ព័ត៌មានទាន់ហេតុការណ៍៖
'

ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសពលោកយាយឧបាសិកា លឹម គឹមលាង ម្តាយបង្កើត ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

ខេត្តកំពង់ឆ្នាំង ៖ ជាការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ... Read More »

ជនជាតិចិន ១៥៣នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់លោុំអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ... Read More »

បិទដំណើរការរបស់ទូរទស្សន៍ PNN បន្ទាប់ពីបានបម្រើទស្សនិកជនអស់រយៈពេលជាង ១១ ឆ្នាំកន្លងមក

ភ្នំពេញ ៖ អ្នកសារព័ត៌មានអាជីពបាននិយាយថា ៖ ក្នុងនាមអ្នកមានអាជីពដូចគ្នាក្នុងវិស័យព័ត៌មាន ខ្ញុំពិតជាសោកស្តាយចំពោះការបិទដំណើរការរបស់ទូរទស្សន៍ PNN បន្ទាប់ពីបានបម្រើទស្សនិកជនអស់រយៈពេលជាង ១១ ឆ្នាំកន្លងមក លើវិស័យព័ត៌មានសោទស្សន៍។ អ្នកសារព័ត៌មាន បានលើកឡើងថា ៖ នេះជាការបាត់បង់មួយផ្នែក ... Read More »

គីម ជុងអ៊ុន សរសើរកងទ័ពដែល «បាញ់សម្លាប់ខ្លួនឯង» ដើម្បីគេចពីការចាប់ខ្លួនដោយអ៊ុយក្រែន

អន្តរជាតិ ៖ លោក គីម ជុងអ៊ុន បានសរសើរទាហានកូរ៉េខាងជើង ដែលបានសម្លាប់ខ្លួនឯងដោយបំផ្ទុះគ្រាប់បែកដៃរបស់ពួកគេ ខណៈពេលកំពុងប្រយុទ្ធដើម្បីរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដែលបញ្ជាក់ពីគោលនយោបាយសមរភូមិដែលត្រូវបានសង្ស័យជាយូរមកហើយ។ នៅក្នុងសុន្ទរកថាមួយក្នុងសប្តាហ៍នេះ មេដឹកនាំកូរ៉េខាងជើងបាននិយាយថា អ្នកដែល «ជ្រើសរើសដោយមិនស្ទាក់ស្ទើរក្នុងការបំផ្ទុះខ្លួនឯង ការវាយប្រហារអត្តឃាត ដើម្បីការពារកិត្តិយសដ៏អស្ចារ្យ» ... Read More »

ស្ត្រីម្នាក់ មិនដឹងមានបញ្ហាអ្វីបានមកលោតទឹកសម្លាប់ខ្លួននៅលេីស្ពានជ្រោយចង្វារកាលពីព្រឹកមិញ  

ភ្នំពេញ ៖ ស្ត្រីម្នាក់ មិនដឹងមានបញ្ហាអ្វីបានមកលោតទឹកសម្លាប់ខ្លួននៅលេីស្ពានជ្រោយចង្វារកាលពីព្រឹកមិញ ។ ពេលនេះ ត្រូវបានបងប្អូនជនជាតិខ្មែរឥស្លាម រកឃេីញហេីយ ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៩ និង២០នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ... Read More »

មហាសេដ្ឋីឥណ្ឌា ស្នើជួយសង្គ្រោះ «សត្វហ៊ីបប៉ូកូកាអ៊ីន» ៨០ក្បាលរបស់ Pablo Escobar ពីការសម្លាប់នៅប្រទេសកូឡុំប៊ី

អន្តរជាតិ ៖ មហាសេដ្ឋីឥណ្ឌា Anant Ambani ដែលជាកូនប្រុសរបស់មហាសេដ្ឋី Mukesh Ambani បានស្នើឱ្យទទួលយកសត្វហ៊ីបប៉ូកូកាអ៊ីនចំនួន 80 ក្បាលដែលកំពុងរស់នៅក្នុងប្រទេសកូឡុំប៊ីនៅក្នុងដែនជម្រកសត្វព្រៃរបស់គាត់នៅក្នុងប្រទេសឥណ្ឌា ជាកន្លែងដែលរដ្ឋាភិបាលកំពុងមានគម្រោងសម្លាប់ពួកវា។ សត្វហ៊ីបប៉ូទាំងនេះមានដើមកំណើតមកពីសត្វដែលត្រូវបានណែនាំមកក្នុងប្រទេសនេះក្នុងទសវត្សរ៍ឆ្នាំ 1980 ដោយ ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ចុះរដ្ឋបាលរកឃើញទីតាំងលួចប្រព្រឹត្តបទល្មើស Online Scams នៅស្រុកពញាក្រែក

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានចុះរដ្ឋបាលចំហរត្រួតពិនិត្យតាមផ្ទះល្វែង ផ្ទះវីឡា និងអគារដែលមានការសង្ស័យលួចប្រព្រឹត្តបទល្មើស Online Scams នៅក្នុងមូលដ្ឋានស្រុកពញាក្រែក។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយកម្លាំងចម្រុះរួមមាន ... Read More »

ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង (KIM CHAN GYONG) ឯក អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុ ជានិងសហការី

ខេត្តបាត់ដំបង ៖ នៅស្នងការដ្ឋាន គរបាលខេត្តបាត់ដុះបង នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០ ២៦ ដោយអនុវត្តតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ... Read More »

ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៦តទៅ ប្រទេសចិននឹងអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយចំពោះរាល់ប្រទេសអាហ្វ្រិកដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន

អន្តរជាតិ ៖ គណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញសេចក្តីប្រកាសនៅថ្ងៃទី២៨ខែមេសា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៦ដល់ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៨ រដ្ឋាភិបាលចិននឹងអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយតាមទម្រង់អត្រាពន្ធអនុគ្រោះពិសេសចំពោះប្រទេសអាហ្វ្រិកចំនួន២០ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ហើយមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួច។ ចំពោះផលិតផលដែលស្ថិតនៅក្រោមកូតាពន្ធគយ គ្រាន់តែកាត់បន្ថយអត្រាពន្ធគយក្នុងកូតាមកត្រឹមសូន្យភាគរយប៉ុណ្ណោះ ខណៈពេលដែលអត្រាពន្ធគយក្រៅកូតាមិនកែប្រែ។ តាមការអធិប្បាយឱ្យដឹងថា ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៦តទៅ ប្រទេសចិននឹងក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់នៅលើពិភពលោកដែលអនុវត្តគោលនយោបាយអត្រាពន្ធគយសូន្យភាគរយដោយឯកតោភាគី និងគ្របដណ្តប់លើរាល់ប្រទេសអាហ្វ្រិកដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិននិងប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន។ ... Read More »

នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនមុខសញ្ញា០៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ខេត្តកណ្ដាល៖ មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ខែមេសានេះថា ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង២២ និង ៤៥ នាទីចំណុច ផ្លូវបេតុង ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ... Read More »

លោក វ៉ាត់ ចំរើន៖ នៅពីក្រោយនៃការសម្តែងយុទ្ធគុនខ្មែរបុរាណ និងក្បាច់គុនសៅលីងនឹងថតរឿងខ្លីផ្សព្វផ្សាយទៅកាន់ពិភពលោក

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បាឱ្យដឹងកាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ថា លើសពីការសម្ដែងរួមគ្នានៃ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts ... Read More »

មហាសេដ្ឋី Peter និង Martin Leeបើកដំណើរការប្រព័ន្ធសាកថ្ម EV ដែលដើរដោយថាមពលអ៊ីដ្រូសែនដំបូងគេរបស់ហុងកុង

ក្រុមហ៊ុន Hong Kong and China Gas Company ឬ Towngas សហប្រធានដោយ Peter និង Martin Lee កូនប្រុសរបស់មហាសេដ្ឋីហុងកុង ... Read More »

សមត្ថកិច្ចនគរបាលស្រុកបាណន់ ចុះល្បាតក្នុងភូមិសាស្ត្រឃាត់ខ្លួនមុខសញ្ញា០៤នាក់ និងម្នាក់មានដីកាបង្គាប់ឱ្យចាប់ខ្លួន ករណីរក្សាទុកថ្នាំញៀន

ខេត្តបាត់ដំបង ៖ អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែ មេសា ... Read More »

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យពលរដ្ឋស្លាប់ជាង៣០នាក់ ខណៈមានភ្លើងឆេះផ្ទះជិត២០ខ្នង ក្នុងរយៈពេល១០ថ្ងៃ ក្រោយចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ក្រោយបញ្ចប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រហូតដល់ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៦ បញ្ហាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៥៩ករណី បណ្តាលឱ្យមានមនុស្ស៣៤នាក់បាត់បង់ជីវិត និង៨៣នាក់ផ្សេងទៀតរងរបួស ខណៈមានគ្រោះអគ្គិភ័យបំផ្លាញផ្ទះ ១៩ខ្នង។ បើតាមរបាយការណ៍ពីក្រសួងមហាផ្ទៃ គ្រោះថ្នាក់ទាំងនេះកើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ ... Read More »

នគរបាលស្រុកចន្ទ្រា ឃាត់ខ្លួនជនសង្ស័យ ជាជនវៀតណាម ៣នាក់ពាក់ព័ន្ធករណីកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និង រក្សាទុកឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស (ចោរកម្ម) 

ខេត្តស្វាយរៀង៖ នគរបាលស្រុកចន្ទ្រា បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាជនវៀតណាម ៣នាក់ ពាក់ព័ន្ធករណីកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និង រក្សាទុកឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស (ចោរកម្ម)  ។ នគរបាលស្រុកចន្ទ្រាបានអោយដឹងនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២៦នេះថា ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីលោកឧត្តមសេនីយ៍ទោ ... Read More »

អ្នកនាំពាក្យក្រសួងសាធារណការ បញ្ជាក់ពីស្ថានភាពរអិលលើកំណាត់មហាវិថីស៊ី ជិនពីង(ក្រវាត់ក្រុងទី៣)ពេលមានភ្លៀងធ្លាក់ ខណៈការចុះផ្សាយតាមបណ្ដាញផ្សព្វផ្សាយមួយចំនួនជារូបភាពចាស់កើតឡើងយូរហើយ! 

ខេត្តកណ្ដាល៖ លោក ផន រឹម អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះថា៖ តាំងល្ងាចម្សិលមិញ មកទល់ព្រឹកនេះ មានសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួន បានចុះផ្សាយ និងចែករំលែករូបភាព(វីដេអូ)តៗគ្នាពីស្ថានភាពរអិលលើកំណាត់មហាវិថីស៊ី ... Read More »

នគរបាលស្រុកបាទី ចុះបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ចំនួន២ កន្លែង ឃាត់ខ្លួនជនសង្ស័យ៣នាក់

ខេត្តតាកែវ៖ មន្ត្រីនគរបាលស្រុកបាទីបានឱ្យដឹងនៅថ្ងៃទី២៩ ខែមេសា នេះថា នៅវេលាម៉ោង១០:៥០ នាទី ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ២នាក់

ខេត្តតាកែវ៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជា ការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១៣:៤៥នាទី ... Read More »

Man City ខកចិត្តចំពោះការប្រកួតច្រើនក្នុងរយៈពេលខ្លី

ក្លឹប Manchester City កំពុងមានការខកចិត្ត ខណៈពួកគេត្រូវប្រកួត 4 ប្រកួតក្នុងរយៈពេលត្រឹម 11 ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការផ្លាស់ប្តូរកាលវិភាគប្រកួតសំខាន់ៗ ក្នុងការប្រជែងពាន Premier League។ ក្រុមរបស់គ្រូបង្វឹក Pep ... Read More »

អគ្គនាយកស៊ីម៉ាក់ថា ថៃបាញ់គ្រាប់បែកចម្កោមលើកម្ពុជាក្នុងបំណងសម្លាប់មនុស្សផង និងដាក់អន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គមផង 

ភ្នំពេញ ៖ បើតាមការអះអាងរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅលើទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២៩ ខែមេសា នេះ បញ្ជាក់ថា កងកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំពុងតែមមាញឹកក្នុងការបោសសម្អាតគ្រាប់បែកចង្កោមរំដោះដីជាតំបន់សេដ្ឋកិច្ចសង្គមគ្រួសាររបស់ប្រជាពលរដ្ឋដូចជាចម្ការដំឡូងដែលត្រូវប្រមូលផលនេះជាដេីម។ លោក ... Read More »

មន្រ្តីជាន់ខ្ពស់ក្រសួងការងារទទួលជួបសម្តែងការគួរសមជាមួយលេខាទូតទី១នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ខណៈចប់បេសកកម្មនៅកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោក សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក ... Read More »

គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត 

ខេត្តប៉ៃលិន៖ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាលោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចាត់ឱ្យសមត្ថកិច្ចចម្រុះ បន្តដាក់គោលដៅ ត្រួតពិនិត្យតាមដងផ្លូវជាតិលេខ ៥៧ និងលេខ៥៩ ... Read More »

ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៦ ប្រារព្ធធ្វើឡើងក្រោមប្រធានបទស្ដីពី ស្ថាបនាវប្បធម៌នៃការបង្ការ៖ ពង្រឹង និងពង្រីកប្រព័ន្ធសុវត្ថិភាព និងសុខភាពនៅក្នុងពិភពការងារ

ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៦» ក្រោមប្រធានបទ ... Read More »

ស៊ុតដូចព្យុះ កក្រើកទីក្រុងបារីស! PSG និង Bayern បំបែកកំណត់ត្រាថ្មីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League

Paris Saint-Germainក្រុមម្ចាស់ជើងឯក UEFA Champions League (UCL) ក្រុម បានយកឈ្នះលើក្រុមជើងខ្លាំងអាល្លឺម៉ង់ Bayern Munich ក្នុងលទ្ធផល 5-4 ក្នុងការប្រកួតជើងទី 1 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏ត្រចះត្រចង់ ... Read More »

មុខសញ្ញាញៀនថ្នាំគាស់ឃ្លាំងលួចបង្អួចកញ្ចក់ និងរនាបគ្រែ ត្រូវម្ចាស់ទាន់ថតរូបទុកជាភស្តុតាង ទីបំផុតត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន

ខេត្តកណ្ដាល៖ មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ខែមេសានេះថា បុរសម្នាក់ដែលមានផ្ទុកសារធាតុញៀន និងជាមុខសញ្ញាគាស់ឃ្លាំងលួចដោះយកទ្វារបង្អួចកញ្ចក់ និងរនាបគ្រែ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបានសម្រេច ក្រោយពីរត់ គេចខ្លួនអស់រយៈពេល៣ថ្ងៃ បន្ទាប់ពីម្ចាស់ឃ្លាំងទាន់ និងថតរូបទុក។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង ៧ និង៣០នាទីព្រឹក ថ្ងៃទី២៨ មេសា ... Read More »

ខ្សែប្រយុទ្ធ Sesko គាំទ្រ Carrick ឱ្យទទួលបានការងារជាអចិន្ត្រៃយ៍នៅ Manchester United

ខ្សែប្រយុទ្ធ Benjamin Sesko បានគាំទ្រគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Manchester United លោក Michael Carrick ត្រូវបានតែងតាំងជាអចិន្ត្រៃយ៍ បន្ទាប់ពីដឹកនាំពួកគេឈានទៅកាន់កាប់កៅអៅវគ្គជម្រុះ Champions League ។ ការទទួលជ័យជម្នះក្នុងផ្ទះខ្លួនឯង ... Read More »

ឃាត់ខ្លួនជនសង្ស័យ០១នាក់ មុខសញ្ញាញៀនថ្នាំដែលបានបូមសាំងស្រោច បម្រុងដុតផ្ទះនិងបាញ់ជំពាមកៅស៊ូគំរាមសម្លាប់អ្នកជិតខាង 

ខេត្ដកណ្ដាល៖ បុរស០១នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពបូមសាំងពីម៉ូតូជនរង គ្រោះ ហើយយកមកចាក់ស្រោចបម្រុងដុតផ្ទះអ្នកជិត ខាងទៀត ហើយព្រមទាំងជេរប្រមាថ និងយកជំពាមកៅស៊ូបាញ់ដំបូលផ្ទះអ្នកជិតខាង ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗតែម្តង តាមពាក្យបណ្ដឹងជនរងគ្រោះ ។ ករណីខាងលើនេះបានកើតឡើង វេលាម៉ោងប្រហែល ០៦:០០នាទីល្ងាចថ្ងៃទី២៦ ... Read More »

អគ្គលេខាធិការ សន្តិសុខ ជាតិ របស់ លោក Trump និង ប្រធាន ក្រសួង សន្តិសុខ ជាតិ (DHS) សហការ គ្នា ដើម្បី បង្ក្រាប ការ គំរាមកំហែង និង ការពារ អាមេរិក

អន្តរជាតិ ៖ លោកស្រី Tulsi Gabbard នាយក ផ្នែក ស៊ើបការណ៍ សម្ងាត់ ជាតិ បាន ស្វាគមន៍ លោក Markwayne Mullin ... Read More »

លោកបណ្ឌិត គុណ ញឹម ចូលរួមកម្មវិធីផ្សព្វផ្សាយវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

ភ្នំពេញ ៖ នៅសាលាជាតិគយ មានរៀបចំកម្មវិធីផ្សព្វផ្សាយវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃអង្គារ ១២កើត ខែពិសាខ ... Read More »

មុខសញ្ញាគ្រឿងញៀនចំនួន ០៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបាណន់បង្រ្កាបអនុវត្តតាមច្បាប់

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៨ខែមេសា ឆ្នាំ២០២៦ វេលា ម៉ោង១៣និង៣០នាទី នៅចំណុចភូមិអន្លង់ស្វាយ ឃុំតាគ្រាមស្រុកបាណន់ ខេត្តបាត់ដំបងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនី យ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ... Read More »