ក្រុមតោខៀវ Chelsea បានរៀបចំជំនួបនៅកីឡដ្ឋាន Wembley ជាលើកទី២ជាមួយក្រុមហង្សក្រហម Liverpool នៅរដូវកាលនេះ ខណៈដែលពួកគេបានយកឈ្នះក្រុម Crystal Palace ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមេសា ... Read More »
ព័ត៌មានអន្តរជាតិ
មានករណីស្លាប់ដោយកូវីដ-១៩ ជាលើកដំបូងក្នុងទីក្រុងសៀងហៃ
ទីក្រុងសៀងហៃប្រទេសចិនមានករណីស្លាប់ដោយកូវីដ-១៩ ជាលើកដំបូងក្នុងរលកកូវីដ-១៩ថ្មី ដែលផ្ទុះឡើងចាប់តាំងពីខែមីនាឆ្នាំ២០២២មក។ ករណីស្លាប់ដោយកូវីដ-១៩ ក្នុងទីក្រុងសៀងហៃមាន៣នាក់ គឺជាមនុស្សចាស់មានអាយុចាប់ពី ៨៩-៩១។ តាមតួលេខដែលបានប្រកាសនៅព្រឹកថ្ងៃទី១៨ខែមេសា ករណីឆ្លងកូវីដ-១៩ក្នុងទីក្រុងសៀងហៃមាន ២២.២៤៨នាក់ ថយចុះ១០%បើប្រៀបធៀបនឹងមួយថ្ងៃមុន។ ជាមួយគ្នានេះករណីឆ្លងដែលចេញអាការៈក៏បានថយចុះ ២៥%ផងដែរ នៅសល់តែ ២.៤១៧នាក់ប៉ុណ្ណោះ។ ... Read More »
បាញ់៥០គ្រាប់ទៅលើពិធីជប់លៀងមានមនុស្ស២០០នាក់បណ្តាលឱ្យស្លាប់និងរបួសជាច្រើន
យ៉ាងហោចណាស់ក៏មានយុវជន២នាក់ស្លាប់ និង៩នាក់រងរបួសនៅក្នុងការបាញ់ប្រហារ រហូតដល់៥០គ្រាប់ទៅលើពិធីជប់លៀងមួយដែលមានមនុស្សជាង២០០នាក់ចូលរួម ។ សារព័ត៌មាន Fox News បានផ្សាយថា ការបាញ់ប្រហារកើតឡើងនៅថ្ងៃទី១៧ ខែមេសា នៅក្នុងពិធីជប់លៀងក្នុងទីក្រុង Pittsburg ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ... Read More »
ប្តីមួយ ប្រពន្ធមួយ?
ប្រទេសឥណ្ឌា : នៅក្នុងវេទិការសាធារណៈមួយដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ អ្នកសារព័ត៎មានស្រ្តីមួយរូប បានចោទជាសំណួរទៅកាន់អ្នកប្រាជ្ញសាសនាមួយរូបដ៏ល្បីល្បាញរបស់ឥណ្ឌា គឺលោកបណ្ឌិត Zakir Naik ដែលជាអ្នកផ្សព្វផ្សាយសាសនាឥស្លាម ថា “ហេតុអ្វីបានជាបុរសមូស្លីមអាចរៀបការជាមួយប្រពន្ធបានដល់ទៅ៤?” វាមិនមានលក្ខណៈណាមួយដែលគិតថាសមហេតុផលទាល់តែសោះ។ ឆ្លើយតបនឹងសំណួរនេះ អ្នកប្រាជ្ញសាសនា Zakir ... Read More »
Zouma របស់ West Ham នឹងខកខានការប្រកួត Europa League វគ្គ៨ក្រុមចុងក្រោយដោយសាររបួសកជើង
ខ្សែការពារ Kurt Zouma របស់ក្លិបញញួរធំ West Ham United នឹងអវត្តមានក្នុងការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ Europa League ទល់នឹងក្រុម Olympique Lyonnais ដោយសាររបួសកជើង។ ... Read More »
គ្រោះធម្មជាតិនៅអាហ្វ្រិកខាងត្បូង និងហ្វីលីពីន ស្លាប់ជាង១០០នាក់
យ៉ាងហោចណាស់ក៏មានមុស្ស ជិត៦០នាក់ស្លាប់ដោយគ្រោះទឹកជំនន់និងបាក់ដីនៅអាហ្វ្រិកខាងត្បូង ពិសេសនៅក្នុងទីក្រុងកំពុងផែ Durban ។ ចំណែកនៅក្នុងប្រទេសហ្វីលីពីនវិញក៏មានមនុស្ស ៤២នាក់ ដោយព្យុះMegi ។ នៅក្នុងប្រទេសហ្វីលីពីន ទីក្រុង Baybay នៅក្នុងខេត្ត Leyte ជាតំបន់រងផលប៉ះពាល់ខ្លាំងជាងគេ ... Read More »
បារាំងសម្លាប់សត្វបក្សីជាង ១៣លានក្បាល
ក្រសួងកសិកម្ម បារាំង បានទទួលស្គាល់ថា បានសម្លាប់សត្វស្លាបរហូតដល់ទៅ ជាង១៣លានក្បាល ដោយសារតែជំងឺផ្តាសាយបក្សី មិនទាន់អាចគ្រប់គ្រងបាន។ ចាប់តាំងពីចុងខែវិច្ឆិកាឆ្នាំ ២០២១ មកទល់ពេលនេះ បារាំងបានសម្លាប់សត្វស្លាបជាង១៣លានក្បាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី។ ក្រុមអ្នកជំនាញបានលើកឡើងថា ការឆ្លងជំងឺគ្រុនផ្តាសាយបក្សីបានចម្លងពីសត្វស្លាប។ ចំនួនសត្វស្លាបត្រូវសម្លាប់ ... Read More »
គ្រូបង្វឹកជម្រើសជាតិអេហ្ស៊ីបបញ្ជាក់ពីការលាលែងពីតំណែង ក្រោយដឹកនាំក្រុមមិនមានកៅអី World Cup នៅកាតាឆ្នាំនេះ
លោក Carlos Queiroz បានបញ្ជាក់ថា លោកនឹងចាកចេញពីការងារជាគ្រូបង្វឹកជម្រើសជាតិអេហ្ស៊ីប ដោយបញ្ចប់ការរំពឹងទុកថា លោកនឹងនៅបន្តទៀត បើទោះបីជាមិនអាចដឹកនាំពួកគេទៅកាន់ការប្រកួត World Cup នៅប្រទេសកាតាឆ្នាំនេះក៏ដោយ។ បុរសសញ្ជាតិព័រទុយហ្គាល់ Queiroz វ័យ៦៩ឆ្នាំមានកិច្ចសន្យារយៈពេល៦ខែជាមួយក្រុមជម្រើសជាតិអេហ្ស៊ីបដោយបានចូលកាន់តំណែងក្នុងខែកញ្ញាដើម្បីដឹកនាំក្រុមឆ្លងកាត់វគ្គជម្រុះនៃពូលនៃការប្រកួត World ... Read More »
Real Madrid ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ខណៈ Bayern Munich ធ្លាក់ក្រោមថ្វីជើង Villarreal
រជ្ជកាលរបស់ក្រុមតោខៀវ Chelsea ក្នុងនាមជាម្ចាស់ជើងឯកទ្វីបអឺរ៉ុបបានឈានដល់ទីបញ្ចប់ដ៏សោកសៅ បើទោះបីជាបានយកឈ្នះក្រុម Real Madrid ៣ទល់២ ក្នុងជើងទី២ នៅឯកីឡដ្ឋាន Bernabeu ក៏ដោយ។ នៅក្នុងការប្រកួតពានរង្វាន់ Champions League កាលពីរាត្រីថ្ងៃទី១២ឈានចូលថ្ងៃទី១៣ ... Read More »
សាធារណរដ្ឋឆេកបង្រៀនបាញ់កាំភ្លើងដោយអត់គិតថ្លៃដល់ជនជាតិអ៊ុយក្រែន
ពលរដ្ឋអ៊ុយក្រែនរស់នៅក្នុងសាធារណរដ្ឋឆេកទទួលបានការហ្វឹកហាត់បាញ់កាំភ្លើងដោយអត់គិតថ្លៃ ។ ស្ត្រីជនជាតិអ៊ុយក្រែនឈ្មោះ Olha Dembitska បានលើកឡើងថា ក្នុងជីវិតរបស់នាងទើបតែស្គាល់រសជាតិបាញ់កាំភ្លើង ដោយប្រើកាំភ្លើង AK-47 ហើយបាញ់មួយគ្រាប់ចំគោលដៅតែម្តង។ នាង Olha Dembitska គឺជាមនុស្សម្នាក់ក្នុងចំណោម១៣០នាក់ដែលបានចូលរួមហ្វឹកហាត់បាញ់កាំភ្លើងបានលើកឡើងថា «ខ្ញុំអាចទៅកាន់អ៊ុយក្រែន ... Read More »
បោះឆ្នោតអូស្ត្រាលី ៖ ការប្រកួតប្រជែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាន់តែស្វិតស្វាញហើយនៅលើបណ្តាញសង្គម
យុទ្ធនាការឃោសនាបោះឆ្នោតសភាប្រទេសអូស្ត្រាលីដែលនឹងធ្វើឡើងនៅថ្ងៃទី២១ខែឧសភា ឆ្នាំ២០២២ បានឈានចូលថ្ងៃទីពីរហើយ ។ ការប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅលើបណ្តាញសង្គម កាន់តែ«ក្តៅ»។ ក្រោយការប្រកាសនៅថ្ងៃទី១០ ខែមេសា ពីពេលវេលាបោះឆ្នោតសភា និតិកាលទី៤៧ ភា្លមៗនោះបេក្ខភាពបានចាប់ផ្តើមឃោសនាបោះឆ្នោតយ៉ាងសកម្ម ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison ... Read More »
ករណីឆ្លងកូវីដ-១៩ នៅលើពិភពលោកកើនឡើងដល់ជាង៥០០លាននាក់
គិតត្រឹមម៉ោង១៤ថ្ងៃទី ១២ខែមេសា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ជាង៥០០លាននាក់ហើយ ក្នុងនោះមានករណីស្លាប់ជាង ៦,២លាននាក់ ។ វីរុសបំប្លែងថ្មីអូមីក្រុងបានគ្រប់គ្រងការឆ្លងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ ករណីឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកមានសញ្ញាថយចុះខ្លាំងរយៈពេលចុងក្រោយនេះ ហើយប្រទេសជាច្រើនក៏បានសម្រេចលុបចោលការរិតត្បិត ដោយបើកព្រំដែនទទួលអ្នកទេសចរឡើងវិញ ដើម្បីដំណើរការសេដ្ឋកិច្ច។ ក្រោយរយៈពេលជាង២ឆ្នាំ កូវីដ-១៩ ... Read More »
ទីក្រុងសៀងហៃបន្ថយការរឹតត្បិត, អាមេរិកស្នើបុគ្គលិកស្ថានកុងស៊ុលចាកចេញពីសៀងហៃ
ទីក្រុងសៀងហៃបានកាត់បន្ថយការរឹតត្បិតប្រឆាំងនឹងកូវីដ-១៩ ក្រោយពេលក្រុមអ្នកវិនិយោគបង្ហាញក្តីបារម្ភពីការទប់ស្កាត់កូវីដ- ១៩ យ៉ាងតឹងតែងបំផុត ។ ការរឹតត្បិតបានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យដឹកជញ្ជូនទំនិញនៅជុំវិញពិភពលោក។ ដោយសារតែការរឹតត្បិតក៏ដូចជាករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ នៅថ្ងៃទី១១ខែមេសា អាមេរិកបានស្នើដល់បុគ្គលិកស្ថានកុងស៊ុលរបស់ខ្លួនដែលមិនចាំបាច់ឱ្យចាកចេញពីទីក្រុងសៀងហៃដើម្បីបន្ថយផលប៉ះពាល់ដោយការទប់ស្កាត់កូវីដ-១៩យ៉ាងតឹងតែងនៅទីនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃអង្គារនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំងបានគូសបញ្ជាក់ដូច្នេះថា «ដោយលើកឡើងអំពីការព្រួយបារម្ភផ្នែកសុវត្ថិភាព និងសុខុមាលភាពមន្រ្តីទូតរបស់ខ្លួន ក្រសួងការបរទេសអាមេរិកបានបញ្ជាឱ្យពួកគេត្រូវតែចាកចេញពីទីក្រុងសៀងហៃ»។ ទីក្រុងសៀងហៃកំពុងស្ថិតក្រោមវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ... Read More »
OPEC ៖ មិនមានប្រភពផ្គត់ផ្គង់ណាមួយជំនួសរុស្ស៊ីបានឡើយ
បណ្តាប្រទេសនាំប្រេងចេញ (OPEC) កាលពីថ្ងៃទី១១ខែមេសា បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មបច្ចុប្បន្ននិងអនាគតទៅលើប្រទេសរុស្ស៊ី នឹងបង្កឱ្យមានវិបត្តិទ្រង់ទ្រាយធំពីប្រភពផ្គត់ផ្គង់ប្រេងនៅលើពិភពលោក ។ នៅក្នុងកិច្ចប្រជុំនៅទីក្រុង Vienna សហគមន៍អឺរ៉ុប បានអំពាវនាវឱ្យមានវិធានការដាក់ទណ្ឌកម្មទៅលើវិស័យប្រេងរបស់រុស្ស៊ី ហើយបានស្នើដល់ OPEC បង្កើនការផលិតប្រេង។ ទន្ទឹមនឹងនោះ ... Read More »
កំណត់ត្រាមិនធ្លាប់មាន៖ អ្នកគាំទ្រចំនួនជិត៤២ម៉ឺននាក់សម្រុកទៅទស្សនាការប្រណាំងរថយន្ត Australian Grand Prix
អ្នកទស្សនាជិត៤២០,០០០នាក់បានចូលទៅក្នុងទីលានប្រណាំងរថយន្តAlbert Park នៃកម្មវិធី Australian Grand Prix ដើម្បីបង្កើតកំណត់ត្រាថ្មីនៃអ្នកចូលរួមនៅទីលានប្រកួត និងខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រកីឡាមួយនេះ។ ទីក្រុងមែលប៊នបានត្រលប់មកវិញនៅលើប្រតិទិនប្រណាំងនៅឆ្នាំនេះ បន្ទាប់ពីខកខានក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារការរាតត្បាតនៃមេរោគឆ្លងកូវីដ-១៩ និងការរឹតបន្តឹងការធ្វើដំណើរ។ កម្មវិធីបានត្រឡប់មកវិញជាមួយនឹងសំឡេងកងរំពង ខណៈដែលអ្នកគាំទ្របានសម្រុកទៅកាន់ផ្លូវដើម្បីអបអរសាទរការប្រណាំងរបស់ ... Read More »
បោះឆ្នោតប្រធានាធិបតីបារាំង៖ លោកម៉ាក្រុង និងលោកស្រី ឡឺ ប៉ែន ខិតខំឃោសនាសម្រាប់ការបោះឆ្នោតជុំទី២
ក្រោយការបញ្ចប់បោះឆ្នោតប្រធានាធិបតីបារាំងជុំទីមួយ បេក្ខភាពពីររូបដែលទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេនឹងត្រូវប្រកួតប្រជែងបោះឆ្នោតជុំទីពីរ ក្នុងនោះមានប្រធានាធិបតីបារាំង លោក ម៉ាក្រុង និងលោកស្រី Marine Le Pen ។ ក្នុងពេលនេះបេក្ខភាពទាំងពីរកំពុងតែខិតខំឃោសនាស្វែងរកសំឡេងគាំទ្រពីពលរដ្ឋ។ ប្រធានាធិបតីម៉ាក្រុង បានចាប់ផ្តើមយុទ្ធនាការឃោសនារបស់ខ្លួននៅតំបន់ Hauts-de-France ដែលជាទីតាំងគេចាត់ទុកថាភូមិសាស្ត្ររបស់លោកស្រី ... Read More »
Bayern Münich ត្រូវការឈ្នះ Villarreal ជើងទី២នេះដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League
ការទទួលជ័យជម្នះក្នុងជើងទី១បានធ្វើឱ្យក្រុម Villarreal ស្ថិតក្នុងកៅអីខ្ពស់មុនការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រជើងទី២ត្រឡប់មកវិញនៅរាត្រីថ្ងៃអង្គារនេះជាមួយនឹងក្រុម Bayern Münich នៅកីឡដ្ឋាន Allianz Arena ខណៈដែលក្រុមទាំង២កំពុងស្វែងរកកន្លែងមួយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។ ការប្រកួតជើងទី១កាលពីសប្តាហ៍មុនបានឃើញ ក្រុម Villarreal ... Read More »
កីឡដ្ឋានក្រុម Atletico Madrid បិទកៅអីចំនួន៥,០០០សម្រាប់ការប្រកួតជាមួយ Man City ជើងទី២
UEFA បានសម្រេចថា ក្លិប Atletico Madrid ត្រូវតែបិទផ្នែកខ្លះនៃកីឡដ្ឋានរបស់ពួកគេសម្រាប់ការប្រកួតជើងទី២វគ្គ៨ក្រុមចុងក្រោយ Champions League ទល់នឹងក្រុម Manchester City នៅរាត្រីថ្ងៃពុធ ទី១៣ ខែមេសានេះ។ ម្ចាស់ជើងឯកអេស្ប៉ាញត្រូវតែបិទយ៉ាងហោចណាស់៥,០០០កៅអីនៅ ... Read More »
បារាំងទទួលស្គាល់ពីការបរាជ័យរបស់លោកខាងលិចក្នុងការដាក់ទណ្ឌកម្មរុស្ស៊ី
ការណ៍ដែលរុស្ស៊ីទទួលស្គាល់តំបន់ឯករាជ្យក្នុងប្រទេសអ៊ុយក្រែន គឺជាភស្តុតាងមួយបង្ហាញឱ្យឃើញថា គោលនយោបាយប្រឆាំងនឹងដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើប្រទេសរុស្ស៊ី ក្នុងរយៈពេល៨ឆ្នាំកន្លងមក។ សារព័ត៌មាន Monde Diplomatique របស់បារាំងបានផ្សព្វផ្សាយអត្ថបទរបស់ Helene Richard និង Anne-Cecile Robert ដែលបានសរសេរថា ការរឹតត្បិតការដាក់ទណ្ឌកម្មក្រោយការសម្រេចរបស់ទីក្រុងមូស្គូគឺពិបាកទទួលបានជោគជ័យ ... Read More »
តាលីបង់សន្យា«កសាងវិស័យអបរំឱ្យមានតម្លាភាពសម្រាប់បុរសនិងស្ត្រី
អ្នកទទួលបន្ទុកវិស័យអបរំរបស់ក្រុមតាលីបង់បានប្រកាសថា នឹងកសាងគោលនយោបាយថ្មីក្នុងវិស័យអបរំឲ្យមានតម្លាភាពដល់មនុស្សគ្រប់រូបទាំងប្រុសទាំងស្រី ប៉ុន្តែយើងត្រូវការពេលវេលាដើម្បីអនុវត្តវា។ សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១០ខែមេសា បានដកស្រង់សម្តីលោក Sheikh Mawlawi Noorullah Moneer មន្ត្រីទទួលបន្ទុកអប់រំដែលបានលើកឡើងនៅក្នុងបទសម្ភាសន៍មួយថា «យើងយល់ពីតម្លៃនៃប្រព័ន្ធអបរំ ក៏ដូចជាការបើកទ្វារសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ... Read More »
យុវវ័យរុស្ស៊ីនាំគ្នាពាក់អាវមានអក្សរ Z ដើម្បីបង្ហាញការគាំទ្រយោធានិងនយោបាយរបស់ប្រធានាធិបតីពូទីន
តាមសារព័ត៌មាន News របស់ប្រទេសអូស្ត្រាលី បានផ្សាយថា តំណាងនៃសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនបានក្លាយទៅជាការពេញនិយមសម្រាប់យុវវ័យដែលពាក់អាវមានអក្សរ «Z» ។ និមិត្តសញ្ញា «Z» គឺពេញនិយមជាងគេក្នុងពេលរុស្ស៊ីបញ្ជូនទាហានទៅកាន់ប្រទេសអ៊ុយក្រែន។ ជាការណ៍ពិត នៅពេលទាហានរុស្ស៊ីវាយប្រហារទៅលើទឹកដីអ៊ុយក្រែនរាល់អាវុធ ក្នុងនោះមានរថក្រោះ រថពាសដែក …ត្រូវបានទាហានពាក់អាវជាអក្សរ«Z» ... Read More »
ក្រុមនិស្សិតឥណ្ឌូនេស៊ីដង្ហែក្បួនបាតុកម្មនៅទូទាំងប្រទេស
មានបាតុកម្មប្រមាណ១០០០កន្លែងនៅទូទាំងប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១១ខែមេសា ដើម្បីស្នើដល់រដ្ឋាភិបាលត្រូវតែស្តាប់តាមការចង់បានរបស់ប្រជាពលរដ្ឋគ្រប់ វណ្ណៈ ។ សមាគមនិស្សិតឥណ្ឌូនេស៊ី(BEM SI) បានដាក់លិខិតសុំធ្វើបាតុកម្មទៅកាន់ស្នងការប៉ូលិសដោយសន្យាថានឹងគោរពទៅតាមច្បាប់ និងបាតុកម្មដោយសន្តិភាព។ សារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ ... Read More »
បាតុកម្មគាំទ្រនាយករដ្ឋមន្ត្រី ត្រូវដកហូតតំណែងកើតឡើងនៅទូទាំងប្រទេសប៉ាគីស្ថាន
ពលរដ្ឋប៉ាគីស្ថានរាប់សិបពាន់នាក់ បាននាំគ្នាដង្ហែរក្បួនបាតុកម្មនៅទូទាំងប្រទេស ដើម្បីបង្ហាញការគាំទ្រនាយករដ្ឋមន្ត្រី និងប្រឆាំងការបោះឆ្នោតដកតំណែង នាយករដ្ឋមន្ត្រី Imran Khan កាលពីថ្ងៃទី ១០ខែមេសា ។ បាតុកម្មទ្រង់ទ្រាយធំបានកើតឡើងនៅទីក្រុងធំក្នុងប្រទេសប៉ាគីស្ថាន ក្នុងនោះមានរដ្ឋធានីអ៊ីស្លាមម៉ាបាត បង្ហាញការគាំទ្រនាយករដ្ឋមន្ត្រី Imran Khan ... Read More »
RB Leipzig ប្រជែងជាមួយ Manchester United យកលោក Erik ten Hag ជាគ្រូបង្វឹកថ្មី
ក្លិប RB Leipzig កំពុងព្យាយាមប្រជែងជាមួយក្លិបបិសាចក្រហមManchester United ដើម្បីទាក់ទាញលោក Erik ten Hag ជាអ្នកចាត់ការថ្មីបន្ទាប់របស់ពួកគេ។ ទោះបីជាវានឹងក្លាយជាការភ្ញាក់ផ្អើលដ៏ធំប្រសិនបើជា លោក បដិសេធនៅ United ប៉ុន្តែប្រភពខ្លះថា ... Read More »
ស្រីលង្កាធ្លាក់ជ្រៅនៅក្នុងវិបត្តិសេដ្ឋកិច្ច
ស្រីលង្កាជិតអស់ថ្នាំសង្កូវ បរិក្ខារពេទ្យដោយសារតែវិបត្តិសេដ្ឋកិច្ចជាទ្រង់ទ្រាយធំ។ ក្រុមគ្រូពេទ្យស្រីលង្កាបានព្រមានថា វិបត្តិសុខាភិបាលនឹងសម្លាប់មនុស្សច្រើនជាងកូវីដ-១៩ទៅទៀត។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២បានដកស្រង់សម្តី វេជ្ជបណ្ឌិតក្នុងប្រទេសសី្រលង្កា ដែលបានព្រមានកាលពីថ្ងៃ១០ខែមេសាថា ពួកគេជិតអស់ថ្នាំសម្រាប់សង្រ្គោះជីវិតអ្នកជំងឺហើយ ខណៈដែលវិបត្តិសេដ្ឋកិច្ចនៃប្រទេសមួយនេះបានគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺខ្លាំងជាងជំងឺរាតត្បាតកូវីដ-១៩ទៅទៀត។ បើតាមសមាគមវេជ្ជសាស្រ្តសី្រលង្កា ... Read More »
ប៉ូលិស Merseyside ស៊ើបអង្កេតឧប្បត្តិហេតុ Ronaldo គោះទូរស័ព្ទដៃអ្នកគាំទ្រឲ្យធ្លាក់ ពេល Man Utd បរាជ័យ
ប៉ូលិសតំបន់ Merseyside បាននិយាយកាលពីថ្ងៃអាទិត្យ ទី១០ ខែមេសាថា ពួកគេកំពុងពិនិត្យមើលវីដេអូរបស់ទូរទស្សន៍ដើម្បីកំណត់ថា តើ Cristiano Ronaldo របស់ក្រុម Manchester United បានប្រព្រឹត្តល្មើសដោយការគោះទូរស័ព្ទដៃចេញពីដៃអ្នកគាំទ្របន្ទាប់ពីការបរាជ័យក្រុមរបស់គាត់ ១-០ ក្នុងទឹកដីក្រុម ... Read More »
បោះឆ្នោតប្រធានាធិបតីបារាំង៖ អឺរ៉ុបរង់ចាំមើលការប្រកួតប្រជែងដូចឆ្នាំ២០១៧
ដូចអ្វីដែលបានព្យាករទុកជាមុន បេក្ខភាពពីររូបដែលនឹងទទួលបានការគាំទ្រខ្ពស់សម្រាប់បោះឆ្នោតជុំទីពីរនៅថ្ងៃទី២៤ខែមេសា គឺ ប្រធានាធិបតីម៉ាក្រុង និងបេក្ខភាពលោកស្រី Marine Le Pen ។ នេះជាការប្រកួតប្រជែងជាថ្មីដូចការបោះឆ្នោតកាលពីឆ្នាំ២០១៧ ដោយក្រុមអ្នកជំនាញមិនអាចព្យាករបានថាតើបេក្ខភាពណាមួយអាចយកឈ្នះនោះឡើយ។ តាមការស្ទង់មតិសម្រាប់ការបោះឆ្នោតជុំទីពីរនៅថ្ងៃទី ២៤ខែមេសា ក្រោយការបោះឆ្នោតជុំទី១បានបញ្ចប់ទៅ បេក្ខភាពប្រធានាធិបតីលោក ... Read More »
AC Milan បន្តកាន់កាប់កំពូលតារាង Serie A ក្រោយស្មើ Torino
ក្រុម AC Milan បន្តកាន់កំពូលតារាង Serie A ខណៈដែលក្រុមនេះបានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Torino នៅកីឡដ្ឋាន Stadio OlimpicoGrande កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសានេះ ដោយបានបន្តឈ្នះក្រុមលេខ២ចំនួន២ពិន្ទុ។ Olivier ... Read More »
គូប្រជែង Manchester City និង Liverpool បានត្រឹមស្មើគ្នា២ទល់២ក្នុងសប្តាហ៍ទី៣១នៅ Premier League
ក្រុមម្ចាស់ផ្ទះមេឃខៀវ Manchester City បាន រក្សាបានមួយពិន្ទុឈរកំពូលតារាង Premier League ដដែល ក្រោយពីក្រុមនេះបានប្រកួតស្មើជាមួយនឹងគូប្រជែងជិតបំផុតគឺហង្សក្រហម Liverpool នៅកីឡដ្ឋាន Etihad ក្នុងលទ្ធផល២ទល់២កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសានេះ។ ការជួបគ្នារវាងភាគីក្រុមឆ្នើមទាំងពីរនេះគឺជាការប្រជែងគ្នាដើម្បីដណ្តើមយកកំពូលតារាង ... Read More »
អុីតាលីប្រឆាំងការជ្រៀតជ្រែកដោយយោធារបស់ណាតូទៅលើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន
នៅថ្ងៃទី៩ខែមេសា រដ្ឋមន្ត្រីការបរទេសអុីតាលី លោក Luigi di Maio បានប្រកាសឱ្យដឹងថា ប្រទេសនេះនឹងមិនគាំទ្រដល់ការជ្រៀតជ្រែកដោយកម្លាំងទាហានរបស់ណាតូទៅលើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននោះឡើយ។ អុីតាលីបារម្ភណាស់ថា បើណាតូជ្រៀតជ្រែកនោះសង្គ្រាមលោកលើកទីបីនឹងផ្ទុះឡើងជាមិនខាន។ តាមសារព័ត៌មាន ANSA បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេស អុីតាលី លោក ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច