ព័ត៌មានទាន់ហេតុការណ៍៖
'

២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង១ពាន់នាក់ ពិន័យអ្នកល្មើសអនុក្រឹត្យ០៣បានជិត២០០លានរៀល 

ក្នុងរយៈពេល២សប្ដាហ៍ ដើមខែមិថុនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃបានបន្តឃាត់ខ្លួនមនុស្សចំនួន១.៣៣២នាក់ ស្មើនឹង១៦សញ្ជាតិ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams)។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោក ទូច សុឃៈ ... Read More »

គ្រូអាបធ្មប់ហ្គាណាអះអាងថា នឹងដាក់បណ្តាសា Harry Kane មុនជំនួបសំខាន់ជាមួយអង់គ្លេសនៅ World Cup

គ្រូអាបធ្មប់ល្បីឈ្មោះរបស់ហ្គាណា លោក Nana Kwaku Bonsam បានអះអាងថា លោកនឹងប្រើអំណាចអាថ៌កំបាំងដាក់បណ្តាសាលើប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane មុនការប្រកួត World Cup រវាងអង់គ្លេស និងហ្គាណា នៅថ្ងៃអង្គារ។ ... Read More »

ជនជាតិចិន ៣១៩នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ ពី ព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ បានបន្តធ្វើការបណ្ដេញជនជាតិចិន ៣១៩នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចេញពីព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសកំណើតវិញ។ ... Read More »

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបករណីយកកាំបិតផ្គាក់គំរាមកំហែងកាប់ យកដុំថ្មគប់ទៅលើផ្ទះ ទៅលើជនរងគ្រោះ

ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពយកកាំបិទផ្គាក់គំរាមកំហែងកាប់និងបានយកដុំថ្មមកគប់មកលើផ្ទះទៅលើជនរងគ្រោះ បន្ទាប់ពីមានការខលប្តឹងផ្ទាល់មាត់ដើម្បីសុំកិច្ចអន្តរាគមន៍ តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292។ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យម្នាក់ ... Read More »

ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ត្រូវបានលោកស្រី ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ដែលជាផ្ទះទី៣៣៤ ត្រូវបានផ្ដល់ជូន លោកតា ទឹង ... Read More »

ក្រោមស្មារតីសាមគ្គីភាពនិងការយកចិត្តទុកដាក់ខ្ពស់ចំពោះថ្នាក់ដឹកនាំ លោក ភឺន ផល្លា អញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោក កែវ ថៃ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)

ភ្នំពេញ៖ ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្ស លោក ភឺន ផល្លា អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោក កែវ ថៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ឆ្នាំង ... Read More »

សារពីក្រុងកាហ្សាន៖ កម្ពុជាមិនប្តូរជំហរក្នុងការដោះស្រាយវិវាទព្រំដែនជាមួយថៃ

ក្នុងពេលចូលរួមកិច្ចប្រជុំនៅទីក្រុងកាហ្សាននៃសហព័ន្ធរុស្ស៊ីប្រមុខដឹកនាំរដ្ឋាភិបានកម្ពុជា លោក ហ៊ុន ម៉ាណែត បានឆ្លៀត ពេល ជួប ពិភាក្សាក្រៅផ្លូវការជាមួយលោក អនុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ។ ទោះបីជាមិនមែន ជា ជំនួប ផ្លូវ ... Read More »

ស្នងការនគរបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្រ្តីជំនាញបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams 

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឱ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឲ្យបានម៉ឺងម៉ាត់ ដោយអនុវត្តតាមវិធានការណ៍ជំនាញ និងគោលការណ៍ច្បាប់ឱ្យបានត្រឹមត្រូវ។ ចំពោះការណែនាំបន្តរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ... Read More »

ពីទីក្រុងប៉ារីសដល់ទីក្រុងដេលី៖ វិបត្តិកំដៅក្នុងទីក្រុងរីករាលដាល ខណៈដែលទ្វីបអឺរ៉ុបប្រឈមមុខនឹងរលកកំដៅ ៤១អង្សាសេ

ទីក្រុងធំៗនៅជុំវិញពិភពលោកកំពុងចូលទៅក្នុងវិបត្តិថ្មីមួយ ដែលអ្នកវិទ្យាសាស្ត្រហៅថា “វិបត្តិកំដៅក្នុងទីក្រុង” ដែលសីតុណ្ហភាពខ្លាំងលែងមិនធម្មតាទៀតហើយ ប៉ុន្តែកំពុងក្លាយជាបទដ្ឋានថ្មីបន្តិចម្តងៗ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រទេសជាច្រើននៅអឺរ៉ុបបានប្រឈមមុខនឹងរលកកំដៅដើមរដូវក្តៅធ្ងន់ធ្ងរ។ សីតុណ្ហភាពនៅក្នុងតំបន់ជាច្រើននៃប្រទេសបារាំងត្រូវបានគេព្យាករណ៍ថានឹងឡើងដល់ ៤១អង្សាសេ ខណៈដែលប្រទេសអេស្ប៉ាញ អ៊ីតាលី និងប្រទេសអឺរ៉ុបខាងត្បូងមួយចំនួនបានកត់ត្រាសីតុណ្ហភាពជាទូទៅចាប់ពី ៣៨-៤០អង្សាសេ។ តំបន់ជាច្រើនត្រូវអនុវត្តវិធានការបន្ទាន់ដើម្បីការពារសុខភាពសាធារណៈ ដូចជាការបើកឧទ្យាន ... Read More »

សហរដ្ឋអាមេរិក៖ ការបាញ់ប្រហារចំនួន ២៤ ករណីក្នុងចុងសប្តាហ៍បណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់

ឆ្លើយតបទៅនឹងការបាញ់ប្រហារជាបន្តបន្ទាប់ នៅថ្ងៃទី ២០ ខែមិថុនា ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើអាជ្ញាធរឈីកាហ្គោស្នើសុំជំនួយ ឆ្មាំជាតិអាចជួយធានាសន្តិសុខរបស់ទីក្រុង។ យ៉ាងហោចណាស់មានមនុស្ស ៨ នាក់បានស្លាប់ និង ៣៨ ... Read More »

ការផ្ទុះយ៉ាងខ្លាំងកក្រើកស្ថានីយប្រេងក្នុងប្រទេសកាតា របួសនិងបាត់ខ្លួនជាង ៧០នាក់

ការផ្ទុះ និងអគ្គីភ័យដ៏ធំមួយបានកើតឡើងនៅកន្លែងផលិតឧស្ម័នធម្មជាតិរាវ (LNG) ដ៏សំខាន់មួយក្នុងប្រទេសកាតា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥៤នាក់រងរបួស និង១៨នាក់បាត់ខ្លួន។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី 22 ខែមិថុនា ឧបទ្ទវហេតុនេះបានកើតឡើងនៅរោងចក្រផ្គត់ផ្គង់ឧស្ម័ន Barzan ដែលមានទីតាំងនៅក្នុងសួនឧស្សាហកម្មផលិតកម្ម ... Read More »

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦នេះរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ តាមសំណើរបស់រាជរដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមាន មកដល់បច្ចុប្បន្ន គ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជាតែមួយ បានផ្ញើកំណត់ទូតចំនួន៩លើកហើយ ទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលសម្រាប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះថា៖ គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមាន កាលពីថ្ងៃ២៧ ខែធ្នូ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះបង្ក្រាបការជួញដូរប្រើប្រាស់គ្រឿងញៀន៣ករណីឃាត់ខ្លួនជនសង្ស័យ៤ នាក់

ខេត្តក្រចេះ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះបានឲ្យដឹងនៅថ្ងៃទី២២ ខែមិថុនានេះថា តាមប្រសាសន៍ណែនាំ និងចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះកម្លាំងជំនាញបានបង្ក្រាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់គ្រឿងញៀន៣ករណី។ ប្រភពបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ... Read More »

រយៈពេល ​៥ខែឆ្នាំនេះ! កម្ពុជា​ស្វាគមន៍ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ១,៥ ​លាននាក់ ​ធ្លាក់ចុះជិត ៥០%

ភ្នំពេញ​៖​ បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ទេសចរណ៍​ បានបង្ហាញថា​ កម្ពុជាស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ប្រមាណ​ ១,៥ ​លាននាក់​ នៅក្នុង​រយៈពេល ៥ ​ខែ ២០២៦ ​មានការធ្លាក់ចុះ ​៤៧% ​ធៀប​នឹង​រយៈពេល​ដូចគ្នា ​នៅ​ឆ្នាំ​ ២០២៥។ ... Read More »

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ែន ង៉ុយ ... Read More »

រាជរដ្ឋាភិបាល​ជប៉ុន បន្តផ្ដល់កម្ចីប្រមាណ ១៦២.៧ លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ... Read More »

ភ្ជួរដីស្រែ ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កសិករម្នាក់បានភ្ញាក់ផ្អើល ខណៈកំពុងភ្ជួរដីស្រែរបស់ខ្លួន នៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ កប់នៅក្នុងដី កាលពីរសៀលម្សិលមិញ។ ភ្លាមៗក្រោយពេលរកឃើញ គាត់បានរាយការណ៍ទៅក្រុមស្រាវជ្រាវ និងកម្ទេចគ្រាប់របស់អង្គការ HALO Trust ដោយក្រុមជំនាញបានចុះពិនិត្យ ... Read More »

ឯកអគ្គរដ្ឋទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦​ បានអនុញ្ញាតឱ្យ ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ... Read More »

គ្រូបង្វឹកអាល់ហ្សេរី៖ ជោគវាសនានៅ World Cup ស្ថិតក្នុងដៃខ្លួនឯង មុនជំនួបសំខាន់ជាមួយហ្ស៊កដានី

ក្រុមជម្រើសជាតិអាល់ហ្សេរី នៅតែមានឱកាសកំណត់ជោគវាសនារបស់ខ្លួនឯងក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ខណៈពួកគេត្រៀមជួបក្រុមជម្រើសជាតិហ្ស៊កដានី នៅថ្ងៃចន្ទនេះ ក្នុងការប្រកួតដ៏សំខាន់មួយនៃពូល J ដែលអាចកំណត់ការបន្តដំណើរឬធ្លាក់ចេញពីការប្រកួតរបស់ក្រុមទាំងពីរ។ គ្រូបង្វឹកអាល់ហ្សេរី លោក Vladimir Petkovic ... Read More »

អាជ្ញាធររាជធានីភ្នំពេញ បន្ដស្ដារប្រឡាយ លូ នៅខណ្ឌចំការមនដេីម្បីបញ្ចៀសការជន់លិចផ្ទះសម្បែងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងរដូវវស្សានេះ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បន្ដចុះស្តារប្រឡាយ លូជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ក្រោយពីការងារស្ដារបូម និងសំអាតដី ភក់ បូមចំនួន១០ខ្សែរួចនៅភូមិសាស្ត្រខណ្ឌដូនពេញ កាលពីសប្តាហ៍មុន និងក្រោយបានស្តារប្រព័ន្ធលូ ប្រឡាយ ជាច្រើនខ្សែ និងកសាងស្ថានីយ៍បូមទឹក ជាបន្តបន្ទាប់ ទៀតនៅជាយរាជធានីភ្នំពេញរួចរាល់។ ... Read More »

តម្លៃប្រេងឡើងថ្លៃវិញ ក្រោយអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz សាជាថ្មី ខណៈ លោកត្រាំ ព្រមានអាចបើកការវាយប្រហារថ្មី

តម្លៃប្រេងពិភពលោកបានកើនឡើងនៅថ្ងៃចន្ទ បន្ទាប់ពីចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ថយចុះយ៉ាងខ្លាំង ខណៈកិច្ចពិភាក្សាលើកដំបូងរវាងមន្ត្រីអាមេរិក និងអ៊ីរ៉ង់ក្រោមកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន បានជួបការលំបាកតាំងពីដំណាក់កាលដំបូង។ តម្លៃប្រេង Brent បានកើនឡើង 54 សេន ឬ 0.67% ដល់ ... Read More »

Mbappé ស្រែកឃ្លានប្រជែងស្បែកជើងមាសជាមួយ Messi ប៉ុន្តែអាទិភាពនៅតែជាជោគជ័យរបស់បារាំង

ខ្សែប្រយុទ្ធកំពូលរបស់បារាំង Kylian Mbappé បានបង្ហាញថា រូបគេមានក្តីរំភើបនិងស្រែកឃ្លានយ៉ាងខ្លាំងក្នុងការប្រជែងពានរង្វាន់ស្បែកជើងមាស (Golden Boot) ជាមួយ Lionel Messi ប៉ុន្តែបានបញ្ជាក់ថា គោលដៅផ្ទាល់ខ្លួនទាំងអស់ត្រូវស្ថិតក្រោមគោលដៅរួមរបស់ក្រុមជម្រើសជាតិបារាំង។ Mbappé បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតពូល ... Read More »

បើអ៉ីស្រាអែល បន្តបំពាន ក្រុម ហេសបូឡា នឹង ឆ្លើយតបវិញភ្លាមៗ

សារព័ត៌មាន Reuters បានផ្សាយថា មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បាននិយាយកាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយក្រុមរបស់ខ្លួននឹងឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់ភាគីអ៉ីស្រាអែល។ការអត្ថាធិប្បាយរបស់លោក Qassem ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល ... Read More »

រថយន្ត ដឹកបារីគេចពន្ធជិត ១០០ប៊ិច មួយគ្រឿងបម្រុងនាំឆ្លងដែនទៅថៃត្រូវបានរឹបអូស

​ខេត្តបាត់ដំបង៖ ក្រុមឈ្មួញតែងតែរកស៊ីទំនិញគេចពន្ធនៅក្នុងខេត្តបាត់ដំបងនៅតែបន្តយ៉ាងមមាញឹក ដូចករណីខាងលើនេះ សមត្ថកិច្ចបានរឹបអូសរថយន្តមួយគ្រឿងដឹកបារីគេចពន្ទបំរ៉ុងឆ្លងដែនចូលស្រុកសៀមកាលពីវេលាម៉ោងជាង ៤ ទាបភ្លឺ ឈានចូលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នេះ។  សមត្ថកិច្ចប្រាប់ថាៈកម្លាំងសមត្ថកិច្ចចម្រុះបានសហការគ្នា បង្ក្រាបករណីដឹកជញ្ជូនបារីបម្រុងឆ្លងដែនខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិចំការត្រប់ ... Read More »

អ៊ីរ៉ាក់មិនលេងការពារខ្លាំងពេកទល់បារាំងទេ ខណៈគ្រូបង្វឹក Arnold ប្តេជ្ញាប្រយុទ្ធដើម្បីឈ្នះ

គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ាក់លោក Graham Arnold បានបញ្ជាក់ថា ក្រុមរបស់លោកនឹងមិនផ្លាស់ប្តូរទៅលេងបែបការពារខ្លាំងពេកឡើយ ក្នុងជំនួបជាមួយក្រុមជម្រើសជាតិបារាំងនៅថ្ងៃចន្ទនេះ ទោះបីជាទើបរងបរាជ័យ 4-1 ក្រោមថ្វីជើងន័រវេសក្នុងការប្រកួតបើកឆាកពូល I ក៏ដោយ។ អ៊ីរ៉ាក់ត្រូវប្រឈមនឹងការប្រកួតដ៏លំបាកបំផុតមួយនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ... Read More »

ផ្លូវដែករូងក្រោមដី បាក់ស្រុតក្នុងពេលសាងសង់នៅប្រទេសថៃ

កម្មករពីរនាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់នៅក្នុងការបាក់ស្រុតនៅការដ្ឋានសាងសង់ផ្លូវរូងក្រោមដី ផ្លូវដែក Doi Luang ក្នុងខេត្ត Chiang Rai ភាគខាងជើង។ គ្រោះថ្នាក់នេះបានកើតឡើង តាំងពីនៅរសៀលថ្ងៃទី 20 ខែមិថុនា ខណៈពេលដែលកម្មករកំពុងដំឡើងប្រព័ន្ធការពារទឹកជ្រាបនៅខាងក្នុងផ្លូវរូងក្រោមដី នេះបើយោងតាមការចុះផ្សាយរបស់កាសែត ... Read More »

បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​កន្លែង​ឃ្វាលគោ ក្នុងស្រុកសំពៅលូន

ខេត្តបាត់ដំបង​ ៖  ភ្លៀង​ដែល​មាន​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ ​រន្ទះ​ យ៉ាង​ខ្លាំងក្លា​​ផង បាន​បាញ់​ផ្តាច់​​ជីវិត​បុរស​ចំណាស់​​ម្នាក់​ដេក​ដួល​ស្លាប់​យ៉ាង​កំសត់​នៅ​កន្លែង​ឃ្វាល​គោ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ មិថុនា ឆ្នាំ២០២៦ នៅ​ភូមិ​បឹង​ត្រកួន ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ​ខេត្តបាត់ដំបង។ ... Read More »

កាណាដាប្រឈមបញ្ហាកីឡាកររបួស មុនជំនួបសំខាន់ជាមួយស្វីសនៅ World Cup 2026

ក្រុមបាល់ទាត់ជម្រើសជាតិកាណាដាកំពុងឆ្លងកាត់អារម្មណ៍ចម្រុះនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ខណៈពួកគេទទួលបានទាំងភាពជោគជ័យ និងដំណឹងមិនល្អអំពីស្ថានភាពកីឡាកររបួស មុនការប្រកួតដ៏សំខាន់ជាមួយស្វីស។ កាណាដាបានសម្រេចកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយរកបានពិន្ទុដំបូងនៅ World Cup ក្រោយស្មើ 1-1 ជាមួយបូស្ន៊ី ... Read More »

សមត្ថកិច្ចក្រុងព្រះសីហនុបង្ក្រាបសង្វៀនបញ្ជល់មាន់ខុសច្បាប់មួយកន្លែងឃាត់ខ្លួនមនុស្សចំនួន៦នាក់

ខេត្តព្រះសីហនុ÷ មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះថា ក្រុមអ្នកលេងល្បែងស៊ីសងបញ្ជល់មាន់០១កន្លែងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុចុះបង្ក្រាបនិងឃាត់ខ្លួនបានមនុស្សចំនួន៦នាក់ ស្ថិតនៅក្រុម១៥ ភូមិ៥ សង្កាត់លេខ៤  ក្រុង-ខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះដឹកនាំដោយលោក ឃន មន អភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក លាវ ... Read More »