ក្រោយរយៈពេល២ឆ្នាំ នៃការអនុវត្តវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩យ៉ាងតឹងតែងបំផុតមក ប្រទេសនូវែលហ្សេឡង់គិតចាប់ពីថ្ងៃទី៥ខែមីនាទៅ ពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេសមកស្រុកវិញមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។ នៅថ្ងៃទី ៥ខែមីនា រដ្ឋាភីបាលនូវែលហ្សេឡង់បានសម្រេចបន្ថយរាល់ការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ពលរដ្ឋនៅក្រៅប្រទេសចង់វិលត្រឡប់មកកាន់ប្រទេសវិញដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។ នៅអាកាសយានដ្ឋាន ពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស គឺមានអ្នកទទួលយ៉ាងកក់ក្តៅដូចកាលពីមុន គឺឱបថើប ចាប់ដៃជាធម្មតាដូចសម័យកាលមិនទាន់មានកូវីដ-១៩ ។ ... Read More »
ព័ត៌មានអន្តរជាតិ
រុស្ស៊ីបំផ្លាញទីតាំងសំខាន់ៗនៅក្នុងសមរភូមិប្រទេសអ៊ុយក្រែន ជាង២ពាន់កន្លែង
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានប្រកាសថា កម្លាំងទាហានរុស្ស៊ីបានវាយប្រហារកម្ទេចគោលដៅនៅក្នុងទឹកដីអ៊ុយក្រែនជាង ២០០០កន្លែង គិតចាប់តាំងពីសង្គ្រាមវាយប្រហារនៅថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០២២មកទល់ពេលនេះ។ ឧត្តមសេនីយ៍ Igor Konashenkov បានប្រកាសនៅថ្ងៃទី៥ខែមីនាថា «សរុបមានទីតាំង ២០៣៧កន្លែងនៅក្នុងប្រទេសអ៊ុយក្រែនរងការវាយប្រហារពីទាហានរុស្ស៊ី ក្នុងនោះមានទីបញ្ជាការ៧១កន្លែងនៃកម្លាំងទាហានអ៊ុយក្រែន ... Read More »
WHO៖ ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩នៅលើពិភពលោកថយចុះជាបន្តបន្ទាប់
តាមការប្រកាសរបស់អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថាក្នុងរយៈពេល១សប្តាហ៍កន្លងមក នៅទូទាំងពិភពលោកមានករណីស្លាប់ដោយកូវីដ-១៩ បានថយចុះ១០% នេះគឺជាសប្តាហ៍ទីពីរហើយដែលមានការស្លាប់ថយចុះ។ ចំណែកករណីឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកវិញក៏បានថយចុះ១៦%ផងដែរក្នុងមួយសប្តាហ៍កន្លងមក។ នេះជាករណីឆ្លងថយចុះរយៈពេល១ខែជាប់គ្នា។ តាមការប្រកាសរបស់ WHO ក្នុងរយៈពេល១សប្តាហ៍កន្លងមក នៅទូទាំងពិភពលោកមានអ្នកឆ្លងជាង១០លាននាក់ និងស្លាប់ ប្រមាណ៦ម៉ឺននាក់។ ... Read More »
រុស្ស៊ីប្រកាសផ្អាកការវាយប្រហារនៅទីក្រុងចំនួនពីរដើម្បីឱ្យពលរដ្ឋភៀសខ្លួនចេញ និងផ្តល់ជំនួយមនុស្សធម៌
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ប្រទេសនេះបានសម្រេចផ្អាកបាញ់នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៥ខែមីនា ដើម្បីទុកពេលឱ្យពលរដ្ឋចាកចេញពីទីក្រុង Mariupol ។ ទីក្រុងនេះត្រូវកម្លាំងទាហានរុស្ស៊ីឡោមព័ទ្ធ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសៅរ៍នេះ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ដូច្នេះថា «ថ្ងៃទី៥ ខែមីនា នៅវេលាម៉ោង១០ព្រឹកនេះ (ម៉ោងក្នុងទីក្រុងមូស្គូ) ខាងភាគីរុស្ស៊ីបានសម្រេចប្រកាសដាក់ចេញបទឈប់បាញ់ និងបើកច្រករបៀង មនុស្សធម៌សម្រាប់ឱ្យជនស៊ីវិលចាកចេញពីទីក្រុង ... Read More »
ប្រធានាធិបតីអ៊ុយក្រែន៖ អ្នកដែលពលីជីវិតថ្ងៃនេះគឺដោយសារតែការទន់ជ្រាយរបស់ណាតូ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់អង្គការណាតូដែលបានបដិសេធបង្កើតតំបន់គ្រប់គ្រងដែនអាកាសនៅអ៊ុយក្រែន ដែលទាំងនោះជាការបើកភ្លើងខៀវឱ្យរុស្ស៊ីទម្លាក់គ្រាប់បែកពីដែនអាកាសទៅលើទីតាំងក្នុងទឹកដីអ៊ុយក្រែន។ នៅក្នុងសុន្ទរកថានាថ្ងៃទី ៤ខែមីនា ប្រធានាធិបតីអ៊ុយក្រែនបានថ្កោលទោសយ៉ាងខ្លាំងដល់អង្គការណាតូដែលមិនអនុវត្តតំបន់គ្រប់គ្រងដែនអាកាសនៅអ៊ុយក្រែន មិនខុសអ្វីពីការផ្តល់ឱ្យរុស្ស៊ីបើកការវាយប្រហារទៅលើទីតាំងនានារបស់អ៊ុយក្រែន ។ ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា ការស្លាប់ដោយសង្គ្រាមវាយប្រហារពីរុស្ស៊ី គឺដោយសារតែការទន់ជ្រាយនិងខ្វះភាពសាមគ្គី របស់អង្គការណាតូ ... Read More »
កូរ៉េខាងជើងបន្តបាញ់សាកល្បងកាំជ្រួចមីស៊ីលលើកទី៩ ក្នុងឆ្នាំ២០២២
កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលលើកទី៩ នៅក្នុងឆ្នាំ២០២២នេះ ហើយការបាញ់សាកល្បងកើតឡើងក្នុងពេលដែលកូរ៉េខាងត្បូងត្រៀមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ នៅព្រឹកថ្ងៃទី៥ ខែមីនា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីល។ ចំណែក នាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងថា ការសាកល្បងនោះគឺជាកាំជ្រួចមីស៊ីលឆ្លងទ្វីប ។ នេះគឺជាការបាញ់សាកល្បងកាំជ្រួចមីស៊ីលលើកទី៩ ក្នុងរយៈពេលជាង ២ខែនៅក្នុងឆ្នាំ២០២២នេះ ។ ការបាញ់សាកល្បងថ្មីបំផុតរបស់កូរ៉េខាងជើង ... Read More »
ផ្ទុះគ្រាប់បែកនៅព្រះវិហារអ៊ិស្លាម ស្លាប់និងរបួសជិត១០០នាក់
យ៉ាងហោចណាស់ក៏មានមនុស្ស ៣០នាក់ស្លាប់និង៥៦នាក់រងរបួស ក្នុងករណីផ្ទុះគ្រាប់បែកនៅជិតព្រះវិហារអ៊ិស្លាមនៅក្នុងទីក្រុង Peshawar ស្ថិតនៅក្នុងខេត្ត Khyber Kakhtunkhwa ភាគពាយព្យនៃប្រទេសប៉ាគីស្ថាន។ ការផ្ទុះកើតឡើងក្នុងពេលដែល សាសនិកកំពុងតែធ្វើពិធីបន់ស្រន់នៅថ្ងៃសុក្រទី៤ ខែមីនា ។ កម្លាំងជួយសង្គ្រោះបានខិតខំដើម្បីបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ដោយមានអ្នករងរបួសធ្ងន់ជាច្រើននាក់។ មន្ត្រីក្នុងមន្ទីរពេទ្យប៉ាគីស្ថានបានប្រកាសថា ... Read More »
បោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ពលរដ្ឋចាប់ផ្តើមទៅបោះឆ្នោតមុនពេលកំណត់
នៅថ្ងៃទី៤ខែមីនា ពលរដ្ឋកូរ៉េខាងត្បូងចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនពេលកំណត់ ដើម្បីជ្រើសរើសបេក្ខភាពដែលឡើងកាន់តំណែងជំនួសប្រធានាធិបតី មូន ជេអុីន ។ បេក្ខភាពប្រធានាធិបតី Yoon Suk Yeol នៃគណបក្សអំណាចប្រជាជន ដែលជាគណបក្សប្រឆាំងទទួលបានការគាំទ្រខ្ពស់ពីប្រជាពលរដ្ឋ។ ទីតាំងបោះឆ្នោតនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមឡើងនៅម៉ោង៦ព្រឹកដល់ម៉ោង១៨យប់នាថ្ងៃទី៤និងទី៥ខែមីនា ។ ... Read More »
អាមេរិកប្រកាសថា បើរុស្ស៊ីដកទាហានចេញពីអ៊ុយក្រែន នឹងលុបចោលទណ្ឌកម្មទាំងអស់
តាមសារព័ត៌មាន Kommersant.ru របស់រុស្ស៊ីបានផ្សាយនៅថ្ងៃទី៤ខែមីនាថា អាមេរិកនឹងលុបចោលរាល់ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីប្រសិនបើទីក្រុងមូស្គូបញ្ចប់សកម្មភាពយោធានៅក្នុងប្រទេសអ៊ុយក្រែន។ ការប្រកាសខាងលើធ្វើឡើងដោយរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោកស្រី Vicoria Nuland ។ លោកស្រីបញ្ជាក់ទៀតថា ទីក្រុងមូស្គូនឹងពិភាក្សាទៅលើបញ្ហាដែលរុស្ស៊ីបានលើកមកពិភាក្សាស្តីពីសន្តិសុខរបស់ខ្លួន។ សារព័ត៌មាន TASS បានដកស្រង់សម្តីលោកស្រី Nuland ... Read More »
ប្រធានាធិបតីពូទីន ព្រមានអ៊ុយក្រែន បើនៅតែបន្តពន្យារពេល នៃកិច្ចពិភាក្សាទៀត
នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ ជាលើកទីបីរវាង ប្រធានាធិបតីបារាំង និងរុស្ស៊ី លោកពូទីនបានព្រមានថា «រាល់ការព្យាយាមអូសបន្លាយពេលវេលា នៃកិច្ចពិភាក្សា រវាងមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែន ទីក្រុងមូស្គូនឹងបន្តសកម្មភាពរបស់ខ្លួន ដោយមិនរង់ចាំទៀតឡើយ»។ ការប្រកាសខាងលើរបស់ប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅក្នុងជំនួបពិភាក្សា តាមទូរស័ព្ទរយៈពេល៩០នាទីជាមួយប្រធានាធិបតីបារាំង ។ ... Read More »
Inter Milan ត្រូវការឈ្នះនៅរាត្រីនេះដើម្បីឡើងឈរកំពូលតារាងនៅSerie A
ក្រុម Inter Milan ដែលជាគូប្រជែងដណ្តើមពាន Serie A បានសម្លឹងរកការបន្ថែម៣ពិន្ទុទៀតនៅរាត្រីថ្ងៃសុក្រនេះនៅឯកីឡដ្ឋាន Stadio Giuseppe Meazza ខណៈដែលក្រុមនេះធ្វើជាម្ចាស់ផ្ទះទទួលក្រុម Salernitana ដែលចង់បានឱកាសល្អក្នុងការឡើងឈរកំពូលតារាង ហើយក្រុម Salernitana ... Read More »
ប្រធាន UEFA លោក Ceferin ណែនាំ FIFA គួរតែបោះបង់គំនិតកែប្រែការប្រកួត World Cup រាល់២ឆ្នាំម្តង
ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA លោក Ceferin បានណែនាំទៅសហព័ន្ធបាល់ទាត់ពិភពលោក FIFA គួរតែបោះបង់គំនិតដែលចង់ឲ្យមានការប្រកួតបាល់ទាត់ពិភពលោក World Cup រៀងរាល់២ឆ្នាំម្តងទៅ។ លោក Ceferin បាននិយាយដែលសារព័ត៌មាន Financial Times ... Read More »
ប្រធានាធិបតីបារាំងសម្រេចឈរឈ្មោះបោះឆ្នោតអាណត្តិទីពីរ
កាលពីថ្ងៃទី៣ខែមីនា ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានប្រកាសថា លោកនឹងបន្តឈ្មោះជាបេក្ខភាពប្រធានាធិបតីបារាំងនៅខែមេសាខាងមុខ ។ ប្រធានាធិបតីម៉ាក្រុងមានគោលដៅជួយបារាំង ឆ្លងផុតដំណាក់កាលអាក្រក់បំផុតដោយកូវីដ-១៩ និងផលប៉ះពាល់ ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ លោកម៉ាក្រុង បានប្រកាសពីគម្រោងបន្តឈរឈ្មោះជាបេក្ខភាពសម្រាប់ការបោះឆ្នោត ប្រធានាធិបតី។ ប្រសិនបើជាប់ឆ្នោតជាថ្មី ... Read More »
Formula 1 បញ្ចប់កិច្ចសន្យាជាមួយកម្មវិធីប្រណាំងរថយន្ត Russian Grand Prix
ក្របខ័ណ្ឌប្រណាំងរថយន្តកំពូលរបស់ពិភពលោក Formula 1 បានបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយនឹងការប្រកួតពានរង្វាន់ Russian Grand Prix។ដៃពាណិជ្ជកម្មរបស់កីឡាដែលគ្រប់គ្រងការប្រកួតបានសម្រេចចិត្តថា ការប្រណាំងនៅក្នុងប្រទេសរុស្ស៊ីគឺមិនអាចទៅរួចទេ បន្ទាប់ពីមានការឈ្លានពានលើប្រទេសអ៊ុយក្រែន។ ការប្រណាំងនៅទីក្រុង Sochi ដែលគ្រោងធ្វើនៅខែកញ្ញាឆ្នាំនេះត្រូវបានលុបចោលហើយ។ ឥឡូវនេះនឹងលែងមានការប្រណាំងនៅទីក្រុង St Petersburg ... Read More »
អារ៉ាប៊ីសាអ៊ូឌីតនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គចែកពូលក្នុងពានរង្វាន់Asian Champions League
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៣ខែមីនាថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតក្រុមទាំង៥មកពីភាគខាងលិចទ្វីបអាស៊ីនៃពានរង្វាន់ Asian Champions League ។ ទីក្រុង Riyadh នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតដែលពាក់ព័ន្ធនឹងក្រុមការពារតំណែងជើងឯក Al Hilal នៅក្នុងទីក្រុងកំណើតរបស់ពួកគេក្នុងពូល A ដែលមានក្រុម Istiklol ... Read More »
កិច្ចពិភាក្សាលើកទីពីរ រុស្ស៊ីនិងអ៊ុយក្រែនបានព្រមព្រៀងគ្នាលើច្រករបៀងមនុស្សធម៌
នៅក្នុងជំនួបពិភាក្សាកាលពីយប់ថ្ងៃទី៣ខែមីនា គណៈប្រតិភូប្រទេសទាំងពីរបានព្រមព្រៀងគ្នាបើកច្រកមនុស្សធម៌ ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែសង្គ្រាម។ ប៉ុន្តែកិច្ចព្រមព្រៀងឈប់បាញ់មិនទាន់ឈានដល់កិច្ចព្រមព្រៀងនៅឡើយ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាផ្តល់ច្រករបៀងសម្រាប់ពលរដ្ឋ ភៀសខ្លួនចេញពីទីក្រុងក៏ដូចជាការផ្តល់ជំនួយមនុស្សធម៌។ នេះជាវឌ្ឍនភាពដែលសម្រេចបានជាលើកដំបូង បន្ទាប់ពីប្រទេសរុស្ស៉ី និងអ៊ុយក្រែនបើកកិច្ចចរចាមក ខណៈដែលសហរដ្ឋអាមេរិក និងអង់គ្លេសបានដាក់ទណ្ឌកម្មបន្ថែមទៅលើមហាសេដ្ឋីធំៗរបស់រុស្ស៊ី ដែលមានឥទ្ធិពលលើនយោបាយ។ យ៉ាងណាក៏ដោយ កងកម្លាំងរុស្ស៊ីបានបន្តឡោមព័ទ្ធនិងវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងទីក្រុង ... Read More »
ឆេះរោងចក្រអគ្គិសនីបរមាណូធំបំផុតនៅតំបន់អឺរ៉ុបក្នុងប្រទេសអ៊ុយក្រែន
រោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូធំបំផុតក្នុងតំបន់អឺរ៉ុបស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនបានឆាបឆេះនៅព្រឹកថ្ងៃទី៤ខែមីនា ក្រោយពេលតំបន់នេះបានឡោមព័ទ្ធការពារយ៉ាងតឹងតែងក្នុងពេលមានសង្គ្រាម។ សារព័ត៌មាន AP បានផ្សាយថា តាមការប្រកាសរបស់អ្នកនាំពាក្យរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Zaporizhzhia របស់អ៊ុយក្រែន លោក Andriy Tuz បានប្រកាសថា មានគ្រាប់រំសេវបានធ្លាក់មកលើរោងចក្រអគ្គិសនីបង្កឱ្យមានគ្រោះអគ្គិភ័យឆាបឆេះ១ក្នុងចំណោម៦។ រោងចក្រដែលឆាបឆេះនោះគឺមិនដំណើរការនោះឡើយកំពុងស្ថិតនៅក្នុងដំណាក់កាលជួសជុល ប៉ុន្តែមានថាមពលរបរមាណូជាច្រើននៅខាងក្នុង។ ... Read More »
កិច្ចពិភាគ្សាជុំទីពីររវាងរុស្ស៊ីនឹងអ៊ុយក្រែនចាប់ផ្តើមនៅតំបន់ Brest ប្រទេសបេឡារូសនៅម៉ោង ១៥ថ្ងៃទី៣ខែមីនា
កិច្ចចចារជុំទីពីររវាងរុស្ស៊ីនិងអ៊ុយក្រែនបានចាប់ផ្តើមឡើងនៅក្នុងតំបន់ Brest ប្រទេសបេឡារូស នៅវេលាម៉ោង១៥ ថ្ងៃទី ៣ខែមីនា (ពេលវេលាក្នុងតំបន់)។ ក្រុមអ្នកវិភាគលើកឡើងថាកិច្ចពិភាក្សាលើកទីពីរនេះគឺជាការកំណត់ជោគវាសនាចុងក្រោយនៃទីក្រុងកៀវ ។ បើមិនមានលទ្ធផលដែលអាចទទួលយកបាននោះ រុស្ស៊ីអាចនឹងដណ្តើមគ្រប់គ្រងរដ្ឋធានីអ៊ុយក្រែន ក្នុងពេលដ៏ខ្លីខាងមុខ ។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា ... Read More »
ថ្ងៃទី៨ នៃសង្គ្រាមវាយប្រហារអ៊ុយក្រែន ទាហានរុស្ស៊ីរងរបួសបញ្ជូនទៅព្យាបាលនៅបេឡារូស
សង្គ្រាមវាយប្រហារអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៨ហើយ បណ្តាលឱ្យពលរដ្ឋអ៊ុយក្រែនជាង១លាននាក់បានភៀសខ្លួនចេញពីប្រទេស។ ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិបានបោះឆ្នោតស្នើដល់រុស្ស៊ីផ្អាកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ហើយដកទាហានចេញជាបន្ទាន់ពីប្រទេសនេះ។ សរុបមានប្រទេសចំនួន១៤១ក្នុងចំណោម១៩៣ប្រ ទេសជាសមាជិកបានបោះឆ្នោតគាំទ្រ។ ក្រៅពីនេះក៏មានប្រទេសចំនួន៣៥ បោះឆ្នោតអនុបវាទ និង៥ប្រទេសប្រឆាំង ក្នុងនោះមាន រុស្ស៊ី បេឡារូស ស៊ីរី ... Read More »
វាយប្រហារមួយសប្តាហ៍ អ៊ុយក្រែនជិតអស់មីស៊ីលប្រឆាំងរថក្រោះហើយ
នៅក្នុងកិច្ចប្រជុំជាមួយតំណាងរាស្ត្រអាមេរិកនាពេលថ្មីៗនេះ រដ្ឋាភិបាលទីក្រុងកៀវបានបញ្ជាក់ថា គ្រាប់រំសេវជិតអស់ហើយ ពិសេសគឺមីស៊ីលការពារដែនអាកាស រ៉ុក្កែតប្រឆាំងរថក្រោះ។ សារព័ត៌មាន Politico បានផ្សាយថា ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអាមេរិក លោកស្រី Oksana Markarova បានបញ្ជាក់នៅក្នុងកិច្ចប្រជុំជាមួយតំណាងរាស្ត្រអាមេរិកថា បច្ចុប្បន្នទីក្រុងកៀវជិតអស់ប្រព័ន្ធការពារដែនអាកាសចល័ត ប្រភេទ ... Read More »
អត្តពលិករុស្ស៊ី និងបេឡារូសត្រូវបានដាក់កម្រិតឲ្យប្រកួតជាអព្យាក្រឹតក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកឆ្នាំ២០២២ បន្ទាប់ពីការលុកលុយលើអ៊ុយក្រែន
អត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារូសនឹងត្រូវបានអនុញ្ញាតឱ្យប្រកួតប្រជែងជាអព្យាក្រឹតនៅឯព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវរងាឆ្នាំ២០២២ នៅទីក្រុងប៉េកាំង បន្ទាប់ពីការលុកលុយរបស់រុស្សុីទៅលើអ៊ុយក្រែន។ គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បានប្រកាសថា ប្រទេសទាំង២នឹងប្រកួតប្រជែងក្រោមទង់ជាតិប៉ារ៉ាឡាំពិក ហើយមិនត្រូវបានបញ្ចូលក្នុងតារាងមេដាយទេ។ ពិធីបើកកីឡាមួយនេះគឺធ្វើឡើងនៅថ្ងៃសុក្រ ដោយការប្រកួតចាប់ផ្តើមនៅថ្ងៃសៅរ៍។ ប្រធាន IPC លោក Andrew ... Read More »
Novak Djokovic ចែកផ្លូវជាមួយគ្រូបង្វឹក Marian Vajda ជាលើកទី២
អតីតកីឡាករវាយតឺន្នីសលេខ១ពិភពលោក Novak Djokovic បានចែកផ្លូវជាមួយគ្រូបង្វឹកលោក Marian Vajda ជាលើកទី២។ កីឡាករ Djokovic សញ្ជាតិស៊ែប៊ីវ័យ៣៤ឆ្នាំ បានបាត់បង់ចំណាត់ថ្នាក់លេខ១ពិភពលោក ដោយចំណាត់ថ្នាក់នេះបានធ្លាក់លើកីឡាកររុស្ស៊ី Daniil Medvedev កាលពីថ្ងៃចន្ទ។ កីឡាករវាយតឺន្នីសសញ្ជាតិស៊ែប៊ីដែលជាម្ចាស់ជ័យលាភី ... Read More »
អ៊ុយក្រែនហាមពលរដ្ឋចាកចេញពីរដ្ឋធានី Kiev, Kharkov និង Mariupol
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា រដ្ឋាភិបាលអ៊ុយក្រែន បានរារាំងពលរដ្ឋចាកចេញពីរដ្ឋធានី កៀវ ដើម្បីទុកពលរដ្ឋធ្វើជារនាំងការពារគ្រាប់កាំភ្លើងពីការវាយប្រហាររបស់កម្លាំងរុស្ស៊ី។ លោក Mikhail Mizintsev មន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិរុស្ស៊ីបានចោទប្រកាន់ក្រុមជ្រុលនិយមនៅក្នុងប្រទេសអ៊ុយក្រែនបានរារាំងបិទខ្ទប់ច្រកផ្លូវ ចាកចេញពីទីក្រុងរបស់ពលរដ្ឋដើម្បីទុកពលរដ្ឋធ្វើជារនាំងការពារគ្រាប់។ តាមការបញ្ជាក់របស់មន្ត្រីរុស្ស៊ី គឺអ៊ុយក្រែនបានហាមប្រាមពលរដ្ឋចាកចេញពីទីក្រុង រួមទាំងជនបរទេសផងដែរ ។ សកម្មភាពខាងលើគឺជាការចាប់ពលរដ្ឋធ្វើជាចំណាប់ខ្មាំង ... Read More »
អនាគតរបស់ប្រធានក្លិប Chelsea ស្ថិតក្នុងភាពស្រពិចស្រពិលបន្ទាប់ពីមហាសេដ្ឋីស្វីសចង់ទិញក្លិបនេះ
អនាគតរបស់មហាសេដ្ឋីលោក Roman Abramovich ក្នុងនាមជាម្ចាស់ក្លិបតោខៀ Chelsea ស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីមហាសេដ្ឋីជនជាតិស្វីសម្នាក់បានអះអាងថា គាត់ត្រូវបានផ្តល់ឱកាសឱ្យទិញក្លិបនេះជាអចិន្ត្រៃយ៍។ លោក Hansjorg Wyss មហាសេដ្ឋីជនជាតិស្វីសបានប្រាប់កាសែតស្វីសថា Abramovich ចង់លក់ក្លិប Chelsea ... Read More »
Celtic និង Rangers បញ្ជាក់ការប្រកួតរួមគ្នាជាប្រវត្តិសាស្ត្រក្នុងប្រទេសអូស្ត្រាលី
ក្រុមជើងខ្លាំង២នៅលីគកំពូលស្កុតឡេន គឺក្រុម Celtic និងក្រុម Rangers នឹងប្រកួតគ្នាដែលគេហៅថា Old Firm Derby នៅខាងក្រៅប្រទេសជាលើកដំបូងនៅក្របខ័ណ្ឌ Sydney Super Cup នៅប្រទេសអូស្ត្រាលីនៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ។ ... Read More »
បន្ទាប់ពីអ៊ុយក្រែន ប្រទេសGruzia ជាអតីតសហភាពសូវៀត ដាក់លិខិតសុំចូលជាសមាជិកអឺរ៉ុប
កាលពីថ្ងៃទី២ខែមីនា រដ្ឋាភិបាលប្រទេស Gruzia កាន់អំណាចបានប្រកាសថា នឹងដាក់លិខិតសុំចូលជាសមាជិកសហគមន៍អឺរ៉ុប ជាបន្ទាន់ដោយខ្លាចធ្លាក់ចូលគន្លងប្រទេសអ៊ុយក្រែន។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រធានគណបក្សកាន់អំណាច Gruzia លោក Irankli Kobakhidze បានបញ្ជាក់យ៉ាងច្បាស់ថា បានស្នើដល់សហគមន៍អឺរ៉ុបត្រូតពិនិត្យទៅលើលិខិតស្នើសុំចូលជាសមាជិក។ តាមការលើកឡើងរបស់ប្រមុខដឹកនាំប្រទេស ... Read More »
ទីក្រុងធំដំបូងគេបង្អស់នៅអ៊ុយក្រែនធ្លាក់ចូលក្នុងដៃកម្លាំងទាហានរុស្ស៊ី
កម្លាំងទាហានរុស្ស៊ីបានគ្រប់គ្រងទីក្រុង Kherson ហើយ ។ មន្ត្រីអ៊ុយក្រែនបញ្ជាក់ថា នេះជាទីក្រុងធំដំបូងគេបង្អស់របស់អ៊ុយក្រែនបានធ្លាក់ចូលក្នុងដៃទាហានរុស្ស៊ី។ ការបាត់បង់ទីក្រុង Kherson ដែលមានពលរដ្ឋជាង៣សែននាក់រស់នៅស្ថិតនៅភាគខាងលិចគ្រីមៀគឺជាការបាត់បង់យ៉ាងធំធេង ហើយទីក្រុងនេះនឹងជួយដល់រុស្ស៊ីគ្រប់គ្រងផ្លូវសមុទ្រដ៏សំខាន់នៅតំបន់ភាគខាងត្បូងអ៊ុយក្រែន ។ អភិបាលក្រុង Kherson លោក Kolykhayev ... Read More »
ភ្ញាក់ផ្អើលរឿងតារាភូមា Paing Takhon ត្រូវបានដោះលែងឲ្យមានសេរីភាពវិញបន្ទាប់ពីជាប់ឃុំអស់ពេលជិត១ឆ្នាំ
មីយ៉ានម៉ា ៖ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយពីតារាសម្តែងនិងម៉ូឌែលមីយ៉ាន់ម៉ា លោក Paing Takhon ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយរដ្ឋាភិបាលយោធាប្រទេសភូមាប្រកាសដោះលែង ដែលដំណឹងនេះធ្វើឲ្យអ្នកគាំទ្ររបស់លោកសម្តែងនូវការត្រេកអរនិងសប្បាយរីករាយយ៉ាងខ្លាំងដែលក្នុងនេះសូម្បីតែផលិតករនិងសិល្បករនៅកម្ពុជាក៏បានទាំងថ្លែងការសាទរផងដែរ។ យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានប្រទេសថៃនៅថ្ងៃទី ២ ខែ មីនា ឆ្នាំ២០២២នេះបានលើកឡើងថា តារាសម្តែងនិងម៉ូឌែលលោក ... Read More »
លទ្ធផលនៃការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនរយៈពេល៧ថ្ងៃ
យុទ្ធនាការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនរយៈពេល ៧ថ្ងៃកន្លងមកនេះគឺទាហានរុស្ស៊ីបានវាយប្រហារកម្ទេចគោលដៅហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ចំនួន១.៥០២កន្លែង និងសម្ភារសឹក។ អ្នកនាំពាក្យកម្លាំងទាហានរុស្ស៊ីបានបញ្ជាក់ថា កម្លាំងទាហានរុស្ស៊ីបានបំផ្លាញទីបញ្ជាការនិងទំនាក់ទំនងយោធាចំនួន៥១កន្លែង, ប្រព័ន្ធរ៉ាដា៥១ស្ថានីយ, ប្រព័ន្ធការពារដែនអាកាស៣៨ប្រព័ន្ធ មានមីស៊ីលការពារដែនអាកាស S-300, Muk M-1 និង Osa ។ ... Read More »
ជាលើកដំបូងដែលវៀតណាមមានករណីឆ្លងកូវីដ-១៩កើនឡើងដល់ទៅជាង១១០ពាន់នាក់ក្នុងរយៈពេល២៤ម៉ោង
ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃទី២ខែមីនា បានប្រកាសថា ចំនួនអ្នកឆ្លងកូវីដ-១៩នៅទូទាំងប្រទេសវៀតណាមក្នុងរយៈពេល ២៤ម៉ោងកន្លងមកមានរហូតដល់ទៅ១១០.៣០១នាក់ ។ ជាមួយគ្នានេះដែរក៏មានអ្នកស្លាប់ដោយកូវីដ -១៩ ចំនួន១១៤នាក់ផងដែរ។ ករណីឆ្លងកូវីដគឺនៅ៦៣ខេត្ត/ក្រុងទូទាំងប្រទេស ក្នុងនោះនៅរដ្ឋធានីហាណូយមានករណីឆ្លង ១៥.១១៤នាក់, បាក់និញ ៤៦៩៨នាក់, ងេអាង៤៣២៩នាក់ … ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច