ខេត្តកំពង់ស្ពឺ៖ រសៀលថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ កំលាំងនគរបាលបានទទួលបណ្ដឹងតាមទូរស័ព្ទថាមានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅវេលាម៉ោងប្រមាណ១៤និង៥០នាទី តាមផ្លូវលេខ១៤០ ពីត្បូងទៅជើង ដល់ចំណុចភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡេង ចិន្ដា ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ បានឃេីញមុខ សញ្ញាឆក់ទូរស័ព្ទ ០២នាក់ ជិះម៉ូតូត្រឡប់បកក្រោយបញ្រ្ចាសគ្នាវិញ។ក្រោយធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃរួច ជនរងគ្រោះបានជិះម៉ូតូដេញតាមជនសង្ស័យទាំង ២នាក់ ដោយឃេីញជនរងគ្រោះដេញតាមភ័យជិះម៉ូតូរត់គេច។ តែចៃដន្យស៊យគ្រោះមកដល់ ម៉ូតូបែកកង់ជនសង្ស័យបានរត់ចូលវត្តអង្គទន្លាប់ (ម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ ផ្លាកលេខ កំពង់ស្ពឺ1F-5912 )។
សមត្ថកិច្ចចាប់បានជនសង្ស័យទាំង២មានឈ្មោះ ១- ឈ្មោះ ឆន ឧត្តម ហៅចាស់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃកន្ទាច សង្កាត់សុព័រទេព ក្រុងច្បាររមននិង ២- ឈ្មោះ អ៊ំ សុភាព ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិថ្លុកឈើទាល សង្កាត់សុព័រទេព ក្រុងច្បារមន ។
ស្របពេលកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជំនាញអធិការដ្ឋាននគរបាលស្រុក ចេញអន្ដរាគមន៍ទាន់ពេលវេលា និងបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង។ ជាលទ្ធផល ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថាពិតជាបានឆក់ទូរស័ព្ទជនរងគ្រោះពិតប្រាកដមែន ( ទូរស័ព្ទ ម៉ាក OPPO ពណ៌ខ្មៅ ) ។
ករណីខាងលើ ជំនាញបានដកហូតវត្ថុតាងទូរស័ព្ទដៃ១ គ្រឿង ម៉ាក OPPO ម៉ូតូ១គ្រឿង និងបានយកមកសាកសួរកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច