ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 8, 2021

សមត្ថកិច្ចដុត​កម្ទេចចោល​ដើម​កញ្ឆា​ប្រមាណ​១២.៥០០ ដើម និង​កញ្ឆា​ក្រៀម ៣៦ គីឡូក្រាម

ខេត្ត​ឧត្តរ​មាន​ជ័​យ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាសមត្ថកិច្ចបានរឹបអូសនឹងដុតកម្ទេចចោលនៅដើម​កញ្ឆា​ប្រមាណ​១២.៥០០ ដើម និង​កញ្ឆា​ក្រៀម ៣៦ គីឡូក្រាម បន្តចាប់ប្រមូលនឹងរឹបអូសរួចមក។អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ ការដុត​កម្ទេចចោល​នៅកញ្ឆាធ្វើឡើងនា​ថ្ងៃទី​៧ ខែកក្កដា២០២១ ដែល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាបបាន​នៅក្នុង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១​កន្លងទៅ​។ ​ពិធី​ដុតបំផ្លាញ​នេះ ... Read More »

សម្តេចតេជោអបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ ជាខួប៤ឆ្នាំហើយនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២១)។ ការដាក់សម្បត្តិវប្បធម៌ និងប្រាសាទបុរាណទាំងនេះ មិនត្រឹមតែទទួលបានការគាំពារជាអន្តរជាតិនោះទេ តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ ... Read More »

មន្រ្តីយោធាម្នាក់សង្ស័យស្រវឹងបើករថយន្តទៅបុកខឿនរង្វង់មូលនាងមច្ឆាក្រឡាប់ផ្ងារជើងទ្រមេឃទាំងយប់

ភ្នំពេញ៖ បុរសដែលគេដឹងថាជាមន្រ្តីយោធាម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តក្នុងល្បឿនលឿនដូចហោះបួងចង្កូតមិនទាន់ជ្រុលទៅបុកជាមួយនឹងរង្វង់មូលនាងមច្ឆាពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ ទាំងយប់តែសំណាងល្អមិនមាននរណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវរបស់ក្រុមហ៊ុនOCIC ត្រង់ចំណុចរង្វង់មូលនាងមច្ឆា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានុបានឲ្យដឹងថា នៅមុនពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍នេះគេបានឃើញបុរសជាមន្ត្រីយោធាម្នាក់នោះបើករថយន្តម៉ាកTOYOTA-RAV4 ... Read More »

ចុះបិទទីតាំងភោជនីយដ្ឋាន ហ្គោល ជាបណ្តោះអាសន្នក្រោយលួចលាក់បើកខារ៉ាអូខេ និងឃាត់ខ្លួនមនុស្សប្រុសស្រី២៦នាក់

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខបានចុះបិទហាងខារ៉ាអូខេ​មួយកន្លែងយីហោហ្គោល នៅតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ហើយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់និងដកហូតបានម៉ូតូជាច្រើនគ្រឿង។ ប្រត្តិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលព្រហស្បតិ៍ទី៨ ខែកក្តដា ឆ្នាំ​២០២១​ ក្រោយពីបានបេីកទទួលភ្ញៀវឱ្យចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គេីននិឹងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានី​ភ្នំពេញមិនខ្លាចការឆ្លងជំងឺកូវីដ-១៩​នោះ ឡើយ។   ​សូមបញ្ជាក់ថា ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញ្ញាតឱ្យបេីកដំណេីរការអាជីវកម្មឡេីងវិញ​ តែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ... Read More »

ក្រសួងកសិកម្ម៖​ បង្ហាញសមិទ្ធផលចំនួនពីរនៅមុនថ្ងៃរុក្ខទិវា៩ កក្កដា

ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទ បានបង្ហាញជូនអំពីសមិទ្ធិផលថ្មីចំនួនពីរដែលរដ្ឋបាលព្រៃឈើ បានរៀបចំទ្បើង ដើម្បីចូលរួមអបអរសាទរពិធីរុក្ខទិវា៩ កក្កដា​ ឆ្នាំ២០២១ នាពេលខាងមុខនេះ។ បេី​តាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ លោក វេង សាខុន ... Read More »

ម្តាយសកម្មជនក្រុមប្រឆាំង ហេង ណុប ហៅបាលី បង្ហាញភស្តុតាងសំបុត្រកំណើតដើម្បីដាស់ស្មារតីកូនខ្លួនឡើងវិញ ក្រោយកូនប្រកាសមិនស្គាល់ម្តាយ

ភ្នំពេញ៖  លោកស្រី ស៊ូ សូរី ដែលជាមេភូមិ៥ សង្កាត់វាលវង់ ខណ្ឌ៧មករា ដែលជាម្តាយរបស់សកម្មជនក្រុមប្រឆាំងម្នាក់ឈ្មោះ ហេង ណុប ហៅអ្នកគ្រូបាលី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញវីដេអូមួយទៀតដែលជាការបង្ហាញភស្តុតាងកាន់តែច្បាស់ ... Read More »

មិនដឹងមានទំនាស់អី បេីករថយន្តឡិចសុីសរត់គេចពីយុវជនមួយក្រុមជ្រុលទៅបុកជញ្ចាំងផ្ទះគេរងការខូចខាតយ៉ាងដំណំ​

ភ្នំពេញ​ ៖​ យុវជនម្នាក់បានបេីករថយន្តស៊េរីទំនេីបមួយគ្រឿងរត់គេចពីក្មេងស្ទាវមួយក្រុមយ៉ាងលឿន​រួចជ្រុលចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត ព្រមទាំងត្រូវក្រុមក្មេងស្ទាវទាំងនោះយកដុំថ្មនិងដុំឥដ្ឋមកគប់លេីរថយន្តថែមទៀត​បង្កឱ្យរងការខូចខាតកាន់តែធ្ងនធ្ងរ។ ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង១​និង២០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​៨​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវលេខ២៩២​ កែងផ្លូវលេខ១២៩​ ក្នុងសង្កាត់បឹងកេងកង​៣​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។   ... Read More »

ចាប់រំលោភសេពសន្ថវ:កូនស្រីខ្លួនឯងពេលទៅឃ្វាលគោ ទើបបែករឿងប្រពន្ធប្តឹងឲ្យសមត្ថកិច្ចចាប់ដាក់គុក

ខេត្តបាត់ដំបង ៖ នគរបាលជំនាញខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០២១ នេះបាន នាំខ្លួនបុរសវ័យចំណាស់ម្នាក់ទៅសាកសួរបន្ទាប់ពីប្រពន្ធរបស់គាត់ដាក់ពាក្យបណ្តឹងថា ប្តីកំហូចរូបនេះចាប់កូនស្រីបង្កើតអាយុ១៥ឆ្នាំរំលោភសេពសន្ថវ:នៅពេលទៅឃ្វាលគោ។ សមត្ថកិច្ចជំនាញបានឲ្យដឹងថា បុរសចាប់រំលោភកូនស្រីឯងនេះឈ្មោះ បូង ញឹម ... Read More »

រថយន្ត​ឡិចសុីស​ បុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់រាបដល់ដី​ នារី៣នាក់របួសធ្ងន់ស្រាល

ភ្នំពេញ​ ៖​ នារីម្នាក់​ និងអ្នករួមដំណេីរ២នាក់ទៀតបានបេីករថយន្ត LEXUS HS250h ទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់រាបដល់ដី​ ឯរថយន្តបានខ្ទេចមួយកំណាត់មុខនិងរបួសធ្ងន់ម្នាក់​ ស្រាល២នាក់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨​ និង៣០នាទីយប់​ ថ្ងៃទី៧​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវបេតុងទៅកោះនររា​ ... Read More »