ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

សីតុណ្ហភាពធ្លាក់ចុះខ្លាំងនៅអឺរ៉ុបធ្វើឱ្យតម្លៃឧស្ម័នឡើងថ្លៃខ្ពស់

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ការធ្លាក់ចុះសីតុណ្ហភាពនៅអឺរ៉ុបបានធ្វើឱ្យតម្លៃឧស្ម័នធម្មជាតិរាវ (LNG) កើនឡើងយ៉ាងខ្លាំង។ សារព័ត៌មាន Bloomberg បានផ្សាយថា “សីតុណ្ហភាពនៅទូទាំងទ្វីបអឺរ៉ុបទំនងជាធ្លាក់ចុះយ៉ាងខ្លាំងក្នុងខែនេះ បន្ទាប់ពីខែវិច្ឆិកាដែលក្តៅគួរសម។ ទន្ទឹមនឹងនោះ ការកើនឡើងនៃតម្រូវការសម្រាប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិនឹងសាកល្បងបណ្តាញថាមពលដែលខ្វះខាតនៅក្នុងតំបន់” ។ អ្នកព្យាករណ៍អាកាសធាតុបានព្យាករណ៍ថា ... Read More »

រុស្ស៊ីបានសាកល្បងកាំជ្រួចវាយស្ទាក់ប្រភេទថ្មីដោយជោគជ័យពីកន្លែងសាកល្បងក្នុងប្រទេសកាហ្សាក់ស្ថាន

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃទី២ ខែធ្នូថា កងទ័ពអាកាសរុស្ស៊ីបានសាកល្បងដោយជោគជ័យនូវប្រព័ន្ធស្ទាក់ចាប់កាំជ្រួចមីស៊ីលថ្មីនៃប្រព័ន្ធការពារមីស៊ីល។ ការសាកល្បងនេះធ្វើឡើងនៅទីលានសាកល្បង Sary-Shagan ដែលមានទីតាំងនៅលើទឹកដីនៃប្រទេសកាហ្សាក់ស្ថាន ដោយក្រុមអ្នកជំនាញការពារដែនអាកាស និងកាំជ្រួចនៃកងកម្លាំងអាកាសរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា នៅឯកន្លែងហ្វឹកហាត់ សាកល្បង Sary-Shagan ក្នុងប្រទេសកាហ្សាក់ស្ថាន (ដែលរុស្ស៊ីជួលជាកន្លែងសាកល្បងមីស៊ីល) ការបាញ់សាកល្បងមីស៊ីលថ្មីត្រូវបានអនុវត្តដោយជោគជ័យ ... Read More »

ការអំពាវនាវដ៏គួរឱ្យព្រួយបារម្ភរបស់អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី២ ខែធ្នូ បានអំពាវនាវរកថវិកាចំនួន ៥១,៥ ពាន់លានដុល្លារ ដើម្បីជួយដល់ជនងាយរងគ្រោះបំផុតចំនួន ២៣០ លាននាក់ នៅក្នុងប្រទេសជិត៧០ក្នុងឆ្នាំ ២០២៣។ ចំនួនទឹកប្រាក់ជំនួយគឺខ្ពស់ជាងឆ្នាំមុន ២៥% ដែលឆ្លុះបញ្ចាំងពីការណ៍ពិតដែលថាចំនួនមនុស្សដែលត្រូវការសរុបមានចំនួន៦៥ ... Read More »

ប្រធានាធិបតីពូទីន លើកឡើងពីមូលហេតុដែលវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថា ការវាយប្រហារដ៏ជាក់លាក់របស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន គឺជាការឆ្លើយតបចាំបាច់ចំពោះការបំផ្លិចបំផ្លាញរបស់អ៊ុយក្រែននៅលើទឹកដីរុស្ស៊ី រួមទាំងការទម្លាក់គ្រាប់បែកលើស្ពាន Crimea ផងដែរ។ សារព័ត៌មាន ... Read More »

លោក Otto Addo លាលែងពីដំណែងជាគ្រូបង្វឹកជម្រើសជាតិហ្គាណាក្រោយ World Cup 2022

លោក Otto Addo បានលាលែងពីតំណែងជាគ្រូបង្វឹកប្រទេសហ្គាណា បន្ទាប់ពីការប្រកួតជម្រុះតាមពូលក្នុងព្រឹត្តិការណ៍ World Cup របស់ពួកគេ។ អតីតកីឡាករជម្រើសជាតិហ្គាណាវ័យ៤៧ឆ្នាំរូបនេះបានជំនួសតំណែងលោក Milovan Rajevac ដែលត្រូវបានបណ្តេញចេញកាលពីខែកុម្ភៈ ជាគ្រូបង្វឹកបណ្តោះអាសន្ន ហើយត្រូវបានផ្តល់កិច្ចសន្យារហូតដល់ចុងខែធ្នូ។គាត់ក៏មានតួនាទីជាគ្រូបង្វឹកដែលមានទេពកោសល្យនៅក្លិបអាល្លឺម៉ង់ Borussia ... Read More »

កូរ៉េខាងត្បូងអបអររហូតស្រស់ទឹកភ្នែកឡើងទៅកាន់វគ្គ១៦ក្រុមនៅ World Cup 2022 ក្រោយឈ្នះព័រទុយហ្គាល់២ទល់១

កីឡាករ Hwang Hee-chan បានជួយឱ្យកូរ៉េខាងត្បូងទទួលជ័យជម្នះក្នុងម៉ោងបន្ថែមយ៉ាងរំជើបរំជួលលើព័រទុយហ្គាល់ ដែលមានន័យថា ពួកគេបានផ្តួលក្រុមអ៊ុយរ៉ាហ្គាយទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃការប្រកួត World Cup លើគ្រាប់បាល់ស៊ុតបញ្ចូលទី។ Hwang បាន​ស៊ុតបាល់បញ្ចូលទីពីការ​បញ្ជូន​របស់ Son Heung-min នៅ​នាទី​ទី៩០+១ ដើម្បី​បិទ​ការវាយបករបស់ព័រទុយហ្គាល់ ... Read More »

គ្រូ​បង្វឹក​បែលហ្ស៊ិក Roberto Martinez ចាកចេញ​ពី​តួនាទី​បន្ទាប់​ពីដឹកនាំក្រុម​ធ្លាក់​ក្នុង​វគ្គ​ចែក​ពូល

លោក Roberto Martinez បានបញ្ចប់អាណត្តិរបស់គាត់ជាគ្រូបង្វឹកជម្រើសជាតិបែលហ្ស៊ិក បន្ទាប់ពីក្រុមបានបរាជ័យធ្លាក់ចេញពី World Cup យ៉ាងលឿនក្នុងវគ្គចែកពូល។ បុរសសញ្ជាតិអេស្ប៉ាញវ័យ៤៩ឆ្នាំរូបនេះត្រូវបានតែងតាំងក្នុងឆ្នាំ២០១៦ ហើយផុតកុងត្រាបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក។ បែលហ្ស៊ិក ដែលដណ្តើមបានចំណាត់ថ្នាក់លេខ៣កាលពី World Cup ឆ្នាំ២០១៨ ... Read More »

ទីម័រខាងកើតសម្ពោធកំពង់ផែទឹកជ្រៅថ្មី បង្កើនការតភ្ជាប់ក្នុងតំបន់

Timor Leste – ប្រទេសក្មេងជាងគេនៅអាស៊ីអាគ្នេយ៍ ទើបតែសម្ពោធកំពង់ផែទឹកជ្រៅថ្មីមួយនៅឈូងសមុទ្រ Tibar ដោយបើកច្រកផ្លូវសមុទ្រថ្មីតភ្ជាប់ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។ ស្ថិតនៅចម្ងាយប្រហែល ១២គីឡូម៉ែត្រពីរដ្ឋធានី Dili កំពង់ផែទឹកជ្រៅនៅ Tibar Bay គឺជាគម្រោងភាពជាដៃគូសាធារណៈ និងឯកជនដំបូងគេ ... Read More »

លោកខាងលិច ៖ អ៊ុយក្រែនបានរងការខាតបង់ផ្នែកយោធាយ៉ាងខ្លាំង រីឯរុស្ស៊ីមានកម្លាំងគ្រប់គ្រាន់អាចរក្សាជម្លោះយូរអង្វែង

លោកខាងលិចបានប៉ាន់ស្មានថា យោធាអ៊ុយក្រែនបានបាត់បង់ទាហានរហូតដល់១សែននាក់នៅក្នុងជម្លោះយោធាជាមួយរុស្ស៊ី។ លោកខាងលិចក៏ទទួលស្គាល់ដែរថា រុស្ស៊ីមានធនធានដ៏សម្បើមដើម្បីទ្រទ្រង់ជម្លោះរយៈពេលយូរ ខណៈដែលអ៊ុយក្រែនមិនមាននោះឡើយ។ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានសរសេរថា អ៊ុយក្រែនបានបាត់បង់ទាហាន ដល់ទៅ១សែននាក់នៅក្នុងការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយរុស្ស៊ីចាប់តាំងពីខែកុម្ភៈឆ្នាំ ... Read More »

អ៊ុីស្រាអែលនឹងមានរដ្ឋាភិបាលថ្មីនាពេលដ៏ខ្លីខាងមុខ

នៅថ្ងៃទី១ ខែធ្នូ គណបក្ស Likud របស់លោក Benjamin Netanyahu និងគណបក្ស សាសនា Zionist (RZP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចម្រុះមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងរដ្ឋាភិបាលមួយដែលត្រូវបានចាត់ទុកថាជារដ្ឋាភិបាលផ្តាច់ការបំផុតក្នុងប្រវត្តិសាស្ត្រ អាចនឹងបន្តធ្វើឱ្យទំនាក់ទំនងរវាងអុីស្រាអែល ... Read More »

ហ្គាណា និងអ៊ុយរ៉ាហ្គាយត្រូវការឈ្នះដូចគ្នាដើម្បីឡើងទៅកាន់វគ្គ១៦ក្រុមនៅ World Cup 2022 រាត្រីនេះ

ហ្គាណានឹងជួបអ៊ុយរ៉ាហ្គាយក្នុងពូល H នៅរាត្រីថ្ងៃសុក្រនេះដោយដឹងថាជ័យជម្នះនឹងធ្វើឱ្យពួកគេឈានទៅវគ្គបន្តនៃព្រឹត្តិការណ៍ World Cup ជាមួយព័រទុយហ្គាល់។ ក្រុមហ្គាណាបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី២ក្នុងពូល ដោយនាំមុខក្រុមអ៊ុយរ៉ាហ្គាយចំនួន២ពិន្ទុ ដែលត្រូវការជ័យជំនះ ដើម្បីមានឱកាសឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួតនៅប្រទេសកាតា។ ហ្គាណានឹងស្វែងរកការសងសឹកជាមួយអ៊ុយរ៉ាហ្គាយបន្ទាប់ពីការប្រយុទ្ធដ៏អស្ចារ្យរវាងក្រុមទាំងពីរក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោកកាលពីឆ្នាំ២០១០។ ក្រុមបាល់ទាត់ជម្រើសជាតិមកពីតំបន់អាមេរិកខាងត្បូងបានឈានទៅវគ្គ៤ក្រុមចុងក្រោយតាមរយៈការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីក្រុមទាំង២បានបញ្ចប់ក្នុងកម្រិត ១-១ បន្ទាប់ពីការប្រកួតបាល់ទាត់រយៈពេល១២០នាទី ... Read More »

រថភ្លើងផ្ទុកសម្ភារយោធាបញ្ជូនទៅអ៊ុយក្រែនត្រូវបានរកឃើញនៅសាធារណរដ្ឋឆេក

យោងតាមគេហទំព័រ Avia.pro ថ្មីៗនេះបានផ្សាយថា រថភ្លើងដ៏ធំសម្បើមមួយដែលមានសម្ភារយោធា សព្វាវុធ ត្រូវបានបញ្ជូនពីសាធារណរដ្ឋឆេកទៅកាន់អ៊ុយក្រែន។ នៅលើផ្លូវដែកគេអាចមើលឃើញរថភ្លើងដ៏ធំដែលមានរថពាសដែក សម្ភារយោធាពិសេសៗជាច្រើន។ យោងតាមវីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម យ៉ាងហោចណាស់មានឧបករណ៍យោធាចំនួន៤០គ្រឿងនៅលើរថភ្លើង – នេះគឺជាការដឹកជញ្ជូនអាវុធដ៏ធំបំផុតមួយទៅកាន់អ៊ុយក្រែនក្នុងរយៈពេលថ្មីៗនេះ។ យោងតាមអ្នកជំនាញបាននិយាយថា កា៍រណ៍ពិតដែលថាលោកខាងលិចកំពុងដឹកជញ្ជូនអាវុធយ៉ាងសកម្មទៅកាន់អ៊ុយក្រែន បង្ហាញថា ... Read More »

ស្វ៊ីសត្រូវការពិន្ទុដើម្បីឡើងទៅវគ្គ១៦ក្រុមជាមួយប្រេស៊ីលក្នុងពូល G

ការប្រកួតជុំចុងក្រោយក្នុងពូល G នៅរាត្រីនេះមានការប្រជែងគ្នារវាងក្រុមដែលឈរលេខ២ និងក្រុមដែលឈរលេខ៣ក្នុងពូល។ ក្នុងនោះក្រុមជម្រើសជាតិស៊្វីសត្រូវប៉ះក្រុមជម្រើសជាតិស៊ែប៊ី ដើម្បីប្រជែងគ្នាកក់កៅអីវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup 2022 នៅតាកា។ ការប្រកួតកន្លងមក ក្រុមស្វ៊ីសបានឈ្នះកាមេរូនក្នុងការប្រកួតបើកឆាកក្នុងពូល ហើយបានបរាជ័យវិញក្រោមថ្វីជើងប្រេស៊ីល១ទល់០ ដោយបន្តឈរលេខ២មាន៣ពិន្ទុក្នុង២ប្រកួត (ឈ្នះ១ ... Read More »

លោក​ ឌិត​ ទីណា ​៖​ មានមតិផ្តាំផ្ញេី​ ៣ចំណុច​ សម្រាប់ជួយគិតទាំងអស់គ្នា

ភ្នំពេញ​៖​ ​លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង​ឱ្យ​ដឹង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ នៅព្រឹកថ្ងៃ​ទី០២ ខែធ្នូ​ ឆ្នាំ​២០២២នេះថា៖​ លោក​កាលពីព្រឹកថ្ងៃទី០១ ខែធ្នូម្សិលមិញនេះ​ បានជួបសំណេះសំណាលជាមួយ​ សាស្ត្រាចារ្យ​ ... Read More »

ចិន៖ ទស្សនកិច្ចសមាជិកសភាអង់គ្លេសនៅកោះតៃវ៉ាន់ ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន

អន្តរជាតិ​៖​ អ្នកនាំពាក្យស្ថានទូតចិន​ប្រចាំចក្រភពអង់គ្លេស​ បានចេញសេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃទី​០១​ ខែធ្នូ​ ឆ្នាំ​២០២២ ដោយបានចោទសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសរបស់សភាអង់គ្លេសដែលកំពុងធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ជាការលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយព្រមទាំងព្រមានឆ្លើយតបយ៉ាងខ្លាំងក្លា បើទស្សនកិច្ចនេះប៉ះពាល់ដល់ផលប្រយោជន៍ចិន។​ នៅក្នុង​សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា​៖​ «​ភាគីចិនជំរុញឱ្យភាគីអង់គ្លេសគោរពតាមការប្តេជ្ញារបស់ខ្លួន បញ្ឈប់សកម្មភាពណាដែលបំពានគោលការណ៍ចិនតែមួយ ហើយឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន»។ ... Read More »

Cristiano Ronaldo ត្រូវបានផ្តល់កិច្ចសន្យា២០០លានអឺរ៉ូក្នុង១ឆ្នាំដើម្បីលេងនៅក្លិបអារ៉ាប៊ីសាអ៊ូឌីត

តារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាត្រូវបានផ្តល់កិច្ចសន្យាដោយក្រុមអារ៉ាប៊ីសាអ៊ូឌីត Al-Nassr ដែលនឹងធ្វើឱ្យគាត់រកបានជិត២០០លានអឺរ៉ូ (២០៩លានដុល្លារ) ក្នុងមួយឆ្នាំ។ តាមការចេញផ្សាយរបស់សារព័ត៌មាន Guardian បានឲ្យដឹងថា Ronaldo បានទទួលសំណើផ្លូវការពីក្លិបសម្រាប់កិច្ចព្រមព្រៀងដែលនឹងដំណើរការរហូតដល់ឆ្នាំ២០២៥។ សារព័ត៌មានដដែលផ្សាយថា មួយផ្នែកធំនៃប្រាក់ដែលពាក់ព័ន្ធនឹងត្រូវដាក់ដោយអ្នកឧបត្ថម្ភ ... Read More »

លោក ចូ​ បៃឌិន​ ត្រៀម​លក្ខណៈជួប​លោក ពូទីន​ លុះត្រាតែ​រុស្ស៊ី​មានបំណង​បញ្ចប់សង្គ្រាម​​នៅ​អ៊ុយ​ក្រែ​ន

​អន្តរជាតិ​៖​ ​លោក ចូ​ បៃឌិន​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​លោ​ក​ ម៉ាក្រុង​ ប្រធានាធិបតី​បារាំង​ បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន​ ​កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ​ថា៖ លោក​ពុំមាន​ផែនការ​ភ្លាមៗ​ ដើម្បី​ទាក់ទងលោក វ្ល៉ាឌីមៀ ពូទីន នោះទេ។ ... Read More »

អតីតម្ចាស់ជើងឯក World Cup ៤សម័យកាលអាល្លឺម៉ង់ និងបែលហ្ស៊ិកហាលអាវត្រឹមវគ្គចែកពូល

អាឡឺម៉ង់ដែលធ្លាប់គ្រងជើងឯកបាល់ទាត់ពិភពលោក៤សម័យកាល បានធ្លាក់ចេញពីការប្រកួត FIFA World Cup 2022 នៅកាតាកាលពីរាត្រីថ្ងៃទី១ ខែធ្នូ បើទោះបីជាក្រុមនេះបានយកឈ្នះលើក្រុម Costa Rica ៤ទល់២នៅកីឡដ្ឋាន Al Bayt ក៏ដោយ។ ... Read More »

ឥណ្ឌាផ្តល់អាទិភាពក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុក្នុងពេលកាន់តំណែងជាប្រធានប្តូរវេន G 20

ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៣តទៅ ឥណ្ឌាក្លាយជាប្រធានប្តូរវេននៃក្រុមប្រទេសដែលមានសេដ្ឋកិចរីកចម្រើនទាំង២០ ហៅកាត់ថា G20 ហើយក្នុងនាមជាប្រធានឥណ្ឌាផ្តោតសំខាន់ទៅលើការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ។ អ្នកជំនាញបាននិយាយថា ក្នុងតួនាទីជាប្រធាន G20 ឥណ្ឌានឹងយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗដូចជាការបើកកម្មវិធីដើម្បីលើកទឹកចិត្តដល់ការរស់នៅប្រកបដោយនិរន្តរភាព ការផ្តល់មូលនិធិដល់ប្រទេសដែលផ្លាស់ប្តូរទៅរកថាមពលបៃតង និងការដោះស្រាយផលប៉ះពាល់នៃការឡើងកម្តៅផែនដី។ ឥណ្ឌាក៏នឹងដើរតួជាស្ពានមួយរវាងផលប្រយោជន៍របស់ប្រទេសអភិវឌ្ឍន៍នឹងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។ អ្នកជំនាញបាននិយាយថា ឥណ្ឌានឹងប្រើប្រាស់ ... Read More »

សហរដ្ឋអាមេរិកត្រៀមនឹងបញ្ចេញយន្តហោះចម្បាំងជំនាន់ទី៦ដំបូងរបស់ខ្លួន

កងទ័ពអាកាសអាមេរិកគ្រោងនឹងដាក់បង្ហាញយន្តហោះបំបាំងកាយថ្មីបំផុតរបស់ខ្លួនគឺ B-21 Raider នៅថ្ងៃទី២ ខែធ្នូ ដើម្បីជំនួសយន្តហោះ B-1 និង B-2 ។ យោងតាមសារព័ត៌មាន NDTV កងទ័ពអាកាសអាមេរិកបានប្រកាសថា B-21 Raider ... Read More »

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រៀមកោះប្រជុំទ្រង់ទ្រាយធំស្តីពីយុទ្ធសាស្ត្រទប់ទល់អាមេរិកនិងកូរ៉េខាងត្បូង

ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងកោះប្រជុំមន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសនេះនាចុងឆ្នាំ២០២២ ដើម្បីពិភាក្សានៅអ្វីដែលលោក គីម ជុងអ៊ុន ហៅថា កំពុងប្រឈមមុខតានតឹងកាន់តែខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោននិង សេអ៊ូល។ នៅថ្ងៃទី១ខែធ្នូ សារព័ត៌មានកូរ៉េខាងជើងបានផ្សាយថា មេដឹកនាំគីម ជុងអ៊ុន ... Read More »

ក្រូអាត និងម៉ារ៉ុកត្រូវការត្រឹមស្មើប៉ុណ្ណោះដើម្បីបន្តក្តីសង្ឃឹមឡើងវគ្គ១៦ក្រុមចុងក្រោយ

ការប្រកួតក្នុងពូល F វគ្គជម្រុះជុំចុងក្រោយនៅរាត្រីនេះនឹងធ្វើឡើងនៅវេលាម៉ោង១០យប់ទាំង២គូ ដោយក្រូអាតត្រូវប៉ះក្រុមបែលហ្ស៊ិក ខណៈដែលក្រុមម៉ារ៉ុកត្រូវប៉ះកាណាដា ដើម្បីស្វែងរក២ក្រុមដែលឈរលេខ១និងលេខ២ក្នុងពូលឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ការប្រកួតនៅរាត្រីនេះគឺក្រូអាតប៉ះបែលហ្ស៊ិក គេមើលឃើញថា ក្រូអាតមានពិន្ទុច្រើនជាង ហើយកំពុងឈរលេខ១ក្នុងពូលមាន៤ពិន្ទុ រីឯបែលហ្ស៊ិកឈរលេខ៣មាន៣ពិន្ទុ។ ប្រសិនបើក្រូអាតទប់បានត្រឹមស្មើនឹងអាចឡើងទៅកាន់វគ្គ១៦ក្រុមមិនខាង ប៉ុន្តែបើភ្លាត់ស្នៀតនឹងបាត់បង់ឱកាសមិនខាន។ ប្រវត្តិជួបគ្នា៧លើកចុងក្រោយរវាងក្រូអាតនឹងបែលហ្ស៊ិកគឺក្រូអាតឈ្នះ៣លើក បែលហ្ស៊ិកឈ្នះ៣លើកដែរ ... Read More »

ជប៉ុនប៉ះអេស្ប៉ាញ រីឯកូស្តារីកាប៉ះអាល្លឺម៉ង់ ប្រជែងគ្នាយកកៅអីវគ្គ១៦ក្រុមក្នុងពូល E

ការប្រកួតជុំចុងក្រោយនៃពូល E នៅរាត្រីនឹងត្រូវកាត់សេចក្តីស្វែងរក២ក្រុមឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup នៅកាតាឆ្នាំនេះ។ ក្នុងនោះក្រុមសាមូរ៉ៃជប៉ុនត្រូវប៉ះក្រុមគោជល់អេស្ប៉ាញ ខណៈក្រុមកូស្តារីកាត្រូវប៉ះក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ ដែលក្រុមទាំង៤នឹងប៉ះគ្នានៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែធ្នូ នេះ។ ក្រុមជម្រើសជាតិជប៉ុនបានបរាជ័យការប្រកួតចុងក្រោយក្រោមថ្វីជើងក្រុមកូស្តារីកាក្នុងលទ្ធផល១ទល់០ កំពុងឈរលេខ២ក្នុងពូលមាន៣ពិន្ទុ ខណៈដែលអេស្ប៉ាញបានប្រកួតចុងក្រោយស្មើជាមួយអាល្លឺម៉ង់១ទល់១ កំពុងឈរលេខ១ក្នុងពូលមាន៤ពិន្ទុ។ ការប្រកួតនេះត្រូវបានគេមើលឃើញថា ... Read More »

ក្លិប River Plate គ្រោងសាងសង់កីឡដ្ឋានធំជាងគេនៅតំបន់អាមេរិកខាងត្បូង

ក្លិប River Plate របស់លីកកំពូលអាហ្សង់ទីនបានប្រកាសកាលពីថ្ងៃពុធនូវដំណាក់កាលចុងក្រោយនៃការងារជួសជុលលើកីឡដ្ឋាន Mas Monumental របស់ខ្លួនក្នុងទីក្រុង Buenos Aires ជាមួយនឹងកៅអីចំនួន៣,៥០០ដែលបានបន្ថែមសម្រាប់ផ្ទុកមនុស្សសរុបចំនួន៨៤,៥៦៧នាក់។ កីឡដ្ឋានថ្មីនឹងមានទំហំធំជាងការរំពឹងទុក ដែលធ្វើឱ្យវាធំជាងគេនៅតំបន់អាមេរិកខាងត្បូង លើសកន្លែងនិមិត្តសញ្ញាផ្សេងទៀតដូចជាវិមាននៅលីម៉ា ប្រទេសប៉េរូ (៨០,០៩៣នាក់) ... Read More »

ទីក្រុងអាស៊ីកាន់តំណែងជាទីក្រុងមានតម្លៃថ្លៃបំផុតក្នុងពិភពលោក

របាយការណ៍មួយរបស់ Economist Intelligence Unit បានបង្ហាញឱ្យឃើញថា ទីក្រុងសិង្ហបុរី និងញូវយ៉កបច្ចុប្បន្នស្ថិតនៅលើកំពូលតារាងនៃទីក្រុងដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោកក្នុងការស្ទង់មតិនាពេលថ្មីៗនេះ។ យោងតាមរបាយការណ៍ Global Cost of Living របស់ Economist Intelligence ... Read More »

គណបក្សប្រជាធិបតេយ្យអាមេរិកមានមេដឹកនាំថ្មីនៅក្នុងសភាតំណាងរាស្រ្ត

លោក Hakeem Jeffries បានក្លាយជាអ្នកនយោបាយស្បែកខ្មៅដំបូងគេដែលដឹកនាំគណបក្សប្រជាធិបតេយ្យបន្តពីលោកស្រី Nancy Pelosi ។ យោងតាមកាសែត The Guardian គណបក្សប្រជាធិបតេយ្យកាលពីថ្ងៃទី៣0 ខែវិច្ឆិកា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) បានបោះឆ្នោតជ្រើសរើសលោក Hakeem ... Read More »

ក្រុមអាជ្ញាកណ្តាលស្ត្រីទាំងអស់នឹងទទួលបន្ទុកក្នុងការប្រកួតបុរសជាលើកដំបូងក្នុងជំនួបកូស្តារីកាជាមួយអាល្លឺម៉ង់នៅ World Cup 2022

ក្រុមអាជ្ញាកណ្តាលស្ត្រីទាំងអស់នឹងទទួលបន្ទុកការប្រកួតបាល់ទាត់ពិភពលោកផ្នែកបុរសជាលើកដំបូងនៅក្នុងការប្រកួតវគ្គចែកពូលនៅថ្ងៃព្រហស្បតិ៍នេះរវាងក្រុមកូស្តារីកា និងអាល្លឺម៉ង់។ អាជ្ញាកណ្តាល Stephanie Frappart នឹង​ក្លាយ​ជា​ស្ត្រី​ដំបូង​គេ​ដែល​ជា​អាជ្ញាកណ្តាល​នៅ World Cup ផ្នែកបុរស។ ស្ត្រីជនជាតិបារាំងរូបនេះបានក្លាយជាមន្ត្រីស្ត្រីដំបូងគេនៅក្នុងការប្រកួតនេះ នៅពេលដែលនាងត្រូវបានគេដាក់ឈ្មោះថាជាមន្ត្រីអាជ្ញាកណ្តាលទី៤សម្រាប់ការប្រកួតរបស់ម៉ិកស៊ិក និងប៉ូឡូញកាលពីថ្ងៃអង្គារសប្តាហ៍មុន។ Frappart បានប្រាប់ BBC ... Read More »

ទីក្រុងប៉េកាំងព្រមានសហរដ្ឋអាមេរិកកុំឱ្យជ្រៀតជ្រែកក្នុងទំនាក់ទំនងចិន-ឥណ្ឌា

មន្ទីរបញ្ចកោណអាមេរិកបាននិយាយថា ប្រទេសចិនបានព្រមានសហរដ្ឋអាមេរិកកុំឱ្យជ្រៀតជ្រែកក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌា។ យោងតាមសារព័ត៌មាន Reuters ទំនាក់ទំនងចិន-ឥណ្ឌាបានធ្លាក់ចុះចាប់តាំងពីការប៉ះទង្គិចគ្នានៅតាមព្រំដែនដ៏អាក្រក់បំផុតរបស់ប្រទេសទាំងពីរក្នុងរយៈពេល៤៥ឆ្នាំ ដែលបានធ្វើឱ្យទាហានឥណ្ឌា២0នាក់ស្លាប់ និងទាហានចិន ៤ នាក់បានស្លាប់ក្នុងឆ្នាំ ២០២០។ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានរក្សាកម្រិតនៃការដាក់ពង្រាយយោធាកម្រិតខ្ពស់នៅក្នុងតំបន់ព្រំដែនហិមាល័យ បើទោះជាឥណ្ឌាមានការកើនឡើងយ៉ាងខ្លាំងនៃការនាំចូលពីប្រទេសចិនក៏ដោយ។ តាមរបាយការណ៍ ចិន ... Read More »

សោកស្តាយម៉ិកស៊ិកធ្លាក់ក្នុងវគ្គចែកពូលទោះបីឈ្នះអារ៉ាប៊ីសាអ៊ូឌីត

ម៉ិកស៊ិកបានយកឈ្នះអារ៉ាប៊ីសាអ៊ូឌីតក្នុងលទ្ធផល ២-១ ប៉ុន្តែបានធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោកក្នុងវគ្គចែកពូលយ៉ាងសោកសៅដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីកាលពីរាត្រីថ្ងៃទី៣០ជារឿងមិនគួរឱ្យជឿក្នុងទីក្រុងដូហា។ ខណៈដែលអាហ្សង់ទីនបានយកឈ្នះប៉ូឡូញ ២-០ ក្នុងពូល C នៅកីឡដ្ឋាន 974 ហើយម៉ិកស៊ិកនាំមុខអារ៉ាប៊ីសាអ៊ូឌីត ដូចគ្នានៅកីឡដ្ឋាន Lusail នៅនាទីទី៩៤ ក្រុមរបស់លោក Gerardo ... Read More »

អាហ្សង់ទីនឡើងប៉ះអូស្ត្រាលី ខណៈបារាំងប៉ះប៉ូឡូញក្នុងវគ្គ១៦ក្រុម

អាហ្សង់ទីនបានបញ្ចប់ការផ្លាស់ប្តូរពីការចាញ់ការប្រកួតបើកឆាក World Cup ដ៏គួរឱ្យភ្ញាក់ផ្អើលក្រោមស្នាដៃក្រុមអារ៉ាប៊ីសាអូឌីត ដោយបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយក្នុងទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ជាមួយប៉ូឡូញ ដែលបានយកឈ្នះក្នុងលទ្ធផល២ទល់០។ Lionel Messi គឺជាកត្តាជំរុញសម្រាប់ជ័យជម្នះដ៏សំខាន់ទល់នឹងម៉ិកស៊ិកកន្លងទៅដែលធ្វើឲ្យយុទ្ធនាការរបស់អាហ្សង់ទីនវិលមករកភាពប្រក្រតីឡើងវិញ ហើយគាត់មានសារសំខាន់ម្តងទៀត ខណៈដែលពួកគេបានបង្ហាញពីមូលហេតុដែលពួកគេត្រូវបានគេចាត់ទុកថា ជាការប្រកួតដ៏សំខាន់មួយក្នុងការរៀបចំការប្រកួតវគ្គ១៦ក្រុមជាមួយអូស្ត្រាលី។ ប្រទេសប៉ូឡូញត្រូវបានកំណត់ថា ក៏បានឡើងទៅកាន់វគ្គ១៦ក្រុមដែរដោយសារច្បាប់របស់ FIFA ... Read More »