ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

បាញ់ប្រហារនៅក្នុងមន្ទីរពេទ្យអាមេរិក ស្លាប់និងរបួសជាច្រើន

យ៉ាងហោចណាស់ក៏មានមនុស្ស ៥នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅក្នុងបរិវេណមន្ទីរពេទ្យនៃតំបន់ Tulsa ក្នុងរដ្ឋ Oklahoma កាលពីថ្ងៃទី១ខែមិថុនា ។ ការបាញ់ប្រហារកើតឡើងក្នុងពេលដែលពលរដ្ឋអាមេរិកនៅមិនទាន់អស់ភ័យពីការបាញ់ប្រហារនាពេលកន្លងមកនៅរដ្ឋតិចសាស់។ ហេតុការណ៍នៃការបាញ់ប្រហារខាងលើកើតឡើងនៅក្នុងបរិវេណមន្ទីរពេទ្យ St. Francis ក្នុងទីក្រុង Tulsa រដ្ឋ Oklahoma ... Read More »

រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសឈូងសមុទ្រ បំបែកការឡោមព័ទ្ធរបស់ប្រទេសលោកខាងលិច

ជំនួបនាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ជាមួយសមភាគី ៦ប្រទេសនៃកិច្ចសហប្រតិបត្តិការឈូងសមុទ្រ(GCC) ដើម្បីស្វែងរក ដំណោះស្រាយបំពេញរាល់ការខាតបង់សេដ្ឋកិច្ចបង្កឡើងដោយការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិច ។ វិវាទរវាងរុស្ស៊ីនឹងអ៊ុយក្រែនបានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចពិភពលោក ពិសេសគឺស្បៀងអាហារ និងថាមពលប្រេង ។ មិនត្រឹមតែប្រទេសរុស្ស៊ីឬអ៊ុយក្រែនប៉ុណ្ណោះដែលរងផលប៉ះពាល់ គឺប្រទេសនៅក្នុងតំបន់អារ៉ាប់ ... Read More »

អ៊ុយក្រែន​យក​ឈ្នះ​ស្កុតឡេន​ដើម្បី​រក្សា​ក្តី​សុបិន​ក្នុង​ការប្រជែងកៅអីមួយនៅ World Cup ឆ្នាំនេះ

អ៊ុយក្រែនបានបន្តក្តីសុបិនរបស់ពួកគេក្នុងការឈានដល់វគ្គផ្តាច់ព្រ័ត្រ Play-off ដើម្បីប្រជែងកៅអី World Cup ដោយបានយកឈ្នះស្កុតឡេន ៣-១ ក្នុងវគ្គជម្រុះនៅកីឡដ្ឋាន Hampden Park កាលពីរាត្រីថ្ងៃពុធ ទី២មិថុនានៅក្នុងការប្រកួតដំបូងរបស់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសរបស់ពួកគេ។ អ៊ុយក្រែននឹងត្រូវជួបជាមួយក្រុមវែលនៅថ្ងៃអាទិត្យនេះក្នុងទីក្រុង Cardiff ជាមួយនឹងក្រុមដែលឈ្នះនឹងមានកន្លែងនៅវគ្គផ្តាច់ព្រ័ត្រខែវិច្ឆិកានៅប្រទេសកាតា។ ... Read More »

Di Maria នឹងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិក្រោយ World Cup

អតីតខ្សែប្រយុទ្ធក្រុម Paris Saint Germain និង Manchester United បាននិយាយកាលពីថ្ងៃចន្ទថា រូបគាត់នឹងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំនេះនៅប្រទេសកាតា។ កីឡាករ Angel Di Maria របស់អាហ្សង់ទីនបានប្រាប់អ្នកយកព័ត៌មានមុននឹងក្រុមជម្រើសជាតិអាហ្សង់ទីនថា “បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកនេះ ... Read More »

អាហ្សង់ទីនយកឈ្នះអុីតាលីលើកពាន CONMEBOL-UEFA Champions Cup

ប្រធានក្រុម Lionel Messi បានអបអរសាទរជាមួយនឹងការ Assist បាល់២គ្រាប់ជួយឲ្យអាហ្សង់ទីនបានផ្តួលក្រុមអុីតាលី ៣ទល់០ នៅកីឡដ្ឋាន Wembley ក្នុងការប្រកួតជើងឯក Finalissima ឬហៅថា CONMEBOL-UEFA Champions Cup ... Read More »

ប្រទេសគុយបា បានលុបច្បាប់ពាក់ម៉ាស់ដោយបង្ខំ

នៅថ្ងៃទី៣១ខែឧសភាមន្ត្រីគុយបា បានប្រកាសថា ប្រទេសនេះ បានសម្រេចលុបច្បាប់ពាក់ម៉ាស់នៅទីសាធារណៈដែលបានអនុវត្តយ៉ាងតឹងតែងអស់រយៈពេល២ឆ្នាំកន្លងមកដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ នៅពេលនេះ ក្រោយការឆ្លងថយចុះ និងចំនួនពលរដ្ឋចាក់វ៉ាក់សាំងបានច្រើន ប្រទេសគុយបាបានសម្រេចបញ្ចប់កាតព្វកិច្ចពាក់ម៉ាស់។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ... Read More »

អ្នកនយោបាយរុស្ស៊ីមានបំណងចង់ចាប់រដ្ឋមន្ត្រីការពារជាតិណាតូ ដើម្បីសួរនាំពីបញ្ហាអ៊ុយក្រែន

លោក Morozov អ្នកនយោបាយរុស្ស៊ីបានលើកឡើងថា បណ្តារដ្ឋមន្ត្រីការពារជាតិរបស់ណាតូ មកកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន «ត្រូវតែពិចារណាបន្តិច» ។ លោកក៏បានស្នើឱ្យចាប់ខ្លួនបណ្តារដ្ឋមន្ត្រីការពារជាតិណាតូទាំងអស់ដែលទៅអ៊ុយក្រែនដើម្បីសួរនាំពីការបញ្ជារបស់ប្រទេសលោកខាងលិចទៅលើទីក្រុងកៀវ។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣១ខែឧសភា បានផ្សាយថា លោក Oleg Morozov ជាអ្នកនយោបាយនៅក្នុងសភារុស្ស៊ីតាំងពីឆ្នាំ១៩៩៣ ... Read More »

បែលហ្ស៊ិកអំពាវនាវដល់អឺរ៉ុបឱ្យផ្អាករាល់ការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងរបស់រុស្សុី

នាយករដ្ឋមន្ត្រីបែលហ្ស៊ិកបានលើកឡើងថា ផលប៉ះពាល់ដោយសារតែការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងរបស់រុស្ស៊ី គឺពិតជាធំធេងយ៉ាងខ្លាំង ដូច្នេះយើងចំបាច់ត្រូវតែផ្អាកដើម្បីវាយតម្លៃពីផលប៉ះពាល់។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងកិច្ចប្រជុំ ថ្ងៃទីពីររបស់សហគមន៍អឺរ៉ុបនៅទីក្រុង Brussels កាលពីថ្ងៃទី ៣១ខែឧសភា នាយករដ្ឋមន្ត្រី បែលហ្សុីកលោក Alexander De Croo បានអបអរសាទរដល់ការព្រមរបស់អឺរ៉ុបក្នុងការដាក់ទណ្ឌកម្មរុស្ស៊ី ។ ... Read More »

Paris St-Germain ចុះហត្ថលេខាលើកីឡាករព័រទុយហ្គាល់ Nuno Mendes ពី Sporting Lisbon

ក្លិបយក្សបារាំង Paris St-Germain បានចុះហត្ថលេខាយកបានកីឡាករ Nuno Mendes ពីក្លិប Sporting Lisbon ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍។ ក្លិបម្ចាស់ជើងឯក Ligue 1 បានបើកជម្រើសក្នុងការទិញ Mendes ... Read More »

WHO ៖ ជំងឺអុតស្វាបានឆ្លងរាលដាលដល់៣០ប្រទេសជុំវិញពិភពលោក

កាលពីថ្ងៃទី៣១ ខែឧសភា អង្គការសុខភាពពិភពលោក WHO បានប្រកាសថា ជំងឺអុតស្វាបានឆ្លងរាលដាលដល់៣០ប្រទេសនៅជុំវិញពិភពលោក ដោយមានពលរដ្ឋ៥៥០នាក់ឆ្លងជំងឺនេះ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកស្រីវេជ្ជបណ្ឌិត Rosamund Lewis អ្នកឯកទេសទទួលបន្ទុកជំងឺអុតស្វារបស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា «បច្ចុប្បន្ន យើងទទួលបានតួលេខស្តីពីករណីឆ្លង ៥៥០នាក់ ... Read More »

Karim Benzema ជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Champions League

ខ្សែប្រយុទ្ធ Karim Benzema របស់ក្លិប Real Madrid ត្រូវបានជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាលនៃក្របខ័ណ្ឌ Champions League ២០២១-២០២២។ កីឡាករជម្រើសជាតិបារាំងវ័យ៣៤ឆ្នាំរូបនេះបានឈ្នះការប្រកួតជាលើកទី៥ ខណៈដែល Real Madrid បានយកឈ្នះ ... Read More »

កម្លាំងបរមាណូរុស្សុីធ្វើសមយុទ្ធ ត្រៀមលក្ខណៈធ្វើសង្គ្រាម

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំងបរមាណូរបស់រុស្ស៊ី នៅថ្ងៃទី១ ខែមិថុនា បានប្រកាសថា បានធ្វើសមយុទ្ធនៅខេត្ត Ivanovo ភាគខាងកើតទីក្រុងមូស្គូ។ សារព័ត៌មាន Interfax បានផ្សាយថា មានទាហានប្រមាណ១ពាន់នាក់ចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធនោះ ព្រមទាំងសម្ភារសឹកប្រមាណ១០០គ្រឿង មានទាំងប្រព័ន្ធបាញ់មីស៊ីលអន្តរទ្វីប Yarsផងដែរ។ ... Read More »

Rafael Nadal ផ្តួល Novak Djokovic ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open

កីឡាករលំដាប់ពិភពលោក Rafael Nadal បានបង្ហាញជាថ្មីម្តងទៀត ជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ French Open ដោយបានផ្តួលគូប្រជែងដ៏ខ្លាំង Novak Djokovic ដើម្បីឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្នែកបុរស។ Nadal ដែល​នឹង​ឈ្នះ​ពាន​ជា​លើក​ទី១៤បាន​ចាប់​ផ្តើម​យ៉ាង​ល្អ ហើយ​បាន​វាយ​ចេញ​ពី​ការ​តស៊ូ​ពី​ក្រុម​ការពារ​តំណែង​ជើង​ឯក Djokovic ... Read More »

អាមេរិកយល់ព្រមផ្តល់ប្រព័ន្ធមីស៊ីលការពារដ៏ទំនើបដល់អ៊ុយក្រែន

រដ្ឋាភិបាលអាមេរិកបានប្រកាសផ្តល់ជំនួយប្រព័ន្ធមីស៊ីលការពារដ៏ទំនើបដើម្បីជួយដល់កម្លាំងទាហានអ៊ុយក្រែនទប់ទល់ជាមួយកម្លាំងទាហានរុស្ស៊ី ក៏ដូចជាការបង្ខំឱ្យទីក្រុងមូស្គូត្រូវតែពិភាក្សាដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។ សារព័ត៌មាន New York times នៅថ្ងៃទី៣១ខែឧសភាបានផ្សាយថា ប្រធានាធិបតីបៃឌិនបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនប្រព័ន្ធមីស៊ីលការពារទៅឱ្យអ៊ុយក្រែនដើម្បីទប់ទល់ការវាយប្រហារពីរុស្ស៊ី។ នៅក្នុងបទវិចារណកថាមួយចេញផ្សាយដោយកាសែតអាមេរិក New York Timesបានសរសេរថា នៅថ្ងៃអង្គារសប្ដាហ៍នេះ ... Read More »

Robert Lewandowski បញ្ជាក់ពីអនាគតចង់ចាកចេញពី Bayern Munich

ខ្សែប្រយុទ្ធ Robert Lewandowski បាននិយាយថា “រឿងរបស់គាត់បានបញ្ចប់” នៅ Bayern Munich ខណៈដែលគាត់ស្វែងរកការផ្លាស់ប្តូរពីម្ចាស់ជើងឯកអាល្លឺម៉ង់នៅរដូវក្តៅនេះ។ Lewandowski នៅសល់កុងត្រាមួយឆ្នាំទៀត ប៉ុន្តែនៅដើមខែនេះប្រធានផ្នែកកីឡារបស់ Bayern Munich លោក ... Read More »

Manchester United ចាប់ផ្តើមពិភាក្សាជាមួយ Ajax ជុំវិញការចាប់អារម្មណ៍ខ្សែការពារ Timber

ក្លិបបិសាចក្រហម Manchester United កំពុងទាក់ទងជាមួយក្លិប Ajax ជុំវិញការផ្ទេររបស់ខ្សែការពារ Jurrien Timber ដោយលោក Erik ten Hag ចង់បង្កើតខ្សែការពារម្នាក់ក្នុងចំណោមការចុះហត្ថលេខាដំបូងរបស់គាត់។ លោក​ Ten ... Read More »

ក្លិប Newcastle តែងតាំងអតីតនាយកបច្ចេកទេសបាល់ទាត់អង់គ្លេសជានាយកផ្នែកកីឡា

ក្លិបនៅ Premier League បានប្រកាសកាលពីថ្ងៃចន្ទថា អតីតនាយកបច្ចេកទេសរបស់សមាគមបាល់ទាត់អង់គ្លេសលោក Dan Ashworth នឹងក្លាយជានាយកកីឡាថ្មីរបស់ក្លិប Newcastle United ។ ក្លិបបានបន្តថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយគូប្រជែងលីក Brighton & ... Read More »

រកឃើញសាកសពចុងក្រោយនៃករណីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅនេប៉ាល់

សាកសពជនរងគ្រោះទី២២ត្រូវបានរកឃើញនៅជើងភ្នំហេមពាន្តក្នុងប្រទេសនេប៉ាល់ នាថ្ងៃទី ៣១ខែឧសភា ។ នាយកដ្ឋានអាកាសចរណ៍ស៊ីវិល នេប៉ាល់ (CAAN) បានបញ្ជាក់ថា ក្រុមជួយសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះទី២២នៅថ្ងៃទី៣១ខែឧសភា។ ដូច្នេះសាកសពអ្នកដំណើរនិងអាកាសយានិកទាំង២២នាក់ត្រូវរកឃើញអស់ហើយ។ កាលពីថ្ងៃទី៣០ ខែឧសភា ក្រុមជួយសង្គ្រោះបានរកឃើញ សាកសព២១នាក់ ហើយនៅថ្ងៃទី ... Read More »

អឺរ៉ុបឯកភាពផ្តល់ជំនួយជាទឹកប្រាក់ ៩ពាន់លានអឺរ៉ូដល់អ៊ុយក្រែន

ប្រធានគណៈកម្មការអឺរ៉ុប EC លោក Charles Michel កាលពីថ្ងៃទី៣០ខែឧសភា បានប្រកាសថា នៅក្នុងកិច្ចប្រជុំនាទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សុិក ថ្នាក់ដឹកនាំអឺរ៉ុប បានព្រមព្រៀងគ្នាផ្តល់ប្រាក់៩ពាន់លានអឺរ៉ូដល់អ៊ុយក្រែន ដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសនេះក្នុងពេលកំពុងតែមានសង្គ្រាម។ នៅលើបណ្តាញសង្គម Twitter លោក ... Read More »

យន្តហោះយោធាតៃវ៉ាន់ធ្លាក់ជាបន្តបន្ទាប់ ហើយអាកាសយានិកក៏ស្លាប់ផងដែរ

នៅថ្ងៃទី៣១ខែឧសភា ក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសថា មានយន្តហោះយោធាមួយគ្រឿងជួបគ្រោះថ្នាក់ ។ តាមក្រសួងការពារជាតិកោះតៃវ៉ាន់បានបញ្ជាក់ថា យន្តហោះដែលធ្លាក់ជាប្រភេទ AT-3 កំពុងតែបំពេញបេសកកម្មហ្វឹកហាត់ ដោយហោះហើរចេញពីទីតាំងទាហានអាកាស Gangshan ស្ថិតនៅភាគខាងត្បូងកោះតៃវ៉ាន់។ ហេតុការណ៍គ្រោះថ្នាក់នោះបណ្តាលឱ្យអាកាសយានិកវ័យក្មេងម្នាក់ស្លាប់ ។ នេះជាជើងហោះហើរហ្វឹកហាត់លើកទីពីរហើយរបស់អាកាសយានិកវ័យក្មេងក្នុងសកម្មភាពហោះហើរម្នាក់ឯង។ ក្នុងពេលកម្លាំងជួយសង្គ្រោះទៅដល់កន្លែងកើតហេតុ ... Read More »

ស្ថានភាពសង្គ្រាមអ៊ុយក្រែន គឺរុស្ស៊ីមានប្រៀប អាមេរិកស្វែងរកបទឈប់បាញ់

អាមេរិកស្រាប់តែមានគោលបំណងចង់ឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលរុស្ស៊ីកំពុងតែយកឈ្នះនៅក្នុងសង្គ្រាមនេះ ។ ប៉ុន្តែទីក្រុងមូស្គូ បានបដិសេធទៅលើសំណើខាងលើរបស់អាមេរិក។ រយៈពេលប៉ុន្មានថ្ងៃកន្លងមកស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន បានប្រែប្រួលយ៉ាងឆាប់រហ័ស ។ ក្នុងរយៈពេល១សប្តាហ៍កន្លងមកថ្នាក់ដឹកនាំអ៊ុយក្រែនបានបង្ហាញពីការជឿជាក់ថានឹងបណ្តេញទាហានរុស្ស៊ីចេញពីទឹកដីរបស់ខ្លួន ។ ប៉ុន្តែនៅពេលនេះ អ៊ុយក្រែនកំពុងតែចាញ់ប្រៀបនៅក្នុងតំបន់ Donbass និងតំបន់ភាគខាងត្បូង អ៊ុយក្រែន ... Read More »

តួកគី ៖ ប្រទេសហ្វាំងឡង់ ស៊ុយអែត តួកគី ចាំបាច់ត្រូវតែមានសកម្មភាពច្បាស់លាស់ដេីម្បីទទួលបានការគាំទ្រ

លោក Ibrahim Kalin ទីប្រឹក្សាស្តីពីគោលនយោបាយការបរទេសរបស់ប្រធានាធិបតីតួកគី បានលើកឡើងថា ប្រទេសហ្វាំងឡង់ និងស៊ុយអែត ចាំបាច់ត្រូវតែមានសកម្មភាពច្បាស់លាស់ស្តីពីវត្តមាន«ក្រុមភេរវកម្ម»មុននឹងរដ្ឋាភិបាលទីក្រុង អង់ការ៉ាត្រួតពិនិត្យចូលជាសមាជិករបស់ណាតូ។ លោក Ibrahim Kalin បានប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake ... Read More »

លោក Rangnick នឹង​មិន​ទទួល​តួនាទី​ជាទីប្រឹក្សា​យោបល់របស់ក្លិបManchester United ទេ

លោក Ralf Rangnick នឹងមិនបន្តតួនាទីជាទីប្រឹក្សានៅក្លិបបិសាចក្រហមManchester United ទេ បន្ទាប់ពីលោកបានកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នរយៈពេល៦ខែ ដោយលោកបានប្រាប់សន្និសីទសារព័ត៌មាននៅសប្តាហ៍នេះ លើកឡើងពីតម្រូវការការងារថ្មីរបស់លោកជាគ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីស។ លោក Rangnick ដែលបើកផ្លូវឱ្យលោក Erik ten Hag ... Read More »

អតីតនាយករដ្ឋមន្ត្រីអាបេ បានលើកឡើងថា «គួរតែផ្សះផ្សាជាមួយរុស្ស៊ី»

អតីនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានលើកឡើងថា «ខ្ញុំគិតថា យើងគួរតែកាត់បន្ថយការគំរាមកំហែងពីភាគខាងជើង ដោយប្រមូលកម្លាំងទប់ទល់តំបន់ភាគភាគនិរតីវិញ។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន The Economist អតីតនាយករដ្ឋមន្ត្រី អាបេ បានលើកឡើងពី គោលនយោបាយការបរទេសរបស់ជប៉ុនជាមួយប្រទេសជិតខាងដ៏ខ្លាំងទាំងពីរ ... Read More »

ប្រធានាធិបតីអ៊ុយក្រែន ថ្កោលទោសយ៉ាងខ្លាំងដល់អឺរ៉ុបដែលទន់ខ្យោយចំពោះរុស្ស៊ី

កាលពីថ្ងៃទី៣០ខែឧសភា ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានរិះគន់ដល់ថ្នាក់ដឹកនាំតំបន់អឺរ៉ុបដែលទន់ជ្រាយចំពោះរុស្ស៊ី (ខ្លាចរុស្ស៊ី) ក្រោយពេលអឺរ៉ុបមិនបានឈានដល់កិច្ចព្រមព្រៀងគ្នា ក្នុងការដាក់ទណ្ឌកម្មទៅលើវិស័យប្រេងរបស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំនាទីក្រុង Brussels ។ សហគមន៍អឺរ៉ុប បានបញ្ចេញកញ្ចប់ដាក់ទណ្ឌកម្មទី៥ដល់ប្រទេសរុស្ស៊ីពាក់ព័ន្ធសង្គ្រាមវាយប្រហារអ៊ុយក្រែន ប៉ុន្តែទណ្ឌកម្មទី៦មិនបានជោគជ័យនោះឡើយ ដោយអឺរ៉ុបមិនឯកភាពគ្នា ក្រោយមានប្រទេសជាច្រើនបដិសេធ ... Read More »

កីឡាករលេខ២ពិភពលោក Daniil Medvedev និង Stefanos Tsitsipasធ្លាក់ពី French Open 2022 ត្រឹមជុំទី៤

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Daniil Medvedev និង Stefanos Tsitsipas បានរងការខកចិត្តក្នុងការប្រកួតជុំទី៤ នៃប្រកួតពានរង្វាន់ French Open នៅ Roland Garros ដោយរងការបរាជ័យដូចគ្នា ខកខានមិនបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ។ ... Read More »

ក្លិប Chelsea ត្រូវបានលក់ទៅឲ្យម្ចាស់ថ្មីជាផ្លូវការក្នុងតម្លៃ៤.២៥ពាន់លានផោន

ការលក់ក្នុងតម្លៃ៤.២៥ពាន់លានផោនរបស់ក្លិបតោខៀវ Chelsea ទៅឱ្យក្រុមហ៊ុនដែលដឹកនាំដោយវិនិយោគិនអាមេរិក Todd Boehly និងក្រុមហ៊ុនមូលធនឯកជន Clearlake Capital ត្រូវបានបញ្ចប់។ ក្លិបនេះត្រូវបានដាក់លក់កាលពីខែមីនា មុនពេលម្ចាស់មុនលោក Roman Abramovich ត្រូវបានគេដាក់ទណ្ឌកម្មជុំវិញទំនាក់ទំនងរបស់គាត់ជាមួយប្រធានាធិបតីរុស្ស៊ី Vladimir ... Read More »

Tottenham, Real Madrid និង PSG កំពុងប្រជែងគ្នាទាក់ទាញយកតារាឆ្នើម Richarlison របស់ក្លិប Everton

ខ្សែប្រយុទ្ធ Richarlison របស់ Everton កំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ មុនពេលការចាកចេញពីកីឡដ្ឋាន​ Goodison Park នៅរដូវក្តៅនេះ។ កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានក្លាយជាវីរបុរសម្នាក់ក្នុងចំណោមវីរបុរសរបស់ក្រុម ដែលជួយឲ្យក្រុមនេះនៅបន្តលេងនៅ Premier League ខណៈដែលក្លិបបានគេចផុតពីការកាត់ចោលដោយជោគជ័យនៅក្នុងការប្រកួតចុងក្រោយនៃរដូវកាលរបស់ពួកគេជាមួយនឹងក្រុម Crystal ... Read More »

បណ្តាប្រទេសតំបន់អាស៊ាន ចាប់បានគ្រឿងញៀនជិត ២០០តោនក្នុងឆ្នាំ២០២១

នៅក្នុងឆ្នាំ២០២១ ប្រទេសតំបន់អាស៊ានចាប់បានគ្រឿងញៀន ប្រភេទម៉ាទឹកកកដល់ទៅ១៧២តោន គឺកើនឡើង ៧ដងបើប្រៀបធៀបនឹងមួយទសវត្សរ៍កន្លងមក ។ នៅក្នុងឆ្នាំ ២០២១ កម្លាំងប្រឆាំងគ្រឿងញៀនបណ្តាប្រទេសតំបន់អាស៊ានចាប់បានគ្រឿងញៀនសរុបជាង១ពាន់លានគ្រាប់ក្នុងពេលមួយឆ្នាំ។ តាមតួលេខរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកបទល្មើសគ្រឿងញៀន (UNODC) បានប្រកាសនៅថ្ងៃទី៣០ខែឧសភាថា នៅក្នុងតំបន់ត្រីកោណមាស ស្ថិតនៅព្រំដែនមីយ៉ាន់ម៉ា ឡាវ ... Read More »

សង្គ្រាមវាយប្រហារទ្រង់ទ្រាយធំ ក្នុងតំបន់ Severodonetsk ចំពេលរដ្ឋមន្ត្រីការបរទេសបារាំងបំពេញទស្សនកិច្ចនៅអ៊ុយក្រែន

អភិបាលតំបន់ Lugansk របស់អ៊ុយក្រែន លោក Serhiy Haidai បានប្រកាសថា កម្លាំងទាហានរុស្ស៊ីបានបើកការវាយប្រហារទៅលើជាយក្រុង Severodonetsk ។ សារព័ត៌មាន The Guardian បានដកស្រង់សម្តីលោក Serhiy ... Read More »