ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមថែរក្សា ការពារសត្វផ្សោតឲ្យបានគង់វង្សយូរអង្វែង ព្រោះវាជារតនសម្បត្តិដ៏កម្ររបស់ជាតិ ក៏ដូចជារតនសម្បត្តិដ៏កម្ររបស់ពិភពលោក។ ការណែនាំដូចនេះ ពេលោកអភិបាលខេត្តចុះសួរសុខទុក្ខក្រុមឆ្មាំទន្លេនៅឯស្នាក់ការអភិរក្សសត្វផ្សោតត្បូងខ្លា ស្រុកសៀមបូក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។ ... Read More »
ព័ត៌មានជាតិ
សត្វគោ ៩ក្បាលងាប់និងមនុស្សម្នាក់របួសធ្ងន់ដោយ សាររន្ទះបាញ់នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ យ៉ាងហោចណាស់សត្វគោចំនួន ៩ ក្បាលងាប់ និងមនុស្សម្នាក់ បានរងរបួសសន្លប់ ក្នុងគ្រាធ្លាក់ភ្លៀងយ៉ាងខ្លាំង លាយឡំជាមួយនឹងខ្យល់ និងផ្គររន្ទះ កាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ... Read More »
ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា តាមបណ្តាខេត្តខ្លះ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី២០%
ភ្នំពេញ ៖ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា តាមបណ្តាខេត្តខ្លះ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ ... Read More »
សម្តេចតេជោ ហ៊ុន សែន ៖ អនុមោទនា ថ្ងៃបុណ្យវិសាខបូជា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានបង្ហោះថា ៖ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ... Read More »
ទូតចិនប្រចាំកម្ពុជា ៖ ជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត
ខេត្តកំពត ៖ ខ្ញុំរីករាយដែលបានមកលេងចម្ការទុរេនកំពត និងភ្លក្សទុរេនអៅខាក់ ដែលជាទុរេនឆ្ងាញ់ជាងគេលើពិភពលោក។ សូមអរគុណដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត។ បើតាមលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើង នៅថ្ងៃទី១១ ... Read More »
ឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ត្រូវតុលាការខេត្ត សៀមរាប ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារខេត្តសៀមរាបរួចហេីយនៅយប់ថ្ងៃទី ១០ ខែ ឧសភា
ខេត្តសៀមរាប ៖ កម្មពៀរមានពិត ! បន្ទាប់ពីការ អនុវត្តន៍ អភិក្រមទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់ ត្រូវបាន សម្ដេចធិបតី ... Read More »
អនុមោទនាបុណ្យ វិសាខបូជា ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥
ភ្នំពេញ៖ ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាយរឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី (គឺថ្ងៃ ១៥ កើត) ខែ ពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបព្វជិត តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។ ... Read More »
នគរបាលព្រហ្មទណ្ឌបង្ក្រាបករណីកាច់កម៉ូតូនៅខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនកណ្ដាលយុត្តិធម៌, លោកឧត្តមសេនីយ៍ឯក សុង លី អគ្គស្នងការរងទទួលការងារព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ... Read More »
រថយន្តដឹកខ្សាច់លើសទម្ងន់១គ្រឿងបំរើការនៅទំនប់វារីអគ្គិសនី១កន្លែង ក្នុងឃុំតាតោក ស្រុកសំឡូត ធ្វើឲ្យខូចខាតបាក់ស្រុតស្ពាន១កន្លែង
ខេត្តបាត់ដំបង ៖ រថយន្តដឹកខ្សាច់លើសទម្ងន់១គ្រឿងដែលគេអះអាងថា ជារថយន្តបំរើការនៅក្រុមហ៊ុនមួយ ដែលកំពុងសាងសង់ទំនប់វារីអគ្គិសនីមួយកន្លែង នៅក្នុងឃុំតាតោក ស្រុកសំឡូត នឹងទទូលខុសត្រូវទាំង ស្រុង ចំពោះការសាងសង់ស្ពានដែក (ស្ពានបេឡេ) ឡើងវិញ ក្រោយពីរថយន្តដឹកខ្សាច់របស់ក្រុមហ៊ុនមួយនេះ ធ្វើឲ្យខូចខាតបាក់ស្រុតស្ពាននោះ រហូតមិនអាចឲ្យយានយន្តធ្វើដំណើរឆ្លងកាត់បាន។ ... Read More »
ចោរឆក់ទូរស័ព្ទ០២នាក់ជិះម៉ូតូបែកកង់រត់ចូលវត្ដ ម្ចាស់ដេញតាមទាន់ហៅប៉ូលីសចាប់ជាប់
ខេត្តកំពង់ស្ពឺ៖ រសៀលថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ កំលាំងនគរបាលបានទទួលបណ្ដឹងតាមទូរស័ព្ទថាមានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅវេលាម៉ោងប្រមាណ១៤និង៥០នាទី ... Read More »
ថ្ងៃចន្ទសប្ដាហ៍ក្រោយ មន្ត្រីនឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់ព្រះសង្ឃជាលើកដំបូង!
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ នាថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ មន្ត្រីអត្តសញ្ញាណកម្មនឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនព្រះសង្ឃគង់នៅវត្តនិគ្រោធវ័ន (គល់ទទឹង) រួមទាំងអាចារ្យ តាជី យាយជី សរុបចំនួន៧០អង្គ/នាក់។ ការប្រគេន និងផ្ដល់ជូននេះបានធ្វើឡើង បន្ទាប់ពីអគ្គនាយកដ្ឋាន បានចាត់មន្រ្តីជំនាញចុះផ្ដល់សេវាធ្វើអត្តសញ្ញាណបណ្ណប្រគេន ... Read More »
អភិបាលរងខេត្តស្វាយរៀង៖ គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភសម្រាប់មនុស្សគ្រប់រូប ដូច្នេះសូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា
ខេត្តស្វាយរៀង៖ លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភ សម្រាប់មនុស្សគ្រប់រូប ដូច្នេះសូមចូលរួមគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដោយថ្ងៃនេះថ្ងៃស្អែកសូមកុំអោយមានគ្រោះថ្នាក់ចរាចរណ៍។ ការថ្លែងលើកឡើងបែបនេះ ក្នុងឱកាសដែលលោកសរ សុដានី តំណាងលោប៉េង ពោធិ៍សាអភិបាលខេត្ត ញ្ជើញចូលរួមក្នុងពិធីអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ ... Read More »
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារចំពោះកិច្ចបំពេញបេសកកម្មការងារចរចាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-អាម៉េរិក ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក នាវេលាម៉ោង ១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ... Read More »
សម្តេចធិបតី ៖ ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹមទាំងអស់ហើយ ដើម្បីភ្ជាប់តួស្ពានទាំងមូល
ខេត្តក្រចេះ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់តា ប្រព័ន្ធតេឡេក្រាមថា ៖ ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹមទាំងអស់ហើយ ... Read More »
កម្ពុជា-ចិន បានបង្ហាញពីភាពរឹងមាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាបានជួបពិភាក្សាការងារជាមួយ លោក Wang Gang អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃបក្សកុម្មុយនិស្តចិន នៅប្រទេសព្រុយណេ ដារ៉ូសាឡាម នៅអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្រ្តីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយផ្តោតជាសំខាន់លើ ... Read More »
ស្វែងយល់ អំពី ជំងឺដុំគីសលើពងស្វាស (kystes de l’épididyme)
ភ្នំពេញ ៖ ជំងឺដុំគីសលើពងស្វាស (kystes de l’épididyme) ! ក. តើអ្វីជាជំងឺដុំគីសលើពងស្វាស? ជំងឺដុំគីសលើពងស្វាស ជាជំងឺដែលមានវត្តមាន ដុំគីសទឹកនៅក្នុងថង់ស្រោមពងស្វាសជាប់ និងពងស្វាស និងបំពង់មេជីវិតផ្នែកខាងលើដែលអាចស្ទាបប៉ះដឹងនៅពេលវាមានទំហំធំល្មម ហើយគេសង្កេត ... Read More »
លោក ទេព អស្នារិទ្ធ៖ “គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានកត់ត្រា ព័ត៌មានក្លែងក្លាយ សរុបចំនួន ៨៨៤ករណី”
ខេត្តតាកែវ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ តាមរយៈគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ខ្លួន បានកត់ត្រា ព័ត៌មានក្លែងក្លាយ សរុបចំនួន ៨៨៤ករណី ខណៈដែលកក្នុងឆ្នាំ២០២៤ ព័ត៌មានក្លែងក្លាយ ... Read More »
បុរសម្នាក់ត្រូវបានប្រទះឃើញអណ្ដែតទឹកខាងត្បូងស្ពានខ្សែកាបឫស្សីកែវ
ភ្នំពេញ៖ ប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកទន្លេសាបនៅខាងត្បូងស្ពានខ្សែកាបឬស្សីកែវ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចអូសយកមកត្រួតពិនិត្យនៅក្រោមស្ពានជ្រោយចង្វា។ ហេតុការណ៍នេះកើតឡើងកាលពីវេលា៨ និង០០ នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្បែរផ្នែកខាងកើត ក្បែរមជ្ឈមណ្ឌលសន្និបាតក្រុមហ៊ុនOCIC ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ សពមិនទាន់ស្គាល់អត្តសញ្ញាណមានអាយុប្រមាណ៣០ឆ្នាំ ... Read More »
វិវាទពាក់ព័ន្ធនឹងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)
ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ លោក ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. អមដោយ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ... Read More »
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ វត្តមានកាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីន្លែងតាមមូលដ្ឋាន ដើម្បីបន្តដោះស្រាយនូវរាល់បញ្ហាប្រឈម និងផលប៉ះពាល់ទាំងឡាយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត
ខេត្តក្រចេះ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សកម្មភាពការងារ និងហេដ្ឋារចនាសម្ពន្ធ័របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះបានបម្រើដល់បុព្វហេតុមនុស្សធម៌យ៉ាងមានប្រសិទ្ធភាព និងស្របតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជា មានគ្រប់ទីន្លែង ... Read More »
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានគ្រឿងឥស្សរិរយសកម្រិតខ្ពស់បំផុតរបស់ទីម័រឡេស្តេ
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ... Read More »
គ.ជ.បនៃកម្ពុជា បានឲ្យដឹងថា ពលរដ្ឋអាយុ១៨ឆ្នាំឡើង មានចំនួនជាង១១លាននាក់ ខណៈដែលពលរដ្ឋទើបគ្រប់អាយុ១៨ ឆ្នាំ មានជាង១សែននាក់ និងពលរដ្ឋត្រូវចុះឈ្មោះបោះឆ្នោតថ្មី មានជាង២សែននាក់
ភ្នំពេញ ៖ គិតរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង មានសរុបចំនួន ១១.២២៩.០៤៩នាក់ ក្នុងនោះស្ត្រី ចំនួនជាង៥ លាននាក់ ,ប្រជាពលរដ្ឋទើបគ្រប់អាយុ ១៨ឆ្នាំ មានចំនួន ជាង១សែន២ម៉ឺននាក់,ខណៈប្រជាពលរដ្ឋផ្លាស់ចូលថ្មីក្នុងឃុំ សង្កាត់ ... Read More »
ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ករណីលួចគាស់ផ្ទះលួចទ្រព្យសម្បត្តិ
ភ្នំពេញ៖ នៅវេលាម៉ោង០១ និង៣០នាទីយប់ឈានចូល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ករណីលួចគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ២២០ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »
មុនប្រកួតជាង២ម៉ោងកន្លះ ! អ្នកគាំទ្រព្រះខ័នរាជស្វាយរៀង មកដល់ពហុកីឡដ្ឋានមរតកតេជោបណ្តេីរៗ
ភ្នំពេញ ៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League រវាងព្រះខ័នរាជស្វាយរៀង និង FC Arkadag នឹងចាប់ផ្តេីមម៉ោង ៧យប់។ នៅសល់ជាង១ម៉ោងកន្លះទៀតទេីបការប្រកួតចាប់ផ្តេីម ប៉ុន្តែអ្នកគាំទ្រច្រេីនបានមកដល់ទីតាំងពហុកីឡដ្ឋាន។ សំបុត្រ ... Read More »
អ្នកនាំពាក្យ៖ អន្ដរជាតិទទួលស្គាល់ សម្ដេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយដ៏មានឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍
ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យនិងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានធ្វើការកត់សម្គាល់ថា បច្ចុប្បន្ននេះអន្ដរជាតិបានទទួលស្គាល់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងកាន់តំណែងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ... Read More »
ហាមឃាត់ដាច់ខាត មិនអនុញ្ញាតឱ្យបង្ហោះដ្រូន បង្ហោះខ្លែង បង្ហោះគោម បង្ហោះប៉េងប៉ោង បាញ់កាំជ្រួច បាញ់ភ្លើងហ្វា ឬភ្លើងឡាស៊ែរបញ្ចាំងឡើងលើ ដោយគ្មានការអនុញ្ញាតនៅក្នុងតំបន់ជុំវិញបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ ជូនដំណឹងពីការហាមឃាត់ដាច់ខាត មិនអនុញ្ញាតឱ្យបង្ហោះដ្រូន បង្ហោះខ្លែង បង្ហោះគោម បង្ហោះប៉េងប៉ោង បាញ់កាំជ្រួច បាញ់ភ្លើងហ្វា ឬភ្លើងឡាស៊ែរបញ្ចាំងឡើងលើ ដោយគ្មានការអនុញ្ញាតនៅក្នុងតំបន់ជុំវិញបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។ ការហាមឃាត់ដូច្នេះ ដើម្បីរក្សាបាននូវសុវត្ថិភាព សន្ដិសុខ ... Read More »
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ ៨ ចំណុច ដល់ក្រសួងអធិការកិច្ច
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »
គោឧសភរាជ ឬ ព្រះគោ ត្រូវបានផ្តល់អាហារ ថែរក្សា ព្រមទាំងហាត់ តាំងពីខែចុងមេសាមកហើយ សម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងប្រារព្ធនៅថ្ងៃទី១៥ ខែឧសភានេះ!
ខេត្តកំពង់ឆ្នាំង៖ គោឧសភរាជ ឬ ព្រះគោ ត្រូវបានគណកម្មការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ អាជ្ញាធរខេត្តកំពង់ឆ្នាំង យកមកថែរក្សាយ៉ាងយកចិត្តទុកដាក់នៅទីក្រោល បរិវេណអាគារសាលាខេត្ត ក្បែរវាលព្រះស្រែ។ គោឧសភរាជទាំងពេញសិទ្ធិ និង បម្រុង ត្រូវបានផ្តល់អាហារ ថែរក្សា ព្រមទាំងហាត់ ... Read More »
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឧបត្ថម្ភថវិកា២លានរៀល លើកទឹកចិត្តជូននគរបាលជំនាញព្រហ្មទណ្ឌខណ្ឌចំការមន ដែលបង្រ្កាបជនសង្ស័យ០២នាក់អំពើឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរនិងជនបរទេស!
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ទី១០ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងមានការសហការពីកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកវរសឹនីយ៍ទោ ហួរ ម៉េងហួន អធិការខណ្ឌចំការមនទើបទទួលតំណែងថ្មីៗ បានអនុវត្តតាមបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ មានអ្នកឆ្លងថ្មី ០១នាក់, គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានអ្នកឆ្លងថ្មី ០១នាក់, គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា ។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច