisenhower បានប្រកាស និងចាត់ទឹកដីនៃកោះហាវ៉ៃទៅជារដ្ឋទី៥០នៃសហរដ្ឋអាមេរិក រួចទង់ជាតិរបស់សហរដ្ឋអាមេរិកក៏បានទទួលរូបផ្កាយតំណាងចំនួន៥០ផ្កាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៦០។ គេហទំព័រ History.com ... Read More »
សហរដ្ឋអាមេរិក នឹងចូលក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ឡើងវិញ; នេះបេីតាមការអះអាងពីលោក ចូ បៃឌិន
អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះផ្សាយថា ក្រោយអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដើរចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC) កាលពី ... Read More »
ការខកចិត្តរបស់ក្រុម Bayern Munich លើការពន្យារពេល៧ម៉ោងមុនចាកចេញទៅកាន់ប្រទេសកាតា
សារព័ត៌មាន CNA បានផ្សាយថា ក្រុម Bayern Munich កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ បានរងនូវការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីការពន្យារពេល៧ ម៉ោងចំពោះការចាកចេញរបស់ពួកគេទៅកាន់ប្រទេសកាតាសម្រាប់ព្រឹត្តិការណ៍ប្រកួត Club World Cup នៅពេលអាកាសយានដ្ឋានទីក្រុងប៊ែកឡាំងបានបដិសេធមិនផ្តល់យន្តហោះរបស់ពួកគេសម្រាប់ហោះហើរនៅពាក់កណ្តាលអធ្រាត្រ ... Read More »
កម្មវិធីប្រកួតវាយតឺន្នីស Australian Open ចាប់ផ្តើមដោយមានការរំខានពីកូវីដ-១៩
ការប្រកួតកីឡាវាយតឺន្នីស Australian Open ត្រូវបានគេស្គាល់ថា ជាកម្មវិធី “Happy Slam” សម្រាប់បរិយាកាសគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែការប្រកួតនេះគឺមានការគំរាមកំហែងពីជំងឺកូវីដ-១៩ ហើយអាចបង្កភាពវឹកវរថែមទៀតក្នុងអំឡុងពីរសប្តាហ៍ក្រោយ។ ការផ្តោតអារម្មណ៍នៅលើទីលានគឺត្រូវបានគេដឹងហើយថា កីឡាករNovak Djokovic នឹងក្លាយជាជើងឯកលើកទី៩ ហើយកីឡាការិនីSerena Williams ... Read More »
RB Leipzig ប៉ះ Liverpool នៅ Champions League បានផ្លាស់ទៅលេងនៅទីក្រុង Budapest ដោយសារតែការហាមឃាត់ការធ្វើដំណើរទៅអាល្លឺម៉ង់
ការប្រកួតក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប Champions League អង់គ្លេសវគ្គ១៦ក្រុមចុងក្រោយរបស់ Liverpool ទល់នឹងក្រុម RB Leipzig នឹងត្រូវលេងនៅទីក្រុង Budapest ប្រទេសហុងគ្រី បន្ទាប់ពីពួកគេត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់។ ប្រទេសអាល្លឺម៉ង់បានហាមឃាត់ការធ្វើដំណើរភាគច្រើនពីបណ្តាប្រទេសដែលរងការប៉ះទង្គិចយ៉ាងខ្លាំងដោយសារ Covid-19 ប្រភេទថ្មី ... Read More »