ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

មានសំឡេងផ្ទុះខ្លាំងៗកក្រើកទីក្រុងកៀវ ប្រទេសអ៊ុយក្រែន

អភិបាលក្រុងកៀវ ប្រទេសអ៊ុយក្រែន លោក Vitali Klitschko បានបញ្ជាក់ថា មានករណីផ្ទុះកក្រើកនៅព្រឹកថ្ងៃទី ៥ខែមិថុនា។ ការផ្ទុះខ្លាំងៗកើតឡើងនៅក្នុងស្រុក Darnytskyi និងDniprovskyi បណ្តាលឱ្យសេវាកម្មនានានៅក្នុងទីក្រុងត្រូវផ្អាក។ សារព័ត៌មាន រ៉យទ័រ បានផ្សាយថា ... Read More »

Pogba នឹងចាកចេញពី Manchester United នៅរដូវក្តៅនេះ

ក្លិបនៅ Premier League បានប្រកាសថា ខ្សែបម្រើ Paul Pogba របស់ក្លិប Manchester United នឹងចាកចេញពីក្លិបនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងខែនេះ។ កីឡាករសញ្ជាតិបារាំងរូបនេះបានចុះហត្ថលេខាម្តងទៀតក្នុងក្រុមបិសាចក្រហមពីក្លិប Juventus ក្នុងឆ្នាំ២០១៦ ប៉ុន្តែមិនបានផ្តល់តាមការសន្យាដ៏ធំរបស់គាត់ ... Read More »

លោក Alan Pardew ចាកចេញពីក្លិប CSKA Sofia បន្ទាប់ពីអាកប្បកិរិយារើសអើងជាតិសាសន៍ពីអ្នកគាំទ្រមួយចំនួន

លោក Alan Pardew បានចាកចេញពីក្លិប CSKA Sofia ភ្លាមៗដោយសារតែអាកប្បកិរិយារើសអើងជាតិសាសន៍ពីអ្នកគាំទ្រក្លិបមួយចំនួន។ ​គ្រូបង្វឹកជនជាតិអង់គ្លេសវ័យ៦០ឆ្នាំរូបនេះបានក្លាយជានាយកបច្ចេកទេសរបស់ក្លិបប៊ុលហ្គារីក្នុងខែវិច្ឆិកា ឆ្នាំ២០២០ មុនពេលត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្លិប CSKA Sofia ក្នុងខែមេសានេះ។ ប៉ុន្តែលោក Pardew ... Read More »

Aston Villa ទិញបានខ្សែការពារកណ្តាលប្រេស៊ីល Diego Carlos ពី Sevilla ក្នុងកិច្ចសន្យា៤ឆ្នាំ

ក្លិប Aston Villa បានចុះហត្ថលេខាលើខ្សែការពារកណ្តាលប្រេស៊ីល Diego Carlos ពីក្លិប Sevilla ដែលជាការចុះហត្ថលេខាទី៣របស់ក្លិបចាប់តាំងពីចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករវ័យ២៩ឆ្នាំដែល Newcastle United បានព្យាយាមចុះហត្ថលេខាកាលពីខែមករារូបនេះបានយល់ព្រមលើកិច្ចសន្យារយៈពេល៤ឆ្នាំ។ អតីតកីឡាករ Nantes ... Read More »

ក្នុងពេលកូរ៉េខាងជើងត្រៀមសាកល្បងបរមាណូ អាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធរួម

នៅថ្ងៃទី៤ ខែមិថុនា កម្លាំងទាហានអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមធ្វើសមយុទ្ធដោយមានការចូលរួមពីនាវាផ្ទុកយន្តហោះដ៏ទំនើប ។ សមយុទ្ធខាងលើកើតឡើងក្នុងពេលដែល កូរ៉េខាងជើងត្រៀមសាកល្បងគ្រាប់បែកបរមាណូជាថ្មី។ នេះជាសមយុទ្ធយោធារួមជាលើកដំបូង ដែលមានការចូលរួមរបស់នាវាផ្ទុកយន្តហោះចម្បាំងអាមេរិកក្នុងរយៈពេលជាង៤ឆ្នាំកន្លងមកនេះ នៅចំពោះមុខរបាយការណ៍ដែលឱ្យតំរុយថា កូរ៉េខាងជើងកំពុងត្រៀមលក្ខណៈ សម្រាប់ការធ្វើតេស្តអាវុធបរមាណូ ។ សមយុទ្ធយោធារួមអាមេរិក-កូរ៉េខាងត្បូងនោះមានរយៈពេល៣ថ្ងៃ ... Read More »

គ្រោះថ្នាក់រថភ្លើងនៅក្នុងប្រទេសចិន ស្លាប់និងរបួសជាច្រើន

រថភ្លើងល្បឿនលឿនមួយគ្រឿងនៅក្នុងប្រទេសចិនបានជួបគ្រោះថ្នាក់នៅព្រឹកថ្ងៃទី៤ខែមិថុនា ដោយរថភ្លើងនោះបានបុកទៅនឹងវត្ថុអ្វីមួយនៅលើផ្លូវដែកក៏ធ្លាក់កង់ចេញពីផ្លូវបណ្តាលឱ្យក្រឡាប់ ស្ថិតនៅស្រុក Dong Giang ខេត្ត Guizhou នាវេលាម៉ោង១០ព្រឹក(ម៉ោងប្រទេសចិន)។ តាមសារព័ត៌មាន CNN បានផ្សាយថា អ្នកបើករថភ្លើងបានស្លាប់ រួមជាមួយបុគ្គលិកម្នាក់ទៀត និងអ្នកដំណើរ១៣៦នាក់ត្រូវជម្លៀសចេញពីរថភ្លើង ។ ... Read More »

ការប្រកួត Nations League រវាងហុងគ្រីនិងអង់គ្លេសនឹងមានអ្នកគាំទ្រ ៣០,០០០នាក់ ទោះបីជាមានការហាមឃាត់ក៏ដោយ

អង់គ្លេសនឹងប្រកួតក្នុងពានរង្វាន់ Nations League ទល់នឹងហុងគ្រីក្នុងទីក្រុង Budapest នៅថ្ងៃសៅរ៍នេះ ដោយមានអ្នកគាំទ្រយ៉ាងតិច៣០,០០០នាក់ចូលរួម បើទោះបីជាការប្រកួតត្រូវបានបិទទ្វារក៏ដោយ។ ប្រទេសហុងគ្រីត្រូវបានបញ្ជាឱ្យលេង ដោយគ្មានហ្វូងមនុស្សទស្សនាផ្ទាល់បន្ទាប់ពីមានអាកប្បកិរិយារើសអើងជាតិសាសន៍ដោយអ្នកគាំទ្ររបស់ពួកគេ ប៉ុន្តែសមាគមបាល់ទាត់របស់ប្រទេសនេះកំពុងប្រើប្រាស់បទប្បញ្ញត្តិរបស់ UEFA ដែលអនុញ្ញាតឱ្យកុមារចូលរួម ដោយអមដោយមនុស្សពេញវ័យ ហើយ ... Read More »

ជប៉ុននឹងទៅចូលរួមកិច្ចប្រជុំជាមួយណាតូស្តីពីបញ្ហាអ៊ុយក្រែន

ជប៉ុនដើរតួនាទីយ៉ាងសំខាន់មួយនៅក្នុងបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន ហើយជប៉ុនក៏បានចូលរួមជាមួយប្រទេសលោកខាងលិច ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីដែលធ្វើសង្គ្រាមវាយប្រហារអ៊ុយក្រែន ។ ជាមួយគ្នានោះជប៉ុនក៏បានផ្តល់ជំនួយដល់ពលរដ្ឋអ៊ុយក្រែនដែលរងគ្រោះផងដែរ។ នៅពេលនេះនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida ទំនងជានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមមេដឹកនាំអង្គការ NATO នៅចុងខែមិថុនានេះ ដើម្បីជំរុញកិច្ចសម្របសម្រួលជាមួយក្រុមប្រទេសលោកខាងលិច ជុំវិញការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ យោងតាមប្រភពដដែល ... Read More »

មានសញ្ញាបែកបាក់រវាងប្រធានាធិបតីអ៊ុយក្រែន

ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko បានប្រកាសថា កម្លាំងទាហានអ៊ុយក្រែន និងប្រធានាធិបតី Volodymyr Zelensky ដូចជាមិនចុះសម្រុងនឹងគ្នាសោះឡើយ។ ទាំងនោះហើយទើបប្រធានាធិបតីអ៊ុយក្រែនបង្ហាញពីក្តីសោះអង្គើយចំពោះកម្លាំងយោធា។ ប្រធានាធិបតីបេឡារូសបានបញ្ជាក់ទៀតថា «តាមប្រភពព័ត៌មានបានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនកំពុងមានវិវាទយ៉ាងខ្លាំងជាមួយកម្លាំងយោធា ។ ... Read More »

ថៃបារម្ភពីករណីឆ្លងកូវីដ-១៩ អាចកើនឡើងជាថ្មីដល់ទៅ១ម៉ឺននាក់ក្នុងមួយថ្ងៃ

រដ្ឋមន្ត្រីការបរទេសថៃ លោក Anutin Charnvirakul នៅពេលថ្មីៗនេះបានបង្ហាញក្តីបារម្ភពីករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ជាថ្មី គឺ១ម៉ឺននាក់ក្នុងមួយថ្ងៃ បន្ទាប់ពីកន្លែងកម្សាន្តនានា ពិសេសនៅពេលយប់បានបើកដំណើរការធម្មតាវិញ។ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ ... Read More »

ថ្ងៃទី៥ខែមិថុនា ចិននឹងបញ្ជូនអវកាសយានិក៣នាក់ឡើងទៅកាន់ស្ថានីយអវកាស

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា នៅថ្ងៃទី៥ខែមិថុនា ចិននឹងបាញ់បង្ហោះយានអវកាសមួយគ្រឿងដែលផ្ទុកអវកាសយានិកចំនួន៣នាក់ ឆ្ពោះទៅកាន់កំណាត់បន្ទប់ស្នូលនៃស្ថានីយអវកាសរបស់ខ្លួនដែលកំពុងបន្តស្ថិតក្នុងដំណើរការសាងសង់។ មន្ត្រីអង្គការអវកាសចិនបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមិថុនា គ្រាប់រ៉ុក្កែត (Long ... Read More »

Valencia បណ្តេញ​ប្រធានក្លិបចេញ​បន្ទាប់​ពី​លេច​ធ្លាយ​ខ្សែអាត់​សំឡេង

ក្លិបបាល់ទាត់អេស្ប៉ាញ Valencia បានបណ្តេញប្រធានក្លិប លោកAnil Murthy បន្ទាប់ពីមានការលេចធ្លាយខ្សែអាត់សំឡេងរបស់គាត់ដែលនិយាយអំពីក្រុមអង់គ្លេស Liverpool និង Newcastle ដែលជាការគំរាមកំហែងដល់កីឡាករ Valencia។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយរបស់ក្លិប Valencia បានឲ្យដឹងថាលោក Murthy ... Read More »

Ozil ប្តេជ្ញា​បន្ត​នៅ Fenerbahce ទោះបី​ជាប់​ពិន័យ​ព្យួរ​ក៏ដោយ​

អតីតកីឡាករជម្រើសជាតិអាឡឺម៉ង់ Mesut Ozil បាននិយាយថា គាត់នឹងមិនកាត់បន្ថយកិច្ចព្រមព្រៀងជាមួយក្លិប Fenerbahce របស់គាត់ទេ បើទោះបីជាមិនបានបង្ហាញខ្លួនឱ្យក្រុមទួរគីមួយនេះចាប់តាំងពីខែមីនាក៏ដោយ។ ក្លិប Fenerbahce បានព្យួរ Ozil ក្នុងខែមីនាដោយបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនបង្ហាញពីហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់ពួកគេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គាត់មានជាប់ពាក់ព័ន្ធក្នុងជម្លោះពាក្យសំដីជាមួយគ្រូបង្វឹកលោក ... Read More »

ខ្សែការពារអាល្លឺម៉ង់ Antonio Rudiger ចូលរួមជាមួយ Real Madrid ជាផ្លូវការ

កីឡាករខ្សែការពារ Antonio Rudiger បានបញ្ចប់ការផ្ទេររបស់គាត់ទៅ Real Madrid ពី Chelsea ដោយមិនគិតថ្លៃផ្ទេរ ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំ។ កីឡាករអន្តរជាតិអាឡឺម៉ង់វ័យ២៩ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមជើងឯកថ្មីរបស់អេស្ប៉ាញ និងអឺរ៉ុបបន្ទាប់ពីបដិសេធការប៉ុនប៉ងរបស់ Chelsea ក្នុងការបន្តកុងត្រារបស់គាត់។ Rudiger ... Read More »

ហេតុអ្វីបានជាតួកគីផ្លាស់ប្តូរឈ្មោះប្រទេស?

ក្រោមរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតី Recep Tayyip Erdogan គឺមានការគិតគូរយ៉ាងល្អិតល្អន់ក្នុងការផ្លាស់ប្តូរឈ្មោះប្រទេស។ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានប្រកាសថា លោកបានផ្ញើលិខិតទៅកាន់អង្គការសហប្រជាជាតិស្នើប្រើប្រាស់ឈ្មោះប្រទេសថ្មី គឺ Turkiye ជំនួស Turkey ។ ... Read More »

ភាគីជម្លោះនៅយេម៉ែនព្រមព្រៀងបន្តពន្យារពេលបទឈប់បាញ់បន្ថែម២ខែទៀត

កាលពីថ្ងៃទី២ខែមិថុនា តំណាងរដ្ឋាភិបាលយេម៉ែន និងក្រុមប្រដាប់អាវុធ ហ៊ូធី បានព្រមព្រៀងគ្នាពន្យារពេលបទឈប់បាញ់បន្ថែម២ខែទៀត ក្នុងពេលដែលបទឈប់បាញ់អស់សុពលភាពនៅវេលាម៉ោង១៩ ថ្ងៃទី ២ខែមិថុនា (ពេលវេលាក្នុងតំបន់)។ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ ... Read More »

ឆេះមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងមូស្គូ មានមនុស្សជាច្រើនជាប់ខាងក្នុង

អគ្គិភ័យបានឆាបឆេះក្នុងអគារ ការិយាល័យ Grand Setun Plaza ក្នុងទីក្រុងមូស្គូ នាថ្ងៃទី ៣ខែមិថុនា ។ ក្រុមពន្លត់អគ្កិភ័យបានទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីគ្រប់គ្រងស្ថានភាព។ សារព័ត៌មាន Interfax បានផ្សាយថា ក្រុមពន្លត់អគ្គិភ័យបានវាយតម្លៃថា ជាគ្រោះអគ្គិភ័យកម្រិតគ្រោះថ្នាក់បំផុត ... Read More »

ស្លាប់ដោយគ្រោះទឹកជំនន់នៅប្រេស៊ីលកើនឡើងខ្ពស់ជាបន្តបន្ទាប់

ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់វាយប្រហារប្រទេសប្រេស៊ីលបណ្តាលឱ្យមានអ្នកស្លាប់និងបាត់ខ្លួនជាច្រើននាក់។ តាមការប្រកាសរបស់អាជ្ញាធរក្នុងតំបន់នៅប្រទេសប្រេស៉ីលបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មនុស្សយ៉ាងហោចណាស់ ក៏១២៦នាក់ដែរបានបាត់បង់ជីវិត ក្នុងគ្រោះរអិលបាក់ដី និងទឹកជំនន់ ដែលបង្កឡើងដោយបាតុភូតភ្លៀងធ្លាក់ខ្លាំងនៅឯភាគឦសានប្រេស៉ីល តាំងតែពីថ្ងៃទី២៥ ខែឧសភាមក។ មកទល់ពេលនេះមានមនុស្ស២នាក់ នៅកំពុងបន្តបាត់ខ្លួននៅឡើយ ដោយតែគ្រោះធម្មជាតិទាំងនោះ នៅក្នុងរដ្ឋ Pernambuco ខណៈដែលកិច្ចប្រឹងប្រែងស្វែងរកនិងជួយសង្រ្គោះកំពុងឈានដល់ដំណាក់កាលចុងក្រោយ ... Read More »

ខ្សែបម្រើអេស្ប៉ាញ Mata នឹងចាកចេញពី Manchester United ដោយមិនគិតថ្លៃផ្ទេរ

កីឡាករ Juan Mata នឹងចាកចេញពីក្លិបបិសាចក្រហម Manchester United លើការផ្ទេរដោយមិនគិតថ្លៃ នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅនេះ។ ខ្សែបម្រើវ័យ៣៤ឆ្នាំដែលបានជួយអេស្ប៉ាញឈ្នះ World Cup ឆ្នាំ២០១០រូបនេះបានធ្វើឱ្យក្រុម Man Utd មានតម្លៃកំណត់ត្រាក្លិប៣៧.១លានផោននៅពេលដែលគាត់បានចូលរួមពី ... Read More »

Nadal ត្រូវ​ប៉ះ Zverev ដើម្បី​ដណ្តើម​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ French Open

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Rafael Nadal ម្ចាស់ជើងឯក Grand Slam ២១សម័យកាលនឹង​មាន​បំណង​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ French Open ជា​លើក​ទី១៤នៅ​ថ្ងៃ​ខួប​កំណើត​៣៦ឆ្នាំរបស់​គាត់​នៅ​ថ្ងៃ​សុក្រនេះ បើ​ទោះ​បី​ជាកីឡាកររូបនេះនឹងត្រូវប៉ះកីឡាករឆ្នើមលំដាប់ទី៣របស់អាល្លឺម៉ង់ Alexander Zverev ដើម្បីប្រជែងគ្នាឡើងវគ្គផ្តាច់ព្រ័ត្រ ។ ... Read More »

គិតមកដល់ថ្ងៃទី៣ខែមិថុនាមានករណីកើតជំងឺអុតស្វាជាង៥០០នាក់នៅជុំវិញពិភពលោក

ក្រោយករណីឆ្លងកូវីដ-១៩ជិតគ្រប់គ្រងបានទាំងស្រុងហើយនោះ នៅពេលនេះវីរុសមួយប្រភេទទៀតមានប្រភពមកពីសត្វកំពុងតែរាលដាលនៅជុំវិញពិភពលោក។ ចាប់តាំងពីដើមខែឧសភាមកជំងឺអុតស្វាបានឆ្លងរាលដាលដល់ ៣០ប្រទេសជុំវិញពិភពលោក ក្នុងនោះមានអង់គ្លេស អេស្បា៉ញអូស្ត្រាលី អាមេរិក…។ តាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក ចំនួនអ្នកឆ្លងជំងឺអុតស្វា កើនឡើងជាង៥៥០នាក់នៅជុំវិញពិភពលោកបើគិតត្រឹមថ្ងៃទី៣ខែមិថុនា។ នៅក្នុងប្រទេសអង់គ្លេស មានករណីឆ្លងជំងឺអុតស្វាជិត២០០នាក់ គិតចាប់តាំងពីថ្ងៃទី៧ខែឧសភាមក។ នៅពេលនេះអាមេរិក និងកាណាដា ... Read More »

ផ្ទុះអាវុធនៅរដ្ឋ Lowa អាមេរិក ស្លាប់៣នាក់

មន្ត្រីប៉ូលិសក្នុងតំបន់ បានឲ្យដឹងថា មានមនុស្ស៣នាក់ ស្លាប់ ក្នុងនោះមានស្ត្រី២នាក់ ក្នុងករណីបាញ់ប្រហារនៅកន្លែងចតរថយន្ត នៅព្រះវិហារមួយក្នុងរដ្ឋ Lowa នាថ្ងៃទី២ខែមិថុនា(ពេលវេលាអាមេរិក) ។ ចំណែកជនដៃដល់ក៏បានធ្វើអត្តឃាតក្រោយការបាញ់ប្រហារ។ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ... Read More »

អេស្ប៉ាញនិងព័រទុយហ្គាល់ទទួលបានលទ្ធផល១ទល់១នៅ​ National League ដែលជាការស្មើជាលើកទី៥ជាប់គ្នា

ខ្សែប្រយុទ្ធស្លាប Ricardo Horta បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ឲ្យជម្រើសជាតិ​ព័រទុយហ្គាល់​ក្នុង​រយៈ​ពេល​ជិត៨​ឆ្នាំនិងជួយឲ្យក្រុមនេះតាមស្មើ​ជាមួយ​នឹង​ក្រុមជម្រើសជាតិ​អេស្ប៉ាញ​ក្នុង​ការ​ប្រកួត​បើក​ឆាក Nations League ក្នុង​ទីក្រុង Sevilla កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ។ ខ្សែប្រយុទ្ធ​អេស្ប៉ាញ Alvaro Morata បាន​ស៊ុត​បាល់​បញ្ចូល​ទី​បើក​ឆាកនៅនាទីទី២៥ ... Read More »

ប្រធានាធិបតី អ៊ុយក្រែន បង្ហាញពីការបាត់បង់ទាហានក្នុងសង្គ្រាម

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំអឺរ៉ុបស្តីពីការបាត់បង់កម្លាំងទាហាននៅក្នុងសង្គ្រាមនៅ Donbass ។ មានប្រសាសន៍នៅក្នុងវេទិកាសន្តិសុខពិភពលោក Brastislava ចំពោះមុខថ្នាក់ដឹកនាំអឺរ៉ុប ប្រធានាធិបតីអ៊ុយក្រែន បញ្ជាក់ថា ក្នុងមួយថ្ងៃ ... Read More »

Ronaldo, De Bruyne ស្ថិតក្នុងចំណោមបេក្ខភាពកីឡាករឆ្នើមប្រចាំឆ្នាំ

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Manchester United និងកីឡាករ Kevin De Bruyne របស់ក្លិប Manchester City កាលពីថ្ងៃពុធត្រូវបានជាប់ឈ្មោះក្នុងចំណោមបេក្ខភាពទាំង៦រូបសម្រាប់ពានរង្វាន់កីឡាករបាល់ទាត់អាជីពអង់គ្លេសប្រចាំឆ្នាំ។ De ... Read More »

ផ្គត់ផ្គង់អាវុធបន្ថែមទៅឱ្យអ៊ុយក្រែន គឺជាសកម្មភាព«ចាក់សាំងចូលភ្លើង»

នៅថ្ងៃ១ខែមិថុនា អាមេរិកនិងអាល្លឺម៉ង់ បានសន្យាផ្តល់អាវុធទំនើបៗដល់ប្រទេសអ៊ុយក្រែន តាមការចង់បានរបស់ទីក្រុងកៀវដើម្បីបាញ់ទម្លាក់យន្តហោះចម្បាំង និងកាំភ្លើងធំរថក្រោះរបស់រុស្ស៊ី ។ សកម្មភាពខាងលើមិនខុសអ្វីពីការចាក់សាំងបន្ថែមចូលក្នុងភ្នក់ភ្លើងដែលកំពុងតែឆាបឆេះជិត៤ខែកន្លងមកនោះទេ ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ទី២ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា អធិការបតីអាល្លឺម៉ង់ ... Read More »

ដាណឺម៉ាកចូលរួមគោលនយោបាយការពាររួមរបស់អឺរ៉ុប

តាមលទ្ធផលរាប់សន្លឹកឆ្នោតចុងក្រោយ គឺមានពលរដ្ឋដាណឺម៉ាកដល់ទៅ៦៧%បានគាំទ្រប្រទេសនេះចូលរួមជាមួយគោលនយោបាយសន្តិសុខការពាររួម (CSDP) របស់អឺរ៉ុប។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ប្រទេសដាណឺម៉ាកនឹងចូលរួមក្នុងគោលនយោបាយការពារជាតិរបស់សហភាពអឺរ៉ុប (EU) ក្រោយពីលទ្ធផលនៃការបោះឆ្នោតប្រជាមតិមួយដែលជាសញ្ញាផ្លាស់ប្តូរដ៏ធំមួយសម្រាប់ដាណឺម៉ាក ក្នុងការបង្កើនទំនាក់ទំនងការពារជាតិឱ្យកាន់តែស៊ីជម្រៅជាមួយ ... Read More »

ចិនប្រកាសទទួលបានជោគជ័យ ក្នុងយុទ្ធសាស្ត្រគ្មានកូវីដ-១៩

ចិនប្រកាសទទួលបានជោគជ័យនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពនៅក្នុងទីក្រុងសៀងហៃ ដោយមានករណីឆ្លងកូវីដ-១៩ទាបបំផុតក្នុងរយៈពេល៣ខែកន្លងមក។ សារព័ត៌មានចិនបានផ្សាយនៅថ្ងៃទី២ខែមិថុនា ថា «សមិទ្ធផលដ៏អស្ចារ្យដែលទទួលបាននៅក្នុងទីក្រុងសៀងហៃ គឺទទួលបានជ័យជម្នះនៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងកូវីដ-១៩។ ប្រភពព័ត៌មានបានឱ្យដឹងថា ជាថ្មីម្តងទៀត យុទ្ធសាស្ត្រគ្មានកូវីដ-១៩ទទួលបានលទ្ធផលល្អ»។ សារព័ត៌មាន Bloomberg បានផ្សាយថា ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសចិនក្នុងថ្ងៃទី១ខែ ... Read More »

Manchester United តែងតាំងលោក Andy O’Boyle ជានាយករងបាល់ទាត់របស់ក្លិប

ក្លិបបិសាចក្រហម Manchester United បានតែងតាំងលោក Andy O’Boyle ដែលពីមុនជាប្រធានក្រុមឆ្នើមនៅ Premier League ជានាយករងបាល់ទាត់ថ្មីរបស់ពួកគេ។ នេះបើយោងតាមក្លិបប្រកាសកាលពីថ្ងៃពុធ ទី១ មិថុនា។ លោក Andy ... Read More »

អង់គ្លេសនឹងបញ្ជូនប្រព័ន្ធរ៉ុក្កែតបាញ់បានចម្ងាយ៨០គីឡូម៉ែត្រឱ្យអ៊ុយក្រែន

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានប្រកាសកាលពីថ្ងៃទី១ខែមិថុនាថា អង់គ្លេសនឹងបញ្ជូនប្រព័ន្ធរ៉ុក្កែតឱ្យទៅប្រទេសអ៊ុយក្រែនដើម្បីទប់ទល់ការវាយប្រហារពីទាហានរុស្ស៊ី។ ប្រព័ន្ធរ៉ុក្កែតដែលអង់គ្លេសបញ្ជូនទៅឱ្យអ៊ុយក្រែននោះគឺប្រភេទ M270 ដែលអាចវាយប្រហារគោលដៅនៅចម្ងាយ៨០គីឡូម៉ែត្រ ។ ប្រព័នរ៉ុក្កែតនោះអាចជួយដល់កម្លាំងទាហានអ៊ុយក្រែនតទល់ជាមួយរុស្ស៊ីខណៈដែលសង្គ្រាមឈានចូលដល់ខែទី៤ហើយនោះ ។ សកម្មភាពរបស់អង់គ្លេសកើតឡើងក្រោយអាមេរិកសម្រេចប្រគល់ប្រព័ន្ធកាំជ្រួចមីស៊ីលដ៏ទំនើប HIMARS ឱ្យទៅប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិអង់គ្លេសបានប្រកាសថា ... Read More »