ព័ត៌មានទាន់ហេតុការណ៍៖
'

អតីតគ្រូបង្វឹកក្រុមបែលហ្ស៊ិកលោក Roberto Martinez យល់ព្រមដឹកនាំជម្រើសជាតិព័រទុយហ្គាល់

លោក Roberto Martinez ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងដើម្បីទទួលយកការងាររបស់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលនៅទំនេរ ទោះបីជាបានដឹកនាំ World Cup ២០២២ ដែលខកចិត្តរបស់បែលហ្ស៊ិកនៅប្រទេសកាតាក៏ដោយ។ យោងតាមសារព័ត៌មាន The Athletic បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០៣នាក់,​ អ្នក​ជាសះស្បើយ​ ០៥នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អង្គារទី១០​​ ខែមករា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០៣នាក់​, ឣ្នកជាសះស្បើយ​​​ ០៥នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

អ្នកភូមិចាប់ខ្លួនជនសង្ស័យ២នាក់ដែលបានផ្លោះរបងចូលផ្ទះលួចទ្រព្យសម្បត្តិ ប្រគល់ជូននគរបាលខណ្ឌប្ញស្សីកែវចាត់ការបន្ត

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានអ្នកភូមិនាំគ្នាព័ទ្ឋចាប់ ខណៈដែលបានផ្លោះរបងចូលផ្ទះលួចទ្រព្យសម្បត្តិ ហើយប្រគល់ជូននគរបាលខណ្ឌប្ញស្សីកែវដើម្បីចាត់ការបន្តតាមនីតិវិធី កាលពីវេលាម៉ោង៣៖០៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះជួល តាមផ្លូវបេតុង ក្នុងក្រុមទី២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។    ... Read More »

ក្រសួង​ធនធាន​ទឹក​៖​ អាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ!

ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១០​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។  ក្រសួង​ធនធាន​ទឹក​ បានគូសបញ្ជាក់ថា​ ព្រះរាជាណចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ... Read More »

🔥អគ្គិភ័យឆេះឃ្លាំងលក់រថយន្តស៊េរីទំនេីបនៅផ្សារដេប៉ូ​យ៉ាងសន្ធោសន្ធៅ​បណ្ដាលឱ្យខូចខាតរថយន្ត៣គ្រឿងនិងសម្ភារជាច្រេីនទៀត

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនេីបចំនួន៣គ្រឿងត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង​ និងសម្ភារជាគ្រឿងបន្លាស់រថយន្តជាច្រេីនទៀតក៏រងការខូចខាតផងដែរ​ ក្នុងករណីអគ្គិភ័យឆាបឆេះឃ្លាំងលក់រថយន្តស៊េរីទំនេីប​មួយកន្លែង​ កាលពីវេលាម៉ោង៥ព្រឹក​ ថ្ងៃទី១០​ ខែមករា​ ឆ្នាំ​២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងភូមិ៨​ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។  ​ ... Read More »

បុរសម្នាក់ស្រវឹងស្រាបើករថយន្ត បុករឺម៉កដឹកទឹកសុទ្ធពីក្រោយ រងរបួសយុវជនម្នាក់ រួចព្យាយាមបើករត់ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញចាប់ជាប់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តធុនត្រាមួយគ្រឿង ក្នុងស្ថានភាពស្រវឹង ក៏ជ្រុលទៅបុករុឺម៉កដឹកទឹកសុទ្ធពីក្រោយកំពុងឈប់អែបចិញ្ចើមផ្លូវរុញចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតនិងធ្លាក់ទឹកសុទ្ធ រាយប៉ាយពេញផ្លូវ បណ្ដាលឲ្យបុរសម្នាក់រងរបួសកាលពីវេលាពេលវេលាម៉ោង៨ និង ៥០ នាទីយប់ថ្ងៃទី ៩ ខែមករាឆ្នាំ ២០២៣ នៅចំណុចមុខបុរីពិភពថ្មី ផ្លូវបេតុងចូលវត្តសំរោងអណ្ដែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ... Read More »

នារីពីរនាក់ជិះម៉ូតូបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវរថយន្ត ឡិចសុីស បុកពីក្រោយរងរបួសម្នាក់

ភ្នំពេញ៖ នារីពីរនាក់ជិះម៉ូតូហុងដា ប៊ីតមួយគ្រឿងបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្នត្រូវបានរថយន្ត ឡិចសុីស RX-300 បើកមកពីក្រោយចាប់ហ្វ្រ័ងមិនជាប់ជ្រុលបុកបណ្ដាលឲ្យម៉ូតូដាច់កន្ទុយនិងដាច់ស្លាកលេខចេញតួ  និងរបួសម្នាក់បញ្ជូនទៅមន្ទីរពេទ្យ ចំណែកម្នាក់ទៀត បានគេចចេញពីកន្លែងកើតហេតុបាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣  នៅចំណុចមុខ ... Read More »

គណ:បញ្ជាការឯកភាពសាលាខណ្ឌចំការមនចុះមក ពិនិត្យមើលទីតាំងល្បែងសុីសងមួយកន្លែងក្រោយពីមានសារព័ត៌មានចុះផ្សាយ

ភ្នំពេញ ៖ គណ:បញ្ជាការឯកភាពសាលាខណ្ឌសហការជាមួយកងកម្លាំងសមត្ថកិច្ចឆ្មក់បង្រ្កាបទីតាំងល្បែងសុីសងមួយកន្លែងក្រោយពីមានសារព័ត៌មានចុះផ្សាយបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី០៩ ខែ មករា ឆ្នាំ ២០២៣នៅចំណុច ផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ តាមផ្លូវ៤៥៦ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោក ... Read More »

ប្រទះឃើញក្បាលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់ពេលចុះជីកដាក់ប្រព័ន្ធលូរំដោះទឹក

ខេត្តបាត់ដំបង៖ ក្បាលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់ត្រូវបានក្រុមជំនាញបច្ចេកទេសនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង និងក្រុមអនាម័យរកឃើញនៅពេលជីកដាក់ប្រព័ន្ធលូរំដោះទឹកនៅតាមដងផ្លូវសាធារណៈ។ សមត្ថកិច្ចបានឲ្យដឹងថាក្បាលគ្រាប់ដែលប្រទះឃើញនោះនៅវេលាម៉ោង ១៤និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវលេខ ១០៧ ស្ថិតក្នុងក្រុមទី៣ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង មន្ត្រីជំនាញបានឲ្យដឹងថា ... Read More »

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៩​ ខែមករានេះ!​ កើតឡើង​​៦លើក​ ស្លាប់៤​និង​របួស​៩នាក់​ !!!

  ​ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៩​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​០៩​ ខែមករា​នេះ​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ចំនួន​ ៤​នាក់​ របួសធ្ងន់​ចំនួន​ ៥​នាក់​ និង​របួសស្រាល​ចំនួន​ ... Read More »

ផ្ទុះចង្រ្កានហ្គាសបណ្ដាលឱ្យផ្ទះមួយខ្នងឆេះខូចខាតទាំងស្រុងនៅស្រុកពញាឮ

   ខេត្តកណ្ដាល៖ ផ្ទះពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់ខូចខាតទាំងស្រុង ដោយសារផ្ទុះចង្ក្រានហ្គាស បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី​៩ ខែមករា​ ឆ្នាំ​២០២៣ វេលាម៉ោង​៨និង៣៥នាទី​ ស្ថិត​នៅ​ក្នុង​ភូមិ​ទួលព្រិច​ ឃុំជ្រៃលាស់​ ស្រុកពញាឮ​  ខេត្តកណ្តាល។  មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានទំហំ​ ៦មx៨ម ... Read More »

យានយន្ត​ល្មើស​ចំនួន​៤៩៦​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃទី០៩​ មករានេះ!

​ភ្នំពេញ​៖​ បេីយោង​តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៩​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​០៩​ មករា​នេះ​ បានបញ្ជាក់ថា​ ចំនួន​គោលដៅ​សរុប​ ១២៦​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ... Read More »

លោក ហ៊ុន ម៉ានី ៖ សន្តិភាពជាមូលដ្ឋានគ្រឹះដើម្បីខ្មែរទាំងអស់គ្នាមានឱកាសបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិទៅថ្ងៃមុខ

ខេត្តកំពង់ស្ពឺ ៖ «ពិតណាស់យើងខំប្រឹងប្រែងដើម្បីអនាគតរបស់យើងរៀងៗខ្លួន តែដើម្បីប្រទេសជាតិ យើងត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា គ្រប់ៗគ្នា។»នេះជាការថ្លែងដោយ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា។  លោកមានប្រសាសន៍ថា,ដើម្បីសម្រេចក្តីស្រមៃ និងក្តីសង្ឃឹមរបស់ខ្លួន ... Read More »

កងទ័ពមួកខៀវ៤៦នាក់ត្រឡប់មកមាតុប្រទេស​វិញ​​ដោយសុវត្ថិភាពបន្ទាប់បញ្ចប់​ការងារបំពេញ​បេសកកម្មថែរក្សាសន្តិភាពអង្គភាពសហប្រជាជាតិនៅប្រទេសម៉ាលី

ភ្នំពេញ៖ រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ កងទ័ពមួកខៀវកម្ពុជា ចំនួន៤៦នាក់ បានត្រឡប់មកកាន់​មាតុប្រទេស​វិញ​​ប្រកប​ដោយសុវត្ថិភាព ​បន្ទាប់ពីកង កម្លាំងទាំងនោះ ​បាន​បញ្ចប់​ការងារបំពេញ​បេសកកម្មថែរក្សាសន្តិភាពអង្គភាពសហប្រជាជាតិនៅប្រទេសម៉ាលី អស់រយៈពេល១ឆ្នាំ បានជោគជ័យ ។ ក្រុមកងទ័ពមួកខៀវទាំងនេះក៏បានអំពាវនាវពលរដ្ឋខ្មែរទាំងអស់រួមគ្នាថែរក្សាសន្តិភាព ខណៈប្រទេស​កំពុងជួបភ្លើង ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយក ទស្សនៈ ចំនួន ១០ចំណុចសំខាន់ៗដូចខាងក្រោម :  ... Read More »

កប៉ាល់ដឹកទំនិញបានជាប់កឿងនៅក្នុងព្រែកជីក Suez

កប៉ាល់ដឹកទំនិញមួយគ្រឿងបានជាប់កឿងពេលបើកចុះតាមព្រែកជីកស៊ុយអេ ទៅភាគខាងត្បូងនៅថ្ងៃទី ៩ ខែមករា។ ទូកអូសជាច្រើនត្រូវបានបញ្ជូនទៅជួយដើម្បីនាំកប៉ាល់ត្រឡប់មកផ្ទៃទឹកវិញក្នុងពេលឆាប់ៗនេះ។ សារព័ត៌មាន រ៉យទ័របានផ្សាយថាក្រុមហ៊ុនដឹកជញ្ជូន Leth Agencies បាននិយាយនៅថ្ងៃទី៩ ខែមករាថា កប៉ាល់ដឹកទំនិញ M/V Glory បានជាប់កឿង ... Read More »

ឆេះផ្ទះ១ខ្នងបណ្តាលឱ្យខូចខាតសម្ភារនិងទ្រព្បសម្បត្តិអស់ទាំងស្រុង ចំណែកប្តីប្រពន្ធជាម្ចាស់ផ្ទះរងបួសធ្ងន់

ខេត្តព្រះសីហនុ ៖ កាលពីយប់ថ្ងៃទី៨ មករា ឆ្នាំ២០២៣ នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្ទះ១ខ្នងធ្វើអំពីឈើលើថ្មក្រោមត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតសម្ភារនិងទ្រព្បសម្បត្តិអស់ទាំងស្រុង។ ចំណែកប្តីប្រពន្ធជាម្ចាស់ផ្ទះរងបួសធ្ងន់និងស្រាលត្រូវបានដឹកបន្តទៅសង្គ្រោះនៅរាជធានីភ្នំពេញ ហើយភ្លាមៗនោះគេឃើញលោក អុី ធារិនអភិបាលស្រុកព្រៃនប់ចុះទៅដល់កន្លែងកើតហេតុ ... Read More »

សមត្ថកិច្ចនគរបាលខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យធ្វើសកម្មភាពយកដុំថ្ម គប់រថយន្ដអ្នកដំណើរ !

ខេត្តតាកែវ ៖ បើតាមសេចក្តីបំភ្លឺព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានអោយដឹងថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណៈ ដែលនិយមតាមដានព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធការផុសនូវវីដេអូ និងខ្លឹមសាររបស់គណនីហ្វេសប៊ុកឈ្មោះ ឌឹម ប៊ុនធឿន កាលពីថ្ងៃទី០៨ ... Read More »

ការពន្លឿននិន្នាការនៃការដកប្រាក់ដុល្លារចេញពីទីផ្សារពាណិជ្ជកម្មទ្វេភាគី

អនុត្តរភាពនៃប្រាក់ដុល្លាររហូតមកដល់ពេលនេះនៅតែមិនអាចប្រកែកបានទាំងនៅក្នុងកញ្ចប់រូបិយប័ណ្ណអន្តរជាតិ (SDR) និងនៅក្នុងប្រតិបត្តិការជាសកល តែទោះជាយ៉ាងណាក៏ដោយ ក៏មូលដ្ឋានគ្រឹះនៃរូបិយប័ណ្ណគឺរង្គោះរង្គើ។ និន្នាការនៃ “ដកប្រាក់ដុល្លារ” បានចាប់ផ្តើម។ ប្រាក់ដុល្លារត្រូវបានប្រើក្នុងការទូទាត់ភាគច្រើន ប្រតិបត្តិការប្តូរប្រាក់បរទេស និងទ្រព្យសម្បត្តិបម្រុង។ វាមិនមែនជាការបំផ្លើសទេក្នុងការមើលឃើញធនាគារកណ្តាលអាមេរិក (FED) ជាធនាគារកណ្តាលនៃពិភពលោក។ គោលនយោបាយរូបិយវត្ថុរបស់ ... Read More »

ឃាត់ខ្លួន​មុខសញ្ញាពាក់ព័ន្ធករណីគ្រឿង​ញៀនចំនួន​០២នាក់​ នៅស្រុកថ្មគោល​

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅថ្ងៃ​ចន្ទ​ទី​០៩​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោកវរសេនីយ៍ឯក​ សុខ​ និមល​ នាយការិយាល័យនគរបាល​ប្រឆាំងគ្រឿង​ បានដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿង​ញៀន នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារ​ធាតុញៀន ០១ករណីក្នុងបទ​ល្មើសជាក់ស្ដែងនិងបានឃាត់ខ្លួនជន​ សង្ស័យបានចំនួន០២នាក់​ ... Read More »

ម្ចាស់ជើងឯក Naomi Osaka ដកខ្លួនចេញពីកម្មវិធី Australian Openលើកដំបូងប្រចាំឆ្នាំ

ម្ចាស់ជើងឯកវាយតឺន្នីស២សម័យកាល Naomi Osaka បានដកខ្លួនចេញពីព្រឹត្តិការណ៍ Australian Open ឆ្នាំនេះត្រឹមតែ៧ថ្ងៃមុនពេលចាប់ផ្តើមការប្រកួត។ Osaka ដែលជាម្ចាស់ជើងឯកនៅទីក្រុង Melbourne ក្នុងឆ្នាំ២០១៩ និង២០២១ មិនបានលេងក្នុងកម្មវិធី WTA Tour ... Read More »

ឃាត់ខ្លួនមុខសញ្ញាចោរលួចម្នាក់ ក្រោយលួចរថយន្ត១គ្រឿងនៅសង្កាត់ដងទង់​ ក្រុង​ខេមរភូមិន្ទ

ខេត្ត​កោះកុង៖ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៩​ ខែមករា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់​ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ​ បានទទួលពាក្យបណ្ដឹងឈ្មោះ ស៊ីន ហាហ្វីល ភេទប្រុស អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរអ៊ិស្លាម ... Read More »

ជនសង្ស័យម្នាក់កាច់សោ.កម៉ូតូបានសម្រេចហើយ ម្ចាស់ឃេីញទាន់ដេញតាមចាប់បានមកវិញ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចកាច់សោ.កម៉ូតូហុងដាឌ្រីមមួយគ្រឿងបានសម្រេចហើយ ព្យាយាមជិះរត់គេចខ្លួន តែត្រូវបានម្ចាស់ម៉ូតូដេញតាមបណ្តើរស្រែកបណ្តើរផ្អើលដល់ប្រជាពលរដ្ឋជួយដេញស្ទាក់ព័ទ្ធចាប់ខ្លួនបានប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។     ជនសង្ស័យឈ្មោះ ភោគ កុសល ... Read More »

បុរស​​ម្នាក់​ ត្រូវ​​រថយន្ត​បុក​ពី​ក្រោយពេញទំហឹងបណ្ដាល​ឱ្យស្លាប់​មួយរំពេច​

ភ្នំពេញ​ ៖​ បុរស​ម្នាក់ ​ត្រូវ​បាន​រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង ​បុក​ពី​ក្រោយពេញទំហឹង ​អូស​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ បណ្ដាល​ឱ្យ​អ្នក​បេីក​ម៉ូតូ​ស្លាប់​ក្រោមកង់​រថយន្ត​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡើងកាល​វេលា​ម៉ោង​១២ជាងថ្ងៃត្រង់​ ថ្ងៃទី០​៩ ខែមករា ​ឆ្នាំ២០២៣​ សិ្ថតនៅតាម​បណ្ដោយ​ផ្លូវ​៥០ម៉ែត្រ​ ក្នុងសង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ ... Read More »

ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីបានវាយអតីតប្រពន្ធ២ខ្នងពូថៅត្រង់ក្បាលបណ្តាលឱ្យស្លាប់យ៉ាងវេទនានៅស្រុកមោងឫស្សី

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តីចិត្តមារម្នាក់បន្ទាប់ពីបានផ្ទុះអំពើហិង្សាកាលពីព្រលប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី១២ ក្នុងភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។     ជនសង្ស័យឈ្មោះ ខុន សុខណា ... Read More »

មន្រ្តីជំនាញ៖ ការចាក់វ៉ាក់សាំងកូវីដចម្រុះជួយបង្កើនភាពស៊ាំសារពាង្គកាយបានខ្ពស់ ជាងវ៉ាក់សាំងតែមួយមុខ

ភ្នំពេញ៖លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុម ការងារចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសជំរុញទី៦ បន្ទាប់ពីមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ... Read More »

បើករ៉ឺម៉កដឹកគ្នា៤នាក់ធ្វើសកម្មភាពលួចតែពុំបានសម្រេចត្រូវបាននគរបាលស្រុកខ្សាច់កណ្ដាលក្របួចជាប់

    ខេត្តកណ្ដាល៖ ជនសង្ស័យ៤នាក់ជាមុខសញ្ញាលួចយ៉ាងសកម្ម បាននាំគ្នាជិះរ៉ឺម៉កដឹកគ្នាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ តែពុំបានសម្រេចដោយសារម្ចាស់ទ្រព្យឃើញទាន់បានស្រែកឆោឡោផ្អើលដល់សមត្ថកិច្ច ឈានដល់ឃាត់ខ្លួនជនសង្ស័យបានទាំង៤នាក់តែម្ដង។ ករណីលួចនេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ខែមករាឆ្នាំ២០២៣ នៅចំណុចភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស្ងួន ម៉េង ... Read More »

Ronaldo នឹង​បង្ហាញ​ខ្លួនលេងលើទីលាន​ដំបូងឱ្យក្លិប​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃ​ទី២២ ខែ​មករា

តារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo អាចបង្ហាញខ្លួនជាលើកដំបូងនៅក្លិបប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃទី២២ ខែមករា បន្ទាប់ពីគាត់ត្រូវបានចុះឈ្មោះដោយជោគជ័យដោយក្រុមថ្មី Al Nassr។ នេះបើយោងតាមប្រភពក្លិបដែលសារព័ត៌មាន AFP ចុះផ្សាយកាលពីយប់ថ្ងៃទី៨ ខែមករា។ Ronaldo ដែលត្រូវបានបង្ហាញដល់អ្នកគាំទ្រក្នុងសប្តាហ៍នេះ បានចូលរួមក្នុងបញ្ជីក្រុមបន្ទាប់ពីក្រុម ... Read More »

អគ្គិភ័យឆាបឆេះរោងម៉ាស៊ីនកិនស្រូវមួយកន្លែង ស្ថិត​នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង​

ខេត្ត​សៀមរាប ​៖​ យោងតាម​របាយការណ៍​របស់​សមត្ថកិច្ចក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៩​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មានករណីអគ្គិភ័យឆាបឆេះរោងម៉ាស៊ីនកិនស្រូវមួយកន្លែង ស្ថិត​នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង​ បង្ក​ការភ្ញាក់​ផ្អេីលដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ដេក​លង់លក់ក្នុងដំណេក​នាំគ្នារាយការណ៍ប្រាប់​សមត្ថកិច្ចជំនាញ​​ចេញ​មក​ជួយ​អន្តរាគមន៍​ បាញ់ពន្លត់​ផងដែរ​។  ហេតុការណ៍ខាងលើនេះ​ បានកើតឡើង​កាលពី​វេលាម៉ោង ... Read More »

លោកឧត្តមសេនីយទោ សេង ធារិន ៖ គាំទ្រការលើកឡើងរបស់សម្តេចតេជោព្រឹកមិញពេញទំហឹង

  ខេត្តបាត់ដំបង ៖ ក្នុងនាមសមាជិកគណបក្សប្រជាជនកម្ពុជាមួយរូប ខ្ញុំសូមគាំទ្រពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារព្រមានអនុវត្តច្បាប់ចំពោះអ្នកនយោបាយណាដែលបានវ៉ៃប្រហារ និងចោទមកលើគណបក្សប្រជាជនកម្ពុជាថា ជាចោរលួចសន្លឹកឆ្នោត ។ នេះជាការលើកឡើងដោយ លោកឧត្តមសេនីយ៍ទោ សេង ធារិន ... Read More »