ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តmorning បុកម៉ូតូសិស្សសាលារបួសម្នាក់

   ភ្នំពេញ​៖​ ក្មេងស្រីសិស្សសាលាម្នាក់បានរងរបួសជេីងខណៈជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ត្រូវរថយន្តបុកកាលពីវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៣​ នៅចំណុចមុខសាលាសង្កាត់ចោមចៅទី៣​ តាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។      តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញក្មេងស្រីសិស្សសាលាម្នាក់ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ​  ពាក់ស្លាកលេខសៀមរាប1I- 4777 ... Read More »

ត្រីប្រភេទកម្រជាច្រើនប្រភេទរួមមានត្រីរាជធំចំនួន ២ ក្បាល ត្រីគល់រឹង ត្រីប្រាធំសរុបចំនួន ៥០០២ក្បាលត្រូវបានលែងតាមទន្លេ !

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយលោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចូលរួមជាអធិបតីពិធីលែងត្រីប្រភេទកម្ររងគ្រោះថ្នាក់នៅដងទន្លេមេគង្គនិងទន្លេសាប ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៖​ គម្រោងវិនិយោគថ្មីៗចំនួន២ទៀត ទុនវិនិយោគជាង ៤៥លានដុល្លារ ត្រូវបានអនុម័តឱ្យដំណើរការ

ភ្នំពេញ៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​ផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៣​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន២ទៀត សរុបទុនវិនិយោគជាង៤៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា​ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ... Read More »

សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាម បណ្ដោយដងស្ទឹងព្រែកត្នោត មេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈអាជ្ញាធរបើកទ្វារទឹករលាំងជ្រៃ រំដោះទឹកចេញ

ខេត្តកំពង់ស្ពឺ ៖ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាម បណ្ដោយដងស្ទឹងព្រែកត្នោត មេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈអាជ្ញាធរបើកទ្វារទឹករលាំងជ្រៃ រំដោះទឹក ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ការបើកទ្វារទឹករលាំងជ្រៃ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែមករា ... Read More »

រដ្ឋាភិបាលអ៊ុយក្រែន សម្រេចបញ្ជូនមន្ត្រីជំនាញសកម្មភាពមីនរបស់ខ្លួន មកធ្វើទស្សនកិច្ចសិក្សា និងហ្វឹកហ្វឺនពីជំនាញបោសសំអាតគ្រាប់មីនពីកម្ពុជា

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន បស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ រដ្ឋាភិបាលអ៊ុយក្រែន បានសម្រេចបញ្ជូនមន្ត្រីជំនាញសកម្មភាពមីនរបស់ខ្លួន មកធ្វើទស្សនកិច្ចសិក្សា និងហ្វឹកហ្វឺនពីជំនាញបោសសំអាតគ្រាប់មីនពីកម្ពុជា។ ការសិក្សា និងហ្វឹកហ្វឺនជំនាញបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់មន្ត្រីអ៊ុយក្រែននេះ ... Read More »

ប្រទេសក្នុងតំបន់អាស៊ីជំរុញឱ្យបង្កើតកូនឱ្យបានច្រើន

តាមទិន្នន័យស្រាវជ្រាវបង្ហាញថា ប្រទេសជប៉ុនមានអត្រាស្ត្រីអាយុ៥០ឆ្នាំគ្មានកូនខ្ពស់បំផុតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។ សូម្បីតែប្រទេសដែលមានប្រជាជនរាប់ពាន់លាននាក់គឺប្រទេសចិនក៏មានកំណើតពលរដ្ឋឡើងដល់កំពូល ហើយចាប់ផ្ដើមធ្លាក់ចុះវិញផងដែរ។ ស្ថិតិពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) ទើបតែចេញផ្សាយបង្ហាញថា នៅប្រទេសជប៉ុន ស្ត្រី 27% ដែលកើតក្នុងឆ្នាំ1970 មិនដែលសម្រាលកូននៅពេលពួកគេមានអាយុ ៥០ឆ្នាំ។ នេះគឺជាភាគរយធំបំផុតក្នុងចំណោម១៧ ប្រទេស។ ... Read More »

🔴លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ត្រូវមន្ត្រីគ្រប់ជាន់ថ្នាក់ប្តឹងរឿងប្រព្រឹត្តអំពើពុករលួយ ទៅជាច្រើនស្ថាប័នពាក់ព័ន្ធ ខណៈមន្ត្រី៩០%មិនពេញចិត្ត !

ភ្នំពេញ ៖ ទីបំផុត ! លោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃកម្ពុជា បានចេញលិខិត គោរពជូន ... Read More »

បុរសចំណាស់ម្នាក់សម្លាប់ខ្លួនឯងដោយអត់ប្រាក់ឱ្យថ្លៃបណ្ណាការគេការកូន

ខេត្តមណ្ឌលគិរី ៖ ឪពុកកូនកម្លោះម្នាក់ បានជ្រើសរើសការធ្វើអត្តឃាតដោយចងកខណៈដែលពិធីមង្គលការកូននឹងប្រព្រឹត្តទៅនៅ១សប្តាហ៍ខាងមុខទៀតនេះ។ បុរសកម្សត់រូបនេះមានឈ្មោះ នាង ប៊ុននឿន អាយុ៥០ឆ្នាំ មានទីលំនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។    លោកសារ៉ុម ប្រធានក្រុមរស់នៅម្តុំផ្ទះសពឱ្យដឹងថា ... Read More »

សមត្ថកិច្ចជំនាញ​ បន្តចុះបង្រ្កាបករណីនេសាទខុសច្បាប់នៅស្រុកឯកភ្នំ

ខេត្ត​បាត់ដំបង​៖​ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចចម្រុះខេត្ត​ បន្តចុះបង្រ្កាបករណីនេសាទខុសច្បាប់នៅស្រុកឯកភ្នំ​ និងចាប់យកវត្ថុតាងជាក់ស្ដែងយកទៅដុតបំផ្លាញចោលនៅនឹងកន្លែង។  របាយការណ៍​ដដែល​បន្តថា​ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧ​ត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្ន​ង​ការនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង​ លោកវរសេនីយ៍ឯក​ ឡុង​ យោធាវីរៈ​ អ​ធិការនគរបាលស្រុកឯក​ភ្នំ​ ... Read More »

Manchester United យល់ព្រមលើកិច្ចព្រមព្រៀងខ្ចីជើង WoutWeghorst

ក្លិបបិសាចក្រហម Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិហូឡង់ WoutWeghorst ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់។ ខ្សែប្រយុទ្ធ Burnley វ័យ៣០ឆ្នាំរូបនេះបានចំណាយពេលពាក់កណ្តាលរដូវកាលដំបូងនៅក្រុម Besiktas ប៉ុន្តែឥឡូវនេះកំពុងធ្វើដំណើរទៅ Manchester ដើម្បីពិនិត្យសុខភាព មុនពេលការផ្លាស់ប្តូរអាចត្រូវបានបញ្ចប់។ កិច្ច​ព្រម​ព្រៀង​មួយ​ត្រូវ​បាន​ឈាន​ដល់​សម្រាប់​ការ​ខ្ចី​ជើង​របស់​គាត់​នៅ​ក្លិប​ទួរគី​ត្រូវ​បាន​បញ្ចប់។ ... Read More »

ប្រទេសចិនបើកដំណើរការឡើងវិញ ជំរុញលំហូរទេសចរថ្មីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនពេល COVID-19 ប្រទេសចិនគឺជាប្រភពដ៏សំខាន់បំផុតនៃអ្នកទេសចរអន្តរជាតិ និងជាប្រទេសមួយក្នុងចំណោមអ្នកចំណោមច្រើនជាងគេបំផុតនៅលើពិភពលោក រួមជាមួយនឹងសហរដ្ឋអាមេរិក។ ការផ្លាស់ប្តូររបស់ប្រទេសចិនក្នុងការបើកឡើងវិញពេញលេញចាប់ពីថ្ងៃទី៨ ខែមករាត្រូវបានគេចាត់ទុកថាជាសញ្ញាវិជ្ជមានដែលរួមចំណែកដល់ការលើកកម្ពស់លំហូរទេសចរថ្មីក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិនខាងមុខ។ តាមរបាយការណ៍ ចំណាយដ៏ធំរបស់ភ្ញៀវទេសចរចិនមុនពេល COVID-19 ដោយមានអ្នកទេសចរធ្វើដំណើរទៅក្រៅប្រទេសចំនួន១៥៥លាននាក់ក្នុងឆ្នាំ២០១៩ ជាមួយនឹងការចំណាយច្រើនជាង ១៣៣,៨ ពាន់លានដុល្លារ។ ទិសដៅពេញនិយមបំផុតដែលត្រូវបានជ្រើសរើសដោយអ្នកទេសចរចិនគឺ៖ ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០៨នាក់,​ អ្នក​ជាសះស្បើយ​ ១០នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៣ ខែមករា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០៨នាក់​, ឣ្នកជាសះស្បើយ​​​ ១០នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​១៦​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​៩​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១២​ ខែមករា​ម្សិលមិញ​!

​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​!​ ខណៈ​ជនសង្ស័យ​ចំនួន​១៦​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​៩​ករណី​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២៣ម្សិលមិញ​​ ។​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​១៦​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ៥​ករណី​ ឃាត់​មនុស្ស​​ ៧​នាក់​(​ស្រី​ ... Read More »

ស្រីលង្កា ៖ អតីតប្រធានាធិបតី Sirisena ទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មឆ្នាំ២០១៩

នៅថ្ងៃទី១២ ខែមករា តុលាការកំពូលនៃប្រទេសស្រីលង្កាបានចេញសេចក្តីសម្រេចដ៏សំខាន់មួយដោយបញ្ជាក់ថា អតីតប្រធានាធិបតី Maithripala Sirisena និងមន្ត្រីកំពូលបួននាក់ទៀតត្រូវតែទទួលខុសត្រូវចំពោះការបរាជ័យក្នុងការទប់ស្កាត់ការបំផ្ទុះគ្រាប់បែកនៅថ្ងៃបុណ្យ Easter កាលពីឆ្នាំ ២០១៩ ដែលបានសម្លាប់មនុស្ស 279 នាក់។ នោះជាការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតក្នុងប្រទេសកោះនេះចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលជនជាតិភាគតិច។ នៅថ្ងៃបុណ្យ ... Read More »

🔴សាហាវព្រៃផ្សៃណាស់! ប្រើប្រាស់កាំបិតផ្គាក់កាប់មនុស្សទាំងកណ្ដាលថ្ងៃ(មានវីដេអូ)

ខេត្តពោធិ៍សាត់ ៖ មួយរយៈនេះគេសង្កេតឃើញក្មេងទំនើងឧស្សាហ៍ធ្វើសកម្មភាពកាប់ចាក់គ្នាជាញឹកញាប់នៅក្នុងក្រុងពោធិ៍សាត់។ ជាក់ស្ដែងកាលពីថ្ងៃទី១២ ខែមករា២០២៣គេឃើញយុវជនម្នាក់ស្លៀកពាក់ជាកូនសិស្សត្រូវយុវជនម្នាក់ផ្សេងទៀតបានប្រើប្រាស់កាំបិតផ្គាក់កាប់យកៗបណ្ដាលឲ្យរងរបួសដៃហូរឈាមកក្លាក់ ។    ហេតុការណ៍ហិង្សា(កាប់)យ៉ាងសាហាវនេះ បានកើតឡើងនៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចំណុចក្បែរភ្លើងស្តុបផ្លូវបំបែកលាច ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។   ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ទីបំផុតដីនិងផ្ទះដែលជាសម្បត្តិរដ្ឋត្រូវបានលោកគង់ គាំនិងភរិយាផ្តិតមេដៃប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោកគង់ គាំនិងគ្រួសាររយៈពេល៣ម៉ោងកន្លះ

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ទីបំផុតដីនិងផ្ទះដែលជាសម្បត្តិរដ្ឋត្រូវបានលោកគង់ គាំនិងភរិយាផ្តិតមេដៃប្រគល់ ជូនរដ្ឋវិញបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោកគង់ គាំនិងគ្រួសាររយៈពេល៣ម៉ោងកន្លះ។ ... Read More »

តែងតាំងបុគ្គលពិសេសសម្រាប់ស្រាវជ្រាវករណីឯកសារសម្ងាត់ពាក់ព័ន្ធប្រធានាធិបតី បៃដិន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិក លោក Merrick Garland នៅថ្ងៃទី១២ខែមករា បានតែងតាំងមេធាវី Robert Hur អតីតរដ្ឋអាជ្ញាសហព័ន្ធដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតី Donald Trump ធ្វើជាទីប្រឹក្សាពិសេសក្នុងការស៊ើបអង្កេតលើឯកសារសម្ងាត់ពាក់ព័ន្ធនឹងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ។ ... Read More »

តោខៀវ Chelsea បន្តបរាជ័យ៨ប្រកួតក្នុង១០ប្រកួតក្រោមការដឹកនាំលោក Graham Potter

អ្នកចាត់ការក្លិប Fulham លោក Marco Silva បានសាទរ “រាត្រីដ៏អស្ចារ្យមួយសម្រាប់ក្រុម និងអ្នកគាំទ្រ” ខណៈដែលក្រុមរបស់គាត់បានផ្តួលក្រុមតោខៀវ Chelsea ចំនួន១០នាក់ក្នុងការប្រកួតនៅទីក្រុងឡុងភាគខាងលិចឯកីឡដ្ឋាន Craven Cottage កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ មករា ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

លួចម៉ូតូប៉ះម៉ូតូភ្ជាប់ប្រព័ន្ធGPSមិនបានប៉ុន្មានម៉ោងសមត្ថកិច្ចក្របួចជាប់

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ លួចម៉ូតូពលរដ្ឋប៉ះចំម៉ូតូមានភ្ជាប់ប្រព័ន្ធGPS ឆ្ពោះទៅរាជធានីភ្នំពេញ មិនបានប៉ុន្មានម៉ោងផង ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅស្រាវជ្រាវក្របួចបានយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមច្បាប់។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១១ ខែមករាឆ្នាំ២០២៣ វេលាម៉ោង០២និង០០នាទីយប់នៅចំណុចក្នុងផ្ទះជនរងគ្រោះភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។     ... Read More »

អាជ្ញាធរស្រុកសាមគ្គីមានជ័យជម្លៀសប្រជាពលរដ្ឋចំនួន៨១គ្រួសារ ចេញជំនន់ទឹកភ្លៀងធ្លាក់ពីអាងអន្លង់ជ្រៃ,នៅគ្រាដែលស្រុកចំនួន៤នៅខេត្តកំពង់ស្ពឺកំពុងរងការគំរាមកំហែង

ខេត្តកំពង់ឆ្នាំង+កំពង់ស្ពឺ ៖ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ កំណាត់ផ្លូវជាតិលេខ៥ ចំណុចស្ទឹងក្រាំងពន្លៃ ព្រំប្រទល់ស្រុកឧត្តុង្គខេត្តកំពង់ស្ពឺនិងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង បានរងការជន់លិចផ្លូវសារជាថ្មីដោយសារជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីអាងស្តុកទឹកអន្លង់ជ្រៃ ស្រុកសាមគ្គីមានជ័យ។ រហូត មកដល់វេលាព្រឹកនេះ ស្ថានភាពទឹកនៅបន្តជន់លិចនៅឡើយ។ តាមការបញ្ជាក់ពីលោក ឈួន ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖​ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុក្ខដាក់ ដល់ បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយ បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍  មនុស្សពេញវ័យ   មកពីខណ្ឌជ្រោយចង្វា ខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅ សរុបជិត ៣០០នាក់ នារសៀលថ្ងៃព្រហស្បតិ៍  ... Read More »

សង្គ្រាម អ៊ុយក្រែន-រុស្ស៊ី ៖ ក្រុមហ៊ុនផលិតអាវុធរបស់ណាតូរកប្រាក់បានច្រើន

ក្រុមហ៊ុនផលិតសព្វាវុធធំៗរបស់លោកខាងលិចដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់យោធាដល់អ៊ុយក្រែនរកបានប្រាក់ចំណូល ១២៤ពាន់លានដុល្លារកាលពីឆ្នាំ២០២២។ វិស័យឧស្សាហកម្មយោធា និងការពារជាតិដ៏ធំបំផុតនៃរដ្ឋសមាជិកណាតូ បានឃើញតម្លៃទីផ្សាររបស់ពួកគេកើនឡើង 21.5% នៅឆ្នាំ 2022 ចំពេលមានជម្លោះអូសបន្លាយក្នុងប្រទេសអ៊ុយក្រែន និងប្រតិបត្តិការជួសជុលអាវុធដ៏ខ្លាំងក្លានៅអឺរ៉ុបខាងលិច។ គេហទំព័រ Defense News និង Tradingview ... Read More »

ប្រធានគយកម្ពុជា ៖​ វិធានការបន្ត គឺបង្ក្រាបរថយន្តគ្មានពន្ធ​ និងមិនអនុញ្ញាតឱ្យម្ចាស់រថយន្តទាំងនោះ​ ចូលមកបង់ពន្ធទៀតទេ

ភ្នំពេញ៖​ ថ្លែង​ក្នុងពិធីរៀបចំសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលបិទបញ្ចប់នៃការងារ ប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសកម្ពុជា លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងនារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ​ថា គយមិនអនុញ្ញាតឱ្យម្ចាស់រថយន្តគ្មានពន្ធ ... Read More »

ដើម្បីទំនាក់ទំនងល្អ កូរ៉េខាងត្បូងនឹងខិតខំដើម្បីដោះស្រាយបញ្ហាទាសករសម័យសង្គ្រាមជប៉ុន

ព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា កូរ៉េខាងត្បូងកំពុងព្យាយាមដោះស្រាយ បញ្ហាចាប់បង្ខំកម្លាំងពលកម្ម ក៏ដូចជាចាប់ស្ត្រីធ្វើជាទាសករផ្លូវភេទក្នុងសម័យសង្រ្គាមលោក ដែលធ្វើឱ្យទំនាក់ទំនងល្អក់កករជាមួយជប៉ុនជាច្រើនទសវត្សរ៍កន្លងមក។ ក្រុមមន្រ្តីកូរ៉េខាងត្បូងកំពុងពិចារណាបង្កើតមូលនិធិក្នុងស្រុកមួយ ដើម្បីផ្តល់សំណងដល់ប្រជាជនកូរ៉េ ដែលត្រូវបានក្រុមហ៊ុនជប៉ុន បង្ខំឲ្យធ្វើជាទាសករមុនពេលបញ្ចប់សង្គ្រាមលោកលើកទី២ ... Read More »

🔴ពូ​និងក្មួយ​ស្រី​ស្លាប់​ ក្រោយ​សង្ស័យ​រឿងផឹកស្រា​.ស​លាយ​ជាមួយ​ភេសជ្ជៈ​កូកាកូឡា​ និង​ក្រូចឆ្មា​ បណ្ដាលឱ្យ​ពុល

ខេត្តបន្ទាយមានជ័យ៖ ដឹងហេីយលឺហេីយ​ ហេតុអ្វីពួកគាត់នៅតែបន្តនាំ​គ្នា​ផឹកស្រា​.ស​លាយ​ជាមួយ​ភេសជ្ជៈ​កូកាកូឡា​ និង​ក្រូចឆ្មា​ រហូត​គេសង្ស័យ​ថាបណ្ដាលមកពីពុលស្រាស្លាប់ទាំងពូ​និងក្មួយ​ស្រី​ ក្រោយ​​បញ្ជូនទៅសង្រ្គោះនៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី ។  យោង​តាម​ប្រភព​ព័ត៌មាន​ពី​សេចក្ដី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ បានឱ្យដឹងថា​ ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូ​វបាន​គេ​ស្គាល់ឈ្មោះ​ ហ៊ាន ប៊ុ​ណ្ណា​​រ៉ាត់ អាយុ​៤៧​ឆ្នាំ​ គឺជា​គ្រូបង្រៀន​សាលា​ឯកជន​មួយ​នៅ​ភូមិ​មិត្តភាព ... Read More »

លោក បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរចំពោះនិស្សិតជ័យលាភីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរចំពោះនិស្សិតជ័យលាភីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ ដែលបានបញ្ចប់ការសិក្សាប្រកបដោយភាពជោគជ័យ ហើយក៏ជាការចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកការកសាងអនាគត ។  សូមបញ្ជាក់ថា ៖ ... Read More »

ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន “សារជាតិគីមី Diethylene Glyeol និងEthylene Glycol លើសកម្រិតបទដ្ឋានស្ដង់ដារ អាចបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ ឬឈានដល់ បាត់បង់អាយុជីវិត

ភ្នំពេញ ៖ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានលក់ឱសថ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖ យោងតាម RAPID ALERT SYSTEM របស់អង្គការសុខភាពពិភពលោក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ... Read More »

លោក គង់ គាំ និងលោក គង់ មុនីកា ដាក់លិខិតស្នើសុំចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក គង់ គាំ និងលោក គង់ មុនីកា ដាក់លិខិតស្នើសុំចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន ដោយបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះថា,  ... Read More »

កម្ពុជា និងចក្រភពអង់គ្លេស ពោរពេញដោយក្តីសង្ឃឹមថាទំនាក់ទំនង នឹងត្រូវពង្រឹងបន្ថែមទៀត

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូត ... Read More »