ចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០២២ តទៅ ប្រទេសម៉ាឡេស៊ីនឹងចាត់ទុក កូវីដ-១៩ជាជំងឺធម្មតា ដូចជាជំងឺផ្តាសាយដែរ។ ការសម្រេចខាងលើគឺក្រោយពេលម៉ាឡេស៊ីមានពលរដ្ឋពេញវ័យដល់ទៅ៩៨,៧% បានចាក់វ៉ាក់សាំងរួចរាល់ ក្នុងនោះមាន៦៤% បានចាក់ដូសជំរុញ។ ក្នុងពេលនេះដែរ ករណីឆ្លងកូវីដ-១៩ ដែលអាចឈឺធ្ងន់នៅក្នុងប្រទេសម៉ាឡេស៊ីស្ថិតក្នុងកម្រិតទាបបំផុត ។ ក្រុមអ្នកជំនាញសុខាភិបាលបានប្រកាសថា នេះជាជំហានចំបាច់បំផុតដើម្បីដំណើរការសេដ្ឋកិច្ចទាំងស្រុងឡើងវិញក្រោយរងផលប៉ះពាល់៣ឆ្នាំកន្លងមក ... Read More »
ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើងបង្កើតបណ្តាញផ្កាយរណបតាមដានអាមេរិកនិងសម្ព័ន្ធមិត្ត
សារព័ត៌មានកូរ៉េខាងជើង KCNA បានដកស្រង់សម្តី មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលបានប្រកាសថា នឹងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍មួយចំនួននៅពេលខាងមុខ ដើម្បីតាមដានសកម្មភាពយោធារបស់អាមេរិកនិងសម្ព័ន្ធមិត្ត។ ផ្កាយរណបរបស់កូរ៉េខាងជើងគ្រោងបាញ់បង្ហោះឡើងទៅក្នុងគន្លងគោចរផែនដីនិងព្រះអាទិត្យ ដែលមានចម្ងាយពីផែនដី (ប្រហែល 700 – 1,000 ... Read More »
រុស្ស៊ីព្រមានកម្ទេចអាកាសយានដ្ឋានរបស់ណាតូ ប្រសិនបើអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់
ក្នុងពេលដែលប្រទេសមួយចំនួននៅក្នុងអង្គការណាតូមានគម្រោងផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែន ក្នុងនោះមានការផ្តល់ទីតាំងសម្រាប់កម្លាំងទាហានអាកាសអ៊ុយក្រែនប្រើប្រាស់ រុស្ស៊ីក៏បានព្រមានថា នឹងកម្ទេចទីតាំងណាដែលប្រើប្រាស់ជួយដល់ប្រទេសអ៊ុយក្រែន។ មានសំណួរជាច្រើនបានចោទសួរថា តើរុស្ស៊ីហ៊ានវាយប្រហារប្រទេសជាសមាជិករបស់ណាតូដែរឬទេ? អ្នកឯកទេសវិភាគបានលើកឡើងថា រុស្ស៊ីមិនបានវាយប្រហារទៅលើប្រទេសជាសមាជិករបស់ណាតូ នោះឡើយ ប៉ុន្តែប្រសិនបើណាតូ លូកដៃចូលក្នុងកិច្ចការរបសរុស្ស៊ី ទីក្រុងមូស្គូប្រាកដជាមិនទុកឱ្យណាតូធ្វើអ្វីតាមតែចិត្តនោះឡើយ។ បច្ចុប្បន្នកម្លាំងទាហានអាកាសរបស់អ៊ុយក្រែនមិនមានទៀតឡើយគឺរុស្ស៊ីបានបំផ្លាញចោលទាំងស្រុង ហើយរុស្ស៊ីបានគ្រប់គ្រងដែនអាកាសនៅក្នុងប្រទេសអ៊ុយក្រែនទៀតផង។ ទាហានអាកាសអ៊ុយក្រែនមិនមានទីតាំងយោធា ... Read More »
ដោយសារមានវិបត្តិនៅអ៊ុយក្រែន FIFA ឲ្យកីឡាករបរទេសអាចចាកចេញពីរុស្ស៊ី
កីឡាករបាល់ទាត់បរទេសដែលកំពុងលេងក្នុងប្រទេសរុស្ស៊ីអាចផ្អាកកុងត្រា និងចាកចេញពីប្រទេសនេះជាបណ្ដោះអាសន្ន។ នេះបើយោងតាមការប្រកាសរបស់ FIFA ដែលបានមើលពីលទ្ធផលនៃការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែនជាបន្តបន្ទាប់។ ក្លិបបាល់ទាត់រុស្ស៊ី និងក្រុមជម្រើសជាតិរុស្ស៊ីត្រូវបានផ្អាកពីការប្រកួតទាំងអស់កាលពីសប្តាហ៍មុន “រហូតដល់មានការជូនដំណឹងបន្ថែម”ដោយ FIFA និង UEFA។ ស្ថាប័ននេះបានអះអាងថា “ FIFA ចង់បញ្ជាក់ជាថ្មីអំពីការថ្កោលទោសរបស់ខ្លួនចំពោះការប្រើកម្លាំងបន្តដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន”។ ... Read More »
ប្រធានាធិបតីកូរ៉េខាងត្បូងទើបជាប់ឆ្នោតសន្យាពង្រឹងសមត្ថភាពការពារឱ្យកាន់តែខ្លាំង
ប្រធានាធិបតីទើបតែជាប់ឆ្នោតថ្មីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានប្រកាសថា លោកនឹងធ្វើតាមគោលបំណងរបស់ពលរដ្ឋ ផ្សះផ្សាជាតិសាសន៍ និងបង្កើនសមត្ថភាពការពារឱ្យកាន់តែខ្លាំង។ ថ្លែងសុន្ទរកថានៅបណ្ណាល័យជាតិនៃរដ្ឋសភាកូរ៉េ នាតំបន់ភាគខាងលិចនៃទីក្រុងសេអ៊ូលនៅថ្ងៃទី១០ ខែមីនា ប្រធានាធិបតីកូរ៉េខាងត្បូងទើបតែជាប់ឆ្នោតថ្មី លោក Yoon Suk-yeol ... Read More »
Benzema រកបាន៣គ្រាប់ជួយឲ្យ Real Madrid ឡើងវគ្គ៨ក្រុមនៅ Champions League
ខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យក្នុងតង់ទី២ចំនួន៣គ្រាប់ម្នាក់ឯង ជួយឲ្យក្រុម Real Madrid បានបង្កើតការវាយបកដ៏គួរឱ្យភ្ញាក់ផ្អើលនៅឯទឹកដី Bernabeu ដើម្បីឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ... Read More »
អគ្គលេខាធិការ OPEC ព្រមានថា ប្រភពថាមពលពីរុស្ស៊ីមិនមានប្រទេសណាអាចជំនួសបានឡើយ
អគ្គលេខាធិការ OPEC លោក Mohammad Barkindo នៅពេលថ្មីៗនេះបានចេញមកព្រមានថា ពិភពលោកមិនអាចខ្វះប្រភពផ្គង់ផ្គង់ថាមពលប្រេងពីប្រទេសរុស្ស៊ីនោះឡើយ ហើយក៏មិនមានប្រទេសណាមួយអាចជំនួសបានដែរ។ ជាមួយគ្នានេះលោកក៏បានអំពាវនាវមិនឱ្យយកបញ្ហាថាមពលពាក់ព័ន្ធនឹងវិវាទនយោបាយនោះឡើយ។ នៅក្នុងកិច្ចប្រជុំស្តីពីថាមពល CERAWeek លើកទី៤០ ដែលធ្វើឡើងនៅទីក្រុង Houston សហរដ្ឋអាមេរិកដែលចាប់ផ្តើមកាលពីថ្ងៃទី៧ខែមីនា ... Read More »
ពលរដ្ឋនៅក្នុងតំបន់អឺរ៉ុបនាំគ្នាទៅទិញថ្នាំ iodine ព្រោះបារម្ភខ្លាចមានសង្គ្រាមបរមាណូ
ពលរដ្ឋនៅក្នុងតំបន់អឺរ៉ុបបាននាំគ្នាទៅទិញថ្នាំ iodine មករក្សាទុកបង្ការសារធាតុវិទ្យុសកម្ម ព្រោះខ្លាចមានសង្គ្រាមបរមាណូរវាងរុស្ស៊ីនឹងអ៊ុយក្រែន។ ថ្នាំ iodine ជាប្រភេទ (kali iodid) មានសមត្ថភាពក្នុងការកាត់បន្ថយជំងឺមហារីក និងជំងឺជាច្រើនទៀតពាក់ព័ន្ធនឹងសារធាតុវិទ្យុសកម្ម ពិសេសគឺកុមារ។ ថ្នាំនេះបានផលិតឡើងក្រោយ គ្រោះមហន្តរាយបែកធ្លាយសារធាតុវិទ្យុសកម្មនៅរោងចក្របរមាណូ Chernobyl ... Read More »
ឥណ្ឌា-ចិន ត្រៀមពិភាក្សាថ្នាក់មន្ត្រីយោធាជាន់ខ្ពស់លើកទី១៥
ឥណ្ឌា និងចិន នឹងរៀបចំកិច្ចពិភាក្សាថ្នាក់មន្ត្រីយោធាជាន់ខ្ពស់ជាលើកទី១៥ដែលនឹងធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ខាងមុខនេះ។ នេះជាការខិតខំដើម្បីដោះស្រាយវិវាទនិងការប្រឈមមុខតានតឹងដាក់គ្នានាពេលកន្លងមក ក្នុងតំបន់ Ladakh ។ កិច្ចពិភាក្សាថ្នាក់មេបញ្ជាការកងទ័ពរវាងប្រទេសទាំងពីរ នឹងធ្វើឡើងនៅក្នុងទឹកដីឥណ្ឌាស្ថិតនៅតំបន់ព្រំដែន Chushul Moldo។ នៅក្នុងកិច្ចពិភាក្សានេះភាគីឥណ្ឌាសង្ឃឹមថា នឹងដកទាហានចេញពីតំបន់យាមល្បាតរួម ... Read More »
អាមេរិកដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសPatriot ទៅកាន់ប្រទេសប៉ូឡូញ
អាមេរិកបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយបង្កើនសកម្មភាពការពារ ចំពោះការគំរាមកំហែងក្នុងពេលរុស្ស៊ីកំពុងតែបើកការវាយប្រហារអ៊ុយក្រែន។ សារព័ត៌មាន CNN បានដកស្រង់សម្តីលោក Adam Miller អ្នកនាំពាក្យទីបញ្ជាការ EUCOM ប្រចាំនៅតំបន់អឺរ៉ុបដែលបានលើកឡើងកាលពីថ្ងៃទី៨ខែមីនាថា «ក្រោមការបញ្ជារបស់ក្រសួងការពារជាតិអាមេរិក និងតបតាមសំណើរបស់ប្រទេសប៉ូឡូញ ... Read More »
ការប្រកួតវគ្គ Play-off ជម្រុះ World Cup 2022 របស់ក្រុមវែលជាមួយនឹងអូទ្រីសនឹងបន្តនៅខែមីនា បើទោះបីមានសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន
ការប្រកួតវគ្គ Play-off ដើម្បីស្វែងរកកៅអីទៅកាន់វគ្គជម្រុះ World Cup 2022 របស់វែលទល់នឹងក្រុមអូទ្រីសនឹងប្រព្រឹត្តទៅនៅខែនេះ បើទោះបីជាមានការពន្យារពេលនៃការប្រកួតរវាងស្កុតឡែននឹងអ៊ុយក្រែនក៏ដោយ។ ក្រុមដែលឈ្នះនៃការប្រកួតទាំង២ខាងលើនឹងត្រូវប្រឈមមុខដាក់គ្នានៅទីក្រុង Cardiff នៅថ្ងៃទី២៩ ខែមីនា សម្រាប់កន្លែងនៅប្រទេសកាតាដែលធ្វើជាម្ចាស់ផ្ទះសម្រាប់ World Cup ... Read More »
Real Madrid ត្រូវការឈ្នះ PSG នៅជើងទី២ ខណៈ Man City មានសង្ឃឹមច្រើនឡើងវគ្គ៨ក្រុមនៅ Champions League នាត្រីនេះ
ក្រុម Real Madrid នឹងសម្លឹងរកការសង្គ្រោះពីការប្រកួតជើងទី១ក្នុងការប្រកួត UEFA Champions League វគ្គ១៦ នៅពេលដែលក្រុមនេះស្វាគមន៍ក្រុមខ្លាំងមកពីបារាំង Paris Saint-Germain នៅកីឡដ្ឋាន Estadio Santiago Bernabéu ... Read More »
បោះឆ្នោតកូរ៉េខាងត្បូង៖ ពិបាកក្នុងការព្យាការណ៍អ្នកទទួលបានជ័យជម្នះ
នៅថ្ងៃទី៩ ខែមីនា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូងបានចាប់ផ្តើមឡើងហើយ ដើម្បីជ្រើសរើសអ្នកដឹកនាំជំនួសប្រធានាធិបតីលោក មូន ជេអុីន។ នៅពេលនេះដែរ បេក្ខភាពប្រធានាធិបតី Lee Jae Myung និងលោក Yoon Suk Yeol ... Read More »
កីឡាករមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះភាពមិនច្បាស់លាស់របស់អ្នកចាត់ការទូទៅក្លិប Manchester United
កីឡាកររបស់ក្លិប Manchester United កាន់តែមានការព្រួយបារម្ភខ្លាំងឡើងចំពោះភាពមិនច្បាស់លាស់អ្នកចាត់ការទូទៅនៅ Old Trafford ខណៈដែលរដូវកាលរបស់ក្រុមនេះនៅតែបន្តរអាក់រអួល។ ការចាញ់ ៤ទល់១ របស់ Man Utd នៅលើទឹកដីក្រុម Manchester City ... Read More »
ប៉ូឡូញស្នើអាមេរិកបញ្ជូនយន្តហោះចម្បាំង MiG-29ទៅកាន់អ៊ុយក្រែន តែអាមេរិកបដិសេធ
មន្ទីរបញ្ចកោណអាមេរិកបានបដិសេធសំណើរបស់ប្រទេសប៉ូឡូញ ស្តីពីការផ្តល់យន្តហោះចម្បាំង MiG-29 ទៅកាន់ប្រទេសអ៊ុយក្រែន។ មន្ទីរបញ្ចកោណអាមេរិក កាលពីថ្ងៃទី៨ខែមីនា(ពេលវេលានៅអាមេរិក) បានបដិសេធសំណើផ្តល់ជំនួយយន្តហោះចម្បាំង MiG-29 ទៅកាន់ប្រទេសអ៊ុយក្រែន ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា បណ្តាប្រទេសជាសមាជិកណាតូ កំពុងតែមានវិវាទនៅក្នុងការជួយដល់ប្រទេសអ៊ុយក្រែនដែលកំពុងផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។ ក្នុងពេលនេះដែរក៏មានយន្តហោះចម្បាំងមួយគ្រឿងបានហោះហើរចេញពីទីតាំងមួយរបស់អាមេរិកឬណាតូ ហោះហើរឆ្លងកាត់ដែនអាកាសប្រទេសអ៊ុយក្រែនបង្កក្តីបារម្ភយ៉ាងខ្លាំងពីការវាយប្រហារទៅលើទីតាំងឈរជើងរបស់រុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែន។ ... Read More »
Bayern Munich ឈ្នះ Salzburg ទាំង២ជើងរហូតដល់៨ទល់២ ខណៈហង្សក្រហមមានឱកាសឡើងវគ្គ៨ក្រុមចុងក្រោយ
ខ្សែប្រយុទ្ធ Robert Lewandowski បានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងការប្រកួតបើកឆាក២៣នាទីដំបូង ខណៈដែលក្រុម Bayern Munich បានយកឈ្នះលើក្រុម Red Bull Salzburg ដើម្បីឈានទៅដល់វគ្គ៨ក្រុមចុងក្រោយ ឬវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ ... Read More »
មន្ទីរបញ្ចកោណអាមេរិក ៖ រុស្ស៊ីកំពុងតែជ្រើសរើសទាហានស៊ីរីមកចូលរួមក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែន
. អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បានប្រកាសថា អាមេរិកជឿជាក់ថា រុស្ស៊ីកំពុងតែជ្រើសរើសកម្លាំងទាហានស៊ីរីដើម្បីមកចូលរួមនៅក្នុងសង្គ្រាមវាយប្រហារប្រទេសអ៊ុយក្រែន។ តាមការប្រកាសរបស់មន្ទីរបញ្ចកោណអាមេរិកនៅថ្ងៃទី ៧ខែមីនា រុស្ស៊ីកំពុងតែជ្រើសរើសពលរដ្ឋស៊ីរីមកចូលរួមក្នុងសង្គ្រាម។ តាមមន្ត្រីអាមេរិក នៅពេលនេះមានទាហានស៊ីរីជាច្រើនស្ថិតនៅក្នុងប្រទេសរុស្ស៊ីត្រៀមចូលរួមនៅក្នុងសមរភូមិប្រទេសអ៊ុយក្រែន ។ ... Read More »
រុស្ស៊ីរងការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើង តែវិស័យពាណិជ្ជកម្មជាមួយចិនក៏កើនឡើងខ្ពស់ផងដែរ
នៅថ្ងៃទី៨ខែមីនា ជប៉ុន អូស្ត្រាលី កាណាដា … បានបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ជាការប្រឆាំងនឹងសង្គ្រាមវាយប្រហារប្រទេសអ៊ុយក្រែន ។ ប៉ុន្តែវិស័យពាណិជ្ជកម្មរវាងចិននឹងរុស្ស៊ីបានកើនឡើងខ្ពស ក្នុងរយៈពេលដើមឆ្នាំ២០២២នេះ។ នៅពេលនេះដែរ ជប៉ុនបានបង្កើនការដាក់ទណ្ឌកម្មបង្កកប្រាក់មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីនិងបេឡារូស ៣២រូប។ ជាមួយគ្នានេះដែរអូស្ត្រាលីក៏បានប្រកាសគម្រោងដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្ស៊ី។ នៅក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្ម ... Read More »
វៀតណាម ៖ ជើងហោះហើរដំបូងដឹកពលរដ្ឋចេញពីអ៊ុយក្រែនបានមកដល់ប្រទេសហើយ
នៅវេលាថ្ងៃត្រង់ថ្ងៃទី៨ ខែមីនា ជើងហោះហើរលេខ VN88 របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam airlines ដឹកពលរដ្ឋវៀតណាម ២៨៧នាក់ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ណូយបាយ ដោយសុវត្ថិភាព។ ពលរដ្ឋវៀតណាមបានមកកាន់ទីក្រុង Bucharest ប្រទេសរូម៉ានី ... Read More »
ទីក្រុងមូស្គូប្រកាសបញ្ជីឈ្មោះប្រទេស ដែនដី ដែលមិនមានភាពជិតស្និទ្ធជាមួយរុស្ស៊ី
រដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃទី៧ខែមីនាបានសម្រេចអនុម័តបញ្ជីឈ្មោះប្រទេសនិងដែនដីនៅក្រៅប្រទេសដែលមានសកម្មភាពមិនជិតស្និទ្ធជាមួយរុស្ស៊ី ក៏ដូចជាបណ្តាក្រុមហ៊ុន និងពលរដ្ឋនៅក្នុងប្រទេសទាំងនោះ។ នៅក្នុងបញ្ជីឈ្មោះនោះ មានអាមេរិក កាណាដា និងបណ្តាប្រទេសតំបន់អឺរ៉ុប អង់គ្លេស។ ក្រៅពីនេះមាន កោះ Anguilla , Virgin ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេស ... Read More »
ការប្រកួតរវាងស្កុតឡេននិងអ៊ុយក្រែនវគ្គ Play-off ជម្រុះ World Cup ត្រូវបានពន្យារពេល
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក្នុងវគ្គ Play-off រវាងក្រុមស្កុតឡេននឹងក្រុមជម្រើសជាតិអ៊ុយក្រែនត្រូវបានពន្យារពេលដោយសារមានសង្រ្គាមកើតឡើងរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ប្រទេសទាំងនេះគ្រោងនឹងជួបគ្នានៅកីឡដ្ឋាន Hampden នៅថ្ងៃទី២៤ខែមីនា ប៉ុន្តែអ៊ុយក្រែនបានស្នើសុំ FIFA ជំរុញឱ្យមានទំនាក់ទំនងគ្នាក្រោយការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសរបស់ខ្លួន។ ជាលទ្ធផល ... Read More »
រុស្ស៊ីព្រមានកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ឧស្ម័នហ្គាសដល់អឺរ៉ុបតាមបំពង់បង្ហូរឧស្ម័ន Nord Stream 1
រុស្ស៊ីបានព្រមានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នហ្គាសដែលផ្គត់ផ្គង់ដល់តំបន់អឺរ៉ុបតាមរយៈបំពង់បង្ហូរប្រេង Nord Stream 1 ដែលជាការតបតនឹងការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច ពិសេសគឺអឺរ៉ុបជុំវិញការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ការព្រមានខាងលើរបស់រុស្ស៊ីកើតឡើងក្រោយពេលទីផ្សារឧស្ម័នហ្គាសនៅក្នុងតំបន់អឺរ៉ុបប្រែប្រួលឡើងថ្លៃខ្ពស់មិនធ្លាប់មាន។ សារព័ត៌មាន Bloomberg បានដកស្រង់ការប្រកាសរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីទទួលបន្ទុកថាមពលរុស្ស៊ីលោក Alexander Novak ដែលបានប្រកាសនៅថ្ងៃទី៧ខែមីនាថា រុស្ស៊ីមានសិទ្ធិក្នុងការវាយបកវិញទៅលើទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសរុស្ស៊ី។ ក្នុងពេលនេះដែររុស្ស៊ីនៅមិនទាន់សម្រេចកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុបនៅឡើយទេ ... Read More »
Tottenham បំបាក់ Everton ៥ទល់០ ប្រជែងកៀកតំបន់ Top 4
ក្រុមមាន់ខ្នាយមាស Tottenham បានបង្កើនក្តីសង្ឃឹមក្នុងការប្រជែងយកតំណែងក្រុមកំពូលទាំង៤ (Top 4) និងដាក់សម្ពាធលើក្រុម Everton ដែលកាន់តែធ្លាក់ជិតដល់តំបន់កាត់ចោល ខណៈដែលក្រុមរបស់លោក Frank Lampard បានបង្ហាញទម្រង់លេងអន់ និងរងការបរាជ័យជាប់ៗគ្នានៅ Premier League។ ... Read More »
ចិនបញ្ជាក់ជាថ្មីពីទំនាក់ទំនងយ៉ាងរឹងមាំជាមួយរុស្ស៊ី
នៅថ្ងៃទី៧ ខែមីនា រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានបញ្ជាក់ថា ទំនាក់ទំនងមិត្តរវាងចិននឹងរុស្ស៊ី គឺពិតជារឹងមាំ បើទោះបីមានការប្រឆាំងពីបណ្តាប្រទេសលោកខាងលិចនៅក្នុងសង្គ្រាមរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនក្តី។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បានបញ្ជាក់ថា «ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ហើយប្រទេសទាំងពីរនឹងបង្កើនទំនាក់ទំនងឱ្យកាន់តែប្រសើរថែមទៀតនាពេលអនាគត។ ... Read More »
អ៊ុយក្រែនមានគម្រោងបំផ្ទុះរោងចក្របរមាណូដើម្បីទម្លាក់កំហុសទៅលើរុស្ស៊ី
ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី ៧ខែមីនា បានចោទប្រកាន់ អង្គការថាមពលអ៊ុយក្រែន SBU និងកងពល Azov បានឡើងគម្រោងបំផ្ទុះរោងចក្របរមាណូ ដើម្បីទម្លាក់កំហុសទៅលើទាហានរុស្ស៊ី ថាបានវាយប្រហារទៅលើទីតាំងបរមណូ ដើម្បីឲ្យសហគមន៍អន្តរជាតិថ្កោលទោស។ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា «ពួកគេបានដាក់គ្រាប់បែក ហើយ ត្រៀមបំផ្ទុះរោងចក្រ ... Read More »
អាស៊ីក្លាយទៅជាតំបន់ដែលមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេបង្អស់ក្នុងពេល២៤ម៉ោងកន្លងមកនេះ
ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសតំបន់អាស៊ី គឺមានការកើនឡើងខ្ពស់បំផុតនៅលើពិភពលោកក្នុងរយៈពេល២៤ម៉ោង កន្លងមក ដោយមានអ្នកឆ្លងជាង ៦២៨ពាន់នាក់។ តាមតួលេខរបស់គេហទំព័រ Worldometers បានផ្សាយថាគិតត្រឹមថ្ងៃទី៧ខែមីនា នៅទូទាំងពិភពលោកមានករណីឆ្លងសរុបជាង ៤៤៦,៦លាននាក់ និងស្លាប់ ៦លាននាក់ ។ អ្នកជំងឺជាសះស្បើយ ... Read More »
រុស្ស៊ីប្រមូលកម្លាំងវាយប្រហាររដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន
កម្លាំងទាហានរុស្ស៊ីបានបើកការវាយប្រហារទីក្រុងជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន ទាំងពីលើដែនអាកាស ដែនគោក និងដែនទឹកនៅថ្ងៃទី៧ ខែមីនា។ ជាមួយគ្នានេះដែរកម្លាំងទាហានរុស្ស៊ីបានប្រមូលផ្តុំកម្លាំងវាយប្រហារទៅលើរដ្ឋធានី កៀវ។ អ្នកនាំពាក្យកម្លាំងទាហានរុស្ស៊ីលោក Igor Konashenkov នៅថ្ងៃទី៧ខែមីនាបានប្រកាសថា បណ្តាយន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ី និងប្រព័ន្ធមីស៊ីលបានចាប់ផ្តើមប្រតិបត្តិការវាយប្រហារ ក្នុងនោះមីស៊ីលការពារដែនអាកាសបានបាញ់កម្ទេចយន្តហោះចម្បាំង អ៊ុយក្រែន៣គ្រឿងប្រភេទ ... Read More »
បាតុកម្មនៅទូទាំងប្រទេសរុស្ស៊ី បាតុករជាច្រើនត្រូវបានចាប់ខ្លួន(មានវីដេអូ)
បាតុកររាប់ពាន់នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ពេលចូលរួមធ្វើបាតុកម្មប្រឆាំងការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ក្រសួងមហាផ្ទៃរុស្ស៊ីបានប្រកាសថា មានមនុស្សរាប់ពាន់នាក់បានដង្ហែក្បួនបាតុកម្មនៅតាមបណ្តាទីក្រុងទូទាំងប្រទេសរុស្ស៊ីកាលពីថ្ងៃទី៦ខែមីនា ដើម្បីប្រឆាំងការធ្វើសង្គ្រាមវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ប៉ុន្តែក្រុមបាតុកររាប់ពាន់នាក់ត្រូវបានចាប់ខ្លួនដោយការធ្វើបាតុកម្មខុសច្បាប់។ ការធ្វើបាតុកម្មកើតឡើងតាមការអំពាវនាវដែលបង្ហោះនៅលើបណ្តាញសង្គមក្នុងប្រទេសរុស្ស៊ី។ ការធ្វើបាតុកម្មទាំងអស់មិនទទួលបានការអនុញ្ញាតនោះឡើយ។ ដូច្នេះការធ្វើបាតុកម្មគឺជារឿងខុសច្បាប់។ នៅក្នុងរដ្ឋធានីមូស្គូ កម្លាំងប៉ូលិសបានបញ្ជាក់ថាមានបាតុកម្ម ប្រមាណ២៥០០នាក់ប្រមូលផ្តុំគ្នានៅទីលាន Manezhnaya នៅជិតវិមានក្រឹមឡាំង ។ ... Read More »
មនុស្ស២៦នាក់របួសក្នុងហេតុការណ៍ហិង្សាអ្នកគាំទ្រវាយតប់គ្នានៅការប្រកួតលីគកំពូលប្រទេសម៉ិចស៊ីកូ
យ៉ាងហោចណាស់មនុស្ស២៦នាក់បានរងរបួសនៅពេលដែលអំពើហិង្សាបានផ្ទុះឡើងក្នុងចំណោមហ្វូងមនុស្សនៅឯការប្រកួតក្របខ័ណ្ឌកំពូលក្នុងប្រទេសម៉ិកស៊ិក។ ការជួបគ្នាក្នុងក្របខ័ណ្ឌ Liga MX រវាងក្រុមQueretaro នឹងក្រុម Atlas ត្រូវបានលុបចោលបន្ទាប់ពីលេងបាន៦៣នាទី នៅពេលដែលការប្រយុទ្ធបានផ្ទុះឡើងលើទីលាននៅកីឡដ្ឋាន La Corregidora ។ កីឡាករខ្លះព្យាយាមធ្វើឱ្យអ្នកគាំទ្រស្ងប់ មុនពេលពួកគេត្រូវបានបញ្ជូនទៅបន្ទប់សុវត្ថិភាព។ មនុស្ស៣នាក់បានរងរបួសធ្ងន់ក្នុងនោះមានអ្នកគាំទ្រសរុប២៦នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ... Read More »
Dayana Yastremska របស់អ៊ុយក្រែនចាញ់កីឡាការិនី Zhang Shuaiក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Lyon Open
កីឡាករ Dayana Yastremska របស់ប្រទេសអ៊ុយក្រែន ដែលបានរួចផុតពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីកាលពីជាងមួយសប្តាហ៍មុននោះ បានបាត់បង់តំណែងក្នុងការប្រកួតដណ្តើមពានរង្វាន់ដ៏គួរឱ្យកត់សម្គាល់ក្នុងព្រឹត្តិការណ៍ប្រកួតវាយតឺន្នីស Lyon Open បន្ទាប់ពីត្រូវបានផ្តួលដោយកីឡាកការិនី Zhang Shuai នៅវគ្គផ្តាច់ព្រ័ត្រ។ កីឡាការិនីវ័យ២១ឆ្នាំដែលបានមកដល់ទីក្រុង Lyon កាលពីថ្ងៃសៅរ៍មុន ហើយបាននិយាយពីការភ្ញាក់ពីដំណេកដោយគ្រាប់បែកនៅពេលដែលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន៣ថ្ងៃមុននោះ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច