ព័ត៌មានទាន់ហេតុការណ៍៖
'

រូបចម្លាក់បដិមាថ្មភក់ចំនួន៦​ ត្រូវ​បានប្រទះឃើញនៅខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម

ភ្នំពេញ៖ អ្នកស្រី នេត ស៊ីមន​ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា​ បានថ្លែង​ឱ្យ​ដឹង​ថា៖​ ក្រុមការងារជូសជុលប្រាសាទបុរាណរបស់អាជ្ញាធរជាតិអប្សរានៅការដ្ឋានប្រាសាទតាព្រហ្ម បានប្រទះឃើញចម្លាក់បដិមាបុរាណធ្វើពីថ្មភក់ចំនួន៦ដុំនៅក្នុងការដ្ឋានដែលពួកគេកំពុងតែជួសជុល។ អ្នកស្រី នេត ស៊ីមន​ បានបញ្ជាក់ថា ចម្លាក់ថ្មបុរាណដែលគេប្រទះឃើញនោះ មានរួម៖ ... Read More »

សិស្សកំព្រារៀននៅសាលាអង្គការទទួលគ្រឿងឧបភោគ បរិភោគ និងថវិកាពីសប្បុរសជននៅ ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ កុមារកំព្រាសិក្សានៅសាលាស្ត្រីមានវិបត្តិចំនួនជាង២០នាក់នៅព្រឹកថ្ងៃថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះទទួលបានគ្រឿងឧបភោគ បរិភោគពី លោក ចាន់ ដារ៉ា ជាអាជីវករក្រុងប៉ោយប៉ែត។ លោកបញ្ជាក់ថាៈ លោកបាននាំយកអំណោយរបស់សប្បុរសជនមានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៅចែកជូនដល់សិស្សកុមារកំព្រារៀននៅសាលាអង្គការស្ត្រីមានវិបត្តិមួយកន្លែងស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ... Read More »

ក្រសួងមហាផ្ទៃបណ្ដេញនគរបាលប្រឆាំងគ្រឿងញៀនថ្នាក់វរសេនីយ៍មួយរូបចេញពីក្របខ័ណ្ឌ

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា បានសម្រេចអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ អត្តលេខ ៧៨២១៧ ដោយដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរនបាលជាតិ។ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” នៅទីស្តីការក្រសួងបរិស្ថាន

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រសៀលស្អែក ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ... Read More »

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងត្រឡប់មកមាតុប្រទេសវិញ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ចនៅ ខេត្តហ្វូជៀន ប្រទេសចិន រយៈពេល៣ថ្ងៃ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ​ ស្ដេចយាងត្រឡប់មកដល់មាតុប្រទេសវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ចនៅខេត្តហ្វូជៀន ប្រទេសចិន រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ... Read More »

តៃកុងស្ទើរភ្លើងបើករថយន្តព្រូសបោះពួយយ៉ាងលឿន បំផ្លាញបង្គោលភ្លើងអស់មួយដើម

ខេត្តកំពង់ស្ពឺ៖ បង្គោលភ្លើងរបស់រដ្ឋ១ដើមបានរងការបាក់ខ្ទេច ដោយសារតែរថយន្តព្រូស( Prius)១គ្រឿង សង្ស័យតៃកុងរថយន្តស្ទើរភ្លើងបើកបោះពួយយ៉ាងលឿនជ្រុលទៅឡេីងលើឃឿនពុះចែកទ្រូងផ្លូវ ពេញទំហឹងសំណាងល្អមិនមានអ្នកធ្វើដំណើររងរបួស។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅមុខស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលបានឱ្យដឹងថា ... Read More »

ជនជាតិចិនមួយក្រុម​ ប្រើដំបងឆក់​ ឆក់និងវាយជនជាតិចិនដូចគ្នា​ ផ្អើលពេញក្រុង​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​៖​ ជនជាតិចិនមួយក្រុម​ ប្រដាប់​ដោយ​ប្រើដំបងឆក់​ បានធ្វេីសកម្មភាព​ឆក់និងវាយជនជាតិចិនដូចគ្នា​ បង្កការ​ភ្ញាក់ផ្អើល​ កម្លាំងនគរបាល​ក្រុង​ព្រះសីហនុ​ ចុះទៅ​ជួយ​អន្តរាគមន៍​ និងបាននាំខ្លួនពួកគេទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដើម្បីធ្វើការសាកសួរ។ ករណី​ហិង្សា​លើ​ខាងនេះ​ បានកេីតឡេីង​នៅវេលាម៉ោងប្រមាណជា​ ៦និង ៥៩នាទី​ព្រលប់​ថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០២៣ ... Read More »

ប្រធានាធិបតីបារាំង៖ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មមិនមែនមានន័យថាអុីស្រាអែលត្រូវកម្ទេចហ្គាហ្សានោះទេ

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី 20 ខែធ្នូ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា គោលដៅប្រឆាំងភេរវកម្មរបស់អ៊ីស្រាអែលមិនមានន័យថាប្រទេសនេះត្រូវការ “កម្ទេចតំបន់ហ្គាហ្សា” នោះទេ។ដោយសំដៅលើប្រតិកម្មរបស់អ៊ីស្រាអែលចំពោះការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលាលើទឹកដីរបស់ប្រទេសដោយកងកម្លាំងប្រដាប់អាវុធនៃក្រុមហាម៉ាស់នោះ ប្រធានាធិបតីបារាំងនៅថ្ងៃទី 20 ខែធ្នូបានអត្ថាធិប្បាយទៅកាន់ស្ថានីយ៍ទូរទស្សន៍ ... Read More »

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទទួលបានការគាំទ្រពីរាជធានី-ខេត្តចំនួន ១១ បន្ថែមទៀត

ភ្នំពេញ៖ រាជធានីខេត្តចំនួន១១ បានប្តេជ្ញាចិត្តចូលរួមចំណែកក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ! ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» តាមរយៈការចុះអនុស្សរណយោគយល់ (MOU) រវាងក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានី-ខេត្តទាំង១១។ ពិធីចុះអនុស្សរណយោគយល់នេះ ធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី ២១ ធ្នូ ឆ្នាំ២០២៣ ... Read More »

ឆ្នាំ២០២៤ អ៊ុយក្រែនកំណត់គោលដៅផលិតយន្តហោះដ្រូនឱ្យបាន ១លានគ្រឿង សម្រាប់សង្គ្រាមជាមួយរុស្ស៊ី

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣បបានផ្សាយថា រដ្ឋមន្រ្តីកិច្ចការយុទ្ធសាស្រ្តឧស្សាហកម្មអ៊ុយក្រែន លោក Oleksandr Kamyshin បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងកៀវគ្រោងផលិត យន្តហោះដ្រូន FPV (first-person-view) ... Read More »

តើអ្នកដឹងទេបណ្ណអនុញ្ញាតបើកបរអន្តរជាតិ មានសុពលភាពប៉ុន្មានឆ្នាំ? ប្រើប្រាស់បានប៉ុន្មានប្រទេស?

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២៣នេះថា​ តើអ្នកដឹងទេបណ្ណអនុញ្ញាតបើកបរអន្តរជាតិ មានសុពលភាពប៉ុន្មានឆ្នាំ? ប្រើប្រាស់បានប៉ុន្មានប្រទេស? ក្រសួង​សាធារណការ​ បានបញ្ជាក់ថា​ សុពលភាពបណ្ណអនុញ្ញាតបើកបរអន្តរជាតិ៖ – មានសុពលភាព ០១ឆ្នាំ ... Read More »

តើអ្នកដឹងទេផ្លាកសញ្ញាទាំង២នេះ មានន័យយ៉ាងដូចម្តេច?

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅថ្ងៃ​ទី២១​ ខែធ្នូ​ ឆ្នាំ​២០២៣នេះថា តើអ្នកដឹងទេផ្លាកសញ្ញាទាំង២នេះ មានន័យយ៉ាងដូចម្តេច?  ក្រសួង​សាធារណការ​ បានគូសបញ្ជាក់ថា​ ផ្លាកសញ្ញាលេខ 1៖ សញ្ញានេះ តម្រូវឱ្យអ្នកបើកបរយានជំនិះគ្រប់ប្រភេទបន្ថយល្បឿន។ ផ្លាកសញ្ញាលេខ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០២នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​ ០៤នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​២១ ខែធ្នូ​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០២នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​ ០៤នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

បាត់ខ្លួន២ថ្ងៃប្រទះឃេីញសពផុសអណ្តែតក្នុងទឹកបឹងត្រកួន

ភ្នំពេញ៖​ កុមារាម្នាក់ដេីរបេះត្រកួនបានបាត់ខ្លួនអស់រយៈពេល២យប់២ថ្ងៃស្រាប់តែប្រទះឃេីញផុសអណ្តែតឡេីងក្នុងទឹកបឹងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០២៣​ នៅបឹងមួយកន្លែងក្នុងភូមិត្រពាំងរំចេក​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។  ក្មេងរងគ្រោះឈ្មោះហុង​ លីហេង​ ភេទប្រុស អាយុ៨ឆ្នាំ​ មានឪពុកឈ្មោះ​ ហាក់​ ហេង​ អាយុ៣៥ឆ្នាំ​ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់​ ក្នុងចំណោមបក្ខពួកបីនាក់​ ពាក់ព័ន្ធ​បទល្មេីស​ លួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ០១គ្រឿង)

ភ្នំពេញ​ ៖​ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នាវេលាម៉ោងប្រហែល០៩:៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​ ក្នុងចំណោមបក្ខពួកបីនាក់​ ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ០១គ្រឿង)​ នៅចំណុចមុខផ្ទះ១១CD ផ្លូវលេខ៥៧៨ ក្រុមទី៥១ ភូមិ១១ ... Read More »

កម្ពុជានាំចេញទំនិញគិតជាទឹកប្រាក់សរុបប្រមាណ ២១.៣ពាន់លានដុល្លារក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ កើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២២

ភ្នំពេញ៖ យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញគិតជាទឹកប្រាក់សរុបចំនួនប្រមាណ ២១.៣ពាន់លានដុល្លារកើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២២ ខណៈការនាំចូលទំនិញពីក្រៅប្រទេសធ្លាក់ចុះ ១៩.៩% ស្មើ នឹងប្រមាណ ២២,២ពាន់លានដុល្លារ។  ប្រភពបានបន្តថា ក្នុងនោះការនាំចេញទៅទីផ្សារអាមេរិក ... Read More »

លោក Nuno Espirito Santo ជំនួសលោក Steve Cooper ជាគ្រូបង្វឹកថ្មីនៅ Nottingham Forest

ក្លិប Nottingham Forest បានតែងតាំងលោក Nuno Espirito Santo ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំកន្លះ ដើម្បីជំនួសកន្លែងលោក Steve Cooper។ លោក Cooper ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃអង្គារបន្ទាប់ពីរយៈពេល២ឆ្នាំដោយ Nottingham ... Read More »

នគរបាល​ខណ្ឌ​ទួលគោក​ ឃាត់ខ្លួន​ជនសង្ស័យ០១នាក់ពីបទលួច (លួចម៉ូតូ០១គ្រឿង)

ភ្នំពេញ​៖​ អធិការដ្ឋាននគរបាលខណ្ឌទួលគោក​ នៅព្រឹកថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ព្រហ្មទណ្ឌ​ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​ ពីបទលួច (លួចម៉ូតូ០១គ្រឿង) ។  របាយការណ៍ដដែល​បន្តថា​ ការឃាត់ខ្លួននេះ​បានធ្វេីឡេីង​កាលពីយប់ថ្ងៃទី២០ ខែធ្នូ ... Read More »

Sunderland តែងតាំងអតីតគ្រូបង្វឹកនៅលីកហុល្លង់ជាអ្នកចាត់ការថ្មី

ក្លិប Sunderland បានតែងតាំងអតីតគ្រូបង្វឹកក្រុម Rangers លោក Michael Beale ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ដើម្បីជំនួសតំណែងលោក Tony Mowbray ដែលជាក្លិបនៅ Championship បានប្រកាសកាលពីថ្ងៃអង្គារ ទី១៩ ... Read More »

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា(តម្លៃ​ដដែល​) ត្រូវ​លក់តម្លៃ​៤,១៥០រៀល ខណៈម៉ាស៊ូត (ចុះថ្លៃ ៥០៛)លក់៤,១០០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី២១-៣១ ខែ​ធ្នូ​នេះ!

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី២១ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១​ ខែធ្នូ​​​​​​ ឆ្នាំ២០២៣នេះ​ ​សាំង​(តម្លៃ​ដដែល​)​ ខណៈ​ប្រេងម៉ាស៊ូត (ចុះថ្លៃ​ ... Read More »

លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំដឹកនាំសហការី ចុះសួរសុខទុក្ខកម្លាំងកងអនុសេនាធំ ការពារ តំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អ៉ិច១៦

ខេត្តត្បូងឃ្មុំ៖ ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដោយអនុវត្តតាមការណែនាំ និងការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ... Read More »

ឃាត់ខ្លួន​ជាងភ្លើង​ម្នាក់​ ក្រោយទិញម៉ូតូ០១គ្រឿងពាក់ព័ន្ធនិងករណីលួច

ភ្នំពេញ​៖​ បុរស​ម្នាក់​ ដែល​ជាជាងភ្លេីង​ត្រូវ​បានកម្លាំងនគរបាលជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួន​ ក្រោយទិញម៉ូតូ០១គ្រឿងពាក់ព័ន្ធនិងករណីចោរលួច។  ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៦​ និង៣០នាទី ពីបទទទួលផលចោរកម្ម(ទិញម៉ូតូ០១គ្រឿងពាក់ព័ន្ធនិងអំពើលួច)ឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ១៦ (ផ្ទះជួសជុលម៉ូតូ) ផ្លូវរថភ្លើង ... Read More »

បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តនឹងម៉ូតូបុកគ្នា

ខេត្តតាកែវ ៖ រថយន្តនឹងម៉ូតូបុកគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង៧និង១០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ ២ ត្រង់ចំណុចក្បែរវត្តតុំ ស្ថិតនៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ សមត្ថកិច្ចបានឲ្យដឹងថាសពនៅមិនទាន់ស្គាល់អត្តសញ្ញាណ បើកម៉ូតូម៉ាក ... Read More »

ក្រសួងពាណិជ្ជកម្មកម្ពុជា​ ៖​ រកឃើញមានការប្រើប្រាស់សញ្ញាជាតិ និង និមិត្តរូបជាតិ នៅលើសំបកវេចខ្ចប់ផលិតផល ដែលដាក់​លក់លើទីផ្សារ អន្តរជាតិដោយគ្មានការអនុញ្ញាត

ភ្នំពេញ​ ៖ យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា​ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣បានឱ្យដឹងថា  នៅពេលថ្មីៗនេះ ក្រសួង បាន សង្កេតឃើញថានៅមានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្ម លើ សំបក វេចខ្ចប់ផលិតផល ជារូបភាព ... Read More »

ទីលានដាក់សំរាមថ្មីនៅខេត្តស្ទឹងត្រែងចំណាយថវិកាជិត៥លានដុល្លារគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់នៅ ដើមឆ្នាំ២០២៤

ខេត្តស្ទឹងត្រែង៖ ទីលានទុកដាក់សំរាមដែលមានទីតាំងក្នុងភូមិសាស្ត្រភូមិអូត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងសាងសង់លើផ្ទៃដីជាង២០ហិកតា មានចម្ងាយពីទីរួមខេត្តប្រមាណជាង១០គីឡូម៉ែត្រ ដែលជា ទីតាំងផ្ទុកសំរាមធំមួយទំហំជាង១ម៉ឺន៥ពាន់ម៉ែត្រការ៉េ និងអាងប្រព្រឹត្តិកម្មចំនួន៤ រួមនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ដែលត្រូវចំណាយថវិកាសាងសង់ជាជំនួយហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារ អភិវឌ្ឍន៍អាស៊ីជិត៥លានដុល្លា បានសាងសង់រួចរាល់ហើយ។      ... Read More »

នារីម្នាក់បានស្លាប់ខណៈបើកម៉ូតូទាក់ខ្សែភ្លើងធ្លាក់កាត់ទទឹងផ្លូវ

ភ្នំពេញ ៖ នារីម្នាក់បានបើកម៉ូតូតាមផ្លូវមិនប្រយ័ត្នបានជ្រុលទៅទាក់ខ្សែភ្លើង ដែលធ្លាក់កាត់ទទឹងផ្លូវដួលម៉ូតូបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់កាលពីម៉ោង ៥និង៥០នាទីព្រឹកថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្បែរហ្គ្រែនភ្នំពេញក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ រស់ ... Read More »

ខ្សែប្រយុទ្ធ Thomas Muller បន្តកុងត្រារហូតដល់ខែមិថុនា ឆ្នាំ២០២៥ នៅBayern Munich

ខ្សែបម្រើ Thomas Muller របស់ Bayern Munich បានចុះកិច្ចសន្យាបន្តរយៈពេល១ឆ្នាំរហូតដល់ខែមិថុនា ឆ្នាំ២០២៥។ កីឡាករសញ្ជាតិអាឡឺម៉ង់វ័យ៣៤ឆ្នាំរូបនេះបានចំណាយពេលពេញមួយអាជីពរបស់គាត់នៅ Bayern ដោយបង្ហាញខ្លួនបាន៦៨៤ដងចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់គាត់ក្នុងឆ្នាំ២០០៨។ ប្រធានក្លិលោក Herbert Hainer បាននិយាយថា ... Read More »

ព្រឹកស្អែក! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១​ នៅខេត្តព្រះសីហនុ

ភ្នំពេញ​៖​ នាព្រឹកស្អែក ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ... Read More »

CDC៖​ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគចំនួន ១៥ ដែលមានទុនវិនិយោគប្រមាណជាង ២៤៧លានដុល្លារអាម៉េរិក​ ក្នុងរយៈពេល ២សប្តាហ៍ខែធ្នូនេះ!

ភ្នំពេញ​៖​ ក្នុងរយៈពេល ២សប្តាហ៍នៃខែធ្នូ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC)​ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ១៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៧លានដុល្លារអាម៉េរិក។​ នេះបេីយោង​តាមសេចក្តីប្រកាសព័ត៌មាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ កាលពីថ្ងៃទី​២០​ ខែធ្នូ​ម្សិលមិញ។  តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ នៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញខណ្ឧប៉ុស្ដិ៍បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុច ក្រុម៥ ផ្លូវបេតុង ភូមិទួលសងែ្ក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។    លោក ហ៊ាង ថារ៉េត ... Read More »