ព័ត៌មានទាន់ហេតុការណ៍៖

Kylian Mbappe ជិតបានទៅលេងឲ្យក្លិបអ្នកមាន Paris Saint-Germain

ចែករំលែក៖

ក្លិបអ្នកមានParis Saint-Germain ជិតឈានដល់កិច្ចព្រមព្រៀងទិញ កីឡាករលេច ធ្លោបារាំង Kylian Mbappeពីក្រុម Monaco ក្នុងតម្លៃខ្លួន១៦៦លានផោន។

ក្រុម Paris Saint-Germain ទើបតែចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ បំបែកកំណត់ត្រាពិភពលោកទិញកីឡាករប្រេស៊ីលNeymar ហើយពេលនេះ បានយល់ព្រមលើតម្លៃខ្លួនកប់ពពករបស់កីឡាករ Kylian Mbappeទៀត។

ទោះបីជាយ៉ាងណាក្តីក្រុមParis Saint-Germain ក៏កំពុងតែចង់លក់ កីឡាកររបស់ខ្លួនចេញខ្លះដើម្បីបង្វិលប្រាក់ខ្លះចូលក្លិបដូចជា ខ្សែការពារ Serge Aurier នឹងត្រូវទៅកាន់ក្លិបTottenham ក្នុងតម្លៃ២៣លានផោន។ ចំណែកខ្សែបម្រើអាល្លឺម៉ង់Julian Draxler នឹងត្រូវលក់ទៅឲ្យក្លិបនៅអង់គ្លេសផងដែរ។ Lucas Moura, Hatem Ben Arfa, Grzegorz Krychowiak, Angel di Maria, Presnel Kimpembe, Adrien Rabiot និង Javier Pastore ស៊ុទ្ធសឹងតែត្រូវបានក្លិបជាច្រើនចង់ទិញប៉ុន្តែពួកគេ ពុំទាន់ចង់ចេញពីក្លិបយក្សរបស់បារាំងនេះឡើយ។

សម្រាប់ Monaco វិញកំពុងតែពិចារណាទិញ ខ្សែប្រយុទ្ធ Stevan Joveticពីក្រុម Inter Milan ខ្សែបម្រើ Islam Slimani របស់ Leicester City និងខ្ចីជើងខ្សែប្រយុទ្ធអេស្ប៉ាញ Diego Costa ៕ ដេវីត


ចែករំលែក៖