ព័ត៌មានទាន់ហេតុការណ៍៖
'

Arsenal ពិភាក្សាជាមួយ Shakhtar Donetsk ជុំវិញការផ្ទេរ MykhailoMudryk ខណៈSouthampton ទិញបានខ្សែបម្រើអាហ្សង់ទីន Alcaraz

ក្លិបកាំភ្លើងធំ Arsenal កំពុងពិភាក្សាជាមួយក្លិប Shakhtar Donetsk អំពីការផ្ទេរខ្សែប្រយុទ្ធ Mykhailo Mudryk ។ កីឡាករវ័យ២២ឆ្នាំរូបនេះគឺជាអ្នកខ្សែប្រយុទ្ធវ័យក្មេងដែលទទួលបានការវាយតម្លៃខ្ពស់បំផុតនៅក្នុងការប្រកួត ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបមួយចំនួននៅទូទាំងទ្វីបអឺរ៉ុប។ ក្លិបកាំភ្លើងធំត្រូវបានគេរាយការណ៍ថា មានការដេញថ្លៃមួយត្រូវបានបដិសេធសម្រាប់កីឡាករអន្តរជាតិអ៊ុយក្រែន ប៉ុន្តែក្លិបទាំង២នៅតែស្ថិតក្នុងការពិភាក្សាអំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន។ Arsenal ... Read More »

ក្រសួងពាក់ព័ន្ធ គួរមានវិធានការលើផេក ឬការបង្ហោះលើ TikTok ខណៈប៉ះពាល់ដល់ទង់ជាតិប្រទេសកម្ពុជា

ភ្នំពេញ ៖ នៅលើផេក ក៏ដូចជា TikTok មានឈ្មោះថា ( Cambodia Flag Bikini – Etsy Cambodia ) បានបង្ហោះនូវការស្លៀកពាក់ ... Read More »

រុស្ស៊ីផ្លាស់ប្តូរមេទ័ពក្នុងពេលសង្គ្រាមនៅអ៊ុយក្រែនកំពុងតែតានតឹងខ្លាំងឡើង

ក្រោយរយៈពេល២ខែដែលបានតែងតាំងធ្វើជាអគ្គមេបញ្ជាការកម្លាំងទាហានរុស្សុីនៅអ៊ុយក្រែនមក ឧត្តមសេនីយ៍ Sergey Surovikin ត្រូវបានទម្លាក់ចុះមកត្រឹមអគ្គមេបញ្ជាការរងវិញ ហើយជំនួសវិញដោយអគ្គមេបញ្ជាការកងទ័ពរុស្ស៊ី ឧត្តមសេនីយ៍ Valery Gerasimov។ ការផ្លាស់ប្តូរនេះបានបង្ហាញពីការប្តេជ្ញារបស់ប្រធានាធិបតីរុស្ស៊ី នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ទី១២ ខែមករា ... Read More »

ម្ចាស់ក្លិប PSG ចង់ទិញភាគហ៊ុនក្លិបនៅ Premier League

ម្ចាស់ក្រុមហ៊ុនក្លិប Paris St-Germain Qatar គឺក្រុមហ៊ុន Sports Investment (QSI) កំពុងស្វែងរកលទ្ធភាពទិញភាគហ៊ុនភាគតិចនៅក្នុងក្លិប Premier League ។ ប្រធាន PSG និងប្រធាន ... Read More »

លំនៅឋានប្រជាពលរដ្ឋចំនួន៥ភូមិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅក្នុងស្រុកថ្ពងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ខេត្តកំពង់ស្ពឺ៖ លំនៅឋានប្រជាពលរដ្ឋចំនួន៥ភូមិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅក្នុងស្រុកថ្ពងបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេល៣ថ្ងៃកន្លងមក។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរនិងសមត្ថកិច្ចខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២៣។    អាជ្ញាធរបានឱ្យដឹងទៀតថាជំនន់ទឹកភ្លៀងបានជន់លិចភូមិចំនួន៥រួមមាន៖ ១.ភូមិក្រាំងចំបក់ ២.ភូមិតាអោង ៣.ភូមិកុមារមាស ៤.ភូមិទំនាប់ និង៥.ភូមិអង្គគំ ឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ។    លោកអធិការនគរបាលស្រុកថ្ពងបានឱ្យដឹងថា ... Read More »

ជនជាតិចិនបេីករថយន្តគេចពីម៉ូតូទៅបុកម៉ូតូមួយគ្រឿងនិងឡំប្រឺតាក្រឡាប់ផ្ងារជេីងរងរបួសធ្ងន់ស្រាល៤នាក់

   ភ្នំពេញ​៖​ មនុស្សស្រីក្មេងចាស់៤នាក់បានរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបុរសជនជាតិចិនបេីករថយន្តបុក​កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ថ្ងៃទី១២​ខែមករា​ ឆ្នាំ២០២៣​ នៅចំណុចខាងកេីតវត្តជន្លង់ម្លូ​ ផ្លូវបេតុងក្រវាត់ក្រុង​ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល។     តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញឡំប្រឺតាមួយគ្រឿងបេីកបរដោយបុរសម្នាក់រួមដំណេីរជាមួយប្រពន្ធកូន​ និងម៉ូតូឃ្លីកគ្រឿងទៀតបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរស្របគ្នាតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសជនជាតិចិនម្នាក់បេីករថយន្តកាមរីបាឡែន​ ពណទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2S-2842​ ... Read More »

លោក ចាយ បូរិន អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ និងសំណេះសំណាល ជាមួយយុវជនបង្គោលស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី១២ ខែមករា  ឆ្នាំ២០២៣នេះ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីពង្រឹង រចនាសម្ព័ន្ធដឹកនាំ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយ លើផ្លូវ១៥១ គួរឈប់ដើរតវ៉ាតាមផ្លូវ និងពិចារណា ទទួល យកដីគោលនយោបាយពីអាជ្ញាធររាជធានីភ្នំពេញ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយនៅលើផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គួរឈប់ដើរតវ៉ាតាមផ្លូវសាធារណៈដែលនាំឲ្យ ប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ និងពិចារណា ទទួលយកដីគោលនយោបាយពីអាជ្ញាធររាជធានីភ្នំពេញ។    នេះបើតាមការអំពាវនាវពីមន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ  នាព្រឹកថ្ងៃទី១២មករាឆ្នាំ២០២៣នេះ  ខណៈបងប្អូនប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារ រស់នៅសំណង់មិនរៀបរយនៅលើផ្លូវ១៥១ ... Read More »

គណបក្សសាធារណរដ្ឋទាមទារឱ្យមានការស៊ើបអង្កេតលើគ្រួសាររបស់លោក Biden

សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបានស្នើឱ្យក្រសួងរតនាគារសហរដ្ឋអាមេរិកស៊ើបអង្កេត “សកម្មភាពហិរញ្ញវត្ថុគួរឱ្យសង្ស័យ” របស់សមាជិកនៃគ្រួសារប្រធានាធិបតី Joe Biden។ តំណាង James Comer ប្រធានគណៈកម្មាធិការត្រួតពិនិត្យសភាបាននិយាយថា “នៅពេលដែលគណបក្សប្រជាធិបតេយ្យលែងមានអំណាចលើទាំងនៅក្នុងសភា និងព្រឹទ្ធសភា គណនេយ្យភាពនឹងមកដល់” ។ ក្នុងនាមជាសំឡេងភាគច្រើនថ្មីនៅក្នុងសភា សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានស្នើសុំឱ្យក្រសួងរតនាគារសហរដ្ឋអាមេរិកស្រាវជ្រាវស្តីពីប្រតិបត្តិការហិរញ្ញវត្ថុ ... Read More »

ខ្សែប្រយុទ្ធ Sebastien Haller របស់ Dortmund ត្រឡប់មកហ្វឹកហាត់វិញបន្ទាប់ពីការវះកាត់ និងព្យាបាលដោយប្រើគីមី

ខ្សែប្រយុទ្ធក្រុម Borussia Dortmund កីឡាករ Sebastien Haller បានត្រឡប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីការវះកាត់ និងការព្យាបាលដោយប្រើគីមីដើម្បីព្យាបាលជំងឺមហារីកពងស្វាស។ គាត់មិនបានលេងឱ្យក្លិបអាឡឺម៉ង់ចាប់តាំងពីផ្ទេរពី Ajax ក្នុងខែកក្កដាឆ្នាំ២០២២ ក្នុងតម្លៃ៣១លានអឺរ៉ូ។ Haller ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ចុះ​កិច្ច​សន្យា​រយៈ​ពេល៤​ឆ្នាំ​ជាមួយ ... Read More »

ACU ៖ ម្សិលមិញនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ៣២០ច្បាប់ ,សរុបទាំងអស់ស្មើនឹង១៨,២៩០ច្បាប់

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់អោយដឹងថា, នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន 320ច្បាប់ ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ ... Read More »

នគរបាលខេត្តកំពង់ឆ្នាំង បន្តចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះនាពេលយប់​ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត

  ខេត្តកំពង់ឆ្នាំង៖ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បន្តចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់​ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត។  យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ អនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ ខូវ ... Read More »

អង្គភាពអ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិភាក្សា និង​ផ្សព្វផ្សាយ​ស្ដី​ពី​ “យុទ្ធសាស្ត្រ​នយោបាយ​ព័ត៌មាន​”

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣  អង្គភាពអ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិភាក្សា និង​ផ្សព្វផ្សាយ​ស្ដី​ពី​ “យុទ្ធសាស្ត្រ​នយោបាយ​ព័ត៌មាន​” ក្រោម​អធិបតីភាព​ ប្រកាស​បើ​ក​កម្មវិធី ដោយ​ លោក ខៀវ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូនៅក្រុង​ពោធិ៍សាត់​

  ខេត្ត​ពោធិ៍សាត់៖ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មានករណីចោរលួចម៉ូតូ០១​ គ្រឿង​នៅក្រុងពោធិ៍សាត់​ ភ្លាមៗ​កម្លាំង​ជំនាញ​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជាក់ស្ដែង​។  ករណី​ខាងលើ​នេះ​ បានកេីតឡេីង​កាលពីល្ងាចថ្ងៃទី១១ ខែ​មករា ឆ្នាំ២០២៣ វេលាម៉ោង​១៧និង០៥នាទី​ ... Read More »

ភ្ញាក់ផ្អើលទាំងព្រឹក! សង្កាត់ចាក់អង្រែ ក្រោមផ្ទុះទុយយោបូមខ្សាច់បង្កប់កាត់ផ្លូវជាតិលេខ២បណ្តាលឱ្យប៉ោងផ្លូវដូចខ្នងអណ្តើក

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែផ្ទុះបំពង់ទុយយោបូមខ្សាច់ដែលគេខួងចោះក្រោមដីកាត់ទទឹងផ្លូវជាតិលេខ២ បណ្ដាលឱ្យថ្នល់កៅស៊ូឡេីង​ប៉ោងដូចខ្នងអណ្ដេីក និងហូរហៀរខ្សាច់ពេញផ្លូវ បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ហើយភ្លាមៗនោះគេឃេីញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន​ខណ្ឌមានជ័យ បានចុះមកជួយសម្រួលចរាចរណ៍ផងដែរ។ ហេតុការណ៍នេះកេីតឡេីងនៅត្រង់ចំណុចជិតសាលាអន្តរជាតិ អេស៊ីអុី(ACE) លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៦:២០នាទីព្រឹកថ្ងៃទី១២ ... Read More »

នគរបាលស្រុកសង្កែ​ ឃាត់ខ្លួ​នមុខសញ្ញាលួចទ្រព្យ​សម្បត្តិក្នុងលំនៅដ្ឋានម្នាក់

ខេត្តបាត់ដំបង ៖​ មុខសញ្ញាចោរលួចទ្រព្យ​សម្បត្តិប្រជាពលរដ្ឋក្នុងលំនៅដ្ឋានម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង​ ចាប់ឃាត់ខ្លួន​រួមនិង​វត្ថុតាង​ជាក់ស្ដែង​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍ទី​១២​ ខែមករា​ ឆ្នាំ​២០២៣។  ប្រភព​ដដែល​បន្តថា​ លោកវរសេនីយ៍ទោ​ យុត​ តុងហូ​ ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០៩នាក់,​ អ្នក​ជាសះស្បើយ​ ០៦នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១២ ខែមករា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០៩នាក់​, ឣ្នកជាសះស្បើយ​​​ ០៦នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

បុរស​ម្នាក់​ ប្រេីហិង្សាវាយប្រពន្ធតាមដងផ្លូវ​ ត្រូវ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​

ខេត្តព្រះសីហនុ ៖ បេី​យោង​តាមប្រភពព័ត៌មានពី​មន្រ្តី​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលអធិការក្រុងព្រះសីហនុ និងកម្លាំងនគរបាលមូលដ្ឋាន​ ចុះអន្តរាគមន៍​ និងបានឃាត់ខ្លួន​បុរសម្នាក់​ ដែលប្រេីហិង្សាវាយប្រពន្ធតាមដងផ្លូវ​ យកមកអធិការដ្ឋាននគរបាលក្រុង​ ដេីម្បី​បន្តនីតិវិធី​ច្បាប់​។  របាយការណ៍ដដែល​បន្តថា​ ... Read More »

ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវដល់ណាតូត្រូវតែនិយាយ៩ ធ្វើ១០ ក្នុងករណីអ៊ុយក្រែនចូលជាសមាជិកក្រុមនេះ

ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានអំពាវនាវដល់អង្គការណាតូអនុវត្តទៅតាមអ្វីដែលខ្លួនបានសន្យាក្នុងការដាក់បញ្ជូលអ៊ុយក្រែនជាសមាជិកនៃសម្ព័ន្ធយោធាណាតូ។ លោកបានអំពាវនាវដល់អង្គការនេះធ្វើសកម្មភាពច្រើនជាងការនិយាយ។ កាលពីខែកញ្ញា ឆ្នាំ២០២២ អ៊ុយក្រែនបានដាក់លិខិតសុំចូលជាសមាជិករបស់ណាតូ ក្រោយរយៈពេល៧ខែដែលរុស្ស៊ីបានបើកការវាយប្រហារទៅលើប្រទេសនេះ ។ អង្គការណាតូបានប្រកាសថា នឹងបើកទ្វាររង់ចាំស្វាគមន៍អ៊ុយក្រែនចូលជាសមាជិក ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានសកម្មភាពណាមួយដាក់បញ្ជូលអ៊ុយក្រែននៅឡើយទេ។ នៅពេលនេះដែរ អ៊ុយក្រែន ... Read More »

អ្នក​ភ្នំពេញ​ និងខេត្តកណ្តាល ​៖​ អគ្គិសនីកម្ពុជា ចរន្តអគ្គិសនីនៅតំបន់នឹងមានការរអាក់រអួលខ្លះៗ​ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣

ភ្នំពេញ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​សេចក្ដី​ជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ P2999 ដើម្បីឲ្យក្រុមការងារបច្ចកទេសធ្វើការប្ដូរត្រង់ស្វូ  ដែលមានទីតាំងស្ថិតនៅ៖ សង្កាត់កាកាប និងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ... Read More »

ក្រុមអ្នកលេងល្បែងស៊ីសងអាប៉ោងជិត ១០នាក់ត្រូវកម្លាំងសមត្ថកិច្ចឆ្មក់បង្រ្កាប

   ខេត្តបាត់ដំបង៖ បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តបាត់បងបានឱ្យអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២៣នេះថាសមត្ថកិច្ចបានឆ្មក់បង្ក្រាបករណីលេងល្បែងស៊ីសងបាញ់អាប៉ោងខុសច្បាប់ជិត១០នាក់និងចាប់យកវត្ថុតាងមួយចំនួន។    លោកវរសេនីយ៍ឯក ឈឿង គឹម សុង នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានប្រាប់ឱ្យដឹងទៀតថា៖ កម្លាំងនគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ ... Read More »

រថយន្ត FORD RANGER បើក មិនគោរពសិទ្ធអាទិភាពបុករថយន្តព្រូសនិងម៉ូតូរបួសមន្ត្រីនគរបាលម្នាក់

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក FORD RANGER បើក មិនគោរពសិទ្ធអាទិភាព ដល់ផ្លូវបំបែក បុករថយន្តព្រូស និងម៉ូតូបណ្ដាលឱ្យនគរបាលម្នាក់រងរបួសនៅក្រុងស្វាយរៀង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ លើផ្លូវបំបែក ... Read More »

🔴ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលពាក់ព័ន្ធអំពើពុករលួយ

ខេត្តកណ្តាល៖ យោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលអង្គភាពយើងខ្ញុំទទួលបាននៅថ្ងៃទី១២ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលត្រូវបានលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចេញលិខិតកោះហៅឲ្យចូលបំភ្លឺករណីភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពបំពេញតួនាទីភារកិច្ច។  បើតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា ពាក្យបណ្តឹងដែលអង្គភាពACUទទួលបានគឺនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ ... Read More »

សូមប្រុងប្រយ័ត្ន! ឆ្លងចរន្តអគ្គិសនីជាមួយនឹងគ្រែដែកឆក់ស្លាប់បីនាក់និងម្នាក់ទៀតរងរបួស

ខេត្តកំពង់ស្ពឺ៖ បីនាក់ឪពុកម្តាយនិងកូនបានស្លាប់ ហើយនិងម្នាក់ទៀតរងរបួសខណៈឆ្លងចរន្តអគ្គិសនីជាមួយគ្រែដែក។ ករណីដ៏រន្ធត់នេះបានកើតឡើងនៅចំណុចការដ្ឋានបូមខ្សាច់(យីហោចាន់មានហេង បឹងព្រៃអង្គរ) ក្នុងភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។     យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ស្ពឺដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២៣នេះឱ្យដឹងថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី១១ខែមករាឆ្នាំ២០២៣ មានករណីឆ្លងចរន្តអគ្គិសនីជាមួយគ្រែដែកពេលកំពុងធ្លាក់ភ្លៀងបណ្តាលឱ្យមានមនុស្សស្លាប់បីនាក់និងរងរបួសម្នាក់។   ... Read More »

រកឃើញសាកសពបុរសម្នាក់ទៀត នៅលើអគារកាស៊ីណូដែលឆាបឆេះនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ រកឃើញសាកសពបុរសម្នាក់ ទៀត នៅលើអគារកាស៊ីណូដែលឆាបឆេះនៅក្រុងប៉ោយប៉ែត នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅជាន់ ទី១០ ខណៈដែលក្រុមការងារជំនាញកំពុងតែធ្វើការរុះរើសំណល់អគារ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា  ... Read More »

រថយន្ត Ford Ranger បើកបុកសត្វគោងាប់មួយក្បាលរបួសមួយក្បាលនៅផ្លូវបុរីអង្គរ

ភ្នំពេញ​ ៖​ សត្វគោចំនួនពីរក្បាល​បានដើរឆ្លងផ្លូវ ត្រូវរថយន្ត Ford Ranger បើកបុកពេញទំហឹងបណ្ដាលឱ្យមេគោមួយក្បាលងាប់នៅនឹងកន្លែងកើតហេតុ​ ចំណែកកូនគោរងរបួសជើងម្ខាង។​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៣​ នៅតាមបណ្ដោយផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ... Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន ​៖​ ស្នើទៅកាន់អង្គភាពACU ស្រាវជ្រាវជាបន្ទាន់អំពីភាពមិនប្រក្រតីនានានៃការលួចបន្លំឯកសារយកដីនិងផ្ទះរបស់ក្រសួងការបរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ

ភ្នំពេញ​៖​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែមករា​ ឆ្នាំ​២០២៣​នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា៖​ ដើម្បីពន្លឿនដំណើរការស្វែងរកការពិតជុំវិញការរៀបចំឯកសារបន្លំយកដីនិងផ្ទះរបស់ក្រសួងការបរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ​ ។  ... Read More »

បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្ត​ឡិចសុីស​ពាក់ផ្លាកលេខ​ នគរបាល​បណ្ដាលឱ្យរងរបួសធ្ងន់

​    ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តឡិចស៊ីស​RX400hពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់និងត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១​ និង៤០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១៤​ កែងនឹងផ្លូវលេខ៤៣០​ ក្នុងសង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន។ ​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ ... Read More »

🔥ឆ្លងចរន្តអគ្គិសនីឆេះរថយន្តបែនដឹកដីនៅសង្កាត់បឹងទំពុនផ្អេីលសមត្ថកិច្ច

ភ្នំពេញ​ ៖​ អគ្គិភ័យបានឆាបឆេះរថយន្តដឹកដីយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់និងអាជ្ញាធរមូលដ្ឋានទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើអន្តរាគមន៍​ កាលពីវេលាម៉ោង​១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅចំណុចចំណតឡានដឹកដីមួយកន្លែង​ ជិតស្ថានីយបូមទឹកបឹងទំពុន ផ្លូវលេខ៣៧១​ សង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​   ... Read More »

អាជ្ញាធរសង្កាត់ចោមចៅទី១ចុះបង្ក្រាបទីតាំងឆ្នោតឡូតូ២កន្លែង

ភ្នំពេញ​៖ ​កម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី១​ ដឹកនាំដោយលោក​ កង​ វង​ ចៅសង្កាត់បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទឆ្នោតឡូតូចំនួន២កន្លែងនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣នឹង៣៥នាទី រសៀលថ្ងៃទី១១ខែមករា​ ឆ្នាំ២០២៣។    អាជ្ញាធរបានឱ្យដឹងថា​ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់​ ... Read More »