ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ... Read More »
ព័ត៌មានអន្តរជាតិ
ប្រាក់ចំណូលពីវិស័យទេសចរណ៍នៅអារ៉ាប់រួមកើនឡើងជាង៥ពាន់លានដុល្លារ
សារព័ត៌មាន WAMបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់នៃប្រទេសអារ៉ាប់រួម (UAE) បានប្រកាសនៅថ្ងៃទី១១ខែកញ្ញាថា ប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងប្រទេសនេះ បានកើនឡើងដល់ទៅជាង៥ពាន់លានដុល្លារក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២។ ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុង Abu Dhabi នាយករដ្ឋមន្ត្រី Sheikh Mohammed bin Rashid Al ... Read More »
លោក Ancelotti ស្ថិតក្នុងដំណើរវិជ្ជមានសម្រាប់ការបន្តកុងត្រាថ្មីជាមួយ Real Madrid
លោក Carlo Ancelotti មានក្តីសង្ឃឹមកម្រិតខ្ពស់នៅ Real Madrid ក្នុងស្ថានភាពនៃគ្រូបង្វឹក ព្រោះគ្មានកន្លែងណាដែលបុរសអ៊ីតាលីរូបនេះខ្វះខាតក្នុងការដឹកនាំនោះទេ។ បាល់ទាត់គឺល្អ ការឈ្នះ និងពានរង្វាន់នៅតែបន្តកើតមាន អ្នកគាំទ្រគោរពគាត់ ហើយគាត់ត្រូវបានគេស្រឡាញ់នៅក្នុងបន្ទប់សំលៀកបំពាក់។ ការចាប់ផ្តើមរដូវកាលដ៏ត្រចះត្រចង់របស់ Real ... Read More »
ពីធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ១១កញ្ញា នៅមន្ទីរបញ្ចកោណ
ប្រធានាធិបតីអាមេរិក លោកបៃឌិន និងពលរដ្ឋរាប់លាននាក់ នៅថ្ងៃទី១១ខែកញ្ញា (ពេលវេលានៅអាមេរិក) បានចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដោយការវាយប្រហារភេរវកម្ម កាលពី២១ឆ្នាំមុន។ ប្រធានាធិបតីបៃឌិនបានចូលរួមដាក់កម្រងផ្កានៅមន្ទីរបញ្ចកោណ ក្នុងពេលដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំង ។ នៅទីនោះលោកបៃឌិនបង្ហាញពីការគោរពស្រឡាញ់ដល់អ្នកដែលបានបាត់បង់ជីវិតក្នុងថ្ងៃអាក្រក់បំផុត ក្នុងទឹកដីអាមរិក ។ ចូលរួមនៅក្នុងពិធីនោះដែរមានគ្រួសារជនរងគ្រោះ ហើយបុគ្គលិកទប់ស្កាត់ពេលមានអាសន្ន ... Read More »
ក្រោយស្តេច Charles III ឡើងគ្រងរាជ្យ ប្រទេសមួយក្នុងក្រុមចំណុះស្តេចអង់គ្លេសបានសម្រេចបោះបង់របបរាជានិយម
ស្តេច Charles III នឹងត្រូវប្រឈមនូវវិបត្តិនៅក្នុងប្រទេសចំណុះអង់គ្លេស ក្រោយពេលនាយករដ្ឋមន្ត្រីនៃប្រទេស Barbuda និង Antigua ប្រកាសពីគម្រោងបោះឆ្នោតប្រជាមតិបញ្ចប់របបរាជានិយម ចំណុះស្តេចអង់គ្លេស ។ សារព័ត៌មាន Newsweek បានផ្សាយថា ស្តេច ... Read More »
Carlos Alcaraz ឈ្នះជើងឯក US Open ក្លាយជាកីឡាករវាយតឺន្នីសវ័យក្មេងជាងគេក្នុងពានរង្វាន់នេះ
កីឡាករវ័យវ័យសញ្ជាតិអេស្ប៉ាញ Carlos Alcaraz បានបំពេញសក្តានុពលរបស់គាត់ក្នុងនាមជាជើងឯក Grand Slam នាពេលអនាគត និងជាកីឡាករលំដាប់លេខ១ពិភពលោកដោយបានផ្តួលកីឡាករ Casper Ruud ក្នុងវគ្គផ្តាច់ព្រ័ត្រ US Open ដើម្បីសម្រេចបាននូវស្នាដៃទាំង១។ Alcaraz ... Read More »
អ៊ុយក្រែនដាច់អគ្គិសនីទ្រង់ទ្រាយធំនៅតំបន់ភាគខាងកើត
តំបន់ភាគខាងកើតអ៊ុយក្រែន បានដាច់អគ្គិសនីទ្រង់ទ្រាយធំ ហើយការដាច់នោះកើតឡើង ក្រោយទីក្រុងកៀវប្រកាសថា កម្លាំងទហានរុស្ស៊ីបានដកថយ។ សារព័ត៌មាន Al Jazeera បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បានចោទប្រកាន់ទីក្រុងមូស្គូមានចេតនាវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធ ទើបបណ្តាលឱ្យមានការដាច់ភ្លើងទ្រង់ទ្រាយធំ ។ ... Read More »
Real Madrid បំបាក់ Mallorca ៤ទល់១ បន្តឈរកំពូលតារាង La Liga
ក្រុមអធិរាជស Real Madrid បានបន្តឈរកំពូលតារាងក្រោយពីផ្តួលក្រុមភ្ញៀវ Mallorca នៅ Bernabeu និងរក្សាការឈ្នះ១០០% របស់ពួកគេក្នុងការចាប់ផ្តើមរដូវកាលនេះ។ ក្រុម Mallorca បាននាំមុខនៅតង់ទី១ នាទីទី៣៥ នៅពេលដែល VedatMuriqi ... Read More »
ចិនអរគុណរុស្ស៊ីដែលបានប្តេជ្ញាគាំទ្រចិនក្នុងបញ្ហាកោះតៃវ៉ាន់
ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានបង្ហាញពីការគាំទ្រដល់រដ្ឋាភិបាលទីក្រុងប៉េកាំងជុំវិញបញ្ហាកោះតៃវ៉ាន់ ហើយបានថ្កោលទោសយ៉ាងខ្លាំងដល់តំណាងរាស្ត្រអាមេរិក ដែលបានបំពេញទស្សនកិច្ចកោះតៃវ៉ាន់ជាបន្តបន្ទាប់។ ក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា យន្ដហោះចម្បាំងចិនចំនួន ១៧គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ខណៈដែលទីក្រុងប៉េកាំងនៅតែបន្តធ្វើសកម្មភាពយោធាក្បែរកោះតៃវ៉ាន់។ នេះបើតាមការដកស្រង់ការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ ... Read More »
អ៊ុយក្រែន ពិចារណាផ្តល់ធ្យូងដុតកម្តៅរដូវរងាដល់ប្រទេសប៉ូឡូញ
អ៊ុយក្រែនកំពុងពិចារណាផ្តល់ជំនួយបន្ទាន់ដល់ប្រទេសប៉ូឡូញ នៅធ្យូងសម្រាប់ដុតកម្តៅនៅរដូវរងារ ខាងមុខនេះ ដើម្បីជួយដល់ប្រទេសជិតខាងឆ្លងផុតរដូវរងារយ៉ាងសុខសាន្ត។ ប្រធានាធិបតីអ៊ុយក្រែន ក៏បានជំរុញឲ្យបង្កើនខ្សែភ្លើងចេញពីរោងចក្រអគ្គិសនីបរមាណូ Khmelnytskyi របស់អ៊ុយក្រែនទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយដល់ប្រទេសនេះទប់ទល់នឹងរដូវរងារខាងមុខ ។ ក្នុងពេលនេះដែរ សហភាពអឺរ៉ុប នៅថ្ងៃទី១១ ខែកញ្ញានេះ នឹងធ្វើការបោះឆ្នោតមួយលើការសម្រេចចិត្តថាតើត្រូវហាមឃាត់ការកាប់ឈើយកមកធ្វើអុស ... Read More »
ក្រដាស់ប្រាក់៤,៧លានសន្លឹកមានរូបព្រះមហាក្សត្រិយានីត្រូវបានផ្លាស់ប្តូរ
គម្រោងផ្លាស់ប្តូរក្រដាស់ប្រាក់ និងកាក់ប្រាក់មានរូបព្រះមហាក្សត្រិយានី Elizabeth II មានប្រមាណ៤,៧លានសន្លឹក មានតម្លៃរាប់សិបពាន់លានផោន ត្រូវបានប្តូរដោយរូបថ្មីរបស់ព្រះមហាក្សត្រ Charles III ។ ការផ្លាស់ប្តូរនឹងត្រូវធ្វើឡើងក្រោយព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានីបញ្ចប់ ។ ក្រដាស់ប្រាក់ ៤,៧ លានសន្លឹក ... Read More »
កាណាដា នូវែលហ្សេឡង់ និងអូស្ត្រាលី ប្រកាសទទួលស្គាល់ស្តេចអង់គ្លេស Charles III ជាប្រមុខរដ្ឋ
រដ្ឋាភិបាលកាណាដា នូវែលហ្សេឡង់ កាណាដា បានទទួលស្គាល់ស្តេច Charles III គឺជាប្រមុខរដ្ឋ មិនត្រឹមតែនៅក្នុងប្រទេសអង់គ្លេសទេ គឺនៅក្នុងប្រទេសចំនួន១៤ទៀតដែលជាប្រទេសចំណុះស្តេចអង់គ្លេស។ សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១១ខែកញ្ញា បានផ្សាយថា ស្តេច Charles III ... Read More »
រញ្ជួយដីកម្រិត៦,១រុិចទ័រនិង៥,៨រុិចទ័រនៅក្នុងប្រទេសឥណ្ឌូនេស៊ី
នៅថ្ងៃទី១០ខែកញ្ញា មានករណីរញ្ជួយដីកម្រិត៦,១រុិចទ័រ ធ្វើឱ្យកក្រើកតំបន់ Papua នៃប្រទេសឥណ្ឌូនេស៊ី ។ ក្រោយមកប៉ុន្មាននាទី ក៏មានការរញ្ជួយដីលើកទីពីរ មានកម្រិត៥,៨រ៉ិចទ័រផងដែរ។ តាមការលើកឡើងរបស់ក្រុមជំនាញអាមេរិក ការរញ្ជួយដីនៅក្នុងប្រទេសឥណ្ឌូនេសុីនេះមានជំរុញ ១៥គីឡូម៉ែត្រ។ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ... Read More »
ប្រធានក្លិប Nice សោកស្តាយចំពោះបញ្ហាហិង្សាក្នុងហេតុការណ៍ប្រកួតជាមួយក្រុម Cologne
ប្រធានក្លិប Nice លោក Jean-Pierre Rivere បានចាត់ទុកបញ្ហាហិង្សាហ្វូងមនុស្សដ៏ឃោរឃៅដែលបានកើតឡើងនៅកីឡដ្ឋាន Allianz Riviera មុនពេលការប្រកួតរបស់ក្រុមជាមួយនឹងក្រុម Cologne ថា “មិនអាចទទួលយកបាន” ។ ការប្រកួត Europa ... Read More »
រំលឹកឡើងវិញនូវទិដ្ឋភាពដ៏រន្ធត់ពីការវាយប្រហារភេរវកម្ម ១១កញ្ញា២០០១
ការរន្ធត់ចិត្តការភ័យខ្លាច…ដោយសារតែការវាយប្រហារភេរវកម្មនៅថ្ងៃទី ១១ខែកញ្ញា ឆ្នាំ២០០១ មិនបញ្ចប់នៅរយៈពេលមួយខែ មួយឆ្នាំ ឬ១០-២០ឆ្នាំនោះឡើយ គឺវាបានដក់ជប់ក្នុងអារម្មណ៍ពលរដ្ឋអាមេរិក រហូតដល់បច្ចុប្បន្ន នឹងបន្តទៅមុខទៀត។ ពេលវេលាដ៏រន្ធត់បំផុតរបស់ពលរដ្ឋអាមេរិក គឺចាប់ផ្តើមនៅវេលាម៉ោង៨និង៤៦នាទី ព្រឹកថ្ងៃទី ១១ខែកញ្ញាឆ្នាំ២០០១(ពេលវេលាអាមេរិក) ត្រូវនឹងថ្ងៃទី១២ខែកញ្ញាពេលវេលានៅកម្ពុជា ក្រុមភេរវកម្ម១៩នាក់បានប្លន់យន្តហោះដឹកអ្នកដំណើរដល់ទៅ៤គ្រឿង ... Read More »
Man Utd ត្រៀមបើកការពិភាក្សាជាមួយ Marcus Rashford លើកិច្ចសន្យាថ្មីចំពេលមានចំណាប់អារម្មណ៍ផ្ទេរ PSG
ក្លិបបិសាចក្រហម Manchester United ត្រៀមបើកការពិភាក្សាជាមួយខ្សែប្រយុទ្ធ Marcus Rashford ជុំវិញកុងត្រាថ្មីបន្ទាប់ពីការចាប់ផ្តើមដ៏អស្ចារ្យរបស់គាត់ក្នុងរដូវកាលថ្មី។ Rashford បានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុង៤ប្រកួតចុងក្រោយ រួមទាំងអ្វីដែលបង្ហាញថា ជាកីឡាករដែលជួយឲ្យឈ្នះ Liverpool និងរកបាន២គ្រាប់ក្នុងជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍ ៣-១ លើក្រុមកំពូលតារាង ... Read More »
ក្លិប Nottingham Forest យកបានខ្សែការពារ Aurier លើការផ្ទេរដោយមិនមានតម្លៃខ្លួន
ក្លិប Nottingham Forest បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិកូតឌីវ័រ Serge Aurier បន្ទាប់ពីការផុតកំណត់នៃកិច្ចសន្យារបស់គាត់នៅក្លិប Villarreal។ នេះបើយោងតាមក្លិបដែលបានផ្សព្វផ្សាយនៅ Premier League បានប្រកាសកាលពីថ្ងៃសុក្រ។ ខ្សែការពារស្តាំក្លាយរូបនេះជាកីឡាករទី២២របស់ Nottingham Forest ... Read More »
យប់នេះមានព្រះចន្ទពណ៌ទឹកក្រូច និងមូលបំផុតមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងមក
រាត្រីនេះព្រះចន្ទពេញវង់មូលបំផុតមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងមក ហើយមានពណ៌ទឹកក្រូច ចំថ្ងៃបុណ្យសែនព្រះខែរបស់ជនជាតិចិន វៀតណាម និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ី ។ សារមន្ទីរតារាសាស្ត្រ Chungju Guryeo ក្នុងប្រទេសកូរ៉េខាងត្បូងបានប្រកាសថា «ព្រះចន្ទពេញវង់មូលបំផុតមិនធ្លាប់មានរយៈពេល ១០០ឆ្នាំកន្លងមកកើតឡើងចំថ្ងៃបុណ្យសែនព្រះខែ។ ក្រៅពីពេញវង់ ព្រះចន្ទនៅយប់ពេញបូណ៌មីនេះមានពណ៌ទឹកក្រូច។ ព្រះចន្ទពណ៌ទឹកក្រូចត្រូវបានគេហៅថាជាព្រះចន្ទប្រមូលភោគផល ... Read More »
ឥណ្ឌាកាត់ទុក្ខទូទាំងប្រទេសដល់ការយាងចូលព្រះពិរាល័យរបស់ព្រះមហាក្សត្រិយានីអេលីហ្សាបេត II
ប្រមុខដឹកនាំឥណ្ឌាបានបញ្ជាក់ថា ព្រះមហាក្សត្រិយានី Elizabeth II គឺជាបុគ្គលគាំទ្រយ៉ាងសកម្មដល់សម័យកាលបច្ចុប្បន្ន ព្រះអង្គមានព្រះទ័យសប្បុរសធម៌ និងភាពជាអ្នកដឹកនាំដែលបំផុសគំនិតសម្រាប់ជាតិ និងប្រជាជនអង់គ្លេស។ រដ្ឋាភិបាលឥណ្ឌាបានប្រកាសយកថ្ងៃទី១១ខែកញ្ញាជាថ្ងៃកាន់ទុក្ខដើម្បីគោរព្ធដល់ព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយានី Elizabeth II ។ ប្រធានាធិបតីឥណ្ឌាលោកស្រី Droupadi Murmu ... Read More »
អាល្លឹម៉ង់បង្ហាញការខកចិត្តយ៉ាងខ្លាំងដែលប្រទេសជិតខាងបដិសេធចែករំលែកឧស្ម័នហ្គាស
មន្ត្រីអាល្លឺម៉ង់បានព្រមានថា វិបត្តិកង្វះថាមពលនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អឺរ៉ុបនឹងកាន់តែអាក្រក់ទៅ ដោយសារតែអឺរ៉ុបខ្វះសាមគ្គីភាព ហើយប្រទេសជិតខាងមិនចែករំលែកថាមពលគ្នា។ សារព័ត៌មាន RT របស់រុស្ស៊ីបានផ្សាយថា នៅក្នុងរបាយករណ៍ផ្ញើទៅកាន់គណៈកម្មការបង្កើតច្បាប់ នៅក្នុងគណៈកម្មការអាកាសធាតុនិងថាមពលរបស់សភាអាល្លឺម៉ង់កន្លងមក រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck បានឱ្យដឹងថា ប្រទេសជិតខាងអាល្លឺម៉ង់ ... Read More »
បណ្តាប្រទេសCommonwealth កាន់ទុក្ខម្ចាស់ក្សត្រី Elizabeth II
បណ្តាប្រទេស Commonwealth ឬហៅថា (ប្រទេសដែលចំណុះស្តេចអង់គ្លេស) មាន១៤ប្រទេស បានសម្រេចចូលរួមកាន់ទុក្ខដល់ការយាងចូលព្រះពិរាល័យរបស់ព្រះមហាក្សត្រិយានី Elizabeth II។ នៅល្ងាចថ្ងៃទី៩ខែកញ្ញា អូស្ត្រាលីបានបាញ់កាំភ្លើងធំ៩៦គ្រាប់នៅក្បែរអគាររដ្ឋសភា ក្នុងរដ្ឋធានី Canberra ដើម្បីជាការគោរពដល់ព្រះមហាក្សត្រិយានីដែលជាប្រមុខរដ្ឋនិងក្រុមប្រទេស Commonwealth ។ ... Read More »
កាណាដាអនុម័តវ៉ាក់សាំងចាក់ជូនកុមារចាប់ពីអាយុ៦ខែដល់៤ឆ្នាំ
ក្រសួងសុខាភិបាលកាណាដា បានអនុម័តវ៉ាក់សាងបង្ការកូវីដ-១៩ ដូសទីបីសម្រាប់ចាក់ជូនកុមារមានអាយុក្រោម៥ឆ្នាំដោយមានគម្លាតពីគ្នា៣សប្តាហ៍សម្រាប់ដូសទីមួយនិងទីពីរ ហើយ៨សប្តាហ៍សម្រាប់ដូសទីពីរនិងដូសទីបី។ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសុខាភិបាលកាណាដាបានអនុម័តវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer សម្រាប់ចាក់ជូនកុមារមានអាយុចាប់ពី៦ខែឡើងដល់៤ឆ្នាំ។ ក្រោយការវាយតម្លៃត្រួតពិនិត្យ យ៉ាងល្អិតល្អន់ ក្រសួងសុខាភិបាល បានសម្រេចថា វ៉ាក់សាំងនេះមានផលប្រយោជន៍ខ្ពស់សម្រាប់ការពារកុមាររួចផុតពីកូវីដ-១៩។ ... Read More »
ប្រមុខដឹកនាំណាតូព្រមានថាអ៊ុយក្រែននឹងដួលរលំក្នុងពេលខាងមុខ
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឱ្យដឹងថា ដើម្បីបញ្ចៀសពីការដួលរលំ ទីក្រុងកៀវចាំបាច់ត្រូវតែតស៊ូធ្វើសង្គ្រាមជាមួយរុស្ស៊ី។ អ៊ុយក្រែនកំពុងតែត្រៀមលក្ខណៈឈានដួលក្នុងរដូវរងាដ៏លំបាក ។ លោក Jens Stoltenberg បានលើកឡើងថា អ៊ុយក្រែនត្រូវតែបន្តធ្វើសង្គ្រាមជាមួយរុស្ស៊ីទៀត បើមិនដូច្នោះទេ ... Read More »
មហាក្សត្រថ្មីអង់គ្លេសថ្លែងសុន្ទរកថាដំបូងទៅកាន់ប្រជាពលរដ្ឋ
ស្តេច Charles បានសន្យាថានឹងបំពេញរាជកិច្ច “ដោយភាពស្មោះត្រង់ ការគោរព និងសេចក្តីស្រឡាញ់” ដូចដែលព្រះមាតាជាទីស្រឡាញ់របស់ព្រះអង្គ គឺព្រះមហាក្សត្រី Elizabeth II បានធ្វើអស់រយៈពេលជាង៧ទសវត្សរ៍មកហើយ។ នៅក្នុងសុន្ទរកថាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ ក្នុងព្រះតំណែងជាព្រះមហាក្សត្រ ព្រះអង្គម្ចាស់ Charles ... Read More »
ព្រឹត្តិការណ៍កីឡាត្រូវបានផ្ទាកបន្ទាប់ពីការសោយទីវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II
កីឡាប្រណាំងសេះត្រូវបានបញ្ឈប់កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីការសោយទីវង្គតរបស់ព្រះមហាក្សត្រីយានី Elizabeth II នៃប្រទេសអង់គ្លេស ខណៈដែលការប្រកួតកាលពីថ្ងៃសុក្រក្នុងការប្រកួតសាកល្បងរវាងប្រទេសអង់គ្លេស និងអាហ្វ្រិកខាងត្បូងត្រូវបានផ្អាកដែរ។ ការប្រជុំប្រណាំងនៅថ្ងៃសុក្រទាំងអស់ក្នុងប្រទេសអង់គ្លេសក៏ត្រូវបានលុបចោលផងដែរ រួមជាមួយនឹងការប្រកួតកីឡា Cricket Rachael Heyhoe Flint នៅថ្ងៃដដែល។ ចំណែកថ្ងៃទីពីរនៃការប្រកួត PGA ... Read More »
ពលរដ្ឋរុស្ស៊ី៤៤លាននាក់ទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំក្នុងតំបន់
រុស្ស៊ីបានចាប់ផ្តើមបោះឆ្នោតជ្រើសរើសអភិបាលខេត្ត-ក្រុង និងក្រុមប្រឹក្សាឃុំសង្កាត់ចាប់ពីថ្ងៃទី ៩ដល់ថ្ងៃទី១១ខែកញ្ញា ដោយមានពលរដ្ឋ៤៤លាននាក់ចូលរួមបោះឆ្នោត។ ពលរដ្ឋជាង៤៤លាននាក់នឹងបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋចំនួន១៤ ក្រុមប្រឹក្សាបង្កើតច្បាប់ចំនួន៦ និងក្រុមប្រឹក្សាឃុំសង្កាត់នៅតំបន់ចំនួន១២ រួមទាំងទីក្រុងមូស្គូផងដែរ។ តាមការលើកឡើងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិរុស្ស៊ីបានឱ្យដឹងថា ថ្ងៃបោះឆ្នោតផ្លូវការគឺនៅថ្ងៃទី១១ខែកញ្ញា ប៉ុន្តែពលរដ្ឋអាចទៅបោះឆ្នោតបានចាប់ពីថ្ងៃទី៩ខែកញ្ញា ដើម្បីផ្តល់លក្ខណៈងាយស្រួលដល់ពលរដ្ឋ។ ក្រៅពីការបោះឆ្នោតផ្ទាល់ ពលរដ្ឋក៏អាចបោះឆ្នោតតាមអនឡាញផងដែរ។ សមាជិកបង្កើតច្បាប់សហភាព ... Read More »
កូរ៉េខាងជើងប្រកាសផ្លូវការពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩
កូរ៉េខាងជើងបានសម្រេចដំណើរការចាក់វ៉ាក់សាំងបង្កា៛កូវីដ-១៩ ចាប់ពីខែវិច្ឆិកាឆ្នាំ២០២២ តទៅ ដោយបារម្ភពីការថយចុះនៃអង្គបដិប្រាណ ក្នុងរដូវរងាខាងមុខ។ សារព័ត៌មាន Rodong Sinmun របស់កូរ៉េខាងជើង នៅថ្ងៃទី៩ខែកញ្ញា បានផ្សាយថា ប្រទេសនេះនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចាប់ពីខែវិច្ឆិកាឆ្នាំ២០២២ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅរដូវរងាខាងមុខ។ ... Read More »
ព្រះរាជពិធីបុណ្យព្រះសពដ៏កម្រសម្រាប់ព្រះមហាក្សត្រិយានីអេលីហ្សាបែតទីពីរ
ក្រោយព្រះមហាក្សត្រីអង់គ្លេស អេលីហ្សាបែតទីពីរទ្រង់យាងចូលទិវង្គតមក ចក្រភពអង់គ្លេស បានសម្រេចរៀបចំព្រះរាជពិធីបុណ្យព្រះសពរយៈពេល១០ថ្ងៃ ដើម្បីជាការគោរពដល់ព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រដែលគ្រងរាជសម្បត្តិយូរបំផុត គឺមានរយៈពេលជាង៧០ឆ្នាំ។ ពិភពលោកនឹងមើលឃើញព្រះរាជពិធីបុណ្យសពដែលបានរៀបចំយ៉ាងល្អិតល្អន់បំផុតមិនធ្លាប់មាន ដោយមានការបាញ់កាំភ្លើងធំ វាយជួងទូទាំងប្រទេស និងមានពលរដ្ឋរាប់សិបលាននាក់ចូលរួម។ ព្រះរាជពិធីបុណ្យព្រះសពថ្វាយព្រះមហាក្សត្រិយានីមានឈ្មោះថា «ស្ពានឡុងដុង» ដែលបានត្រៀមលក្ខណៈជាច្រើនឆ្នាំកន្លងមកហើយ ដោយសារតែព្រះមហាក្សត្រិយានីមានព្រះជន្មចាស់ជរាទៅហើយ។ ... Read More »
ឥណ្ឌានិងចិនដកទាហានចេញពីតំបន់ព្រំដែន ក្រោយរយៈពេល២ឆ្នាំប្រឈមមុខតានតឹងដាក់គ្នា
កម្លាំងទាហានឥណ្ឌានិងចិន បានសម្រេចដកទ័ពចេញពីតំបន់ព្រំដែន Gogra-Hotsprings ភាគខាងលិចជើងភ្នំហិមពាន្ត(Himalaya)នៅថ្ងៃទី ៨ខែកញ្ញា ក្រោយរយៈពេល២ឆ្នាំ ប៉ះទង្គិចគ្នានៅព្រំដែនធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរធ្លាក់ចុះ។ សារព័ត៌មាន Reuters នៅថ្ងៃសុក្រទី៩ ខែកញ្ញា ឆ្នាំ២០២២ ការសម្រេចដកកងទ័ពចេញខាងលើនេះ ធ្វើឡើងមុនពេលកិច្ចប្រជុំនៅប្រទេសអ៊ូបេគីស្ថាន ជាទីដែលប្រធានាធិបតីចិន ... Read More »
កូរ៉េខាងជើងអនុម័តច្បាប់ប្រើប្រាស់គ្រាប់បែកបរមាណូ
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សាយនៅថ្ងៃទី៩ខែកញ្ញាថា ប្រទេសនេះបានអនុម័តច្បាប់ វាយប្រហារដោយអាវុធបរមាណូ ហើយប្រកាសថាកូរ៉េខាងជើងគឺជាប្រទេសមហាអំណាចបរមាណូមិនអាចកែប្រែបាន។ សារព័ត៌មានជាតិកូរ៉េខាងជើង បានឱ្យដឹងថា «ប្រសិនបើទីបញ្ជាការគ្រប់គ្រងអាវុធបរមាណូរបស់កូរ៉េខាងជើងរងការវាយប្រហារនោះ ប្រទេសនេះនឹងបើកការវាយបកវិញភ្លាមៗដោយអាវុធបរមាណូ»។ អាមេរិកនិងកូរ៉េខាងត្បូងក៏ដូចជាប្រទេសសម្ព័ន្ធមិត្តកំពុងតែស្វែងរកការបង្កើនការដាក់គំនាបទៅលើកូរ៉េខាងជើងចំពោះការសាកល្បងកាំជ្រួចមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ មកទល់ពេលនេះ ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើងមិនមានតម្លៃទៀតឡើយ។ នៅពេលថ្មីៗនេះ កូរ៉េខាងត្បូង និងអាមេរិកបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាទ្រង់ទ្រាយធំក្រោយរយៈពេល៤ឆ្នាំបានផ្អាក ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច