ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហាញវត្តមាននៅតំបន់ Donbas ខណៈដែលការប្រយុទ្ធគ្នាកំពុងបន្តប្រព្រឹត្តទៅយ៉ាងខ្លាំងក្លានៅតំបន់ឧស្សាហកម្មភាគខាងកើតអ៊ុយក្រែន និងជាទីដែលទីក្រុងមូស្គូកំពុងផ្តោតការវាយប្រហារ។ ក្នុងដំណើរទស្សនកិច្ចនោះ លោក ហ្សេលេនស្គី បានទៅកាន់ប៉ុស្តិ៍បញ្ជាការ និងទីតាំងជួរមុខក្នុងទីក្រុង Lysychansk ដែលស្ថិតនៅត្រើយម្ខាងទៀតនៃទន្លេ ... Read More »
ព័ត៌មានអន្តរជាតិ
សភាអង់គ្លេសនឹងបោះឆ្នោតផ្តល់ទំនុកចិត្តទៅលើនាយករដ្ឋមន្ត្រី Boris Johnson
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ប្រឈមនឹងការបោះឆ្នោតផ្តល់ទំនុកចិត្តនៅក្នុងសភា តាមការតាមទារពីគណបក្សប្រឆាំងនៅថ្ងៃទី៦ ខែមិថុនា។ នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានរដ្ឋសភ បានបញ្ជាក់យ៉ាងច្បាស់ថា «ចំនួនអ្នកគាំទ្ររបស់គណបក្សក្នុងរដ្ឋសភាទាមទារឱ្យបោះឆ្នោតផ្តល់ទំនុកចិត្តមានច្រើនជាង១៥% ។ ដូច្នេះតាមការកំណត់ ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅវេលាម៉ោង ១៨-២០នាទីថ្ងៃទី៦ ខែមិថុនា ... Read More »
Matthijs de Ligt បដិសេធមិនព្រមចុះកុងត្រាថ្មីជាមួយក្លិប Juventus
កីឡាករ Matthijs de Ligt បានបញ្ជាក់ថា គាត់កំពុងពិភាក្សាជាមួយ Juventus លើកិច្ចសន្យាថ្មី ប៉ុន្តែបានសង្កត់ធ្ងន់ថា គាត់មិនទាន់សម្រេចចិត្តថាតើត្រូវចុះហត្ថលេខាលើវាទេ។ ខ្សែការពារសញ្ជាតិហូឡង់រូបនេះបានរីករាយនឹងរដូវកាលដ៏ល្អបំផុតរបស់គាត់នៅទីក្រុង Turin មកទល់ពេលនេះក្នុងឆ្នាំនេះ ដោយបានបង្ហាញខ្លួនចំនួន៤២ដងនៅក្នុងការប្រកួតទាំងអស់ ប៉ុន្តែគាត់មិនអាចជំរុញឱ្យ ... Read More »
ទីក្រុងប៉េកាំងនឹងលុបរាល់ការរឹតត្បិតទប់ស្កាត់កូវីដ-១៩ និងបើកសាលារៀនឡើងវិញនៅសប្តាហ៍ក្រោយ
ដោយមានករណីឆ្លងកូវីដ-១៩ ថយចុះខ្លាំង មន្ត្រីរដ្ឋាភិបាលទីក្រុងប៉េកាំង នឹងសម្រេចលុបចោលរាល់ការរឹតត្បិតទប់ស្កាត់ការឆ្លង រាលដាលកូវីដ-១៩ និងបើកទ្វារសាលារៀនឡើងវិញ។ កាលពីថ្ងៃទី៥ ខែមិថុនា ទីក្រុងប៉េកាំងបានប្រកាសលុបចោលការរឹតត្បិតក្រោយការបិទខ្ទប់ជាង១ខែកន្លងមក។ ពលរដ្ឋ២២លាននាក់ នៅក្នុងទីក្រុងនឹងមានសេរីភាពឡើងវិញ។ នៅទីក្រុងប៉េកាំងមានករណីឆ្លង១៩០០នាក់ដែលជាចំនួនខ្ពស់បំផុតក្នុងគោលនយោបាយ គ្មានកូវីដ-១៩ ។ ដើម្បីទប់ស្កាត់ការឆ្លង ... Read More »
Rafael Nadal បានផ្តួល Casper Ruud ឈ្នះពានរង្វាន់ French Openជាលើកទី១៤
កីឡាករឆ្នើមវាយតឺន្នីស Rafael Nadal បានដណ្ដើមជើងឯកនៃពានរង្វាន់French Open ដោយឈ្នះជើងឯកលើកទី១៤ ដោយការផ្តួលកីឡាករ Casper Ruud របស់ន័រវេសក្នុងសិតជាប់គ្នា។ Nadal វ័យ៣៦ឆ្នាំរបស់អេស្ប៉ាញបានឈ្នះក្នុងលទ្ធផល 6-3 6-3 6-0 ... Read More »
បាញ់ប្រហារនៅព្រះវិហារក្នុងប្រទេសនីហ្សេរីយ៉ា ស្លាប់ជាង ៥០នាក់
ខ្មាន់កាំភ្លើងម្នាក់បានជិះម៉ូតូ ធ្វើការបាញ់ប្រហារនិងបំផ្ទុះគ្រាប់បែកនៅក្នុងព្រះវិហារ សាសនាកាតូលិកដែលក្រុមបរិស័ទកំពុងចូលរួមនៅក្នុងពិធីមួយនៅព្រះវិហារក្នុងរដ្ឋ Ondo នៃប្រទេសនីហ្សេរីយ៉ា។ ការបាញ់ប្រហារនោះបណ្តាលឱ្យមនុស្ស៥០នាក់ស្លាប់ ក្នុងនោះមានកុមារជាច្រើនដែលកំពុងចូលរួមនៅក្នុងព្រះវិហារ St Francis នៃស្រុក Owo រដ្ឋ Ondo ដែលជារដ្ឋស្ងាប់ស្ងាត់បំផុតនៅក្នុងប្រទេសនីហ្សេរីយ៉ា ។ ... Read More »
វែលដណ្តើមបានកៅអីទៅកាន់ World Cup នៅកាតា ក្រោយយកឈ្នះអ៊ុយក្រែនក្នុងវគ្គ Play-Off
វែលបានយកឈ្នះលើក្រុមអ៊ុយក្រែនដើម្បីមានសិទ្ធិសម្រាប់ការប្រកួត World Cup ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៥៨ កាលពីរាត្រីថ្ងៃទី៥ ខែមិថុនា នៅទីក្រុង Cardiff។ ដោយបានយកឈ្នះស្កុតឡេនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Play-Off ដ៏រំជើបរំជួលកាលពី៥ថ្ងៃមុន ខណៈក្រុមអ៊ុយក្រែនដែលមានសង្រ្គាមពីការឈ្លានពានរបស់ប្រទេសរុស្ស៊ី មានការចាប់អារម្មណ៍យ៉ាងខ្លាំងម្តងទៀត ប៉ុន្តែបានបរាជ័យក្នុងការប៉ុនប៉ងរបស់ពួកគេដើម្បីឈានទៅប្រកួត World ... Read More »
កម្មវិធីមីស៊ីលនិងបរមាណូកូរ៉េខាងជើងគំរាមកំហែងដល់សន្តិសុខស្ថិរភាពក្នុងតំបន់និងពិភពលោក
ថ្មីៗនេះកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលជាច្រើនដើមក្នុងពេលអាមេរិកនិងកូរ៉េខាងត្បូងបញ្ចប់ការធ្វើសមយុទ្ធ។ សកម្មភាពរបស់កូរ៉េខាងជើងត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បញ្ជាក់ថា ជាការគំរាមកំហែងដល់ពិភពលោកទាំងមូល ។ ឳសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២ បានដកស្រង់ការប្រកាសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ... Read More »
ប្រធានាធិបតីតួកគី ព្រមានអឺរ៉ុប កំពុងធ្លាក់នៅក្នុងភាពចលាចល
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅថ្ងៃទី ៥ខែមិថុនា បានប្រកាសថា សមាជិកសហគមន៍អឺរ៉ុប និងប្រទេស ក្នុងតំបន់អឺរ៉ុបផ្សេងទៀត អាចប្រឈមនឹងវិបត្តិ ដោយសារតែជនភៀសខ្លួនអ៊ុយក្រែន ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រលោកនៅក្នុងស្រុក ... Read More »
ស្លាប់និងរបួសជាង៣០០នាក់ដោយ ផ្ទុះឆេះឃ្លាំងស្តុកកុងតឺន័រនៅបង់ក្លាដែស
មានករណីផ្ទុះយ៉ាងខ្លាំងនៅក្នុងឃ្លាំងស្តុកកុងតឺន័រក្នុងប្រទេសបង់ក្លាដែសបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើន។ អាជ្ញាធរក្នុងប្រទេសបង់ក្លាដែស នៅថ្ងៃទី៥ខែមិថុនាបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៤៣នាក់បានស្លាប់ និងច្រើនជាង៣០០នាក់ រងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះឃ្លាំងស្ដុកទូកុងតឺន័រមួយកន្លែងដោយបង្កឱ្យមានការផ្ទុះជាច្រើន។ ហេតុការណ៍អគ្គិភ័យដ៏រន្ធត់ខាងលើបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ទី៤ ខែមិថុនានេះ នៅឯឃ្លាំងស្ដុកទូកុងតឺន័រមួយកន្លែងក្នុងទីក្រុង ស៊ីតាគុនដា (Sitakunda) ដែលស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រពីទីក្រុងកំពង់ផែ ឈីតតាហ្គង (Chittagong)។ អាជ្ញាធរបង់ក្លាដែសបានបង្ហាញក្ដីបារម្ភថា ... Read More »
ផ្ទុះរោងចក្រគីមីនៅឥណ្ឌា ស្លាប់និងរបួសជាច្រើន
មានមនុស្ស៩នាក់ស្លាប់ និងរងរបួសជាច្រើននៅក្នុងករណីផ្ទុះយ៉ាងខ្លាំងនៅព្រឹកថ្ងៃទី៤ ខែមិថុនា នៅរោងចក្រក្នុងតំបន់ Hapur រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ។ សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីមន្ត្រីប៉ូលិសក្នុងតំបន់លោក Surendra Singh ដែលបានឱ្យដឹងថា ... Read More »
កូរ៉េខាងជើងបាញ់មីស៊ីល៨គ្រាប់រយៈចម្ងាយខ្លីនៅតំបន់សមុទ្រភាគខាងកើត
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើង ទើបតែបាញ់មីស៊ីលដល់ទៅ៨ដើមរយៈចម្ងាយខ្លីចូលទៅតំបន់សមុទ្រភាគខាងកើតប្រទេសនេះនៅព្រឹកថ្ងៃទី៥ខែឧសភា ។ ការបាញ់សាកល្បងកើតឡើងក្នុងពេលដែលអាមេរិកនិងកូរ៉េខាងត្បូងបញ្ចប់ការធ្វើសមយុទ្ធ។ ទីបញ្ជាការកម្លាំងទាហានចម្រុះកូរ៉េខាងត្បូង(JCS) បានឱ្យដឹងថា បានមើលឃើញកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលនៅវេលា ៩និង៨នាទីដល់ម៉ោង៩និង ៤៣នាទី ដោយបាញ់ចេញពីតំបន់ Sunan ក្នុងទីក្រុងព្យុងយ៉ាង។ តាមការលើកឡើងរបស់(JCS) កម្លាំងទាហានកូរ៉េខាងត្បូងបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពរបស់កូរ៉េខាងជើង ... Read More »
មានសំឡេងផ្ទុះខ្លាំងៗកក្រើកទីក្រុងកៀវ ប្រទេសអ៊ុយក្រែន
អភិបាលក្រុងកៀវ ប្រទេសអ៊ុយក្រែន លោក Vitali Klitschko បានបញ្ជាក់ថា មានករណីផ្ទុះកក្រើកនៅព្រឹកថ្ងៃទី ៥ខែមិថុនា។ ការផ្ទុះខ្លាំងៗកើតឡើងនៅក្នុងស្រុក Darnytskyi និងDniprovskyi បណ្តាលឱ្យសេវាកម្មនានានៅក្នុងទីក្រុងត្រូវផ្អាក។ សារព័ត៌មាន រ៉យទ័រ បានផ្សាយថា ... Read More »
Pogba នឹងចាកចេញពី Manchester United នៅរដូវក្តៅនេះ
ក្លិបនៅ Premier League បានប្រកាសថា ខ្សែបម្រើ Paul Pogba របស់ក្លិប Manchester United នឹងចាកចេញពីក្លិបនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងខែនេះ។ កីឡាករសញ្ជាតិបារាំងរូបនេះបានចុះហត្ថលេខាម្តងទៀតក្នុងក្រុមបិសាចក្រហមពីក្លិប Juventus ក្នុងឆ្នាំ២០១៦ ប៉ុន្តែមិនបានផ្តល់តាមការសន្យាដ៏ធំរបស់គាត់ ... Read More »
លោក Alan Pardew ចាកចេញពីក្លិប CSKA Sofia បន្ទាប់ពីអាកប្បកិរិយារើសអើងជាតិសាសន៍ពីអ្នកគាំទ្រមួយចំនួន
លោក Alan Pardew បានចាកចេញពីក្លិប CSKA Sofia ភ្លាមៗដោយសារតែអាកប្បកិរិយារើសអើងជាតិសាសន៍ពីអ្នកគាំទ្រក្លិបមួយចំនួន។ គ្រូបង្វឹកជនជាតិអង់គ្លេសវ័យ៦០ឆ្នាំរូបនេះបានក្លាយជានាយកបច្ចេកទេសរបស់ក្លិបប៊ុលហ្គារីក្នុងខែវិច្ឆិកា ឆ្នាំ២០២០ មុនពេលត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្លិប CSKA Sofia ក្នុងខែមេសានេះ។ ប៉ុន្តែលោក Pardew ... Read More »
Aston Villa ទិញបានខ្សែការពារកណ្តាលប្រេស៊ីល Diego Carlos ពី Sevilla ក្នុងកិច្ចសន្យា៤ឆ្នាំ
ក្លិប Aston Villa បានចុះហត្ថលេខាលើខ្សែការពារកណ្តាលប្រេស៊ីល Diego Carlos ពីក្លិប Sevilla ដែលជាការចុះហត្ថលេខាទី៣របស់ក្លិបចាប់តាំងពីចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករវ័យ២៩ឆ្នាំដែល Newcastle United បានព្យាយាមចុះហត្ថលេខាកាលពីខែមករារូបនេះបានយល់ព្រមលើកិច្ចសន្យារយៈពេល៤ឆ្នាំ។ អតីតកីឡាករ Nantes ... Read More »
ក្នុងពេលកូរ៉េខាងជើងត្រៀមសាកល្បងបរមាណូ អាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធរួម
នៅថ្ងៃទី៤ ខែមិថុនា កម្លាំងទាហានអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមធ្វើសមយុទ្ធដោយមានការចូលរួមពីនាវាផ្ទុកយន្តហោះដ៏ទំនើប ។ សមយុទ្ធខាងលើកើតឡើងក្នុងពេលដែល កូរ៉េខាងជើងត្រៀមសាកល្បងគ្រាប់បែកបរមាណូជាថ្មី។ នេះជាសមយុទ្ធយោធារួមជាលើកដំបូង ដែលមានការចូលរួមរបស់នាវាផ្ទុកយន្តហោះចម្បាំងអាមេរិកក្នុងរយៈពេលជាង៤ឆ្នាំកន្លងមកនេះ នៅចំពោះមុខរបាយការណ៍ដែលឱ្យតំរុយថា កូរ៉េខាងជើងកំពុងត្រៀមលក្ខណៈ សម្រាប់ការធ្វើតេស្តអាវុធបរមាណូ ។ សមយុទ្ធយោធារួមអាមេរិក-កូរ៉េខាងត្បូងនោះមានរយៈពេល៣ថ្ងៃ ... Read More »
គ្រោះថ្នាក់រថភ្លើងនៅក្នុងប្រទេសចិន ស្លាប់និងរបួសជាច្រើន
រថភ្លើងល្បឿនលឿនមួយគ្រឿងនៅក្នុងប្រទេសចិនបានជួបគ្រោះថ្នាក់នៅព្រឹកថ្ងៃទី៤ខែមិថុនា ដោយរថភ្លើងនោះបានបុកទៅនឹងវត្ថុអ្វីមួយនៅលើផ្លូវដែកក៏ធ្លាក់កង់ចេញពីផ្លូវបណ្តាលឱ្យក្រឡាប់ ស្ថិតនៅស្រុក Dong Giang ខេត្ត Guizhou នាវេលាម៉ោង១០ព្រឹក(ម៉ោងប្រទេសចិន)។ តាមសារព័ត៌មាន CNN បានផ្សាយថា អ្នកបើករថភ្លើងបានស្លាប់ រួមជាមួយបុគ្គលិកម្នាក់ទៀត និងអ្នកដំណើរ១៣៦នាក់ត្រូវជម្លៀសចេញពីរថភ្លើង ។ ... Read More »
ការប្រកួត Nations League រវាងហុងគ្រីនិងអង់គ្លេសនឹងមានអ្នកគាំទ្រ ៣០,០០០នាក់ ទោះបីជាមានការហាមឃាត់ក៏ដោយ
អង់គ្លេសនឹងប្រកួតក្នុងពានរង្វាន់ Nations League ទល់នឹងហុងគ្រីក្នុងទីក្រុង Budapest នៅថ្ងៃសៅរ៍នេះ ដោយមានអ្នកគាំទ្រយ៉ាងតិច៣០,០០០នាក់ចូលរួម បើទោះបីជាការប្រកួតត្រូវបានបិទទ្វារក៏ដោយ។ ប្រទេសហុងគ្រីត្រូវបានបញ្ជាឱ្យលេង ដោយគ្មានហ្វូងមនុស្សទស្សនាផ្ទាល់បន្ទាប់ពីមានអាកប្បកិរិយារើសអើងជាតិសាសន៍ដោយអ្នកគាំទ្ររបស់ពួកគេ ប៉ុន្តែសមាគមបាល់ទាត់របស់ប្រទេសនេះកំពុងប្រើប្រាស់បទប្បញ្ញត្តិរបស់ UEFA ដែលអនុញ្ញាតឱ្យកុមារចូលរួម ដោយអមដោយមនុស្សពេញវ័យ ហើយ ... Read More »
ជប៉ុននឹងទៅចូលរួមកិច្ចប្រជុំជាមួយណាតូស្តីពីបញ្ហាអ៊ុយក្រែន
ជប៉ុនដើរតួនាទីយ៉ាងសំខាន់មួយនៅក្នុងបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន ហើយជប៉ុនក៏បានចូលរួមជាមួយប្រទេសលោកខាងលិច ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីដែលធ្វើសង្គ្រាមវាយប្រហារអ៊ុយក្រែន ។ ជាមួយគ្នានោះជប៉ុនក៏បានផ្តល់ជំនួយដល់ពលរដ្ឋអ៊ុយក្រែនដែលរងគ្រោះផងដែរ។ នៅពេលនេះនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida ទំនងជានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមមេដឹកនាំអង្គការ NATO នៅចុងខែមិថុនានេះ ដើម្បីជំរុញកិច្ចសម្របសម្រួលជាមួយក្រុមប្រទេសលោកខាងលិច ជុំវិញការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ យោងតាមប្រភពដដែល ... Read More »
មានសញ្ញាបែកបាក់រវាងប្រធានាធិបតីអ៊ុយក្រែន
ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko បានប្រកាសថា កម្លាំងទាហានអ៊ុយក្រែន និងប្រធានាធិបតី Volodymyr Zelensky ដូចជាមិនចុះសម្រុងនឹងគ្នាសោះឡើយ។ ទាំងនោះហើយទើបប្រធានាធិបតីអ៊ុយក្រែនបង្ហាញពីក្តីសោះអង្គើយចំពោះកម្លាំងយោធា។ ប្រធានាធិបតីបេឡារូសបានបញ្ជាក់ទៀតថា «តាមប្រភពព័ត៌មានបានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនកំពុងមានវិវាទយ៉ាងខ្លាំងជាមួយកម្លាំងយោធា ។ ... Read More »
ថៃបារម្ភពីករណីឆ្លងកូវីដ-១៩ អាចកើនឡើងជាថ្មីដល់ទៅ១ម៉ឺននាក់ក្នុងមួយថ្ងៃ
រដ្ឋមន្ត្រីការបរទេសថៃ លោក Anutin Charnvirakul នៅពេលថ្មីៗនេះបានបង្ហាញក្តីបារម្ភពីករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ជាថ្មី គឺ១ម៉ឺននាក់ក្នុងមួយថ្ងៃ បន្ទាប់ពីកន្លែងកម្សាន្តនានា ពិសេសនៅពេលយប់បានបើកដំណើរការធម្មតាវិញ។ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ ... Read More »
ថ្ងៃទី៥ខែមិថុនា ចិននឹងបញ្ជូនអវកាសយានិក៣នាក់ឡើងទៅកាន់ស្ថានីយអវកាស
សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា នៅថ្ងៃទី៥ខែមិថុនា ចិននឹងបាញ់បង្ហោះយានអវកាសមួយគ្រឿងដែលផ្ទុកអវកាសយានិកចំនួន៣នាក់ ឆ្ពោះទៅកាន់កំណាត់បន្ទប់ស្នូលនៃស្ថានីយអវកាសរបស់ខ្លួនដែលកំពុងបន្តស្ថិតក្នុងដំណើរការសាងសង់។ មន្ត្រីអង្គការអវកាសចិនបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមិថុនា គ្រាប់រ៉ុក្កែត (Long ... Read More »
Valencia បណ្តេញប្រធានក្លិបចេញបន្ទាប់ពីលេចធ្លាយខ្សែអាត់សំឡេង
ក្លិបបាល់ទាត់អេស្ប៉ាញ Valencia បានបណ្តេញប្រធានក្លិប លោកAnil Murthy បន្ទាប់ពីមានការលេចធ្លាយខ្សែអាត់សំឡេងរបស់គាត់ដែលនិយាយអំពីក្រុមអង់គ្លេស Liverpool និង Newcastle ដែលជាការគំរាមកំហែងដល់កីឡាករ Valencia។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយរបស់ក្លិប Valencia បានឲ្យដឹងថាលោក Murthy ... Read More »
Ozil ប្តេជ្ញាបន្តនៅ Fenerbahce ទោះបីជាប់ពិន័យព្យួរក៏ដោយ
អតីតកីឡាករជម្រើសជាតិអាឡឺម៉ង់ Mesut Ozil បាននិយាយថា គាត់នឹងមិនកាត់បន្ថយកិច្ចព្រមព្រៀងជាមួយក្លិប Fenerbahce របស់គាត់ទេ បើទោះបីជាមិនបានបង្ហាញខ្លួនឱ្យក្រុមទួរគីមួយនេះចាប់តាំងពីខែមីនាក៏ដោយ។ ក្លិប Fenerbahce បានព្យួរ Ozil ក្នុងខែមីនាដោយបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនបង្ហាញពីហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់ពួកគេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គាត់មានជាប់ពាក់ព័ន្ធក្នុងជម្លោះពាក្យសំដីជាមួយគ្រូបង្វឹកលោក ... Read More »
ខ្សែការពារអាល្លឺម៉ង់ Antonio Rudiger ចូលរួមជាមួយ Real Madrid ជាផ្លូវការ
កីឡាករខ្សែការពារ Antonio Rudiger បានបញ្ចប់ការផ្ទេររបស់គាត់ទៅ Real Madrid ពី Chelsea ដោយមិនគិតថ្លៃផ្ទេរ ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំ។ កីឡាករអន្តរជាតិអាឡឺម៉ង់វ័យ២៩ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមជើងឯកថ្មីរបស់អេស្ប៉ាញ និងអឺរ៉ុបបន្ទាប់ពីបដិសេធការប៉ុនប៉ងរបស់ Chelsea ក្នុងការបន្តកុងត្រារបស់គាត់។ Rudiger ... Read More »
ហេតុអ្វីបានជាតួកគីផ្លាស់ប្តូរឈ្មោះប្រទេស?
ក្រោមរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតី Recep Tayyip Erdogan គឺមានការគិតគូរយ៉ាងល្អិតល្អន់ក្នុងការផ្លាស់ប្តូរឈ្មោះប្រទេស។ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានប្រកាសថា លោកបានផ្ញើលិខិតទៅកាន់អង្គការសហប្រជាជាតិស្នើប្រើប្រាស់ឈ្មោះប្រទេសថ្មី គឺ Turkiye ជំនួស Turkey ។ ... Read More »
ភាគីជម្លោះនៅយេម៉ែនព្រមព្រៀងបន្តពន្យារពេលបទឈប់បាញ់បន្ថែម២ខែទៀត
កាលពីថ្ងៃទី២ខែមិថុនា តំណាងរដ្ឋាភិបាលយេម៉ែន និងក្រុមប្រដាប់អាវុធ ហ៊ូធី បានព្រមព្រៀងគ្នាពន្យារពេលបទឈប់បាញ់បន្ថែម២ខែទៀត ក្នុងពេលដែលបទឈប់បាញ់អស់សុពលភាពនៅវេលាម៉ោង១៩ ថ្ងៃទី ២ខែមិថុនា (ពេលវេលាក្នុងតំបន់)។ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ ... Read More »
ឆេះមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងមូស្គូ មានមនុស្សជាច្រើនជាប់ខាងក្នុង
អគ្គិភ័យបានឆាបឆេះក្នុងអគារ ការិយាល័យ Grand Setun Plaza ក្នុងទីក្រុងមូស្គូ នាថ្ងៃទី ៣ខែមិថុនា ។ ក្រុមពន្លត់អគ្កិភ័យបានទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីគ្រប់គ្រងស្ថានភាព។ សារព័ត៌មាន Interfax បានផ្សាយថា ក្រុមពន្លត់អគ្គិភ័យបានវាយតម្លៃថា ជាគ្រោះអគ្គិភ័យកម្រិតគ្រោះថ្នាក់បំផុត ... Read More »
ស្លាប់ដោយគ្រោះទឹកជំនន់នៅប្រេស៊ីលកើនឡើងខ្ពស់ជាបន្តបន្ទាប់
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់វាយប្រហារប្រទេសប្រេស៊ីលបណ្តាលឱ្យមានអ្នកស្លាប់និងបាត់ខ្លួនជាច្រើននាក់។ តាមការប្រកាសរបស់អាជ្ញាធរក្នុងតំបន់នៅប្រទេសប្រេស៉ីលបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មនុស្សយ៉ាងហោចណាស់ ក៏១២៦នាក់ដែរបានបាត់បង់ជីវិត ក្នុងគ្រោះរអិលបាក់ដី និងទឹកជំនន់ ដែលបង្កឡើងដោយបាតុភូតភ្លៀងធ្លាក់ខ្លាំងនៅឯភាគឦសានប្រេស៉ីល តាំងតែពីថ្ងៃទី២៥ ខែឧសភាមក។ មកទល់ពេលនេះមានមនុស្ស២នាក់ នៅកំពុងបន្តបាត់ខ្លួននៅឡើយ ដោយតែគ្រោះធម្មជាតិទាំងនោះ នៅក្នុងរដ្ឋ Pernambuco ខណៈដែលកិច្ចប្រឹងប្រែងស្វែងរកនិងជួយសង្រ្គោះកំពុងឈានដល់ដំណាក់កាលចុងក្រោយ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច