តម្លៃថាមពលនិងប្រាក់ចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃបានកើនឡើងខ្ពស់ កំពុងបង្កឱ្យមានវិបត្តិក្នុងសង្គមអឺរ៉ុបទាំងមូល ពិសេសគឺនៅរដូវរងាខាងមុខ។ ការខកចិត្តរបស់ប្រជាពលរដ្ឋទៅលើការដឹកនាំរបស់រដ្ឋាភិបាលក៏បានកើនឡើងក្នុងប្រទេសជាច្រើន បង្ខំឱ្យពលរដ្ឋដង្ហែក្បួនបាតុកម្មនៅតាមទីក្រុងធំៗក្នុងតំបន់អឺរ៉ុប។ តាមរបាយការណ៍ថ្មីបំផុតដែលបានប្រកាសនៅដើមខែកញ្ញារបស់ក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រសកលបង្ហាញឱ្យឃើញថា អង់គ្លេស ប្រឈមវិបត្តិសង្គមជាង៥០% ក្នុងចំណោមជិត២០០ប្រទេសដែលបានវាយតម្លៃពីវិបត្តិក្នុងសង្គម។ កាលពីចុងសប្តាហ៍កន្លងមក មានពលរដ្ឋប្រមាណ៧ម៉ឺននាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅក្នុងទីក្រុង ប្រាហា(Praha) នៃប្រទេសសាធារណរដ្ឋឆេក ប្រឆាំងនឹងវិបត្តិកង្វះថាមពល និងតម្លៃអគ្គិសនី ... Read More »
ព័ត៌មានអន្តរជាតិ
Rafael Nadal ផ្តួល Richard Gasquet ឈានទៅជុំទី៤ក្នុងព្រឹត្តិការណ៍ US Open
កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Rafael Nadal បានបន្តដំណើរស្វែងរកជ័យជម្នះរបស់គាត់សម្រាប់ជើងឯក Grand Slam លើកទី៣ នៃឆ្នាំ២០២២នេះជាមួយនឹងជ័យជម្នះលើកីឡាករ Richard Gasquet ដើម្បីឈានដល់ជុំទី៤នៃព្រឹត្តិការណ៍ US Open កាលពីរាត្រីថ្ងៃអាទិត្យ។ Nadal ... Read More »
ចិនអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ជាប្រភេទហឺតលើកដំបូង
ចិនបានក្លាយទៅជាប្រទេសដំបូងគេបង្អស់ដែលបានអនុម័តវ៉ាក់សាំងបង្ការកូវីដ-១៩ដែលជាប្រភេទហឺត មិនមែនចាក់តាមម្ជុលនោះទេ ។ វ៉ាក់សាំងនេះផលិតដោយ ក្រុមហ៊ុន CanSino Biologics មានទីតាំងនៅទីក្រុង Tianjin ប្រទេសចិន។ តាមសារព័ត៌មាន The Straits Times បានផ្សាយថា ... Read More »
តម្លៃហ្គាសដែលពលរដ្ឋរុស្ស៊ីនិងពលរដ្ឋនៅអឺរ៉ុបប្រើប្រាស់មានតម្លៃខុសគ្នា៤០ដង
ក្នុងពេលដែលពលរដ្ឋនៅក្នុងតំបន់អឺរ៉ុបកំពុងតែប្រឈមនឹងកង្វះថាមពលហើយតម្លៃថាមពលនោះក៏កើនឡើងខ្ពស់ ផ្ទុយទៅនឹងជនជាតិរុស្ស៊ីដែលកំពុងតែប្រើប្រាស់ហ្គាសក្នុងតម្លៃទាបជាងតំបន់អឺរ៉ុបដល់ទៅ២០ដងឯណោះ។ ឆ្លើយតបទៅនឹងបណ្តាញទូរទស្សន៍ Rossiya1 នៅថ្ងៃទី ៤ខែកញ្ញា លោក Alexander Novak បានបញ្ជាក់ថា ការកើនឡើងតម្លៃថាមពលនៅអឺរ៉ុបមិនប៉ះពាល់ដល់ពលរដ្ឋរុស្ស៊ីនោះឡើយ ដោយសារតែប្រព័ន្ធផ្គត់ផ្គង់ថាមពលនៅរុស្ស៊ីទទួលបានការធានាជានិច្ច។ លោក Alexander Novak ... Read More »
លួចយន្តហោះ បញ្ជាឱ្យហោះបាន តែមិនចេះបញ្ជាឱ្យចុះចត
ក្រោយលួចយន្តហោះធុនតូចមួយគ្រឿង បុគ្គលិកចាក់សាំង នៅអាកាសយានដ្ឋាន បានបញ្ជាយន្តហោះ ហោះហើរជុំវិញលើដែនអាកាសជាច្រើនម៉ោង ដោយមិនចេះបញ្ជាយន្តហោះឲ្យចុះចតនោះឡើយ មិនតែប៉ុណ្ណោះក៏បានព្រមានបើកបុក Walmart ទៀតផង។ លោក Cory Wayne Patterson អាយុ២៩ឆ្នាំ បង្ហោះសារ ... Read More »
សេតវិមានស្នើចំណាយប្រាក់បន្ថែមទៅលើមូលនិធិប្រឆាំងកូវីដ-១៩និងជំងឺអុតស្វា
សេតវិមានអាមេរិកបានស្នើសភាអនុម័តទឹកប្រាក់បន្ថែម២៦ពាន់លានដុល្លារដើម្បីបំពេញតម្រូវការរយៈពេលខ្លី ក្នុងនោះមានការធ្វើតេស្ត ស្រាវជ្រាវ និងផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ក៏ដូចជាជំងឺអុតស្វា ។ តាមគម្រោង ទឹកប្រាក់ជាង២២ពាន់លានដុល្លារសម្រាប់មូលនិធិទប់ស្កាត់កូវីដ-១៩ និងទឹកប្រាក់៣,៩ពាន់លានដុល្លារសម្រាប់ទប់ស្កាត់ជំងឺអុតស្វា ។ មន្ត្រីក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិនបានបញ្ជាក់ថា ប្រសិនបើមិនមានប្រាក់ចំណាយបន្ថែមនោះទេ នឹងពិបាកក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏ដូចជាអុតស្វា។ តាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers ... Read More »
Rashford ជួយឱ្យ Man United បញ្ចប់ភាពមិនដែលចាញ់របស់ Arsenal
កីឡាករ Marcus Rashford បានស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់ជួយឲ្យក្រុម Manchester United បានទទួលជ័យជម្នះចំនួន៤លើកជាប់ៗគ្នា និងបានបញ្ចប់ការចាប់ផ្តើមដ៏ល្អឥតខ្ចោះ និងភាពមិនដែលចាញ់របស់ក្រុមArsenal ក្នុងរដូវកាល Premier League ជាមួយនឹងជ័យជម្នះ ៣-១ នៅកីឡដ្ឋាន ... Read More »
សោកនាដកម្មវាយប្រហារដោយកាំបិតនៅកាណាដាស្លាប់១០នាក់របួស១៥នាក់
កម្លាំងប៉ូលិសកាណាដាបានប្រកាសឱ្យដឹងថា មានមនុស្ស ១០នាក់ស្លាប់ និង១៥នាក់រងរបួស នៅក្នុងហេតុការណ៍វាយប្រហារដោយកាំបិតក្នុងតំបន់ Saskatchewan ប្រទេសកាណាដា នាថ្ងៃទី៤ខែកញ្ញា ។ តាមការប្រកាសរបស់ស្នងការប៉ូលិសកាណាដា (RCMP) បានបញ្ជាក់ថា «យើងបានរកឃើញសាកសពជនរងគ្រោះ១០នាក់និងអ្នករងរបួសជាច្រើន ក្រោយជនដៃដល់បានប្រើកាំបិតវាយប្រហារចាក់មនុស្សជាច្រើនកន្លែងនៅក្នុងខេត្ត Saskatchewan ... Read More »
អ្នកចាំទីម្នាក់ត្រូវបណ្តេញចេញដោយសារបត់ជើងតូចក្នុងពេលប្រកួតជម្រុះ FA Cup
អ្នកចាំទី Connor Maseko ត្រូវបានបណ្តេញចេញដោយសារការបត់ជើងតូចក្នុងកំឡុងការប្រកួតវគ្គជម្រុះជុំទី១នៃពានរង្វាន់អង់គ្លេស FA Cup កាលពីថ្ងៃសៅរ៍កន្លងទៅ។ Maseko ដែលលេងឱ្យក្រុម Blackfield & Langley កម្រិតទី៩ ត្រូវបានពិន័យកាតក្រហមនៅនាទីទី៧៦នៃការស៊ុតបាល់បញ្ចូលទីដោយគ្មានគ្រាប់បាល់ជាមួយក្រុម Shepton ... Read More »
ថៃប្រឈមការលិចលង់នៅតំបន់ឧស្សាហកម្មសំខាន់ៗក្នុងប្រទេសនេះ
គ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០១១ បានបន្សល់ស្លាកស្នាមនៃការបំផ្លាញទ្រង់ទ្រាយធំដល់សេដ្ឋកិច្ចប្រទេសនេះ ពិសេសគឺបណ្តារោងចក្រនៅក្នុងទីក្រុងអាយុធ្យា ដែលជាតំបន់ប្រមូលផ្តុំវិស័យឧស្សាហកម្ម ។ ក្រសួងឧស្សាកម្មថៃបានស្នើដល់តំបន់ឧស្សាហកម្មចំនួន៦៧នៅទូទាំងប្រទេសចាត់វិធានការទប់ស្កាត់គ្រោះទឹកជំនន់ ខណៈដែលតំបន់មួយចំនួនប្រឈមនឹងគ្រោះទឹកជំនន់ទ្រង់ទ្រាយធំមិនធ្លាប់មានរយៈពេល១១ឆ្នាំកន្លងមក។ លោក Veeris Ammarapala ប្រធានស្ថាប័នគ្រប់គ្រងអចលនទ្រព្យ ឧស្សាហកម្មថៃ (IEAT) បានឱ្យដឹងថា ... Read More »
ដាក់គំនាបតម្លៃប្រេងរុស្ស៊ី ប្រទេសG7កំពុងអូសទាញប្រទេស OPEC ចូលក្នុងសង្គ្រាមថាមពល
ក្រុមអ្នកឯកទេសបានលើកឡើងថា ការណ៍ដែលប្រទេស G7 ដាក់គំនាបទៅលើតម្លៃប្រេង របស់រុស្ស៊ីនឹងមិនមានប្រសិទ្ធភាពនោះឡើយ ផ្ទុយទៅវិញបានជំរុញឱ្យប្រទេសនាំប្រេងចេញ OPEC ធ្លាក់នៅក្នុងស្ថានភាពត្រូវបង្កើនទិន្នផលដើម្បីប្រជែងជាមួយរុស្ស៊ី។ ក្រសួងហិរញ្ញវត្ថុបណ្តាប្រទេស G7 បានព្រមព្រៀងគ្នាដាក់គំនាបតម្លៃថាមពលរុស្ស៊ី ដែលចូលជាធរមាននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២២ចំពោះប្រេងឆៅរបស់រុស្ស៊ី ... Read More »
ស្លាប់ដោយគ្រោះទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថានកើនឡើងដល់១,២៦៥នាក់
សារព័ត៌មាន CGTN នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា មកទល់ពេលនេះ ផ្ទៃដីប្រទេសប៉ាគីស្ថានប្រមាណជាង ៣០ភាគរយកំពុងស្ថិតនៅក្រោមលិចលង់ ខណៈដែលទឹកហាក់មិនទាន់ចាប់ផ្តើមស្រកចុះទៅវិញនៅឡើយ។ រីឯចំនួនអ្នកដែលបានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់នេះវិញនៅតែបន្តកើនឡើងជាលំដាប់។ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍សប្តាហ៍នេះបានឱ្យដឹងថា ១ភាគ៣នៃផ្ទៃប្រទេសស្ថិតក្រោមការជន់លិច ក្នុងនោះដីកសិកម្មគឺជិត១លានហិកតា ... Read More »
បាតុកម្មប្រឆាំងរដ្ឋាភិបាល សហគមន៍អឺរ៉ុបនិងណាតូនៅសាធារណរដ្ឋឆេក
មានក្រុមបាតុករប្រមាណ៧ម៉ឺននាក់បានចូលរួមធ្វើបាតុកម្មនៅក្នុងទីក្រុង Prague នៃប្រទេសសាធារណរដ្ឋឆេក ដើម្បីប្រឆាំងនឹង សហគមន៍អឺរ៉ុប អង្គការណាតូ ដោយសារតែវិបត្តិកង្វះថាមពល។ សារព័ត៌មាន រ៉យទ័រ បានផ្សាយថា ការធ្វើបាតុកម្មដោយមានការចូលរួមពីបណ្តាគណបក្សនយោបាយនៅក្នុងទីលាន Wenceslas ក្នុងទីក្រុង Prague នាថ្ងៃទី៣ខែកញ្ញា ... Read More »
អ្នកប្រដាល់ MMA ជប៉ុន Asakura នឹងប៉ះ Floyd Mayweather នៅខែកញ្ញានេះក្នុងទីក្រុងតូក្យូ
អ្នកប្រដាល់មិនដែលចាញ់វ័យ៤៥ឆ្នាំ Floyd Mayweather នឹងតទល់ជាមួយអ្នកវាយក្នុងទ្រុង MMA ជនជាតិជប៉ុន Mikuru Asakura នៅក្នុងកម្មវិធីប្រកួត RIZIN Fight Pass ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី២៥ ... Read More »
FIFA បានកំណត់កាលបរិច្ឆេទសម្រាប់ការប្តឹងឧទ្ធរណ៍របស់ឈីលីលើកីឡាករអេក្វាឌ័រលេងក្នុងជម្រុះ World Cup
ស្ថាប័នបាល់ទាត់ពិភពលោក FIFA នឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខ លើករណីកីឡាករអេក្វាឌ័រ ដែលឈីលីអះអាងថា បានចូលលេង ខណៈដែលមិនមានសិទ្ធិក្នុងការប្រកួតជម្រុះ World Cup។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅចុងសប្តាហ៍នេះ។ សមាគមបាល់ទាត់ឈីលីបានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តកាលពីថ្ងៃទី១០ ខែមិថុនារបស់ ... Read More »
សហព័ន្ធកីឡាវាយសីពិភពលោកលុបចោលព្រឹត្តិការណ៍ Hong Kong Open ដោយសារការរឹតបន្តឹងវិធានការកូវីដ-១៩
សហព័ន្ធកីឡាវាយសីពិភពលោក (BWF) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញាថា ព្រឹត្តិការណ៍ Hong Kong Open ដែលនឹងត្រូវធ្វើឡើងក្នុងខែវិច្ឆិកា ត្រូវបានលុបចោលជាលើកទី៣ ជាប់ៗគ្នា ដោយសារជំងឺរាតត្បាត COVID-19 ដែលកំពុងបន្ត ... Read More »
អុីរ៉ង់ចាប់បាននាវាគ្មានមនុស្សបើករបស់អាមេរិក២គ្រឿង, អាមេរិកទាមទារយកវិញ
កន្លងមកអុីរ៉ង់ចាប់បានយន្តហោះគ្មានមនុស្សបើកដ៏ទំនើបរបស់អាមេរិកដែលមានបច្ចេកវិទ្យាទំនើបៗនិងសំខាន់ៗបំផុត ជួយឱ្យអុីរ៉ង់សម្រេចបានគោលដៅក្នុងការផលិតយន្តហោះគ្មានមនុស្សបើកជាច្រើន ។ នៅពេលនេះដែរបច្ចេកវិទ្យានាវាគ្មានមនុស្សបើករបស់អាមេរិកអាចនឹងធ្លាក់ចូលក្នុងដៃអុីរ៉ង់បន្តទៀត។ ទាំងនោះហើយបានជា សហរដ្ឋអាមេរិកបានដាក់សម្ពាធបង្ខំជាលើកទី២នៅក្នុងសប្ដាហ៍នេះឱ្យអ៉ីរ៉ង់ប្រគល់ «កូននាវាគ្មានមនុស្សបើក» ចំនួន២គ្រឿងដែលត្រូវបានកងទ័ពជើងទឹកអ៉ីរ៉ង់រឹបអូសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះបានទទួលស្គាល់ថាកងទ័ពជើងទឹករបស់ខ្លួនពិតជាបានរឹបអូសកូននាវាគ្មានមនុស្សបើក ២គ្រឿងរបស់សហរដ្ឋអាមេរិកនៅឯតំបន់សមុទ្រក្រហមពិតមែន។ ក៏ប៉ុន្តែបានចោទប្រកាន់ថាកូននាវាគ្មានមនុស្សបើកទាំង២គ្រឿងនេះបានបំពានបទដ្ឋានសុវត្ថិភាពសមុទ្រ។ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានគូសបញ្ជាក់ដូច្នេះថា «នាវាចម្បាំង Jamaran ... Read More »
ជនភៀសខ្លួន៨នាក់ស្លាប់ពេលព្យាយាមឆ្លងទន្លេចូលអាមេរិក
យ៉ាងហោចណាស់ក៏មានជនភៀសខ្លួន៨នាក់ដែរត្រូវបានគេរកឃើញស្លាប់ពេលព្យាយាមឆ្លងទន្លេ Rio Grande ពីប្រទេសម៉ិចស៊ីកូ ចូលទឹកដីអាមេរិក។ មន្ត្រីការពារព្រំដែនអាមេរិកបានឱ្យដឹងថា យើងបានរកឃើញសាកសព៦នាក់ក្នុងពេលព្យាយាមជួយសង្គ្រោះក្រុមជនភៀសខ្លនដែលព្យាយាមចូលអាមេរិក។ ក្នុងថ្ងៃជាមួយគ្នានោះដែរ កម្លាំងការពារព្រំដែនម៉ិចស៊ីកូ ក៏បានរកឃើញសាកសពមនុស្ស២នាក់ផងដែរនៅដងទន្លេ Rio Grande ។ តាមការប្រកាសរបស់មន្ត្រីអាមេរិកបានឱ្យដឹងថា អ្នកដែលស្លាប់ដោយលង់ទឹកគឺបានព្យាយាម ... Read More »
វាយប្រហារគ្រាប់បែកនៅព្រះវិហារ ក្នុងប្រទេសអាហ្វហ្គានីស្ថានស្លាប់និងរបួសជាង៤០នាក់
ការវាយប្រហារគ្រាប់បែកទៅលើព្រះវិហារអ៊ិស្លាមនិកាយស៊ីអុីត គឺព្រះវិហារ Guzargah ក្នុងពេលដែលសាសនិកកំពុងតែធ្វើពិធីបួងសួងនៅក្នុងទីក្រុង Herat ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ គ្រាប់បែកបានផ្ទុះនៅវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី ២ខែកញ្ញា(ពេលវេលាក្នុងតំបន់)។ រូបភាពបានបង្ហោះនៅលើសារព័ត៌មាន Khaama Press របស់អាហ្វហ្គានីស្ថានបានបង្ហាញថា នៅមុខព្រះវិហារ ... Read More »
ចិនខឹងសម្បាយ៉ាងខ្លាំងក្រោយអាមេរិកសម្រេចលក់អាវុធឱ្យកោះតៃវ៉ាន់មានតម្លៃ១,១ពាន់លានដុល្លារ
កិច្ចព្រមព្រៀងលក់អាវុធឱ្យកោះតៃវ៉ាន់ដែលមានប្រព័ន្ធរ៉ាដាតាមដាន និងកាំជ្រួចមីស៊ីលប្រឆាំងនាវាចម្បាំង និងប្រព័ន្ធការពារដែនអាកាស បានកើតឡើងក្រោយពេលដែលប្រធានរដ្ឋសភាអាមេរិកលោកស្រីNancy Pelosiបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ក្រោយពីខកខានអស់រយៈពេល២៥ឆ្នាំកន្លងមក ។ បន្ទាប់មកក៏មានតំណាងរាស្ត្រអាមេរិកជាច្រើនរូបមកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ផងដែរ ដែលជាហេតុធ្វើឱ្យចិនខឹងសម្បាយ៉ាងខ្លាំង។ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា ... Read More »
ទីបំផុត Man City នាំយកខ្សែការពារ Manuel Akanji ពី Dortmundក្នុងកិច្ចសន្យា៥ឆ្នាំ
ក្លិបយក្សនៅអង់គ្លេស មេឃខៀវ Manchester City បានចុះហត្ថលេខាលើខ្សែការពារសញ្ជាតិស្វីស Manuel Akanji ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ កីឡាករវ័យ២៧ឆ្នាំរូបនេះបានចូលរួមពីក្លិប Borussia Dortmund ជាកន្លែងដែលគាត់បានបង្ហាញខ្លួន១៥៨ប្រកួតចាប់តាំងពីខែមករា ឆ្នាំ២០១៨។Akanji លេងឱ្យជម្រើសជាតិស្វីសចំនួន៤១ប្រកួត និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រកួតជម្រុះ World ... Read More »
រុស្ស៊ីបិទបំពង់បង្ហូរឧស្ម័ន Nord Stream1ទៅកាន់អឺរ៉ុបដោយគ្មានកំណត់
អឺរ៉ុបប្រឈមនឹងវិបត្តិកាន់តែខ្លាំង នៅរដូវរងាខាងមុខ ក្រោយពេលក្រុមហ៊ុនថាមពល Gazprom របស់រុស្ស៊ីប្រកាសថា នឹងបិទបំពង់បង្ហូរនេះដោយគ្មានកំណត់ពេលបើកឡើងវិញនោះឡើយដោយសារតែបានរកឃើញមានការបែកធ្លាយហ្គាស។ នៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុន Gazprom បានបញ្ជាក់យ៉ាងច្បាស់ថា «ការបញ្ជូនថាមពលហ្គាសទៅកាន់តំបន់អឺរ៉ុប តាមរយៈបំពង់បង្ហូរ Nord Stream1 នឹងត្រូវផ្អាកទាំងស្រុងដើម្បីដោះស្រាយស្ថានភាពក្រោយមានការបែកធ្លាយសារធាតុហ្គាសចេញពីបំពង់បង្ហូរនោះ។ កន្លងមកក្រុមហ៊ុនហ្គាសរុស្ស៊ីបានប្រកាសថា ... Read More »
Leicester City ទិញបានខ្សែការពារ Wout Faes ដើម្បីជំនួស Wesley Fofana ដែលផ្ទេរទៅ Chelsea
ក្លិប Leicester City បានចុះហត្ថលេខាលើខ្សែការពារ Wout Faes ពីក្លិបបារាំង Reims។ កីឡាករវ័យ២៤ឆ្នាំរូបនេះចូលមកជំនួសកន្លែងកីឡាករWesley Fofana ដែលបានចូលរួមជាមួយ Chelsea ក្នុងតម្លៃប្រហែល៧០លានផោនកាលពីថ្ងៃពុធ។ Faes បានចូលរួមជាមួយកិច្ចសន្យារយៈពេល៥ឆ្នាំសម្រាប់តម្លៃដែលមិនបានបង្ហាញដោយការផ្លាស់ប្តូរនេះស្ថិតនៅក្រោមការបោសសំអាតអន្តរជាតិ។ ... Read More »
ប្រធានាធិបតីស្រីលង្កា វិលត្រឡប់ចូលប្រទេសវិញហើយ ក្រោមការការពារសន្តិសុខយ៉ាងតឹងតែង
សារព័ត៌មាន AFP បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីស្រីលង្កាបានឲ្យដឹងថា អតីតប្រធានាធិបតី ស្រីលង្កាលោក Gotabaya Rajapaksa បានវិលត្រឡប់ចូលប្រទេសវិញហើយ នៅព្រឹកថ្ងៃទី ៣ខែកញ្ញា ដោយមានការការពារសន្តិសុខយ៉ាងតឹងតែងបំផុត។តាមច្បាប់ធម្មនុញ្ញស្រីលង្កា កម្លាំងសន្តិសុខមានតួនាទីការពារដល់អតីតប្រធានាធិបតី ។ សារព័ត៌មាន Reuters ... Read More »
ការផ្ទេរកីឡាករមានកំណត់ត្រាការចំណាយកើនឡើងនៅ Premier League រដូវកាលនេះ
ក្លិបនៅ Premier League បានចំណាយកំណត់ត្រា១.៦ពាន់លានផោនរួចហើយលើកីឡាករនៅរដូវក្តៅនេះដែលបានឈានចូលដល់ថ្ងៃកំណត់នៅថ្ងៃព្រហស្បតិ៍នេះ ហើយចំនួននេះត្រូវបានកំណត់ថា អាចនឹងកើនឡើងបន្ថែមទៀត។ កំណត់ត្រាមុនសម្រាប់ការចំណាយរដូវក្តៅគឺ១.៤៣ពាន់លានផោនដែលបានចំណាយក្នុងឆ្នាំ២០១៧។ ការកើនឡើងនៃការចំណាយលើការទិញដូរកីឡាករកើតឡើងបន្ទាប់ពីរដូវក្តៅ២ជាប់ៗគ្នាដែលក្លិបរងផលប៉ះពាល់នៃជំងឺរាតត្បាត Covid–១៩ បានជះឥទ្ធិពលលើប្រាក់ចំណូលរបស់ក្លិប ក្នុងនោះថ្លៃសេវាសរុបបានធ្លាក់ចុះដល់១.១ពាន់លានផោនកាលពីឆ្នាំមុន។ លោក Chris Wood នៃក្រុមហ៊ុន Sports ... Read More »
ឥណ្ឌាដំណើរការនាវាផ្ទុកយន្តហោះផលិតដោយបច្ចេកវិទ្យាខ្លួនឯងជាលើកដំបូង
នៅថ្ងៃទី២ខែកញ្ញា ឥណ្ឌាបានចូលក្នុងចំណោមប្រទេសមហាអំណាចកម្លាំងទាហានជើងទឹក នៅលើពិភពលោក ដោយបានដាក់ឱ្យប្រើប្រាស់នាវាផ្ទុកយន្តហោះផលិតដោយបច្ចេកវិទ្យាឥណ្ឌាផ្ទាល់ គឺនាវា INS Vikrant។ នាវា INS Vikrant មានតម្លៃ ជាង៣ពាន់លានដុល្លារ ។ នាយករដ្ឋមន្រ្តីឥណ្ឌានៅថ្ងៃទី២ខែកញ្ញានេះបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវនាវាផ្ទុកយន្តហោះចម្បាំងដំបូងបំផុតដែលត្រូវបានកសាងឡើង នៅក្នុងប្រទេសឥណ្ឌាសុទ្ធសាធ។ ... Read More »
ស្រីលង្កាត្រៀមលក្ខណៈឱ្យអតីតប្រធានាធិបតីដែលកំពុងនៅក្នុងប្រទេសថៃវិលចូលស្រុកវិញ
មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងការពារជាតិស្រីលង្កាបានឱ្យដឹងថា អតីតប្រធានាធិបតី Gotabaya Rajapaksa អាចនឹងវិលត្រឡប់ចូលប្រទេសវិញនៅថ្ងៃទី ៣ខែកញ្ញា ។ សារព័ត៌មាន AFP បានដកស្រង់សម្តីមន្ត្រីក្រសួងការពារជាតិស្រីលង្កាដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថាលោក Gotabaya Rajapaksa និងភរិយា ព្រមទាំងអង្គរក្សនិងជំនួយការ នឹងវិលត្រឡប់ចូលស្រុកវិញនៅថ្ងៃទី៣ខែកញ្ញា ... Read More »
លោកស្រីអោងសាន ស៊ូជីត្រូវតុលាការបន្ថែមទោស៣ឆ្នាំទៀត
លោកស្រី អោងសាន ស៊ូជី ទីប្រឹក្សាសន្តិសុខជាតិមីយ៉ាន់ម៉ា ត្រូវបានតុលាការកាត់ទោសនៅថ្ងៃទី២ខែកញ្ញាពីបទបន្លំក្នុងការបោះឆ្នោតឱ្យជាប់ពន្ធនាគារ៣ឆ្នាំបន្ថែមទៀតជាមួយនឹងពលកម្មយ៉ាងលំបាក ។ លោកស្រីអោងសាន ស៊ូជី ត្រូវបានចោទប្រកាន់ទោសពីបទបន្លំនៅក្នុងការបោះឆ្នោតនាខែវិច្ឆិកាឆ្នាំ២០២០ ដែលក្នុងពេលនោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបានជ័យជម្នះដាច់នៅក្នុងការបោះឆ្នោតលើគណបក្សដឹកនាំដោយយោធា។ លោកស្រីអោងសាន ស៊ូជីធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាព ត្រូវបានឃុំខ្លួន ចាប់តាំងពីរដ្ឋាភិបាលរបស់លោកស្រីត្រូវបានយោធាផ្តួលរំលំកាលពីឆ្នាំ២០២១។ កម្លាំងយោធា ... Read More »
បេឡារូស៖ កម្លាំងទាហានអ៊ុយក្រែនមិនចុះសម្រុងជាមួយប្រធានាធិបតី នាំឱ្យសង្គ្រាមជិតបញ្ចប់ហើយ
ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko ជឿជាក់ថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ជិតដល់ទីបញ្ចប់ហើយ ខណៈដែលកម្លាំងទាហានមិនចុះសម្រុងជាមួយប្រធានាធិបតីអ៊ុយក្រែន។ មានប្រសាសន៍នៅថ្ងៃទី ១ខែកញ្ញា ប្រធានាធិបតីបេឡារូស បានលើកឡើងថា អ៊ុយក្រែនកំពុងតែបែកបាក់គ្នា រវាងថ្នាក់ដឹកនាំនឹងយោធា ទាំងនោះហើយសង្គ្រាមអាចនឹងឈានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ... Read More »
Chelsea នាំយកខ្សែប្រយុទ្ធ Aubameyang ពី Barcelona ក្នុងតម្លៃ១០.៣លានផោន
នៅទីបំផុតក្លិបតោខៀវ Chelsea បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ក្នុងកិច្ចព្រមព្រៀងតម្លៃ១០.៣លានផោនពីក្លិប Barcelona និងខ្សែបម្រើរបស់ក្លិប Juventus កីឡាករ Denis Zakaria ក្នុងលក្ខខណ្ឌខ្ចីជើង។ ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Aubameyang ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច