ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុ.កពីក្រោយរុឺម៉កម៉ូតូបណ្តាលឲ្យស្លាប់

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យក្រោយពីបើកម៉ូតូលឿនជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កពីក្រោយ បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងមុខបុរីញូវថោន ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។  សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះយាវ ... Read More »

រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦​

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន ... Read More »

ជើងខ្លាំងអុីតាលីបន្តជ័យជម្នះលើលីទុយអានីក្នុងកំណត់ត្រាមិនដែលចាញ់វគ្គជម្រុះ World Cup តំបន់អឺរ៉ុប

ក្រុមជើងឯកទ្វីបអឺរ៉ុបអុីតាលីបានក្លាយជាក្រុមជម្រើសជាតិដំបូងគេដែលមាន៣៧ប្រកួតដោយគ្មានការបរាជ័យ ខណៈដែលពួកគេបានផ្តួលលីទុយអានីក្នុងការប្រកួតជម្រុះ World Cup តំបន់អឺរ៉ុបក្នុងពូលC។ ក្រោមការដឹកនាំរបស់លោក Roberto Mancini ក្រុមជម្រើសជាតិអុីតាលីប្រកួតស្មើក្នុងវគ្គជម្រុះ World Cup តែ២ដងប៉ុណ្ណោះក្នុងចំណោម៦ប្រកួតកន្លងមក។ ការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ កញ្ញាក្រុមអុីតាលីបានបំបាក់ក្រុមលីទុយអានីក្នុងលទ្ធផល៥ទល់០ ដោយ២គ្រាប់រកបានដោយកីឡាករ ... Read More »

លោក Wang Yi នឹងអញ្ជើញបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជានិងប្រទេសផ្សេងទៀតក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, តបតាមការអញ្ជើញរបស់លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក Bui Thanh Son រដ្ឋមន្រ្តីការបរទេសវៀតណាម, លោក ឧបនាយករដ្ឋមន្ត្រី ... Read More »

Update ៖ នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឱ្យឃាត់ខ្លួនមន្ត្រីនគរបាលប្រើហិង្សាលើអ្នកជិះម៉ូតូ និងត្រូវចាត់វិធានការតាមច្បាប់

ភ្នំពេញ៖ បើយោងតាមសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ទាក់ទងទៅនឹងករណីដែលបានកេីតឡេីងនៅយប់ថ្ងៃទី០៨ ខែកញ្ញា​ ឆ្នាំ២០២១​ នៅខណ្ឌ៧មករា​ បានបញ្ជាក់ឱ្យដឹងថា  ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និង ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ ... Read More »

អាជ្ញាធរសង្កាត់ចោមចៅទី២ចុះបង្ក្រាបទីតាំងរោងកាហ្វេបង្កប់ល្បែងស៊ីសងខុសច្បាប់មួយកន្លែង

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី២​ធ្វេីការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងប្រភេទឡូតូ និងជល់មានតាមអនឡាញ​ កាលពីវេលាម៉ោង៤:០០នាទីរសៀលថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២១​ នៅក្នុងភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។ អាជ្ញាធរបានឱ្យដឹងថា​ ដោយមានការបញ្ជាផ្ទាល់ពីលោក​ ឃួងស្រេង​ អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញឱ្យអាជ្ញាធរទាំង១៤ខណ្ឌបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់ដេីម្បីទប់ស្កាត់បទល្មេីសផ្សេងៗក្នុងមូលដ្ឋាននិងរក្សាសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ។ អាជ្ញាធរបន្តថា​ ... Read More »

ស្វាមីតារាចម្រៀង ទៀង មុំសុធាវី ទទួលតំណែងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្នុងចង្កោមអ្នកសិល្បៈ និងពិតជាធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលខ្លាំងក្រោយពីស្វាមីរបស់តារាចម្រៀង ទៀង មុំសុធាវី ត្រូវបានព្រះរាជក្រឹត្យ តែងតាំងជា រដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ការភ្ញាក់ផ្អើលព្រោះតែកន្លងទៅគេមិនដែលដឹងទេថាតើស្វាមីរបស់តារាចម្រៀងរូបនេះបម្រើការងារជាមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលនោះទេ។ ដំណឹងនេះបានកើតមានឡើងក្រោយពីតារាចម្រៀង ទៀង មុំសុធាវីបានផ្ញើសារអបអរស្វាមីរបស់ខ្លួនគឺលោក ជួន ... Read More »

តើខុសឬត្រូវដែលនគរបាលខណ្ឌ៧មករាយកអាយឌីវាយនារីម្នាក់បែកក្បាលធ្លាក់ពីលើម៉ូតូខណៈដែលកម្លាំងសមត្ថកិច្ចខណ្ឌនេះចុះអនុវត្តច្បាប់ចរាចរណ៍?

   ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាបានយកអាយឌីវាយទៅលើស្ត្រីម្នាក់បណ្ដាលឲ្យបែកក្បាលធ្លាក់ពីលើម៉ូតូហូរឈាមកក្លាក់នៅពេលដែលចុះអនុវត្តច្បាប់ចរាចរណ៍និងត្រួតពិនិត្យអាវុធជាតិផ្ទុះដឹកនាំដោយផ្ទាល់ពីលោកនេត ស៊ីថុន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករា។ ហេតុការណ៍នេះបានកើតឡើងនៅវេលា ម៉ោង៨និង៤០នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១  តាមបណ្ដាយផ្លូវលេខ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។     ... Read More »

ក្រុមគ្រូពេទ្យចុះយកសំណាកកម្មករកម្មការិនីរោងចក្រចំនួន​១២០នាក់រកឃេីញវិជ្ជមានម្នាក់

 ភ្នំពេញ​៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ប្រឆាំងជំងឺកូវីដ-១៩​ សហការជាមួយអាជ្ញាធរបានចុះយកសំណាកកម្មករកម្មការិនីរោងចក្រ អ៉ីស្ទេក​ ស្ថិតនៅ ក្នុងភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១​  ចំនួនសរុប១២០នាក់​ ជាលទ្ធផលរកឃេីញអ្នកវិជ្ជមានម្នាក់ និងបន្តរកជំងឺបំប្លែងថ្មីDelta ... Read More »

សូមចូលរួមរំលែកទុក្ខខេត្តស្វាយរៀងផងដែលមានអ្នកស្លាប់២នាក់ អ្នកជាសះស្បើយ៧នាក់ និងរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី១០នាក់នៅថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១

  ខេត្តស្វាយរៀង៖ សូមចូលរួមរំលែកទុក្ខជាមួយខេត្តស្វាយរៀងផងដែលបានបង្ហាញអត្តសញ្ញាណអ្នកស្លាប់២នាក់, រក ឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន១០នាក់ ស្រី៦នាក់ និងត្រេកអរចំពោះអ្នកជាសះស្បើយ៧នាក់ ស្រី៣នាក់ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១។   ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ... Read More »

បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការក្រោយពីព្រួតវាយយុវជនម្នាក់បណ្តាលឱ្យស្លាប់

ភ្នំពេញ​៖​ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់នៅព្រឹកថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២១​ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបានពីបទហិង្សាបណ្តាលឱ្យយុវជនម្នាក់ស្លាប់​ កាលពីវេលាម៉ោង១៨និង២០នាទី​ ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០២១នៅភូមិចែងម៉ែង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ។  តាមរបាយការណ៍សម្ថកិច្ចបានឱ្យដឹងថា៖​ ជនសង្ស័យទី១ឈ្មោះធឿន​ សុខលីន​ ភេទប្រុសអាយុ២០ឆ្នាំ​ ស្នាក់នៅភូមិចែងម៉ែង​ ... Read More »

កងរាជអាវុធហត្ថខេត្ត​កំពត​ បញ្ជូនខ្លួន​មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ ទៅតុលាការ​

ខេត្ត​កំពត៖ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ នៅថ្ងៃពុធទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា​ កម្លាំងអាវុធហត្ថខេត្តកំពត និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គរជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆកា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត​ នៅវេលាម៉ោង ១៥ ... Read More »

ទាត់ចោលការចោទប្រកាន់ថាអាជ្ញាធរ គំរាមចាប់ខ្លួនយុវជន២នាក់ មូលហេតុពួកគេរំខានប្រតិបត្តិការសមត្ថកិច្ចបង្ក្រាបក្រុមចោរឆក់ជារឿងមិនពិត

ភ្នំពេញ៖ លោកសាន សុខសីហាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែង​​នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយ​បានច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានខុសពីការណ៍ពិតទាំងស្រុងរបស់សារព័ត៌មាន VOD ថា សមត្ថកិច្ចគំរាមចាប់ខ្លួនអ្នកការពារបរិស្ថាននៅសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ដោយសារមូលហេតុពួកគេរំខានប្រតិបត្តិការសមត្ថកិច្ចបង្ក្រាបក្រុមចោរឆក់។    អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ... Read More »

ដេកស្លាប់លើរុឺម៉កម៉ូតូរបស់ខ្លួនចោល​កូនស្រី៣នាក់ឱ្យ​នៅកំព្រា​ជាមួយជីដូន

ភ្នំពេញ៖ គួរឱ្យអាណោចអាធ័មខ្លាំងណាស់ដែលបុរស​ពោះម៉ាយ​ម្នាក់ជា​អ្នករត់​រុីម៉កម៉ូតូពេល​ថ្ងៃ និង​ធ្វើជាសន្តិសុខយាម​ធនាគារពេលយប់ បាន​​គាំងបេះដូងស្លាប់លើរុឺម៉ករបស់ខ្លួនចោល​កូនស្រី៣នាក់ឱ្យ​កំព្រា​គ្មាន​ឪពុក​។  ហេតុការណ៍​នេះបានកើត​ឡើងកាលពី​វេលា​ម៉ោង៦ព្រឹកថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​មុខ​ធនាគារ ប្រៃសណីយ៍​កម្ពុជា ក​.​អ ក្នុងភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ។​ ... Read More »

សេវាកម្មទេសចរណ៍ទាំងអស់ក្នុងខេត្តសៀមរាប​ ត្រូវអនុវត្តតាមគន្លងថ្មីសម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន

ខេត្ត​សៀមរាប​៖​ រដ្ឋបាលខេត្តសៀមរាប​ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្តបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ សហគមន៍-អេកូទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរង ... Read More »

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ​ ត្រូវបង្កើតឲ្យមានសេចក្តីសម្រេចស្តីពី តួនាទី ភារកិច្ច ផ្នែកចំណុះប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ

ភ្នំពេញ៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ... Read More »

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រៀមឧបករណ៍សង្គ្រោះបន្ទាន់និងយានជំនិះ១៤០០គ្រឿងដើម្បីជួយសង្គ្រោះពលរដ្ឋពេលមានគ្រោះទឹកជំនន់

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរួចរាល់ហើយ នូវឧបករណ៍សង្គ្រោះបន្ទាន់ និងយានជំនិះផ្សេងៗសរុបជាង១៤០០គ្រឿង ដើម្បីជួយ សង្គ្រោះពលរដ្ឋ ដែលអាចនឹងជួបបញ្ហាគ្រោះមហន្តរាយកដោយទឹកជំនន់ ក្នុងរដូវវស្សា នៅឆ្នាំ២០២១នេះ ។ ក្នុងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់ គ្រងគ្រោះមហន្តរាយ ក្នុងខែសីហា ... Read More »

នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ បើកវគ្គបណ្តុះបណ្តាលជនបង្គោល​ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋម​

ភ្នំពេញ៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ លោក​ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា នាព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ... Read More »

ប្រយ័ត្ន! ល្បិចផ្តល់ប្រាក់កម្ចីតាមអនឡាញខុសច្បាប់ !

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា,  កន្លងមក នាយកដ្ឋានព័ត៌មានវិទ្យាធ្លាប់បានធ្វើការផ្សព្វផ្សាយនូវអត្តបទអប់រំ ស្តីអំពី “ហានិភ័យនៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)” ដែលអត្ថបទនោះបានអធិប្បាយអំពីល្បិចកល ដែលជនខិលខូចបានអនុវត្តក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ... Read More »

បើកម៉ូតូសណ្ដោងរ៉ឺម៉កខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តព្រូសពីក្រោយបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តព្រូសពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AK-8572បើក ... Read More »

លោក ឌី រ័ត្នខេមារុណ នាំយកអំណោយមនុស្សធម៌ប្រគល់ជូនពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា ជនពិការ កម្មករ​ កម្មការិនី ដែលបានបញ្ចប់នូវការធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃចំនួន៧០គ្រួសារ

ភ្នំពេញ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមារុណ ប្រធានគណៈកម្មាធិការអនុសាខា​ នាព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ... Read More »

លោក ម៉ុក ច័ន្ទករុណា ៖​ ដឹកនាំក្រុមការងារត្រួតពិនិត្យសំណង់ខណ្ឌ ចុះត្រួតពិនិត្យទីតាំងទំនាស់ នៅសង្កាត់ផ្សារថ្មី៣

ភ្នំពេញ​៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃពុធ ០២កើត ខែភទ្របទ ឆ្នាំឆ្លូវ ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ... Read More »

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ជើញចូលរួមពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទូទាំងខេត្តកណ្តាល !

ខេត្តកណ្តាល៖ នៅថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកស្រី វេជ្ជបណ្ឌិត ឱ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ កំពុងស្ដារភក់ កាយសំរាម និងមែកឈើចេញពីប្រឡាយមេ នៅភាគខាងជើងរាជធានីភ្នំពេញ ដើម្បីបើកផ្លូវទឹកឱ្យហូរទៅកាន់ស្ថានីយបូមទឹក កប់ស្រូវ

ភ្នំពេញ៖ ដោយពីមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពកាយ ស្ដារភក់ កាយសំរាម និងមែកឈើចេញពីប្រឡាយមេ មួយកន្លែង ប្រវែងជាង២គីឡូម៉ែត្រ នៅប្រឡាយមេភាគខាងជើងរាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ... Read More »

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត និងលោកស្រី ព្រមទាំងមាតា បិតា នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តគីរីរតនារាម

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃពុធ ទី០៨ ខែកញ្ញាឆ្នាំ២០២១  លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី ព្រមទាំងមាតា បិតា និងមានការចូលរួមពី: -លោក-លោកស្រីស្នងការរង  -លោកនាយការិយាល័យ​និងមន្ត្រីក្រោមឱវាទ -លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង ... Read More »

រដ្ឋបាល​ខេត្ត​កណ្ដាល​ ចូលរួមក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំឡើង

ខេត្ត​កណ្ដាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ និងលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល​ នៅ​ព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ... Read More »

ព្យុះទីហ្វុងកុនសុន(Conson) បានកំពុងតែវាយប្រហារទៅលើប្រទេសហ្វីលីពីនយ៉ាងខ្លាំងក្លាក្នុងល្បឿនចន្លោះពី៦០-៨០ណត ,ព្យុះនេះអាចជះឥទ្ធិពលមកលើកម្ពុជាផងដែរ !

ភ្នំពេញ៖ យោងតាមការជូនដំណឹងពីភ្នាក់ងារទីបញ្ជាការជួរមុខ ប្រចាំការនៅមជ្ឈមណ្ឌលប្រមូលផ្តុំ និងចែកចាយព័ត៌មានលើផ្ទៃសមុទ្រ មូលដ្ឋានកងនាវាចរសិង្ហបុរី(Information Fusion Center) បានឲ្យដឹងបន្ថែមថា យោងតាមការព្យាករណ៍អាកាសធាតុ ដែលចេញផ្សាយ នៅថ្ងៃទី០៨ ខែកញ្ញា  ឆ្នាំ២០២១ ព្យុះទីហ្វុងកុនសុន(Conson) បានកំពុងតែវាយប្រហារទៅលើប្រទេសហ្វីលីពីនយ៉ាងខ្លាំងក្លាក្នុងល្បឿនចន្លោះពី៦០-៨០ណត ... Read More »

រថយន្តបែនដឹកថ្មមួយគ្រឿងបែកកង់ក្រោយបណ្ដាលឲ្យក្រឡាប់ផ្ងារជើង​ និងរាយថ្មពេញផ្លូវបង្កការកកស្ទះចរាចរណ៍ដល់អ្នកដំណេីរ

​   ភ្នំពេញ ៖​ បងប្អូនប្រជាពលរដ្ឋជាច្រេីនបានកកស្ទះចរាចរណ៍ព្រោះតែរថយន្តបែនដឹកថ្មមួយគ្រឿងបានបែកកង់ក្រោយក្រឡាប់ផ្ងារជើងនៅចំកណ្ដាលផ្លូវ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០២១ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ស្ថិតក្នុងភូមិព្រែកប្រណាក​ សង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។  ​  ... Read More »

រថយន្ត២គ្រឿង រួមជាមួយសាច់ជ្រូក ស្លាបមាន់និងប្រហិតចម្រុះចំនួន៣តោន ត្រូវមន្ត្រីជំនាញបង្ក្រាប

   ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វបានឃាត់ រថយន្ត២គ្រឿងដែលលួចដឹកសាច់ជ្រូក ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះចំនួន៣តោន ដឹកចេញពីប្រទេសថៃ ចូលមកតាមច្រកបឹងត្រកួនយកមកលក់ចែកចាយក្នុងទីផ្សារនៃខេត្តបន្ទាយមានជ័យកាលពីវេលាម៉ោង៤ និង៣៥នាទីទៀបភ្លឺថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចច្រកព្រំដែនបឹងត្រកួន ក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ... Read More »

វៀតណាមមានករណីស្លាប់ដោយកូវីដ-១៩ចំនួន៣៣៥នាក់និងឆ្លងថ្មីជាង១២ពាន់នាក់ក្នុងរយៈពេល២៤ម៉ោង

ក្រសួងសុខាភិបាលវៀតណាមនៅយប់ថ្ងៃទី៨ខែកញ្ញាបានប្រកាសថាមានករណីស្លាប់ដោយកូវីដ-១៩ដល់ទៅ៣៣៥នាក់កេីនឡេីងនៅខេត្តក្រុងចំនួន១១ទូទាំងប្រទេស។ ចំណុចដែលចាប់អារម្មណ៍នោះគឺមានអ្នកជំងឺធ្ងន់កេីនឡេីងខ្ពស់ជាងពេលមុន។ ក្នុងចំណោមអ្នកស្លាប់មានទីក្រុងហូជីមិញមាន២៦៨នាក់ខេត្តប៊ិញយឿង៨៣នាក់។ ក្រៅពីនេះនៅតាមបណ្ដាខេត្តផ្សេងៗក៏មានករណីធ្ងន់កេីនឡេីងដែរ។ តាមតួលេខអ្នកជំងឺធ្ងន់មាន៦.៤៧៩នាក់ក្នុងនោះមានអ្នក ជំងឺត្រូវប្រេីម៉ាសុីនជំនួយដកដង្ហេីមដោយអុកសុីហ្សែនមានជាង៤ពាន់នាក់។ ជាមួយគ្នានេះដែរក៏មានអ្នកឆ្លងកូវីដ-១៩ថ្មីនាថ្ងៃទី០៨ខែកញ្ញាមាន១២.៦៨០ពាន់នាក់ ក្នុងនោះទីក្រុងហូជីមិញនិងខេត្តប៊ិញយឿងមានករណីឆ្លងជាង១០ពាន់នាក់។ជាមួយគ្នានេះក៏មានអ្នកជំងឺជាសះស្បេីយវិលត្រឡប់ទៅផ្ទះវិញមានជាង១៣ពាន់នាក់ដែរ។ ដូច្នេះក្នុងរយៈពេល២៤ម៉ោងកន្លងមកមានអ្នកឆ្លងជំងឺថយចុះជាង១៥០០នាក់។ សរុបអ្នកឆ្លងនៅទូទាំងប្រទេសវៀតណាមគិតមកដល់ពេលនេះមាន៥៦៣.៦៧៦នាក់ឈរលំដាប់ទី៥០ក្នុងចំណោម២២២ប្រទេសនិងដែនដី។ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងមកដល់ថ្ងៃនេះវៀតណាមចាក់វ៉ាក់សាំងជូនពលរដ្ឋជាង២៣.៥លានដូស ក្នុងនោះពលរដ្ឋចាក់បាន១ដូសមានជាង១៩.៨លាននិងពលរដ្ឋចាក់គ្រប់២ដូសមានចំនួនជាង៣.៧លាន។ក្រសួងសុខាភិបាលវៀតណាមបានបង្កេីនល្បឿននៃការចាក់វ៉ាក់សាំងឱ្យបានល្អនាពេលខាងមុខ៕ ដោយ៖ធីរីណា Read More »