ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

Chelsea ដកសំណើលេង FA Cup ជាមួយ Middlesbrough លេងដោយបិទទ្វារ

សមាគមបាល់ទាត់អង់គ្លេសបានឲ្យដឹងថា ក្រុម Chelsea បានដកសំណើសុំការប្រកួត FA Cup នៅថ្ងៃសៅរ៍ជាមួយក្រុម Middlesbroughដើម្បីលេងដោយបិទទ្វារ។ ក្លិប Premier League មួយនេះមិនត្រូវបានអនុញ្ញាតឱ្យលក់សំបុត្រសម្រាប់ការប្រកួតណាមួយឡើយ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានបង្កកទ្រព្យសម្បត្តិរបស់ម្ចាស់ជនជាតិរុស្ស៊ី Roman Abramovich ... Read More »

Juventus ត្រូវការឈ្នះដើម្បីឡើងវគ្គបន្តក្នុងការប្រកួតជើងទី២វគ្គជម្រុះ Champions League

ក្រុមសេះបង្កង់ Juventus និងក្រុម Villarreal បានឈានទៅប្រកួតជើងទី២នៅរាត្រីថ្ងៃពុធនេះនៃការប្រកួត UEFA Champions League វគ្គ១៦ក្រុមនៅកីឡដ្ឋាន Allianz ។ Juventus និង Villarreal បានប្រកួតស្មើ ... Read More »

ឥទ្ធិពលប្រាក់ដុល្លាររង្គោះរង្គើដោយកិច្ចព្រមព្រៀងប្រេងចិន-អារ៉ាប៊ីសាអ៊ូឌីត

ឥទ្ធិពលប្រាក់ដុល្លារអាមេរិកនៅក្នុងទីផ្សារប្រេងកំពុងតែរង្គោះរង្គើនៅលើទីផ្សារប្រេង ក្រោយពេលចិននិងអារ៉ាប៊ី សាអ៊ូឌីតបានសម្រេចព្រមព្រៀងគ្នាប្រើប្រាស់ប្រាក់យន់របស់ចិនជំនួសដុល្លារនៅក្នុងការទិញដូរប្រេង ដោយមិនប្រើដុល្លារអាមេរិកទៀតឡើយ។ តាមសារព័ត៌មាន Wall Street Journal (WSJ) បានផ្សាយថា ប្រទេសផលិតប្រេងលំដាប់ពិភពលោក គឺអារ៉ាប៊ីសាអ៊ូឌីត កំពុងតែពិភាក្សាលក់ប្រេងដល់អតិថិជនធំបំផុតលើពិភពលោកគឺចិន ដោយប្រើប្រាស់ប្រាក់យន់ ជំនួសប្រាក់ដុល្លារអាមេរិក។ ... Read More »

កូវីដ-១៩ធ្វើឱ្យតំបន់អាស៊ានមានពលរដ្ឋជិត៥លាននាក់បន្ថែមទៀតធ្លាក់ក្នុងភាពក្រីក្រ

ដោយសារឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ-១៩ ធ្វើឱ្យតំបន់អាស៊ានមានពលរដ្ឋធ្លាក់ក្នុងភាពក្រីក្រ ៤,៧លាននាក់បន្ថែមទៀតនៅក្នុងឆ្នាំ២០២១។ តួលេខខាងលើត្រូវបានប្រកាសដោយធនាគារអភិវឌ្ឍន៍អាសុី (ADB) នៅថ្ងៃទី១៦ខែមីនា ។ តាមសារព័ត៌មានរ៉យទ័រ ពលរដ្ឋដែលធ្លាក់ក្នុងភាពក្រីក្របំផុតបានបង្ហាញតាមរយៈប្រាក់ចំណូលតិចជាង ១,៩០ដុល្លារក្នុងមួយថ្ងៃៗសម្រាប់មនុស្សម្នាក់ៗ ។ តាមការប្រកាសរបស់ធនាគារ (ADB) សរុបពលរដ្ឋក្រីក្រ(ប្រាក់ចំណូលតិចជាង២ដុល្លារ) នៅក្នុងតំបន់អាស៊ាន ... Read More »

ប្រធានក្រុមបាល់ទាត់ជម្រើសជាតិរុស្សី Dzyuba បដិសេធមិនចូលរួមក្នុងជំរុំហ្វឹកហាត់

ប្រធានក្រុមជម្រើសជាតិរុស្ស៊ី កីឡាករ Artyom Dzyuba បាននិយាយថាគាត់មិនបានចូលរួមក្នុងជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិសម្រាប់ហេតុផលគ្រួសារជាជាងទិដ្ឋភាពនយោបាយ។ Dzyuba មានវ័យ៣៣ឆ្នាំត្រូវបានគេនិយាយថា មានសាច់ញាតិនៅប្រទេសអ៊ុយក្រែន។ ប៉ុន្តែលោកបានអះអាងថា ការលើកឡើងរបស់គ្រូបង្វឹក លោក Valery Karpin ដែលថា គាត់បានបដិសេធការហៅទូរស័ព្ទជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគឺជាការយល់ច្រឡំ ... Read More »

កូរ៉េខាងជើង សាកល្បងមីស៊ីលបរាជ័យនៅថ្ងៃទី១៦ខែមីនា

ប្រព័ន្ធផ្សព្វផ្សាយនានារបស់ជប៉ុន ក្នុងនោះមាន NHK នៅថ្ងៃទី ១៦ខែមីនាបានដកស្រង់សម្ដីមន្ត្រីក្រសួងការពារជាតិជប៉ុនបញ្ជាក់ថាកូរ៉េខាងជើង បានបាញ់មីស៊ីលសាកល្បងជាថ្មី ។ ការសាកល្បងធ្វើឡើងនៅវេលាម៉ោង ៩និង ៣០ នាទី ថ្ងៃទី ១៦ខែមីនា ដោយបាញ់ចេញពីតំបន់ជិតទីក្រុងព្យុងយ៉ាង ។ ... Read More »

នាយករដ្ឋមន្ត្រី៣ប្រទេសក្នុងតំបន់អឺរ៉ុបបានធ្វើដំណើរតាមរថភ្លើងទៅកាន់រដ្ឋធានីកៀវ ដើម្បីបង្ហាញការគាំទ្រអ៊ុយក្រែន

នាយករដ្ឋមន្ត្រី៣ប្រទេសក្នុងសហគមន៍អឺរ៉ុប គឺនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆេក ប៉ូឡូញ និងស្លូវ៉ាគី កាលពីថ្ងៃទី១៥ខែមីនាបានធ្វើដំណើរតាមរថភ្លើងទៅកាន់រដ្ឋធានីកៀវដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។ សកម្មភាពទាំងនោះគឺជាការបង្ហាញការគាំទ្រដល់អ៊ុយក្រែនក្នុងពេលមានគ្រោះអាសន្ន។ កន្លងមក មេដឹកនាំប្រទេសទាំងបី បានប្រឹក្សាជាមួយប្រមុខដឹកនាំអឺរ៉ុប មុនពេលសម្រេចទៅកាន់ប្រទេសអ៊ុយក្រែន ។ ... Read More »

Man Utd និង Ajax ធ្លាក់ត្រឹមវគ្គ១៦ក្រុមក្នុងទឹកដីរបស់ខ្លួនដូចគ្នានៅ Champions League

យុទ្ធនាការប្រកួតពានរង្វាន់ Champions League របស់ក្រុមបិសាចក្រហម Manchester United បានបញ្ចប់ដោយការខកចិត្តពីការបរាជ័យក្រោមថ្វីជើងក្រុម Atletico Madrid នៅកីឡដ្ឋាន Old Trafford ធ្វើឲ្យក្រុមនេះនៅសល់តែការប្រជែងយកចំណាត់ថ្នាក់កំពូលទាំង៤នៃក្របខ័ណ្ឌ Premier League ... Read More »

ប្រធានាធិបតីអាមេរិកចូ បៃឌិន ត្រៀមបំពេញទស្សនកិច្ចនៅអឺរ៉ុប

ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន នឹងបំពេញទស្សនកិច្ចទៅកាន់អឺរ៉ុប ដោយលោកនឹងទៅកាន់ទីក្រុង Brussels និងទៅកាន់ប្រទេសប៉ូឡូញ ដែលជាប្រទេសសមាជិករបស់ណាតូ ហើយជាប្រទេសសំខាន់ដែលអាចជួយដល់អ៊ុយក្រែនបាន។ ប្រភពព័ត៌មានពីក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា ប្រធានាធិបតីបៃឌិន នឹងបំពេញទស្សនកិច្ចទៅកាន់ការិយាល័យរបស់អង្គការណាតូនៅទីក្រុង Brussels ប្រទេសបែលហ្ស៊ិកដើម្បីជួបពិភាក្សាជាមួយបណ្តាប្រទេសជាសមាជិកណាតូនៅថ្ងៃទី ២៣ខែមីនា ដោយផ្តោតសំខាន់ទៅលើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ... Read More »

នាវាទេសចរណ៍មានអ្នកដំណើរជិត៥ពាន់នាក់ជាប់កឿងនៅឆ្នេរសមុទ្រដូមីនីកា

នាវា Norwegian Escape ដឹកអ្នកទេសចរ៣.២២៣នាក់ និងក្រុមនាវិក១.៦១៨នាក់បានជាប់កឿងនៅតំបន់សមុទ្រ Dominica ។ ក្រុមជួយសង្គ្រោះបានព្យាយាមជួយរំដោះនាវាពីការជាប់កឿងតែមិនទទួលបានជោគជ័យនោះឡើយ។ មន្ត្រីនៃសាធារណរដ្ឋ ដូមីនីកា បានបញ្ជាក់ថា នាវាទេសចរណ៍ដ៏ប្រណីត Norwegian Escape បានជាប់កឿងនៅឆ្នេរសមុទ្រ ... Read More »

នាវាដឹកកុងតឺន័រប្រវែង៣៣៤ម៉ែត្រជាប់កឿងនៅអាមេរិក

នាវាដឹកកុងតឺន័រប្រវែង៣៣៤ម៉ែត្រ មានឈ្មោះ Ever Forward បានជាប់កឿងនៅឈូងសមុទ្រ Chesapeake ជិតកំពង់ផែ Baltimore សហរដ្ឋអាមេរិក ។ តាមសារព័ត៌មាន Guardian បានផ្សាយនៅថ្ងៃទី១៥ខែមីនាថា នាវាដែលជួបហេតុការណ៍ខាងលើ គឺជារបស់ក្រុមហ៊ុន ... Read More »

មន្ត្រីអាមេរិក៖ ចិនបានផ្តល់ជំនួយសេដ្ឋកិច្ចដល់រុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន

មន្ត្រីជាន់ខ្ពស់អាមេរិកបានបង្ហាញក្តីបារម្ភថា ចិនបានសម្រេចផ្តល់ជំនួយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដល់រុស្ស៊ីនៅក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែន ។ មិនតែប៉ុណ្ណោះចិនក៏មានគម្រោងបញ្ជូនសម្ភារយោធា ដូចជាយន្តហោះចម្បាំងគ្មានមនុស្សបើកជាដើម។ នៅពេលថ្មីៗនេះទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបពិភាក្សាយ៉ាងតឹងតែងជាមួយលោក Yang Jiechi រយៈពេលដល់ទៅ៧ម៉ោង ក្នុងទីក្រុងរ៉ូម ប្រទេសអុីតាលី ... Read More »

តើរុស្ស៊ីចំណាយប្រាក់អស់ប៉ុន្មានក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែន ជាង៣សប្តាហ៍កន្លងមក?

បើទោះបីការខូចខាតផ្នែកយោធានៅក្នុងប្រទេសអ៊ុយក្រែនគឺជារឿងសម្ងាត់ ប៉ុន្តែអ៊ុយក្រែនបានប៉ាន់ប្រមាណឃើញថា ទីក្រុងមូស្គូ រងការខូចខាតយ៉ាងខ្លាំង ដោយសារតែរថក្រោះ រថពាសដែក យន្តហោះចម្បាំងជាច្រើនត្រូវទាហានអ៊ុយក្រែនបាញ់កម្ទេច។ ការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលតែ២ថ្ងៃដំបូងនៃសង្គ្រាម។ ជាមួយគ្នានេះសង្គ្រាមវាយប្រហារអ៊ុយក្រែនធ្វើឱ្យទីផ្សារមូលបត្រក្នុងប្រទេសរុស្ស៊ីត្រូវបិទទ្វារ តម្លៃប្រាក់រុស្ស៊ីធ្លាក់ថ្លៃយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក។ ព្រមជាមួយគ្នានេះដែរសហគមន៍អន្តរជាតិបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីទៀត ធ្វើឱ្យការខាតបង់ប្រាក់កាន់តែច្រើន។ តាមការវាយតម្លៃពីក្រុមអ្នកជំនាញ ... Read More »

តើលទ្ធផលនឹងទៅជាយ៉ាងណាបើណាតូចូលរួមនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែនប្រឆាំងរុស្ស៊ី?

សង្គ្រាមប្រដាប់អាវុធរវាងរុស្ស៊ីនឹង អ៊ុយក្រែនបានអូសបន្លាយរយៈពេលជាង៣សប្តាហ៍កន្លងមកហើយ ដោយភាគីទាំងពីរមានគោលជំហររៀងៗខ្លួននៅក្នុងសមរភូមិ។ ចំណែកសហគមន៍អន្តរជាតិបានប្រតិកម្មយ៉ាងខ្លាំងចំពោះសង្គ្រាមនោះ។ អ្នកឯកទេសវិភាគពីគោលនយោបាយអឺរ៉ុបនៅទីក្រុងវ៉ាស៊ីនតោន លោកស្រី Lauren Speranza បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី នឹងមិនជំរុញឱ្យណាតូចូលរួមនៅក្នុងសង្គ្រាមប្រទេសអ៊ុយក្រែននោះឡើយ ហើយណាតូក៏មិនមែនជាគោលដៅ ចុងក្រោយរបស់រុស្ស៊ីដែរ ។ លោកស្រីបន្តទៀតថា ... Read More »

Manchester United និង Atlético Madrid ត្រូវការឈ្នះដូចគ្នាក្នុងជំនួបជើងទី២នៅ Champions League រាត្រីនេះ

ក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United និងក្រុមភ្ញៀវ AtléticoMadrid បានឈាន​ទៅ​ប្រកួត​ជើង​ទី២​នៅ​ថ្ងៃ​អង្គារនេះ​នៃ​ការ​ប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ​នៅ​កីឡដ្ឋាន Old Trafford។ ក្នុង​ការ​ប្រកួត​ជើង​ទី​១ ក្រុម Manchester ... Read More »

អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមានពីសង្គ្រាមបរមាណូ គំរាមកំហែងដល់សន្តិសុខស្បៀងអាហារពិភពលោកទាំងមូល

កាលពីថ្ងៃទី១៤ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន នឹងគំរាមកំហែងដល់មនុស្សជាតិទាំងមូល ។ លោក Antonio Guterres បញ្ជាក់ថា«ទិដ្ឋភាពនៃសង្គ្រាមបរមាណូ គឺមិនអាចនឹងស្មានដល់ ហើយពេលនេះស្ថិតនៅក្នុងរង្វង់ដែលអាចផ្ទុះឡើងគ្រប់ពេល»។ ... Read More »

Neymar ត្រឡប់​មក​ប្រេស៊ីល​វិញ​ត្រៀមខ្លួន​ប្រកួត​ជម្រុះ World Cup តំបន់អាមេរិកខាងត្បូង

គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Tite បានប្រកាសពីក្រុមរបស់គាត់ថា ខ្សែប្រយុទ្ធ Neymar នឹងចូលរួមប្រកួតជម្រុះ World Cup ២ប្រកួតចុងក្រោយរបស់ខ្លួនឡើងវិញ បន្ទាប់ពីខកខានការប្រកួត២លើកដំបូងក្នុងឆ្នាំនេះ ដោយសាររបួស។ តារាឆ្នើមរបស់ក្លិប Paris Saint-Germain ដែលត្រឡប់មកពីរបួសកជើងរូបនេះបានដកខ្លួនចេញពីក្របខ័ណ្ឌ ... Read More »

យន្តហោះដឹកអ្នកដំណើរ៥០០គ្រឿងមានតម្លៃជាង១២ពាន់លានដុល្លាររបស់ប្រទេសលោកខាងលិច

ក្តីសង្ឃឹមរបស់ក្រុមហ៊ុនប្រទេសលោកខាងលិចស្តីពីការប្រមូលយន្តហោះដឹកអ្នកដំណើរដែលក្រុមហ៊ុនរុស្ស៊ីជួលកាន់តែបាត់បង់ ក្នុងពេលដែរទីក្រុងមូស្គូមានបំណងរក្សាយន្តហោះទាំងនោះនៅក្នុងប្រទេសរុស្ស៊ី។ ចំណែកប្រធានាធិបតីពូទីនវិញបានប្រកាសដោយបើកចំហពីគម្រោងដាក់បញ្ចូលយន្តហោះទាំងនោះជាសម្បត្តិជាតិ។ តាមការប្រកាសរបស់ក្រុមហ៊ុនប្រឹក្សាស្តីពីទិន្នន័យអាកាសចរណ៍របស់អង់គ្លេស IBA ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីបានជួលយន្តហោះបរទេសរហូតដល់ទៅ ៥៣២គ្រឿង។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ S7 Airlines រុស្សុីជួលដល់ទៅ១០១គ្រឿង, ក្រុមហ៊ុន Aeroflot ជួល៨៩គ្រឿង …ហើយក្រុមហ៊ុនអាកាសចរណ៍ទាំងពីរបានផ្អាករាល់ការហោះហើរអន្តរជាតិ ... Read More »

មន្ត្រីជាន់ខ្ពស់អាមេរិក-ចិនជួបពិភាក្សាគ្នាស្តីពីស្ថានភាពអ៊ុយក្រែន

អាមេរិកនិងចិនបានសម្រេចរៀបចំជំនួបពិភាក្សាគ្នាដោយផ្ទាល់ជាលើកដំបូងចាប់តាំងពីសង្គ្រាមវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន នាថ្ងៃទី២៤ខែកុម្ភៈមក។ តាមការប្រកាសរបស់សេតវិមានបានបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នឹងជួបពិភាក្សាជាមួយមន្ត្រីការបរទេសចិន និងជាគណៈកម្មការនយោបាយលោក Yang Jiechi នៅទីក្រុងរ៉ូម ប្រទេសអុីតាលីនាថ្ងៃទី១៤ខែមីនា ។ តាមការលើកឡើងរបស់អ្នកនាំពាក្យគណៈកម្មការសន្តិសុខជាតិអាមេរិក ... Read More »

កូរ៉េខាងជើងនឹងសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប ICBM

កូរ៉េខាងត្បូងនិងអាមេរិកបានប្រកាសថា កូរ៉េខាងជើងបានត្រៀមលក្ខណៈសាកល្បងកាំជ្រួចមីស៊ីលអន្តរជាតិ (ICBM) នៅពេលដ៏ខ្លីខាងមុខ ។ ការលើកឡើងខាងលើក្រោយពេលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាសុីនតោនបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថាបានសាកល្បង មីស៊ីល(ICBM) នៅថ្ងៃទី ២៧ខែកុម្ភៈ និងថ្ងៃទី៥ខែមីនា ។ កូរ៉េខាងជើងមិនបានប្រកាសពីប្រភេទមីស៊ីលដែលបានសាកល្បងនាពេលកន្លងមកនោះឡើយ ដោយគ្រាន់តែបានប្រកាសថាបានសាកល្បងផ្នែកមួយនៃផ្កាយរណបស៊ើបករណ៍ដែលប្រទេសនេះកំពុងអភិវឌ្ឍន៍។ ភាគីអាមេរិក ... Read More »

អតីតម្ចាស់មេដាយអូឡាំពិកនាំជនភៀសខ្លួនអ៊ុយក្រែន៨០នាក់ទៅកាន់ប្រទេសអាល្លឺម៉ង់

អតីតម្ចាស់មេដាយអូឡាំពិកលោក Paul Schockemoehle បាននាំជនភៀសខ្លួនអ៊ុយក្រែនចំនួន៨០នាក់ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីជួយពួកគេឱ្យរួចផុតពីការឈ្លានពានរបស់រុស្ស៊ីដែលកំពុងមានសង្គ្រាមលើទឹកដីអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP ដែល Channel News Asia ដកស្រង់យកចេញផ្សាយនៅដើមសប្តាហ៍នេះ។ បុរសវ័យ៧៦ឆ្នាំរូបនេះបានឈ្នះក្នុងកីឡាជិះសេះលោតផ្លោះ នៅឯការប្រកួតកីឡាអូឡាំពិកទីក្រុង Montreal ... Read More »

Man City ប្រជែងជាមួយ Real Madrid នាំយកខ្សែប្រយុទ្ធ Haaland ដែលរំពឹងថានឹងជ្រើសរើសយកក្លិបជើងឯក Premier League

ក្លិបមេឃខៀវ Manchester City មាន​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​ទិញ​យក​ខ្សែប្រយុទ្ធ Erling Haaland ពីក្លិប Borussia Dortmund នៅ​រដូវ​ក្ដៅ​នេះ។ ប្រភពនៅក្នុងប្រទេសអាល្លឺម៉ង់ដែលជិតស្និទ្ធនឹងការផ្លាស់ប្តូរនេះបានឲ្យដឹងថា ឥឡូវនេះកីឡាករវ័យ២១ឆ្នាំនឹងជ្រើសរើសការផ្លាស់ប្តូរទៅកាន់កីឡដ្ឋានទឹកដី Etihad ដែលលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានពិភាក្សា ហើយក្របខ័ណ្ឌនៃការផ្ទេរគឺត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខាដោយប្រធានក្លិប។ ... Read More »

រកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៥០នាក់ ចិនបិទទីក្រុង Shenzhen ទាំងមូល

កាលពីថ្ងៃទី១៣ ខែមីនា រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេចបិទទីក្រុង Shenzhen ទាំងមូល ដែលមានពលរដ្ឋរស់នៅជាង១៧,៥លាននាក់ ស្ថិតនៅក្នុងខេត្ត Guangdong ។ ពលរដ្ឋនៅក្នុងទីក្រុង Shenzhen ក្នុងខេត្ត Guangdong ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ចិន នឹងត្រូវឆ្លងកាត់ការធ្វើតេស្ត ... Read More »

រដ្ឋមន្ត្រីការបរទេសកាតារ បំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីពិភាក្សាពីស្ថានភាពនៅអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសកាតារលោក Mohammed bin Abdulrahman Al-Thani នៅថ្ងៃទី១៣ ខែមីនា បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov ស្តីពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។ តាមការលើកឡើងរបស់ក្រសួងការបរទេសកាតារ ដំណើរទស្សនកិច្ចនេះកើតឡើងក្នុងពេលដែលពិភពលោកកំពុងប្រឈមបញ្ហាជាច្រើន ... Read More »

អ៊ុយក្រែនបញ្ចាក់ថានឹងពិភាក្សាតាមអនឡាញជាមួយរុស្ស៊ីនៅថ្ងៃទី១៤ខែមីនានេះ

ក្រុមអ្នកពិភាក្សារបស់រុស្ស៊ីនិងអ៊ុយក្រែនបានជួបពិភាក្សាគ្នា ៣លើកកន្លងមកហើយដើម្បីស្វែងរកដំណោះស្រាយ ហើយពេលនេះគណៈប្រតិភូប្រទេសទាំងពីរនឹងពិភាក្សាគ្នាតាមអន ឡាញនៅថ្ងៃទី១៤ខែមីនា។ កាលពីថ្ងៃទី១៣ ខែមីនា (ពេលវេលាក្នុងតំបន់) លោក Mykhailo Podoliak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា កិច្ចពិភាក្សាតាមអនឡាញនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៤ខែមីនានេះ។ ជាមួយគ្នានេះដែរ ... Read More »

រុស្ស៊ីនិយាយថាខ្លួនពឹងផ្អែកលើចិនក្នុងការគេចពីទណ្ឌកម្មលោកខាងលិច, អាមេរិកចេញមុខព្រមានភ្លាមៗ

កាលពីថ្ងៃទី១៣ ខែមីនា រុស្ស៊ីបានប្រកាសថា ខ្លួននឹងពឹងផ្អែកទៅលើចិនដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចជុំវិញវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov បានប្រកាសថា «យើងមានប្រាក់រក្សាទុកប្រមាណ៦៤០ពាន់លានដុល្លារ ក្នុងនោះមានមាសនិងរូបិយវត្ថុអន្តរជាតិ។ បច្ចុប្បន្នយើងអាចប្រើប្រាស់បានប្រមាណតែ ៣០០ពាន់លានដុល្លារប៉ុណ្ណោះក្នុងចំណោមនោះ។ តាមសារព័ត៌មាន TASS របស់រុស្ស៊ីបានផ្សាយថា ... Read More »

Barcelona ហក់ឡើងឈរចំណាត់ថ្នាក់លេខ៣នៅ La Liga ក្រោយបំបាក់ Osasuna ៤ទល់០

ខ្សែប្រយុទ្ធ Ferran Torres បានស៊ុតបញ្ចូលទីបាន២គ្រាប់ ជួយឲ្យក្រុមអ្នកមានបុណ្យ Barcelona បន្តទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេតាមរយៈការផ្តួលក្រុម Osasuna ក្នុងលទ្ធផល៤ទល់០ សម្រាប់ជ័យជម្នះនៅក្របខ័ណ្ឌ La Liga ជាលើកទី៤ជាប់ៗគ្នា។ អតីតខ្សែប្រយុទ្ធក្រុម Manchester ... Read More »

តោខៀវ Chelsea និងកាំភ្លើងធំ Arsenal ដណ្តើមបានជ័យជម្នះក្នុងទឹកដីដូចគ្នា

ក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ដណ្តើមបានជ័យជម្នះដ៏សំខាន់មួយពីក្រុមភ្ញៀវ Newcastle ក្នុងការប្រកួតដំបូងនៅកីឡដ្ឋាន Stamford Bridge ជាមួយនឹងលទ្ធផល១ទល់០ ចាប់តាំងពីម្ចាស់ក្លិបតោខៀវសញ្ជាតិរុស្ស៊ីលោក Roman Abramovich ត្រូវបានពិន័យដោយរដ្ឋាភិបាលចក្រភពអង់គ្លេស។ ការ​ប្រកួត​នេះ​ហាក់​កំពុង​ឈាន​ទៅ​លទ្ធផល​ស្មើ​ដោយ​គ្មាន​គ្រាប់​បាល់ មុន​ពេលខ្សែប្រយុទ្ធ Kai ... Read More »

វេណេហ្ស៊ុយអេឡាដាក់លក្ខខណ្ឌលក់ប្រេងឱ្យអាមេរិកក្នុងពេលសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន

រដ្ឋាភិបាលទីក្រុងការ៉ាកាសបានប្រកាសថានឹងដំណើរការពាណិជ្ជកម្មក្នុងវិស័យប្រេងជាមួយអាមេរិកក្នុងលក្ខខណ្ឌទីក្រុងវ៉ាស៊ីនតោនត្រូវតែទទួលស្គាល់ពីភាពស្របច្បាប់របស់ប្រធានាធិបតី Nicolas Maduro ។ បណ្តាញព័ត៌មាន RT នៅថ្ងៃទី ១៣ខែមីនា បានផ្សាយថា ក្រសួងការបរទេសវេណេហ្ស៊ុយអេឡា លោក Felix Plasencia បានប្រកាសថានឹងលក់ប្រេងឱ្យអាមេរិក ប៉ុន្តែនៅតែបន្តគាំទ្រទីក្រុងមូស្គូដដែល។ ... Read More »

ស្ថានកុងស៊ុលអាមេរិកនៅតំបន់ Erbil ប្រទេសអុីរ៉ាក់រងការវាយប្រហារដោយមីស៊ីល

រដ្ឋាភិបាលអុីរ៉ាក់បានប្រកាសថា មានករណីវាយប្រហារដោយមីស៊ីលដល់ទៅ១២គ្រាប់ទៅលើស្ថានកុងស៊ុលអាមេរិកនៅតំបន់ Erbil ភាគខាងជើងប្រទេសអុីរ៉ាក់។ បើតាមក្រុមមន្ត្រីអ៉ីរ៉ាក់ ការវាយប្រហារដោយគ្រាប់មីស៊ីលនៅថ្ងៃអាទិត្យនេះ មិនបានបង្កការខូចខាតដល់ស្ថានកុងស៊ុលអាមេរិកនោះទេ ហើយក៏មិនមានអ្នករងរបួស ឬក៏ស្លាប់នោះដែរ។ ក្រុមមន្ត្រីអ៉ីរ៉ាក់ដដែលបានបន្ថែមថាយ៉ាងហោចណាស់ក៏មានមីស៊ីលប្រភេទបាលិស្ទីក១២គ្រាប់បានវាយប្រហារលើទីក្រុង Erbil។ មកទល់នឹងពេលនេះ, មិនមានក្រុម ឬភាគីណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានអះអាងថា ... Read More »