ព័ត៌មានទាន់ហេតុការណ៍៖
'

អង្គការមូលនិធិប្រាសាទពិភពលោកប្រគល់ការដ្ឋានអភិរក្ស និងជួសជុលចំនួន៣ ក្នុងរមណីយដ្ឋានជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ បន្ទាប់ពីជួសជុលរាល់

ខេត្តសៀមរាប៖ អង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund)របស់សហរដ្ឋអាមេរិក បានធ្វើពិធីរំលឹកខួបលើកទី៣៥ឆ្នាំ នៃបេសកកម្មរបស់ខ្លួនព្រមទាំងពិធីប្រគល់ និងទទួលជួសជុលការដ្ឋានប្រាសាទចំនួន៣ ក្នុងរមណីយដ្ឋានជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ កាលពីរសៀលថ្ងៃទី២៦ ខែមករាឆ្នាំ២០២៤។ ពិធីប្រគល់ការដ្ឋានជួសជុលចំនួន៣នោះ មាន ប្រាសាទ តាសោម ... Read More »

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ដើម្បីធានាដល់ការផ្តល់មេធាវីស្ម័គ្រចិត្តជួយការពារក្តីជូនប្រជាពលរដ្ឋក្នុងអំឡុងយុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌

ភ្នំពេញ ៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នេះ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ... Read More »

ក្រោយមានការវាយប្រហារលើកប៉ាល់ដឹកប្រេងអង់គ្លេស អាមេរិក វាយប្រហារសងសឹក លើគោលដៅក្រុមហ៊ូទីនៅយេម៉ែន

សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤បានផ្សាយថា ថ្ងៃនេះ កងកម្លាំងអាមេរិកបានវាយប្រហារលើ មីស៉ីលប្រឆាំងនាវា១គ្រាប់ទៀត ក្នុងទឹកដីប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយក្រុមហ៊ូទី (Houthi) ប៉ុន្មានម៉ោងបន្ទាប់ពី ក្រុមឧទ្ទាមដែលមានអ៉ីរ៉ង់ជាខ្នងបង្អែកមួយនេះ បានប្រើមីស៉ីលវាយប្រហារនិងបង្កជាភ្លើងឆេះ ... Read More »

ខ្សែការពារ Ake រកបានគ្រាប់បាល់ចុងម៉ោងជួយ Man City ឈ្នះ​ Spursនៅ FA Cup ជុំទី៥

គ្រាប់​បាល់​ចុង​ម៉ោង​របស់ខ្សែការពារ Nathan Ake បាន​ជួយ​ឲ្យ Manchester City ទទួល​បាន​ជ័យ​ជម្នះ​ជា​លើក​ដំបូង​ក្នុង​ការ​ទៅ​លេង​ដល់​ទៅ៦ដង​នៅ​កីឡដ្ឋាន Tottenham Hotspur និង​បាន​មួយ​គ្រាប់​ក្នុង​ការ​ប្រកួត FA Cup ជុំ​ទី៥។ Man City ... Read More »

លោករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ជាក់ពី វប្បធម៌ និងផ្នត់គំនិតអន្តរាគមន៍ជុំវិញការជ្រើសរើសមន្ត្រីរាជការស៊ីវិល នឹងត្រូវផ្លាស់ប្តូរដោយផ្នត់គំនិតប្រកួតប្រជែងតាមរយៈសមត្ថភាព និងការទទួលខុសត្រូវរបស់បេក្ខជន

ភ្នំពេញ៖ «វប្បធម៌ និងផ្នត់គំនិតអន្តរាគមន៍ជុំវិញការជ្រើសរើសមន្ត្រីរាជការស៊ីវិល នឹងត្រូវផ្លាស់ប្តូរដោយផ្នត់គំនិតប្រកួតប្រជែងតាមរយៈសមត្ថភាព និងការទទួលខុសត្រូវរបស់បេក្ខជន។» នេះជាការលើកឡើងរបស់ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណ: នៅក្នុងសន្និសីទសារព័ត៌មាន ។    លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីគ្រូបង្រៀនឯកទេសអប់រំកាយ ... Read More »

អាជ្ញាធរខេត្តព្រះវិហារអំពាវនាវដល់ប្រជាពលរដ្ឋដែលអាស្រ័យផលលើដីរដ្ឋដែលបានចុះបញ្ជីជូនក្រុមហ៊ុនចម្ការអំពៅត្រូវបញ្ឈប់សកម្មភាព ដោយសារក្រុមហ៊ុនចាប់ផ្តើមដាំដំណាំកសិឧស្សាហកម្មផ្សេងៗឡើងវិញហើយ

ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលអាស្រ័យផលដាំដំណាំផ្សេងៗលើដីរដ្ឋដែលបានចុះបញ្ជីរួចជូនក្រុមហ៊ុនវិនិយោគចម្ការអំពៅរបស់ចិន ត្រូវបញ្ឈប់សកម្មភាព ដោយសារក្រុមហ៊ុនចាប់ផ្តើមដំណើរការដាំដំណាំកសិឧស្សាហកម្មផ្សេងៗឡើងវិញ។ ការចេញអំពាវនាវរបស់អាជ្ញាធរខេត្តព្រះវិហារបានធ្វើឡើងក្នុងអង្គសន្និសីទសារព័ត៌មានមួយនារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម ... Read More »

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីការតែងតាំងមន្រ្តីរាជការ ចំនួន ៣រូប ជាជំនួយការ សម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីការតែងតាំងមន្រ្តីរាជការ ចំនួន ៣រូប ជាជំនួយការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយពុំទទួលប្រាក់បំណាច់មុខងារ ចំនួន ... Read More »

បើអ្នកសង្ស័យថាព័ត៌មានរបស់គណនីអនឡាញ ឬ អ៉ីម៉ែល របស់អ្នកធ្លាប់បែកធ្លាយក្នុងការវាយប្រហារពីមុនមកដែរ ឬទេ

ភ្នំពេញ ៖ ដើម្បីការផលប្រយោជន៍បងប្អូន លើការប្រើតាមប្រព័ន្ធ ឌីជីថល អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ តែងធ្វើការពន្យល់ ផ្តល់ជាគំនិត ដើម្បីការពារសុវត្ថិភាពលើការប្រើប្រាស់ ។  នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ... Read More »

បុរសម្នាក់ជិះមូតូដេញគោទៅឃ្វាលលុះរថយន្តដឹកដីមកដល់គោផ្អើលរត់បុកម្ចាស់ដួលពីមុខរថយន្តបណ្តាលឱ្យកិនស្លាប់

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ជិះម៉ូតូដេញគោទៅឃ្វាល ពេលរថយន្តដឹកដីមកដល់ធ្វើឱ្យគោផ្អើលរត់បុកម្ចាស់ដួលនៅមុខរថយន្តបណ្តាលឱ្យរថយន្តកិនបែកក្បាលស្លាប់នៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដោយបុរសជាម្ចាស់គោម្នាក់បានស្លាប់ភ្លាមៗខណៈជិះម៉ូតូដេញគោទៅឃ្វាលត្រូវរថយន្តបែនដឹកដីជាន់បែកក្បាលស្លាប់ភ្លាមមួយរំពេចនៅលើផ្លូវលំស្ថិតក្នុងភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ជនរងគ្រោះដែលស្លាប់ឈ្មោះ សៃ បូរី ភេទស្រី អាយុ៣៧ឆ្នាំ ... Read More »

តើការហូរឈាមតាមបាត(គូថ)សុទ្ធសឹងជាជំងឺឫសដូងបាតទាំងអស់ឬទេ?

ភ្នំពេញ ៖ ការហូរឈាមតាមបាត(គូថ) ទាំងអស់មិនដូចគ្នាទេ។ ហើយក៏មិនមែនបណ្ដាលមកពីជំងឺឫសដូងបាតទាំងអស់ដែរ ផ្ទុយទៅវិញវាអាចបណ្ដាលមកពីជំងឺមហារីកវិញក៏មាន សូមប្រុងប្រយ័ត្ន។ ក) អ្វីទៅជាជំងឺមហារីក ចុងពោះវៀនធំ (Cancer ano-rectal)៖ ជាប្រភេទជំងឺដុះ ដុំសាច់ ឬដំប៉ៅ ... Read More »

មុខសញ្ញាគ្រឿងញៀន៣នាក់កម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនតាមដីកាបានបន្តបន្ទាប់

ខេត្តរតនគិរី៖ ជនសង្ស័យចំនួន៣នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារឃាត់ខ្លួនជាបន្តបន្ទាប់ជាក្រុមអ្នករក្សាទុកនិងចែកចាយនូវសារធាតុញៀនខុសច្បាប់។ ការចុះឃាត់ខ្លួននោះក្រោមបញ្ជាលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារនៅម៉ោង៣៖០០នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ ក្នុងការចុះប្រតិបត្តិការនេះកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត៤នាក់ដឹកនាំដោយលោកវរសេនីយ៍ត្រី ជុន បូរ៉ាមេបញ្ជាការកងរាជអាវុធហត្ថស្រុក បានសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថស្រុកគូលែនចំនួន៣នាក់ទៀតអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួន។ ហើយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សោម ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៣នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៥ករណីទូទាំងប្រទេសថ្ងៃទី ២៦ មករាម្សិលមិញ!

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៣ នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ​។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ... Read More »

នាព្រឹកនេះ! ខេត្តមណ្ឌលគិរី ធាតុអាកាសនៅតែត្រជាក់ ជាមួយនឹងសីតុណ្ហភាពអប្បបរមារង្វង់១៨°C

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ។  ក្រសួង​ធនធាន​ទឹក​ បានបញ្ជាក់ថា​ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយគ្របដណ្តប់លើប្រទេសកម្ពុជា រួមជាមួយនឹងខ្យល់មូសុងឦសានបក់ខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤៖ ... Read More »

ប្រទេសកូឡុំប៊ីបានប្រកាសអាសន្នដោយសារភ្លើងឆេះព្រៃខ្លាំង

ថ្ងៃទី 26 ខែមករា រដ្ឋាភិបាលកូឡុំប៊ីបានប្រកាសពីគ្រោះមហន្តរាយ និងបានស្នើសុំជំនួយអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏កាចសាហាវ ដែលរំពឹងថានឹងកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយសារអាកាសធាតុស្ងួតជាប់ពាក់ព័ន្ធទៅនឹងបាតុភូត El Nino ។បើតាមមន្ត្រីក្នុងប្រទេសនេះ មានភ្លើងឆេះព្រៃចំនួន ៣១ករណី ក្នុងនោះ ៩ករណីត្រូវបានគ្រប់គ្រង។ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ របស់កងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់កងយោធពលខេមរភូមិន្ទ។  ពិធីបិទសន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ... Read More »

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖​ ការធ្វើទំនាក់ទំនងជាមួយស្ថាប័ន សារព័ត៌មាន ដើម្បីផ្សព្វផ្សាយគឺជារឿងចាំបាច់ ដោយមិនត្រូវឱ្យព័ត៌មានមិនពិតដឹកមុខ

ភ្នំពេញ​៖​ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានលើកឡើងថា មន្ត្រីនាំពាក្យធ្វើការងារស្និទ្ធ នឹងថ្នាក់ដឹកនាំស្ថាប័ន និងមន្ត្រីទំនាក់ទំនងសាធារណៈ ដើម្បីបញ្ចេញព័ត៌មានតាមរយៈសេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ ដោយធានាថា សាធារណជនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។ ការលើកឡើងរបស់លោករដ្ឋមន្រ្ដីបែបនេះ ... Read More »

អនុរដ្ឋមន្ត្រីការបរទេសចិន ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង

សារព័ត៌មានយ៉ុនហាប់ នៅថ្ងៃទី២៦ ខែមករា ដោយដកស្រង់ប្រភពពីទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong បានមកដល់ប្រទេសកូរ៉េខាងជើងក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតនៅកូរ៉េឆ្នាំនេះ។ . ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា គណៈប្រតិភូការទូតចិនដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស ... Read More »

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ... Read More »

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូស្ថានទូតអ៉ីស្រាអែលប្រចាំប្រទេសថៃ

ភ្នំពេញ ៖ នៅទីស្តីការក្រសួង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Orna Sagiv’s ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំព្រះរាជាណាចក្រថៃ ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នាឱកាសនោះ ... Read More »

គ្រោះរញ្ជួយដី កាលពីថ្ងៃឆ្លងឆ្នាំសកលនៅជប៉ុនបានបំផ្លាញទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ជាង១៧ពាន់លានដុល្លារ

សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ មន្រ្តីរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ទំហំនៃការបំផ្លិចបំផ្លាញដែលបង្កឡើងដោយ គ្រោះរញ្ជួយដីកម្រិតធ្ងន់ កាលពីថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំសកល ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោច២៣៦នាក់ គឺគិតជាទឹកប្រាក់អាចដល់១៧.៦ពាន់លានដុល្លារ។ កាលពីវេលាយប់ចន្លោះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ... Read More »

កូរ៉េខាងត្បូង, ថៃ, បារ៉ែន, ឥណ្ឌូណេស៊ី ឡើងវគ្គ១៦ក្រុមចុងក្រោយ Asian Cup

កូរ៉េខាងត្បូងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល E បន្ទាប់ពីម៉ាឡេស៊ីបានត្រឹមស្មើ ៣–៣ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ មករា ជាមួយនឹងការតាមស្មើនៅនាទីទី១៥នៃម៉ោងបន្ថែម ដែលបានធ្វើឱ្យបារ៉ែនឈរនៅលើកំពូលតារាងបន្ទាប់ពីឈ្នះហ្សកដានី ១–០ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ Asian Cup។ បារ៉ែនបានបញ្ចប់ដោយ៦ពិន្ទុ ហើយកូរ៉េខាងត្បូងបានបញ្ចប់ក្នុង៥ពិន្ទុ។ ... Read More »

គួរឱ្យសោកស្តាយណាស់ កូន​ដំរីព្រៃ​មួយ​ក្បាល​ត្រូវ​​​បាន​​អ្នក​​ភូមិ​​ប្រទះ​​​ឃើញ​​​​​​ងាប់​​ក្នុង​​សភាព​​​ត្រូវ​របួស​ដោយ​គ្រាប់កាំភ្លើង

ខេត្តមណ្ឌលគិរី ៖ គួរឱ្យសោកស្តាយណាស់ កូន​ដំរីព្រៃ​មួយ​ក្បាល​ត្រូវ​​​បាន​​អ្នក​​ភូមិ​​ប្រទះ​​​ឃើញ​​​​​​ងាប់​​ក្នុង​​សភាព​​​ត្រូវ​របួស​ដោយ​គ្រាប់កាំភ្លើង នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​​ឆ្ពោះទៅ​ភូមិ​ក្តោ​យ ក្នុង​បរិវេណ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​លឹ​ម​រ៉ូ​យ៉ា​ល់ ក្នុងភូមិ​ជី​ក្លប់ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កាល​ពី​​រសៀល​ថ្ងៃ​ទី​២៦ ខែមក​រា ឆ្នាំ២០២៤។ ប្រភព​នានា​បាន​រាយការណ៍​ថា ៖ ... Read More »

ផ្តន្ទាទោសជនជាប់ចោទចំនួន ៥នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ដាក់ពន្ធនាគារ​​ ៣០ឆ្នាំ និងពិន័យជាប្រាក់ ៦០លានរៀល

ខេត្ត​កំពង់​ស្ពឺ​៖​ សាលាដំបូងខេត្តកំពង់ស្ពឺ សម្រេច​ផ្តន្ទាទោសជនជាប់ចោទចំនួន ៥នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ដាក់ពន្ធនាគារ​​ក្នុងម្នាក់ៗរយៈពេល ៣០ឆ្នាំ និងពិន័យជាប្រាក់ ៦០លានរៀល។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូងខេត្តកំពង់ស្ពឺ។  ជាក់ស្ដែង​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌលេខ ៣៨ ... Read More »

សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូងខេត្តក្រចេះ ករណីជនត្រូវចោទ​​ចំនួន ១០នាក់ ​​ពី​​បទដឹកជញ្ជូន រក្សាទុក​ និងជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់​

ខេត្ត​ក្រចេះ ​៖​ សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូងខេត្តក្រចេះ ចុះថ្ងៃទី២៥​ ខែមករា ឆ្នាំ២០២៤​ ករណីសំណុំរឿងព្រហ្មទណ្ឌលេខ ០៤៩ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដែល​មាន​ជនត្រូវចោទ​​ចំនួន ១០ នាក់ ជាប់​​ពី​​បទល្មើសដឹកជញ្ជូនដោយខុសច្បាប់នូវ​សារធាតុ​ញៀន ... Read More »

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការវិនិយោគល្អ បង្កើនការងារប្រជាសហគមន៍មូលដ្ឋាន និងជួយឱ្យបរិស្ថានស្អាតគឺជាដៃគូអភិវឌ្ឍន៍យូរអង្វែង

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា លោកស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអ្នកវិនិយោគដែលមានបំណងជួយបង្កើនការងារដល់ប្រជាសហគមន៍មូលដ្ឋាន និងជួយឱ្យបរិស្ថានកម្ពុជាស្អាតតាមរយៈការវិនិយោគដោយប្រើប្រាស់ថាមពលកកើតឡើងវិញ។ ការលើកឡើងអំពីបរិស្ថានស្អាតរបស់ លោករដ្ឋមន្រ្តីធ្វើឡើងស្របនឹងជំនួបសម្តែងការគួរសម ជាមួយសមាគមសហគ្រាសគាំពារបរិស្ថាននៅកម្ពុជា(EPIAC)ដោយមានក្រុមហ៊ុន និងអ្នកវិនិយោគមកពីប្រទេសចិនចូលរួមផងដែរ នារសៀលថ្ងៃទី ២៥ ... Read More »

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធពិធីអបអរសាទរទិវាគយអន្តរជាតិ និងត្រូវជាខួបលើកទី៧១ឆ្នាំ នៃការបង្កើតអង្គការគយពិភពលោក

ភ្នំពេញ ៖ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធពិធីអបអរសាទរទិវាគយអន្តរជាតិ និងត្រូវជាខួបលើកទី៧១ឆ្នាំ នៃការបង្កើតអង្គការគយពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក បណ្ឌិត គុណ ញឹម ... Read More »

លោក-លោកស្រីនាយករងមន្ទីរពេទ្យដែលទទួលបន្ទុកតាមផ្នែកនានា ចុះពិនិត្យវឌ្ឍនភាពការងារ និងបច្ចេកទេសព្យាបាលអ្នកជំងឺ (Grand Visit)

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ១ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយមានការណែនាំរបស់លោកសាស្ត្រាចារ្យ ... Read More »

ចំនួនពលករបរទេសក្នុងប្រទេសជប៉ុនមានលើសពី ២ លាននាក់ជាលើកដំបូង

យោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ បានផ្សាយថា ជាលើកដំបូងដែលចំនួនពលករបរទេសនៅក្នុងប្រទេសជប៉ុនមានលើសពី 2 លាននាក់ ក្នុងបរិបទនៃសេដ្ឋកិច្ចឈានមុខគេរបស់អាស៊ីជួបប្រទះនឹងការខ្វះខាតកម្លាំងពលកម្ម ដោយសារចំនួនប្រជាជនកាន់តែចាស់ទៅៗ។ ស្ថិតិគិតត្រឹមខែតុលា ឆ្នាំ2023 ដែលទើបប្រកាសដោយរដ្ឋាភិបាលជប៉ុនបង្ហាញថា ចំនួនពលករបរទេសសរុបនៅក្នុងប្រទេសមានចំនួន 2.048.675 នាក់ កើនឡើង 12.4% ... Read More »

គ្រូបង្វឹកក្លិប Union Berlin លោក Nenad Bjelica ត្រូវពិន័យ៣ប្រកួតបន្ទាប់ពីមានជម្លោះជាមួយ Leroy Sane

អ្នកចាត់ការទូទៅរបស់ក្លិបអាល្លឺម៉ង់ Union Berlin លោក Nenad Bjelica ត្រូវបានគេដាក់បម្រាម៣ប្រកួតសម្រាប់ការវាយលើកីឡាករ Leroy Sane របស់ Bayern Munich ចំមុខ។ ហេតុការណ៍នេះបានកើតឡើងនៅនាទីទី៧៤នៃការចាញ់នៅក្របខ័ណ្ឌBundesliga កាលពីថ្ងៃពុធ ... Read More »

យុទ្ធនាការត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ថ្ងៃដំបូងក្នុងរាជធានីភ្នំពេញ សមត្ថកិច្ចរកឃើញអ្នកបើកបរមានជាតិស្រវឹង២៣ករណី

ភ្នំពេញ៖ យុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ក្នុងថ្ងៃទី១ ពោលគឺ នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌទាំង១៤បានរកឃើញអ្នកបើកបរមានជាតិស្រវឹងសរុបចំនួន ២៣គ្រឿង ក្នុងនោះកម្រិតជាតិអាល់កុលចាប់ពី ០,២៥ ទៅ ០,៣៩ ចំនួន ... Read More »