ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ផ្ទុះឡឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់​ និងឆេះម៉ូតូជាច្រេីនគ្រឿងទាំងកណ្ដាលថ្ងៃត្រង់

ភ្នំពេញ​ ៖​ រោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង​ និងម៉ូតូរាប់សិបគ្រឿង​ ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ​ បន្ទាប់ពីមានការផ្ទុះឡដុតយកកម្ដៅចំហាយខ្យល់មកអ៊ុតខោអាវ​ កាលពីវេលាម៉ោង១២​ និង២០នាទីថ្ងៃត្រង់​ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចរោងចក្រកាត់ដេរសម្លៀកបំពាក់ ត្រាវីស ហ្គាម៉ិន (ខេមបូឌា)ឯ.ក  ... Read More »

លោក វង សូត ជំរុញការយកចិត្តទុកដាក់អភិវឌ្ឍន៍សមិទ្ធផលផ្សេងៗក្នុងសាលារៀន ដើម្បីវិនិយោគលើធនធានមនុស្ស ស្របពេលវិស័យពុទ្ធិចក្រ និងអាណាចក្រមានតួនាទីសំខាន់ដូចគ្នា

ខេត្តត្បូងឃ្មុំ ៖ លោក វង សូត អនុប្រធានទី២រដ្ឋសភា និងលោកស្រី ព្រមទាំង​ សម្តេចសង្ឃ មួង រ៉ា គណ:សង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យលើកតម្កល់រតនៈវត្ថុចំនួន ... Read More »

កូនប្រសាផឹកស្រាស្រវឹង មកដល់ផ្ទះប្រពន្ធនិងម្តាយក្មេកជេរស្តី ទប់កំហឹងមិនបានទាញដំបងឈើវាយម្តាយក្មេករងរបួស

ខេត្តកំពង់ស្ពឺ៖ បុរសជាកូនប្រសាចិត្តស្លុយម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួនភ្លាមៗ ខណៈដែលដើរផឹកស៊ីស្រវឹងត្រឡប់មកផ្ទះវិញត្រូវប្រពន្ធនិងម្តាយក្មេកជេរស្តីបន្តិចបន្តួច ទប់កំហឹងមិនបានទាញដំបងឈើវាយទៅលើម្តាយក្មេកបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ បង្កឱ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍កូនប្រសាវាយម្តាយក្មេករងរបួសធ្ងន់ហើយនគរបាលឃាត់បាននេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី០១ ខែ មករា ឆ្នាំ២០២៤ នៅចំណុចទំនប់ពាមល្វា ភូមិពោធិមាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ... Read More »

ការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ​ រកបានចំណូលជាង ៣៧លានដុល្លារអាម៉េរិក​ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៣

ខេត្តសៀមរាប​៖​ រយៈពេល១២ខែ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេសបានទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៧៩៨ ០៦៩នាក់ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២ មានការកើនឡើង ១៧៧,៦៣ភាគរយ ចំណូលបានពីការលក់បណ្ណមានចំនួន ៣៧ ១៩៨ ៩៨៨ដុល្លារអាម៉េរិក ... Read More »

ផឹកទឹកត្នោតជូរស្រវឹងជិះម៉ូតូក្នុងភូមិវាយយុវជនម្នាក់របួសបែកក្បាល រត់សម្ងំក្នុងចម្ការ នគរបាលឃាត់ខ្លួន

  ខេត្តកំពង់ស្ពឺ៖ ជនដៃដល់ចំនួន០៣នាក់ត្រូវបានម្ចាស់ចំការ សហការជាមួយកម្លាំងនគរបាលឃាត់ខ្លួនបាន ក្រោយពីផឹកទឹកត្នោតជូរស្រវឹងជិះម៉ូតូអុកឡុកពេញភូមិហើយធ្វើសកម្មភាពយកដំបងវាយលើយុវជនម្នាក់បណ្តាលឱ្យរងរបួសបែកក្បាល។   ហេតុការណ៍នេះបានកើតឡើងកាលពី០២និង១០នាទីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។   នគរបាលស្រុកឱរ៉ាល់បានឱ្យដឹងថា ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកនូវ ចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម៖  ១- ... Read More »

ស្នងការនគរបាលខេត្តកណ្តាលបានស្នើឱ្យអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន មេត្តាចាត់វិធានការនិងជួយស្វែងរកមុខផេកហ្វេសប៊ុកឈ្មោះ ហង្ស សំណាង Hang Samnang

ខេត្តកណ្តាល ៖ ស្នងការនគរបាលខេត្តកណ្តាល សូមស្នើឱ្យអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន មេត្តាចាត់វិធានការនិងជួយស្វែងរកមុខផេកហ្វេសប៊ុកឈ្មោះ ហង្ស សំណាង Hang Samnang ។ នេះបើយោងតាមសេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។  សូមបញ្ជាក់ថា ៖ បន្ទាប់ពីបានឃើញផេកហ្វេសប៊ុកមួយមានឈ្មោះ ... Read More »

មិនមានករណី យកលុយថ្លៃផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ នោះទេ

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានអះអាងថា ៖ ការធ្វើដំណើរលើដងផ្លូវ ទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ មិនមានករណីយកថ្លៃផ្លូវនោះទេ ទោះធ្វើដំណើរតាមផ្លូវដ៏ទៃទៀតក៏ដោយ។ ថ្លែងប្រាប់សារព័ត៌មាននៅរសៀលថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤ នេះ  អាជ្ញាធរបានអះអាងយ៉ាងច្បាស់ថា ៖ រាល់ការធ្វើដំណើរលើផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ... Read More »

រកសុីកុំវ៉ាងទី​លេីឆ្នេរសាធារណៈ ដាក់តុ​ទារលុយភ្ញៀវរហូតដល់៣មុឺនរៀល​ សមត្ថកិច្ចយកមកវាស់កម្ពស់ម្ដងមេីល​

ភ្នំពេញ ៖ ស្របពេលដែលភ្ញៀវជាតិ អន្តរជាតិរាប់សែននាក់បានអញ្ជើញទៅទស្សនាកម្សាន្ត បង្កើតបរិយាកាសសប្បាយរីករាយតាមឆ្នេរសមុទ្រខេត្តព្រះសីហនុ ខណៈនេះក៏មានជនឆក់ឱកាសលក់ដូរដំឡើងថ្លៃ ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ ជាពិសេសផ្ទុយពីការណែនាំរបស់អាជ្ញាធរសមត្ថកិច្ចដែនដី និងប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ។ ទីបំផុត ! អាជ្ញាធរខេត្តព្រះសីហនុបានទទួលសេចក្តីរាយការណ៍យ៉ាងពិតប្រាកដ ពីមនុស្សដែលលោភលន់ លក់ដូរកាប់ថ្លៃ ខ្ពស់មកលើភ្ញៀវទេសចរ ... Read More »

កម្មវិធីរាត្រីសមោសរកៀរគរមូលនិធិសប្បុរសធម៌ដោយប្រមូលបានថវិកា​ជាង៣មុឺនដុល្លារអាមេរិក

ខេត្តរតនគិរី៖ កម្មវិធីរាត្រីសមោសរកៀរគរមូលនិធិសប្បុរសធម៌ប្រមូលថវិកាបានចំនួន៣១,០៨៩.៩៨ដុល្លារអាមេរិក។ ពិធីនេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណសាលាខេត្តរតនគិរីក្រោមអធិបតីភាពលោក ញ៉ែម សំអឿន ប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងលោកជំទាវ។  លោកញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាខេត្តបានសម្ដែងការអរគុណចំពោះសប្បុរសជនដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមហ៊ុន ... Read More »

សេចក្តីជូនដំណឹង

ខ្ញុំបាទឈ្មោះសៅ សុខ កើតឆ្នាំ១៩៣៨មានទីលំនៅផ្ទះលេខ៥៣៥៥EoE1ផ្លូវ១៧៥ភូមិ១១សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញជាម្ចាស់ផ្ទះជួលលេខ១៦៥Gផ្លូវ១០៣Rក្រុម១ភូមិទួលថ្ងាន់សង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវ។ ជម្រាបលោកស្រី ឌិន សុលីម អាយុ៤២ឆ្នាំរស់នៅភូមិផ្សារដីហុយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ជាអ្នកជួលផ្ទះស្នើរឲ្យលោកស្រីចូលខ្លួនមកដោះស្រាយបំណុលជំពាក់ថ្លៃផ្ទះជួលនិងបើកសោរព្រមទាំងរើឥវ៉ាន់ចេញពីផ្ទះជួលរបស់ខ្ញុំ៕ Read More »

លោក កែវ សុជាតិ ៖ អរគុណសន្តិភាព ! កម្មវិធីឆ្លងឆ្នាំ២០២៣​ ចូល២០២៤​ ក្នុងសម័យកាលសន្តិភាព​នៃកម្ពុជា ប្រទេសជាតិជួបសេចក្តីសុខក្សេមក្សាន្ត​

ភ្នំពេញ ៖ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង លោក កែវ សុជាតិ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ដែលតែងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ចំពោះឆន្ទះរបស់គាត់ ផ្តល់ភាពយុត្តិធម៌ដល់សង្គម និងមានឥរិយាបថទន់ភ្លន់ រមែងបង្កើតឡើងនូវទំនាក់ទំនងរឹងមាំ ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជូនដំណឹងពី ស្ថានភាពនៃគ្រោះរញ្ជួយដី នៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa និងបណ្តាខេត្តក្បែរខាងដូចជា Niigata, Toyama, Yamagata, Fukui និង Hyogo ដោយគិតត្រឹមម៉ោង ១៣:០០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣

ប្រទេសជប៉ុន ៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជូនដំណឹងពី ស្ថានភាពនៃគ្រោះរញ្ជួយដី នៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa និងបណ្តាខេត្តក្បែរខាងដូចជា Niigata, Toyama, Yamagata, Fukui ... Read More »

ទីភ្នាក់ងារជ្រើសរើសឯកជនចំនួន ៩៨ក្រុមហ៊ុន ទទួលបានការអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន

ភ្នំពេញ ៖ រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយណា ដែលពុំមានឈ្នោះក្នុងបញ្ជីខាងក្រោមនេះ គឺចាត់ទុកថាជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់ ដូច្នេះសូមសាធារណជនរាយការណ៍ជាបន្ទាន់ មកទូរស័ព្ទលេខ 089 957 789 និងទំនាក់ទំនងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការ ឬពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុនដែលមាននៅក្នុងគេហទំព័ររបស់ក្រសួងការងារ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០១នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​ ​០៤នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមករា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០១នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​ ​០៤នាក់​ ​ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ក្នុងករណីហិង្សាដោយចេតនាដេញកាប់ក្មួយបណ្ដាលអោយរងរបួសធ្ងន់

    ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ខណៈផឹកស្រាស្រវឹងដេញកាប់ក្មួយបណ្ដាលអោយរងរបួសធ្ងន់នៅស្រុករមាសហែក។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី០១ ខែមករាឆ្នាំ២០២៤ នៅចំណុចភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ។   ... Read More »

៣ប្រភេទគន្លងផ្លូវ​ នៃច្រកចេញចូលផ្លូវល្បឿនលឿន​ ដែលអ្នកបេីកបរត្រូវយល់ដឹង​ ដេីម្បីចៀសវាងការកកស្ទះ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់អោយដឹងថា ៖ ច្រកចេញចូល​ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានបែងចែកជាបីគន្លង ដែលមានដូចខាងក្រោ៖  -គន្លង ETC  ជាច្រកអាទិភាព មានរបាំងបើកចេញចូលដោយស្វ័យប្រវត្តិ នៅខាងឆ្វេងបង្អស់ដែលមានសញ្ញា ... Read More »

ក្រសួងសាធារណការ ៖ សូមស្វែងយល់ពីការចេញចូលគន្លង ទាំង៣ ប្រភេទលើ ផ្លូវល្បឿនលឿន ឱ្យបានត្រឹមត្រូវ ដើម្បីជួយកាត់បន្ថយការកកស្ទះ និងមិនរង់ចាំយូរ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ៖ សូមបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន មេត្តាស្វែងយល់នៃប្រភេទគន្លងនីមួយៗ និងត្រូវដឹងថារថយន្តរបស់ខ្លួន អាចប្រើប្រាស់គន្លងណាមួយដូចមានក្នុងរូបភាពខាងក្រោម៖  –  ប្រសិនរថយន្តបានបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់ឡាន ... Read More »

តោះស្វែងយល់ អំពី អត្ថប្រយោជន៍នៃកាំរស្មីសំរាប់ជំងឺមហារីកមាត់ស្បូន!

ភ្នំពេញ ៖ អត្ថប្រយោជន៍នៃកាំរស្មីសំរាប់ជំងឺមហារីកមាត់ស្បូន!  ១) តើអ្វីទៅជាជំងឺមហារីកមាត់ស្បូន?  ជំងឺមហារីកមាត់ស្បូន គឺជាការវិវត្តមិនប្រក្រតី និងលឿនខុសធម្មតា នៃកោសិការរបស់មាត់ស្បូនស្រ្តី បង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថាជាជំងឺដុំសាច់មហារីក។ វាមាននិន្នាការរាលដាលសរីរាង្គជុំវិញ (Invasion) និងសរីរាង្គនៅឆ្ងាយ (Metastasis)។ ... Read More »

ខេត្តរតនគិរី៖​ ភ្ញៀវទេសចរជាតិមានការថយចុះ ២,៧៣% ខណៈភ្ញៀវទេសចរបរទេសមានកើនឡើង ២,៥១% នាឱកាស​បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៤

ខេត្ត​រតនគិរី​៖​ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងខេត្តរតនគិរី មានភ្ញៀវទេសចរជាតិ ចំនួន ៨ ៣៦៣នាក់ មានការថយចុះ ២,៧៣% ខណៈភ្ញៀវទេសចរបរទេសមានចំនួន ... Read More »

រយៈពេល៣ថ្ងៃ ឆ្លងឆ្នាំសកលក្នុងខេត្តស្វាយរៀងមានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តជិត១៧ម៉ឺននាក់

ខេត្តស្វាយរៀង៖ ដោយប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើអោយភ្ញៀវទេសចរ បរទេសចូលមកលេងកម្សាន្ត តាមគោលដៅសំខាន់ៗទូទាំងប្រទេសកម្ពុជា ក៏ដូចជា ក្នុងខេត្តស្វាយរៀង រយៈពេល៣ថ្ងៃ ឆ្លងឆ្នាំសកលក្នុងនោះ មានភ្ញៀវទេសចរ ... Read More »

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចុះល្បាតត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត

ខេត្ត​កំពង់​ឆ្នាំង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ នៅព្រឹក​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បា​នបន្តចុះល្បាតត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តរបស់ខ្លួន។  ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាលោកឧត្តមសេនីយ៍ទោ ... Read More »

ម៉ូតូពីរគ្រឿងបេីកទាក់ដៃចង្កូតដួលចូលក្រោមរថយន្តធុនធំកិនទាំងម៉ូតូនិងមនុស្សស្លាប់ម្នាក់លេីផ្លូវជាតិលេខ៥

ខេត្ត​កណ្ដាល​ ៖​ បុរសម្នាក់​បានបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង​ បន្ទាប់ពីជិះម៉ូតូវ៉ាជែងរថយន្តទៅទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យដួលចូលក្រោមកង់រថយន្តកិនទាំងម៉ូតូនឹងមនុស្ស​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ០៩:២៧ នាទី ថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៨-១៩ ភូមិពោធិ៍មង្គល ... Read More »

សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០២ ខែមករា

ភ្នំពេញ​៖​ ក្រសួងធនធាតុទឹក និងឧតុនិយម នៅព្រឹក​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០២ ខែមករានេះ។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលខ្សោយពីសម្ពាធខ្ពស់នៅលើប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ ... Read More »

ឃាត់ខ្លួនក្មេងទំនើង៧នាក់​ ដែលធ្វេីសកម្មភាព យកកាំបិត ដេញកាប់​ និងគប់បុរសម្នាក់ឲ្យរបួសធ្ងន់ ដេររាប់សិបថ្នេរ

​     ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានធ្វេីការស្រាវជ្រាវ​ឃាត់ខ្លូនជនសង្ស័យជាក្មេងទំនេីងចំនួន០៧នាក់​ បន្ទាប់ពីបានធ្វើសកម្មភាព យកកាំបិត ដេញកាប់និងគប់ បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ដេររាប់សិបថ្នេរ​ កាលពីវេលាម៉ោង២៣ ... Read More »

ក្រសួងការងារ៖ ឥទ្ធិពលនៃការកើតស៊ូណាមិកម្រិតធំនៅជប៉ុន បានថមថយ ខណៈពលរដ្ឋខ្មែរមានសុខសុវត្ថិភាព

ភ្នំពេញ​៖​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា​ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងភាគីជប៉ុនតាំងពីម៉ោង២ និង១០នាទីរសៀល រហូតដល់ម៉ោង៩យប់ម៉ោងនៅកម្ពុជា ពេលនេះហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវថមថយឥទ្ធិពល ហើយចំពោះមុខនេះនៅមិនទាន់មានព័ត៌មានអំពីពលករជំនាញ កម្មសិក្សាការី ឬសហគមខ្មែរនៅជប៉ុន ... Read More »

អ្នកនាំពាក្យ៖ កម្លាំង​សមត្ថកិច្ចជំនាញ​ទូទាំងប្រទេស​ ត្រួតពិនិត្យ និងផាកពិន័យយានយន្ត ០៤គ្រឿង នាថ្ងៃទី០១ ខែមករា!

ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង​ថា​ កម្លាំងសមត្ថកិច្ច​ទូទាំងប្រទេស​ បានដាក់គោលដៅ​ត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ០៤គ្រឿងទៀត កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ម្សិលមិញ​នេះ ... Read More »

ស្លាប់ម្នាក់របួសធ្ងន់២នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់ស្លាប់និងរបួសធ្ងន់២នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង។     យោងតាមសមត្ថកិច្ចបានអោយដឹងនៅព្រឹកថ្ងៃទី២ខែមករាឆ្នាំ២០២៤នេះថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ ១៤១និង១៤២ ស្ថិតនៅភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ... Read More »

រថយន្តជាច្រើនរយគ្រឿងកកស្ទះនៅលើផ្លូវល្បឿនលឿន ដោយសារតែសម្រុកចេញពីខេត្តព្រះសីហនុ

ខេត្តកំពង់ស្ពឺ៖ ផ្លូវល្បឿនលឿនទិសដៅចូលរាជធានីភ្នំពេញស្ទះចម្ងាយ៩គីឡូម៉ែត្រ។ កកស្ទះដោយសារអ្នកបើកបរភាគច្រើនមិនប្រើ ETC និងមិនយល់ពីការ ប្រើច្រករវាង ETC និងច្រកបង់លុយធម្មតា។ ជាមួយគ្នានោះ នៅជិតបញ្ជរបង់ប្រាក់មានរថយន្តបុកបន្តគ្នា៥ រថយន្ត។ ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ មានការកកស្ទះយ៉ាងខ្លាំងនៅបញ្ជរបង់ប្រាក់រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១ ខែមករា ... Read More »

អបអរសាទរ! ចាប់ពីខែមករា ឆ្នាំ២០២៤នេះតទៅ បងប្អូនកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារ ក្នុង ១ខែ គឺកើនជាងខែធ្នូ ឆ្នាំ២០២៣ ចំនួន ៤ដុល្លារអាមេរិក

ភ្នំពេញ៖ ចាប់ពីឆ្នាំ២០២៤នេះតទៅ កម្មករកម្មការិនីទាំងអស់នឹងទទួលបានប្រាក់ឈ្នួលគោល២០៤ដុល្លារ ក្នុងមួយខែ តាមសេចក្តីសម្រេចរបស់ សម្តេចនាយករដ្ឋមន្ត្រីដែលបានបន្ថែមចំនួន២ដុល្លារលើទឹកប្រាក់២០២ដុល្លារដែលសម្រេចដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាដែលបោះឆ្នោតជ្រើសរើសបន្ថែម២ដុល្លារលើប្រាក់ខែគោលចំនួន២០០ដុល្លារនៅឆ្នាំ២០២៣។  គួរជម្រាបដែរថា​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ​ បានប្រកាសការដំឡើងប្រាក់ឈ្នួល ... Read More »