ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ទីបំផុត​! ប្រធានក្រុមនាវា MT Strovols ដែលលួចដឹកប្រេង៣០ម៉ឺនប៉ារ៉ែលពីកម្ពុជា​ ត្រូវតុលាការឥណ្ឌូនេស៊ី សម្រេចឃុំខ្លួន​ហើយ​​

អន្តរជាតិ​​៖ បើយោងតាមសារព័ត៌មាន Eurasia review នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​៖​ តុលាការឥណ្ឌូនេស៊ី កាត់ទោសឱ្យ​ប្រធានក្រុមនាវា MT Strovols ជនជាតិបង់ក្លាដេស ដែលបានដឹកប្រេងប្រមាណ៣០ម៉ឺនប៉ារ៉ែលពីកម្ពុជា ជាប់ពន្ធនាគារចំនួន១៥ថ្ងៃ ... Read More »

លោក​ ម៉ាក្រុង ក្រោយឃើញទង្វើអាមេរិក៖​ ប្រាប់អឺរ៉ុបឱ្យឈប់ឆោត ត្រូវការពារប្រយោជន៍​ និងពង្រឹងសមត្ថភាពយោធាខ្លួន

អន្តរជាតិ​៖​ លោក​ អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង​ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនិង​លោក Kyriakos Mitsotakis នាយករដ្ឋមន្រ្តីក្រិក កាលពីថ្ងៃទី២៨ ខែកញ្ញ ឆ្នាំ​២០២១នេះ​ ក្រោយការចុះកិច្ចព្រមព្រៀងទិញលក់នាវាចម្បាំងបារាំងក្នុងទំហំទឹកប្រាក់ប្រមាណ ៣,៥១ពាន់លានដុល្លារ​ យ៉ាងដូច្នេះ​ថា៖​ ... Read More »

ក្រសួង​សុខាភិបាល​ថៃ៖ អ្នកជំងឺកូវីដ​-១៩​ បន្តស្លាប់ជាង​១០០នាក់,​ ខណៈ​រកឃើញអ្នកឆ្លងថ្មី​ជាង​ មួយ​ម៉ឺន​នាក់បន្ថែមទៀត

អន្តរជាតិ​៖ បើតាមទីភ្នាក់សារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ បានប្រកាសនៅថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,៤១៤ករណីបន្ថែមទៀត ,ខណៈ​រកឃើញអ្នកជំងឺចំនួន ១២២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ... Read More »

ខ្សែបម្រើ N’Golo Kante របស់ក្រុមតោខៀវ Chelsea ធ្វើតេស្តវិជ្ជមានកូវីដ-១៩ នឹងខកខានការបង្ហាញខ្លួនពេលប៉ះ Juventus យប់នេះ

ខ្សែបម្រើ N’Golo Kante របស់ក្រុមតោខៀវ Chelsea បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ហើយនឹងខកខានការប្រកួតក្របខ័ណ្ឌ Champions League នៅរាត្រីថ្ងៃពុធនេះជាមួយក្រុម Juventus។ កីឡាករអន្តរជាតិបារាំងវ័យ៣០ឆ្នាំរូបនេះនឹងនៅដាច់ដោយឡែកពីគេរយៈពេល១០ថ្ងៃ។ រូបគេនឹងមិនបង្ហាញខ្លួនពេលក្រុមតោខៀវប៉ះជាមួយក្រុម Southampton ក្នុងក្របខ័ណ្ឌ ... Read More »

ម្ចាស់ជើងឯក US Open កីឡាការិនី Emma Raducanu ផ្តល់កិត្តិយសចូលរួមកម្មវិធី Indian Wells

ម្ចាស់ជើងឯកពានរង្វាន់ US Open របស់ចក្រភពអង់គ្លេស កីឡាការិនីEmma Raducanu ត្រូវបានផ្តល់ជូននូវនិមិត្តរូបចូលក្នុងការប្រកួតកម្មវិធីIndian Wells។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៩ កញ្ញានេះ។ ការចូលរួមប្រកួតនេះនឹងក្លាយជាការប្រកួតលើកដំបូងរបស់កីឡាការិនីវ័យ១៨ឆ្នាំចាប់តាំងពីជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាងនៅទីក្រុងញូវយ៉កកាលពីដើមខែនេះ។ ថ្វីត្បិតតែឥឡូវនេះនាងជាប់ចំណាត់ថ្នាក់លេខ២២នៅលើពិភពលោកក៏ដោយក៏បញ្ជីឈ្មោះសម្រាប់ការប្រកួតកម្មវិធីវាយតឺន្នីស ... Read More »

ហង្សក្រហម Liverpool បន្តឈរលេខ១ក្នុងពូល B នៅ Champions League ក្រោយបំបាក់ Porto ៥ទល់១

ក្រុមហង្សក្រហម Liverpool បានយកឈ្នះលើក្រុម Porto ដើម្បីបន្តឈរកំពូលតារាងក្នុងពូលB នៃក្របខ័ណ្ឌ Champions League រដូវកាល២០២១-២០២២។ ក្រុមរបស់លោក Jurgen Klopp ពិតជាអស្ចារ្យមែនទែនដោយសារពួកគេរក្សាការឈ្នះ ១០០% នៅក្នុងការប្រកួតក្របខ័ណ្ឌមួយនេះ។ ... Read More »

Messi រកគ្រាប់បាល់ដំបូងជួយឲ្យ PSG ឈ្នះ Man City នៅ Champions League

ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ដំបូងរបស់ខ្លួននៅក្លិប Paris St-Germain ក្នុងការប្រកួតដ៏អស្ចារ្យ ខណៈដែលក្រុមនេះបានផ្តួលក្រុម Manchester City ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញានេះក្នុងលទ្ធផល ... Read More »

អភិបាលរដ្ឋញូសោតវែលស៍៖​ ព្រមានប្រជាជន​នៅទីក្រុងស៊ីដនី ដែលមិនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវប្រឈមមុខនឹងគ្មានសេរីភាពដូចគេឯង

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​លោកស្រី គ្លេឌីស ប៊ឺរេជីកលៀន (Gladys Berejkilian) អភិបាលរដ្ឋញូសោតវែលស៍ (New South ... Read More »

លោក​ ចូ​ បៃឌិន​​ សង្ឃឹម​ថា៖ ពលរដ្ឋអាមេរិកទៅទទួលវ៉ាក់សាំងដូសទីបី និងអ្នកដែលមិនទាន់ចាក់ជាង​២៣ភាគរយ​, ខណៈ​លោកទទួល​បានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ​រួចហើយ

អន្តរជាតិ​៖​ លោក ចូ បៃឌិន ​ ប្រធានាធិបតីអាមេរិក​ ដែលមានអាយុ៧៨ឆ្នាំ ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទីបី ឬដូសជំរុញ​ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០២១​។ ទន្ទឹមនឹងនេះ​ លោក ... Read More »

ចាប់ផ្តើមជាផ្លូវការពិព័រណ៍អាកាសចរណ៍ធំមួយរបស់ចិន, ខណៈកំពុងបង្អួតរាងយន្តហោះចម្បាំង និងដ្រូនបំពាក់មីស៉ីលទំនើបៗ

អន្តរជាតិ​៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ​ នៅក្នុងពិព័រណ៍អាកាសចរណ៍ដ៏ធំបំផុតមួយរបស់ប្រទេសចិន​​​ បានបង្ហាញបរិក្ខាយោធាផ្លូវអាកាស ដែលកាន់តែទំនើបខ្លាំងឡើងៗរបស់ខ្លួន ជាពិសេសយន្តហោះដ្រូន និងយន្តហោះចម្បាំង។ ទីភ្នាក់ងារព័ត៌មាន AFP ... Read More »

កូរ៉េខាងជើង​ បន្តបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ទៀតចូលក្នុងសមុទ្រ​ខាងកើត,​ ខណៈប្រេសិតកូរ៉េខាងជើងប្រចាំ (UN) លើកឡើងថា ខ្លួនមានសិទ្ធិសាកល្បងអាវុធផ្សេងៗ

អន្តរជាតិ​៖​ កូរ៉េខាងជើង​ បន្តសាកល្បងអាវុធជាលើកទី៣​ នៅថ្ងៃទី២៨​ ខែកញ្ញា ឆ្នាំ​២០២១នេះ​ បន្ទាប់ពី​បានបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីមួយគ្រាប់ទៀតចូលក្នុងសមុទ្រ​ខាងកើត ក្នុងខែកញ្ញានេះ។ ហេីយចំពោះការបាញ់សាកល្បងថ្មីនេះ ត្រូវ​បានប្រេសិតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ (UN) បានលើកឡើងក្នុងមហាសន្និបាតថា៖ ខ្លួនមានសិទ្ធិសាកល្បងអាវុធផ្សេងៗ។ ជាក់ស្ដែង​បើតាមការបញ្ជាក់ពីយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា​ ... Read More »

ប្រធានក្លិប Tottenham លោក Fabio Paratici កំពុងរៀបចំការផ្ទេរនៅខែមករាជាមួយតារាក្លិប Juventus ម្នាក់

តារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Dejan Kulusevskiកំពុងស្ថិតនៅលើរ៉ាដារបស់ក្លិប Tottenham សម្រាប់ការផ្ទេរនៅខែមករាខាងមុខនេះ ខណៈដែលនាយកគ្រប់គ្រងរបស់ក្លិប Spurs សម្លឹងមើលការជួបជុំជាមួយតារាស៊ុយអែតរូបនេះ។ ក្រុមមាន់ខ្នាយមាស Tottenham កំពុងពិចារណាលើការផ្លាស់ប្តូរខែមករាសម្រាប់ខ្សែប្រយុទ្ធ Dejan Kulusevski ... Read More »

ម្ចាស់ជើងឯកកីឡាចំបាប់ស៊ូម៉ូដ៏ល្បីរបស់ប្រទេសជប៉ុនប្រកាសចូលនិវត្តន៍

ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនបានរាយការណ៍ថា កីឡាករ Hakuho ដែលជាម្ចាស់ជើងឯកដ៏អស្ចារ្យបំផុតរបស់កីឡាចំបាប់ស៊ូម៉ូបានសម្រេចចិត្តចូលនិវត្តន៍ដោយសារបញ្ហាជង្គង់របស់គាត់។ កីឡាករវ័យ៣៦ឆ្នាំរូបនេះបានឈ្នះកំណត់ត្រាការប្រកួតចំនួន៤៥ដែលមានចំនួនឈ្នះច្រើនជាង១៣ដងនៅក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែគាត់ត្រូវអាក់ខានប្រកួតដោយសាររបួសពេញមួយឆ្នាំ។ កីឡាករ Hakuho បានបង្ហាញខ្លួនតែម្នាក់គត់នៅឆ្នាំ២០២១ នៅការប្រកួតកម្មវិធី Nagoya Grand Sumo Tournament ក្នុងខែកក្កដាដោយមិនដែលចាញ់សោះ ... Read More »

Messi អាចនឹងបង្ហាញខ្លួនពេល PSG ប៉ះ Manchester City នៅ Champions League

ខ្សែប្រយុទ្ធ Lionel Messi មិនត្រូវបានបញ្ចូលក្នុងក្រុម Paris Saint-Germain សម្រាប់ជ័យជម្នះ ២-០ ក្នុងផ្ទះរបស់ពួកគេលើក្រុមMontpellier នៅចុងសប្តាហ៍នេះទេ ប៉ុន្តែគាត់កំពុងហ្វឹកហាត់ជាមួយក្រុមមុនការប្រកួតវគ្គចែកពូល Champions League ទល់នឹង Manchester ... Read More »

វៀតណាមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ជូនពលរដ្ឋបានជិត៤០លានដូសហើយ

វៀតណាមបានបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងសង្គមនិងដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ ។ ក្នុងរយៈពេលមួយថ្ងៃវៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានរហូតដល់ជិត៩សែនដូស។ ជាក់ស្តែងនៅថ្ងៃទី២៦ខែកញ្ញា វៀតណាមបានចាក់វ៉ាក់សាំងដល់ទៅ865.610ដូស។ សរុបវ៉ាក់សាំង រហូតដល់ទៅទៅ39.232.772 ដូសបានចាក់ជូនពលរដ្ឋ ក្នុងនោះអ្នកចាក់មួយ ដូសមានជាង៣០,៩លាននាក់ និងចាក់គ្រប់ចំនួនពីរដូសមានជាង ៨,២លាននាក់។ ដោយសារតែការចាក់វ៉ាក់សាំងបានរហ័សគឺជួយទប់ស្កាត់នូវការឆ្លងបានយ៉ាងមានប្រសិទ្ធភាព។ បច្ចុប្បន្ន ... Read More »

ថៃពង្រីកការស្វាគមន៍អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់

ថៃនឹងលុបចោលច្បាប់ធ្វើចត្តាឡីស័កដោយបង្ខំទៅលើអ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ចំនួនពីរដូស ឬបីដូស មកកាន់ទីក្រុងបាងកកដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ។ ការសម្រេចខាងលើនេះនឹងអនុវត្តចាប់ពីថ្ងៃទី១ខែវិច្ឆិកាតទៅ។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ២៧ខែកញ្ញា បានផ្សាយថា សរុបមានខេត្តក្រុងចំនួន១០បានសម្រេចលុបចោលច្បាប់ធ្វើចត្តាឡីស័កដល់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចរាល់ ក្នុងនោះមានរាជធានីបាងកក ទីក្រុងឈៀងម៉ៃ ប៉ាទីយ៉ា និងហួហុីន …។ ក្រៅពីតំបន់ខាងលើ រដ្ឋាភីបាលថៃក៏បានសម្រេចកាត់បន្ថយពេលវេលាធ្វើចត្តាឡីស័កដោយបង្ខំនៅទូទាំងប្រទេសសម្រាប់អ្នកទេសចរចាប់ពីថ្ងៃទី១ខែតុលាទៅ។ ... Read More »

បោះឆ្នោតនៅអាល្លឺម៉ង់ គណបក្សរបស់អធិការបតី Angela Merkel ចាញ់គូប្រជែងទ្រង់ទ្រាយធំបំផុត

មន្ត្រីសុខាភិបាលអាល្លឺម៉ង់បានប្រកាសនៅព្រឹកថ្ងៃទី២៧ខែកញ្ញាថា តាមលទ្ធផលរាប់សន្លឹកឆ្នោតនៅទីតាំងទាំង២៩៩កន្លែងបង្ហាញឱ្យឃើញថា គណបក្ស SPD ទទួលបានការគាំទ្រដល់ទៅ២៥,៩% នាំមុខលើគណបក្ស CDU របស់លោកស្រី Merkel ដែលទទួលបានតែ២៤,១% ប៉ុណ្ណោះ។ ប៉ុន្តែលោកស្រី Merkel មិនបានឈរឈ្មោះបោះឆ្នោតទៀតឡើយក្រោយពីកាន់អំណាចអស់រយៈពេល ១៦ឆ្នាំកន្លងមក។ ... Read More »

កូវីដ-១៩ ធ្វើឱ្យអាយុកាលរបស់មនុស្សថយចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក

តាមលទ្ធផលស្រាវជ្រាវរបស់មហាវិទ្យាល័យ Oxford ដែលបានប្រកាសនៅថ្ងៃទី២៧ខែកញ្ញានេះបានបង្ហាញឱ្យឃើញថា កូវីដ-១៩ បានធ្វើឱ្យអាយុកាលរបស់មនុស្សជាមធ្យមថយចុះខ្លាំងបំផុតនៅក្នុងឆ្នាំ២០២០ គឺជាការថយចុះមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ។ អាយុជាមធ្យមរបស់មនុស្សប្រុសថយចុះដល់ទៅជាងពីរឆ្នាំ។ តាមលទ្ធផលស្រាវជ្រាវ អាយុកាលជាមធ្យមនៃមនុស្សជាតិក្នុងឆ្នាំ២០២០ គឺថយចុះជាង៦ខែបើប្រៀបធៀបនឹងឆ្នាំ២០១៩ ។ ការស្រាវជ្រាវនោះធ្វើឡើងនៅប្រទេសចំនួន២៩ ស្តីពីអាយុកាលមធ្យមរបស់មនុស្សជាតិ។ ក្រុមអ្នកឯកទេសមកពីមហាវិទ្យាល័យ ... Read More »

ទំនាក់ទំនងរវាងចិននឹងកាណាដា វិវឌ្ឍយ៉ាងណាក្រោយការដោះលែង«ចំណាប់ខ្មាំងនយោបាយ»ប្រទេសទាំងពីរ

រដ្ឋមន្ត្រីការបរទេសកាណាដាបានប្រកាសថា ប្រទេសនេះនឹង«បើកភ្នែកធំៗ»មើលពីការរីកចម្រើនក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ក្រោយរយៈពេល២ថ្ងៃដែលរដ្ឋាភិបាល Ottawa បានដោះលែងរាជិនីហួវៃ លោកស្រី ម៉េង វ៉ាន់ស៊ូ ។ ចំណែករដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានដោះលែងជនជាតិកាណាដាពីររូបផងដែរ។ ក្រោយរយៈពេល៣ឆ្នាំឃុំខ្លួននៅក្នុងផ្ទះ កាលពីថ្ងៃទី២៤ខែកញ្ញា កាណាដាបានសម្រេចដោះលែងលោកស្រី ម៉េង ... Read More »

Dybala និង Morata នឹងអវត្តមានពេល Juventus ប៉ះតោខៀវ Chelsea

គ្រូបង្វឹកលោក Massimiliano Allegri បាននិយាយថា កីឡាករ Paulo Dybala និង Alvaro Morata នឹងអវត្តមាន២ប្រកួតបន្ទាប់របស់ក្រុមJuventus ទល់នឹង Chelsea និងទល់នឹងក្រុម Torino ... Read More »

ក្រុមកីឡាករមកពីអឺរ៉ុបគ្រងជើងឯកពានរង្វាន់ Laver Cup ជាលើកទី៤ជាប់ៗគ្នា

ក្រុមកីឡាករវាយតឺន្នីសមកពីអឺរ៉ុបបានឈ្នះពានរង្វាន់ Laver Cup ជាលើកទី៤ជាប់ៗគ្នា ខណៈដែលកីឡាករ Andrey Rublev និង Alexander Zverev បានផ្តួលកីឡាករ Reilly Opelka និង Denis ... Read More »

ករណីឆ្លងកូវីដ-១៩និងស្លាប់នៅលើពិភពលោកបានថយចុះខ្លាំងគឺជារឿងដ៏ល្អបំផុត

តាមគេហទំព័រ Worldometer គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៧ ខែកញ្ញា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបចំនួន 232.575.067នាក់ ក្នុងនោះស្លាប់4.761.430នាក់។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក មានករណីឆ្លងកូវីដ-១៩ថយចុះ គឺមានតែ 321.105នាក់ប៉ុណ្ណោះ និងមានអ្នកស្លាប់4.800នាក់។ ជាមួយគ្នានេះដែរមានអ្នកជំងឺ ... Read More »

កាំភ្លើងធំ Arsenal បន្តធ្វើបានល្អក្នុងទឹកដី ទទួលបាន៣ពិន្ទុពីមាន់ខ្នាយមាស Tottenham Hotspur

ការប្រកួតក្របខ័ណ្ឌ Premier League សម្រាប់សប្តាហ៍ទី៦ រវាងក្រុមកាំភ្លើងធំ Arsenal នឹងក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបញ្ចប់កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដោយក្រុមម្ចាស់ផ្ទះកាំភ្លើងធំបានយកឈ្នះក្រុមភ្ញៀវមាន់ខ្នាយមាសយ៉ាងត្រចះត្រចង់ក្នុងលទ្ធផល៣ទល់១។ ការប្រកួតបានចាប់ផ្តើមក្នុងតង់ទី១ ក្រុមកាំភ្លើងធំ ... Read More »

អតីតកីឡាករអន្តរជាតិបារាំង Nasri ប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ត្រឹមវ័យ៣៤ឆ្នាំ

លោក Samir Nasri អតីតខ្សែបម្រើជម្រើសជាតិបារាំងបានប្រកាសកាលពីថ្ងៃអាទិត្យថា លោកបានចូលនិវត្តន៍ជាផ្លូវការពីអាជីពបាល់ទាត់បន្ទាប់ពីប្រកួតអាជីពជាកីឡាករដែលបានចាប់ផ្តើមកាលពីឆ្នាំ ២០០៤ ។ លោក Nasri មានវ័យ៣៤ឆ្នាំត្រូវបានធ្វើការព្យួរមិនឲ្យលេងដោយសារការរកឃើញសារធាតុញៀនអស់រយៈពេល១៨ខែចាប់ពីឆ្នាំ២០១៨ ដែលជាផ្នែកមួយដែលគាត់និយាយថា បានផ្លាស់ប្តូររបៀបលេងបាល់ទាត់របស់គាត់ហើយ។ អតីតកីឡាករក្លិប Marseille, Arsenal ... Read More »

ពលរដ្ឋអាល្លឺម៉ង់នាំគ្នាទៅបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី

នៅព្រឹកម៉ោង៨ថ្ងៃទី២៦ ខែកញ្ញា (ពេលវេលានៅអាល្លឺម៉ង់) ពលរដ្ឋបាននាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិថ្មី ។ តាមរបាយការណ៍ មានពលរដ្ឋអាល្លឺម៉ង់ប្រមាណ៦០,៤លាននាក់គ្រប់លក្ខខណ្ឌទៅបោះឆ្នោត។ ក្នុងនោះមានពលរដ្ឋដល់ទៅ ៤០%បានសម្រេចបោះឆ្នោតតាមប្រៃសណីយ៍ ចំណែកការិយាល័យបោះឆ្នោតនឹងបើកទ្វាររហូតដល់ម៉ោង១៨។ ការបោះឆ្នោតនៅអាល្លឺម៉ង់លើកនេះមិនមាននាយករដ្ឋមន្ត្រី Angela Merkel ចូលរួមប្រកួតប្រជែងនោះឡើយ ដោយលោកស្រីបានដឹកនាំប្រទេសអស់រយៈពេល១៦ឆ្នាំជាប់គ្នា។ ... Read More »

នៅដើមខែវិច្ឆិកា អាមេរិកនឹងបើកដំណើរការជើងហោះហើរក្រៅប្រទេសវិញសម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់

រដ្ឋាភិបាលអាមេរិក បានប្រកាសថា ប្រទេសនេះបានសម្រេចលុបច្បាប់ហាមប្រាមធ្វើដំណើរដល់អ្នកដំណើរទាំងអស់ចាប់ពីខែវិច្ឆិកា សម្រាប់អ្នកបានចាក់ចាក់វ៉ាក់សាំងរួច។ លោក Jeffrey Zient អ្នកសម្របសម្រួលក្នុងការទប់ស្កាត់កូវីដ-១៩ របស់ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា វិធីសាស្រ្តស្របគ្នាថ្មីនឹងចូលជាធរមាននៅដើមខែវិច្ឆិកា។ ការសម្រេចខាងលើរបស់រដ្ឋាភិបាលលោកបៃឌិន កើតឡើងក្នុងពេលដែលទំនាក់ទំនងការបរទេសរវាងអាមេរិក ... Read More »

ក្រុមតាលីបង់ព្យួរសាកសពអ្នកទោសកណ្តាលវាល គឺជាសញ្ញា នៃការវិលត្រឡប់មកអនុវត្តច្បាប់តឹងតែងដូចមុន

កម្លាំងទាហានក្រុមតាលីបង់បានព្យួរសាកសពអ្នកទោស៤នាក់ដែលបានប្រហារជីវិតនៅទីសាធារណៈ ជាការព្រមានដល់អ្នកផ្សេងទៀត។ អ្នកទោសទាំង៤នាក់ត្រូវបានចោទប្រកាន់ពីបទចាប់ជំរិតនៅទីក្រុង Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន។ អ្នកសារព័ត៌មានក្នុងតំបន់បាននិយាយទៅកាន់សារព័ត៌មាន CNN ថា សពបុរសទាំង៤នាក់ខាងលើ បានចាប់ជំរិតអ្នកជំនួញម្នាក់និងកូនប្រុសរបស់គាត់នៅក្នុងខេត្ត Herat កាលពីមួយថ្ងៃមុន ។ ក្រុមតាលីបង់បានដោះលែងឳពុកកូនអ្នកជំនួញ ហើយសម្លាប់អ្នកចាប់ជំរិតទាំង៤នាក់។ ... Read More »

ក្រាលព្រំស្វាគមន៍លោកស្រី Meng Wanzhou ចុះពីយន្តហោះ នាយករដ្ឋមន្ត្រី Justin Trudeau ទៅទទួលជនជាតិកាណាដាពីររូបដោយផ្ទាល់(មានវីដេអូ)

យន្តហោះពិសេសដឹកលោកស្រី Meng Wanzhou អគ្គនាយិកាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវៃ និងជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុនបានចូលដល់ប្រទេសចិនកាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ក្រោយរយៈពេល ៣ឆ្នាំត្រូវជាប់ឃុំនៅក្នុងប្រទេសកាណាដា។ រូបភាពដែលបានផ្សាយតាមទូរទស្សន៍ CCTV បង្ហាញឱ្យឃើញថា លោកស្រី Meng Wanzhou ស្លៀករ៉ូបពណ៌ក្រហម ... Read More »

Juventus ត្រៀមលក់ Aaron Ramsey ក្នុងខែមករាដែលមានការចាប់អារម្មណ៍ពីក្លិប West Ham, Everton និង Newcastle

កីឡាករ Aaron Ramsey នឹងត្រូវត្រឡប់ទៅលេងនៅ Premier League វិញ ប្រសិនបើក្លិប Juventus ត្រៀមសម្រាប់គោលដៅក្នុងការលក់ចេញនៅខែមករាខាងមុខ។ ខ្សែបម្រើសញ្ជាតិវែលវ័យ៣០ឆ្នាំរូបនេះបានពុះពារពេលវេលាប្រកួតនៅអុីតាលី ហើយ Juventus បានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុញ្ញាតឱ្យរូបគេផ្លាស់ទៅដោយគ្មានតម្លៃខ្លួនអ្វីឡើយនៅរដូវរងានេះ។ Aaron ... Read More »

គ្រោះថ្នាក់រថភ្លើងនៅអាមេរិកស្លាប់និងរបួសជាង៥០នាក់

បណ្តាញទូរទស្សន៍CNN អាមេរិក បានផ្សាយថា គ្រោះថ្នាក់រថភ្លើងនៅរដ្ឋ Montana កាលពីល្ងាចថ្ងៃទី ២៥ខែកញ្ញា(ពេលវេលាក្នុងតំបន់) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសរាប់សិបនាក់។ តាមសារព័ត៌មាន New York Times បានឱ្យដឺងថា យ៉ាងហោចណាស់ក៏មានមនុស្ស៥០នាក់រងរបួស ... Read More »