ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសជនជាតិព្នងម្នាក់យកសាំងចាក់ដុតប្រពន្ធ ព្រោះខឹងប្រពន្ធបបួលទៅស្រោចទឹកដាក់ខ្សែចង្កេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តក្រចេះ ៖ បុរសជាជនជាតិព្នងម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំថ្មី ចុះស្រាវជ្រាវនិងចាប់ឃាត់ខ្លួនបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្តក្រោយពីធ្វើសក្ម្មភាពលួចយកសាំងមកចាក់ស្រោចលើប្រពន្ធទាំងរស់ហើយដុតនៅលើផ្ទះរបស់ខ្លួនបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ការឃាត់ខ្លួននេះសមត្ថកិច្ចបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រោយលួចចាក់សាំងដុតប្រពន្ធទាំងរស់នៅលើផ្ទះរបស់ខ្លួនទាំងកណ្តាលអធ្រាត្រយប់ថ្ងៃទី១២ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ស្ថិតនៅចំណុចស្រះភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ... Read More »

សមាជិកថ្មីរបស់ណាតូបានចាប់ផ្តើមរឹបអូសរថយន្តដែលមានស្លាកលេខរុស្ស៊ី

គយហ្វាំងឡង់បានប្រកាសថា រថយន្តដែលមានស្លាកលេខរុស្ស៊ី ត្រូវតែចាកចេញពីប្រទេសហ្វាំងឡង់មិនឱ្យលើសពីថ្ងៃទី ១៥ ខែមីនា បើមិនដូច្នេះទេពួកគេនឹងត្រូវរឹបអូស។ យោងតាមទីភ្នាក់ងារសារព័ត៌មាន RT គយប្រទេសហ្វាំងឡង់បានពន្យល់ថា វិធានការនេះត្រូវបានធ្វើឡើងស្របតាមការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប (EU) ប្រឆាំងនឹងប្រទេសរុស្ស៊ី ក៏ដូចជាគោលនយោបាយដែលបានប្រកាសដោយក្រសួងការបរទេសហ្វាំងឡង់ក្នុងខែកញ្ញា ឆ្នាំ 2023។ ... Read More »

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់គោរមងារ : ឧកញ៉ា , ពីឧកញ៉ា ឡេង ចាន់ណា

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់គោរមងារ : ឧកញ៉ា , ពីឧកញ៉ា ឡេង ... Read More »

ឧត្តមសេនីយ៍ឯក ឯក សំអូន ៖ ត្រូវបន្តអនុវត្តម៉ឹងម៉ាត់ ៥ខ្លឹមសារប្រឡងប្រណាំងរបស់ កងទ័ពជើងគោក ជាសកម្មភាពជាក់ស្ដែងក្នុងការកសាង និងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ

ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៣ និងទិសដៅបន្តឆ្នាំ២០២៤ របស់កងការពារព្រំដែនលេខ៥០២ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២។  ... Read More »

រយៈពេល២ខែដើមឆ្នាំ២០២៤នេះ! ភ្ញៀវទេសចរជាង​ ៣ម៉ឺននាក់ទៅកម្សាន្តនៅរមណីយដ្ឋានឆ្នេរមាសឆ្នេរប្រាក់

ខេត្ត​ព្រះសីហនុ៖ រមណីយដ្ឋានឆ្នេរមាសឆ្នេរប្រាក់ នៅក្នុងខេត្តព្រះសីហនុ ទទួលបានកំណើនភ្ញៀវទេសចរគួរឱ្យកត់សម្គាល់ក្នុងរយៈពេល២ខែឆ្នាំ២០២៤ ពោលគឺខែមករានិងខែកុម្ភៈកន្លងទៅថ្មីៗនេះ រមណីយដ្ឋាននេះទទួលបានភ្ញៀវទេសចរចំនួន៣៥០០០នាក់ ហើយភាគច្រើនគឺភ្ញៀវមកពីទីក្រុងភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោក Fu Hang នាយករងចាត់ការទូទៅនៅរមណីយដ្ឋានឆ្នេរមាសឆ្នេរប្រាក់។ លោកនាយករងរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះគឺកំពុងស្ថិតក្នុងរដូវប្រាំង ដែលមានភ្ញៀវទេសចរច្រើនគួរសម ... Read More »

តើអ្នកប្រើប្រាស់អាចការពារខ្លួនពីការបំភាន់ ឬឆបោកនានាដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) យ៉ាងដូចម្តេច?

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃ​ទី១៤ ខែមីនា​ ឆ្នាំ​២០២៤នេះថា​៖​ តើអ្នកប្រើប្រាស់អាចការពារខ្លួនពីការបំភាន់ ឬឆបោកនានាដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) យ៉ាងដូចម្តេច? ប្រភពដដែលបន្តថា​ ចំណុចសំខាន់ៗមួយចំនួនដែល ... Read More »

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងក្រសួងកិច្ចការនារីរួមគ្នាបណ្តុះបណ្ដាលគ្រូបង្គោលលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយដើម្បីទប់ស្កាត់ការប្រើប្រាស់និងចែកចាយគ្រឿងញៀន

ខេត្តក្រចេះ៖ ក្រសួងកិច្ចការនារី និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នៅថ្ងៃទី១២​ ដល់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ២០២៤ បានរៀបចំវគ្គបណ្តុះបណ្ដាលគ្រូបង្គោល (ថ្នាក់តំបន់) ស្ដីពីលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀនដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ឡុង សុផល្លី រដ្ឋលេខាធិការ ... Read More »

ពលរដ្ឋប្រទះឃេីញបុរសម្នាក់ចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ភ្នំពេញ៖​ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញចងកសម្លាប់ខ្លួននៅដេីមក្រសាំងដោយមិនដឹងពីមូលហេតុ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦​ ព្រឹក​ ថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២៤​  នៅភូមិរំដួលត្បូង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ  ។ ជនរងគ្រោះមានឈ្មោះ ម៉ន គឹមថន ... Read More »

លោក ហ៊ុន ម៉ានី សូមគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ។ រយៈពេល ១ថ្ងៃ ... Read More »

អូស្ត្រាលីទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កំពុងរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី ក្នុងបរិបទដែលទំនាក់ទំនងរវាងទីក្រុងប៉េកាំងនឹងទីក្រុងកង់បេរ៉ាកំពុងល្អប្រសើរ បន្ទាប់ពីភាពតានតឹងជាច្រើនឆ្នាំ។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី១៤ ខែមីនាថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ... Read More »

គ្រូបង្វឹកក្លិប Lazio លាលែងពីតំណែងបន្ទាប់ពីដឹកនាំបរាជ័យជាលើកទី៥ក្នុង៦ប្រកួត

អ្នកចាត់ការក្លិប Lazio លោក Maurizio Sarri បានលាលែងពីតំណែងហើយ បន្ទាប់ពីបរាជ័យជាលើកទី៥ ក្នុងចំណោមការប្រកួតចំនួន៦គ្រប់ការប្រកួតទាំងអស់។ ការបរាជ័យក្នុងផ្ទះខ្លួនឯង ២–១ កាលពីថ្ងៃចន្ទដោយក្រុម Udinese បានធ្វើឱ្យក្រុម Lazio ឈរនៅលេខរៀងទី៩ ក្នុងក្របខ័ណ្ឌ ... Read More »

Update ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យ១២នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា និងប្រឆាំងនិងមន្ត្រីរាជការសាធារណៈ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យ១២នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា និងប្រឆាំងនិងមន្ត្រីរាជការសាធារណៈ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។  ... Read More »

សូមប្រយ័ត្ន! និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន.អ.ប.) បានឱ្យដឹងថា ក្រុមហ៊ុន/គម្រោងអភិវឌ្ឍដីឡូតិ៍ចំនួន ៨ ដូចមានឈ្មោះក្នុងតារាង បានធ្វើអាជីវកម្មអភិវឌ្ឍដីឡូតិ៍ ដោយគ្មានអាជ្ញាបណ្ណ

ភ្នំពេញ ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា , និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន/គម្រោងអភិវឌ្ឍដីឡូត៍ចំនួន ០៨ ដូចមានឈ្មោះក្នុងតារាងខាងក្រោម បានធ្វើអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយ គ្មានអាជ្ញាបណ្ណពី ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនបាន និង កំពុង ដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ តាមរយៈការបន្តថែរក្សាសមិទ្ធផលយុវជនជំនាន់មុនបន្សល់ទុក កសាងសមិទ្ធផលវិជ្ជមានបន្ថែម ព្រមទាំងរៀបចំមូលដ្ឋានរឹងមាំសម្រាប់ជំនាន់ក្រោយទៀត

ភ្នំពេញ​៖​ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជាឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ សមាជិក ... Read More »

លោក គីម ជុងអ៊ុន បានបើករថក្រោះថ្មីមួយ អំឡុងពេលសមយុទ្ធរបស់កូរ៉េខាងជើង

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១៤ មីនា) ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដឹកនាំការធ្វើបាតុកម្មយោធាមួយពាក់ព័ន្ធនឹងរថក្រោះប្រយុទ្ធថ្មី។ លោក គីម បានសម្តែង “ការពេញចិត្តជាខ្លាំង” ដែលរថក្រោះប្រយុទ្ធដ៏សំខាន់ថ្មី ... Read More »

ស្នងការដ្ឋាននគរបាលខេត្ត ចុះត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូគោក លើការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង សារធាតុញៀន និងការប្រើប្រាស់អាវុធខុសច្បាប់

ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក របស់ស្នងការដ្ឋាននគរបាលខេត្ត​ សហការជាមួយកម្លាំងអធិការដ្ឋានស្រុកក្រគរនិងកម្លាំងគ្រឿងញៀនខេត្ត កាលពីយប់មិញនេះ​ បានចេញសហប្រតិបត្តិការ ចុះត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក លើអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង សារធាតុញៀន និងការប្រើប្រាស់អាវុធខុសច្បាប់ ... Read More »

តុលាការផ្តន្ទាទោសជនបរទេសប្រុសស្រី២នាក់ដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត និងពិន័យម្នាក់ៗ៦០លានរៀល ករណី រក្សាទុក ដឹកជញ្ជូនគ្រឿងញៀនជាង១គីឡូ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៤ លោកស្រី សាយ ស្រីលក្ខណ៍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនបរទេស២នាក់១.ឈ្មោះ KNIGTHS JOEL ISIAH ភេទប្រុស អាយុ៤១ឆ្នាំជនជាតិទ្រីនីដាត និងតូបាហ្គោ ២.ឈ្មោះ ... Read More »

ឃាត់ខ្លួន​មុខសញ្ញាគ្រឿងញៀនប្រុសស្រីចំនួន​ ០៦​នាក់​ រួមនឹងវត្ថុតាង​គ្រឿងញៀននិងកាន់កាប់អាវុធដោយខុសច្បាប់ទៀត!

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី១៤​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចនគរបាលជំនាញក្រុង​បាត់ដំបង​ បានចុះប្រតិបត្តិការស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឆ្មក់បង្រ្កាប​ និងឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន ០៦នាក់​ នៅក្រុងបាត់ដំបង ក្នុងករណីគ្រឿងញៀន​ និងកាន់កាប់អាវុធដោយខុសច្បាប់។  ក្នុងប្រតិបត្តិការនោះ​ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មូលធនមនុស្សមានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មដ៏មានតម្លៃនិងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិ

ខេត្តកណ្តាល ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ... Read More »

ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមីនា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៣ ... Read More »

គ្រូបង្វឹក Porto ចោទលោក Mikel Arteta ថាប្រមាថគ្រួសារ បន្ទាប់ពីការប្រកួត Champions League

គ្រូបង្វឹកក្រុម Porto លោក Sergio Conceicao បាននិយាយថា អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បានប្រមាថគ្រួសាររបស់គាត់ដែលក្រុមគាត់ចាញ់ក្រុមកាំភ្លើងធំក្នុងការប្រកួត Champions League វគ្គ ... Read More »

តារាកំប្លែង និងអាយ៉ៃជើងចាស់ លោកយាយ ណយ សំណាង មានក្តីរំភើបរីករាយ ក្តុកក្តួលរំជួលចិត្តឥតឧបមារ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ តារាកំប្លែង និងអាយ៉ៃជើងចាស់ លោកយាយ ណយ សំណាង ដែលមហាជនធ្លាប់ស្គាល់ និងផ្ទុះសំណើចតាមរយៈការសម្តែងសិល្បៈនាពេលអតីតកាលមានក្តីរំភើបរីករាយ ក្តុកក្តួលរំជួលចិត្តឥតឧបមារ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ... Read More »

ក្រសួងការបរទេស បញ្ជាក់ «លទ្ធផលនៃជំនួបទ្វេភាគីជាមួយស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ»

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបទ្វេភាគី និងរៀបចំជំនួបអាហារ ការងារថ្ងៃត្រង់ជាមួយ ... Read More »

នគរបាលបញ្ជូនក្រុមក្មេងទំនើង១២នាក់ដែលតែងបង្កការអុកឡុកក្នុងរាជធានីភ្នំពេញទៅតុលាការ

ភ្នំពេញ ៖ នគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជូនខ្លួនក្រុមក្មេងទំនើងចំនួន១២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយសមត្ថកិច្ចបង្ក្រាបបាន បន្ទាប់ក្រុមទាំងនេះ តែងឧស្សាហ៍ធ្វើសកម្មភាពអុកឡុក ដោយការដើរកាប់ចាក់យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។  ការបញ្ជូនខ្លួនជនទាំង១២នាក់នេះទៅតុលាការ ធ្វើឡើង បន្ទាប់ពីនគរបាល បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខពួកគេ ... Read More »

Dortmund ឡើងវគ្គ៨ក្រុម Champions League ក្រោយខកខាន៣ឆ្នាំ

ខ្សែបម្រើ Jadon Sancho និង Marco Reus ជាអ្នកជួយឲ្យក្រុមឈ្នះនៅជើងទី២ ខណៈដែល Borussia Dortmund ទទួលបានជ័យជំនះ ២-០ លើក្រុម PSV Eindhoven ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គោលដៅអាទិភាពខ្ពស់ជាងគេ គឺការលើកកម្ពស់សុខភាព និងសុខុមាលរបស់ប្រជាជន

ខេត្តកណ្តាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់បញ្ចកោណទី១ គឺជាការអភិវឌ្ឍមូលធនមនុស្ស ... Read More »

តោះស្វែងយល់ អំពី ការវះកាត់ដាំបង្គោលធ្មេញក្នុងឆ្អឹងកំរិតខ្ពស់

ភ្នំពេញ ៖ ការវះកាត់ដាំបង្គោលធ្មេញក្នុងឆ្អឹងកំរិតខ្ពស់ សំដៅទៅលើវិធីសាស្រ្តការព្យាបាល វះកាត់អាចធ្វើទៅបាន ដោយប្រើសំភារៈ ឧបករណ៍វះកាត់ នឹងបច្ចេកទេសកំរិតខ្ពស់ ដើម្បីដោះស្រាយបាននូវករណីស្មុគស្មាញសម្រាប់អ្នកជំងឺ ដូចជា ការមិនមានកំរាស់ឆ្អឹងគ្រប់គ្រាន់ក្នុងការដាំបង្គោលធ្មេញក្នុងឆ្អឹង ការមិនមានជាលិការទន់គ្រប់គ្រាន់ កត្តាប្រឈមផ្សេងៗ ។  សេវាការវះកាត់ដាំបង្គោលធ្មេញក្នុងឆ្អឹងកំរិតខ្ពស់៖  ... Read More »

ផ្ដន្ទាទោសបុរសជនជាតិចិនម្នាក់ដាក់ពន្ធនាគារ៣០ឆ្នាំពីបទជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ លោក ហុក ពៅ ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសបុរសជនជាតិចិនម្នាក់ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ និងពិន័យប្រាក់៨០លានរៀល ក្រោមការចោទប្រកាន់ពីបទ «រក្សាទុក ដឹកជញ្ជូននិងជួញដូរគ្រឿងញៀន ... Read More »

Update៖ ខាងមន្ទីរធនធានទឹកខេត្តថាក្រុមហ៊ុនចិនធ្វើរបងរំលោភដីចំណីនិងចូលក្នុងអូរ ចំណែកអាជ្ញាធរថាមិនរំលោភទេ

ខេត្តកំពង់ស្ពឺ ៖ យោងតាមរបាយការណ៍របស់មន្ត្រីមូលដ្ឋានកាល ពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដែលមានមន្ត្រីសរុប៨រូប ចូលរួមពិនិត្យដល់ទីតាំងក្រុមហ៊ុនចិនបានធ្វើរបងរំលោភលើដីចំណីអូរនៅក្នុងទីតាំងខាងលើនោះ។ ស្រាប់តែពួកគាត់ថា របងក្រុមហ៊ុនចិនខាងលើនេះមិនបានរំលោភលើដីចំណីអូរនោះទេព្រមទាំងថាអ្នកព័ត៌មានផ្សាយមិនត្រឹមត្រូវទៅវិញ។ បើតាមប្រសាសន៍លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺលោកមិនឯកភាពតាមមន្ត្រីអាជ្ញាធរនោះទេតាមពិតក្រុមហ៊ុនចិនបានធ្វើរបងរំលោភលើដីចំណីអូរពិប្រាកដមែន ។ដោយអន្លើៗរាប់រយម៉ែត្រស្របតាមអូរ ខាងលើ ព្រមទាំងក្រុមហ៊ុនចិននេះសាងសង់របងមានកម្ពស់ជាង៨ម៉ែត្រពីដី ណាមួយទៀតក្រុមហ៊ុនមួយនេះបានកាប់បំផ្លាញដើមឈើលើមាត់អូរព្រមទាំងទម្លាក់ចូលក្នុងអូរថែមទៀតផង។ ... Read More »

មេទ័ពអ៊ុយក្រែន បានសារភាពថា សង្គ្រាមពិតជាលំបាកសម្រាប់កម្លាំងទាហាន

សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មេបញ្ជាការកងទ័ពអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធនេះថា ស្ថានភាពនៅលើសមរភូមិគឺ «លំបាក» ហើយថា កងកម្លាំងរុស្ស៊ីអាចនឹងត្រៀមខ្លួនរួចជាស្រេច ក្នុងការវាយលុកចូលជ្រៅទៅក្នុងខ្សែបន្ទាត់អ៊ុយក្រែននៅក្នុងតំបន់ Donetsk ភាគខាងកើត។ កងកម្លាំងរបស់ទីក្រុងគៀវ ... Read More »