ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការងារអាទិភាពជាងគេ គឺការកែទម្រង់ប្រព័ន្ធវិជ្ឈការ និងវិសហមជ្ឈការ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្រសួងមុខងារសាធារណៈត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមទាំងការកែទម្រង់ប្រព័ន្ធវិជ្ឈការ ... Read More »

ក្នុងគោលបំណង លើកកម្ពស់ចំណងមិត្តភាពល្អ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ! «នាវាចម្បាំងកងទ័ពជើងទឹកភូមិន្ទថៃ ១គ្រឿង ចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ៨:០០នាទី ថ្ងៃទី៥ខែមេសាឆ្នាំ២០២៤ ត្រូវបានសមត្ថកិច្ចបញ្ជាក់ឱ្យដឹងថា ៖ នាវាចម្បាំងកងទ័ពជើងទឹកភូមិន្ទថៃ ចំនួន ០១គ្រឿង ឈ្មោះHTMS BANGPAKONG (FFG-456) បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែមេសាឆ្នាំ២០២៤។ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នៅតែមានគុណតម្លៃក្នុងការដាស់តឿនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់កម្រិត ឱ្យពិនិត្យនិងកែលម្អខ្លួនជាប្រចាំ

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ... Read More »

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំវិសាមញ្ញតាមប្រព័ន្ធ Zoom ជាមួយសមាជិកសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ វិសាមញ្ញតាមប្រព័ន្ធ Zoom ជាមួយ សមាជិកសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដឹកនាំដោយលោកស្រី អាន អុីដាល់ហ្គោ (Anne ... Read More »

សូមប្រុងប្រយ័ត្ន​! អាកាសធាតុ​អាចកើនឡើងកម្ដៅដល់ ៤០អង្សា​ អំឡុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

​ភ្នំពេញ​៖​ ​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម​ លោក ចាន់ យុត្ថា​ បានថ្លែង​ថា​ ពិភពលោកកំពុង​ទទួលរងឥទ្ធិពល​ពីរលក​កម្ដៅ ដោយសារតែឥទ្ធិពលបាតុភូត​អែល នីណូ(EI Nino) ធ្វើឱ្យកម្ដៅកើនឡើង រួមនឹងកម្ពុជា​ផងដែរ ខណៈប្រទេសជិតខាងដូចជាវៀតណាម ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ៩ចំណុចដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅក្នុងវិស័យមុខងារសាធារណៈ

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌល The Premier Center Sen Sok នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ លោក សុខ ឥសាន បានណែនាំយុវជនដែលដើរតាមនយោបាយជ្រុលនិយមរបស់ក្រុមឧទ្ទាមក្រៅច្បាប់ នឹងគ្មានអនាគតទេ ជាពិសេសគ្មានឱកាសធ្វើសកម្មភាពនយោបាយក្នុងកម្ពុជាឡើយ។ ការធ្វើនយោបាយនៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស គឺមានមហិច្ឆតាដើម្បីឈ្នះឆ្នោត ដើម្បីកាន់អំណាចដឹកនាំប្រទេសឡើយ។ ការចង់ដឹកនាំប្រទេសគណបក្សណាក៏ដូចគណបក្សណាដែរ ... Read More »

រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ដើម្បីគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តផ្តល់ការយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់បំផុត នូវការថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ... Read More »

ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ ពាក់​មួក​ម្នាក់​ការពារ​ជីវិត​មនុស្ស​ម្នាក់

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ ... Read More »

ត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន១០៦ ដែលមានមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារ

ភ្នំពេញ ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន១០៦ ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ បានបញ្ជាក់ថា ... Read More »

បុស្បុករូបសំណាកលោកតាឌីក្រុងព្រះវិហារ ត្រូវបានកែលម្អសោភណភាព ស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញពីបុស្បុករូបសំណាកលោកតាឌីក្រុងព្រះវិហារ ដែលត្រូវបានកែលម្អសោភណភាព ស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (ឆ្នាំរោង ) ខាងមុខនេះ។  ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធ ៦៥នាក់ ក្នុងបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៣១ករណី​ ម្សិលមិញនេះ​!

ភ្នំពេញ៖ យុវជន​ និង​យុវតី​ សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៥ នាក់ (ស្រី ០៩នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ... Read More »

កម្លាំងកងរាជអាវុធហត្ថបញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ៣នាក់ដែលធ្វើសកម្មភាពលួចម៉ូតូត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថាជនសង្ស័យ៣នាក់មាន ៖ ១.ឈ្មោះ ឡេង សក្តា ភេទប្រុស អាយុ១៧ឆ្នាំ ២.ឈ្មោះ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលេចពីកិច្ចការអាទិភាព៤ចំណុចពាក់ព័ន្ធនឹងកំណែទម្រង់រដ្ឋបាលសាធារណៈ

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ ដែលធ្វើឡើងនៅមជ្ឈមណ្ឌល The Premier Center Sen Sok នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ ... Read More »

ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤៖  សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹក ថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ... Read More »

បុរសម្នាក់បេីករថយន្ត​ទៅបុករបងឃ្លាំងមួយកន្លែងបណ្តាលឱ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តស៊េរីទំនេីបមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានរេចង្កូតបុកចូលរបងឃ្លាំងមួយកន្លែងបណ្តាលឲ្យរងការខូចខាតសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។ ករណីខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង១:៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ខែមេសាឆ្នាំ២០២៤​ស្ថិត​តាមបណ្ដោយផ្លូវ​៤៣០ សង្កាត់​ផ្សារ​ដេីមថ្កូវ​ ខណ្ឌ​ចំការមន​​ រាជធានី​ភ្នំពេញ​  ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BL-3908បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងល្បឿនលឿនខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតជ្រុលទៅបុករបងឃ្លាំងមួយកន្លែងបណ្ដាលឲ្យបាក់រងការខូចខាត។ចំណែករថយន្តបង្កវិញខ្ទេចមួយកំណាត់មុខ ភ្លាមនោះដែរសមត្ថកិច្ចក៏បានឃាត់អ្នកបើកបរបាននៅកន្លែងកើតហេតុតែម្តង។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃអធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ​ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​៕ ដោយ៖សុខាសែនជ័យ Read More »

ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់ស្រាល៤នាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ រវាងម៉ូតូ២គ្រឿងបុកគ្នា ពេញទំហឹងបណ្ដាលឱ្យរបួសធ្ងន់ស្រាល៤នាក់ នៅក្រុងបាវិត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៥៨-១៥៩ ស្ថិតនៅក្នុងភូមិត្រពាំងផ្លុង ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីមានបំពាក់ QR Code ទប់ស្កាត់ការក្លែងក្លាយចេញជូនគ្រប់អ្នកសារព័ត៌មានទាំងអស់

ភ្នំពេញ​៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាដើម្បីគ្រប់គ្រងចំនួនអ្នកសារព័ត៌មាននៅកម្ពុជាឱ្យបានច្បាស់លាស់,  ក្រសួងបានចេញបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីប្រកបគុណភាពខ្ពស់ដោយមានការបំពាក់ QR Code និងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន។ ការថ្លែងនេះធ្វើឡើងនៅអំឡុងឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យការផ្តល់សេវាសាធារណៈនៅច្រកចេញចូលតែមួយនៅទីស្តីការក្រសួងព័ត៌មាននៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។  ឯកឧត្តមបានថ្លែងថាក្រសួងព័ត៌មានបានរៀបចំបច្ចេកទេសរួចរាល់ក្នុងការផ្តល់បណ្ណសម្គាល់អត្តសញ្ញាណ និងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានដែលបានដាក់ពាក្យស្នើសុំបណ្ណនាពេលកន្លងមក ... Read More »

អាជ្ញាធរជាតិអប្សរាកំពុងបង្កើនការបណ្ដុះកូនឈើដើម្បីទុកដាំនារដូវវស្សាខាងមុខ

ខេត្តសៀមរាប៖ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង១០ នៃអាជ្ញាធរជាតិអប្សរា។ ដូចទៅនឹងស្ថានីយដទៃទៀតដែរ ស្ថានីយនេះកំពុងបង្កើន​សកម្មភាព​បណ្ដុះកូនឈើ ដើម្បីត្រៀមសម្រាប់ដាំនារដូវវស្សាខាងមុខ។ កញ្ញា ឆេង វុចនា អ្នកគ្រប់គ្រងស្ថានីយបណ្ដុះកូនឈើ៨ហិកតា បានប្រាប់ថា ស្ថានីយនេះបណ្ដុះប្រភេទឈើប្រណិត ចំនួន៤ប្រភេទ មានបេង ... Read More »

សេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់បៀវត្សជូនមន្ដ្រីរាជការស៊ីវិលសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៤ បើកមុនថ្ងៃទី១២ មេសា

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈមានកិត្តិយស សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ... Read More »

ផ្លូវតភ្ជាប់ កំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចរអិលបាក់ បានស្ថាបនាឡើងវិញរួចរាល់ជាស្ថាពរ

ខេត្តមណ្ឌលគិរី៖ ក្នុងដំណើរនិវត្តទៅកាន់រាជធានីភ្នំពេញ បន្ទាប់ពីបំពេញបេសកកម្មការងាររយៈពេល ៣ថ្ងៃ តាមបណ្តាខេត្ត នាថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី “ការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ”

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញអនុក្រឹត្យ ស្តីពី “ការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ” សម្រេច ៖  មាត្រា១…ដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ ដូចខាងក្រោម៖ មន្ទីរជំនាញរាជធានី ... Read More »

សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមុខងារសាធារណៈ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដំឡើងឋានៈដល់ប្រធានមន្ទីរ ស្នងការនគរបាល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មេបញ្ជាការកងរាជអាវុធហត្ថ តាមបណ្តារាជធានី- ខេត្ត ឱ្យមានឋានៈស្មើប្រធាននាយកដ្ឋាន ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំបំពេញ តួនាទី និងភារកិច្ច ... Read More »

ក្មេងទំនេីងសិស្សសាលាចំនួន២១នាក់​ ត្រូវសមត្ថកិច្ចឃាត់ខ្លួនអប់រំ​ និងហៅអាណាព្យាបាលមកធានា​ ក្រោយពួកគេគេចម៉ោងរៀនមកប្រមូលផ្ដុំគ្នា ​

ភ្នំពេញ​ ៖​ មានក្មេងទំនេីង​សិស្សសាលាចំនួន២១នាក់​ បាននាំគ្នាគេចសាលា​ មិនរៀនសូត្រ​ ប្រមូលផ្ដុំគ្នានៅក្នុងតារាងបាល់ទាត់មួយកន្លែងក្នុងភូមិតាឡី​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ត្រូវបានកម្លាំងសមត្ថកិច្ច​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ធ្វេីការឃាត់ខ្លួនដេីម្បីសាកសួរ​ និងអប់រំណែនាំ។​   ​   ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានថ្លែងថា ៖ ក្រសួងមុខងារសាធារណៈ បាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ ... Read More »

ថ្នាក់ដឹកនាំខេត្តព្រះវិហារ បន្តការងារការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្តិភាព “

ខេត្តព្រះវិហារ ៖ កិច្ចប្រជុំផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដីសន្តិសុខជាតិ សម្រាប់សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្តិភាពសង្គម ឆ្នាំ២០២៤-២០២៨ និងបូកសរុបលទ្ធផលការងារការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្តិភាព “ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ... Read More »

ក្រុមផ្តាច់ព្រលឹងសាកកម្លាំងគ្នា ! «Grab ប៉ះ wow now ហើយថតដោយ Nham24»

ភ្នំពេញ ៖ ក្រុមផ្តាច់ព្រលឹងសាកកម្លាំងគ្នា ! «Grab ប៉ះ wow now ហើយថតដោយ Nham24»។ នេះជាការលើកឡើងតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមបុគ្គលិកដឹកជញ្ជូន ... Read More »

បើករថយន្តក្នុងស្ថានភាពងងុយដេកបណ្តាលឱ្យរេចង្កូតធ្លាក់ផ្លូវក្រឡាប់ចូលប្រឡាយ

ខេត្តបាត់ដំបង៖ រថយន្តធុនធំមួយគ្រឿងសង្ស័យតៃកុងងងុយដេកមួយភាំងបានរេចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ចូលប្រឡាយ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង ៩និង២០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំពណ៌សដឹកទូកុងតឺន័មួយគ្រឿង ... Read More »

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិកចូលជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ថាំង ជេគី លី ... Read More »