ព័ត៌មានទាន់ហេតុការណ៍៖
'

កងរាជអាវុធហត្ថខេត្តសៀមរាប បានជួយសង្គ្រោះសត្វពង្រូលចំនួន ២ក្បាល បញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វព្រៃ ដើម្បីថែរក្សា និងការពារជីវចម្រុះ

ខេត្តសៀមរាប ÷នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ កងរាជ អាវុធហត្ថខេត្តសៀមរាប បានចូលរួមក្នុងសកម្មភាពជួយសង្គ្រោះសត្វព្រៃ ដោយបានជួយសង្គ្រោះសត្វពង្រូលចំនួន ២ក្បាល ដែលជាប្រភេទសត្វព្រៃកម្រ និងមានសារៈសំខាន់ចំពោះប្រព័ន្ធអេកូឡូស៊ី រួចបញ្ជូនទៅកាន់មជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វព្រៃ និងជីវចម្រុះ Angkor ... Read More »

ម្ដាយបង្កើតទៅប្ដឹងសមត្ថកិច្ចខឹងកូនអុកឡុកក្នុងគ្រួសារ ពេលមកដល់ផ្ទះវិញកូនដុតផ្ទះឆេះអស់

ខេត្តបន្ទាយមានជ័យ៖ ម្ដាយបង្កើតខឹងកូនអុកឡុកក្នុងគ្រួសាររត់ទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៌ ពេលមកដល់ផ្ទះវិញកូនបានដុតផ្ទះចោលបាត់ ផ្អើលដល់អ្នកភូមិនៅថ្ងៃទី ០៩/១០/២០២៦ វេលាម៉ោង១១និង ០៥នាទី នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ នគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះអឿ សារ៉ែន ភេទស្រី ... Read More »

បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតបុ័ងតោកាប់) នៅស្រុកឈូក ខេត្តកំពត

ខេត្តកំពត៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពតនារសៀលថ្ងៃទី៩ ខែតុលា បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៥និង០៥នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកើតឡើងនៅចំណុចភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត បង្កឡើងដោយជនសង្ស័យឈ្មោះ នី ប្រុសពៅ ... Read More »

គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី៩ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដល់ម៉ោង ១៤៖០០ ថ្ងៃទី៩ ... Read More »

ដោយមានការព្រួយបារម្ភអំពីសុខភាពសិស្ស ប្រទេសម៉ាឡេស៊ីបានបិទសាលារៀនជាច្រើនដោយសារអ័ព្ទពុល

សាលារៀនជាច្រើននៅក្នុងរដ្ឋជាច្រើននៃប្រទេសម៉ាឡេស៊ី រួមជាមួយរដ្ឋធានីកូឡាឡាំពួរ និងមជ្ឈមណ្ឌលរដ្ឋបាលពូត្រាចាយ៉ា បានបិទក្នុងពេលតែមួយនៅថ្ងៃនេះ (ថ្ងៃទី 9 ខែតុលា)។ សារព័ត៌មាន Reuters បានផ្សាយថា សាលារៀនក្នុងរដ្ឋមួយចំនួននៃប្រទេសម៉ាឡេស៉ី ក៏ដូចជាការិយាល័យរដ្ឋាភិបាល និងរដ្ឋបាលក្រុងត្រូវបិទទ្វារជាបណ្តោះអាសន្ន នាថ្ងៃសុក្រ ទី៩ ... Read More »

សហរដ្ឋអាមេរិកស្នើវិធីថ្មីដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន

អន្តរជាតិ៖ បេសកជនអាមេរិកកំពុងរៀបចំបង្ហាញ “គំនិត និងសំណើថ្មីៗ” ដើម្បីបំបែកភាពជាប់គាំងនៅក្នុងជម្លោះរយៈពេលជាងបួនឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន រួមទាំង Axios បានផ្សាយថា បេសកជនអាមេរិក Steve Witkoff និង Jared ... Read More »

សម្តេច ម៉ែន សំអន កាន់វេនបិណ្ឌទី១៣ នៅវត្តចំនួន៣ ស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងរាបបាត្រ ដើម្បីឧទ្ទិសកុសលជូនវីរៈយុជន ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ 

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណ បក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួម កាន់វេនបិណ្ឌទី១៣ នៅវត្តចំនួន៣ ស្ថិតក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីឧទ្ទិសកុសលជូនវីរៈយុជន ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ នាថ្ងៃសុក្រ ១៣រោច ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ពីលោក ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ

ភ្នំពេញ ៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនជនរួមជាតិនូវព័ត៌មានសំខាន់ៗមួយចំនួនដែលមានដូចតទៅ៖ ទី១៖ តាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ... Read More »

នគរបាលស្រុកសំរោងទងបំបែកករណីលួចកាត់ខ្សែភ្លើង និងប្រើហិង្សាគប់កាំបិតលេីជនបរទេសសញ្ជាតិកូរ៉េខាងត្បូង២នាក់ប្ដីប្រពន្ធនៅព្រះវិហារក្នុងក្តីសង្ឃឹម 

ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជាដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៅថៃ្ងទី៨ ខែតុលា ឆ្នាំ២០២៦នេះកំលាំងអធិការនគរបាលស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យពីរនាក់។ ប្រភពបានឲ្យដឹងថា លោកវរសេនីយ៍ឯក ... Read More »

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ គាំទ្រការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនិងបន្ដបង្ក្រាបដើម្បីបង្កើតទំនុកចិត្តជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ លោក ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្ដែងការគាំទ្រចំណាត់ការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនិងស្នើឱ្យបន្ដបង្ក្រាបឱ្យបានសកម្ម ថែមទៀត ដើម្បីបង្កើតទំនុកចិត្តជូនប្រជាពលរដ្ឋ ។ លោកបានសម្ដែងការគាំទ្របែបនេះ ខណៈឯកឧត្ដម ចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅថ្ងៃទី៨ ... Read More »

លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ បណ្តោះអាសន្ន ! 

ខេត្តកំពង់ធំ ៖ លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការរង ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ បណ្តោះអាសន្ន ជំនួសឧត្តមសេនីយ៍ត្រី មាស យ៉ត ដែលទទួលភារកិច្ចនៅកន្លែងថ្មី សូមបញ្ជាក់ថា ៖ លោកវរសេនីយ៍ឯក ... Read More »

សមត្ថកិច្ចស្រុកថ្មគោល ឃាត់ខ្លួនបុរសម្នាក់ ករណីប្រើកាំបិតកែឆ្នៃ កាប់ទៅលើបុរសម្នាក់ទៀត២កាំបិត បណ្តាលឲ្យរងរបួសធ្ងន់

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៩និង០០នាទី នៅចំណុចក្រុមទី០៣ ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើ ប្រាស់កាំបិតកែឆ្នៃ)១ កើតឡើងបង្កដោយជនសង្ស័យ ... Read More »

កម្លាំងនគរបាលសេដ្ឋកិច្ចនិងកំលាំងអធិការនគរបាលស្រុកឱរ៉ាល់សហការស្រាវជ្រាវបង្រ្កាបទីតាំងកែច្នៃឈេីគ្មានច្បាប់នៅស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការណែនាំពីលោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មេីសសេដ្ឋកិច្ចដឹកនាំដោយលោកវរសេនីយ៍ឯក ហេង សំរេច ... Read More »

តុលាការខេត្ដពោធិ៍សាត់ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនលោក កែវ ហួរ ហៅ លី ហួរ អ្នកយកព័ត៌មាននៅអង្គភាព «SBT POST» ជាបណ្តោះអាសន្នពីបទ «កំហែង» ទារប្រាក់ពីប្រជានេសាទលើផ្ទៃបឹងទន្លេសាប

ខេត្តពោធិ៍សាត់៖ លោក កែវ ហួរ ហៅ លី ហួរ អ្នកយកព័ត៌មាននៅអង្គភាព «SBT POST» ត្រូវបានតុលាការខេត្ដពោធិ៍សាត់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន ... Read More »

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញទទួលអំណោយជាឧបករណ៍តន្ត្រីសម័យពី តំណាងក្រុមហ៊ុន MSA

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលយកអំណោយដ៏ថ្លៃថ្លា ពីលោក ស៊ឹម សាឫទ្ធិ ... Read More »

អាជ្ញាធររឹបអូសរថយន្តការពារគ្រាប់របស់លោក ថាក់ស៊ីន ដោយសារតែបំណុលពន្ធ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ខ្លាចថាការរឹបអូសរថយន្ដការពារគ្រាប់របស់លោកដោយអាជ្ញាធរដើម្បីទារយកបំណុលពន្ធចំនួន ១៧,៦ ពាន់លានបាត (៥២៣ លានដុល្លារអាមេរិក) អាចធ្វើឱ្យលោកគ្រោះថ្នាក់។ យោងតាមកាសែត The Nation អតីតនាយករដ្ឋមន្ត្រីថៃ លោក ... Read More »

អ៊ុយក្រែនវាយប្រហារគោលដៅច្រើនកន្លែងនៅក្នុងទឹកដីរុស្ស៊ី រោងចក្រប្រេង និងឧស្ម័នបានឆេះ

អ៊ុយក្រែនបន្តវាយប្រហារគោលដៅនៅក្នុងទឹកដីរុស្ស៊ី រួមទាំងរោងចក្រប្រេង និងឧស្ម័ន និងមជ្ឈមណ្ឌលទិន្នន័យ។ កាសែត The Kyiv Independent បានរាយការណ៍នៅថ្ងៃទី 7 ខែតុលាថា យោងតាមរូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងទិន្នន័យត្រួតពិនិត្យផ្កាយរណបរបស់ NASA អគ្គីភ័យធំៗក៏បានផ្ទុះឡើងនៅរោងចក្រស្តុកប្រេង ... Read More »

លោក ដូណាល់ ត្រាំ និយាយថា « ខ្ញុំស័ក្តិសមទទួលបានពានរង្វាន់ណូបែលសន្តិភាព!»

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានដុតបញ្ឆេះសង្រ្គាមជាមួយអ៉ីរ៉ង់ និងមិនទាន់ស្វែងរកបានសន្តិភាពនៅអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ថារូបលោកស័ក្តិសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព។ ប៉ុន្តែព្រមពេលជាមួយគ្នា ... Read More »

អ៊ុយក្រែនគាំទ្រជម្រើសបទឈប់បាញ់ចំនួនប្រាំជាមួយរុស្ស៊ី

អ៊ុយក្រែនបានប្រកាសពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការចរចាជម្រើសបទឈប់បាញ់ចំនួនប្រាំដើម្បីសម្រេចបានសន្តិភាពជាមួយរុស្ស៊ី។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន Heorhii Tykhyi បាននិយាយនៅថ្ងៃទី 7 ខែតុលាថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកដំណោះស្រាយដើម្បីសម្រេចបានសន្តិភាព ហើយកំពុងធ្វើការជាមួយដៃគូលើជម្រើសបទឈប់បាញ់ចំនួនប្រាំផ្សេងគ្នា។ លោកបានកត់សម្គាល់ថា ទាំងនេះគឺជាជម្រើសប្រាំផ្សេងគ្នាដែលបានលើកឡើងពីមុនដោយរដ្ឋមន្ត្រីការបរទេស Andrii Sybiha ហើយត្រូវបានចាត់ទុក ដោយទីក្រុងគៀវថាជាក់ស្តែង ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចូលរួមធ្វើជាសាក្សីក្នុងការចុះវាស់វែងព្រំដែនកម្ពុជា-ថៃ នាពេលខាងមុខ

ខេត្តបាត់ដំបង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវសំណូមពរដ៏សំខាន់មួយ ដោយស្នើឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៃភាគីទាំងសងខាង ចូលរួមធ្វើជាសាក្សីក្នុងការចុះវាស់វែង និងខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ នៅពេលខាងមុខ ដើម្បីធានានូវតម្លាភាព និងភាពត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ។ ... Read More »

បង្ក្រាបករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលេី ខេត្តកំពង់ចាម, ជនដៃដល់ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង

ខេត្តកំពង់ចាម:នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលព័ត៍មានពីឈ្មោះ នួន ស៊ីណាត ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដោយបាត់ប្អូនស្រីម្នាក់ឈ្មោះ នួន ស៊ីណែត ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាន់ជំហរទាមទារទឹកដីស្របច្បាប់ត្រឡប់មកវិញមិនបោះបង់ឡើយ

ខេត្តបាត់ដំបង ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច (UME) សាខាគោលខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗអំពីបញ្ហាព្រំដែនថា ... Read More »

លែងលះគ្នាបាន ៣ខែ អតីតប្តីសុំត្រូវគ្នាវិញមិនបាន កាប់ប្រពន្ធរងរបួសធ្ងន់ រួចធ្វើអត្តឃាត

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអតីតប្តីដែលបានលែងលះជាមួយប្រពន្ធអស់រយៈពេលប្រមាណ ៣ខែ បានមកសុំត្រូវគ្នាវិញ ប៉ុន្តែភាគីប្រពន្ធមិនព្រម ក៏កើតមានជម្លោះរហូតឈានដល់ការប្រើកាំបិតកាប់ប្រហារអតីតប្រពន្ធជាច្រើនកាំបិត បណ្ដាលឱ្យរងរបួសធ្ងន់។ បន្ទាប់មក ជនដៃដល់បានរត់ទៅធ្វើអត្តឃាតនៅក្នុងវត្តតាំងរនាម។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៨៖៣០នាទីយប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ... Read More »

រថយន្ត Range Rover បើកបុកកង់បីនៅផ្លូវបំបែកជាបួន ក្រឡាប់ផ្ងារជើង បណ្តាលឱ្យម្ចាស់កង់បីរងរបួសធ្ងន់

  ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ដែលសង្ស័យថាស្រវឹងស្រា បានបើករថយន្តម៉ាក Range Rover មួយគ្រឿងក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូកង់បីនៅចំណុចផ្លូវបំបែកជាបួន បណ្តាលឱ្យកង់បីក្រឡាប់ផ្ងារជើង និងម្ចាស់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ... Read More »

ជិតភ្ជុំហើយនាំគ្នាបង្ហោះម៉ូតូឥលូវត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបាន០៤នាក់ 

ភ្នំពេញ៖ ពិតជាក្មេងទំនើងម៉ែនជិតដល់ថ្ងៃបុណ្យភ្ជុំធំហើយនៅឡើយមិនព្រមកែខ្លួនបែជានាំគ្នាទៅបង្ហោះម៉ូតូតាមផ្លូវសាធារណៈបង្ករភាពអាណាធិបតេយ្យដែលសង្គមស្អប់ខ្ពើមមិនតែប៉ុណ្ណោះត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំថែមទៀត។ ករណីនេះសមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនពួកក្មេងទំនើងបង្ហោះម៉ូតូខាងលើកាលពីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នៅចំណុចផ្លូវដួងងាប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ក្រុមក្មេងទំនើងទាំង៤នាក់នោះមាន៖ ១-ឈ្មោះ ធឿន រាជនី ... Read More »

នគរបាលស្រុកសំរោងទងឃាត់ខ្លួនបានហើយក្រុមបង្ហោះម៉ូតូ ហើយឌឺឲ្យសមត្ថកិច្ច” ឡូយអត់ពូ”

ខេត្តកំពង់ស្ពឺ៖ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ជម្រុញឱ្យការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង.ស្រុក រួមគ្នាសហការស្រាវជ្រាវចុះល្បាតនិងបង្រ្កាបក្រុមក្មេងទំនេីងដែលតែងតែបង្កការអុកឡុក-បង្កហិង្សានិងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈប៉ះពាល់សណ្ដាប់ធ្នាប់ ដែលជាការបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានពិសេសក្លាយជាអ្នកបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ដោយមិនលេីកលែង ។ លោកវរសេនីយ៍ឯកឃុត សុផល អធិការនគរបាលស្រុកសំរោងទងដឹកនាំកំលាំងស្រាវជ្រាវឈានទៅឃាត់ក្រុមក្មេងទំនើងបង្ហោះម៉ូតូដែលបានផ្ញេីសារឌឺដងឱ្យសមត្ថកិកិច្ច”ឡូយអត់ពូ ” ... Read More »

ក្រុមបាតុករ សិស្ស និស្សិតប្រទេសបារាំងនៅតែបន្ត មនុស្សជិត៥០០នាក់ត្រូវបានចាប់ខ្លួន

សារព័ត៌មាន AFP នាថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ បានផ្សាយថា ការតវ៉ាទ្រង់ទ្រាយធំជុំវិញភាពទ្រុឌទ្រោមនៃវិទ្យាល័យនានាក្នុងប្រទេសបារាំង បានប្រែទៅជាអំពើហិង្សាជាបន្តបន្ទាប់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ និងនាំឱ្យមានការចាប់ខ្លួនមនុស្សជិត ៥០០នាក់ ក៏ដូចជាជំរុញឱ្យប្រធានាធិបតីបារាំង លោក Emmanuel ... Read More »

លោក ឃួង ស្រេង នាំយកអំណោយ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងជួរមុខដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព 

ខេត្តព្រះវិហារ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងជួរមុខដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព និងសួរសុខទុក្ខនាយទាហាន ពលទាហាន ... Read More »

លោក វង្សី វិស្សុត ៖ ការពន្លឿន និងជំរុញកិច្ចការបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្ត្រី គឺជាអាទិភាពសំខាន់មួយ ដើម្បីគាំទ្រដល់ការបង្កើនប្រសិទ្ធភាព គុណភាពនិងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រព័ន្ធ OCM AI របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ... Read More »

បង្ក្រាបករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលេី, ជនដៃដល់ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលេី ខេត្តកំពង់ចាម, ជនដៃដល់ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង។ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលព័ត៍មានពីឈ្មោះ នួន ស៊ីណាត ... Read More »