ព័ត៌មានទាន់ហេតុការណ៍៖
'

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៦នាក់

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែឧសភាម្សិលមិញនេះ​ បានកើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ... Read More »

លោក Trump បានប្រកាសលទ្ធផលនៃការសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន

លោកប្រធានាធិបតី Trump បាននិយាយថា រុស្ស៊ី និងអ៊ុយក្រែននឹងចាប់ផ្តើមការចរចាភ្លាមៗឆ្ពោះទៅរកបទឈប់បាញ់មួយ បន្ទាប់ពីលោកបាននិយាយតាមទូរស័ព្ទជាមួយសមភាគី លោកពូទីន។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសរសេរនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី 19 ... Read More »

ងោកមួយភាំងបុរសម្នាក់បើករថយន្ដជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់១កង់

​   ភ្នំពេញ៖ បុរសម្នាក់ងោកមួយភាំងបើករថយន្តទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់១កង់ ចំណែករថយន្ដខ្ទេចមួយកំណាត់មុខ សំណាងល្អគ្មានអ្នករងរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចស្តុបប្រាសាទពេជ្រ សង្កាត់បឹងរាំង ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់​ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន នៅស្រុកឱរ៉ាល់​ នាព្រឹកនេះ!

ខេត្ត​កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ​ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរ​ការ​រោង​​ចក្រផលិតស៊ីម៉ងត៍ ... Read More »

រយៈពេល៣ខែចុងក្រោយនេះ កម្ពុជាកំពុងពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មីជាមួយបណ្តាប្រទេសទាំងអស់

ភ្នំពេញ ៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា រយៈពេល៣ខែចុងក្រោយនេះ កម្ពុជាកំពុងពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មីជាមួយបណ្តាប្រទេសទាំងអស់ ដើម្បីបន្តការពារឧត្តមប្រយោជន៍ស្នូលនៃកម្ពុជា។ ការលើកឡើងបែបនេះ ក្នុងវេទិកាសារព័ត៌មានលើកទី៧ ស្តីពី ... Read More »

លោក ហ៊ុន ម៉ានី ៖ ខ្ញុំសូមយកទិវាជាតិ នៃការចងចាំ ២០ ឧសភា ឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

ភ្នំពេញ ៖ ខ្ញុំសូមយកទិវាជាតិ នៃការចងចាំ ២០ ឧសភា ឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នេះជាការលើកឡើងពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ... Read More »

បុរសជនជាតិបរទេសម្នាក់ ធ្លាក់ពីជាន់ទី០៣ បណ្តាលឲ្យស្លាប់ភ្លាមៗដោយមិនដឹងមូលហេតុ

ភ្នំពេញ ៖ បុរសជនជាតិ អុីស្រាអែលម្នាក់ បានធ្លាក់ពីជាន់ទី០៣ នៃសណ្ឋាគារ មួយកន្លែង ស្លាប់ ដោយមិនទាន់ដឹងមូលហេតុ ។ ហេតុការណ៍ នេះកេីតឡេីងនាវេលា ម៉ោង ០៤ និង ... Read More »

ជិះម៉ូតូទៅបុកពីក្រោយរថយន្តដឹកដី ស្លាប់០២នាក់ភ្លាមៗ

ភ្នំពេញ ៖ យុវជន០២នាក់ ជិះម៉ូតូឌុបគ្នាលឿនពេក ជ្រុលទៅបុកពីក្រោយរថយន្តដឹកដីបណ្តាលឲ្យបែកក្បាលស្លាប់ ភ្លាមៗ។  ហេតុការណ៍នេះបានកេីតឡេីង កាលពីវេលាម៉ោង ០១ និង ៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែ ឧសភា ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ទិវាជាតិនៃការចងចាំ ២០ ឧសភា !

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ៖ ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ... Read More »

ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៣០%

ភ្នំពេញ ៖ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិត

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖ ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា ... Read More »

លោកវរសេនីយ៍ទោ ប៉ាង សាវឿន ជំនួស លោក ហ៊ុន ហេង បណ្តោះអាសន្ន ដែលជាជនបង្ក បើករថយន្តទៅបុករះ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល ៥នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេច ត្រូវបានប្រគល់ភារកិច្ចជាបណ្ដោះអាសន្នជូនវរសេនីយ៍ទោ ប៉ាង សាវឿន អត្តលេខ ៥៤៨១២ ឋានៈ ... Read More »

រដ្ឋមន្ត្រី ហេង សួរ រំលេចវឌ្ឍនភាពរបបសន្តិសុខសង្គមនៅកម្ពុជា

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ បានរំលេចពីវឌ្ឍនភាពនៃរបបសន្តិសុខសង្គមនៅកម្ពុជា ដែលបានចាប់ផ្តើមដំបូងតាំងពីឆ្នាំ១៩៤០ រហូតមកដល់បច្ចុប្បន្ន។ ការគូសរំលេចនេះ ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយស្ដីពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គម ... Read More »

កម្ពុជា និងអូស្រ្តាលី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Cameron Baker ប្រធានគណៈកម្មការជំនាញនៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស ... Read More »

សមត្ថកិច្ច​ បន្តរកឃើញយានយន្តល្មើសចំនួន ២១២គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស​ ជាប្រចាំ​ថ្ងៃ!

ភ្នំពេញ ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ​ ខណៈ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ បន្តរកឃើញយានយន្តល្មើសចំនួន ២១២គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ... Read More »

សពបុរសម្នាក់ដែលលោតទឹកនៅលើស្ពានជ្រោយចង្វារ បានអណ្ដែតឡើងហើយ

ភ្នំពេញ៖ ប្រទះឃើញសពបុរសម្នាក់បានអណ្ដែតទឹកនៅកណ្ដាលទន្លេខាងត្បូងស្ពានជ្រោយចង្វារ បន្ទាប់ពីបានលោតទឹកសម្លាប់ខ្លួនកាលពីម្សិលមិញនៅលើស្ពានជ្រោយចង្វារ ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង០០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចកណ្ដាលទន្លេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ សពបុរសខាងលើមានឈ្មោះ ម៉ៅ តុលា ... Read More »

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័ត លើរបៀបវារៈមួយចំនួន។ ជាលទ្ធផល កិច្ចប្រជុំគណៈកម្មការធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយក ... Read More »

រដ្ឋបាលខេត្តសៀមរាប មានករណីផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតក្នុងចេតនាបង្កឱ្យអសណ្តាប់ធ្នាប់សង្គម

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបសូមជម្រាបជូនសាធារណជនជ្រាបថា ការផ្សព្វផ្សាយព័ត៌មានខាងក្រោមនេះ ជាការបំភ្លៃការពិតក្នុងចេតនាបង្កឱ្យអសណ្តាប់ធ្នាប់សង្គម ខណៈបច្ចុប្បន្នរដ្ឋបាលខេត្ត មិនទាន់មានគោលការណ៍ណែនាំថ្មីពីថ្នាក់ជាតិ និងរាជរដ្ឋាភិបាលនៅឡើយ។ បច្ចុប្បន្នការគ្រប់គ្រងនៅតំបន់រមណីដ្ឋានអង្គរ គឺអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរាដូចការអនុវត្តកន្លងមក។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ច្បាប់ដែលនៅមាន ជាធរមាន ចៀសវាងជឿតាមការញុះញង់របស់ជនអគតិ ... Read More »

វេទិកាសារព័ត៌មានលើកទី៧៖ «កម្ពុជាឈរកាន់តែរឹងមាំលើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ»

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំវេទិកាសារព័ត៌មានលើកទី៧ ស្ដីពី «កម្ពុជាឈរកាន់តែរឹងមាំលើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» ដោយមានការចូលរួមជាវាគ្មិនពីសំណាក់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ជាកូនបន្ទាប់ពីឳពុកម្តាយថាកូនរបស់ខ្លួនបែកថ្នាំនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ

ភ្នំពេញ៖ ដោយមានការរាយការណ៍ពីឳពុកម្តាយថាកូនរបស់ខ្លួនបែកថ្នាំនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១១និង ១០នាទីថ្ងៃត្រង់ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ និងមានការចូលរួមពី៖ ១-លោកវរសេនីយ៍ទោ ផល មេសា ... Read More »

ពិធីចូលកាន់តំណែងបស់សម្តេចប៉ាប Leo XIV នៅបុរីវ៉ាទីកង់

នៅវេលាម៉ោង 3:00 រសៀល នាថ្ងៃទី ១៨ ឧសភា ពិធីចូលកាន់តំណែងជាផ្លូវការរបស់សម្តេចប៉ាប Leo XIV ត្រូវបានប្រារព្ធឡើងនៅទីលាន St. Peter’s Square (បុរីវ៉ាទីកង់) ដោយមានការចូលរួមពីតំណាងមកពីជាង ... Read More »

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ស្នើឱ្យហុងគ្រី ដំឡើងការិយាល័យតំណាងនៅភ្នំពេញ ទៅជាស្ថានទូតពេញលេញ

ភ្នំពេញ ៖  លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានប្រាប់លោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ថា កម្ពុជា មានបំណងចង់ឱ្យមានការដំឡើងការិយាល័យតំណាងរបស់ប្រទេសហុងគ្រី នៅរាជធានីភ្នំពេញ ... Read More »

កូវីដ-១៩កំរើកឡើងវិញ! មន្ទីរពេទ្យជាតិតេជោសន្តិភាពក៏រៀបចំគ្រែនិងបរិក្ខារពេទ្យត្រៀមទទួលអ្នកជំងឺ

ភ្នំពេញ ៖ មន្ទីរពេទ្យជាតិតេជោសន្តិភាព នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានរៀបចំទីកន្លែងរបស់ខ្លួនដើម្បីត្រៀមទទួលអ្នកជំងឺ ប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនាពេលខាងមុខ។ ការរៀបចំទីតាំងក៏ដូចជាសម្ភារៈ បរិក្ខារពេទ្យបម្រុងទុកនេះ គឺបន្ទាប់ពីជំងឺកូវីដ-១៩ ប្រភេទបម្លែងថ្មី ហាក់កំរើកការឆ្លងរាលដាលឡើងវិញនៅក្នុងរយៈពេលចុងក្រោយនេះ។  លោកវេជ្ជបណ្ឌិត ណូ សុភា ... Read More »

ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យបាក់ដីបណ្តាលឱ្យមនុស្សស្លាប់និងរបួស១៦នាក់ ខូចខាតទ្រព្យសម្បត្តិជាច្រើន

យោងតាមស្ថិតិរបស់នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ គិតត្រឹមថ្ងៃទី ១៩ ឧសភា ភ្លៀងធ្លាក់ខ្លាំង និងការបាក់ដីបានសម្លាប់មនុស្ស ៩ នាក់ និងរបួស ៧ នាក់ រួមនឹងការខូចខាតធ្ងន់ធ្ងរជាច្រើននៅក្នុងមូលដ្ឋាន។ ភ្លៀងធ្លាក់ខ្លាំង និងការបាក់ដីបានសម្លាប់មនុស្ស ៩ ... Read More »

អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ... Read More »

១១ថ្ងៃសមត្ថិកិច្ចបង្ក្រាប និងបញ្ជូនក្រុមក្មេងទំនើងជិត៦០នាក់ទៀតទៅពន្ធនាគារ!

ភ្នំពេញ ៖ ក្នុងរយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ កម្លាំងមានសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តបង្រ្កាប និងបញ្ជូនក្រុមក្មេងទំនើងជាង១០ករណី ដោយឃាត់ខ្លួន និងបញ្ជូនមនុស្សជិត៦០នាក់ទៅពន្ធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ ... Read More »

ឥណ្ឌូណេស៊ីប្រកាសអាសន្នខ្ពស់បំផុត ជាថ្មីពីការផ្ទុះភ្នំភ្លើង

អាជ្ញាធរឥណ្ឌូណេស៊ីបានបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុតសម្រាប់ភ្នំភ្លើង Lewotobi Laki-laki បន្ទាប់ពីការផ្ទុះចំនួនប្រាំបីក្នុងមួយថ្ងៃ បង្កើតបានជាផេះភ្នំភ្លើងដ៏ធំ។ ភ្នំភ្លើង Lewotobi Laki-laki ស្ថិតនៅក្នុងខេត្ត Nusa Tenggara ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងចំនួនប្រាំបីដងកាលពីថ្ងៃទី 18 ខែឧសភា ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៃរបបប្រល័យពូជសាសន៍ និងអំពាវនាវឱ្យរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស

ភ្នំពេញ ៖ ទោះបីជាពេលបច្ចុប្បន្ននេះ រឿងរ៉ាវសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម បានកន្លង ផុតទៅ ហើយប្រជាជនកម្ពុជាបាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាពនយោបាយ និងពោរពេញដោយការអភិវឌ្ឍលើគ្រប់វិស័យក៏ដោយក្តី ប៉ុន្តែយើងទាំងអស់គ្នាមិនត្រូវបណ្តែតបណ្តោយ ឬបំភ្លេចអតីតកាលដ៏ជូរចត់នេះឡើយ។ នេះគឺជាខ្លឹមសារនៅក្នុងសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបលើកទី៨ ... Read More »

លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់សម្រាប់ការងារចងក្រងផែនការអភិវឌ្ឍន៍ជាតិប្រាំឆ្នាំទី១៥

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលថ្មីៗកន្លងទៅនេះ លោកXi ... Read More »

លួចទាំងទូរស័ព្ទនិងម៉ូតូមកពីប៉ោយប៉ែត,ពេលសមត្ថកិច្ចកំពុងសួរនាំស្រាប់តែម្ចាស់ទូរស័ព្ទហៅចូល ក៏បែកការណ៍សមត្ថកិច្ចឃាត់ខ្លួនតែម្ដង

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​កា​រិ​យ​យា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី ១៨ ឧសភា នៅ​ចំណុច​ភូមិ​តា​ប៉ុន ឃុំ​តា​ប៉ុន ស្រុក​សង្កែ ពេល​ដែល​ជន​នេះ​អំពាវនាវ​លក់​ម៉ូតូ១គ្រឿង ដែល​លួចបានមក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ។ លោក ... Read More »