ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួង​ការពារ​ជាតិ​ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីឧបទ្ទវហេតុផ្ទុះគ្រាប់​ នៅទីបញ្ជាការយោធភូមិភាគទី៣

ភ្នំពេញ​៖​ ក្រសួងការពារជាតិ បានបញ្ជាក់ថា​ នាពេលថ្មីៗកន្លងមកនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត តាមបណ្តាញសង្គមនានា ធ្វើឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសមានការភ័ន្តច្រឡំអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ កាលពីរសៀលថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ... Read More »

អគ្គិភ័យ​លេបត្របាក់​ផ្ទះប្រ​ជាពលរដ្ឋ​ជួល ចំនួន០៨បន្ទប់រងការ​ខូចខាត​ ផ្អើលទាំង​កណ្ដាល​អធ្រាត្រ​នៅខណ្ឌសែនសុខ

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្លូវបេតុង ក្រុម៣ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​ កាលពីវេលាម៉ោង០២:២០នាទីរំលងអធ្រាត្រ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ... Read More »

កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីតិចតួច

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤​ ខណៈ​អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីតិចតួច។  ក្រសួង​ បានបញ្ជាក់ថា​ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ... Read More »

ព្រឹកនេះ! សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​អញ្ជើញជាអធិបតីក្នុងពិធី “សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំនិងដំឡើងរថយន្តតូយ៉ូតា ” ដែលដាក់ទុនជិត ៣៧លានដុល្លារ

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ... Read More »

ឃាត់ខ្លួន​ស្រ្តី​ម្នាក់​ទៀត​ ឈ្មោះ​ រ៉េត សុធីដា ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក

ខេត្ត​សៀមរាប​៖​ សាលាដំបូងខេត្តសៀមរាប​ នៅថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការនាំខ្លួន ជនត្រូវចោទឈ្មោះ រ៉េត សុធីដា ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹង ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី មើលដ៍ ឯ.ក។  ... Read More »

អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង សម្រេច​ចោទ​ប្រកាន់​ជនសង្ស័យ​ចំនួន​៩នាក់​​ (ជនជាតិឡាវ១នាក់) និងបក្ខពួក ពីបទល្មើស​រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវ​សារធាតុញៀន កាន់កាប់អាវុធដោយ​គ្មាន​ការអនុញ្ញាត និងសម្អាតប្រាក់

ខេត្ត​ស្ទឹងត្រែង​៖​ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​អយ្យការអម​សាលាដំបូង​ខេត្តស្ទឹងត្រែង ចុះថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០២៤ ករណី​សំណុំរឿង​ព្រហ្មទណ្ឌទទួលពីមន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដែល​បាន​ចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យចំនួន​ ៥នាក់ រក​ឃើញ​គ្រឿងញៀន​​​​ទម្ងន់ ​២៤០គីឡូក្រាម កាំភ្លើងខ្លី១ដើម និង​ទ្រព្យសម្បត្តិ​មួយចំនួន ប្រព្រឹត្តនៅភូមិក្រឡាពាស ឃុំព្រះរំកិល ... Read More »

ប្រធានាធិបតីចិននឹងបំពេញទស្សនកិច្ច៣ប្រទេសនៅតំបន់អឺរ៉ុប

ក្រោយរយៈពេល៥ឆ្នាំ ប្រធានាធិបតីចិន លោកស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់ ៣ប្រទេសក្នុងតំបន់អឺរ៉ុប ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព …រវាង ចិននឹងអឺរ៉ុប។ តាមការប្រកាសរបស់ក្រសួងការបរទេសចិន ប្រមុខដឹកនាំចិននឹងទៅកាន់៥ប្រទេស គឺ បារំាង សឺបៀ ... Read More »

លទ្ធ​ផលនៃការ​ប្រកួត​បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន»​ ក្រុមតារាកម្ពុជា បានយកឈ្នះក្រុមគុនខ្មែរអលស្តារ ២ ទល់នឹង ០

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាគ្រូបង្វឹកក្រុមតារាកម្ពុជា បានដឹកនាំក្រុមយកឈ្នះក្រុមគុនខ្មែរអលស្តារ ដោយលទ្ធផល ២ ទល់នឹង ០ ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!​ ថ្ងៃ​នេះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ ស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ០៣នាក់

ភ្នំពេញ​៖​ ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា​ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ​២០២៤នេះ​ បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ០៣នាក់​ និងបានកើតឡើងចំនួន ០៦លើក ។ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ថ្ងៃនេះ ថ្ងៃស្អែក ... Read More »

ផាកពិន័យយានយន្តល្មើសចំនួន ២៣៩គ្រឿង​ អនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី​០១​ ឧសភា​នេះ!

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ២៣៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។  ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៥៨គោលដៅ ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៧នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៦ករណីទូទាំងប្រទេសថ្ងៃទី ០១ ឧសភា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៧ នាក់ (ស្រី ០៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ... Read More »

ក្រុម Houthis ប្តេជ្ញាឈរជាមួយអុីរ៉ង់ ប្រសិនបើសង្គ្រាមផ្ទុះឡើង

កងកម្លាំង Houthis ដែលជាក្រុមប្រដាប់អាវុធដ៏ធំបំផុតនៅយេម៉ែន បានប្រកាសថា ខ្លួននឹងគាំទ្រ និងឈរក្បែរអុីរ៉ង់ជានិច្ច ឬសម្ព័ន្ធមិត្តផ្សេងទៀត ប្រសិនបើសង្គ្រាមផ្ទុះឡើង។ នៅក្នុងបទសម្ភាសន៍ដែលបានចេញផ្សាយថ្មីៗនេះជាមួយទស្សនាវដ្តីញូវយ៉ក លេខាធិការរងផ្នែកទំនាក់ទំនងរបស់ក្រុម Houthis លោក Nasr al-Din Amer ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ១៨ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ២៧នាក់ និងរកឃើញជនបរទេស ៧នាក់

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃទី០១​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ថា៖​ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២៨ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី២៩ ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំការប្រកួតដោយផ្ទាល់ចំពោះការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football Super Stars) ជាមួយក្រុមបាល់ទាត់ Kun Khmer All Stars នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ភ្នំពេញ​៖​ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ​ បានអញ្ជើញដឹកនាំការប្រកួតដោយផ្ទាល់ចំពោះការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football Super Stars) ជាមួយក្រុមបាល់ទាត់ Kun ... Read More »

ប្រទេសថៃ៖ ព្រះមហាក្សត្រថៃចេញព្រះរាជក្រឹត្យតែងតាំងរដ្ឋមន្ត្រីការបរទេសថ្មី

យោងតាម Royal Gazette លោក Maris Sangiampongsa ត្រូវបានព្រះមហាក្សត្រថៃអនុម័តជាផ្លូវការជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសនេះ។ អ្នកឆ្លើយឆ្លងព័ត៌មាន VNA នៅទីក្រុងបាងកកបានដកស្រង់ប្រភពព័ត៌មានពី Official Gazette ដែលនិយាយថា លោក Maris ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យបន្តពង្រឹងនូវកិច្ចសហការគ្នាជាអតិបរមា ដើម្បីភាពសុខដុមរមនានៃមហាគ្រួសារសង្គមជាតិខ្មែរ ជាពិសេសរវាងនិយោជិត និងនិយោជក ដែលប្រៀបបីដូចគូស្វាមីភរិយា ហើយត្រូវតែមានការបំពេញឱ្យគ្នាទៅវិញទៅមកជាប្រចាំ

ខេត្ត​ព្រះសីហនុ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ... Read More »

វេជ្ជបណ្ឌិត ឱ វណ្ណឌីន​ ៖​ ថ្ងៃទី១​ ខែឧសភានេះ​ កំដៅកើនឡើងខ្លាំងរហូតដល់៤៦អង្សាសេមិនធ្លាប់មានកន្លងមក​ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់លើសុខភាព

ភ្នំពេញ​ ៖​ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​ នៃក្រសួងសុខាភិបាលកម្ពុជា​ បានបង្ហាញការព្រួយបារម្ភបន្ទាប់ពីកំដៅបានឡើងកំដៅខ្លាំងនៅថ្ងៃទី០១ ខែឧសភា​ ឆ្នាំ២០២៤នេះ​ ដោយកើនឡើងរហូតដល់៤៦អង្សាសេដែលមិនធ្លាប់មាននៅកម្ពុជា។​  ​     លោកជំទាវវេជ្ជបណ្ឌិត ... Read More »

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សារផ្ញើជូនមន្ត្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់!

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី​ ស​ សុខា​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅរសៀល​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានសារផ្ញើជូនមន្ត្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់! លោកឧបនាយករដ្ឋមន្ត្រី​ ស​ ... Read More »

សាលារៀនជិត ១០០ខ្នងរងការគំរាមវាយប្រហារគ្រាប់បែក

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ ២០២៤ បានផ្សាយថាសាលារៀនប្រហែល 100 កន្លែងនៅទូទាំងក្រុងដេលី និងតំបន់រដ្ឋធានីជាតិ (NCR) នៃប្រទេសឥណ្ឌា បានទទួលការគម្រាមកំហែងគ្រាប់បែកតាមអ៊ីមែល។ នៅក្នុងតំបន់រដ្ឋធានីនៃប្រទេសឥណ្ឌា ... Read More »

មន្រ្តីជំនាញក.ប.ប. បន្តដុតកំទេចចោលសាច់បង្កក​ និងគ្រឿងឧបភោគបរិភោគ ខូចគុណភាពប្រមាណជិត២០តោន

ភ្នំពេញ៖ យោងតាម​ប្រភពព័ត៌មាន​ពី​អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ​ បានឱ្យដឹងថា​ មន្ត្រីក.ប.ប.​បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នាំយកផលិតផលគ្រឿងឧបភោគ បរិភោគ និងផលិតផលសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាព ប្រមាណជិត២០តោនរួមមាន៖​ ទឹកម្ទេស ទឹកស៊ីអ៊ីវខាប់ ... Read More »

ស្ត្រីម្នាក់ធ្វើការនៅកាស៉ីណូញ៉ូវហ្វធូណាព្រំដែន មានអាការវិលមុខដួលស្លាប់ដោយរូបគាត់មានរោគបេះដូង

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនគរបាលស្រុកសាលាក្រៅ នៅវេលាម៉ោង១៩និង១៦ នាទី ថ្ងៃទី៣០  ខែមេសា ឆ្នាំ២០២៤ មានករណីប្រជាពលរដ្ឋស្លាប់ចំនួន១ករណី (ដួលស្លាប់) ស្ថិតនៅចំណុចកាស៉ីណូញ៉ូវហ្វធូណា ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។  ... Read More »

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀនពីរនាក់ប្ដីប្រពន្ធទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ប្ដីប្រពន្ធរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី។ សមត្ថកិច្ចប្រាប់ថាៈ នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ... Read More »

🔴ចេះធ្វើរឿងបែបហ្នឹងទៅរួច ! … អតិថិជនអន់ចិត្តខាង nham 24 ដឹកជញ្ជូនសុីភ្នែកជញ្ជីង ទិញ(គីនឆាយ) ២គីឡូក្រាម ផ្តល់អោយតែ ១គីឡូក្រាម

ភ្នំពេញ ៖ ខាងដឹកជញ្ជូន nham 24 ធ្វើឲ្យអតិថិជនមានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីមិនបានបំពេញកាតព្វកិច្ចជូនអតិថិជនតាមការកម្មង់ទិញ និយាយរួមគឺ nham 24 សុីភ្នែកជញ្ជីង ទិញ(គីនឆាយ) ២គីឡូក្រាម ផ្តល់អោយតែ ១គីឡូក្រាម ... Read More »

លោកស្រី​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំសមាជិកា សមាជិករបស់សមាគម ចូលរួមពិធីបុណ្យសង្ឃទាន និងបង្សុកូល ឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នៅវត្តឧណ្ណាលោម

ភ្នំពេញ​៖​ លោកស្រី​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានដឹកនាំសមាជិកា សមាជិក របស់សមាគម ចំនួន៨០នាក់មកពី សាខាល្វាឯម សាខា CCF និងសាខា PSE ... Read More »

លោក Rangnick កំពុងពិភាក្សាអំពីការងារជាគ្រូបង្វឹកនៅ Bayern Munich

ការចរចាររវាងក្លិប Bayern Munich និងគ្រូបង្វឹកសញ្ជាតិអូទ្រីស លោក Ralf Rangnick កំពុងបន្តដើម្បីឱ្យគាត់ក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេ។ លោក Rangnick អាយុ៦៥ឆ្នាំបានបញ្ជាក់កាលពីសប្តាហ៍មុនថា គាត់ត្រូវបានទាក់ទងអំពីការងារដោយក្លិប Bundesliga ។ Bayern ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ចង់បានសុខសន្តិភាព មិនចង់បានសង្រ្គាមដូចកាលពីអតីតកាលនោះទេ

ខេត្តព្រះសីហនុ ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាស អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤ នៅព្រឹកថ្ងៃពុធទី១ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួង-ស្ថាប័នម្ចាស់ការចេញមុខបកស្រាយរាល់ការចោទប្រកាន់នានា ហើយត្រូវផ្សព្វផ្សាយឱ្យទូលាយ

ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃពុធទី១ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ... Read More »

❗️សូមប្រុងប្រយ័ត្ន❗️ គណនី (Tik Tok) ក្នុងរូបភាពនេះ !

ភ្នំពេញ ៖ អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ គណនី (Tik Tok) ខាងក្រោមនេះជាទម្រង់ការឆបោកតាមរយៈការផ្ដល់ជំនួយផ្សេងៗ និងចុចតំណភ្ជាប់ ... Read More »

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤

ខេត្តក្រចេះ ៖ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង៩:១០នាទីព្រឹក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅអន្លង់កាំពី  ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន២ក្បាលផ្សេងទៀត។ ... Read More »

លោកឧកញ៉ាមហាមន្រ្តី បាននាំយកនូវព្រះរាជអំណោយជូនដល់ក្រុមគ្រួសារសពយោធិនទាំង ២០រូប ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមអមដំណើរ លោកឧកញ៉ាមហាមន្រ្តី គុយ សុផល ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ដែលបាននាំយកនូវព្រះរាជអំណោយជូនដល់ក្រុមគ្រួសារសពយោធិនទាំង ២០រូប ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ ... Read More »