ព័ត៌មានទាន់ហេតុការណ៍៖
'

សូមប្រុងប្រយ័ត្ន​ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ១១នាក់,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែមករា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ១១នាក់,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​ ​ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៣ ... Read More »

ឃើញសត្វកណ្ដៀរច្រើនពេកយកចំបើងដុតរោលធ្វើឱ្យឆាបឆេះផ្ទះអស់ទាំងស្រុង

ខេត្តស្វាយរៀង៖ មានគ្រោះអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះប្រញាប់ប្រញាល់ដងទឹកជះនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកធ្វើអន្តរាគមន៍ ប៉ុន្តែអកុសលយឹតពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៤  ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រះបាក់ក ឃុំព្រៃធំ ស្រុកកំពង់រោទ៍។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ម្ចាស់ផ្ទះមានឈ្មោះគង់ ឡាត់ ភេទស្រី អាយុ៧៩ឆ្នាំ ... Read More »

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ភោធជាផ្លូវការ សាលប្រជុំរបស់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកឆ្លូង ដែលមានតម្លៃជាង ៣៤ម៉ឺនដុល្លារ

ខេត្តក្រចេះ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធសាលប្រជុំរបស់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកឆ្លូង ខេត្តក្រចេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ ព.ស.២៥៦៧ ... Read More »

PSG គ្រងជើងឯក Trophee des Champions ជាលើកទី១២ ក្រោយឈ្នះ Toulouse ២ទល់០

កីឡាករ Lee Kang-in និង Kylian Mbappe បានស៊ុតបាល់បញ្ចូលទីដ៏ល្អ ខណៈដែលក្រុម Paris Saint-Germain បានបំបែកកំណត់ត្រាបន្ថែមពានរង្វាន់ Trophee des Champions ជាលើកទី១២ជាមួយនឹងជ័យជម្នះ ... Read More »

ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតសូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រកបដោយសិរីមង្គលប្រសើរថ្លៃថ្លា នៃចំណងអាពាហ៍ពិពាហ៍ខួប ៤៨ឆ្នាំ

ភ្នំពេញ ៖ លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱកាសប្រកបដោយសិរីមង្គលប្រសើរថ្លៃថ្លា ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ក្រោយធ្វើសកម្មភាពកាច់កលួចម៉ូតូ បាន២ថ្ងៃ

ភ្នំពេញ ៖ ក្រោយទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងនគរបាលខណ្ឌ សហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់ឫស្សីកែវ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចម៉ូតូកាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦និង០២នាទី នៅចំណុចមុខផ្ទះលេខ១៨ក  ផ្លូវលំ ក្រុមទី០១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ... Read More »

កិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នេះ លោក ឈាង ឡាក់ ... Read More »

ឧបនាយករដ្ឋមន្ដ្រី ស សុខា កំណត់អាណត្តិរបស់នាយ និងនាយរងប៉ុស្ដិ៍ និងកំណត់ចំនួននាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ និងច្រកទ្វារអន្ដរជាតិ

ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសកំណត់អាណត្តិរបស់នាយ និងនាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ និងច្រកទ្វារអន្ដរជាតិ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ ក្នុងប្រកាសដែលមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ ... Read More »

សមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការគ្នាជាមួយនគរបាលខេត្តព្រះវិហារ ចុះបង្ក្រាបក្រុមប្លន់២នាក់ជាមុខសញ្ញាធ្វើសកម្មភាពយ៉ាងសកម្មនៅភូមិសាស្ដ្ររាជធានី-ខេត្ត

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការគ្នាជាមួយនគរបាលខេត្តព្រះវិហារ និងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះបង្ក្រាបក្រុមប្លន់២នាក់ជាមុខសញ្ញាធ្វើសកម្មភាពយ៉ាងសកម្មនៅភូមិសាស្ដ្ររាជធានី-ខេត្ត ។ ករណីបង្ក្រាបនេះធ្វើ ឡើងកាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ម្សិលមុិញ ។ សូមបញ្ជាក់ថា ៖ ... Read More »

Real Madrid បន្តកាន់កាប់កំពូលតារាង La Liga តែលើសគ្រាប់បាល់ក្រុមលេខ២ Girona

ក្រុមកំពូលតារាង La Liga Real Madrid បានទទួលជ័យជម្នះយ៉ាងលំបាកលើ Mallorca ដោយសារការតែតបាល់បញ្ចូលទី១គ្រាប់គត់របស់ Antonio Rudiger នៅនាទីទី៧៨។ ក្រុមភ្ញៀវ Mallorca បានវាយបកទៅចំគោលដៅ២ដង ខណៈដែលការតែតបាល់បញ្ចូលទីរបស់ ... Read More »

ក្រសួងសុខាភិបាល ប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអុតស្វា ២ករណីបន្ថែម

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានរកឃើញករណី ជំងឺអុតស្វា ២ករណីបន្ថែមទៀត សរុបចំនួន ៣ករណី។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានវីរុសអុតស្វា អ្នកជំងឺបានដាក់ឱ្យនៅសម្រាកព្យាបាលដាច់ដោយឡែក ... Read More »

លោក អុឹម វុត្ថា ៖ មន្រ្តីរបស់ក្រសួងប្រៃសណីយ៍ នឹងត្រូវយល់ដឹង និងត្រូវធ្វើអ្វីខ្លះ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិរបស់ខ្លួន នីតិកាលទី៧ នៃរដ្ឋសភាជាតិ?

ភ្នំពេញ ៖ លោក អុឹម វុត្ថា ទីប្រឹក្សា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានលើកឡើងថា ៖ តោះបងប្អូនក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទាំងអស់គ្នា នាំគ្នាពិនិត្យបន្តិចមើលថាតើតួនាទី ... Read More »

តោះស្វែងយល់ អំពី ការធ្វើរោគវិនិច្ឆ័យ នៃជំងឺទឹកដក់ក្នុងស្រោមសួត (Pleurésie)!

ភ្នំពេញ ៖ ការកោសសាច់ស្រោមសួត ជាមធ្យោបាយមួយក្នុងការធ្វើរោគវិនិច្ឆ័យ នៃបញ្ហាទឹកដក់ក្នុងស្រោមសួត ។ ការកោសសាច់នេះ ជាការកោសយកបំណែកតូចល្អិត ៣ទៅ៤ដុំនៃស្រោមសួតផ្នែកខាងក្រៅ ដើម្បីបានដុំសាច់យកទៅវិភាគកោសិការ ។ តើករណីណាដែលតម្រូវអោយមានការកោសសាច់ស្រោមសួត?  វិធីសាស្រ្តនេះត្រូវបានអនុវត្តជាពិសេសក្នុងករណីពិបាកសន្និដ្ឋានថាតើមូលហេតុនៃទឹកដក់ក្នុងស្រោមសួត បណ្តាលមកពីរបេងរឺមហារីក ។ ... Read More »

អង្គការក្រុមប្រឹក្សាវប្បធម៌អាសុី ICAPP ដៃគូររបស់អង្គការយូណេស្គូចូលរួមអបអរសាទរជាមួយរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដែលបានកំណត់យកថ្ងៃ ២៩ ធ្នូ ទិវាសន្តិភាពនៅកម្ពុជា

ភ្នំពេញ ៖ អង្គការក្រុមប្រឹក្សាវប្បធម៌អាសុី ICAPP ដៃគូររបស់អង្គការយូណេស្គូចូលរួមអបអរសាទរជាមួយរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដែលបានកំណត់យកថ្ងៃ ២៩ ធ្នូ ទិវាសន្តិភាពនៅកម្ពុជា ដែលជាការផ្តួចផ្តើមគំនិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីអបអរទិវាសន្តិភាពនៅកម្ពុជា អង្គការក្រុមប្រឹក្សាវប្បធម៌អាសុី  ICAPP ... Read More »

ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២០°C

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់អោយដឹងថា ៖ ទ្រនុងនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបន្តគ្របដណ្តប់មកលើតំបន់ខ្ពង់រាបប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា ... Read More »

នារីម្នាក់បើករថយន្តRange Rover មិនប្រយ័ត្នទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ

    ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងបើកបរដោយនារីម្នាក់ក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្តខូចខាតមួយកំណត់មុខ។     ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី ០៣ខែមករាឆ្នាំ២០២៤នៅលើផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។   ... Read More »

បុរសជនជាតិចិនម្នាក់បើករថយន្តបុករថយន្ត២គ្រឿងឈប់រង់ចាំភ្លើងស្តុប ពេលសមត្ថកិច្ចមកអន្តរាគមន៍វាយសមត្ថកិច្ចឱ្យរងរបួសទៀត

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីរូបគេបើករថយន្តយ៉ាងលឿនទៅបុកពីក្រោយរថយន្ត២គ្រឿងដែលឈប់រង់ចាំភ្លើងស្តុប ហើយប្រើហិង្សាវាយទៅលើសមត្ថកិច្ចបណ្តាលឱ្យរងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូស២គ្រឿង មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ... Read More »

អតីតបក្សសង្គ្រោះជាតិម្នាក់ទៀត លោក «សូ សមយុទ្ធ» សុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ អ្នកវិភាគនយោបាយវាយប្រហារបក្សប្រជាជនកម្ពុជា លើទំព័រ «ភ្នំពេញប៉ុស្តិ៍» លោក «សូ សមយុទ្ធ» កាលពីពេលមុននោះ នៅពេលនេះសុំចូលរួមជីវភាពនយោបាយជាមួយ​បក្ស​ប្រជាជនកម្ពុជាហើយ។ អត្ថបទវិភាគនយោបាយរបស់លោកកាលនោះ មានការចាប់អារម្មណ៍ខ្លាំងណាស់ពីអ្នកអ្នកនយោបាយ អ្នកតាមដាននយោបាយ ក្នុងនោះមានសម្តេចតេជោផងដែរ។ ករណីនេះសម្តេចតេជោ ... Read More »

សូមសាធារណជនមេត្តាជ្រាប និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយចៀសវាងការចាញ់បោកជនឆ្លៀតឱកាស

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ដើម្បីបង្ការនូវការឆបោករបស់ជនខិលខូច ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា កម្ពុជានៅពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករ ពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ ដោយបច្ចុប្បន្ន ក្រសួងកំពុងធ្វើការជាមួយភាគីអ៊ីស្រាអែល ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជ្រើសរើស ... Read More »

Update ៖ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ៖ យន្តហោះដែលហោះជាង៤០ជុំក្នុងដែនអាកាសកម្ពុជា គឺជួបបញ្ហាបច្ចេកទេសត្រង់ស្លាប ទើបហោះវិលជុំក្នុងដែនអាកាសកម្ពុជាចំពីលើខេត្តកែបជាង៤០ជុំទៅវិញទៅមកក្នុងរយៈពេល៣ម៉ោង

ភ្នំពេញ ៖ បើតាមការឆ្លើយតបរបស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា ជាមួយសារព័ត៌មាន ជុំវិញបញ្ហាយន្តហោះAirbus 33០-202 ហោះក្នុងដែនអាកាសកម្ពុជាជាង៤០ជុំ ចំពីលើខេត្តកែប លោកថា ៖ ករណីជួបបញ្ហាបច្ចេកទេសនៅត្រង់ស្លាបយន្តហោះ ទើបបណ្ដាលឱ្យយន្តហោះ ... Read More »

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល

ភ្នំពេញ៖ នាថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ ... Read More »

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង លោកឧបនាយករដ្ឋមន្ត្រី ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ... Read More »

អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរៀបចំឯកសារពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ អង្គភាពជំនាញ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី និងលោក សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការរៀបចំតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ របស់នាយកដ្ឋានជំនាញ និងមន្ទីរពិសោធន៍ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ... Read More »

លោកស្នងការនគរបាលខេត្តព្រៃវែង ដឹកនាំរៀបចំរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៅ តាមដងផ្លូវបានល្អប្រសើរ ថ្វាយព្រះរាជ ដំណើរក្នុងឱកាសស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជាកសិករ ក្រីក្រ នៅខេត្តព្រៃវែង

ភ្នំពេញ ៖ លោកស្នងការនគរបាលខេត្តព្រៃវែង ដឹកនាំរៀបចំរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៅ តាមដងផ្លូវបានល្អប្រសើរ ថ្វាយព្រះរាជ ដំណើរក្នុងឱកាសស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជាកសិករ ក្រីក្រ នៅខេត្តព្រៃវែង រហូតដល់ទទួលបាន ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ៣ មករា ឆ្នាំ២០២៤ ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣២នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣២ នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី៣ ខែមករា ... Read More »

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅកុមារ ជាផ្លូវការនៅព្រឹកថ្ងៃទី៨ ខែមករា !

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តធុនធំគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅកុមារ ។  រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់សាធារណជន ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៣ ខែមករា រកឃើញយានយន្តល្មើសចំនួន ៧០៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៧៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៨៦៤គ្រឿង, រថយន្តធំ ១១គ្រឿង, ... Read More »

គិតត្រឹមម៉ោង៦៖៤០នាទីល្ងាចថ្ងៃទី០៣ ខែមករានេះយន្តហោះ Airbus 330-202 កំពុងតែហោះវិលជុំជាង៤០ជុំ នៅក្នុងដែនអាកាសរបស់កម្ពុជាចំពីលើខេត្តកែប

ភ្នំពេញ ៖ តាមព័ត៌មានបឋម គិតត្រឹមម៉ោង៦៖៤០នាទីល្ងាចថ្ងៃទី០៣ ខែមករានេះយន្តហោះ Airbus 330-202 កំពុងតែហោះវិលជុំជាង៤០ជុំ នៅក្នុងដែនអាកាសរបស់កម្ពុជាចំពីលើខេត្តកែប។ តាមព័ត៌មានពី Flightradar24 យន្តហោះនេះ បានចាកចេញពីព្រលានយន្តហោះ PHU QUOC ... Read More »

ក្រុងបាវិត ទឹកដីសរសៃឈាមសេដ្ឋកិច្ច ពាណិជ្ជកម្មនៃខេត្តស្វាយរៀង តាំងពីបុរាណ រហូតដល់បច្ចុប្បន្ន

ខេត្តស្វាយរៀង ៖ ក្រសួងព័ត៌មាន បានបញ្ជាក់ថា ៖ បាវិត ត្រូវបានគេស្គាល់ថា ជាក្រុងសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់នៃខេត្តស្វាយរៀង ជាទីក្រុងដែលដើរតួជាច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម មានភ្ញៀវជាតិ អន្តរជាតិធ្វើដំណើរចេញចូលមិនដាច់ បង្កជាភាពអ៊ូអរខ្លាំងមិនចាញ់ក្រុងឯទៀតក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ ។ ក្រុងបាវិត មានព្រំប្រទល់ ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ០៣ មករា កើតឡើងចំនួន ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៧នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៧លើក (យប់ ២លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ២នាក់ (ស្រី ០នាក់), រងរបួសសរុប ... Read More »