ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំងការពារការសម្រេចរក្សាការចរចាជាមួយប្រធានាធិបតីពូទីន

នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រធានាធិបតីម៉ាក្រុង បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីដល់ទៅ៩លើក។ លោកម៉ាក្រុងបង្ហាញការជឿជាក់ថា គោលនយោបាយពិភាក្សារបស់លោកជាមួយប្រធានាធិបតីរុស្សី គឺជាសកម្មភាពត្រឹមត្រូវបំផុត។ លោកម៉ាក្រុងបញ្ជាក់ថា នេះជាជំហានចាំបាច់បំផុតដើម្បីកសាងទម្រង់សន្តិសុខថ្មីនៅតំបន់អឺរ៉ុប ។ លោកម៉ាក្រុងបានលើកឡើងថា លោកបានពិភាក្សាជាមួយប្រធានាធិបតីពូទីនជាលើកដំបូង ក្នុងខែឧសភាឆ្នាំ២០១៧។ ក្នុងពេលនេះដែរ ប្រធានាធិបតីបារាំង លោកម៉ាក្រុងកំពុងតែបង្កើនឥទ្ធិពលនៅក្នុងប្រទេសខណៈការបោះឆ្នោតជិតមកដល់ ... Read More »

ក្លិប Man Utd កាន់តែខិតជិតក្នុងការតែងតាំងគ្រូបង្វឹក Ajax ជាអ្នកចាត់ការទូទៅថ្មី

ក្លិបបិសាចក្រហម Manchester United បានខិតកាន់តែកៀកក្នុងការតែងតាំងគ្រូបង្វឹកក្លិប Ajax លោក Erik ten Hag ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ។ មន្ត្រីនៅ Old Trafford បន្តទទូចថា ដំណើរការនៃការតែងតាំងអ្នកស្នងតំណែងជាអចិន្ត្រៃយ៍របស់លោក ... Read More »

Benzema រកបាន៣គ្រាប់ជួយឲ្យ Real Madrid ឈ្នះ Chelsea ជើងទី១ ខណៈ Bayern Munich ចាញ់ Villarreal

ការរក្សាតំណែងជើងឯករបស់ក្រុមតោខៀវ Chelsea នៅក្របខ័ណ្ឌ Champions League រដូវកាលនេះហាក់មិនសូវសង្ឃឹម បន្ទាប់ពីខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងជួយឱ្យក្រុម Real Madrid យកឈ្នះ Chelsea ក្នុងលទ្ធផល៣ទល់១ក្នុងការប្រកួតជើងទី១ ... Read More »

សហព័ន្ធ​បាល់ទាត់​រុស្ស៊ី​ទម្លាក់​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​បម្រាម​របស់ FIFA ករណីព្យួរការប្រកួត World Cup 2022

សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ីបានទម្លាក់ចោលបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការព្យួរការប្រកួតបាល់ទាត់ពិភពលោករបស់ FIFA ដែលត្រូវបានដាក់ទណ្ឌកម្មបន្ទាប់ពីការលុកលុយចូលប្រទេសអ៊ុយក្រែន។ សហព័ន្ធបាល់ទាត់នៃប្រទេសរុស្ស៊ីបានតវ៉ាប្រឆាំងនឹងការហាមឃាត់នេះ ប៉ុន្តែតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) អះអាងថា សហព័ន្ធបាល់ទាត់រុស្ស៊ី ឥឡូវនេះបានដកបណ្តឹងឧទ្ធរណ៍នោះហើយ។ រុស្សីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការជួបជាមួយប៉ូឡូញក្នុងវគ្គជម្រុះPlay-off ប៉ុន្តែប៉ូឡូញបានជំនួសដោយត្រូវប៉ះក្រុមស៊ុយអែត។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីនឹងបន្តប្រឆាំងនឹងការហាមប្រាមពីការប្រកួតកីឡាផ្សេងទៀត។ ទាំងនោះរាប់បញ្ចូលទាំងការហាមប្រាមរបស់ UEFA ... Read More »

ចិនថ្កោលទោសអាមេរិកលក់អាវុធតម្លៃជិត១០០លានដុល្លារដល់កោះតៃវ៉ាន់ និងស្នើឱ្យលុបទណ្ឌកម្មរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាម

អាមេរិកបានអនុម័តលក់អាវុធសម្រាប់ការហ្វឹកហាត់ដល់ទាហានកោះតៃវ៉ាន់មានតម្លៃ៩៥លានដុល្លារ ដើម្បីធានាដំណើរការកាំជ្រួចមីស៊ីលការពារដែនអាកាស Patriot ។ នាយកដ្ឋានសន្តិសុខការពារជាតិ(DSCA) មកពីមន្ទីរបញ្ចកោណអាមេរិកបានឱ្យដឹងថា ក្រសួងការបរទេសអាមេរិកបានអនុម័តយល់ព្រមទៅលើកិច្ចព្រមព្រៀងផ្តល់ជំនួយបច្ចេកទេស ហ្វឹកហាត់ដល់កម្លាំងទាហានកោះតៃវ៉ាន់សម្រាប់ការប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារ Patriot មានតម្លៃ ៩៥លានដុល្លារ ។ តៃវ៉ាន់កំពុងតែដំណើរការប្រព័ន្ធមីស៊ីលការពារ Patriot PAC-3 ... Read More »

អឺរ៉ុបទទួលស្គាល់ថា ប្រាក់រូប្លិ៍របស់រុស្ស៊ីអាចទប់ទល់ជាមួយការដាក់ទណ្ឌកម្មពីលោកខាងលិច

តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងកិច្ចការបរទេសរបស់សហគមន៍អឺរ៉ុប លោក Josep Borrell នៅថ្ងៃទី៥ខែមេសា បានទទួលស្គាល់ថា ប្រាក់រូប្លិ៍របស់រុស្ស៊ីកំពុងតែមានឥទ្ធិពលឡើងវិញ បើទោះបីទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ លោក Josep Borrell បានបញ្ជាក់ថា «ប្រាក់រូប្លិ៍មានសមត្ថភាពទប់ទល់ជាមួយការដាកទណ្ឌកម្មបាន។ បច្ចុប្បន្នលោកពូទីនបានស្នើដល់បណ្តាប្រទេសមិនមានភាពជិតស្និទ្ធជាមួយរុស្សុីត្រូវទូទាត់តម្លៃឧស្ម័នដោយប្រាក់រូប្លិ៍ ... Read More »

បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប បណ្តេញមន្ត្រីការទូតរុស្ស៊ីជាង២០០នាក់

ការប្រឈមមុខតានតឹងរវាងរុស្ស៊ីនឹងប្រទេសលោកខាងលិចបានឈានឡើងមួយកម្រិតទៀតហើយពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន ។ ប្រទេសក្នុងតំបន់អឺរ៉ុបបានបណ្តេញមន្ត្រីការទូតរបស់រុស្ស៊ីសរុបជាង ២០០នាក់ហើយមកទល់ថ្ងៃនេះ ។ ទីក្រុងមូស្គូក៏មានវិធានការតបតវិញផងដែរ ទាំងនោះហើយធ្វើឱ្យស្ថានភាពកាន់តែអាក្រក់។ នៅថ្ងៃទី៥ខែមេសា អុីតាលីបានប្រកាសបណ្តេញមន្ត្រីការទូតរុស្ស៊ី៣០រូបចេញពីប្រទេសរបស់ខ្លួន។ កន្លងមកប្រទេសអេស្ប៉ាញ ក៏បានប្រកាសបណ្តេញមន្ត្រីការទូតរុស្ស៊ី២៥នាក់ផងដែរ ។ ជាមួយគ្នានោះបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបផ្សេងទៀត ដូចជា អេស្តូនៀ ... Read More »

អតីតប្រធានាធិបតីអូបាម៉ាទៅកាន់សេតវិមានសួរសុខទុក្ខប្រធានាធិបតីបៃឌិន

នៅថ្ងៃទី ៥ខែមេសា (ពេលវេលាអាមេរិក) អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានវិលត្រឡប់មកកាន់សេតវិមានជួបសួរសុខទុក្ខប្រធានាធិបតីបៃឌិន ។ នេះជាលើកដំបូងក្រោយរយៈពេល៥ឆ្នាំដែលលោកបានវិលត្រឡប់មកកាន់សេតវិមាន។ ប្រធានាធិបតីបៃឌិន បានលើកឡើងថា«សូមស្វាគមន៍វិលត្រឡប់មកកាន់សេតវិមានវិញ អារម្មណ៍ដូចកាលពីអតីតកាលដ៏ល្អដែលធ្វើការជាមួយគ្នា»។ ដំណើរមកកាន់សេតវិមានទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបុគ្គលិកសេតវិមាន និងសមាជិករដ្ឋសភា ... Read More »

វិវាទនយោបាយស្រីលង្កាកាន់តែតានតឹង ប្រធានាធិបតីបាត់បង់ទំនុកចិត្តនៅរដ្ឋសភា

ស្ថានភាពនយោបាយនៅក្នុងប្រទេសស្រីលង្កាកាន់តែតានតឹងខណៈដែលប្រធានាធិបតីលោក Gotabaya Rajapaksa នៅថ្ងៃទី ៥ខែមេសា បានបាត់បង់ការគាំទ្រ នៅក្នុងការបោះឆ្នោតផ្តល់ទំនុកចិត្តនៅរដ្ឋសភា ។ ស្ថានភាពបែបនេះកើតឡើងក្រោយពីប្រទេសនេះប្រឈមនឹងកង្វះស្បៀងអាហារនិង ថាមពលកាន់តែខ្លាំង ។ សម្ពន្ធមិត្តកាន់អំណាចរបស់ប្រធានាធិបតី Gotabaya Rajapaksa ធ្លាក់នៅក្នុងសភាពច្របូកច្របល់ ... Read More »

វគ្គជម្រុះ៨ក្រុមចុងក្រោយ ៖ តោខៀវ Chelsea ត្រូវធ្វើការធ្ងន់ប៉ះក្រុមយក្ស Real Madrid ក្នុងជើងទី១ នៅ Champions League

ក្រុមអធិរាជស Real Madrid នឹងធ្វើដំណើរទៅជួបក្រុមការពារតំណែងជើងឯកតោខៀវ Chelsea នៅកីឡដ្ឋាន Stamford Bridge នៅរាត្រីថ្ងៃពុធនេះ ក្នុងការប្រកួតជើងទី១នៃការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ។ Chelsea ... Read More »

ទាហានអ៊ុយក្រែនជិត៣០០នាក់នៅទីក្រុងកំពង់ផែ Mariupol ទម្លាក់អាវុធសុំចុះចាញ់ទាហានរុស្សុី

សមរភូមិនៅក្នុងទីក្រុង Mariupol កាន់តែមានសន្ទុះខ្លាំងឡើង ហើយទាហានរុស្ស៊ីកំពុងតែមានប្រៀបនៅក្នុងសង្គ្រាមនោះ ។ នៅពេលថ្មីៗនេះទាហានអ៊ុយក្រែនជិត៣០០នាក់បានលើកទង់ស ទម្លាក់អាវុធ ក្រោយពីទាហានទាំងនោះអស់ស្បៀងអាហារ និងគ្រាប់កាំភ្លើងសម្រាប់តទល់។ តាមតួលេខ មានកម្លាំងទាហានអ៊ុយក្រែន២៦៧នាក់មកពីកងពលទាហានជើងទឹកវាយឡើងគោក លេខ៥០៣ នៃកម្លាំងទាហានជើងទឹកបានទម្លាក់អាវុធសុំចុះចាញ់ទាហានរុស្ស៊ីនៅក្នុងទីក្រុង Mariupol ស្ថិតនៅភាគខាងត្បូង ... Read More »

Man City រកបានជ័យជម្នះក្នុងជើងទី១លើ At.Madrid ខណៈហង្សក្រហម Liverpool បង្កើនក្តីសង្ឃឹមយ៉ាងធំធេង

គ្រាប់បាល់ក្នុងតង់ទី២របស់ខ្សែបម្រើ Kevin de Bruyne បានជួយឱ្យ Manchester City ទទួលជ័យជម្នះដោយយកឈ្នះលើក្រុម Atletico Madrid ដែលជាការប្រកួតដ៏សំខាន់សម្រាប់ការប្រកួត Champions League វគ្គ១/៤ផ្តាច់ព្រ័ត្រជើងទីមួយនៅកីឡដ្ឋាន Etihad។ ... Read More »

ពលរដ្ឋសិង្ហបុរីជិះរថយន្តទៅចាក់សាំងនៅម៉ាឡេស៊ីក្នុងតម្លៃថោក

ស្ថានភាពពលរដ្ឋសិង្ហបុរីនាំគ្នាបើករថយន្តទៅកាន់ប្រទេសម៉ាឡេស៊ី ដោយវិលមកវិញរថយន្តមានសាំងពេញ បង្កការខឹងសម្បាយ៉ាងខ្លាំងពីមន្ត្រីម៉ាឡេស៊ី។ សារព័ត៌មាន Bloomberg នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានផ្សាយថា ពលរដ្ឋសិង្ហបុរីរាប់ពាន់នាក់បានបើករថយន្តឆ្លងចូលទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីចាក់សាំងក្នុងតម្លៃថោក ។ នៅថ្ងៃទី៥ ខែមេសា តម្លៃសាំងនៅម៉ាឡេស៊ី គឺមានតែ ... Read More »

Manchester United និង Tottenham ចាប់អារម្មណ៍ Christian Eriksen ពី Brentford

ការត្រឡប់មកវិញយ៉ាងភ្លឺស្វាងរបស់ Christian Eriksen ទៅកាន់ទម្រង់លេងនៅក្រុម Brentford កំពុងទាក់ទាញការចាប់អារម្មណ៍ពីក្លិបធំៗ និងអ្នកមាននៅ Premier League។ ក្លិបមាន់ខ្នាយមាស​Tottenham និងក្លិបបិសាចក្រហម Manchester United ស្ថិតក្នុងចំណោមអ្នកដែលតាមដានគាត់យ៉ាងជិតស្និទ្ធ សម្លឹងមើលគុណភាពរបស់គាត់បន្ទាប់ពីការស៊ុតបញ្ចូលទី ... Read More »

ប្រធានសហព័ន្ធបាល់ទាត់ប្រទេសទួរគីលោក Ozdemir លាលែងពីតំណែង

ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រទេសទួរគីលោក Nihat Ozdemir បានលាលែងពីតំណែងកាលពីថ្ងៃអង្គារ ដោយសហព័ន្ធបានប្រកាសថាជិត២សប្តាហ៍បន្ទាប់ពីប្រទេសទួរគីបរាជ័យក្នុងការទទួលបានកៅអីទៅកាន់World Cup ប្រទេសកាតាឆ្នាំនេះ។ លោក Ozdemir បានគ្រប់គ្រងស្ថាប័នបាល់ទាត់ទួរគីតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយអាណត្តិរយៈពេល២ឆ្នាំរបស់គាត់នឹងបញ្ចប់ក្នុងរយៈពេល២ខែ។ លោកមានវ័យ៧១ឆ្នាំបានរងការរិះគន់ចំពោះការខកខានក្នុងការយល់ព្រមជាមួយអ្នកផ្សាយលើកិច្ចព្រមព្រៀងសម្រាប់រដូវកាលខាងមុខនេះ។ សេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាបាល់ទាត់ទួរគីមិនបានបង្ហាញពីហេតុផលសម្រាប់ការលាលែងពីតំណែងរបស់លោកOzdemir នោះទេ។ ... Read More »

រដ្ឋាភិបាលគុយវ៉ែតលាលែងចេញពីតំណែង

សារព័ត៌មាន KUNA បានផ្សាយថា រដ្ឋាភិបាលគុយវ៉ែត នៅថ្ងៃទី ៥ខែមេសាបានដាក់លិខិតលាលែងចេញពីតំណែងក្នុងពេលរៀបចំការបោះឆ្នោតផ្តល់ទំនុកចិត្តទៅលើនាយករដ្ឋមន្ត្រីនៅក្នុងសភាជាតិ។ ប្រភពព័ត៌មានបានឱ្យដឹងថា រជ្ជទាយាទ Meshal al-Ahmad al-Sabah ទទួលបានលិខិតស្នើសុំលាលែងចេញពីតំណែងរបស់រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី Sabah al-Khalid ។ ... Read More »

ថៃកំណត់គោលដៅទាក់ទាញអ្នកទេសចរ១,‌១លាននាក់មកពីតំបន់អាស៊ាន

នាយកដ្ឋានទេសចរណ៍ថៃ (TAT) បានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរមកពីតំបន់អាស៊ាន១,‌១លាននាក់នៅក្នុងឆ្នាំ២០២២នេះ ។ ក្នុងពេលនេះមិនមានការរឹតត្បិតនៅតាមព្រំដែននោះឡើយ ។ ក្រៅពីតំបន់អាស៊ាន ថៃក៏បានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរមកពីអូស្ត្រាលី២សែននាក់ មកពីឥណ្ឌា៤៥០ពាន់នាក់ធ្វើឱ្យចំនួនអ្នកទេសចរមកលេងនៅថៃកើនឡើង១,៧៥លាននាក់។ ថៃបានជំរុញវិស័យទេសចរណ៍បើទោះបីនៅមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ក្តី។ សារព័ត៌មានថៃ Bangkok Postបានផ្សាយថា ក្រសួងសុខាភិបាលថៃ ... Read More »

រុស្ស៊ីតភ្ជាប់ជើងហោះហើរទៅកាន់៥០ប្រទេសដែលមានភាពជិតស្និទ្ធ

នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានប្រកាសកាលពីថ្ងៃទី៤ខែមេសាថា ចាប់ពីថ្ងៃទី៩ ខែមេសាតទៅ រុស្ស៊ីនឹងតភ្ជាប់ជើងហោះហើរទៅកាន់៥២ប្រទេសនៅជុំវិញពិភពលោក ក្នុងពេលដែលប្រទេសរបស់លោកលុបចោលរាល់ការរឹតត្បិតពាក់ព័ន្ធនឹងកូវីដ-១៩។ នាយករដ្ឋមន្ត្រីរុស្ស៊ីបានបញ្ជាក់ថា «ចាប់ពីថ្ងៃទី៤ខែមេសា រាល់ការរឹតត្បិតកូវីដ-១៩ នឹងត្រូវលុបចោល ហើយជើងហោះហើរអន្តរជាតិនឹងចាប់ផ្តើមឡើងវិញជាមួយ ៥២ប្រទេសជុំវិញពិភពលោក ក្នុងនោះមានឥណ្ឌា ... Read More »

លោកស្រី គីម យូចុង៖ កូរ៉េខាងជើងនឹងប្រើប្រាស់អាវុធបរមាណូប្រសិនបើកូរ៉េខាងត្បូងវាយប្រហារ

មានប្រសាសន៍នៅថ្ងៃទី៤ខែមេសា លោកស្រី គីម យូចុង បានប្រកាសថា ប្រសិនបើកូរ៉េខាងត្បូងបន្តគំរាមកំហែងវាយប្រហារទីក្រុងព្យុងយ៉ាងនោះ កូរ៉េខាងជើងនឹងតបតវិញដោយអាវុធបរមាណូ។ លោកស្រី គីម បានបញ្ជាក់ថា «ក្នុងករណីកូរ៉េខាងត្បូងជ្រើសរើសប្រឈមមុខដាក់គ្នានោះ កម្លាំងបរមាណូយុទ្ធសាស្ត្រនឹងចូលរួមវាយប្រហារទៅលើទីតាំងសត្រូវ។ លោកស្រីក៏បានបញ្ជាក់ទៀតថា «កូរ៉េខាងជើងមិនមែនជាសត្រូវរបស់កូរ៉េខាងត្បូងនោះឡើយ»។ បើសង្គ្រាមកើតឡើង ... Read More »

ខ្លាំងប៉ះខ្លាំង! មេឃខៀវ Man City ប៉ះ Atletico Madrid​ វគ្គ៨ក្រុមចុងក្រោយនៅ Champions League

ក្រុមជើងឯកអេស្ប៉ាញ Atletico Madrid នឹងត្រូវជួបក្រុមម្ចាស់ផ្ទះជើងឯកអង់គ្លេស មេឃខៀវ Manchester City នៅថ្ងៃរាត្រីអង្គារនេះសម្រាប់ការប្រកួតក្របខ័ណ្ឌ UEFA Champions League វគ្គ៨ក្រុមចុងក្រោយនៅកីឡដ្ឋាន Etihad ក្នុងជើងទី១។ ក្រុមខ្លាំង ... Read More »

ឥណ្ឌូនេស៊ីត្រៀមលក្ខណៈចាត់ទុកកូវីដ-១៩ជាជំងឺផ្តាសាយធម្មតា

រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី លោក Budi Gunadi Sadkin បានឱ្យដឹងថា ប្រទេសរបស់លោកបានត្រៀមលក្ខណៈចាត់ទុកកូវីដ-១៩ ជាជំងឺធម្មតា ដូចជាជំងឺផ្តាសាយ។ ដូច្នេះក្រោយការចាត់ទុកកូវីដ-១៩ជាជំងឺធម្មតានោះនឹងមិនមានការធ្វើចត្តាឡីស័កនោះទេ គឺគ្រាន់តែបង្ការធម្មតាប៉ុណ្ណោះ។ សារព័ត៌មាន Tempo បានដកស្រង់សម្តី លោក ... Read More »

អាល្លឺម៉ង់បណ្តេញមន្ត្រីការទូតរុស្ស៊ី ៤០រូបចេញពីប្រទេស

ក្រសួងការបរទេសអាល្លឺម៉ង់ បានសម្រេចបណ្តេញមន្ត្រីការបរទេស រុស្ស៊ី ៤០ រូប ។ ការសម្រេចខាងលើរបស់អាល្លឺម៉ង់កើតឡើងក្រោយពេលបារាំង បានសម្រេចបណ្តេញមន្ត្រីការទូតរុស្ស៊ីចេញផងដែរ ។ សកម្មភាពខាងលើរបស់លោកខាងលិចទទួលរងការប្រតិកម្មយ៉ាងខ្លាំងពីរុស្ស៊ី ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ... Read More »

កីឡាករដែលក្លិប Real Madrid អាចយកមកជំនួស Marcelo បាន

ខ្សែការពារស្លាប Marcelo ត្រូវបានគេរំពឹងថា នឹងនាំយករយៈពេល១៥ឆ្នាំកន្លះរបស់គាត់នៅ Real Madrid ឈានដល់ទីបញ្ចប់នៅរដូវក្តៅនេះ ដោយកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ដូច្នេះហើយក្លិប បានចាប់ផ្តើមស្វែងរកកីឡាករដែលអាចដើរតួសំខាន់មកជំនួសសម្រាប់រដូវកាលក្រោយ។ ការមកដល់របស់ខ្សែការពារ Mendy ក្នុងឆ្នាំ២០១៩ឃើញថា Marcelo ... Read More »

គ្រូបង្វឹកជម្រើសជាតិហុល្លង់លោក Van Gaal មាន​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត តែនៅបន្តតួនាទីរបស់គាត់

លោក Louis van Gaal គ្រូបង្វឹកសញ្ជាតិហូឡង់បាននិយាយកាលពីថ្ងៃចន្ទថា គាត់កំពុងមានជំងឺមហារីកក្រពេញប្រូស្តាត។ អតីតអ្នកចាត់ការក្លិបManchester United និង Barcelona វ័យ៧០ឆ្នាំរូបនេះបានបង្ហាញពីរោគវិនិច្ឆ័យរបស់គាត់ ប៉ុន្តែបានប្រកាសថាគាត់គ្រោងនឹងបន្តតួនាទីរបស់គាត់ដដែល។ លោកបានមានប្រសាសន៍ថា “រាល់អំឡុងពេលដែលខ្ញុំធ្វើជាអ្នកគ្រប់គ្រងក្រុមជម្រើសជាតិ ខ្ញុំត្រូវចាកចេញទាំងយប់ដើម្បីទៅមន្ទីរពេទ្យ ... Read More »

Arsenal បាត់បង់ឱកាសឡើង Top 4 ក្រោយចាញ់ Crystal Palace

លោក Mikel Arteta គ្រូបង្វឹកក្រុម Arsenal បានសុំទោសចំពោះទម្រង់លេងរបស់ក្រុមរបស់គាត់នៅក្នុងការបរាជ័យ ៣ទល់០ ដ៏គួរឱ្យភ្ញាក់ផ្អើលនៅទឹកដីក្រុម Crystal Palace ហើយបានទទួលស្គាល់ថា វាមិនល្អគ្រប់គ្រាន់សម្រាប់ក្លិបភាគខាងជើងទីក្រុងឡុងមួយនេះ។ ក្រុម​ភ្ញៀវ Arsenal ​បាន​ចូល​ទៅ​ក្នុង​ការ​ប្រកួត​ដោយ​សម្លឹង​រក​ការ​វិល​ទៅ​កាន់​ក្រុម​កំពូល​ទាំង៤​វិញ ... Read More »

រុស្ស៊ីប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការលើស្ថានីយអវកាស ISS រហូតដល់លុបទណ្ឌកម្មទាំងអស់

អគ្គនាយកអង្គការអវកាសរុស្ស៊ី (Roscosmos) លោក Dmitry Rogozin បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនឹងស្ថានីយអវកាស ISS រហូតដល់ការដាក់ទណ្ឌកម្មទាំងឡាយត្រូវលុបចោលវិញ ។ នៅលើបណ្តាញសង្គម Twitter លោកDmitry Rogozin បានឱ្យដឹងថា ... Read More »

ប្រធានាធិបតីអ៊ុយក្រែន អាចនឹងស្នើដល់អាមេរិក អឺរ៉ុបឱ្យលុបទណ្ឌកម្មរុស្ស៊ីដើម្បីដោះដូរសន្តិភាព

នេះជាយុទ្ធសាស្ត្រវិជ្ជមានដើម្បីពង្រឹងឥទ្ធិពលនៅលើតុពិភាក្សា ជាមួយរុស្ស៊ី ។ ការដកទណ្ឌកម្មគឺជាសញ្ញាដ៏ល្អមួយដើម្បីឈានដល់ការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ក្នុងពេលនេះដែរ ក្រសួងការពារជាតិរុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីលកម្ទេចគោលដៅយោធារបស់អ៊ុយក្រែន ៥១កន្លែងក្នុងពេលមួយយប់ប៉ុណ្ណោះ ។ កម្លាំងទាហានរុស្ស៊ីបានកាត់ផ្តាច់ប្រភពជំនួយអាវុធពីប្រទេសលោកខាងលិចទៅឱ្យប្រទេសអ៊ុយក្រែន។ ក្នុងពេលនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទទួលបានការបើកភ្លើងខៀវពីទីក្រុងវ៉ាស៊ីនតោនថានឹងកាត់បន្ថយការដាក់ទណ្ឌកម្ម ... Read More »

ប្រធានាធិបតីស្រីលង្កាអំពាវនាវឱ្យមានសាមគ្គីភាពស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ

នៅថ្ងៃទី៤ខែមេសា ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានអំពាវនាវឱ្យមានសាមគ្គីភាពកាន់តែខ្លាំងឡើងដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ។ ការប្រកាសខាងលើរបស់ប្រធានាធិបតី គឺក្រោយពេលមានរដ្ឋមន្ត្រី២៦រូបក្នុងរដ្ឋាភិបាលស្រីលង្កាបានលាលែងចេញពីតំណែងនៅយប់ថ្ងៃទី៣ខែមេសា។ ជាមួយគ្នានេះដែរ អគ្គនាយកធនាគារជាតិ Ajith Cabraal ក៏បានលាលែងចេញពីតំណែងដែរ។ ប្រធានាធិបតីស្រីលង្កា លោក Gotabaya ... Read More »

ម៉ាលី​បណ្ដេញ​គ្រូ​បង្វឹក​ចេញ​ក្រោយដឹកនាំក្រុមបរាជ័យក្នុងការប្រកួតវគ្គជម្រុះ World Cup ក្នុងទ្វីប

ប្រទេសម៉ាលីបានបណ្ដេញគ្រូបង្វឹក លោក Mohamed Magassoubaចេញបន្ទាប់ពីបរាជ័យក្នុងការប្រកួតជម្រុះ World Cup ក្នុងទ្វីបរបស់ខ្លួន ដែលធ្វើឱ្យគាត់ក្លាយជាអ្នកដឹកនាំក្រុមបរាជ័យក្រោយពីការបញ្ចប់នៃការប្រកួតវគ្គជម្រុះកាលពីថ្ងៃអង្គារ។ សហព័ន្ធម៉ាលីបានប្រកាសថា គ្រូបង្វឹកវ័យ៦៤ឆ្នាំដែលបានដឹកនាំក្រុមជម្រើសជាតិរបស់គាត់តាំងពីឆ្នាំ២០១៧ ត្រូវបានបណ្តេញចេញពីការងារជាមួយបុគ្គលិកទាំងអស់របស់គាត់។ ម៉ាលីត្រូវបានក្រុមទុយនីស៊ី យកឈ្នះក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជម្រុះ World ... Read More »

ចិនបញ្ជូនកម្លាំងទាហាន២ម៉ឺននាក់ទៅកាន់ទីក្រុងសៀងហៃជួយទប់ស្កាត់ការឆ្លងកូវីដ-១៩

នៅក្នុងការប្តេជ្ញាទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ នៅទីក្រុងសៀងហៃដែលមានពលរដ្ឋជាង ២៥លាននាក់ រដ្ឋាភិបាលចិនបានសម្រេចបញ្ជូនក្រុមគ្រូពេទ្យនិងកម្លាំងទាហានប្រមាណ២ម៉ឺននាក់ទៅជួយទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ការចាប់ផ្តើមធ្វើតេស្តលើពលរដ្ឋ២៥លាននាក់នៅទីក្រុងនេះនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែមេសានេះ។ នេះជាករណីថ្មីបន្ទាប់ពីទីក្រុងវូហាន ដែលកម្លាំងទាហានប្រជាជនចិនបានទៅចូលរួមទប់ស្កាត់កូវីដ-១៩ ។ពេលនោះបុគ្គលិកសុខាភិបាលប្រមាណ២ពាន់នាក់ និងកម្លាំងទាហានមកពីទាហានជើងគោក ជើងទឹកនិងកម្លាំងជំនួយបានទៅជួយដល់ទីក្រុងវូហានដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ចំណែកនៅទីក្រុងសៀងហៃ នៅថ្ងៃទី៣ ខែមេសា ... Read More »