ចៅក្រមអាមេរិកមួយរូបបានច្រានចោលករណីប្រឆាំងនឹងព្រះរជ្ជទាយាទ អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman ជុំវិញការសម្លាប់អ្នកកាសែត Jamal Khashoggi ដោយនិយាយថា ព្រះអង្គមានអភ័យឯកសិទ្ធិមិនអាចចោទប្រកាន់ទោសបានឡើយ។ ចៅក្រម John Bates បានទទួលយកជំហររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលថា ព្រះរជ្ជទាយាទ ... Read More »
ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីវៀតណាមជួបជាមួយសាជីវកម្មកូរ៉េខាងត្បូង ទាក់ទាញការវិនិយោគថែមទៀត
ជាលទ្ធផល ក្រុមហ៊ុន LG បានវិនិយោគទឹកប្រាក់ជាច្រើននៅក្នុងប្រទេសវៀតណាមជាច្រើនឆ្នាំកន្លងមក ។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី ៥ខែធ្នូ ប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសាជីវកម្មនាំមុខគេរបស់កូរ៉េខាងត្បូង ។ ... Read More »
តារាស្រីថៃ Pinky Savika ក្រោយតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក៏ប្រកាសលក់ផ្ទះបន្ទាន់
ប្រទេសថៃ៖ តារាស្រីថៃ Pinky Savika បានប្រកាសលក់ផ្ទះបន្ទាន់ ក្រោយតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីមានមេធាវីម្នាក់ចេញមុខមកធានាខ្លួនរបស់នាង ដោយតម្កល់ប្រាក់ធានាចំនួន ៥ លានបាត។ សូមជម្រាបជូនថា តារាស្រី Pinky ត្រូវបានតុលាការដោះលែងអស់រយៈពេលជិតមួយអាទិត្យហើយ។ ចាប់តាំងពីថ្ងៃដោះលែងជាបណ្តោះអាសន្នមកទល់ពេលនេះ ... Read More »
ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ បាក់ដីសម្លាប់មនុស្ស៣៤នាក់នៅកូឡុំប៊ី
មន្ត្រីកូឡុំប៊ីបានប្រកាសថា មានគ្រោះទឹកជំនន់និងបាក់ដីជាទ្រង់ទ្រាយធំនៅក្នុងតបន់ភាគពាយព្យនៃប្រទេសនេះ ដោយបានសម្លាប់មនុស្ស៣៤នាក់ រួមទាំងក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់ផងដែរ។ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទទី៥ ខែធ្នូ ឆ្នាំ២០២២ថា មនុស្សយ៉ាងហោចណាស់៣៤នាក់បានស្លាប់នៅពេលដែលការរអិលបាក់ដីបានកប់រថយន្តក្រុងមួយនៅភាគពាយព្យនៃប្រទេសកូឡុំប៊ី ។ ទីភ្នាក់ងារជាតិគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ (UNGRD) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ... Read More »
អតីតមេបញ្ជាការណាតូ ៖ ការវាយប្រហារលើអាកាសយានដ្ឋានរុស្ស៊ីគឺជាចំណុចរបត់ដ៏គ្រោះថ្នាក់
លោក James Stavridis ជឿជាក់ថា “លោកខាងលិចនឹងព្យាយាមរារាំងអ៊ុយក្រែនមិនឱ្យបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើរុស្ស៊ីនោះទេ ដោយសង្ឃឹមថានឹងកាត់បន្ថយហានិភ័យនៃការកើនឡើងបន្ថែមទៀត និងការចូលរួមដោយផ្ទាល់ពីណាតូ។ លោក James Stavridis អតីតអគ្គមេបញ្ជាការនៃកងកម្លាំងណាតូប្រចាំទ្វីបអឺរ៉ុប ឧត្តមនាវីឯកកងទ័ពជើងទឹកអាមេរិកចូលនិវត្តន៍បាននិយាយថា ការប៉ុនប៉ងរបស់អ៊ុយក្រែនក្នុងការវាយប្រហារលើអាកាសយានដ្ឋានរុស្ស៊ីនឹងបង្កឱ្យមានការផ្លាស់ប្តូរថ្មី និងគ្រោះថ្នាក់នៅក្នុងជម្លោះ ហើយនៅពេលអនាគត ... Read More »
ខ្លាំងប៉ះខ្លាំង! ព័រទុយហ្គាល់ ប៉ះ ស្វ៊ីស ប្រជែងយកកៅអីវគ្គ៨ក្រុមនៅ World Cup 2022
ក្រុមជម្រើសជាតិព័រទុយហ្គាល់ត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិស្វ៊ីសនៅរាត្រីនេះ សម្រាប់វគ្គ១៦ក្រុមចុងក្រោយ ដែលក្រុមទាំង២ចាំបាច់ត្រូវប្រជែងគ្នាយកកៅអីវគ្គ៨ក្រុមបន្តទៀតក្នុងព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ ការប្រកួតនេះនឹងធ្វើឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ដោយធ្វើឡើងក្នុងកីឡដ្ឋាន Lusail Iconic Stadium ប្រទេសកាតា។ ... Read More »
ប្រធានាធិបតីបារាំងរងការរិះគន់ចំពោះសំណើរបស់លោកដើម្បីធានាសន្តិសុខដល់រុស្ស៊ី
នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ TF1 ក្នុងអំឡុងពេលទស្សនកិច្ចនៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា អឺរ៉ុបចាំបាច់ត្រូវរៀបចំសម្រាប់រចនាសម្ព័ន្ធសន្តិសុខនាពេលអនាគត នៅពេលដែលរុស្ស៊ីយល់ព្រមអង្គុយនៅតុចរចាដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ លោក Macron បាននិយាយថា “នោះមានន័យថា បញ្ហាមួយក្នុងចំណោមបញ្ហាដែលយើងត្រូវដោះស្រាយ ... Read More »
អេស្ប៉ាញអាចនឹងមានប្រៀបជាងម៉ារ៉ុកក្នុងជំនួបរាត្រីនេះសម្រាប់ការប្រជែងកៅអីវគ្គ៨ក្រុម
ការប្រកួតជម្រុះក្នុងវគ្គ១៦ក្រុមចុងក្រោយបានបញ្ចប់៦ប្រកួតរួចទៅហើយ ដោយរកឃើញក្រុមឡើងខ្លាំងៗឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដូចជាអាហ្សង់ទីនប៉ះហុល្លង់ ,អង់គ្លេសប៉ះបារាំងនិងក្រូអាតប៉ះប្រេសុីលជាដើម ខណៈដែលនៅសល់៤ក្រុមទៀតនឹងត្រូវប្រកួតយប់នេះប្រជែងគ្នាដើម្បីស្វែងរកកៅអីទៅកាន់វគ្គ៨ក្រុមដែរ។ សម្រាប់ការប្រកួតនៅរាត្រីនេះក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ នឹងត្រូវប៉ះក្រុមជម្រើសជាតិម៉ារ៉ុកនៅវេលាម៉ោង១០យប់ថ្ងៃទី៦ ខែធ្នូនេះ។ ក្រុមទាំង២សុទ្ធតែទទួលបានជ័យជម្នះក្នុងវគ្គជម្រុះតាមពូល ដោយអេស្ប៉ាញបានឈរលេខ២ក្នុងពូល E ខណៈម៉ារ៉ុកឈរលេខ១ក្នុងពូល F ។ ម៉ារ៉ុកបានចូលរួមព្រឹតិ្តការណ៍ World ... Read More »
ប្រទេសចិនប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតី Jiang Zemin
ចិនបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតី Jiang Zemin នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងនាព្រឹកថ្ងៃទី៦ ខែធ្នូនេះ។ ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា ពិធីគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីចិន លោក Jiang Zemin បានធ្វើឡើងនៅម៉ោង១០ព្រឹកម៉ោងក្នុងស្រុក ហើយត្រូវបានផ្សាយផ្ទាល់ផងដែរ។ សារព័ត៌មាន ... Read More »
លោក ស៊ី ជីនពីង បំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអ៊ូឌីត
សារព័ត៌មាន CNN នៅថ្ងៃទី៦ខែធ្នូនេះបានផ្សាយថា ប្រធានាធិបតីចិនលោក Xi Jinping ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃទី៨ ខែធ្នូសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ។ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ការធ្វើដំណើររបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុង Riyadh នឹងរួមបញ្ចូលកិច្ចប្រជុំកំពូលចិន-អារ៉ាប់ ... Read More »
នាយករដ្ឋមន្ត្រីរុស្ស៊ី៖ ទណ្ឌកម្មសេដ្ឋកិច្ចខុសច្បាប់របស់លោកខាងលិចនឹងត្រូវបរាជ័យ
អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន RT របស់រុស្សីបានចុះផ្សាយនៅព្រឹកថ្ងៃអង្គារទី០៦ ខែធ្នូឆ្នាំ២០២២នេះថា៖ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បាននិយាយក្នុងអំឡុងសន្និសីទតាមវីដេអូជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang កាលពីថ្ងៃចន្ទថា ប្រទេសលោកខាងលិចដែលប្រើមធ្យោបាយខុសច្បាប់ដើម្បីសម្លុតអ្នកដទៃឱ្យលេងតាមច្បាប់របស់ពួកគេ ទីបំផុតនឹងត្រូវបរាជ័យ។ ... Read More »
ក្លិប Al-Nassr របស់អារ៉ាប៊ីសាអ៊ូឌីតដាក់សំណើយកខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo
ក្លិបនៅលីកកំពូលប្រទេសអារ៉ាប៊ីសាអ៊ូឌីត Al-Nassr បានដាក់សំណើដ៏ធំមួយដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកចប់។ ក្លិបមួយចំនួនបានសម្តែងការចាប់អារម្មណ៍លើគាត់ ដោយ Al-Nassr ផ្តល់ជូនដ៏ធំបំផុតប្រហែល២០០លានអឺរ៉ូក្នុងមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍។ Ronaldo វ័យ៣៧ឆ្នាំក្លាយជាកីឡាករមិនទាន់មានតម្លៃខ្លួនបន្ទាប់ពីកិច្ចសន្យារបស់គាត់នៅ Manchester United ... Read More »
ជប៉ុន និងកូរ៉េខាងត្បូងធ្លាក់ត្រឹមវគ្គ១៦ក្រុមនៃព្រឹត្តិការណ៍ World Cup 2022 នៅកាតា
ក្រុមជម្រើសជាតិជប៉ុន និងក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានបរាជ័យក្រោមថ្វីជើងក្រុមមកពីអឺរ៉ុប និងក្រុមមកពីអាមេរិកខាងត្បូង ដោយបានបាត់បង់ឱកាសឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយរៀងៗខ្លួនក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី៦ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ។ ក្រុមជម្រើសជាតិជប៉ុនបានបរាជ័យដោយមិនអស់ចិត្តក្រោមថ្វីជើងក្រុមក្រូអាត ក្នុងបាល់កាត់សេចក្តី បន្ទាប់ពីលទ្ធផលស្មើគ្នា១ទល់១រយៈពេល៩០នាទី។ អ្នកចាំទី Dominik Livakovic របស់ក្រូអាតគឺជាវីរៈបុរស ដោយបានសង្គ្រោះបាល់ប៉េណាល់ទីចំនួន៣គ្រាប់ក្នុងការស៊ុតបាល់បញ្ចូលទី ខណៈដែលក្រូអាតបានយកឈ្នះលើក្រុមជប៉ុនជាមួយនឹងជ័យជម្នះ ... Read More »
ចិនបន្ធូរបន្ថយវិធានការបន្ថែមទៀតដើម្បីការពារកូវីដ-១៩ និងបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញក្នុងពេលឆាប់ៗនេះ
ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ចិនបានបន្ថយការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ទីក្រុងប៉េកាំងគ្រោងនឹងប្រកាសពីការបន្ធូរបន្ថយបន្ថែមទៀតនៃការហាមឃាត់ការទប់ស្កាត់ជំងឺកូវីដ-១៩ដ៏តឹងរុឹងមួយចំនួនរបស់ខ្លួននៅថ្ងៃទី៧ ខែធ្នូ ខាងមុខដើម្បីបើកទ្វារសេដ្ឋកិច្ចឡើងវិញ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលមានករណីឆ្លងកូវីដ-១៩ថយចុះ ។ នៅថ្ងៃទី៥ខែធ្នូនេះ ចិនរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងស្រុកថ្មីចំនួន ... Read More »
កូរ៉េខាងត្បូង ៖ ទីក្រុងព្យុងយ៉ាងបាញ់កាំភ្លើងធំ១៣០គ្រាប់ទៅកាន់តំបន់គ្មានយោធា
កូរ៉េខាងត្បូងនិងអាមេរិកបានតាមដានយ៉ាងយកចិត្តទុកដាក់ដល់សកម្មភាពបាញ់កាំភ្លើងធំទៅកាន់តំបន់គ្មានយោធា។ ទន្ទឹមនឹងនោះអាមេរិកនិងកូរ៉េខាងត្បូងបានបង្កើនការត្រៀមលក្ខណៈទប់ទល់ហេតុការណ៍អាក្រក់ដែលបានកើតឡើង។ នៅថ្ងៃទី៥ខែធ្នូ សារព័ត៌មានយ៉ុងហាប់ របស់កូរ៉េខាងត្បូង (JCS)បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល ១៣០គ្រាប់ចូលក្នុងផ្ទៃសមុទ្រនៅក្បែរឆ្នេរភាគខាងកើតនិងខាងលិចរបស់ខ្លួនអំឡុងការធ្វើសមយុទ្ធយោធានាថ្ងៃចន្ទនេះ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបន្តថា គ្រាប់កាំភ្លើងធំមួយចំនួនបានធ្លាក់ចំតំបន់ទ្រនាប់ក្បែរព្រំប្រទល់សមុទ្ររវាងប្រទេសទាំងពីរ ហើយទីក្រុងសេអ៊ូលចាត់ទុកវាថាជា ការរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨ ដែលបង្កើតឡើងដើម្បីបន្ធូរបន្ថយភាពតានតឹង។ យោធាកូរ៉េខាងត្បូង ក៏បានបញ្ជូនសារទំនាក់ទំនងព្រមានដល់កូរ៉េខាងជើងជុំវិញការបាញ់កាំភ្លើងធំនេះផងដែរ។ ... Read More »
ជប៉ុនប៉ះក្រូអាត ខណៈប្រេស៊ីលប៉ះកូរ៉េខាងត្បូង ប្រជែងគ្នាយកកៅអីវគ្គ៨ក្រុមក្នុងរាត្រីនេះ
ការជួបគ្នាលើកទី៣ នៃព្រឹត្តិការណ៍ World Cup រវាងជប៉ុន និងក្រូអាត ដោយជប៉ុនគ្មានគ្រាប់បាល់បញ្ចូលទីក្នុង២លើកមុន គឺចាញ់ ០-១ កាលពីឆ្នាំ១៩៩៨ និងឆ្នាំ២០០៦ទាំងក្នុងវគ្គចែកពូល។ ការជួបគ្នារវាងក្រុមទាំង២នោះគឺជាការប្រកួត World Cup លើកមុនរបស់ក្រូអាតទល់នឹងប្រទេសអាស៊ីមួយនេះ។ ... Read More »
Wahbi Khazri ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិទុយនីស៊ីក្រោយក្រុមធ្លាក់ចេញ World Cup 2022 វគ្គចែកពូល
កីឡាករ Wahbi Khazri បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិបន្ទាប់ពីការចាកចេញរបស់ទុយនីស៊ីក្រោយពីក្រុមនេះធ្លាក់ពី World Cup នៅប្រទេសកាតាក្នុងវគ្គចែកពូល។ ខ្សែប្រយុទ្ធ Montpellier វ័យ៣១ឆ្នាំរូបនេះបានរកគ្រាប់បាល់ឈ្នះលើក្រុមបារាំងក្នុងការប្រកួតចុងក្រោយក្នុងពូល D របស់ពួកគេ ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់ក្រុមទុយនេស៊ីដើម្បីឈានទៅវគ្គបន្តនោះទេ ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូលតាមពីក្រោយក្រុមការពារតំណែងជើងឯកបារាំង និងអូស្ត្រាលី។ ... Read More »
អ៊ុយក្រែន ៖ នាវារុស្ស៊ីផ្ទុកកាំជ្រួចមីស៊ីល Kalibr ជាង១០០គ្រាប់ល្បាតនៅដែនសមុទ្រ
អ៊ុយក្រែនអះអាងថា ខ្លួនបាន ឃើញនាវាដឹកមីស៊ីលរុស្ស៊ីចំនួន ៩គ្រឿង ដែលផ្ទុកមីស៊ីលប្រភេទ Kalibrs ជាង១០០ដើមកំពុងប្រតិបត្តិការនៅសមុទ្រខ្មៅ និងសមុទ្រមេឌីទែរ៉ាណេចំពេលមានអរិភាពដ៏ខ្លាំងក្លា។ នៅក្នុងសេចក្តីជូនដំណឹងរបស់កងទ័ពជើងទឹកអ៊ុយក្រែនបានបញ្ជាក់ថា ខ្លួនបានរកឃើញនាវាយោធារុស្ស៊ីចំនួន២១គ្រឿងកំពុងប្រតិបត្តិការនៅសមុទ្រខ្មៅ ក្នុងនោះនាវាដឹកមីស៊ីលចំនួន៤គ្រឿងបានផ្ទុកកាំជ្រួចមីស៊ីល Kalibr ចំនួន ២៤ដើម។ កងនាវាចរណ៍អ៊ុយក្រែនបានបង្ហើបថា ... Read More »
សម្តីរបស់លោកត្រាំ បានធ្វើឱ្យពលរដ្ឋអាមេរិកទាំងមូលតក់ស្លុតយ៉ាងខ្លាំង
អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានស្នើឱ្យផ្អាកឬរំលាយរដ្ឋធម្មនុញ្ញ។ សកម្មភាពខាងលើបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងក្លាដោយសមាជិកព្រឹទ្ធសភា Chuck Schumer បានហៅអតីតប្រធានាធិបតីថាជា “គ្រោះថ្នាក់ចំពោះលទ្ធិប្រជាធិបតេយ្យអាមេរិក”។ សារព័ត៌មាន AFP ចុះផ្សាយនៅថ្ងៃទី៥ ខែធ្នូថា បន្ទាប់ពីលោកអតីតប្រធានាធិបតី ... Read More »
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Raheem Sterling ចាកចេញពីក្រុមក្នុងWorld Cup ក្រោយចោរចូលប្លន់ផ្ទះ
ខ្សែប្រយុទ្ធ Raheem Sterling កំពុងចាកចេញពីក្រុមជម្រើសជាតិអង់គ្លេស ក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ដើម្បីត្រឡប់ទៅទីក្រុងឡុងវិញ បន្ទាប់ពីក្រុមចោរប្រដាប់អាវុធបានចូលប្លន់ផ្ទះរបស់គាត់ ខណៈពេលដែលគ្រួសាររបស់គាត់កំពុងស្នាក់នៅ។ អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានបញ្ជាក់ពីព័ត៌មាននេះបន្ទាប់ពីការទទួលជ័យជម្នះ ... Read More »
អវកាសយានិកចិនបីនាក់ត្រឡប់មកផែនដីវិញដោយសុវត្ថិភាព
សមាជិកអវកាសយានិកបីនាក់នៃយានអវកាស Shenzhou 14 បានវិលត្រឡប់មកផែនដីវិញដោយសុវត្ថិភាពបន្ទាប់ពីធ្វើការរយៈពេល ៦ ខែនៅក្នុងគន្លងតារាវិថី ដែលជាការកត់សម្គាល់មួយនៃបេសកកម្មចុងក្រោយនៃដំណាក់កាលសាងសង់ស្ថានីយអវកាស Tiangong របស់ចិន។ យោងតាមព័ត៌មានពីការិយាល័យវិស្វកម្មយានអវកាសចិនបានឱ្យដឹងថា នៅវេលាម៉ោង ២០និង៩នាទីថ្ងៃទី៤ ខែធ្នូ (ម៉ោងក្នុងតំបន់) ការវិលត្រលប់មកផែនដីវិញនៃយានអវកាសមនុស្សយន្ត ... Read More »
Giroud និង Mbappe ជួយឱ្យបារាំងឡើងដល់វគ្គ៨ក្រុមចុងក្រោយ
ខ្សែប្រយុទ្ធ Olivier Giroud បានក្លាយជាអ្នកស៊ុតបញ្ចូលទីបុរសនាំមុខគេគ្រប់ពេលរបស់ក្រុមជម្រើសជាតិបារាំង ខណៈដែលក្រុមម្ចាស់ជើងឯក World Cup 2018 បានយកឈ្នះប៉ូឡូញក្នុងលទ្ធផល ៣ទល់១ កាលពីរាត្រីថ្ងៃទី៤ ខែធ្នូ ដើម្បីឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ។ ... Read More »
អង់គ្លេសបំបាក់សេណេហ្គាល់ឡើងទៅវគ្គ៨ក្រុមចុងក្រោយជួបបារាំងនៅ World Cup 2022
អង់គ្លេសនឹងជួបបារាំងក្នុងវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិសេណេហ្គាល់ដ៏គួរឲ្យចាប់អារម្មណ៍នៅកីឡដ្ឋាន Al Bayt ក្នុងលទ្ធផល៣ទល់០។ក្រុមរបស់លោក Gareth Southgate បានរួចផុតពីការបើកឆាកដ៏គួរឱ្យភ័យខ្លាច ដែលអ្នកចាំទី Jordan Pickford បានធ្វើការសង្គ្រោះដ៏ល្អពីការស៊ុតរបស់កីឡាករ ... Read More »
ពលរដ្ឋអុីតាលីតវ៉ាប្រឆាំងនឹងការបន្តបញ្ជូនអាវុធទៅអ៊ុយក្រែន
ពលរដ្ឋរាប់ពាន់នាក់នៅក្នុងរដ្ឋធានីរ៉ូម (ប្រទេសអុីតាលី) បានតវ៉ាទាមទារដំឡើងប្រាក់ខែ និងតវ៉ាប្រឆាំងនឹងក្រឹត្យច្បាប់របស់រដ្ឋាភិបាលក្នុងការបន្តផ្តល់អាវុធដល់អ៊ុយក្រែន។ កាលពីចុងសប្តាហ៍ មនុស្សរាប់ពាន់នាក់នៅក្នុងរដ្ឋធានីរ៉ូម (ប្រទេសអុីតាលី) បានដើរតាមផ្លូវដើម្បីតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងតវ៉ាប្រឆាំងនឹងក្រឹត្យច្បាប់របស់រដ្ឋាភិបាលស្តីពីការបន្តផ្តល់ជំនួយអាវុធដល់អ៊ុយក្រែន ។ ព្រឹត្តិការណ៍ដែលរៀបចំដោយសហភាពប្រជាជនអុីតាលី (USB) បានប្រមូលផ្តុំមនុស្សរាប់ពាន់នាក់។ នៅថ្ងៃទី ៤ខែធ្នូ ... Read More »
គ្រូបង្រៀងនិងនិស្សិតរាប់ពាន់នាក់ធ្វើបាតុកម្មនៅប្រទេសហុងគ្រី
បន្ទាប់ពីអង់គ្លេស បែលហ្ស៊ិក អូទ្រីស កូរ៉េខាងត្បូង ប្រទេសហុងគ្រីកំពុងប្រឈមការធ្វើកូដកម្មទ្រង់ទ្រាយធំ រៀបចំឡើងដោយបុគ្គលិកក្នុងស្ថាប័នអបរំនៃប្រទេសនេះ។ កាលពីថ្ងៃទី៣ខែធ្នូ មានគ្រូបង្រៀនរាប់ពាន់នាក់ រួមទាំង និស្សិត សិស្ស និងអាណាព្យាបាល បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅទីក្រុង Budapest ទាមទារដំឡើងប្រាក់ខែដល់គ្រូបង្រៀនខណៈដែលប្រាក់ចំណាយប្រចាំថ្ងៃកើនឡើងខ្ពស់។ ... Read More »
ក្រុមហ៊ុន Apple ស្នើឱ្យអ្នកផ្គត់ផ្គង់ផ្លាស់ទីតាំងផលិតកម្មចេញពីប្រទេសចិន
យោងតាមកាសែត Wall Street Journal (WSJ) បានផ្សាយថាក្រុមហ៊ុន Apple កំពុងព្យាយាមពន្លឿនដំណើរការនៃការផ្លាស់ប្តូរផ្នែកនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនចេញពីប្រទេសចិន ខណៈដែលការបង្កើនការប្រមូលផ្តុំផលិតផលនៅក្នុងប្រទេសវៀតណាមនិងឥណ្ឌា។ ប្រទេសចិនជាកន្លែងមានរោងចក្រជាច្រើនដែលផលិតនិងដំឡើងផលិតផលរបស់ក្រុមហ៊ុនApple។ ទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក្រុមហ៊ុនបានចាប់ផ្តើមពិចារណាពង្រីកផលិតកម្មទៅកាន់ទឹកដីផ្សេងទៀត។ យោងតាមរបាយការណ៍ចុងក្រោយរបស់ WSJ បានផ្សាយថា ការរងផលប៉ះពាល់ដោយវិធានការបិទផ្លូវគគឺដោយសារតែគោលនយោបាយការពារ ... Read More »
អង្គការសហប្រជាជាតិ ៖ ប្រជាជនអាហ្វហ្គានីស្ថានជាង២៨លាននាក់ត្រូវការជំនួយនៅឆ្នាំ២០២៣
បច្ចុប្បន្ននេះ អាហ្វហ្គានីស្ថានមានប្រជាជនច្រើនជាងគេបំផុតដែលជួបប្រទះបញ្ហាអសន្តិសុខស្បៀងក្នុងពិភពលោក ដែលមានមនុស្សជាង២៣លាននាក់ត្រូវការជំនួយ និងប្រហែល ៩៥% នៃប្រជាជនដែលគ្មានអាហារបរិភោគ។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បានប្រកាសថា អាហ្វហ្គានីស្ថានបន្តប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក ដោយមនុស្សប្រមាណ ២៨,៣ លាននាក់ត្រូវការជំនួយនៅឆ្នាំ២០២៣ ដែលបានកើនឡើងយ៉ាងខ្លាំងពី២៤,៤លាននាក់ក្នុងឆ្នាំ២០២២។ យោងតាម TOLOnews អាហ្វហ្គានីស្ថានកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតរយៈពេលបីឆ្នាំជាប់ៗគ្នា ... Read More »
ប្រធានាធិបតីរុស្ស៊ីនឹងទៅកាន់តំបន់នានានៅភាគខាងកើតអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់តំបន់ Donbass ភាគខាងកើតប្រទេសអ៊ុយក្រែន ក្នុងពេលពេលវេលាសមស្របណាមួយ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃទី៣ ... Read More »
ក្រុមហ៊ុន Nike ផលិតស្បែកជើងរហូតដល់៣០០លានគូក្នុងប្រទេសវៀតណាមជារៀងរាល់ឆ្នាំ
ស្បែកជើង Nike ប្រហែល ៣០០លានគូកំពុងត្រូវបានផលិតនៅក្នុងប្រទេសវៀតណាមជារៀងរាល់ឆ្នាំ ដែលស្មើនឹង 50% នៃផលិតផលស្បែកជើងសរុបរបស់ក្រុមហ៊ុន។ នាយកប្រតិបត្តិក្រុមហ៊ុន Nike Group លោក Andy Campion បាននិយាយនៅក្នុងកិច្ចប្រជុំចុងក្រោយជាមួយនាយករដ្ឋមន្ត្រី Pham ... Read More »
ទាហានអាមេរិក៨០០០នាក់ឃ្លាំមើលដែនអាកាសតំបន់មជ្ឈិមបូព៌ាក្នុងអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោក
នៅពេលដែលអ្នកគាំទ្របាល់ទាត់ប្រមូលផ្តុំគ្នានៅក្នុងពហុកីឡដ្ឋាននានាទូទាំងប្រទេសកាតារ ទាហានអាមេរិកប្រហែល៨០០០នាក់កំពុងឈរជើងនៅមូលដ្ឋានមួយនៅជិតទីក្រុងដូហា ដើម្បីឃ្លាំមើលដែនអាកាសក្នុងតំបន់មជ្ឈិមបូព៌ា។ មូលដ្ឋានទ័ពអាកាស Al-Udeid ត្រូវបានសាងសង់នៅលើវាលខ្សាច់ចម្ងាយប្រហែល៣០គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Doha ប្រទេសកាតារ។ តាមសារព័ត៌មាន AP បានផ្សាយកាលពីថ្ងៃទី២ខែធ្នូថាមូលដ្ឋាននេះមានទាហានអាមេរិកប្រហែល ៨០០០នាក់ឈរជើង ការពារដែនអាកាសនៅក្នុងតំបន់ទាំងមូល ខណៈដែលអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកងាកទៅរកកាតារ ពេលការប្រកួតWorld ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច