ព័ត៌មានទាន់ហេតុការណ៍៖
'

គ្រាន់តែភូមិរាំងទិលមួយ សមត្ថកិច្ចបំផ្លាញឧបករណ៍ចាប់ត្រីខុសច្បាប់បានយ៉ាងច្រើនសន្ធឹកសន្ធាប់

ខេត្តពោធិ៍សាត់ ៖ រយៈពេល២ថ្ងៃ គឺថ្ងៃសុក្រ និងសៅរ៍ ៣-៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២០ នេះ ... Read More »

ទីតាំងក្លិបកំសាន្តរាត្រី ហូលីវូដ ត្រូវបានអាជ្ញាធរខណ្ឌទួលគោក សម្រេចចុះបិទដែលមិនអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាល

ភ្នំពេញ៖ ទីតាំងក្លិបកំសាន្តរាត្រី ហូលីវូដ  ត្រូវបានអាជ្ញាធរខណ្ឌទួលគោក ចុះប្រតិបត្តិការសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្នសិនដោយមូលហេតុ ម្ចាស់ទីតាំងមិនបានអនុវត្តទៅតាមការស្នើសុំរបស់ខ្លួនដែលកែប្រែជាភោជនីយដ្ឋាន ដោយលួចបើកអាជីវកម្មជាលក្ខណៈក្លិបកំសាន្ត ជាធម្មតា។ ការចុះបង្ក្រាបនេះ ដោយមានការបញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដឹកនាំមន្រ្តីអាជ្ញាធរចុះមកបិទទីតាំងក្លិបកំសាន្តរាត្រី ហូលីវូដ នាម៉ោង៧និង០០នាទីយប់ ... Read More »

លោកគ្រូ អ្នកគ្រូ និងសិស្ស នៅអាមេរិក ប្រឆាំងការបើកទ្វារសាលារៀនឡើងវិញខណៈកូវីដ-១៩​មិនទាន់គ្រប់គ្រងបាន

     អន្តរជាតិ៖សារព័ត៌មាន​ NBC ​បានផ្សាយថា អាមេរិកមានគម្រោងបើកទ្វារសាលារៀនឡើងវិញ​ ក្នុងពេលដ៏ខ្លីខាងមុខ​ ប៉ុន្តែ មានគ្រូបង្រៀន និងសិស្សជាច្រើននៅអាមេរិកធ្វើការតវ៉ាប្រឆាំង។ ក្នុងពេលជាមួយគ្នានោះដែរ នៅទីក្រុងញូវយ៉កអាមេរិក គ្រូបង្រៀន បានព្រមានធ្វើមហាបាតុកម្ម ប្រឆាំង ... Read More »

ជប៉ុន អនុញ្ញាតឲ្យក្រុមនិស្សិតបរទេសចូលមកក្នុងទឹកដីរបស់ខ្លួន

     ប្រទេសជប៉ុន៖ នៅពេលនេះជប៉ុនបានកាត់បន្ថយការរឹតត្បិតដល់និស្សិតបរទេស​ ដោយអនុញ្ញាតឲ្យចូលមកទឹកដីជប៉ុន​ ក្រោយការហាមឃាត់ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩។ ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន​នៅថ្ងៃទី​២២ខែសីហា​បានប្រកាសថា ជប៉ុនបានសម្រេច កាត់បន្ថយការរឹតត្បិត​ ក្នុងការធ្វើដំណើរដល់ក្រុមនិស្សិតបរទេស​​ ចាប់ពីពេលនេះតែម្តង ។ ជាមួយគ្នានេះដែរ ជប៉ុនក៏មានគម្រោង លុបច្បាប់ហាមប្រាមទាំងស្រុង ដល់ ... Read More »

កូនប្រុសសតិមិនគ្រប់ដុតផ្ទះម្ដាយឆេះខ្ទេចនៅព្រះសីហនុ

ខេត្តព្រះសីហនុ៖ ករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នងនៅ ភូមិ៤ ឃុំទំនប់រលកស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបញ្ជាក់ថា កើតឡើងដោយសារកូនបង្កើតរបស់ម្ចាស់ផ្ទះជាអ្នកដុត។ បើតាមរបាយការណ៍អង្កេតរបស់សមត្ថកិច្ចថា កូនម្ចាស់ផ្ទះដែលបង្កហេតុឈ្មោះ អ៉ិន រ័ត្នធា ... Read More »

ធ្លាក់យន្តហោះដឹកទំនិញ​នៅស៊ូដង់ខាងត្បូង​ ស្លាប់​១៧នាក់​

អន្តរជាតិ៖គ្រោះថ្នាក់ធ្លាក់យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន អាកាសចរណ៍​ South West ​ បណ្តាលឲ្យមនុស្ស​១៧នាក់ស្លាប់​និងម្នាក់នៅរស់ ។ យន្តហោះដឹកទំនិញជួបគ្រោះថ្នាក់នៅថ្ងៃទី​២២ខែសីហា ក្រោយហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ​Jubai នៅស៊ូដង់ខាងត្បូង ​។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា យន្តហោះដឹកទំនិញជួបគ្រោះថ្នាក់ធ្លាក់នៅជិតតំបន់ប្រជុំជន។ អគ្គនាយកអាកាសយានដ្ឋានអន្តរជាតិ Jubai ... Read More »

ឆេះផ្ទះប្រជាពលរដ្ឋ​យ៉ាងសន្ធោសន្ធៅនៅខណ្ឌបឹងកេងកង​ សមត្ថកិច្ចចុះអន្តរាគមន៍យ៉ាងញាប់ដៃជេីង

ភ្នំពេញ​ ៖​ អគ្គិភ័យមួយឆាបឆេះផ្ទះប្រជាពលរដ្ឋ​យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាកលផ្អេីលកាលពីវេលាម៉ោង៦​ និង៥០នាទីព្រលប់​ ថ្ងៃទី២២​ ខែសីហា​ ឆ្នាំ២០២០​នេះ​ ស្ថិតនៅតាមបណ្តាយផ្លូវ390​ កែងផ្លូវ​105​ ក្នុងសង្កាត់បឹងកេងកង​៣ ខណ្ឌបឹងកេងកង​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជាខ្លាំង​ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ជាច្រេីនគ្រឿង​ផងដែរ​ ។  ... Read More »

នគរបាលស្រុកបាកានឃាត់ខ្លួនក្មេងទំនើង២០នាក់ខណៈកំពុងប្រយុទ្ធគ្នា

ខេត្តពោធិ៍សាត់ ៖ កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងខ្នា និងកំលាំងអន្ដរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបាកាន សហការបង្ក្រាបមុខសញ្ញាក្មេងទំនើង២ក្រុម មានគ្នាប្រមាណ២០នាក់ ក្នុងនោះក៏មានអ្នករងរបួសខ្លះៗផងដែរ រួមទាំងមធ្យោបាយម៉ូតូចំនួន៩គ្រឿងផងដែរ នៅគ្រាដែលពួកគេធ្វើសកម្មភាពដេញវាយគ្នាទាំងថ្ងៃ នៅទីសាធារណៈដោយគ្មានញញើតសមត្ថកិច្ច ។  ករណីឃាត់ខ្លួនក្មេងទំនើងខាងលើ ធ្វើឡើងនារសៀលថ្ងៃសុក្រ ៣កើត ខែភទ្របទ ... Read More »

យុវជនម្នាក់ជាជាងគ្រឿងចក្រជិះម៉ូតូទៅយកម៉ូទ័រស្វានត្រឡប់មកវិញត្រូវរថយន្តបុកស្លាប់

ភ្នំពេញ៖ ជាងគ្រឿងចក្រវ័យក្មេងម្នាក់ជិះម៉ូតូទៅយកម៉ូទ័រស្វានត្រឡប់មកវិញត្រូវរថយន្តបុកស្លាប់នៅកណ្តាលផ្លូវ។  ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១ រសៀល ថ្ងៃ ទី ២២ ខែសីហា ឆ្នាំ ២០២០ ចំណុចលេីផ្លូវជាតិលេខ៦កែងផ្លូវចូលទៅឆៀកយានយន្ត(ចន្លោះស្ពានលេខ៣និងលេខ៤) ក្នុងភូមិបាក់ខែងលេី សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ... Read More »

រដ្ឋមន្រ្តីការបរទេសកម្ពុជា ជួបជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ​ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) ... Read More »

ថ្ងៃទី២២ ខែសីហានេះ មានយានយន្ត ៨១៦គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យនិងផាកពិន័យលើយានយន្តសរុបចំនួន ៨១៦គ្រឿងទៀត ក្នុងនោះមានម៉ូតូ ... Read More »

សមត្ថកិច្ចដ៏ច្រើនស្ថាប័នហើយ នៅតែហ៊ានលួចដឹកជញ្ជូនឈើគ្រញូងឆ្លងខេត្តសៀមរាបទៀត

ខេត្តសៀមរាប៖ សមត្ថកិច្ច នៃខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើគ្រញូង ក្នុងបទល្មើសជាក់ស្តែង បាន២រថយន្ត និងឃាត់ខ្លួនមនុស្ស២នាក់។ សូមជម្រាបថា៖ នៅថ្ងៃសៅ ៤កើត ខែភទ្របទ ឆ្នាំជូត ទោសក័ ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២២ ... Read More »

ពលរដ្ឋខេត្ត​វ៉ាងងាយ ជាប់គាំងនៅទីក្រុងដាណាង ត្រូវបានបញ្ជូនចេញតាមរថយន្តក្រុង

វៀតណាម៖ នៅព្រឹកថ្ងៃទី​២២ខែសីហា​ គណកម្មការខេត្ត វ៉ាងងាយ ​(Quang Ngay) បានប្រើប្រាស់រថយន្តក្រុង ដល់ទៅ​២៩គ្រឿង​ សម្រាប់ដឹកពលរដ្ឋ៧៣០នាក់ជាប់គាំងនៅ ទីក្រុងដាណាង​វិលត្រឡប់ទៅស្រុកវិញ​។ នៅពេលទៅដល់ខេត្តវ៉ាងងាយ​ នឹងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។ តាមបញ្ជីចុះឈ្មោះ​ មានពលរដ្ឋប្រមាណ​៧៣០នាក់​នៅខេត្តវ៉ាងងាយ ភាគច្រើនជា សិស្ស ... Read More »

អាជ្ញាធរក្រុងសិរីសោភ័ណ បានត្រឹមព្រមានចាប់បុគ្គលកាយដីស្ទឹងទឹកថ្លា យកទៅតុលាការ តែធ្វើអីតា(អុឹង ប៊ុនហួរ )មិនកើត

ខេត្តបន្ទាយមានជ័យ៖  អាជ្ញាធរក្រុងសិរីសោភ័ណ បានព្រមានចាប់ខ្លួនលោក អុឹង ប៊ុនហួរ បញ្ជូនទៅតុលាការ បើរូបគាត់ព្រហើនធ្វើសកម្មភាពកាយដីស្ទឹងទឹកថ្លាបន្តទៅទៀត។ នេះជាការអះអាងរបស់លោក ហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងកន្លងទៅ។ ទន្ទឹមនឹងការព្រមាននេះ ប្រជាពលរដ្ឋរិៈគន់ថា៖ ចាំព្រមានធ្វើអី ... Read More »

សម្តេចតេជោ អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន

ភ្នំពេញ៖នៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។  ... Read More »

ទិដ្ឋភាពនៃពិធីបុណ្យសពប្អូនប្រុសលោកត្រាំ​ ធ្វើឡើងនៅសេតវិមាន

អន្តរជាតិ៖ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានរៀបចំពិធីបុណ្យសពប្អូនប្រុសបង្កើត គឺលោក រ៉ូបឺតត្រាំ នៅសេតវិមាន នាថ្ងៃទី​២១ខែសីហា (ពេលវេលាអាមេរិក) ។ សារព័ត៌មាន Dailymail បានផ្សាយថា លោក Robert trump ... Read More »

នេះហេីយលទ្ធផល​ ផឹកស្រវឹងបាញ់បោះសេរី​ ,​ ៧នាក់​ សុទ្ធតែប៉ូលិសស្រុកសំរោងទង​ បញ្ជូនដល់តុលាការទាំងអស់​

កំពង់ស្ពឺ៖ នៅវេលាថ្ងៃត្រង់ទី២២​ ខែសីហា​ ឆ្នាំ២០២០​ នេះ​  លោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង​ និង​ កូនចៅ៦នាក់​ បានបញ្ជូនដល់តុលាការខេត្តកំពង់ស្ពឺ​ ហេីយ​ ដេីម្បីចាត់ការតាមច្បាប់​ ករណីពេលផឹកស៊ីស្រវឹងបែជានាំគ្នាបាញ់បោះសេរី ... Read More »

ក្រសួងការពារជាតិ​តៃវ៉ាន់ ​អះអាងថា៖ ចិន​មិនគួរ​មើលស្រាល​ការតាំង​ចិត្ត​របស់​តៃវ៉ាន់ ​ក្នុងការ​ការពារ​ទឹកដី​របស់ខ្លួន​ឡើយ

អន្តរជាតិ៖ បើយោងតាមរយៈក្នុង​សារ​វីដេអូ​មួយរបស់ក្រសួងការពារជាតិ​តៃវ៉ាន់​ នាពេលថ្មីៗនេះបានបញ្ជាក់ថា ចិន​មិនគួរ​មើលស្រាល​ការតាំង​ចិត្ត​របស់​តៃវ៉ាន់​ក្នុងការ​ការពារ​ទឹកដី​របស់ខ្លួន​ឡើយ ហើយ​សកម្មភាព​យោធា​របស់​ចិន នឹងធ្វើ​ឲ្យ​ប្រជាជន​តៃវ៉ាន់​កាន់តែ​ក្លាហាន​ថែមទៀត​។ ការលើកឡើងបែបនេះខណៈដែល​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ឡើងក​ម្ដៅ តៃវ៉ាន់​បាន​ផ្ញើ​សារ​ដាស់តឿន​មួយ​ទៅកាន់​ចិនដែល​ធ្វើ​សកម្មភាព​យោធា​កាន់តែ​ញឹកញាប់​នៅក្បែរៗ​តៃវ៉ាន់​នោះ​។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាលពីថ្ងៃទី​២០ ខែសីហា​ដែល​អមដោយ​វីដេអូ​បង្ហាញ​ពី​ការធ្វើ​សមយុទ្ធ​យោធា​របស់ខ្លួន ក្រសួងការពារជាតិ​តៃវ៉ាន់ និយាយថា សមយុទ្ធ​នេះ បង្ហាញ​ពី​អាកប្បកិរិយា​រឹងមាំ​របស់​តៃវ៉ាន់​ទៅនឹង​សម្ពាធ​របស់​កងទ័ព​រំ​ដោះ​ប្រជាជន​របស់​ចិន​កុម្មុយនីស្ត​។ក្រសួងការពារជាតិ​តៃវ៉ាន់​បន្តថា តៃវ៉ាន់ ... Read More »

បុរស​ពីរ​នាក់នៅ​អូស្ត្រាលី​ ក្រោយរកឃើញ​មាស​២​ដុំ​ ដែលមានតម្លៃ​២៥​ម៉ឺន​ដុល្លារ​

អន្តរជាតិ៖ បុរស២នាក់ បានរុករកមាសតែរយៈពេលមួយថ្ងៃប៉ុណ្ណោះស្រាប់តែប្រទះឃើញមាស​២​ដុំ​ធំៗ ទម្ងន់​៣,៥​គីឡូក្រាម នៅក្នុង​ភាគខាងត្បូង​នៃ​ប្រទេស​អូស្ត្រាលី ។ ហើយមាសទាំង២ដុំនេះ គឺមាស​សុទ្ធ​ ត្រូវបាន​គេ​ប៉ាន់​ស្មានថាគិតជា​ទឹកប្រាក់​ប្រមាណ ២៥​ម៉ឺន​ដុល្លារ​។ ​សូមជម្រាបថា សកម្មភាព​រុករករ​បស់​ពួកគេ ត្រូវបាន​បង្ហាញ​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់​ប៉ុស្តិ៍ Discovery Channel ... Read More »

កូនតិរច្ឆានផឹកស៊ីស្រវឹងប្រើអំពើហិង្សាទៅលើម្ដាយជាញឹកញាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើអំពើហិង្សាក្នុងគ្រួសារ ដោយវាយម្ដាយបង្កើតឲ្យរងរបួសកាលពីវេលា​ម៉ោង ៨យប់ថ្ងៃទី២១ខែសីហាឆ្នាំ២០២០ នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់​ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចនគរបាលក្រុងសំរោងបានឲ្យដឹងថា ករណីហិង្សាក្នុងគ្រួសារ(កូនវាយម្ដាយ) នេះបង្កឡើងដោយឈ្មោះ បេសង្ហ បណ្ឌិត ហៅ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបចាប់ក្មេងស្ទាវ២នាក់ដែលបង្កហិង្សាកាប់សម្លាប់មនុស្សម្នាក់របួស៤នាក់

ខេត្តសៀមរាប ​៖ ​កម្លាំងកងរាជអាវុធ ហត្ថខេត្តសៀមរាប បានខិតខំស្រាវជ្រាវ ​រហូត​ឃាត់​ខ្លួន​ក្មេង​ទំនើង​ចំនួន​២​នាក់​ ដែល​ធ្វើ​សកម្មភាព​កាប់​ក្រុមយុវជន​១​ក្រុម​ទៀត​ មាន​គ្នា​៥​នាក់ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​,​ស្រាល​​៤​នាក់កាលពី៣ថ្ងៃមុននេះ។ តាមប្រភពពីមន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា ​ការឃាត់ខ្លួនក្មេងទំនើង២នាក់នេះបានប្រព្រឹត្តឡើង កាលពី​ថ្ងៃទី​២១​ ខែ​សីហា ​ឆ្នាំ​២០២០ ... Read More »

កំណើនភ្ញៀវទេសចរកម្សាន្តក្នុងអំឡុងសម្រាកសងពិធីបុណ្យចូលឆ្នាំ គឺជាក្តីសង្ឃឹមរបស់ប្រជាសហគមន៍ទេសចរណ៍ធម្មជាតិ

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានលើកឡើងថា៖ នៅថ្ងៃសម្រាកកន្លងមកនេះ កម្ពុជាទទួលបានកំណើនភ្ញៀវទេសចរធ្វើដំណើរទៅកាន់តំបន់ធម្មជាតិជាច្រើន។ លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានបញ្ជាក់ថាថ្វីត្បិតប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងតែប្រឈម នឹងការរីករាលដាលនៃជំងឺកូវីដ-១៩កម្ពុជាទទួលបានសន្ទុះភ្ញៀវទេសចរក្នុងស្រុក ... Read More »

រឿងព្រេងខ្មែរ÷ រឿងបក្សីលៀងអារក្ស

នេះនឹងថ្លាថ្លែងពីរឿងសត្វទាំងឡាយ កើតចលាចលដោយសារសត្វផងគ្នាមានជំងឺ ហើយដើរស្វែងរកមេមត់មកជួយមើល ។ កិរៈ កាលនោះ មានសត្វព្រាបមួយមានទុក្ខដោយឆ្លងទន្លេមិនរួច ម្ល៉ោះហើយព្រាបចេះតែថ្ងូរហ៊ឹះសុំឲ្យគេជួយ ។ ត្រង់នេះហើយដែលនាំឲ្យព្រាប ជាប់យំថ្ងូររហូតដល់សព្វថ្ងៃនេះ ។ព្រាប​យំ​ថ្ងូរ​ខ្លាំង​យ៉ាង​នេះ ក៏​​ផ្អើល​​ទៅ​​ដល់​​សត្វ​​ដទៃ​ទៀត មក​ជួយមើលឈូឆរ។ ក្នុងបណ្ដាអ្នកដែលមកជួយនោះ ... Read More »

«សាររបស់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន🇯🇵» ជូនដល់ប្រជាជនកម្ពុជា🇰🇭

ភ្នំពេញ៖ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន បានផ្ញើសារដល់ប្រជាជនកម្ពុជាថា៖ ជំរាបសួរប្រជាជនកម្ពុជាជាទីរាប់អាន! ថ្ងៃនេះខ្ញុំបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូង ក្រោយពីខ្ញុំបានទទួលដំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។ កន្លងមកនេះ ខ្ញុំធ្លាប់បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាប៉ុន្មានលើករួចមកហើយ ហើយអ្វីដែលដិតជាប់នៅក្នុងចិត្តរបស់ខ្ញុំមិនអាចបំភ្លេចបាននោះគឺសម្រស់ថ្ងៃលិចមើលពីប្រាសាទអង្គរវត្ត។ កាលពីឆ្នាំ២០១៤ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម ... Read More »

រយះពេល៥ថ្ងៃ ភ្ញៀវទេសចរ​មកកម្សាន្តក្នុងខេត្តស្វាយរៀង​សរុប៦.១៩៤ នាក់

ខេត្តស្វាយរៀង​៖យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានអោយដឹងថាក្នុងរយះពេល៥ថ្ងៃពីថ្ងៃ១៧-២១ខែសីហាឆ្នាំ២០២០ ភ្ញៀវទេសចរមកកម្សាន្តតាមរមណីយដ្ឋាន និងអាងហែលទឹក នៅក្នុងខេត្តស្វាយរៀង​  មានចំនួនសរុប ៤.០២៨ នាក់ , ភ្ញៀវអន្តរជាតិចំនួន ០៤ នាក់។ របាយការណ៍ដដែលបញ្ជាក់ថា ក្នុងនោះមានដូចជា ៖ រមណីយដ្ឋានប្រាសាទបាសាក់ចំនួន ... Read More »

អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់

ភ្នំពេញ៖ តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុនប្រសិនជួបស្ថានភាពចរាចរដូចក្នុងរូប? នេះជាលើកឡើងពីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីឱ្យបងប្អូនជនរួមជាតិ បើកបរគោរពច្បាប់ចរាចរណ៍។  ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងថា៖ អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។  តាមដានការចុះផ្សាយនៅលើហ្វេសប៊ុកផ្លូវការក្រសួង«រៀងរាល់ថ្ងៃសៅរ៍ ស្តីពីសិទ្ធិអាទិភាពនៅពេលឆ្លងកាត់ផ្លូវប្រសព្វ»។ ... Read More »

អរគុណសន្តិភាព..! ​ខេត្តរតនគិរី មានភ្ញៀវទេសចរចំនួន​ជាង ៥០.០០០នាក់​ ក្នុងរយៈពេល៥ថ្ងៃមកកម្សាន្ត

ភ្នំពេញ៖ រយៈពេល៥ថ្ងៃ ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស មកលេង​កម្សាន្តនៅ​តំបន់​រមណីយដ្ឋាននានាក្នុង​ខេត្តរតនគិរី មាន​ចំនួន​ជាង ៥០.០០០នាក់​។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងទេសចរណ៍នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។  ​សូមបញ្ជាក់ថា៖ នៅក្នុងរយៈពេល៥ថ្ងៃនៃ​ការឈប់​សម្រាកសងថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ(១៧-២១ ខែសីហា ឆ្នាំ២០២០) មានភ្ញៀវទេសចរ ចំនួន៥០.៦២៨នាក់ ... Read More »

គ្រាន់តែខេត្តបាត់ដំបង មានភ្ញៀវទេសចរណ៍ដល់ទៅចំនួនសរុប ១៣៣,៣៤៩ នាក់ បានទៅលេងកម្សាន្តពីថ្ងៃទី១៧-២១សីហា

ខេត្តបាត់ដំបង៖ ក្រសួងទេសចរណ៍ នៅថ្ងៃសុក្រ ៣ កើត ខែភទ្របទ ឆ្នាំជូតទោស័កពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ម្សិលមុិញ បានបញ្ជាក់ពញស្ថិតិភ្ញៀវទេសចរ​ដែលមកទស្សនាកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍ – គោលដៅទេសចរណ៍ ... Read More »

ប្រធានាធិបតីប្រេស៊ីល ប្រកាសថា ប្រទេសខ្លួនកំពុងវិលទៅរកភាពប្រក្រតីវិញ

អន្តរជាតិ៖ បើទោះបីជាករណីឆ្លងជំងឺ COVID-19 ពេលនេះបានលោតដល់ជាង ៣.៥លានករណីក៏ដោយ ប៉ុន្តែពេលនេះ ប្រធានាធិបតីប្រេស៊ីលលោកហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានប្រកាសកាលពីថ្ងៃសុក្រទី២១ខែសីហាម្សិលមុិញនេះថា ប្រទេសអាមេរិកឡាទីនមួយនេះ កំពុងតែវិលទៅរកភាពប្រក្រតីវិញហើយ ។ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ... Read More »

ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារសម្តែងការសោកស្តាយជូនចំពោះ លោក Xi JinPing ករណីប្រជាជនចិនជួបគ្រោះធម្មជាតិទឹកជំនន់

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារសម្តែងការសោកស្តាយជូនចំពោះ លោក Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះគ្រោះធម្មជាតិទឹកជំនន់ ... Read More »