ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

តោខៀវ Chelsea យកឈ្នះ Tottenham ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ជើងទី១

ក្រុមតោខៀវ Chelsea បានគ្រប់គ្រងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ League Cup កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ដោយបានយកឈ្នះក្រុម Tottenham Hotspur នាកីឡដ្ឋានទីក្រុងឡុងក្នុងលទ្ធផល ២-០ ក្នុងជើងទី១ ដោយសារការស៊ុតបញ្ចូលទីដំបូងដោយកីឡាករ Kai ... Read More »

រដ្ឋមន្ត្រីការបរទេសអាមេរិក ថ្កោលទោសយ៉ាងខ្លាំងដល់ការបាញ់សាកល្បងមីសុីលល្បឿនលឿនចូលទៅកាន់ដែនសមុទ្រជប៉ុន

នៅក្នុងជំនួបពិភាក្សាជាមួយសមភាគីជប៉ុន លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken បានថ្កោលទោសយ៉ាងខ្លាំងដល់កូរ៉េខាងជើងដែលបានរបាញ់សាកល្បងមីស៊ីលល្បឿនលឿន ចូលទៅកាន់ដែនសមុទ្រជប៉ុន ។ ជាមួយគ្នានេះអាមេរិកបានសន្យាថានឹងការពារជប៉ុនឱ្យរួចផុតពីការគំរាមកំហែងពីប្រទេសជិតខាង។ ប្រមុខការបរទេសអាមេរិកនិងជប៉ុន ក៏បានពិភាក្សាគ្នាលើបញ្ហារំសាយអាវុធបរមាណុនៅឧបទ្វីបកូរ៉េផងដែរ។ ... Read More »

Everton ចុះហត្ថលេខាយកខ្សែការពារស្តាំ Patterson ពីក្លិប Rangersរបស់ស្កុតឡេន

ក្លិប Everton បានចុះហត្ថលេខានាំយកខ្សែការពារស្តាំស្កុតឡេន Nathan Patterson ពីក្លិប Rangers ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំកន្លះ។កីឡាករវ័យ២០ឆ្នាំរូបនេះផ្លាស់ទៅកីឡដ្ឋាន Goodison Park ក្នុងតម្លៃប្រហែល១១,៥លានផោនបូករួមទាំងលក្ខខណ្ឌផ្សេងៗដែលជាតម្លៃកំណត់ត្រាដែលទទួលបានដោយ Rangers ។ Patterson គឺជាកីឡាករទី២របស់ក្លិប ... Read More »

ក្លិប Liverpool ស្នើសុំពន្យារពេលការប្រកួតជាមួយ Arsenal ក្នុងពានរង្វាន់ League Cup ដោយសារមានករណីឆ្លង Covid-19កើនឡើង

ក្លិបហង្សក្រហម Liverpool បានដាក់សំណើជាផ្លូវការដើម្បីពន្យារពេលការប្រកួត League Cup ឬ Carabao Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយក្នុងទឹកដីក្រុមកាំភ្លើងធំ Arsenal នៅរាត្រីថ្ងៃព្រហស្បតិ៍នេះដោយសារការកើនឡើងនៃករណីឆ្លងជំងឺ Covid-19 នៅក្នុងក្លិប។ជាមួយគ្នានេះក្រុមហង្សក្រហមបានលុបចោលការហ្វឹកហាត់ជាក្រុមដំបូងកាលពីថ្ងៃអង្គារផងដែរ។ គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក ... Read More »

អ្នកជំនួញបោះចោលផ្លែឈើរាប់ពាន់តោននៅព្រំដែនជាប់ប្រទេសចិន

មានរថយន្តដឹកផ្លែឈើយ៉ាងតិច ២០០គ្រឿងបានជាប់គាំងនៅផ្លូវតភ្ជាប់ពីទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសចិន ។ ការជាប់គាំងនេះដោយសារតែការត្រួតពិនិត្យតាមព្រំដែនតឹងតែង ពិបាកក្នុងការនាំចូលទៅកាន់ប្រទេសចិន។ ដោយរង់ចាំយូរថ្ងៃនៅព្រំដែន ផ្លែឈើជាច្រើនងាយខូច ត្រូវបានបោះចោលរាប់ពាន់តោន។ ក្រុមឈ្មួញនាំចេញផ្លែឈើពីមីយ៉ាន់ម៉ាចូលទៅកាន់ប្រទេសចិន បានឱ្យដឹងថា ច្បាប់ប្រឆាំងកូវីដ-១៩ របស់ចិនតឹងតែងពេកធ្វើឱ្យការនាំចូលផលិតផលកសិកម្ម ក្នុងនោះមានផ្លែឈើជាដើមងាយក្នុងការខូច ... Read More »

ក្រោយការបិទទីក្រុង ជាង២សប្តាហ៍ ទីក្រុង Xi’an ប្រកាសគ្រប់គ្រងការឆ្លងកូវីដ-១៩ បានជោគជ័យ

នៅថ្ងៃទី៥ខែមករា ទីក្រុងស៊ីអាន បានប្រកាសថា ករណីឆ្លងកូវីដ -១៩នៅក្នុងទីក្រុងនេះបានថយចុះយ៉ាងខ្លាំង ដោយសារតែការបិទទ្វារទីក្រុងរយៈពេលជាង២សប្តាហ៍កន្លងមក។ សារព័ត៌មាន AP បានផ្សាយថា គណៈកម្មការសុខាភិបាលទីក្រុងស៊ីអាន បានប្រកាសថា ករណីឆ្លងកូវីដ-១៩ នៅក្នុងទីក្រុងនេះគឺមានតែ ៣៥នាក់ប៉ុណ្ណោះ ថយចុះខ្លាំងបើប្រៀបធៀបនឹងមួយថ្ងៃមុនមានដល់ទៅ៩៥ករណី។ ... Read More »

អឺរ៉ុបអាចប្រឈមកង្វះថាមពលក្នុងរដូវរងា

សារព័ត៌មាន Bloomberg នៅថ្ងៃទី៥ខែមករាបានព្យាករថា អឺរ៉ុបអាចប្រឈមកង្វះថាមពលហ្គាសសម្រាប់ដុតកម្តៅក្នុងរដូវរងាឆ្នាំនេះ ដោយសារតែចំនួនឧស្ម័នស្តុកទុកមានតិច ។ កង្វះថាមពលគឺដោយសារតែ អឺរ៉ុបកាត់បន្ថយការខួងយកថាមពលហ្គាសធម្មជាតិ ហើយខ្វះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ។ លោក Massimo Di Odoardo អនុប្រធានក្រុមហ៊ុនប្រឹក្សា ... Read More »

ផ្អាកការងារយូរពេកដោយសារកូវីដ-១៩ អាកាសយានិក«ភ្លេចវិធីសាស្ត្របើកយន្តហោះ»

ក្រោយរយៈពេលជិត២ឆ្នាំផ្អាកការហោះហើរដោយសារការឆ្លងរាលដាលកូវីដ-១៩ បណ្តាអាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយហាក់បីដូចជា«ភ្លេចជំនាញ» ក្នុងការបញ្ជាការហោះហើរ បង្កក្តីបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពដល់អ្នកដំណើរក្រោយការហោះហើរឡើងវិញ។ តាមកំណត់ហេតុរបស់ក្រុមហ៊ុនអាកាសចរណ៍ Qantas កូវីដ-១៩ បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្អាកការហោះហើររយៈពេលជិត២ឆ្នាំកន្លងមកនេះ។ ដោយការឈប់សម្រាកពីការងារយូរពេក អាកាសយានិកជំនាញបំផុតក៏ត្រូវ«ភាំងៗ»ដែរពេលចាប់ផ្តើមហោះហើរឡើងវិញ។ នេះមិនមែនជាបញ្ហាផ្ទាល់របស់ក្រុមហ៊ុន Qantas នោះឡើយ គឺបានកើតឡើងនៅលើក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀតជុំវិញពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍ ... Read More »

បោះឆ្នោតឆ្នាំ២០២២៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នាំមុខនៅក្នុងការស្ទង់មតិ

តាមសារព័ត៌មាន TTXVN លទ្ធផលស្ទង់មតិនៅដើមឆ្នាំ ២០២២ ធ្វើឡើងដោយសារព័ត៌មាន Les Echos និង Radio Classique បានបង្ហាញឱ្យឃើញថា ការប្រកួតប្រជែងតំណែងប្រធានាធិបតីបារាំងឆ្នាំ២០២២នេះ ប្រធានាធិបតីបារាំង លោកម៉ាក្រុងនៅតែទទួលបានការផ្តល់ទំនុកចិត្តខ្ពស់ពីពលរដ្ឋ គឺនាំមុខដាច់ឆ្ងាយពីបេក្ខភាពមកពីគណបក្សប្រឆាំង ... Read More »

ប្រធានក្លិប Barcelona អះអាងពីកិច្ចសន្យាលើការផ្ទេរខ្សែប្រយុទ្ធ Haaland

បញ្ហាហិរញ្ញវត្ថុរបស់ក្លិប Barcelona ត្រូវបានកត់ត្រាយ៉ាងល្អក្នុងរយៈពេលថ្មីៗនេះ ហើយប្រធានក្លិបលោក Joan Laporta អះអាងថា ក្លិបបានត្រឡប់មកវិញក្នុងចំណោមក្លិបធំជាងគេដែលអាចចុះហត្ថលេខាលើខ្សែប្រយុទ្ធErling Haaland។ ប្រធានក្លិបលោក Joan Laporta បានអះអាងដោយទំនុកចិត្តថា ក្លិបបាន “ត្រឡប់មកវិញ” ... Read More »

កីឡាករវាយតឺន្នីសលេខ១ពិភពលោក Djokovic ត្រូវបានគេរិះគន់ចំពោះការលើកលែងផ្នែកវេជ្ជសាស្រ្តដើម្បីបានលេងក្នុងព្រឹត្តិការណ៍ Australian Open

ម្ចាស់ជើងឯក Grand Slam ៧សម័យកាល Jamie Murray ស្ថិតក្នុងចំណោមអ្នកដែលត្រូវចោទសួរពីការសម្រេចចិត្តក្នុងការផ្តល់ឱ្យកីឡាករលេខ១ពិភពលោក Novak Djokovic នូវការលើកលែងផ្នែកវេជ្ជសាស្រ្តពីការទទួលថ្នាំបង្ការប្រឆាំងនឹង COVID-19 ដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Australian Open ។ ... Read More »

សាស្ត្រាចារ្យអង់គ្លេស៖ ការចាក់វ៉ាក់សាំងដូសទី៤មិនសមស្រប មិនចាំបាច់នោះឡើយ

អ្នកវិទ្យាសាស្ត្រនាំមុខនៅក្នុងប្រទេសអង់គ្លេសស្តីពីវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ បានវាយតម្លៃថា ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៤គឺមិនសមស្របនៅឡើយ នៅលើពិភពលោក។ សាស្ត្រាចារ្យ Andrew Pollard ដែលជាអ្នកឯកទេសចូលរួមក្នុងការស្រាវជ្រាវនិងផលិតវ៉ាក់សាំង AstraZeneca និងជាប្រធានក្រុមស្រាវជ្រាវវ៉ាក់សាំង នៃមហាវិទ្យាល័យ Oxford(Oxford Vaccine ... Read More »

កូរ៉េខាងជើងបាញ់មីស៊ីលចូលទៅកាន់សមុទ្រជប៉ុន

គណៈបញ្ជាការកម្លាំងទាហានចម្រុះអាមេរិក JCS បានប្រកាសព័ត៌មានស្តីពីករណីបាញ់មីស៊ីលថ្មីបំផុតរបស់កូរ៉េខាងជើងចូលទៅកាន់ដែនសមុទ្រជប៉ុន។ កម្លាំងទាហានកូរ៉េខាងត្បូងបានប្រកាសថា នៅព្រឹកថ្ងៃទី៥ខែមករា កូរ៉េខាងជើងបានបាញ់មីសុីលចូលទៅកាន់ដែនសមុទ្រជប៉ុន។ គណៈបញ្ជាការកម្លាំងទាហានចម្រុះកូរ៉េខាងត្បូង អាមេរិក JCS មិនបានផ្តល់ព័ត៌មានលម្អិតស្តីពីការបាញ់មីស៊ីលនោះឡើយ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុននៅព្រឹកថ្ងៃទី៥ខែមករា បានប្រកាសថា កូរ៉េខាងជើងបានបាញ់មីស៊ីលចូលមកកាន់តំបន់សមុទ្រនៅភាគខាងកើតប្រទេសជប៉ុន។ នេះគឺជាការណីបាញ់មីស៊ីលដំបូងបង្អស់របស់កូរ៉េខាងជើងនៅក្នុងឆ្នាំ២០២២ ... Read More »

ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League បង្ហាញរបាយការណ៍ថយចុះករណីឆ្លង COVID-19

ក្របខ័ណ្ឌកំពូលបាល់ទាត់អង់គ្លេស Premier League បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានរកឃើញករណីវិជ្ជមាន COVID-19 ថ្មីចំនួន៩៤ក្នុងចំណោមកីឡាករ និងបុគ្គលិកក្នុងសប្តាហ៍ចុងក្រោយ ដែលជាការថយចុះពីសប្តាហ៍ដំបូងក្នុងលទ្ធផលវិជ្ជមានក្នុងរយៈពេល៨សប្តាហ៍កន្លងមកនេះ។ របាយការណ៍បានបង្ហាញថា នៅចន្លោះថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃអាទិត្យ ... Read More »

កូវីដ-១៩ នៅព្រឹកថ្ងៃទី៥ខែមករា រកឃើញវីរុសបំប្លែងថ្មីខុសពីអូមីក្រុង, អាមេរិកបំបែកកំណត់ត្រាពីការឆ្លងកូវីដ-១៩

ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកមានករណីឆ្លងកូវីដ-១៩ជិត២លាននាក់។ បារាំង បានរកឃើញកូវីដ-១៩ បំប្លែងថ្មីខុសពីអូមីក្រុង។ ចំណែកអាមេរិកវិញបានបំបែកកំណត់ត្រាពីករណីឆ្លងដល់ទៅជាង១លាននាក់ក្នុងមួយថ្ងៃ។ តាមគេហទំព័រ Worldometer គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២២ នៅទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩សរុបជាង ២៩៥លាននាក់ និងស្លាប់ជាង ៥,៤លាននាក់។ ករណីឆ្លងក្នុងរយៈពេល២៤ម៉ោងកន្លងមកគឺមានជាង១,៩២លាននាក់ និងស្លាប់ ... Read More »

Real Madrid, PSG, Bayern Munich និង Juventus បើកការពិភាក្សាជាមួយខ្សែការពារ Antonio Rudiger របស់ Chelsea

កីឡាករ Antonio Rudiger នឹងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ ហើយអាចពិភាក្សាអំពីកិច្ចសន្យាមុនជាមួយក្លិបធំៗជាច្រើននៅអឺរ៉ុប ដែលក្លិប Real Madrid, PSG, Bayern Munich និង Juventus កំពុងពិភាក្សាជាមួយអ្នកតំណាងរបស់គាត់ ខណៈដែលគ្រូបង្វឹក ... Read More »

វៀតណាមទទួលបានវ៉ាក់សាំងជាង ១៩៥លានដូស ចាក់បង្ការបានជាង ១៥៤លានដូស

វៀតណាមបានទទួលវ៉ាក់សាំងរហូតដល់ទៅ ១៩៥លានដូស ហើយមកដល់ថ្ងៃទី ៤ខែមករាឆ្នាំ២០២២ នៅទូទាំងប្រទេសចាក់បានវ៉ាក់សាំង ជាង ១៥៤,៣លានដូស។ នៅទីក្រុងហូជីមិញនឹងបើកហាងខារ៉ាអូខេ ក្លឹមកម្សាន្ត ម៉ាស្សា…ឡើងវិញចាប់ពីថ្ងៃទី ១០ខែមករាឆ្នាំ២០២២។ ការចាក់វ៉ាក់សាំងបានច្រើនជួយទប់ស្កាត់ការឆ្លងរាលដាល នៅក្នុងប្រទេសវៀតណាមបានល្អដោយនៅថ្ងៃនេះចំនួនអ្នកឆ្លងបានថយចុះជាងថ្ងៃមុនដែលមានជិត១៧០០០នាក់ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកវៀតណាមរកឃើញករណីឆ្លងតែ១៤,៨៦១នាក់ប៉ុណ្ណោះ ... Read More »

ចិនទាមទារឱ្យអាមេរិកនិងរុស្ស៊ី កាត់បន្ថយឃ្លាំងអាវុធបរមាណូរបស់ខ្លួន

ចិនបានបញ្ជាក់យ៉ាងច្បាស់ថា នឹងបន្តពង្រីកនិងអភិវឌ្ឍន៍ឃ្លាំងអាវុធបរមាណូរបស់ខ្លួន។ ជាមួយគ្នានេះក៏បានអំពាវនាវឱ្យអាមេរិក និងរុស្ស៊ីកាត់បន្ថយឃ្លាំងអាវុធបរមាណូរបស់ខ្លួនផងដែរ។ ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន លោក Fu Cong បានឱ្យដឹងថា «អាមេរិក និងរុស្ស៊ីនៅតែរក្សាទុកចំនួនក្បាលគ្រាប់បរមាណូរហូតដល់ទៅ ៩០%នៃចំនួនក្បាលគ្រាប់បរមាណូសរុបនៅលើពិភពលោក។ ប្រទេសទាំងពីរត្រូវតែកាត់បន្ថយចំនួនក្បាលគ្រាប់បរមាណូជាចាំបាច់តាមច្បាប់ មិនអាចផ្លាស់ប្តូរបានឡើយ»។ លោក ... Read More »

ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់សត្វតោ ខ្លា ស្វា…ក្នុងសួនសត្វនៅប្រទេសឈីលី

សួនសត្វនៅតំបន់ Buin ក្នុងប្រទេសឈីលី បានសម្រេចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់សត្វចិញ្ចឹម១០ប្រភេទក្នុងនោះមាន សត្វខ្លា Bengal និងសត្វទោចBorneo។ កន្លងមកសួនសត្វជាច្រើននៅអាមេរិក បែលហ្សុិក ក្រូអាត សិង្ហបុរី ឬឥណ្ឌូនេស៊ី បានរកឃើញករណីឆ្លងកូវីដ-១៩ ដល់សត្វចិញ្ចឹម។ ... Read More »

ចិនបន្តបិទទ្វារទីក្រុងមួយទៀត ក្រោយរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៣រូប

នៅថ្ងៃទី៤ខែមករា ឆ្នាំ២០២២ ទីក្រុង Yuzhou ខេត្ត Henan ដែលមានពលរដ្ឋជាង១លាននាក់ ត្រូវបានបិទទ្វារក្រោយពីរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៣នាក់ ដោយមិនចេញអាការៈនោះឡើយ។ ក្រោយការរកឃើញអ្នកឆ្លងកូវីដ-១៩ទីក្រុងនេះក៏ត្រូវបានប្រកាសបិទទ្វារដូចទីក្រុង២ផ្សេងទៀតដែរ។ ចាប់តំាងពីមានវត្តមានកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងមក ចិននៅតែបន្តអនុវត្តយុទ្ធសាស្ត្រ «Zero ... Read More »

អង្គការសហប្រជាជាតិអបអរសាទរ និងគាំទ្រដល់ការប្រកាសរួមរបស់មហាអំណាចបរមាណូទាំង៥

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិបានស្វាគមន៍ប្រទេសចិន រុស្ស៊ី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបារាំង ក្នុងការចេញសេចក្តីថ្លែងការណ៍រួមមួយដោយយល់ព្រមក្នុងការទប់ស្កាត់ការរីកសាយភាយអាវុធបរមាណូ និងហានិភ័យនៃសង្គ្រាមបរមាណូ។ សារព័ត៌មាន Sputniknews បានផ្សាយថា ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Abdulla Shahid បានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី៣ខែមករា ... Read More »

បេក្ខភាពប្រធានាធិបតីបារាំង៖ យើងត្រូវដកខ្លួនចេញពីណាតូ រុស្ស៊ីគឺជាដៃគូរបស់ប៉ារីស

នៅថ្ងៃទី៣ ខែមករា បេក្ខភាពប្រធានាធិបតីបារាំង និងជាប្រមុខដឹកនាំគណបក្សប្រឆាំង លោក Jean-Luc Melenchon បានលើកឡើងថា លោកចង់ឱ្យបារាំងដកខ្លួនចេញពីអង្គការណាតូ ដើម្បីមិនជាប់ពាក់ព័ន្ធនឹងវិវាទជាមួយរុស្ស៊ីនិងចិន។ នៅលើបណ្តាញសង្គម Twitter បេក្ខភាពប្រធានាធិបតីបារាំង បានសរសេរថា «ខ្ញុំគាំទ្រការដកបារាំងចេញពីណាតូ ... Read More »

បិសាចក្រហម Man Utd បរាជ័យលើកដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick

ក្រុមបិសាចក្រហម Manchester United បានរងការបរាជ័យយ៉ាងអាម៉ាសក្នុងទឹកដីខ្លួនឯងក្នុងលទ្ធផល ១ទល់០ ដោយក្រុមភ្ញៀវ Wolves ក្នុងការប្រកួតសប្តាហ៍ទី១៩របស់ខ្លួនកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ការបរាជ័យនេះគឺជាការចាញ់លើកដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick ។ ខ្សែបម្រើក្រុម ... Read More »

អាមេរិក៖ ព្យុះព្រិលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍៥០០ករណីនៅអាមេរិក

គ្រោះថ្នាក់ចរាចរណ៍ទ្រង់ទ្រាយធំបានកើតឡើងនៅតំបន់ជាយក្រុងវ៉ាស៊ីនតោន នាថ្ងៃទី៣ ខែមករាឆ្នាំ២០២២ ដោយសារតែព្យុះព្រិលយ៉ាងខ្លាំង គ្របដណ្តប់ពេញផ្លូវថ្នល់រអិលពិបាកក្នុងការបើកបរ ។ មន្ត្រីក្នុងតំបន់នីមួយៗបានស្នើដល់ពលរដ្ឋឲ្យស្នាក់នៅក្នុងផ្ទះមួយរយៈសិន។ ស្ត្រីមួយរូបដែលមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន News4 កាលពីល្ងាចថ្ងៃទី ៣ខែមករាថា នាងត្រូវប្រើពេលដល់ទៅជាង៣ម៉ោងទើបបើករថយន្តបានមកដល់ផ្ទះស្ថិតនៅតំបន់ Oxon Hill រដ្ឋ ... Read More »

Man Utd ​ហ៊ានឲ្យថ្លៃ១០០លានផោនទៅ West Ham ដើម្បីនាំយកខ្សែបម្រើ​ Declan Rice

ក្លិបបិសាចក្រហម Manchester United មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែបម្រើការពារ Declan Rice ពីក្លិបញញួរធំWest Ham ដោយហ៊ានឲ្យថ្លៃរហូតដល់១០០លានផោនប្រសិនបើកីឡាករ និងក្លិបផ្តល់ឲ្យនៅរដូវក្តៅនេះ។ គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លិបបិសាចក្រហម Man United លោក Ralf ... Read More »

ក្លិប Watford ច្រានចោលការអះអាងរបស់សេណេហ្គាល់អំពីការរារាំងកីឡាករ Sarr ក្នុងព្រឹត្តិការណ៍ប្រកួត Africa Cup of Nations

ក្លិប Watford បានច្រានចោលការចោទប្រកាន់របស់សហព័ន្ធបាល់ទាត់សេណេហ្គាល់ (FSF) កាលពីថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ពីការរារាំងខ្សែប្រយុទ្ធ Ismaila Sarr មិនឲ្យចូលរួមប្រកួតក្នុងពានរង្វាន់ Africa Cup of Nations ... Read More »

ព្យុះព្រិលវាយប្រហារអាមេរិកធ្វើឱ្យប្រធានាធិបតីយឺតជើងហោះហើរ

អន្តរជាតិ៖ នៅថ្ងៃទី៣ខែមករា(ពេលវេលានៅអាមេរិក) មានព្យុះរដូវរងាបានបណ្តាលឱ្យមានព្រិលធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងគ្របដណ្តប់ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក និងភាគកណ្តាលមហាសមុទ្រអាត្លង់ទិក ដែលបង្ខំឱ្យទីភ្នាក់ងារសាធារណៈ និងសាលារៀនជាច្រើនត្រូវបិទទ្វារ យន្តហោះមិនអាចហោះហើរបាន ហើយមនុស្សរាប់ពាន់នាក់ធ្លាក់ក្នុងស្ថានភាពគ្មានថាមពលប្រើប្រាស់។ ក្រសួងឧតុនិយមអាមេរិកបានប្រកាសថា ព្យុះព្រិលមានកម្រាស់ដល់ទៅ ១២-២៥សង់ទីម៉ែត្រ រួមផ្សំជាមួយខ្យល់ខ្លាំង មានល្បឿន៦៤គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះជាព្យុះព្រិលដំបូងបង្អស់វាយប្រហារអាមេរិកក្នុងរដូវរងាឆ្នាំនេះ។ ... Read More »

ឆ្នាំ២០២១ ប្រទេសប៉ាណាម៉ា ចាប់បានគ្រឿងញៀនដល់ទៅ ១២៨តោន

ប្រធានាធិបតីប៉ាណាម៉ា លោក Laurentino Cortizo បានប្រកាសថា ប្រទេសតំបន់អាមេរិកកណ្តាលមួយនេះចាប់បានគ្រឿងញៀនហូតដល់ទៅ ១២៨តោននៅក្នុងឆ្នាំ២០២១ គឺច្រើនជាងឆ្នាំ២០១៩ដល់ទៅ ៤៣%។ ប៉ាណាម៉ា ជាទីតាំងកណ្តាលក្នុងការជួញដូរគ្រឿងញៀនដែលបានផលិតនៅអាមេរិកខាងត្បូងភាគច្រើនជាកូកាអុីននាំចូលពីប្រទេសកូឡុំប៊ីមកអាមេរិក។ មន្ត្រីប៉ាណាម៉ាបានបញ្ជាក់ថា ការជួញដូរគ្រឿងញៀនពីកំពង់ផែតំបន់សមុទ្រ Caribe ទៅកាន់អឺរ៉ុបក៏បានកើនឡើងផងដែរ។ ... Read More »

OPEC បោះឆ្នោតជ្រើសរើសប្រធានថ្មី

អង្គការនៃប្រទេសនាំចេញប្រេង The Organization of Petroleum Exporting Countries (OPEC) នៅថ្ងៃទី៣ខែមករាឆ្នាំ២០២២នេះបានប្រកាសថា បណ្តារដ្ឋមន្ត្រីប្រទេសជាសមាជិកទាំង១៣ប្រទេសបានជួបប្រជុំគ្នាដើម្បីបោះឆ្នោតជ្រើសរើសប្រធានថ្មី ។ បេក្ខភាពមកពីប្រទេសគុយវ៉ែត ទទួលបានការគាំទ្រខ្ពស់ពីបណ្តាប្រទេសជាសមា ជិក។ តាមសារព័ត៌មានរ៉យទ័រ ... Read More »

បារាំងធ្វើជាប្រធានប្តូរវេនក្រុមប្រឹក្សាសហភាពអឺរ៉ុបជាមួយនឹងចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច

ប្រទេសបារាំងបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប(EU)នៅដើមឆ្នាំ២០២២នេះ។ នេះជាលើកទី១៣ហើយដែលបារាំងបានកាន់តំណែងនេះចាប់តាំងពីការបង្កើតសហភាពអឺរ៉ុបមក។ ក្នុងតំណែងជាប្រធាន បារាំងនឹងអនុវត្តគោលនយោបាយមួយចំនួនទៅតាមរដ្ឋធម្មនុញ្ញអឺរ៉ុប ក៏ដូចជាដោះស្រាយបញ្ហានយោបាយមួយចំនួននៅក្នុងប្រទេសជាសមាជិក។ តាមគម្រោង មួយអាណត្តិប្រធានប្តូរវេនក្រុមប្រឹក្សាសហភាពអឺរ៉ុប មានរយៈពេល៦ខែ និងមានព្រឹត្តិការណ៍ជិត៤០០ បានឡើងគម្រោងរៀបចំឡើងនៅក្នុងប្រទេសបារាំង បែលហ្ស៊ិកនិងប្រទេសជាសមាជិក មុនពេលបារាំងប្រគល់តួនាទីជាប្រធានប្តូរវេនបន្តទៅឱ្យសាធារណរដ្ឋឆេកនៅពាក់កណ្តាលឆ្នាំ២០២២នេះ។ ក្នុងនាមជាប្រធាន បារាំងបានកំណត់គោលដៅអភិវឌ្ឍន៍ខ្លាំងក្លា និងជួយគ្នាទៅវិញទៅមក។ ... Read More »