ព័ត៌មានទាន់ហេតុការណ៍៖
'

អាល្លឺម៉ង់កំណត់លក្ខខណ្ឌដើម្បីបញ្ជូនរថក្រោះទំនើបទៅឱ្យអ៊ុយក្រែន

រថក្រោះ Leopard របស់អាល្លឺម៉ង់ត្រូវបានចាត់ទុកថាស័ក្តិសមបំផុតសម្រាប់អ៊ុយក្រែន ប៉ុន្តែទីក្រុងប៊ែរឡាំងនឹងមិនអនុញ្ញាតឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនបញ្ជូនរថក្រោះផលិតដោយអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែនទេ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនបញ្ជូនរថក្រោះផលិតដោយអាមេរិក។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមករា បានផ្សាយថា អាល្លឺម៉ង់នឹងអនុញ្ញាតឱ្យបញ្ជូនរថក្រោះផលិតដោយអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែន ដើម្បីគាំទ្រទីក្រុងគៀវ ក្នុងជម្លោះរបស់ខ្លួនជាមួយទីក្រុងមូស្គូ ប្រសិនបើអាមេរិកយល់ព្រមបញ្ជូនរថក្រោះរបស់ខ្លួនដែរនោះ។ អ៊ុយក្រែនបានអំពាវនាវដល់បណ្តាប្រទេសលោកខាងលិចឱ្យផ្តល់ជំនួយជាមួយនឹងសព្វាវុធទំនើប ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០៤នាក់,​ អ្នក​ជាសះស្បើយ​ ០២នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩ ខែមករា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ​០៤នាក់, ឣ្នកជាសះស្បើយ​​​ ០២នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

លោក ហ៊ុន ម៉ានី អញ្ជើញក្នុងកម្មវិធីសប្បុរសធម៌ និងសំណេះសំណាលជាមួយប្អូនៗ កុមារកំព្រា និងមានពិការភាពនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ភ្នំពេញ ៖ កម្មវិធីសប្បុរសធម៌ និងសំណេះសំណាលជាមួយប្អូនៗ កុមារកំព្រា និងមានពិការភាពនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី ១៩  ខែមករា ឆ្នាំ ... Read More »

មហាសេដ្ឋីអង់គ្លេស Sir Jim Ratcliffe ប្រកាសការចាប់អារម្មណ៍ទិញក្លិបManchester United

ក្រុមហ៊ុន Ineos របស់មហាសេដ្ឋីអង់គ្លេសលោក Sir Jim Ratcliffe បានប្រកាសជាផ្លូវការនូវចំណាប់អារម្មណ៍ក្នុងការទិញក្លិបបិសាចក្រហមManchester United។ ម្ចាស់ក្លិប United ដែលជាគ្រួសារ Glazer បានប្រកាសកាលពីខែវិច្ឆិកាថា ពួកគេកំពុងពិចារណាលក់ក្លិប ខណៈដែលពួកគេស្វែងរកជម្រើសជាយុទ្ធសាស្ត្រថ្មី។ ... Read More »

បើករថយន្តបុកម៉ូតូ២គ្រឿងនៅខាងមុខរបួសធ្ងន់២នាក់

    ខេត្តកណ្ដាល៖ រថយន្តធុនធំ១គ្រឿងបើកក្នុងល្បឿនលឿន ជាន់ហ្វ្រ័ងឈប់មិនទាន់បានទៅបុកម៉ូតូនៅខាងមុខ២គ្រឿងបណ្ដាលឲ្យរងរបួសធ្ងន់២នាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង០០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។  ... Read More »

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឱ្យមេធាវីសិក្សាត្រៀមប្ដឹងបក្សប្រឆាំងបន្ថែម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រាប់ឱ្យមេធាវីសិក្សាទៅលើសេចក្ដីថ្លែងការណ៍របស់គណបក្សប្រឆាំងត្រៀមប្ដឹងឡើងតុលាការបន្ថែមទៀត។ សម្ដេចតេជោថា សេចក្ដីថ្លែងការណ៍នេះបានចោទប្រកាន់ថាគណបក្សកាន់អំណាចបានធ្វើការគាបសង្កត់លើគណបក្សប្រឆាំង ដែលគ្មានភស្ភុតាងណាមួយទាល់តែសោះ។ ថ្លែងក្នុងពិធីពិនិត្យការសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាពនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ... Read More »

នាយករដ្ឋមន្ត្រី នូវែលសេឡង់៖ ខ្ញុំចាកចេញ ដោយសារតែខ្ញុំមិនស័ក្តិសមដើម្បីបន្តដឹកនាំប្រទេសទៀត

នាយករដ្ឋមន្ត្រី ប្រទេសនូវែលសេឡង់ លោកស្រី Jacinda Ardern បានប្រកាសពីគម្រោងលាលែងចេញពីតំណែងនាពេលខាងមុខ ដោយលោកស្រីបញ្ជាក់ថា «ខ្ញុំចាកចេញមិនមែនដោយសារតែបញ្ហាប្រឈមមុខមិនអាចដោះស្រាយបាននោះទេ គឺជាភារកិច្ច និងការទទួលខុសត្រូវក្នុងពេលដឹងថា យើងមិនសមស្របក្នុងការបន្តដឹកនាំប្រទេសទៀតទេ»។ លោកស្រីJacinda Ardern បាននិយាយថា លោកស្រីនឹងមិនឈរឈ្មោះនៅក្នុងការបោះឆ្នោតសកលសាជាថ្មីឡើយ ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន អំពាវនាវពលរដ្ឋគោរពច្បាប់ ចរាចរណ៍ និងប្រុងប្រយ័ត្នចំពោះអគ្គិភ័យ កើតឡើងនៅថ្ងៃចូលឆ្នាំចិន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានអំពាវនាវពលរដ្ឋបើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍នៅពិធីបុណ្យចូលឆ្នាំចិន និងវៀតណាមខាងមុខនេះ។ ទន្ទឹមនេះក៏ត្រូវប្រុងប្រយ័ត្នចំពោះអគ្គិភ័យផងដែរ។ សម្តេចតេជោអំពាវនាវបែបនេះដោយសារសម្តេចមានក្តីកង្វល់អំពីគ្រោះថា្នក់ចរាចរណ៍ដែលច្រើនតែកើតឡើងនៅពិធីបុណ្យទាន។ សម្តេចបានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋាន «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ប្រមាណ ១ ២០០នាក់ នៅព្រឹកថ្ងៃទី១៩ ... Read More »

សម្ដេចតេជោ ហ៊ុនសែន ៖ មន្ទីរពេទ្យជាតិតេជោសន្តិភាព នឹងក្លាយមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា

ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋាន «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ប្រមាណ ១ ២០០ នាក់ សម្តេចតេជោ បានថ្លែងថា មន្ទីរពេទ្យជាតិតេជោសន្តិភាព បើធៀបនឹងមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត គឺធំជាង ១០ដង ខណៈមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ទទួលបានអ្នកជំងឺតែ ... Read More »

ការប្រជែងគ្នារវាង Ronaldo-Messi បានកំណត់សម្រាប់ជំនួបថ្មីនៅទីក្រុង Riyadh

ជំនួបថ្មីនៃការប្រជែងគ្នាដ៏ល្បីរវាង Cristiano Ronaldo និង Lionel Messi នឹងត្រូវបង្ហាញនៅថ្ងៃព្រហស្បតិ៍ នៅពេលដែលពួកគេជួបគ្នានៅក្នុងការប្រកួតតាំងពិព័រណ៌ ខណៈដែលខ្សែប្រយុទ្ធព័រទុយហ្គាល់ត្រៀមខ្លួនសម្រាប់ការប្រកួតដំបូងរបស់គាត់នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតចាប់តាំងពីចូលរួមជាមួយក្រុម Al Nassr ។ បន្ទាប់ពីអាជីពដ៏ភ្លឺស្វាងនៅអឺរ៉ុបដែលបានឃើញគាត់ឈ្នះពានរង្វាន់ Champions League ... Read More »

នារីម្នាក់បើករថយន្តធ្លាក់ប្រឡាយទឹកសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួស

ភ្នំពេញ ៖ នារីម្នាក់បើករថយន្តធ្លាក់ចូលក្នុងប្រឡាយទឹកក្រឡាប់ផ្ងារជើង សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១៨ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្បែរនឹងរបងរោងចក្រកាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីនារីជាម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុរូបនាងបានបើករថយន្តម៉ាកតូយ៉ូតា ... Read More »

🔴អាជ្ញាធរខ្សោយ ឬលោកស័ក្តិ៥ លោក គឹម ហ៊ាង ខ្លាំង ! ខណៈ នៅ តែបន្តការសាងសង់ផ្ទះក្នុងផ្ទៃសមុទ្រ ដោយមិនគោរពច្បាប់

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់ពីមានសំណង់ខុសច្បាប់ បានសាងសង់ក្នុងផ្ទៃសមុទ្រ នៅសង្កាត់លេខ១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ទើបប្រជា​នេសាទ​សមុទ្រ​លើក​ឡើង​ថា,  លោក គឹ​ម ហ៊ា​ង មន្ត្រី​យោធា​ពាក់​សក្តិ​៥ នៅ​រាជធានី​ភ្នំពេញ  ខ្លាំង​មែន ! ចំណុចនេះគាត់ឆ្ងល់ថា, ... Read More »

សម្តេចតេជោ​ ហ៊ុន សែន​ ថ្លែង​ប្រសាសន៍សំខាន់ៗក្នុងឱកាសពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្នុងសង្កាត់គោករកា

ភ្នំពេញ៖ នាឱកាស​ពិធី​​សំណេះ​សំណាល និងពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែមករា ឆ្នាំ២០២៣នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានថ្លែង​ប្រសាសន៍សំខាន់ៗ​មានដូចខាងក្រោម​៖ ... Read More »

លោក ហ៊ុន ម៉ានី ៖ សារៈសំខាន់នៃសន្តិភាព ដែលជាមូលដ្ឋាននៃការអភិវឌ្ឍសង្គម និងប្រទេសជាតិមួយ

ភ្នំពេញ ៖ ម្សិលមិញនេះ ក្នុងជំនួបជាមួយនិស្សិតជាសមាជិក ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ខ្ញុំបានលើកឡើងពីសារៈសំខាន់នៃសន្តិភាព ដែលជាមូលដ្ឋាននៃការអភិវឌ្ឍសង្គម និងប្រទេសជាតិមួយ។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធាន ... Read More »

សេចក្តីជូនព័ត៌មានរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ជាក់ថា, គណបក្សភ្លើងទៀន កំពុងបែកបាក់ជាច្រើនក្រុម ដែលនាំឱ្យការចេញផ្សាយព័ត៌មានគ្មានការឯកភាពគ្នា ដែលធ្វើឱ្យមានភាពច្របូកច្របល់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមជម្រាបជូនដល់សាធារណៈជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២០:៣០នាទី ទំព័រហ្វេសប៊ុក ក្រសួង បានចេញផ្សាយនូវអត្ថបទមួយដែលមានចំណងជើងថា “គណបក្សភ្លើងទៀន ... Read More »

ប្រជាពលរដ្ឋ​ភូមិតារាងបាល់​សំណូមពរដល់អាជ្ញាធរ​ក្រុង​ស្វាយ​រៀងមេត្តា​ចុះ​ពិនិត្យមើលក្រុមអាជីវកម្ម​ជីករ​ណ្តៅ​ដី​ជ្រៅពេកអាចបង្ក​ឱ្យបាក់​ដី​លំនៅ​ឋានរបស់ពួកគាត់

   ខេត្តស្វាយរៀង ៖ ​ប្រជាពលរដ្ឋប្រមាណ៨​គ្រួសារ​​បានសំណូមពរដល់អាជ្ញាធរ​ក្រុង​ស្វាយ​រៀងមេត្តា​ចុះ​ពិនិត្យមើលក្រុមអាជីវករជីករ​ណ្តៅ​ដី​យក​អាចម៍ដី​លក់ជ្រៅពេក អាចបង្ក​ឱ្យបាក់​ដី​លំនៅ​ឋាននិងដីស្រែរបស់ពួកគាត់ស្ថិត​នៅ​ភូមិ​តារាង​បាល់ សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង​។​     បើតាមក្រុមប្រឹក្សា​សង្កាត់​គយ​ត្របែក បាន​ឱ្យដឹង​ថា ម្ចាស់​អាជីវកម្ម​ជីករណ្តៅ​ដី យក​អាចម៍ដី​លក់​នេះ មានឈ្មោះ តូ ... Read More »

រថយន្ត​Tacoma បុកសួនពុះចែកទ្រូងផ្លូវ​២១៧ បាក់ដើមឈើនិងប៉ាណូរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ សង្ស័យស្រវឹងស្រា បុរសម្នាក់បើករថយន្ត​ Tacoma បុកសួនពុះចែកទ្រូងផ្លូវបន្តទៅបុកបង្គោល ប៉ាណូផ្សាយពាណិជ្ជកម្មនិងបន្តទៅបុកបាក់ដើមឈើមួយដើមទៀត​ទេីបរថយន្ត​ដាច់កាឡេកង់អូសដល់មុខផ្ទះប្រជាពលរដ្ឋ​ទៅមុខលែងរួច​ ។  ​     គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងកាលវេលាម៉ោង១និង៥០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី១៩ ... Read More »

អបអរពិធីបុណ្យចូលឆ្នាំចិន ឆ្នាំថោះនាំលាភសំណាង នៅណាហ្គាវើលដ៍

ភ្នំពេញ​៖​ ដេីម្បី​ទទួលស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន ឆ្នាំថោះ ឆ្នាំនៃលាភសំណាង សុភមង្គល និងសិរីសួស្តីនៅណាហ្គាវើលដ៍! នាថ្ងៃទី១៨ខែមករា ឆ្នាំ២០២៣នេះ​ សូមអញ្ជើញទៅកម្សាន្ត និងទទួលយកបទពិសោធន៍ដ៏អស្ចារ្យជាមួយការផ្តល់ជូនម្ហូបនាំសំណាងនំប្រពៃណីចិន ការតុបតែងលម្អដ៏ទាក់ទាញ និងការផ្តល់ជូនជាច្រើនទៀត រៀងរាល់ថ្ងៃ ពីឥឡូវនេះរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ។ ... Read More »

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៣៣%

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានបញ្ជាក់ ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង ... Read More »

មកដល់ថ្ងៃនេះ ដល់៤៤ថ្ងៃហើយ ! សមត្ថកិច្ចរកមិនទាន់ឃើញទេ ជនល្មើសបើកបរដោយគ្រឿងស្រវឹង ឃាតកដងផ្លូវ បុកសម្លាប់កុមារអាយុ ៦០ថ្ងៃ និង២នាក់របួសធ្ងន់ ?

ភ្នំពេញ ៖ ជនល្មើសមានឱកាស មិនត្រូវបានឃាត់ខ្លួន តាំងពីដំណាក់កាលមន្ត្រីនគរបាលចរាចរណ៍ ខណៈបញ្ជូនតែសំណុំរឿង ហើយជនបង្កមិនបញ្ជូនទៅតុលាការ ធ្វើឱ្យមជ្ឈដ្ឋានទូទៅប្រជាពលរដ្ឋ រិះគន់ ពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយ។  គេលើកជាចំងល់ថា, ភាពស្ងាត់​សូន្យ​! រំលង​ទៅ​៤៤​ថ្ងៃ​ហើយ គ្មានដំណឹងពីជន​បង្ក ... Read More »

សេចក្តីក្រើនរំលឹកពីការការពារការចម្លងជំងឺកូវីដ-១៩ ការពុលចំណីអាហារ និងពុលគ្រឿងស្រវឹង

ភ្នំពេញ ៖ យោងតាមប្រសាសន៍ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងជាអ្នកនាំពាក្យក្រសួង សុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្សាយនៅក្នុងបណ្តាញសង្គម Twitter ... Read More »

ការធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ដោយខ្លួនឯងក្នុងករណីសង្ស័យឆ្លងវីរុសកូវីដ-១៩ គឺជាការជួយសង្គ្រោះខ្លួនឯង ឱ្យមានការថែទាំព្យាបាលបានទាន់ពេលវេលា

ភ្នំពេញ ៖ ការធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ដោយខ្លួនឯងក្នុងករណីសង្ស័យឆ្លងវីរុសកូវីដ-១៩ គឺជាការជួយសង្គ្រោះខ្លួនឯង ឱ្យមានការថែទាំព្យាបាលបានទាន់ពេលវលា។ នេះជាអត្ថបទសរសេរដោយ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ... Read More »

លោក ឃួង ស្រេង ៖ ផ្ទះពលរដ្ឋ៨គ្រួសារ រស់នៅជាប់ សណ្តរ ស្ទឹងព្រែកត្នោត បានទទួលអំណោយ សម្តេចទាំងទ្វេ ក្រោយផ្ទះពួកគាត់បានបាក់ចូលទឹកស្ទឹងអស់

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង ស្មើនិង៨គ្រួសារ នៅជាប់នឹងសណ្តរស្ទឹងព្រែកត្នោត នៅរសៀលថ្ងៃទី១៨ មករា ឆ្នាំ២០២៣នេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកលី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ នាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »

សម្តេចតេជោ ហ៊ុន សែន ស្រឡាញ់កីឡា ដើម្បីសុខភាពដ៏រឹងមាំ ទោះរវល់ការងារមមាញឹកក៏ដោយ ជាទម្លាប់វាយកូនគោល !

ភ្នំពេញ ៖ ជាទម្លាប់ស្ទើររាល់សប្តាហ៍ សម្តេចតេជោ ហ៊ុនសែន តែងយកព្រឹកថ្ងៃអាទិត្យ ចុងសប្តាហ៍ដើម្បីកីឡា វាយកូនគោល ។ ប៉ុន្តែការងារមមាញឹកខ្លាំង សម្តេចតេជោ ក៏ខកខាន ដើម្បីការងារ ការទូត ដើម្បីប្រជាពលរដ្ឋ ... Read More »

អនាគតប្រធានាធិបតីថ្មីតៃវ៉ាន់ មានបំណងចង់បានសន្តិភាពជាមួយចិន

សារព័ត៌មាន AFPបានផ្សាយថា នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣នេះ អនុប្រធានាធិបតីកោះតៃវ៉ាន់ លោក William Lai បានសន្យាថា រូបលោកនឹងរក្សាស្ថានភាពសន្តិភាពជាមួយចិន ប៉ុន្តែទន្ទឹមគ្នាក៏នឹងការពារតៃវ៉ាន់ផងដែរ បន្ទាប់ពីលោកបានឡើងជាប្រធានគណបក្សកាន់អំណាច ហើយត្រូវគេរំពឹងថានឹងក្លាយជាបេក្ខជនប្រធានាធិបតីរបស់បក្សក្នុងការបោះឆ្នោតឆ្នាំ២០២៤។ ... Read More »

ចាប់ខ្លួនស្រ្តីម្នាក់បញ្ជូនទៅតុលាការ ករណីបរិហារបង្កាច់កេរ្តិ៍មិនរាងចាលនិងញុះញង់ឱ្យមានការរើសអើងតាមបណ្តាញសង្គម

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣ បានចាប់បញ្ជូនស្ត្រីម្នាក់ទៅតុលាការពាក់ព័ន្ធករណី បរិហារបង្កាច់កេរ្តិ៍ មិនរាងចាល និងញុះញង់ឱ្យមានការរើសអើង ប្រព្រឹត្តតាមបណ្តាញសង្គម ។     ស្ត្រីរូបនោះឈ្មោះ ... Read More »

ជំនន់ទឹកភ្លៀងបង្កឱ្យប៉ះពាល់ស្រូវប្រាំងប្រជាកសិករជាង១ម៉ឺនហិកតា នៅខេត្តតាកែវ

ខេត្តតាកែវ ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវបានឱ្យដឹងថា យ៉ាងហោចណាស់មានស្រូវប្រាំងរបស់ប្រជាកសិករនៅក្រុង ស្រុកចំនួន៤ ដែលមានទំហំជាង១ម៉ឺនហិកតា បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅរដូវប្រាំង។ លោកអភិបាលខេត្តបានឲ្យដឹងយ៉ាងដូច្នេះក្នុងឱកាសចុះពិនិត្យផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងការពារល្ងាចថ្ងៃទី១៧ខែមករាឆ្នាំ២០២៣ នៅស្រុកសំរោងនិងស្រុកអង្គរបុរី។ លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រុង ស្រុកទាំង៤ ... Read More »

បាក់ដីសណ្ដរស្ទឹងព្រែកត្នោតនៅខណ្ឌដង្កោ​ រអិលផ្ទះពលរដ្ឋចូលទៅក្នុងស្ទឹងអស់ចំនួន០៥ខ្នង​បាត់ឈឹង

ភ្នំពេញ​ ៖​ ផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង​ ដែលស្ថិតនៅភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានបាក់រលំចូលស្ទឹងព្រែកត្នោត​ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរ​មូលដ្ឋាន កាលពីវេលាម៉ោង ១១និង៥០នាទី ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ។  ... Read More »

ស្ថានទូតចិនប្រចាំកម្ពុជា ៖ លោកប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានជូនពរនៅស្ថានទូតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការអោយដឹងថា, ថ្ងៃទី១៧ខែមករា ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិនអញ្ជើញធ្វើដំណើរមកកាន់ស្ថានទូតចិនដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន។  លោកប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានតំណាងឱ្យសមាគមផ្ទាល់ជូនពរឆ្នាំថ្មីប្រពៃណីចិនជូនដល់ឯកឧត្តមឯកអគ្គរដ្ឋទូតចិននិងមន្រ្តីទូតគ្រប់រូប និងមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-ចិននាពេលបច្ចុប្បន្ននេះរក្សាបានសន្ទុះអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ... Read More »