ព័ត៌មានទាន់ហេតុការណ៍៖
'

លុយញើសឈាមស្ត្រីម្នាក់បាញ់លុយច្រឡំអស់២ពាន់ដុល្លា ទៅឲ្យអ្នកនៅខេត្តព្រះវិហារ អស់រយ:ពេលជិត ០៥ ខែ ស្រាប់តែជួបអ្នកទទួលលុយនៅស្រុកល្វាឯមដោយចៃដន្យ

ខេត្តកណ្តាល៖ ស្ត្រីម្នាក់បានបាញ់លុយច្រឡំអស់ ២.០០០ដុល្លា ទៅគណនីផ្សេងខុសគោលដៅ ដោយកើតហេតុតាំងពីវេលាម៉ោង០២និង១៩នាទី ថ្ងៃទី ០៩ ខែកុម្ភ: ឆ្នាំ២០២៦ នៅចំណុចភូមិជ្រោយជ្រៃ ឃុំសំបួរ ស្រុក ល្វាឯម ខេត្តកណ្តាល ស្រាប់តែចៃដន្យ ... Read More »

ស្រ្តីទី១ នៃកម្ពុជា៖ គិតត្រឹមថ្ងៃទី៣០មិថុនា មូលនិធិគន្ធបុប្ផាទទួលបានថវិកាបរិច្ចាគប្រមាណ ៦ ៣៨២ ០០០ ដុល្លារពីសប្បុរសជនជាង ៣៥ ម៉ឺននាក់ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦

ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការ, មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ ៦ ៣៨២ ០០០ ដុល្លារអាម៉េរិក ... Read More »

ក្នុងឆមាសទី១! កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជិត៣០%

ខេត្តសៀមរាប៖ បើយោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ បានបង្ហាញថា កម្ពុជាទទួលបានចំណូលប្រមាណជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរ ក្នុងរយៈពេល៦ខែ ពោលចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានភ្ញៀវទេសចរ ប្រមាណ៣៨៧ ៧៧២នាក់។ ... Read More »

មនុស្ស ៣នាក់ស្លាប់ អំឡុងការអបអរជ័យជម្នះរបស់ម៉ិកស៊ិកក្នុងព្រឹត្តិការណ៍ World Cup

មនុស្ស ៣នាក់បានស្លាប់ដោយសារខ្វះខ្យល់ដកដង្ហើម ខណៈអ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុង ម៉ិកស៊ិកូស៊ីធី ដើម្បីអបអរជ័យជម្នះរបស់ក្រុមជម្រើសជាតិម៉ិកស៊ិកក្នុងការប្រកួត FIFA World Cup 2026។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលរដ្ឋធានី កាលពីព្រឹកថ្ងៃពុធ។ ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅក្បែរវិមាន Angel of Independence ... Read More »

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ តាមរយៈយន្តការដែលមានស្រាប់ និងយន្តការថ្មីៗ តាមបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប និងបណ្តាញអេកូទេសចរណ៍តំបន់ទន្លេមេគង្គ

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានបញ្ជាក់ថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ មិនអាចសម្រេចបានដោយក្រសួងទេសចរណ៍តែម្នាក់ឯងនោះទេ ប៉ុន្តែត្រូវការកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល អង្គការដៃគូ វិស័យឯកជន ... Read More »

បុគ្គល ឃឿន សុឡា ហៅក្រៅ K01 ត្រូវ តុលាការចាត់វិធានការតាមច្បាប់ហើយ ពាក់ព័ន្ធករណីហិង្សាលើយុវជនម្នាក់

ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឃឿន សុឡា ហៅក្រៅ ... Read More »

ដំណឹងល្អ! ចាប់ពីថ្ងៃទី១ កក្កដានេះតទៅ ពលរដ្ឋចំណាកស្រុក ដែលចង់ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី មិនចាំបាច់ត្រឡប់ទៅធ្វើនៅស្រុកកំណើតវិញនោះទេ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯកបណ្ឌិត តូប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះតទៅ ប្រជាពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកពីខេត្តមួយទៅខេត្តមួយ ហើយមានបំណងស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចធ្វើនៅទីកន្លែងដែលខ្លួនកំពុងរស់នៅ ឬប្រកបការងារបាន ... Read More »

ក្រសួងព័ត៌មាន ណែនាំឱ្យ«ចុះបញ្ជីប្រកបអាជីវកម្មព័ត៌មាន» ខណៈម្ចាស់អង្គភាពមួយចំនួនបាននិងកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងការប្រកួតប្រជែងមិនស្មោះត្រង់

ភ្នំពេញ៖ ក្រសួងព័ត៌មានកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រកាសណែនាំឱ្យម្ចាស់អង្គភាពមកចុះបញ្ជីប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ ដោយកន្លងមកក្រសួងបានសង្កេតឃើញអង្គភាពមួយចំនួនបាននិងកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងការប្រកួតប្រជែងមិនស្មោះត្រង់។ ក្រសួងណែនាំដល់ម្ចាស់អង្គភាពអាជីវកម្ម និងអ្នកពាក់ព័ន្ធ មកបំពេញសំណុំបែបបទស្នើសុំធ្វើអាជីវកម្មនៅច្រកចេញ-ចូលតែមួយរបស់ក្រសួងព័ត៌មាន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី0១ ... Read More »

ក្រៅពីបារាំង អេស្ប៉ាញ ក៏មានមនុសជាង ១០០០នាក់បាត់បង់ជីវិត ក្នុងខែមិថុនា ពាក់ព័ន្ធអាកាសធាតុក្តៅខ្លាំង 

សារព័ត៌មាន AFP នាថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ បានផ្សាយថា វិទ្យាស្ថានសុខភាពសាធារណៈ Carlos III នៃប្រទេសអេស្ប៉ាញ បានឱ្យដឹងថា មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ... Read More »

ប្រទេសបារាំងកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៧

នៅថ្ងៃទី ៣០ ខែមិថុនា រដ្ឋាភិបាលបារាំងបានកំណត់កាលបរិច្ឆេទជាផ្លូវការសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅនិទាឃរដូវក្រោយ ដោយបើកផ្លូវសម្រាប់ការផ្ទេរអំណាចជាប្រវត្តិសាស្ត្រ ខណៈដែលប្រធានាធិបតី Emmanuel Macron បញ្ចប់អាណត្តិចុងក្រោយរបស់គាត់។ ប្រទេសបារាំងបានកំណត់ពេលវេលាជាផ្លូវការសម្រាប់ការបោះឆ្នោតប្រធានាធិបតីជុំទីមួយនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៧ ដោយជុំផ្តាច់ព្រ័ត្រត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី ... Read More »

កំពុងក្តៅស្លឹកត្រចៀកខ្លាំងណាស់! នាយករដ្ឋមន្ត្រីថៃ អានុទីន ជុំវិញករណីនារីជនជាតិថៃម្នាក់ រត់ពន្ធគ្រឿងញៀន ចូលអូស្រ្តាលី ធ្វើឱ្យកេរ្តិ៍ឈ្មោះថៃ ស្អុយរលួយពេញពិភពលោក

ថៃ៖ ថ្លែងចេញពីប្រទេសបារាំង នៅថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ លោក អានុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ កំពុងក្តៅស្លឹកត្រចៀកខ្លាំងណាស់ ចំពោះករណីនារីដែលជាជនជាតិថៃម្នាក់ ជាអ្នកបម្រើការលើជើងហោះហើរ TG465 នៃក្រុមហ៊ុនអាកាសចរណ៍ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៦នាក់ក្រោយគាស់ផ្ទះប្រជាពលរដ្ឋ លួចទ្រព្យសម្បត្តិបានហើយគេចខ្លួនបាន៤ថ្ងៃជាប់ខ្នោះដៃសមត្ថកិច្ច

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក វិរៈសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិសែនជ័យ ដឹកនាំបញ្ជាផ្ទាល់ ដោយលោកវិរះ សេនីយ៍ទោ ភួង បូណា អធិការរងទទួលផែនព្រហ្មទណ្ឌ លោក អនុសេនីយ៍ឯក ... Read More »

ព្រះរាជសារព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន

ភ្នំពេញ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋសភាកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ នៅក្នុងសម័យប្រជុំរដ្ឋសភា នាពេលនេះ មានរបៀបវារៈចំនួនពីររួមមាន៖ ... Read More »

ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

ខេត្តកំពត៖ អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បាឱ្យដឹងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦នេះថា ជនជាតិវៀតណាមប្រុសស្រីចំនួន ១០នាក់ ត្រូវបានបណ្ដេញចេញ ពីព្រះរាជាណាចក្រកម្ពុជា ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ប្រភពដដែលបន្តថា ជាក់ស្ដែងនៅថ្ងៃទី២៥ ... Read More »

ពលករខ្មែរ ៥១នាក់ទៀត ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកស្រុកកំណើតវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ ពលករខ្មែរចំនួន ៥១នាក់ ត្រូវបានអាជ្ញាធរថៃ នៅថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៦ បានបញ្ជូនឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពិធីទទួលពលករខ្មែរ ឃើញវត្តមានឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ... Read More »

គ្រូបង្វឹកអាមេរិក៖ មានការភ្ញាក់ផ្អើលជាច្រើននៅក្នុងការប្រកួតឆ្នាំនេះ គ្មានក្រុមណាអាចធានាជ័យជម្នះបានឡើយ

លោក Mauricio Pochettino គ្រូបង្វឹកក្រុមជម្រើសជាតិ សហរដ្ឋអាមេរិក បានច្រានចោលការលើកឡើងថា ក្រុមរបស់លោកគឺជាក្រុមដែលនឹងឈ្នះក្នុងការប្រកួតវគ្គ 32 ក្រុមចុងក្រោយ នៃពានរង្វាន់ FIFA World Cup 2026 ទល់នឹង ... Read More »

ឧបករណ៍ល្មើសច្បាប់មួយចំនួន ត្រូវបានបំផ្លាញចោល ខណៈពេលដែល ជំនាញជលផលកំពង់ចាម បង្ក្រាបបទល្មើស ១ករណី នៅក្នុងភូមិសាស្ត្រ ស្រុកកោះសូទិន

ខេត្តកំពង់ចាម៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងផ្នែករដ្ឋបាលជលផលកំពង់សៀម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ១ករណី នៅចំណុចតាមដងទន្លេមេគង្គក្រោមកំពង់ចម្លង មហាខ្ញូង ស្រុកកោះសូទិន ... Read More »

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-អាមេរិក បញ្ជាក់ការប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងនាយឧត្តមសេនីយ៍ RONALD P. CLARK មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក នៅថ្ងៃពុធ ទី១ ... Read More »

កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូង

សហរដ្ឋអាមេរិក៖ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយ លោក Cristopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ... Read More »

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺនរ័បុកប៉ះជាមួយម៉ូតូតាមផ្លូវជាតិលេខ៤បណ្តាលឱ្យបុរសម្នាក់ស្លាប់ ស្ត្រីម្នាក់របួសធ្ងន់

ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់ ស្ត្រីម្នាក់ទៀតរបួសធ្ងន់( ជាកម្មករ-កម្មការីនី) ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺនរ័បុកប៉ះជាមួយម៉ូតូជនរងគ្រោះ តាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៧-១៤៨ ស្ថិតក្នុងភូមិគីរីវន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ម៉ោងជិត៧ព្រឹកថ្ងៃទី០១ ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បង្ហាញការប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងថែមទៀត

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីស្ថានការណ៍វិវត្តន៍ថ្មីៗពីរាជរដ្ឋាភិបាលដែលមានដូចតទៅ៖ ទី១៖ ... Read More »

នគរបាលស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យ០៩នាក់ពីបទរក្សាទុកគ្រឿងញៀន

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបើកកិច្ច ប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១២ និង០០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី០៩ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ... Read More »

ជនជាតិវៀតណាម ១៧៣នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ ពី ព្រះរាជាណាចក្រកម្ពុជា

ខេត្តស្វាយរៀង៖ ដោយអនុវត្តតាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់លោកអភិ សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និង ថ្នាក់ ដឹកនាំ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ ... Read More »

ពលរដ្ឋអាមេរិកជាង ១៦០ លាននាក់ប្រឈមមុខនឹងហានិភ័យនៃរលកកំដៅខ្លាំង

ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា ជនជាតិអាមេរិករាប់រយលាននាក់គួរតែត្រៀមខ្លួនសម្រាប់អាកាសធាតុក្តៅខុសពីធម្មតាក្នុងអំឡុងពេលចុងសប្តាហ៍ទិវាឯករាជ្យនៅថ្ងៃទី ៤ ខែកក្កដា។ សារព័ត៌មាន NBC បានរាយការណ៍នៅថ្ងៃទី ៣០ ខែមិថុនាថា មនុស្សប្រហែល ១៦២ លាននាក់នៅទូទាំងរដ្ឋចំនួន ៣៥ នឹងប្រឈមមុខនឹងអាកាសធាតុក្តៅខុសពីធម្មតានៅសប្តាហ៍នេះ ដោយសីតុណ្ហភាពកើនឡើងដល់ ... Read More »

ប្រទេសអឺរ៉ុបដំបូងដែលទិញ មីស៊ីលការពារដែនអាកាសទំនើបបំផុតរបស់ចិន

ស៊ែប៊ីសម្រេចចិត្តទិញមីស៊ីល HQ-9 ដែលក្លាយជាប្រទេសអឺរ៉ុបដំបូងគេដែលមានប្រព័ន្ធការពារដែនអាកាសទំនើបបំផុតរបស់ចិនដែលផ្តោតលើការនាំចេញ។ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានប្រកាសនៅថ្ងៃទី 28 ខែមិថុនា អំពីការសម្រេចចិត្តបញ្ជាទិញមីស៊ីលការពារដែនអាកាស HQ-9 ពីប្រទេសចិន ដែលជាចំណុចរបត់មួយក្នុងការធ្វើទំនើបកម្មយោធារបស់ខ្លួន។ ទស្សនាវដ្តីនយោបាយ ... Read More »

សហរដ្ឋអាមេរិកកំពុងអភិវឌ្ឍក្បាលគ្រាប់នុយក្លេអ៊ែរថ្មីបន្ទាប់ពីជិតបួនទសវត្សរ៍

សហរដ្ឋអាមេរិកបានចាប់ផ្តើមអភិវឌ្ឍក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទថ្មីមួយ ដែលត្រូវបានចាត់ទុកថាជាកម្មវិធីដំបូង ក្នុងរយៈពេលជិត 40 ឆ្នាំ ដែលជាផ្នែកមួយនៃកិច្ចសហការរវាងកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិ (NNSA)។ ក្បាលគ្រាប់ W93/Mk7 ត្រូវបានរចនាឡើងដើម្បីជំនួសសមាសធាតុហួសសម័យនៅក្នុងឃ្លាំងអាវុធដែលមានស្រាប់ និងរួមបញ្ចូលជាមួយមីស៊ីលបាញ់ចេញពីនាវាមុជទឹកនាពេលអនាគត។ កម្មវិធីនេះគឺជាផ្នែកមួយនៃផែនការរបស់សហរដ្ឋអាមេរិកក្នុងការធ្វើទំនើបកម្មកម្លាំងទប់ស្កាត់នុយក្លេអ៊ែរដែលមានមូលដ្ឋានលើសមុទ្ររបស់ខ្លួន ដែលស្របពេលជាមួយនឹងការផ្លាស់ប្តូរពីនាវាមុជទឹកថ្នាក់ Ohio ... Read More »

ក្រសួងសេដ្ឋកិច្ច ណែនាំពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ,ភេសជ្ជៈមានជាតិស្ករ និងបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ ត្រឹមថ្ងៃទី៣០ ខែកញ្ញាឆ្នាំនេះ ជាកំហិត

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញណែនាំថ្មីមួយ ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដោយបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។ យោងតាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានខ្លឹមសារថា សូមណែនាំដល់លោក-លោកស្រីនាយក ... Read More »

ព្រះមហាក្សត្រ អំពាវនាវដល់ជនរួមជាតិបន្តរួបរួមគ្នាគាំទ្ររដ្ឋាភិបាលក្នុងការការពារអធិបតេយ្យ និងទឹកដី

ភ្នំពេញ÷ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ​ដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស​ឱ្យបន្ត​រួបរួមគ្នាជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិស្មោះស្ម័គ្រ ជឿជាក់ និងគាំទ្រ​ពេញ​ទំហឹង ចំពោះរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យ បូរណភាព ទឹកដីដោះស្រាយបញ្ហាព្រំ​ដែន​ដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងកសាងមាតុភូមិកម្ពុជា​ឱ្យកាន់តែ​រីកចម្រើន ជឿនលឿន ថែមទៀតដោយត្រូវបន្តធ្វើកំណែទម្រង់ ... Read More »

កម្ពុជាថ្កោលទោសថៃនាំអ្នកសារព័ត៌មានបរទេសចូលតំបន់អូរស្មាច់ទឹកដីកម្ពុជា ជាការរំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរ

កម្ពុជា:តាមរយៈអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ប្រកាសតវ៉ាយ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានម្ដងហើយម្ដងទៀតរបស់ភាគីថៃ ដែលថ្មីៗនេះបាននាំអ្នកសារព័ត៌មានបរទេស (រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ABC) ចូលមកកាន់តំបន់អូរស្មាច់ ដែលជាទឹកដីស្ថិតក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា។ ទង្វើបំពានដែលភាគីថៃនេះត្រូវបានធ្វើឡើងដោយគ្មានការជូនដំណឹង ឬទទួលបានការអនុញ្ញាតជាមុនពីអាជ្ញាធរកម្ពុជាក្នុងតំបន់នោះឡើយ។ ការថ្កោលទោស ... Read More »

កម្លាំងនគរបាលស្រុកគិរីវង់ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ១០នាក់ ដកហូតវត្ថុតាងជាច្រើន

ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកគិរីវង់ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យជាបុរសចំនួន ១០នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនធំ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមបទបញ្ជារបស់ស្នងការនគរបាលខេត្តតាកែវ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។ ប្រតិបត្តិការនេះ ... Read More »