ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 1, 2021

ទីបំផុត​! វ៉ាក់សាំងការពារកូវីដ-១៩​ ដូសទី៣​ របស់​រុស្ស៊ី​ ចាប់ផ្តើមយុទ្ធនាការចាក់ជូនប្រជាជនខ្លួន​ ដើម្បីទប់ទល់វីរុសបម្លែងថ្មី Delta

អន្តរជាតិ​៖​ ប្រទេស​រុស្ស៊ី​ ខណៈដែលវីរុសបម្លែងថ្មី Delta (មានប្រភពដើមនៅឥណ្ឌា) កំពុងរាតត្បាតខ្លាំង នៅថ្ងៃព្រហស្បតិ៍ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ​ គ្រឹះ​ស្ថានសុខាភិបាលទីក្រុងម៉ូស្គូ​ នៃប្រទេសមួយនេះ បានបេីកយុទ្ធនាការចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 “ដូសទី ៣”។ ... Read More »

គ្រឹះស្ថានអង្គរ៖​ គិតត្រឹម​ឆមាសទី១ឆ្នាំនេះ​ លក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានចំណូលជិត ២២ម៉ឺនដុល្លារ

ខេត្ត​សៀមរាប៖ គ្រឹះស្ថានអង្គរ​ ក្នុងរយៈពេល០៦ខែ ឆ្នាំ២០២១នេះ​ បានលក់បណ្ណចូលទស្សនាតំបន់អង្គរបានចំនួន ៥,៣២៩នាក់ ធ្លាក់ចុះ៩៨.៦៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល ២១៩,២១៨ដុល្លារអាមេរិកធ្លាក់ចុះ៩៨.៧៩ភាគរយ។​ នេះបើ​យោងតាមទិនិ្នន័យផ្លូវការរបស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ។ទិនិ្នន័យផ្លូវការរបស់គ្រឹះស្ថានអង្គរ​ បានបញ្ជាក់បន្ថែមថា​ ... Read More »

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន៖ កើនឡើងជាង២៥%​ ​ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២១នេះ​ សម្រេចបានជិត៤ពាន់លានដុល្លារ

ភ្នំពេញ​៖ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា​ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា​​ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានសរុប ចំនួនជិត៤ពាន់លានដុល្លារ កើនឡើងជិត២៥% ក្នុង​រយៈពេល៥ខែ ពោលគិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ... Read More »

ហ្វីលីពីន៖​ ត្រៀមជម្លៀសប្រជាជនរកកន្លែងមានសុវត្ថិភាព​ និងបង្កើនកម្រិតប្រកាសអាសន្ននៃការផ្ទុះភ្នំភ្លើង

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​ទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើង​ នៅក្នុងប្រទេសហ្វីលីពីន បានដំឡើងកម្រិតប្រកាសភាពអាសន្ននៃការផ្ទុះភ្នំភ្លើងមួយ ស្ថិតនៅក្បែររដ្ឋធានីម៉ានីល នៅថ្ងៃព្រហស្បតិ៍នេះ។ បន្ទាប់ពីភ្នំភ្លើងនេះបានបញ្ចេញផេះ និងផ្សែងទៅលើអាកាសកម្ពស់១គីឡូម៉ែត្រ។ ជាក់ស្ដែង​ទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើងរបស់ប្រទេសហ្វីលីពីន​ ... Read More »

Update ៖ សេចក្ដីជូនដំណឹងស្តីពីឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test)

ភ្នំពេញ៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូន ថ្នាក់ដឹកនាំ ... Read More »

រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុLOLC សាខាខេត្តស្វាយរៀង ធនាគារស្ថាបនា សាខាខេត្តស្វាយរៀងវត្តស្វាយព្រហួតសាលាបឋមសិក្សាស្វាយព្រហួត និង វិទ្យាល័យគោកព្រីង និង៣ទីតាំងទៀតសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុLOLC សាខាខេត្តស្វាយរៀងធនាគារស្ថាបនា សាខាខេត្តស្វាយរៀងវត្តស្វាយព្រហួតសាលាបឋមសិក្សាស្វាយព្រហួត និង វិទ្យាល័យគោកព្រីង និង៣ទីតាំងទៀតសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ព្រោះមានអ្នកវិជ្ជមាន។ រដ្ឋបាលខេត្តបញ្ជាក់ថាអ្នកវិជ្ជមានមេរោគកូវីដ-១៩មាន ៖ ទីតាំងទី១មានឈ្មោះ ម៉ែន សិន ភេទស្រី ... Read More »

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតជូន ឯកឧត្តម ស៊ី ជីនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ក្នុងឱកាសអបអរសាទរខួប ១០០ឆ្នាំ ថ្ងៃកំណើតបក្សកុម្មុយនីស្តចិន

ភ្នំពេញ៖ ឯកឧត្តម ស៊ី ជីនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ទីក្រុងប៉េកាំង ! តាងនាមឱ្យគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវ អំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម គណបក្សកុម្មុយនីស្តចិន និងប្រជាជនចិន ... Read More »

ប្រទេសជិតខាងកម្ពុជា គឺវៀតណាម និងថៃ មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ដដែល

តាមរបាយការណ៍នៅថ្ងៃទី១ខែកក្កដានេះរបស់ក្រសួងសុខាភិបាល ទូទាំងប្រទេសកម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ សរុប ៩៩៩នាក់ ខណៈមានអ្នកជាសះស្បើយ៧១៥នាក់ និងមានអ្នកស្លាប់ថ្មី២៦នាក់។ ចំណែកនៅប្រទេសជិតខាងកម្ពុជា គឺវៀតណាមនិងថៃ ក៏មានករណីឆ្លងកើនឡើងខ្ពស់ផងដែរ ។ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា គិតត្រឹមយប់ថ្ងៃទី ១ខែកក្កដា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុប២៦៤នាក់ ... Read More »

ក្រុមហ៊ុន Trump Organization រងការចោទប្រកាន់ពីបទគេចពន្ធ

សារព័ត៌មាន Wall Street Journal (WSJ) បានផ្សាយថា ក្រុមរដ្ឋអាជ្ញានៅទីក្រុងញូវយ៉កនៅថ្ងៃទី៣០ខែមិថុនា(ពេលវេលាអាមេរិក) នឹងធ្វើការចោទប្រកាន់គេចពន្ធដល់ក្រុមហ៊ុន Trump Organization និងលោក Allen Weisselberg អគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រាំ។ តាមសារព័ត៌មាន ... Read More »

ចំនួនអ្នកស្លាប់ដោយអាកាសធាតុក្តៅខ្លាំងនៅអាមេរិក និងកាណាដាបានកើនឡើងខ្ពស់

មនុស្សរាប់រយនាក់បានស្លាប់ ដោយសារតែអាកាសធាតុក្តៅខ្លាំង នៅអាមេរិកនិងកាណាដា ក្នុងពេលរដ្ឋាភិបាលប្រទេសទាំងពីរបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងពីហានិភ័យនៃភ្លើងឆេះព្រៃដោយសារតែសីតុណ្ហភាពកើនឡើងខ្ពស់រហូតដល់៤៩អង្សាសេ។ នៅក្នុងរដ្ឋ Oregon អាមេរិក ក្នុងថ្ងៃទី៣០ខែមិថុនា មានមនុស្ស ៦៣នាក់ស្លាប់ពាក់ព័ន្ធនឹងអាកាសធាតុក្តៅខ្លាំង ។ នេះជាការស្លាប់ច្រើនបំផុតនៅក្នុងរដ្ឋ Oregon នៅក្នុងឆ្នាំ២០១៧ក៏មានមនុស្ស១២នាក់ស្លាប់ដែរ ដោយសារតែក្តៅខ្លាំងពេក ... Read More »

ហាងលក់សម្លៀកបំពាក់​ LEVI’S សាខា ផ្សារទំនើប AEON​ 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺកូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការខាងផ្នែកលក់ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងលក់សម្លៀកបំពាក់​ LEVI’S សាខា ផ្សារទំនើប AEON​ 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស ... Read More »

សេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១ ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៤នាក់ ករណី ជាសះស្បើយចំនួន ១១នាក់ និងករណីស្លាប់០១នាក់

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៤៤នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ ... Read More »

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងលទ្ធផលអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅឆមាសទី២ ឆ្នាំ២០២១

ខេត្តកណ្តាល៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល  បានរៀបចំធ្វើកិច្ចប្រជុំបូកសរុបសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងលទ្ធផលអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមកិច្ចដឹកនាំប្រជុំដោយ លោកឧត្តមសេនីយ៍ទោ ឈឿន ... Read More »

យុទ្ធនាការ #CreateKindess #ធ្វើអំពើល្អ លើTikTok

ដោយ Kudzi Chikumbu នាយករបស់សហគមន៍អ្នកផលិតវីដេអូ (Creator Community) TikTok នៅសហរដ្ឋអាមេរិច និង Tara Wadhwa និយកផ្នែកគោលនយោបាយរបស់ TikTok នៅសហរដ្ឋអាមេរិច កម្មវិធីTikTok ... Read More »

ពលរដ្ឋខេត្ត​ស្វាយរៀង និង ខេត្តកំពង់ចាមបានឈ្នះរង្វាន់ឡាន Ford Ecosport 2021 ពីប្រូម៉ូសិន «​កោសឈ្នះ កោសឈ្នះ ឈ្នះ 100% » របស់ក្រុមហ៊ុន Smart

រាជធានី​ភ្នំ​ពេញ៖ ថ្ងៃទី ១ ខែ​កក្កដា ឆ្នាំ​២០២១​ – ជា​មួយ​នឹង​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​កម្មវិធី «​កោសឈ្នះ កោសឈ្នះ ឈ្នះ 100%» ក្រុមហ៊ុន ស្មា​តអា​ស្យា​តា (Smart Axiata) បាន​ប្រគល់​​​​​រង្វាន់​ដ៏​មហាសាល​រថយន្តFord ... Read More »

ករណីទី១៨មិនធម្មតាឡើយ! ក្រុមគ្រូពេទ្យខេត្តស្វាយរៀងបន្តវះកាត់ជួយសម្រាលកូនដល់ស្ត្រីខ្មែរម្នាក់ដែលកំពុងធ្វើចត្តាឡឺស័កនិងព្យាបាលជំងឺកូវីដ-១៩ ទទួបានជោគជ័យ!

ខេត្តស្វាយរៀង៖ ពិតជាមិនធម្មតាឡើយ!នេះជាករណីទី១៨ដែលក្រុមគ្រូពេទ្យខេត្តស្វាយរៀងបន្តវះកាត់ជួយសម្រាលកូនដល់ស្ត្រីខ្មែរម្នាក់កំពុងធ្វើចត្តាឡឺស័កនិងព្យាបាលជំងឺកូវីដទទួលបានជោគជ័យ។    យោងតាមអាក់ខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៤រសៀល ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានវះកាត់យកកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលបញ្ជូនមកពីមន្ទីរពេទ្យបង្អែកស្វាយជ្រំ ... Read More »

សេចក្តីអំពាវនាវ ស្តីពីការចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២១ បានបញ្ជាក់ឲ្យដឹងថា, យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ... Read More »

ដឹងការណ៍ពិតនៃការស្លាប់របស់កុមារីអាយុជាង២ឆ្នាំនៅខណ្ឌមានជ័យកាលពីម្សិលមិញហេីយ​

​      ភ្នំពេញ ៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានមជ្ឈមណ្ឌលនគរវត្ត​បានឱ្យដឹងនៅថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ២០២១នេះថា​ ករណីក្មេងស្រីអាយុជាង២ឆ្នាំម្នាក់ដែលឪពុកចុងអះអាងថា ខ្លួនបានរអិលជើងដួលសង្កត់លើកូន បណ្ដាលឲ្យស្លាប់កាលពីវេលាម៉ោង១ និង១៥នាទីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ... Read More »

បុរសម្នាក់បើករថយន្តកូរ៉េឃ្លុបរវល់និយាយទូរស័ព្ទជ្រុលទៅបុកនិងកិនម៉ូតូមួយគ្រឿងបណ្ដាលឲ្យស្ត្រីម្នាក់រងរបួស

ភ្នំពេញ ៖ បុរសម្នាក់បានបើកបររថយន្តកូរ៉េឃ្លុបមួយគ្រឿងហើយរវល់តែនិយាយទូរស័ព្ទអកហ្សឺជាន់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកនិងកិនម៉ូតូមួយគ្រឿង បណ្ដាលឲ្យនារីម្នាក់រងរបួស​ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​     តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ ... Read More »

អ្នកទេសចរបរទេសដំបូងទៅកាន់ភូកេត ប្រទេសថៃ

អ្នកទេសចរដំបូងបានទៅកាន់ភូកេតប្រទេសថៃ តាមកម្មវិធីលើកលែងការធ្វើចត្តាឡីស័កពេលចូលទៅកាន់ខេត្តនេះសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់។ នេះជាសកម្មភាពដើម្បីដំណើរការវិស័យទេសចរណ៍ឡើងវិញនៅក្នុងប្រទេសនេះ បើទោះបីនៅមានការឆ្លងកូវីដ-១៩កើនឡើងខ្ពស់ក្តី ។ ភូកេត គឺជាតំបន់ទេសចរណ៍ដំបូងនៅក្នុងតំបន់អាស៊ានដែលបានបើកទ្វារស្វាគមន៍អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចរាល់។ នៅពេលនេះ អ្នកទេសចរ២៤៩ នាក់មកពីប្រទេសអុីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ ក្នុងនោះមាន អារ៉ាប់រួម កាតារ ... Read More »

រថយន្តបុកម៉ូតូពីក្រោយពេញទំហឹងស្លាប់ម្នាក់របួសធ្ងន់ពីរនាក់រួចអ្នកបើករថយន្តបង្កហេតុបន្ថែមល្បឿនគេចបាត់ស្រមោល

ខេត្តក្រចេះ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៧ក្រចេះ-ស្ទឹងត្រែង ដោយរថយន្តបានបើកបុកម៉ូតូយ៉ាងពេញទំហឹងរួចហើយបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល បណ្តាលឱ្យមនុស្សម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ហេតុការណ៍រថយន្តបុកម៉ូតូបណ្តាលឱ្យមានអ្នកស្លាប់និងរបួសនោះបានកើតឡើងនៅវេលាម៉ោង៤៖៣០នាទីទៀបភ្លឺឈានថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១លើកំណាត់ផ្លូវជាតិលេខ៧Aក្រចេះ-ស្ទឹងត្រែង ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៨៧-៣៨៨ស្ថិតក្នុងភូមិទួលទ្រាំង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។    តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះទី១.ឈ្មោះ ជឿន សារី ... Read More »

អារ៉ាប់រួមនិងអុីស្រាអែលចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អារ៉ាប់រួម (UAE)កាលពីចុងខែមិថុនា រដ្ឋមន្ត្រីការបរទេសអុីស្រាអែល លោក Yair Lapid និងសមភាគី អារ៉ាប់រួម លោកAbdullah bin Zayed Al Nahy បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សេដ្ឋកិច្ច ... Read More »

ចិនប្រារព្ធខួប១០០ឆ្នាំថ្ងៃបង្កើតបក្សកុម្មុយនីស្តចិន

ចិនបានប្រារព្ធខួប១០០ឆ្នាំថ្ងៃបង្កើតបក្សកុម្មុយនីស្តចិន ដែលរៀបចំឡើងនៅទីលានធៀនអានម៉េននៅព្រឹកថ្ងៃទី១ខែកក្កដា ដោយមានការចូលរួមពីប្រធានាធិបតីចិនស៊ី ជីនពីង។ ក្នុងពិធីនោះមានឧទ្ធម្ភាគចក្ររហូតដល់ទៅ៣០គ្រឿងហោះហើររៀបជាលេខ១០០នៅលើដែនអាកាស ជាគម្រប់ខួប១០០ឆ្នាំ ក្រោមការស្រែកហ៊ោគាំទ្រពីពលរដ្ឋ នៅទីលានធៀនអានម៉េន ក្នុងទីក្រុងប៉េកាំង។ ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានថ្លែងសុន្ទរកថាដ៏សំខាន់នៅទីលានធៀនអានម៉េន ក្រោមការការពារសន្តិសុខយ៉ាងតឹងតែងបំផុត។ ប្រធានាធិបតីស៊ី ជីនពីង ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ ប្រកាស​រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៣នាក់ និងជាសះស្បើយ ៣៨នាក់

ខេត្ត​បន្ទាយមានជ័យ​៖​ បេី​យោង​តាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់ថា​ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៣នាក់ និងជាសះស្បើយ ៣៨នាក់។ នៅក្នុង​លិខិត​ជូន​ដំណឹង​របស់រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបាន ជ្រាបថា៖ ... Read More »

ក្រសួងបរិស្ថាន​ បង្ហាញ​សត្វខ្លាឃ្មុំធំនៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា

ភ្នំពេញ​៖​ បេី​យោង​តាមរយៈ​ផេកផ្លូវការ​របស់​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃព្រហស្បតិ៍្ត​ទី០១​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានបង្ហាញអំពីសត្វខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus) ស្ថិតក្នុងប្រភេទសត្វកម្រ និងជិតផុតពូជ (តាមច្បាប់ស្តីពីព្រៃឈើ របស់កម្ពុជា) ... Read More »

អនុសាខាកាកបាទក្រហមខណ្ឌចំការមននាំយកអំណោយជូនពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ

ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមខណ្ឌចំការមនបាននាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះសម្បែង។  អំណោយរបស់អនុសាខាកាកបាទក្រហមត្រូវបាននាំយកចែកជូនជនរងគ្រោះតាមរយ:លោកថេង​ សុថុល ប្រធានអនុសាខាកាកបាទក្រហមនិងជាអភិបាលខណ្ឌចំការមនដើម្បីចែកជូនដល់ពលរដ្ឋចំនួន១៥គ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះសម្បែងស្ថិតនៅភូមិ៤ សង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ នៅព្រឹកថ្ងៃទី០១​ ខែកក្កដានេះ។  លោក​ ថេង​ សុថុល​ ក្នុងឱកាសចែកអំណោយនេះបានចូលរួមសម្តែងនូវការសោកស្តាយជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យ​ និងបាននាំយកនូវការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន​ ... Read More »

សមត្ថកិច្ចបង្រ្កាបបានជនសង្ស័យលួចដុតផ្ទះប្រជាពលរដ្ឋអស់១៥គ្រួសារ

ភ្នំពេញ ៖ សមត្ថកិច្ចនៅព្រឹកថ្ងៃទី១ខែកក្កដានេះបង្រ្កាបបានបុរសជាជនសង្ស័យដែលប្រើប្រាស់គ្រឿងញៀនហើយបានយកភ្លើងមកលួចដុតផ្ទះប្រជាពលរដ្ឋចំនួន១៥គ្រួសារហើយក្រោយពីរយៈពេល១ថ្ងៃដែលជនដៃដល់បានលួចដុតបំផ្លាញផ្ទះនៅចំណុចផ្លូវ១០៥ ស្ថិតនៅភូមិ៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។   លោក ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌបានប្រាប់ថាជនសង្ស័យឈ្មោះ មឿន នី ... Read More »

កិច្ចសន្យារបស់ Lionel Messi តារាឆ្នើមនៅក្រុម Barcelona នឹងក្លាយជាភ្នាក់ងារឥតគិតថ្លៃ

ក្លិប Manchester City, Paris St-Germain នៅមិនទាន់ជាគោលដៅច្បាស់លាន់នៅឡើយទេ។ កីឡាករឆ្នើម Lionel Messi របស់ពិភពលោកឥឡូវនេះបានក្លាយជាភ្នាក់ងារឥតគិតថ្លៃ។ ១២ខែបន្ទាប់ពីការបោះបង់ចោលការប៉ុនប៉ងចាកចេញពី Barcelona ពេលនេះ Lionel Messi ... Read More »

Man Utd យល់ព្រមថ្លៃឈ្នួល៧៣លានផោនជាមួយ Dortmund សម្រាប់ខ្សែបម្រើស្លាបអង់គ្លេស Jadon Sancho

ក្រុមបិសាចក្រហម Manchester United បានយល់ព្រមលើថ្លៃឈ្នួលជាគោលការណ៍៨៥លានអឺរ៉ូ (៧៣លានផោន) ជាមួយក្លិប BorussiaDortmund សម្រាប់កីឡាករ Jadon Sancho។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១ កក្កដានេះ។ ... Read More »

Federer បានរួចផុតពីជុំទី២ ដោយយកឈ្នះ Mannarino ក្នុងព្រឹត្តិការណ៍Wimbledon

កីឡាករវាយតឺន្នីសលំដាប់ទី៦ Roger Federer បានរួចផុតពីការប្រកួតជុំទី២ ដោយបានយកឈ្នះកីឡាករ Adrian Mannarino ក្នុងព្រឹត្តិការណ៍ Wimbledon កាលពីថ្ងៃពុធនៅពេលដែលកីឡាករបារាំងរូបនេះបានបោះបង់ការប្រកួតពាក់កណ្តាលទី ដោយសាររបួសជង្គង់បន្ទាប់ពីបានដួលនៅលើទីលាន។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការប្រកួតបានត្រៀមរួចរាល់ក្នុងលទ្ធផល ៦-៤ ៦-៧ ... Read More »