ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្រោយអាមេរិកប្រកាសផ្អាកសកម្មភាពយោធាទាំងអស់ លើពិភពលោក កូរ៉េខាងជើង​បន្តបាញ់សាកល្បងមីស៊ីល

កូរ៉េខាងជើង៖ នៅថ្ងៃទី​២៩ខែមីនានេះ អាមេរិកបានបញ្ជូនយន្តហោះ​ស៊ើបការណ៍​ ទៅតាមដានសកម្មភាពរបស់កូរ៉េខាងជើង ក្រោយពេលប្រទេសនេះ បានបាញ់សាកល្បងមីស៊ីលពីរគ្រាប់ចូលទៅកាន់សមុទ្រជប៉ុន​។ សារព័ត៌មាន​កូរ៉េខាងត្បូង​បានផ្សាយថា ៖ កូរ៉េខាងជើង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានបាញ់មីស៊ីល​២គ្រាប់​ទៅកាន់សមុទ្រចូលទៅកាន់សមុទ្រជប៉ុន ។ កូរ៉េខាងត្បូង​បានហៅ​សកម្មភាព​របស់កូរ៉េខាងជើង​ថា ... Read More »

​រាជបុត្រី អេស្បាញ​សោយទិវង្គត់ ដោយឆ្លងកូវីដ-១៩

អេស្បាញ៖ រាជបុត្រីអេស្បាញ​ ព្រះនាង Maria Teresa ព្រះជន ​៨៦ វស្សា​បានចូលទិវង្គត់ ដោយសារតែឆ្លងកូវីដ-១៩​កាលពីថ្ងៃទី ២៦ខែមីនា។ ព្រះនាង Maria Teresa ស្ថិនៅក្នុងត្រកូលរាជវង្ស​ Bourbon-Parma ​។ ... Read More »

លោក Donald Trump៖ សូមប្រជាជននៅដាច់ពី ទីក្រុង New York ទីក្រុង New Jersey និង ទីក្រុង Connecticut ជាតំបន់ឆ្លងមេរោគកូរ៉ូណាដ៏ខ្លាំង

អាមេរិក៖ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិ បានដកថយផែនការរបស់ខ្លួនវិញដោយជំនួសមកវិញនូវការអំពាវនាវអោយប្រជាជនរស់នៅដាច់ឆ្ងាយពីគេសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់ឆ្លងមេរោគកូរ៉ូណាដ៏ខ្លាំងមានដូចជាទីក្រុង New York ទីក្រុង New Jersey និង ទីក្រុង Connecticut ដែលនឹងចូលជាធរមាននៅយប់ថ្ងៃសៅរ៍ម៉ោងនៅអាមេរិក ... Read More »

ប្រទេសតំបន់អាស៊ាន ឥណ្ឌូនេស៊ីមានអ្នកស្លាប់ច្រើនជាងគេដោយកូវីដ-១៩

ស្ថានភាពកូវីដ-១៩ នៅក្នុងតំបន់ អាស៊ាន ប្រទេស ដែលមានអ្នកឆ្លងច្រើនជាងគេបំផុតគឺម៉ាឡេស៊ី ដែលមានអ្នកស្លាប់សរុប​ជាង ២៣០០នាក់​ហើយ ក្នុងនោះមានអ្នកស្លាប់ថ្មីក្នុងមួយថ្ងៃ​ជាង​១៥០​នាក់​។ តែម៉ាឡេស៊ីមានអ្នកស្លាប់ តែ​២៧នាក់ប៉ុណ្ណោះ​។ ចំណែកឥណ្ឌូនេស៊ីវិញ មានតែជាង១១០០នាក់ប៉ុណ្ណោះ តែមានអ្នកស្លាប់កើនឡើងដល់ទៅ​១០២នាក់ហើយ ក្លាយជាប្រទេសមានអ្នកស្លាប់ខ្ពស់ជាងគេក្នុងតំបន់ ។ ... Read More »

វៀតណាមមានអ្នកឆ្លងកូវីដ-១៩ កើនឡើងជិត១៧០នាក់ហើយ

ប្រទេសវៀតណាម៖ នៅរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅទូទាំងប្រទេស វៀតណាម​ មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់១៦៩នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយ ចំនួន២០នាក់ ។​ វៀតណាមមិនទាន់មានអ្នកស្លាប់ដោយកូវីដ-១៩នៅឡើយទេ។ ក្នុងចំណោមអ្នកជំងឺ១៦៩នាក់នោះ គឺមាន៣នាក់ ... Read More »

លោក Tedros Adhanom Ghebreyesus ៖ ការបង្កើតវ៉ាក់សាំងការពារមេរោគCOVID-១៩ នឹងប្រើពេលយ៉ាងហោចណាស់ក៏ ពី១២ ទៅ ១៨ ខែ

WHO៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក និយាយថា ការបង្កើតវ៉ាក់សាំងការពារមេរោគCOVID-១៩ នឹងប្រើពេលយ៉ាងហោចណាស់ក៏ ពី១២ ទៅ ១៨ ... Read More »

មូលនិធិ ជែក ម៉ា និងមូលនិធិ អាលីបាបា មកដល់នៅប្រទេសកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩

​ភ្នំពេញ៖ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២០ – កញ្ចប់ធ្វើតេស្តដែលជាអំណោយប្រគល់ជូនដោយមូលនិធិជែកម៉ា (Jack Ma) និងមូលនិធិ អាលីបាបា (Alibaba Foundation) បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាថ្ងៃនេះ ... Read More »

ផែនការ​B បានបង្កើតឡើងនៅអង់គ្លេស​ក្នុងករណី​រមន្ត្រីជាន់ខ្ពស់ឆ្លងកូវីដ-១៩

រដ្ឋាភិបាលអង់គ្លេស បានត្រៀមផែនការ​ ​B ​ក្នុងករណីនាយករដ្ឋមន្រ្តី និងគណរដ្ឋមន្ត្រីមិនអាចដំណើរការបាន​ដោយសារតែការឆ្លងកូវីដ-១៩ ។ បច្ចុប្បន្ននាយករដ្ឋមន្ត្រីអង់គ្លេស និងរដ្ឋមន្ត្រីក្រសួងសន្តិសុខ​ ធ្វើការពីចម្ងាយ​ ។ មកទល់ពេលនេះគេមិនទាន់ដឹងថា  នាយករដ្ឋមន្ត្រី​ Boris Johnson  ​ក៏ដូចជា ... Read More »

ថៃបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំ ខាងមុខ

ថៃ៖មកទល់ពេលនេះថៃមានករណីឆ្លង កូវីដ-១៩​ជាង ១២០០នាក់ហើយ និងស្លាប់​៦ នាក់  ចំណែកអ្នកព្យាបាលជាសះស្បើយកើនឡើង​១០០នាក់ផងដែរ ។ ប៉ុន្តែរដ្ឋាភិបាលបារម្ភយ៉ាងខ្លាំង ក្នុងពេលបុណ្យចូលឆ្នាំ​ខាងមុខនេះ៕ នៅរដូវបុណ្យចូលឆ្នាំថ្មី នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ កាន់តែខិតចូលមកដល់ ពលរដ្ឋថៃតែងតែធ្វើដំណើរ ... Read More »

ព្រះមហាក្សត្រីអេលីហ្សាបែត ធ្វើតេស្តវិជ្ជមានចំពោះមេរោគ កូវីដ-១៩

ជាដំណឹងដ៏អាក្រក់សម្រាប់ចក្រភពអង់គ្លេស ក្រោយពេលទទួលបានព័ត៌មានថា ព្រះមហាក្សត្រិយានី អេលីសាបែតទី ២ បានធ្វើតេស្តិ៍ វិជ្ជមានចំពោះវីរុសកូវីដ-១៩ ។ ការប្រកាសចេញពីរាជវាំង Buckingham បានបង្កឱ្យភ្ញាក់ផ្អើល ដល់ពលរដ្ឋនៅក្នុងប្រទេសជាច្រើនដែល គោរពព្រះមហាក្សត្រិយានី ។ ព្រះបរមរាជវាំងបញ្ជាក់ថា ... Read More »

ក្រោយនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលឆ្លងកូវីដ១៩ អង់គ្លេស សាងសង់កន្លែងរក្សាសាកសពបន្ថែមទៀត

ប្រទេសអង់គ្លេស៖ កន្លងមក ទីក្រុងញូវយ៉កអាមេរិក បាន រៀបចំកន្លែងសម្រាប់ដាក់សាកសព បានរាប់ពាន់សព ដោយប្រើរថយន្តក្លាស្សេធុនធំ រងចាំនៅមុខមន្ទីពេទ្យ។ នៅពេលនេះដល់វេនអង់គ្លេសវិញម្តង ក៏បានសម្រេចសាងសង់ កន្លែងរក្សាសាកសព ដ៏ធំនៅអាកាសយានដ្ឋាន បម្រុង ខ្លាចមានអ្នកស្លាប់ច្រើន ដូចនៅអ៊ីតាលី(៩១៩នាក់ក្នុងរយៈពេល ... Read More »

ស្ថានភាពកូវីដ-១៩ នៅលើពិភពលោក អាមេរិកត្រៀមទាហានបម្រុង១លាននាក់ ដើម្បីទប់ទល់

អាមេរិក៖ គិតមកដល់ថ្ងៃទី ២៨ ខែមីនា នៅលើពិភពលោកមានចំនួនអ្នកឆ្លង និងស្លាប់កើនឡើងខ្ពស់គួឲ្យបារម្ភបំផុត។ មកទល់ពេលនេះកូវីដ-១៩ ឆ្លងរាលដាលដល់ជិត ២០០ ប្រទេសនិងតំបន់ ហើយបានសម្លាប់មនុស្ស ជាង ២៧ពាន់ និងឆ្លងរាលដាលដល់មនុស្សជិត ៦សែននាក់ ... Read More »

គណរដ្ឋមន្ត្រីអង់គ្លេសទាំងអស់អាចឆ្លងកូវីដ-១៩ ក្រោយនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីសុខាភិបាលបានឆ្លងវីរុសនេះ

គណរដ្ឋមន្ត្រីអង់គ្លេសទាំងអស់អាចឆ្លងកូវីដ-១៩ ក្រោយនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីសុខាភិបាលបានឆ្លងវីរុសនេះ រដ្ឋាភិបាលអង់គ្លេស កាន់តែវីវរហើយនៅពេលនេះ ដោយទើបតែចាប់ផ្តើមធ្វើសង្គ្រាម​ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសុខភិបាល ក៏បានរងរបួស គឺបានរកឃើញឆ្លងកូវីដ-១៩​ទៅហើយ។ ទាំងនោះហើយអាចធ្វើឲ្យសង្គ្រាមប្រឆាំងកូវីដ ជួបនៅឧបស័គ្គជាច្រើន ។ នៅពេលនេះទាំងនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីសុខាភិបាល ត្រូវនៅដាច់ដោឡែកដើម្បីព្យាបាល ប៉ុន្តែក៏បានបន្តធ្វើសង្គ្រាមដោយបញ្ជាពីចម្ងាយ។ ... Read More »

នាយករដ្ឋមន្ដ្រីអង់គ្លេសលោក Boris Johnsonបានធ្វើតេស្ដវិជ្ជមានCovid-19

ក្រុងឡុងដ៍៖ នៅល្ងាចថ្ងៃសុក្រនេះលោកBoris Johnsonនាយករដ្ឋមន្ដ្រីអង់គ្លេសបានប្រកាសថាលោកបានធ្វើតេស្ដរកឃើញវីរុសCovid-19បន្ទាប់ពីបានវិវត្ដទៅជារោគសញ្ញាស្រាលក្នុងរយៈពេល២៤ម៉ោងកន្លងមក។ លោកBoris Johnsonបានសរសេរនៅលើបណ្ដាញសង្គមTwitter ថា«ខ្ញុំបានកាត់ផ្ដាច់ខ្លួនដាច់ដោយឡែកប៉ុន្ដែខ្ញុំនឹងបន្ដដឹកនាំការឆ្លើយតបរបស់រដ្ឋាភិបាលតាមរយៈខ្សែអាត់វីដេអូអំឡុងពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសនេះ»ដោយបានភ្ជាប់ជាមួយនិងឃ្លា«នៅផ្ទះជួយសង្គ្រោះអាយុជីវិត»។ គួររម្លឹកថាកាលពីថ្ងៃពុធព្រះអង្គម្ចាស់ឆាលដែលជារាជទាយាទរបស់អង់គ្គេសទ្រង់ក៍បានឆ្លងនឹងវីរុសCovid-19នេះដូចគ្នា។ ការចម្លងវីរុសcovid-19ទៅលើឥស្សរជនជាន់ខ្ពស់អង់គ្លេសនេះកើតតឡើងខណៈដែលប្រទេសនេះកំពុងមានចំនួនករណីកើនឡើងយ៉ាងឆាប់រហ័ស។ កាលពីថ្ងៃព្រហស្បតិ៍ប្រទេសនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ដោយមានមនុស្សស្លាប់ចំនួន១១៥នាក់ក្នុងរយៈពេល២៤ម៉ោង។អ្នកជំងឺជាង១៦០០នាក់ត្រូវបានរាជរដ្ឋាភិបាលប្រកាសចាប់តាំងពីការចាប់ផ្ដើមនៃការរីករាលដាលវីរុសcovid-19៕ Read More »

ស៊ីជីងពីង«កិច្ចសហប្រតិបត្តិការណ៍ជាជម្រើសត្រឹមត្រូវ តែមួយគត់ក្នុងសង្គ្រាមប្រឆាំង សត្រូវរួមរបស់មនុស្សជាតិ»

ប្រទេសចិន៖ ប្រធានាធិបតីចិន បានទូរស័ព្ទទៅកាន់ប្រធានាធិបតីដូណាល់ ត្រាំ ក្រោយមានអ្នកឆ្លងកើនឡើងខ្ពស់នៅអាមេរិក។ គិតត្រឹមម៉ោង៣រសៀលថ្ងៃទី២៧ ខែមីនា ចំនួនអ្នកឆ្លងកូវីដនៅអាមេរិក កើនឡើងដល់៨៥២៦៨នាក់ ស្លាប់១២៩៣នាក់ និងជាសះស្បើយ១៨៦៤នាក់។ នៅថ្ងៃនេះដែរ ប្រធានាធិបតីចិន លោកស៊ី ជីនពីង ... Read More »

បន្ទាប់ពីអ៊ីរ៉ង់ អ៊ីរ៉ាក់ ដល់អាហ្វហ្គានីស្ថាន ដោះលែងអ្នកទោស ទប់ស្កាត់ឆ្លងកូវីដ-១៩

ប្រទេសជុំវិញពិភពលោក បង្ហាញក្តីបារម្ភយ៉ាងខ្លាំង​ ក្រោយការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមកាន់តែខ្លាំងឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ​។ អ្វីដែលបារម្ភនោះគឺអ្នកទោស រស់នៅចង្អៀត​ក្នុងគុក ហើយបើមានអ្នកឆ្លង កូវីដ-១៩​និងរាលដាល់ពេញទាំងអស់ ។ កត្តាទាំងនោះហើយបានជាអ៊ីរ៉ង់ បានដោះលែងអ្នកទោសជិត១សែននាក់ ដែលមានទោសស្រាល​ ដែលត្រូវជាប់គុក​ក្រោម​៥ឆ្នាំ។ ការដោះលែងគឺដើម្បីកាត់បន្ថយចំនួនអ្នកទោស​ បញ្ចៀសការឆ្លង ។ ... Read More »

មិនខ្វល់​ អាមេរិកបង្កើនការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតទៅលើអ៊ីរ៉ង់

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកអាមរិក បានអនុម័ត​ដាក់ទណ្ឌកម្ម ថ្មីបន្ថេមទៀតទៅលើ អ៊ីរ៉ង់ បើទោះបីសហគមន៍ អន្តរជាតិ អង្គការសិទ្ធិមនុស្ស អំពាវនាវឲ្យលុបទណ្ឌកម្មទាំងអស់ ដើម្បីជួយដល់ប្រទេសដែលរងទណ្ឌកម្ម ទប់ស្កាត់ ការឆ្លងរាលដាលកូវីដ-១៩ ។រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក  បានដាក់ទណ្ឌកម្ម ទៅលើបុគ្គល​១៥នាក់ និងក្រុមហ៊ុនចំនួន​៥​របស់អ៊ីរ៉ង់ ... Read More »

COVID-19 នេះសហាវណាស់ ឆ្លងដល់អគ្គមេបញ្ជាការកងកម្លាំងយោធារបស់ហ្វីលីពីន

ទីក្រុងម៉ានីល៖ បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN Philippines នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ នេះ គឺលោក Felimon Santos Jr. ដែលជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្វីលីពីន បានឆ្លងជំងឺ ... Read More »

នៅអាមេរិកចំនួនអ្នកឆ្លងCOVID-19 ដល់ ៨២.០០០ នាក់កាលពីថ្ងៃព្រហស្បតិ៍

  អាមេរិក៖ ប្រជាជនអាមេរិក មានចំនួនអ្នកឆ្លងជំងឺកូរ៉ូណា នៅអាមេរិក បានកើនឡើងដល់ ៨២.០០០ នាក់កាលពីថ្ងៃព្រហស្បតិ៍ ។ បង្ហាញពីការព្រួយបារម្ភបំផុត ពីមេរោគដ៏សហាវមួយនេះ ខណៈវិធានការបង្ការ ទប់ស្កាត់ មិនទាន់បង្ហាញពីតួលេខថមថយនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ... Read More »

ចិនចាត់វិធានការតឹងតែង ទប់ស្កាត់នាំកូវីដ-១៩ចូលពីខាងក្រៅ

ប្រទេសចិន៖ នៅក្នុងប្រទេសចិន មិនមានការណីឆ្លងកូវីដ-១៩ថ្មីឡើយ ជាច្រើនថ្ងៃជាប់ គ្នា ប៉ុន្តែចិនបែជារកឃើញការណីឆ្លងច្រើន សម្រាប់អ្នកដំណើរចូលមកពីក្រៅប្រទេសទៅវិញ ។ កត្តាទាំងនោះហើយបានជាចិនសម្រេចបិទជើងហោះហើរ រឹតបន្តឹងអ្នកដំណើរបរទេស ខណៈពិភពលោក មានអ្នកឆ្លងកើនឡើងខ្ពស់ ដល់ទៅជាងកន្លះលាននាក់ហើយ ។ សារព័ត៌មាន ... Read More »

ប្រជាជនអុីតាលី បានឆ្លងកូវីដ១៩ ក្នុង២៤ម៉ោង ថ្មីចំនួន ៦.១៥៣ ករណី កាន់តែធ្ងន់ធ្ងរបំផុត

ប្រទេសអ៉ីតាលី៖ ប្រទេសអ៊ីតាលី បានកត់ត្រា ករណីឆ្លងថ្មីចំនួន ៦.១៥៣ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដែលជាការកើនឡើងខ្ពស់បំផុត ក្នុងរយៈពេល ៥ ថ្ងៃចុងក្រោយនេះ។ បន្ទាប់ពីរយៈពេលជាងពីរសប្តាហ៍ ក្រោយការបិទទ្វារទូទាំងប្រទេស ហើយរដ្ឋាភិបាលអ៊ីតាលី បានសំរេចបន្តបិទសកម្មភាពពាណិជ្ជកម្ម ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ទន្លេមេគង្គកំពុងដង្ហើយឲ្យជួយដោយសារតែខ្វះទឹក ពលរដ្ឋរាប់សិបលាននាក់រងផលប៉ះពាល់

  ទន្លេមេគង្គមានប្រវែងដល់ទៅ ៤.៣៥០ គីឡូម៉ែត្រ ដែលជាដងទន្លេ ដូចជាសរសៃឈាម របស់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ ហូរកាត់ប្រទេសចំនួន ៦ ដែលមានប្រភពមកពីតំបន់ខ្ពង់រាបទីបេ របស់ប្រទេសចិន ឆ្លងកាត់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា ... Read More »

ពលរដ្ឋជាងកន្លះលាននាក់ឆ្លងកូវីដ-១៩ តំណែងលេខ១ពីចំនួនអ្នកឆ្លងច្រើនជាងគេ ក៏អាមេរិកដណ្តើមពីចិនដែរ

 អាមេរិក៖ គិតមកដល់ថ្ងៃទី២៧ខែមីនា កូវីដ-១៩ បានឆ្លងរាលដាលដល់ប្រទេសជិត២០០ជុំវិញពិភពលោក និងមានពលរដ្ឋដល់ទៅជាង ៥៣១ពាន់នាក់ឆ្លងកូវីដ-១៩។ ក្នុងនោះបាត់បង់ជីវិតជាង ២៤ពាន់នាក់ និងជាង ១២១ពាន់នាក់ បានចាកចេញពីមន្ទីរពេទ្យផងដែរ ។ អ្វីដែលគួឲ្យកត់សម្គាល់បំផុតនោះគឺ មហាអំណាចអាមេរិក បានយកឈ្នះទាំង ... Read More »

ទីក្រុងញូវយ៉ក​ ត្រៀមរថយន្តក្លាសេ​រាប់សិបគ្រឿង ដើម្បីរក្សាសាកសព​អ្នកជំងឺកូវីដ-១៩

សញ្ញាអាក្រក់នៅអាមេរិក ពាក់ព័ន្ធនិងកូវីដ-១៩ បានចេញជារូបរាងហើយ ដោយរថយន្តក្លាសេធុនធំ រាប់សិបគ្រឿង ដែលអាចរក្សាសាកសពបានរាប់ពាន់សព​ បានចតនៅខាងក្រៅមន្ទីពេទ្យ បេឡាវូ (Bellevue ) ទីក្រុងញូវយ៉ករងចាំដាក់សាកសពអ្នកជំងឺ កូវីដ-១៩ ក្នុងករណីកន្លែងដាក់សពពេញណែន។ សារព័ត៌មាន​ ញូវយ៉កដេលី ... Read More »

លោកស្រីហុីឡារីគ្លីនតុនចំអកលោកត្រាំនិងអំពាវនាវកុំឲ្យស្ដាប់ដំបូន្មានរបស់លោកត្រាំ

ក្រុងវ៉ាសុីនតោន៖ ក្នុងពេលមានវិបត្ដិសុខភាពទាក់ទងទៅនឹងវីរុសCovid-19អតីតបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យអាមេរិកលោកស្រី គ្លីនតុនបានវាយប្រហារអតីតគូប្រជែងនយោបាយរបស់លោកដូណាល់ត្រាំកាលពីថ្ងៃ អង្គារ ទី២៤ ខែមីនា លោកស្រីហុីឡារីគ្លីនតុនបានបង្ហោះសារលើTwitter ទាំងចំអកដាក់លោកត្រាំថា«សូមមេត្ដាកុំស្ដាប់ដំបូន្មានវេជ្ជសាស្រ្ដរបស់បុរសម្នាក់ដែលក្រឡេកមើលសូរ្យគ្រាសដោយភ្នែកទទេរ»។ សារ របស់លោកស្រីត្រូវបានចែករំលែកជាង ២០០,០០០ដងមិងមានអ្នកចូលចិត្ដ(like)ជិត៨០០,០០០ដងក្នុងរយៈពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ។ ក្នុងន័យនេះលោកស្រីចង់សំដៅលើលោកត្រាំដែលកាលពីខែកក្កដាឆ្នាំ២០១៧នៅពេលដែលលោកដូណាល់ត្រាំត្រូវបានគេថតរូបបានខណៈដែលលោកកំពុងមើលសូរ្យគ្រាសដោយគ្មានវ៉ែនតាការពារដែលត្រូវបានគេចាត់ទុកថាមានហានិភ័យសម្រាប់ភ្នែកដោយកាំរស្មីព្រះអាទិត្យជាចដុតកោសិការrétine ។ កាលពីថ្ងៃអង្គារលោកដូណាល់ត្រាំបានប្រត្ដិកម្មទៅនឹងវិបត្ដិសុខភាពហើយបាននិយាយថា នឹងលើកការដកចេញនូវវិធានការរឹតត្បិតយ៉ាងឆាប់រហ័សនៅពាក់កណ្ដាលខែមេសាសម្រាប់ផ្នែកខ្លះនៃប្រទេសបើទោះបីជាមានការកើនឡើងយ៉ាងខ្លាំង នៃចំនួនអ្នកស្លាប់ដោយសារវីរុសថ្មីcovid-19នៅសរដ្ឋអាមេរិក។ ... Read More »

គិតត្រឹមថ្ងៃទី​២៦ខែមីនានេះ​វេជ្ជបណ្ឌិត​ហ្វីលីពីន​៩​នាក់ស្លាប់ដោយសារ​ជំងឺ​ផ្លូវដង្ហើម COVID-19

ប្រទេសហ្វីលីពីន៖ គិតត្រឹមថ្ងៃទី​២៦ខែមីនានេះ​វេជ្ជបណ្ឌិត​ហ្វីលីពីន​៩​នាក់ស្លាប់ដោយសារ​ជំងឺ​ផ្លូវដង្ហើម COVID-19 ។ កត្តាដែលគ្រូពេទ្យស្លាប់ច្រើនដោយសារតែ កង្វះបរិក្ខាពេទ្យ ពិសេសគឺការពារ​នៅ​ជួរមុខ​។ ជាមួយគ្នានេះ គ្រូពេទ្យ​​រាប់រយ​នាក់ លែង​អាច​ទទួល​មើលថែ និង​ព្យាបាល​អ្នកជំងឺ​តទៅទៀត​ហើយ ព្រោះថា ពួកគាត់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​(នៅដាច់ដោយឡែក) ​១៤​ថ្ងៃ ក្រោយ​សង្ស័យថា​ឆ្លង​វីរុស​នេះ​។ ... Read More »

ថៃមានចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃ បានកើនដល់ ១,០៤៥នាក់ បន្ទាប់ពីការឆ្លងថ្មី ១១១ករណី

ប្រទេសថៃ៖ ប្រទេសក្នុងតំបន់អាស៊ានមានករណីឆ្លងនិងស្លាប់កើនឡើង​ក្នុងរយៈពេល​២៤ម៉ោងចុងក្រោយនេះ ​។ ក្នុងនោះមាន​៥ប្រទេសមានការកើនឡើងចំនួនអ្នកឆ្លងគួឲ្យគត់សម្គាល់​។ ប្រទេសថៃ៖ មាន ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃ បានកើនដល់ ១,០៤៥នាក់ បន្ទាប់ពីការឆ្លងថ្មី ១១១ករណី។ សារព័ត៌មានCNA ​នៅថ្ងៃទី​២៦ខែមីនា ... Read More »

៨៩ប្រទេសហើយទទួលបានជំនួយពីចិន ក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩

ប្រទេសចិន៖ បច្ចុប្បន្នប្រទេសមហាអំណាច និងប្រទេសមានសេដ្ឋកិច្ច រីកចំរើន បានដុតដៃដុតជើង ក្នុងការទប់ស្កាត់កូវីដ-១៩នៅក្នុងប្រទេសរបស់ខ្លួន។ ចំណែកចិនវិញ ដែលជាប្រទេសកើនកូវីដ-១៩ មុនគេ ហើយចិនក៏ទទួលបានជោគជ័យ ក្នុងការទប់ស្កាត់មុនគេផងដែរ ដោយមិនមានអ្នកឆ្លងថ្មីឡើយ សម្រាប់ពលរដ្ឋក្នុងប្រទេសចិនជាច្រើនថ្ងៃជាប់គ្នា។ នៅពេលនេះចិនបានខិតខំចែករំលែកបទពិសោធ ទាំងជំនួយ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ បារាំងដកទាហាន​ពីអ៊ីរ៉ាក់ មកធ្វើសង្គ្រាមប្រឆាំង​កូវីដ-១៩​

បារាំង៖ អាចនិយាយបានថា ប្រទេសតំបន់អឺរ៉ុបកំពុងប្រឈមបញ្ហាយ៉ាងខ្លាំង​ នៃការឆ្លងរាលដាលកូវីដ-១៩ ប្រទេសក្នុងតំបន់អឺរ៉ុបបានសម្រេច ប្រើប្រាស់ កម្លាំងទាហានដើម្បី ទប់ស្កាត់ការឆ្លងរាលដាល។ ទាហាន​បានដាក់ពង្រាយគ្រប់ទិសទីដើម្បីត្រួតពិនិត្យ​ បម្រាមគោចរ របស់ពលរដ្ឋ បញ្ចៀសការឆ្លងរាលដាល លើសពីសមត្ថភាពគ្រប់គ្រង ។ នៅពេលនេះបារំាង បានសម្រេច​ដកទាហានចេញពីអ៊ីរ៉ាក់ជាបណ្តោះអាសន្ន ... Read More »

អាមេរិកបង្កើនការចំណាយសម្រាប់ជួយសេដ្ឋកិច្ច​ ទីផ្សារមូលបត្រ​អាស៊ីឡើងខ្ពស់

ទីផ្សារមូលបត្រ​នៅក្នុងតំបន់អាស៊ី បានធ្លាក់ចុះ​ជាច្រើនសប្តាហ៍ជាប់គ្នា​ ដោយសារតែការវាយប្រហារដោយកូវីដ-១៩  ហើយប្រទេសជាច្រើនបានបិទ​ព្រំដែន និងផ្សារទំនើប ។ ជាមួយគ្នា នេះ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩​មិនដឹងថា​ពេលណាអាចគ្រប់គ្រងបានទាំងស្រុងនោះឡើយ។ ប៉ុន្តែក្រោយពេលអាមេរិក ប្រកាសកញ្ចប់ចំណាយ​ជួយសល់សេដ្ឋកិច្ចបញ្ចៀសផលប៉ះពាល់ដោយសារតែ កូវីដ-១៩​បានជួលដល់ទីផ្សា​រមូលបត្រ នៅក្នុងតំបន់អាស៊ី​និងលើពិភពលោក មានសន្ទុះកើនឡើងវិញ ។ ... Read More »