អន្តរជាតិ៖ សហរដ្ឋអាមេរិកបានសម្តែងការមិនពេញចិត្តចំពោះយុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហេសបូឡានៅលីបង់ ខណៈដែលអ៊ីរ៉ង់បានព្រមានអំពីការឆ្លើយតបយ៉ាងខ្លាំងពីទីក្រុង Tel Aviv។ នៅថ្ងៃទី 17 ខែមិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញការរិះគន់ជាសាធារណៈដ៏កម្រមួយចំពោះយុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ដែលកំណត់គោលដៅលើក្រុមហេសបូឡា។ លោក Trump ... Read More »
ធនាគារជាតិកម្ពុជា ប្រាប់កាសែតជប៉ុន ថា៖ កម្ពុជាមិនគួរក្លាយជា «ផ្ទាំងស៊ីប» ទម្លាក់កំហុសរឿង ONLINE SCAMS ក្នុងវិបត្តិដែលជាលក្ខណៈសកល និង ឆ្លងដែននេះឡើយ
ទីក្រុងតូក្យូ៖ ថ្លែងនៅក្នុងទសម្ភាសន៍ជាមួយកាសែតជប៉ុន Nikkei Asia លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) បានបញ្ជាក់ថា កម្ពុជាសូមច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការលើកឡើងរបស់មជ្ឈដ្ឋានអន្តរជាតិ ដែលតែងតែផ្តោតការវាយប្រហារមកលើកម្ពុជា ជុំវិញបញ្ហា ONLINE ... Read More »
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតជាថ្មីម្តងទៀត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ទៅកាន់ភាគីថៃ ដោយស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត
ភ្នំពេញ៖ ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថាថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូននូវព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖ ទី១៖ ... Read More »
«កម្ពុជា Visa Free យើងមកដល់ហើយ! រួមដំណើរជាមួយគោលនយោបាយលើកលែងទិដ្ឋាការឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីសម្រស់ វប្បធម៌ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា»
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រុមហ៊ុន GZL International Travel Service Ltd. (广之旅) ដែលជាក្រុមហ៊ុនទេសចរណ៍ឈានមុខមួយរបស់ប្រទេសចិន បានរៀបចំដំណើរកម្សាន្តនាំភ្ញៀវទេសចរចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា ... Read More »
នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យពីរនាក់ករណីប្រើប្រាស់គ្រឿងញៀននិងលួចម៉ូតូមួយគ្រឿង
ភ្នំពេញ÷នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០២:៣០នាទីរំលងអាធ្រាត្រ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (លួចម៉ូតូ០១គ្រឿងម៉ាក MSX ) ឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវ២៨៣ កែងផ្លូវ៦០៨ ... Read More »
កុមារាមួយក្រុមនាំគ្នាលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់ម្នាក់
ភ្នំពេញ ៖ កុមារមួយក្រុមបាននាំគ្នាទៅលេងស្រះទឹកមួយកន្លែង តែជាអកុសលបែរជាបណ្តាលឲ្យកុមារាម្នាក់លង់ទឹកស្លាប់ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨យប់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចស្រះទឹក ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ... Read More »
ការជំរុញទេសចរណ៍សាសនា តាមរយៈការប្រើប្រាស់សក្តានុពលបេតិកភណ្ឌព្រះពុទ្ធសាសនាដ៏សម្បូរបែបរបស់កម្ពុជា និងមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយ លោក Maung ... Read More »
សមត្ថកិច្ចចុះបិទក្រុមហ៊ុន «ឃីងរ៉ូស្ទើ» នៅខេត្តត្បូងឃ្មុំ ក្រោយរកឃើញជនបរទេសស្នាក់នៅខុសច្បាប់
ខេត្តត្បូងឃ្មុំ៖ គណៈកម្មការចម្រុះខេត្តត្បូងឃ្មុំ បានសម្រេចចុះបិទជាបណ្តោះអាសន្ន ក្រុមហ៊ុន «ឃីងរ៉ូស្ទើ អេនធើធេនមិន ឯ.ក» ស្ថិតនៅស្រុកពញាក្រែក និងកាត់ផ្តាច់ប្រព័ន្ធទឹក ភ្លើង និងអ៊ីនធឺណិត បន្ទាប់ពីរកឃើញភាពមិនប្រក្រតីពាក់ព័ន្ធនឹងការស្នាក់នៅរបស់ជនបរទេសខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើងកាលពីរលៀលម្សិលមិញ តាមបទបញ្ជារបស់ឯកឧត្តម ប៉ែន ... Read More »
បាត់ម៉ូតូ៤ឆ្នាំ ប្រទះឃើញយុវជនម្នាក់កំពុងបើកតាមផ្លូវបានឃាត់នាំចូលប៉ុស្តិ៍នគរបាលភ្លាមៗ
ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ចាញ់ល្បិចបោកបញ្ឆោតរបស់ម៉ូយ បាត់អស់ម៉ូតូហុងដាឌ្រីមមួយគ្រឿង កាលពី៤ឆ្នាំមុន នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចបានដាក់ពាក្យបណ្តឹងផងដែរ ស្រាប់តែនៅ រសៀលថ្ងៃម្សិលមិញបានប្រទះឃើញម៉ូតូរបស់ខ្លួននៅតាមផ្លូវជាតិលេខ៣ ភូនិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ... Read More »
ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បញ្ជាក់ពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានផ្តល់សេចក្តីសង្ខេបព័ត៌មានអំពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី របស់សម្ដេចមហាបវរធិបតី ហ៊ុន ... Read More »
បុរសចំណាស់ម្នាក់ដេកស្លាប់ក្នុងបន្ទប់បង្ករឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ
ភ្នំពេញ÷មានការភ្ញាក់ផ្អើលមួយបានកើតឡើងខណៈបុរសម្នាក់បានដេកស្លាប់ក្នុងបន្ទប់សង្ស័យមានជំងឺប្រចាំកាយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៦ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ វ៉ន ដាវី អាយុ៦២ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ តាមការរៀបរាប់ពីសាច់ញាតិបានឲ្យដឹងទៀតថាការស្លាប់នេះគឺដោយមានជំងឺប្រចាំកាយ។ ក្រោយពីសមត្ថកិច្ចជំនាញផ្នែកកោសលវិច័្ចយចុះមកពិនិត្យលើសពបុរសខាងលើនេះរួចហើយក៏បានសន្និដ្ឋានថាសពបុរសខាងលើនេះពិតជាស្លាប់ដោយសារមានជំងឺប្រចាំកាយពិតមែន(ដេកស្លាប់) បន្ទាប់សមត្ថកិច្ចបានប្រគល់សពអោយទៅក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ÷សី ហា Read More »
ថ្ងៃនេះ ! តាមបណ្តាខេត្ត និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គរ រន្ទះគ្របដណ្តប់លើផ្ទៃដី ៥០%
ភ្នំពេញ : ថ្ងៃនេះ ! តាមបណ្តាខេត្ត និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គរ រន្ទះគ្របដណ្តប់លើផ្ទៃដី ៥០% ។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក ... Read More »
រដ្ឋមន្ត្រី ហេង សួរ អញ្ជើញជាអធិបតីប្រកាសបិទទិវាជាតិ TVET លើកទី៩ ឆ្នាំ២០២៦ ដោយផ្ដោតលើការធ្វើទំនើបកម្មជំនាញ និងគុណភាពជាចម្បង
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទជាផ្លូវការនូវ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅក្រោមប្រធានបទ ... Read More »
បុរសម្នាក់អារ.កខ្លួនឯងនៅចំណុចវាលស្រែបណ្តាលឱ្យដាច់បំពង់ខ្យល់ តែមិនបានបាត់បង់ជីវិតទេ សង្ស័យតូចចិត្តមានជម្ងឺប្រចាំកាយ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៦ វេលាម៉ោង១១និង៣០នាទីមានករណីអត្តឃាតដោយអារ.ក តែមិនបណ្ដាលឱ្យស្លាប់នោះទេ។ ជនរងគ្រោះឈ្មោះ អូន អឿង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិទូល ឃុំ ស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ... Read More »
ក្រុមក្មេងទំនើង «ប្លុកតាន់» ផ្ទុះហិង្សាកណ្តាលអង្គស្នួល! កាប់យុវជន ៦នាក់របួស សមត្ថកិច្ចចាប់បាន ៧នាក់ និងបន្តតាមប្រមាញ់បក្ខពួកនៅសល់
ខេត្តកណ្តាល៖ បញ្ហាក្មេងទំនើងនៅតែជាក្តីបារម្ភធំមួយសម្រាប់សង្គម ខណៈក្រុមក្មេងទំនើងមួយក្រុម មានរហស្សនាមថា «ប្លុកតាន់» ឬ «ក្រុមផ្ទះណេត» មានសមាជិករហូតដល់ ១៤នាក់ បានប្រើប្រាស់អាវុធដូចជាកាំបិតផ្គាក់ ដំបង និងវត្ថុរឹងផ្សេងៗ បើកការវាយប្រហារយ៉ាងកម្រោលទៅលើយុវជន ៦នាក់ បណ្តាលឲ្យរងរបួស ... Read More »
រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញចុះប្រមូលក្រុមជនអនាថាដែលរស់នៅតាមផ្លូវបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់
ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និង រដ្ឋបាលសង្កាត់ចោមចៅទី៣ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះបានសហការជាមួយមន្ទីរសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានចុះដេីរប្រមូលក្រុមជនអនាថាដែលបាននាំគ្នាដេីរដេកតាមក្រោមស្ពានអាកាស រឺដីឡូត៍ ធ្វេីឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុង។ លោក ... Read More »
ប្តីនិយាយប្រាប់ប៉ុន្មានម៉ាត់ រួចសុំប្រពន្ធជក់បារី១ដើម ស្រាប់តែប្រទះឃើញស្លាប់នៅវាលស្រែ
ខេត្តព្រះវិហារ ៖ បុរសម្នាក់បានជួបគ្រោះអកុសលដោយការជក់បារីរហូតដល់បាត់បង់ជីវិត ខណៈសុំប្រពន្ធជក់បារី១ដើមសម្រាប់ដង្ហើមចុងក្រោយ នៅវាលស្រែភ្នំកន្ធាយ ភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ។ បុរសរូបនេះឈ្មោះ ម៉ូត ប៉យ អាយុ៥៦ឆ្នាំ ជាកសិករ រស់នៅភូមិស្នាផ្អែក ... Read More »
ទុយនេស៊ីបណ្តេញគ្រូបង្វឹក ក្រោយចាញ់ស៊ុយអែត 5-1 នៅ World Cupហើយ តែងតាំង Herve Renard ជំនួសភ្លាមៗ
សហព័ន្ធកីឡាបាល់ទាត់ទុយនេស៊ី (FTF) បានប្រកាសបណ្តេញគ្រូបង្វឹក Sabri Lamouchi ចេញពីតំណែង និងតែងតាំងគ្រូបង្វឹកជនជាតិបារាំង Herve Renard ជាអ្នកស្នងតំណែង បន្ទាប់ពីក្រុមជម្រើសជាតិទុយនេស៊ីរងបរាជ័យយ៉ាងធ្ងន់ធ្ងរ 5-1 ក្រោមថ្វីជើងក្រុម ស៊ុយអែត ក្នុងការប្រកួតបើកឆាក ... Read More »
សមត្ថកិច្ចចម្រុះបានរកឃើញឃ្លាំងស្តុករបស់ក្រុមហ៊ុន បេក ឃើរស្មីត ឯ.ក មានទំនិញចម្រុះនាំចូលពីថៃ ចំនួន៩១ប្រភេទ
ភ្នំពេញ៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ... Read More »
ប្រធានាធិបតីមីយ៉ាន់ម៉ា បំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
សារព័ត៌មាន AFP បានផ្សាយថា នាថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Min Aung Hlaing បានជួបជាមួយប្រធានាធិបតីចិន លោក ស៉ី ... Read More »
រញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័របានអង្រួនប្រទេសឥណ្ឌូនេស៊ី
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) នៅទីក្រុងហ្សាកាតា ទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បានប្រកាសថា រញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័របានវាយប្រហារកោះ Sulawesi ក្នុងប្រទេសឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃទី ១៦ ខែមិថុនា។ សេចក្តីប្រកាសរបស់ GFZ ... Read More »
អ៊ីរ៉ង់និយាយថា សហរដ្ឋអាមេរិកប្តេជ្ញាផ្តល់សំណងសង្គ្រាម
អន្តរជាតិ៖ ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថា សហរដ្ឋអាមេរិកបានប្តេជ្ញាផ្តល់សំណងសង្គ្រាម និងការដោះលែងទ្រព្យសម្បត្តិដែលបង្កករបស់ទីក្រុងតេអេរ៉ង់នៅបរទេស។ លោក Esmaeil Baqaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី 15 ខែមិថុនា ដោយសំដៅទៅលើកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយសហរដ្ឋអាមេរិកថា “ការដោះលែងទ្រព្យសម្បត្តិដែលបង្កករបស់អ៊ីរ៉ង់ និងសំណងសម្រាប់ការខូចខាតគឺជាចំណុចសំខាន់ពីរ។ ភាគីសហរដ្ឋអាមេរិកប្តេជ្ញាចាត់វិធានការលើបញ្ហាទាំងពីរនេះ”។ លោក ... Read More »
ប្រធានាធិបតីអ៊ុយក្រែន ចង់ជួបពិភាក្សាផ្ទាល់ជាមួយ លោក ពូទីន នៅបារាំង ឬនៅសហរដ្ឋអាមេរិក
អន្តរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ថាលោកបានស្នើចង់ជួបលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូល ... Read More »
យន្តហោះទម្លាក់គ្រាប់បែក B-52 របស់សហរដ្ឋអាមេរិកធ្លាក់ បណ្តាលឲ្យមនុស្ស ៨ នាក់ស្លាប់
អន្តរជាតិ៖ យន្តហោះទម្លាក់គ្រាប់បែក B-52 របស់សហរដ្ឋអាមេរិកមួយគ្រឿងបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងពីមូលដ្ឋានទ័ពអាកាស Edwards ក្នុងរដ្ឋ California។ មន្ត្រីអាមេរិកនិយាយថា មនុស្ស ៨ នាក់នៅលើយន្តហោះទំនងជាមិនរស់រានមានជីវិតទេ។ តាមការលើកឡើងរបស់កងពលសាកល្បងទី ៤១២ នៃកងទ័ពអាកាសអាមេរិកបានបញ្ជាក់ថា “យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ... Read More »
JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើន លើក ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង ប៉ុន្តែភាគីថៃ បែជាលើកពេលជាបន្តបន្ទាប់
ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ មានកិត្តិយសសូមជម្រាបជូនជនរួមជាតិ និងសាធារណជនជាតិ- អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា កន្លងមក គណៈកម្មការ JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើន លើកទៅគណៈកម្មការ JBC ... Read More »
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការគាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជាដែលបានខិតខំជំរុញកុមារី និងក្មេងស្រីកម្ពុជាឱ្យមានឱកាសបានសិក្សា
ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនជនរួមជាតិជ្រាបនូវព័ត៌មានសំខាន់ៗដែលបញ្ជាក់ពីសកម្មភាព ... Read More »
សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីពន្ធនាគារខេត្តក្រចេះបន្ទាប់ពីរបើកបរក្នុងស្ថានភាពស្រវឹងជោកជាំ បុករថយន្តចតស្ងៀម
ខេត្តក្រចេះ=បុរសម្នាក់ត្រូវបានគេស្គាល់ថា ជាមន្ត្រីពន្ធនាគារខេត្តក្រចេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបើកបររថយន្តក្នុងស្ថានភាពស្រវឹងខ្លាំង រួចជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុងចតស្ងៀមនៅចិញ្ចើមផ្លូវ យ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០និង៥០ នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ ៧៣ ស្ថិតក្នុងភូមិទី១ ... Read More »
នគរបាលស្រុកមោងឫស្សីបង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ឋានឃាត់ខ្លួនមុខសញ្ញាចំនួន ០២នាក់អនុវត្តតាមច្បាប់៖
ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៧និង៣០នាទីនៅចំណុចក្រុមទី២៣ ភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ ... Read More »
បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី ស្ដីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ)…
ខេត្តបន្ទាយមានជ័យ÷កាលពីថ្ងៃ០៩ ខែមិថុនា ឆ្នាំ ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ រិន វង្គា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ) ... Read More »
អគ្គិភ័យឆាបឆេះរថយន្តរបស់អង្គការជួយក្មេងពិការចំនួន២គ្រឿងនៅក្រុងសៀមរាប
សៀមរាប៖ រថយន្តរបស់អង្គការ SAFE HAVEN ជួយក្មេងពិការ ចំនួន២គ្រឿងផ្ទុះឆាបឆេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅអង្គការជួយក្មេងពិការ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិបានឲ្យដឹងថា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច