ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យក្រុមការងារ ICRG-JG ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ដឹកនាំដោយលោកស្រី ... Read More »

ប៉មទស្សនាសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ នឹងបង្កើនភាពងាយស្រួលដល់អ្នកទេសចរទស្សនាសត្វស្លាបកាន់តែប្រសើរឡើង

ខេត្ត​ព្រៃវែង​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ ប៉មទស្សនាសត្វស្លាបនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ នៃតំបន់ការពារធម្មជាតិ ក្នុងខេត្តព្រៃវែង ដែលមានកម្ពស់១២ម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពលោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ពិធីនេះ ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖ ឃាត់ខ្លួនមនុស្ស ៤៧នាក់ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននាថ្ងៃទី១០ ខែមករាម្សិលមិញនេះ!

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែមករា​ ឆ្នាំ២០២៣​នេះ​បានថ្លែងថា៖​ កម្លាំង​សមត្ថកិច្ចជំនាញ​ បា​នឃាត់ខ្លួនមនុស្ស​ចំនួន​ ៤៧នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែមករាម្សិលមិញនេះ។ ... Read More »

🔴អភិបាលស្រុកអង្គរបូរីចុះហត្ថលេខាប្រគល់ប្រឡាយទឹករួមឱ្យបុគ្គលឯកជនកាន់កាប់ ទាំងដែលពលរដ្ឋកំពុងប្រើប្រាស់ទឹកអាស្រ័យផល

ខេត្តតាកែវ ៖ ពលរដ្ឋនៅភូមិទួលសាំងក ឃុំអង្គរបូរី ស្រុក អង្គរបូរីទទូចស្នើសុំទៅលោក អ៊ូច ភា អភិបាលនៃគណៈ អភិបាលខេត្តតាកែវ មេត្តាជួយអន្តរាគមន៍ទៅ លោកអភិបាលស្រុក រស់ ប៊ុនធឿន ដែលបានចុះហត្ថលេខាប្រគល់សិទ្ធកាន់កាប់ចាត់ចែងទឹកប្រឡាយ ... Read More »

ក្រុមឈ្មួញលួចបើក របារកាត់ទទឹងផ្លូវ ប្រឆាំងលិខិតអភិបាលខេត្តក្នុងការទប់ស្តាត់រថយន្តដឹកលើសទម្ងន់

ខេត្តស្វាយរៀង៖ មានរថយន្តយីឌុបប្រភេទវ៉េអងដឹកទំនិញពេញទ្រុងពី៣០តោនទៅ៤៥តោន បានលួចបើករបារ ដាក់រាំងកាត់ផ្លូវ ការពាររថយន្តដឹកទំនិញលើសទម្ងន់ ដោយធ្វើចរាចរណ៍លើកំណាត់ផ្លូវក្រាលកៅស៊ូក្នុងជនបទដែលទើបតែសាងសង់ មិនទាន់រួចរាល់និងសម្ពោធដាក់ឲ្យប្រើប្រាស់ផង បង្កឲ្យមហាជនព្រួយបារម្ភខ្លាចបាក់ស្រុតខូចផ្លូវដែលរាជរដ្ឋាភិបាលសង់ជូនប្រជាពលរដ្ឋនៅជនបទបានប្រើប្រាស់ធ្វើដំណើរងាយស្រួល។ ប្រជាពលរដ្ឋរស់នៅភូមិអូរដូនអាម ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ថា ទោះបីមានការដាក់របារកម្រិតខ្ពស់កាត់ទទឹងផ្លូវដើម្បីទប់ស្តាត់រថយន្តដឹកលើសទម្ងន់និងកម្ពស់ ព្រមទាំងទប់ស្កាត់រថយន្តនិងយានយន្តកែច្នៃខុសទំហំកំណត់យ៉ាងណាក៏ដោយនៅតែគ្មានប្រសិទ្ធភាពក្នុងការទប់ស្កាត់នោះទេ ព្រោះអីនៅពេលមានរថយន្តធុនយក្សដឹកទំនិញពេញៗទ្រុងរថយន្ត ព្រមទាំងដឹកខ្ពស់ៗស្ទើរដល់ចុងឈើបើកបរលើកំណាត់ផ្លូវ ... Read More »

ការចូលរួមពិធីជួបជុំរវាង សម្តេចតេជោ ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានចេញ សេចក្តីជូនដំណឹង ស្តីពី ការចូលរួមពិធីជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ ។  យោងលិខិតលេខ ... Read More »

នគរបាលស្រុកមោងឫស្សី​ ឃាត់ខ្លួនយុវជនចំ​នួន​០៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តបាត់ដំបង ៖​ យោង​តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៣នេះថា៖​ យុវជនចំ​នួន​០៦នាក់​ ពាក់ព័ន្ធករណីគ្រឿងញៀន​ ត្រូវ​កម្លាំង​នគរបាល​ស្រុកមោងឫស្សី​ ចុះបង្រ្កាប​ និងឃាត់ខ្លួន​យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ របាយការណ៍​ដដែល​បន្តថា​ លោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ ... Read More »

មុខសញ្ញាជួញដូរគ្រឿងញៀនប្រុសស្រីចំនួ​ន​ ០៣នាក់​ ត្រូវ​កម្លាំង​នគរបាលក្រុងបាត់ដំបងបង្រ្កាបឃាត់ខ្លួន

ខេត្ត​បាត់ដំបង​៖​ កម្លាំង​នគរបាលក្រុងបាត់ដំបង​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនប្រុសស្រីចំនួ​ន​ ០៣នាក់​ រួមនិង​ថ្នាំញៀន​ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រេីប្រាស់គ្រឿងញៀន​មួយ​ចំនួន​។ នេះបេីយោង​តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៣។  ប្រភពដដែលបន្តថា​ លោកវរសេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែ​ន​ អធិការនគរបាលក្រុងបាត់​ដំបង​ដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ... Read More »

នគរបាលស្រុកមោងឫស្សី​ អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទម្នាក់ក្នុងករណីហិង្សាដោយចេត​នា

ខេត្ត​បាត់ដំបង ​៖​ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ជនត្រូវចោទម្នាក់​ ត្រូវ​បានកម្លាំងនគរបាលស្រុកមោងឫស្សី​ អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនក្នុងករណីហិង្សាដោយចេត​នា។  របាយការណ៍ដដែល​បន្តថា​ ករណី​ឃាត់ខ្លួន​ជនត្រូវចោទ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីថ្ងៃ​ទី១០ ខែមករាឆ្នាំ២០២៣វេលា​ម៉ោង១០ព្រឹក​ នៅចំណុចក្រុមទី៦ ... Read More »

បង្ហាញមុខ​ជនសង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីលួចម៉ូតូ និងទូរស័ព្ទដៃ

ភ្នំពេញ៖ បេី​តាមការបញ្ជាក់ពី​មន្រ្តី​នគរបាល​ខណ្ឌ​ដូនពេញ​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍ កាលពីថ្ងៃទី១០ ខែមករាម្សិលមិញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្នុងបឹងកក់ ភូមិ២៣ សង្កាត់ស្រះចក ករណីអំពើលួច ... Read More »

លោកខៀវ កាញារីទ្ធ ៖ នាពេល បច្ចុប្បន្ន ការរត់តាមតម្រូវការគឺជារឿងល្អមួយហើយ ប៉ុន្តែសហគ្រិនត្រូវបង្កើតតម្រូវការ អាជីវកម្ម

ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានលើកឡើងថា នាពេល បច្ចុប្បន្ន ការរត់ តាមតម្រូវការគឺជារឿងល្អមួយហើយ ប៉ុន្តែសហគ្រិនត្រូវបង្កើតតម្រូវការ ហើយប្រសិន បើ អាជីវកម្មមួយអាចបង្កើតនូវតម្រូវការថ្មី ជាជាងការរត់តាមតម្រូវការនិងព្យាយាមបំពេញ តម្រូវ ការរបស់អតិថិជន ... Read More »

ស្តេចចុងក្រោយនៃប្រទេសក្រិចសោយទិវង្គត

អតីតស្តេច Constantine II ដែលជាស្តេចចុងក្រោយនៃប្រទេសក្រិច បានយាងចូលទិវង្គតនៅថ្ងៃទី ១០ ខែមករា ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។ សារព័ត៌មាន The Guardianបបានផ្សាយថា អតីតស្តេចក្រិច Constantine II ដែលបានគ្រប់គ្រងប្រទេសអស់រយៈពេល៩ ... Read More »

រថយន្តកូរ៉េបេីកលឿនហ្វ្រ័ងមិនស៊ីគេចពីម៉ូតូជ្រុលឡេីងសួនច្បារបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដេីម

ភ្នំពេញ​៖​ រថយន្តកូរ៉េមួយគ្រឿងម្ចាស់បេីកបរលឿនចុះពីលេីស្ពានអាកាសចោមចៅហ្វ្រ័ងមិនស៊ីគេចពីម៉ូតូមួយគ្រឿងនៅខាងមុខរេចង្កូតទៅឡេីងសួនច្បារពុះចែកទ្រូងផ្លូវបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់អស់មួយដេីមរងការខូចខាត។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក​ ថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០២៣​ នៅចំណុចខាងត្បូងស្ពានអាកាសចោមចៅ​ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​  មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េដឹកទំនិញមួយគ្រឿងពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3B 3693 ធ្វេីដំណេីរចុះពីលេីស្ពានអាកាសចោមចៅ​ ... Read More »

Chelsea ខិតជិតចុះហត្ថលេខាលើខ្សែប្រយុទ្ធ Joao Felix ក្នុងលក្ខខណ្ឌខ្ចីជើង ក្រោយមានការចាប់អារម្មណ៍ខ្លាំងពី Man Utd

ក្លិបតោខៀវ Chelsea ខិតជិតចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ Atletico Madrid កីឡាករ Joao Felix ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់។ កីឡាករវ័យ២៣ឆ្នាំរូបនេះបានលេងឱ្យក្រុមព័រទុយហ្គាល់នៅ World Cup និងស៊ុតបញ្ចូលទីបាន១គ្រាប់ក្នុងការប្រកួតចំនួន៥ដងក្នុងការប្រកួត។ Felix បានទាក់ទាញចំណាប់អារម្មណ៍ពី Arsenal ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាតនូវ ស.ជ.ណ ទាក់ទងជាមួយលោកស្រីសៀង ចាន់ហេង តាមសំណើររបស់សម្តេចស ខេងនិងការសម្រេចរបស់ខ្ញុំ កាលពីថ្ងៃ២៩ធ្នូ២០២២

ភ្នំពេញ ៖ បន្ទាប់ពីមាន លិខិតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តី សូមជម្រាបជូន ៖ -សម្តេចឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ -អភិបាលនៃគណៈអភិបាលខេត្តកណ្តាល យោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

មន្ទីរបញ្ចកោណអាមេរិកនឹងបញ្ជូនទាហានអ៊ុយក្រែនមកកាន់អាមេរិកហ្វឹកហាត់ប្រើអាវុធទំនើប

មន្ទីរបញ្ចកោណអាមេរិកបានឡើងគម្រោងបញ្ជូនទាហានអ៊ុយក្រែនទៅកាន់អាមេរិកដើម្បីហ្វឹកហាត់ប្រើប្រាស់ប្រព័ន្ធមីសីល ការពារទំនើប Patriot។ មន្ទីរបញ្ចកោណ នៅថ្ងៃ១០ខែមករាបាននិយាយថា សហរដ្ឋអាមេរិកនឹងបណ្ដុះបណ្ដាលទាហានអ៊ុយក្រែននៅឯមូលដ្ឋានទ័ពមួយកន្លែងស្ថិតនៅក្នុង រដ្ឋOklahoma ពីរបៀបប្រើប្រាស់ និងការថែទាំប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ដែលទីក្រុងវ៉ាស៊ីនតោនប្រកាសបញ្ជូនឱ្យទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០៤នាក់,​ អ្នក​ជាសះស្បើយ​ ០៩នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ពុធ​ទី​១១ ខែមករា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០៤នាក់​, ឣ្នកជាសះស្បើយ​​​ ០៩នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,២៩%

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ... Read More »

បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករង្វង់មូលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន ខណៈមេឃកំពុងតែភ្លៀងផង​ និងមិនប្រយ័ត្នផង​ ក៏ជ្រុលទៅបុករង្វង់មូលដែលទើបតែសាងសង់មិនមានសញ្ញាចំណាំង​ ពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង​ កាលពីវេលាម៉ោង១០យប់ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣​ ត្រង់ចំណុចរង្វង់មូលជិតគល់ស្ពានអាកាសជម្ពូវ័ន តាមបណ្តោយផ្លូវវិមានឈ្នះឈ្នះហៅផ្លូវទំនប់កប់ស្រូវ ក្នុងសង្កាត់ចោមចៅទី៣ ... Read More »

អាមេរិកស្ទាក់ចាប់នាវាពីអុីរ៉ង់ រឹបអូសបានកាំភ្លើងវាយប្រហាររាប់ពាន់ដើម

កងទ័ពជើងទឹកអាមេរិកបាននិយាយកាលពីថ្ងៃទី១០ ខែមករាថា ខ្លួនបានរឹបអូសកាំភ្លើងវែងជាង ២១០០ ដើម បន្ទាប់ពីស្ទាក់ចាប់ទូកនេសាទដែលសង្ស័យថាបានរត់ពន្ធ ដែលកំពុងធ្វើដំណើរពីអុីរ៉ង់ទៅកាន់ប្រទេសយេម៉ែន។ សារព័ត៌មាន CBS និង Fox News បានរាយការណ៍ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិកថា ក្រុមការងារនៃនាវាល្បាត USS ... Read More »

Rashford បន្តធ្វើបានល្អជួយឱ្យ Man Utd ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ League Cup

Marcus Rashford ស៊ុតបញ្ចូលទីបានពីរគ្រាប់ចុងម៉ោង ដើម្បីយកចំនួនសរុបរបស់គាត់សម្រាប់រដូវកាលនេះដល់ទៅ១៥គ្រាប់ ហើយបានធ្វើឱ្យ Manchester United ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup ដោយឈ្នះក្រុមមកពី League 1 Charlton នៅ ... Read More »

🔴មន្ត្រីក្រសួងសង្គមកិច្ចម្នាក់ត្រូវបាន ACU ឃាត់ខ្លួនពាក់ព័ន្ធករណីកិបកេងថវិការដ្ឋជិត៤០ម៉ឺនដុល្លារ

ភ្នំពេញ៖ អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងផ្គត់ផ្គង់នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតីសម្បទា និងជាភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ គឺលោក ឡាយ សំណាង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ចាប់ខ្លួនពាក់ព័ន្ធនឹងការកិបកេងថវិការដ្ឋជាង ១,៥០០លានរៀល (ជាង៣៨ម៉ឺនដុល្លារ)។    ក្រោយចាប់ខ្លួន ជនសង្ស័យឈ្មោះ ឡាយ សំណាង ... Read More »

ចិនចោទប្រកាន់ «ការរើសអើង» ដោយសម្រេចផ្អាកការចេញទិដ្ឋាការដល់អ្នកទេសចរជប៉ុននិងកូរ៉េខាងត្បូង

ប្រទេសចិនបានផ្អាកទិដ្ឋាការរយៈពេលខ្លីសម្រាប់ពលរដ្ឋកូរ៉េខាងត្បូងនិងជប៉ុនកាលពីថ្ងៃទី១០ ខែមករា បន្ទាប់ពីបានប្រកាសថាខ្លួននឹង “សងសឹក” ប្រឆាំងនឹងប្រទេសដែលតម្រូវឱ្យភ្ញៀវទេសចរចិនធ្វើតេស្តអវិជ្ជមានចំពោះកូវីដ-១៩ មុនពេលចូល។ កាលពីថ្ងៃទី១០ ខែមករា ស្ថានទូតចិនប្រចាំនៅកូរ៉េខាងត្បូងបានផ្អាកការចេញទិដ្ឋាការរយៈពេលខ្លីដល់ភ្ញៀវទេសចរកូរ៉េ។ នៅលើគណនី WeChat របស់ស្ថានទូត ភាគីចិនបាននិយាយថា ខ្លួននឹងកែសម្រួលគោលនយោបាយរបស់ខ្លួនឆ្ពោះទៅរកការដក “ការរឹតបន្តឹងការចូលដោយរើសអើង” ... Read More »

បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីចុះចាប់ត្រីក្នុងអាងខ្វះការប្រុងប្រយ័ត្នប៉ះចំខ្សែភ្លើងដាច់

ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីចុះចាប់ត្រីក្នុងអាងខ្វះការប្រុងប្រយ័ត្នប៉ះចំខ្សែភ្លើងដាច់។     យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២៣នេះបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្នុងក្រុមទី១០ ភូមិតាហុី ឃុំព្រៃខ្ពស់ ស្រុកបវេល  ខេត្តបាត់ដំបង។   ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនានៅស្រុករំដួល

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាទៅលើស្ត្រីម្នាក់បណ្ដាលឱ្យរងរបួស។     ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២៣ នៅចំណុចភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។     យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សុឹម ពន្លឺ ... Read More »

នារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាកMG បុកសួនពុះចែកទ្រូងផ្លូវR5 កល់ជាប់ទៅមុខលែងរួច

ភ្នំពេញ​ ៖​ ខណៈមេឃកំពុងតែភ្លៀង​ មាននារីម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកMG មួយគ្រឿងខ្វះការប្រុងប្រយ័ត្ន​បានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតអស់ជាច្រើនម៉ែត្រ រីឯរថយន្តកល់ជាប់ទៅមុខលែងរួច។ ​    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវR5 ក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ... Read More »

រថយន្តLexus nx 200t បេីកប៉ះជាមួយរថយន្ត Range Rover រងការខូចខាត

ភ្នំពេញ៖ នារីម្នាក់បានបើករថយន្តLexus nx -200tខ្វះការប្រុងប្រយ័ត្ន​បានទៅប៉ះនឹងរថយន្ត Range Rover បណ្ដាលឱ្យរបើកកាងខាងមុខផ្នែកខាងឆ្វេងរងការខូចខាត​ កាលពីវេលាម៉ោង៨​និង៥០នាទីយប់ថ្ងៃទី១០​ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ១៨២ កែងនឹងផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »

ជនជាតិចិនម្នាក់បេីករថយន្តខុសគន្លងទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ​ រួចសង១.៦០០ដុល្លារបញ្ចប់រឿង

ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនជាតិចិន​ បានបេីករថយន្តមួយគ្រឿងម៉ាក​ SAIC MAXUS​ យ៉ាងលឿន​និងខុសគន្លងផ្លូវជ្រុលទៅបុករថយន្តសាំយ៉ុង​ចំបញ្ឆិតពីមុខពេញទំហឹង​បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០​និង២០នាទីយប់​ ថ្ងៃទី១០​ ខែមករា​ ឆ្នាំ​២០២៣​ នៅតាមបណ្ដោយផ្លូវអក្សរបិត​ (ផ្លូវក្រោយផ្សារទំនេីប​អុីអន១​) ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ... Read More »

ក្រសួងទេសចរណ៍ ៖ កម្ពុជាទទួលបានភ្ញៀវសរុបជិត៤៦ម៉ឺននាក់ នៅដើមខែមករានេះ

ភ្នំពេញ ៖ ក្រសួទេសចរណ៍ នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា, ចាប់ពីថ្ងៃទី២-៨ ខែមករា ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបមានចំនួន៤៥៩,៤០៩នាក់ ក្នុងនោះភ្ញៀវជាតិ៤១៥,៧៩៣នាក់ និងភ្ញៀវបរទេស៤៣,៦១៦នាក់។  ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា, ... Read More »

Gareth Bale ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ៣៣ឆ្នាំ

ខ្សែប្រយុទ្ធ Gareth Bale បានប្រកាសចូលនិវត្តន៍ពីក្លិប និងបាល់ទាត់អន្តរជាតិក្នុងវ័យ៣៣ឆ្នាំកាលពីថ្ងៃអង្គារ ទី៩ ខែមករា ដែលនាំឱ្យបញ្ចប់អាជីពដ៏ស្រស់បំព្រងបំផុតក្នុងប្រវត្តិសាស្ត្របាល់។ Bale ដែលបានបង្ហាញខ្លួនចំនួន១១១លើកសម្រាប់ក្រុមវែលបានដឹកនាំប្រទេសរបស់គាត់ពីការប្រកួតបាល់ទាត់អន្តរជាតិទៅកាន់ការប្រកួតជើងឯកទ្វីបអឺរ៉ុបចំនួន២ដង ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Euro ២០១៦ និងការប្រកួត World ... Read More »