ព័ត៌មានទាន់ហេតុការណ៍៖
'

Update ៖ ឃាត់ខ្លួន​បុរសពីរនាក់​ ខណៈ​រកឃើញគ្រាប់កាំខ្លីម៉ាករ៉ូឡូ០៦គ្រាប់នៅជាប់ខ្លួន

ភ្នំពេញ​៖​ កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី០៦​ ខែធ្នូ​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធ,គ្រាប់រំសេវដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។  ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ​ បានធ្វេី​ឡើង​នៅយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០​ និង២០នាទី ... Read More »

ខឹងប្រពន្ធមិននៅផ្ទះបុរជាប្តីដុតផ្ទះខ្លួនឯងបណ្ដាលឲ្យឆេះខ្ទេចគ្មានសល់បង្កឱ្យមានការភ្ញាក់ផ្អើល

ខេត្តកំពង់ស្ពឺ៖ ខឹងប្រពន្ធមិននៅផ្ទះ បុរសជាប្តីដុតផ្ទះខ្លួនឯងបណ្តាលឱ្យឆេះអស់គ្មានសល់ បើទោះជាមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចក៏ដោយ។ ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តីចិត្តភ្លើងខាងលើកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់។ ការឃាត់ខ្លួនបុរសជាប្តីចិត្តភ្លើង ដុតផ្ទះខ្លួនឯងចោលនេះកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២៣ នៅចំណុចភូមិព្រៃឈើទាល ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា ... Read More »

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ៖ គ្រប់សមាសភាពនៅសហគមន៍យល់ដឹងច្បាស់ពីបញ្ហា​គ្រឿងញៀន​គឺអាចកាត់ផ្តាច់បានទីផ្សារគ្រឿងញៀន

ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ខ្លូត ចិន្តា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម  នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣​ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា គោលការណ៍ណែនាំពាក់ព័ន្ធនានាក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ... Read More »

លោក កើត ឆែ បញ្ជាក់ថា៖ បើយើងមានភាពជាអ្នកដឹកនាំ គឺយើងមានអំណាច តែសូមកុំយកអំណាចនេះទៅប្រើប្រាស់ឱ្យខុសគោលដៅ

ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា៖ បើយើងមានភាពជាអ្នក ដឹកនាំ គឺយើងមានអំណាច តែសូមកុំយកអំណាចនេះទៅប្រើប្រាស់អោយខុសគោលដៅ ។     លោកបានបញ្ជាក់ថា៖ អំណាចគឺជាភ្លើង ... Read More »

ទីក្រុង Khan Younis នៅភាគខាងត្បូងហ្គាហ្សារងការវាយប្រហារពីកងកម្លាំងអ៉ីស្រាអែល

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថាកងកម្លាំងអ៉ីស្រាអែលបានបង្កើនការវាយលុកយ៉ាងសម្បើមលើទីក្រុង Khan Younis ជាទីក្រុងធំជាងគេបំផុតនៃភាគខាងត្បូងហ្កាហ្សា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈដែលជនជាតិប៉ាឡេស្ទីនជាច្រើននាក់ត្រូវបានសម្លាប់និងរងរបួស។ ដោយចាត់ទុកថាជាថ្ងៃប្រយុទ្ធគ្នាដ៏ខ្លាំងបំផុតក្នុងសង្រ្គាមជើងគោកប្រឆាំងនឹងក្រុមហាម៉ាស់ ចាប់តាំងពីបទឈប់បាញ់ដួលរលំកាលពីសប្ដាហ៍មុនមក កងកម្លាំងអ៉ីស្រាអែលបាននិយាយថា ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០២នាក់,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​០៦ ខែធ្នូ​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០២នាក់,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៥ ... Read More »

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានដឹកនាំប្រតិភូក្រុមការងារចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ ស៊ិន រ៉ង គណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាឆ្នាំ១៩៧៨ កំពុងសម្រាកព្យាបាលជំងឺ (ថ្លើម)

ខេត្តកំពង់ស្ពឺ ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញ ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធាន សមាគមគណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាឆ្នាំ១៩៧៨ ។  ... Read More »

បុរសម្នាក់ជិះម៉ូតូទៅរកប្រពន្ធនៅជាយដែនត្រូវរថយន្តបុកបណ្តាលឱ្យស្លាប់

    ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង ខណៈជិះម៉ូតូទៅរកប្រពន្ធនៅជាយដែនកាលពីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នៅតាមបណ្ដោយផ្លូវជាតិលេខ៦ស្ថិតក្នុងភូមិ.ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។     នគរបាលប្រាប់ថាៈ មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង ឈ្មោះ ផល ជុយ ... Read More »

ប្រឹងអីក៏ប្រឹងម្ល៉េះរឿងខុសច្បាប់ ! ខណៈល្បែងអាចនាំឲ្យអ្នកប្រព្រឹត្តធ្លាក់ក្នុងរណ្តៅមរណៈ !!!

ខេត្តកំពង់ចាម ៖ អនុវត្តតាមបទបញ្ជារបស់ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៣និង០០នាទី ម្សិលមុិញ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ មានករណីបញ្ជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ... Read More »

នៅថ្ងៃទី៦ខែធ្នូក្រុមមេដឹកនាំ G7 នឹងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយប្រធានាធិបតីអ៊ុយក្រែន

សារព័ត៌មាន AFP បានផ្សាយថា ជប៉ុនដែលជាប្រធាន G7 ក្នុងឆ្នាំ២០២៣នេះបានឱ្យដឹងថា ក្រុមមេដឹកនាំប្រទេស G7 នឹងរៀបចំកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូមួយ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅថ្ងៃពុធ ទី៦ ... Read More »

Update ៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ... Read More »

អភិបាលក្រុងប៉ោយប៉ែតលោកគាត ហ៊ុល ស្នើដល់កម្លាំងមន្ត្រីអនុវត្តច្បាប់ចាត់ការម្ចាស់អាខោនfacebook សៀង ហឿនព័ត៌មានតាមផ្លូវច្បាប់

ខេត្តបន្ទាយមានជ័យ៖ យោងតាមអាខោនfacebook របស់លោកអភិបាលក្រុងប៉ោយប៉ែតលោកគាត ហ៊ុល ដែលបានបង្ហោះលើបណ្ដាញសង្គមផ្លូវការរបស់លោកថាៈ ការបង្ហោះព័ត៌មានដែលមានចេតនាបង្អាប់បង្ខូចកិត្តិយសដល់ប្រទេសជាតិទាំងមូលដែលមិនអាចទទួលយកបាន!  ខ្ញុំស្នើសូមដល់កងកម្លាំង មន្ត្រីអនុវត្តច្បាប់មេត្តាមានវិធានការដោយមិនលើកលែងចំពោះបុគ្គលនេះជាដាច់ខាត។ ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែតខ្ញុំបាទសូមបញ្ជាក់ជូនថា កាលពីថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ... Read More »

សូមអបអរសាទរ ! ការប្រកួតកីឡាទោចក្រយានមិត្តភាពអន្តរជាតិ កម្ពុជា ឡាវ វៀតណាម ក្រុមកម្ពុជាជាប់លេខ១ និងលេខ២

ប្រទេសឡាវ ៖ សូមអបអរសាទរ ! ការប្រកួតកីឡាទោចក្រយានមិត្តភាពអន្តរជាតិ កម្ពុជា ឡាវ វៀតណាម ក្រុមកម្ពុជាជាប់លេខ១ និងលេខ២ នេះចាត់ទុកថា ជាជ័យជំនះ មួយសម្រាប់កម្ពុជា ក្នុងកីឡាមិត្តភាព នៃប្រទេសទាំង៣ ... Read More »

ថ្ងៃនេះ ! សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីជួបជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីជួបជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយមានតំណាងគណបក្សនយោបាយចំនួន ២៩ ចូលរួម នាព្រឹកថ្ងៃទី០៦ ខែធ្នូ ... Read More »

រដ្ឋបាលសង្កាត់ចោមចៅទី៣សហការជាមួយក្រុមការងាររាជធានីភ្នំពេញចុះបូមលូបញ្ចៀសការស្ទះចរន្តទឹកហូរជូនប្រជាពលរដ្ឋ

ភ្នំពេញ៖​ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ នៅព្រឹកថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ២០២៣​ រដ្ឋបាលសង្កាត់ចោមចៅទី៣​ ដឹកនាំដោយលោក​ វ៉ា​ សាវឿន​ ចៅសង្កាត់និងលោក​ សុទ្ធ​ សុជាតិ​ ចៅសង្កាត់រងទី១​ សហការជាមួយក្រុមការងាររាជធានីភ្នំពេញដាក់រថយន្តបូមលូបញ្ចៀសការកកស្ទះប្រព័ន្ធលូនៅក្នុងភូមិអូដឹម​ សង្កាត់ចោមចៅទី៣​ ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ

ភ្នំពេញ ៖ អង្គភាព កងអាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣! សូមបញ្ជាក់ថា ៖ ... Read More »

សារលិខិតសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន៊មន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ថ្ងៃទី៩ ធ្នូ ជារៀងរាល់ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ (អ.ស.ប) ... Read More »

អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីបន្តកិច្ចការងារអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Yoshiaki ISHIZAWA ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា និងលោកបណ្ឌិត ... Read More »

ប្រភពបង្ហើបថា កំពុងមានអ្នករត់ការទឹកប្រាក់១២មុឺនដុល្លារ ដើម្បី ដោះលែង ជនត្រូវចោទ ជាជនជាតិចិនកំពុងជាប់ពន្ធនាគារបណ្តោះអាសន្នឱ្យមានសេរីភាពវិញ

ភ្នំពេញ៖ ប្រភព​មួយ​បង្ហើប​ថា​ មាន​គេ​កំពុង​រត់​ការ​ដោះលែង​ ជនល្មើស ឈ្មោះ LI XIANG ទៅតុលាការជាថ្នូទឹកប្រាក់១២មុឺនដុល្លារអាមេរិក ខណៈជនត្រូវចោទរូបនេះ កំពុងជាប់ពន្ធនាគារបណ្តោះអាសន្ន ពីបទចាប់ ឃុំឃាំង និង បង្ខាំងមនុស្សដើម្បីជំរិតទារប្រាក់ រួមទាំងគំរាមសម្លាប់ផងដែរ ... Read More »

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឯកអគ្គរដ្ឋទូតវៀតណាម ឯកភាពគ្នាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសលើការងារសន្ដិសុខ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមុិញនេះ បានអនុញ្ញាតឲ្យ លោក ង្វៀន ហ៊ុយតាំង (Nguyen ... Read More »

លោកបណ្ឌិត តូច ប៉ូលីវ៉ា អញ្ជើញក្នុងកិច្ចប្រជុំត្រួតពិនិត្យគ្រឿងញៀន និងពង្រឹងការចុះពិនិត្យរដ្ឋបាលនៅតាមទីតាំងដែលងាយរងគ្រោះ ក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ ថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង ... Read More »

សមាជិករដ្ឋសភាកម្ពុជា អញ្ជើញចូលរួមសិក្ខាសាលាស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ទីក្រុងម៉ានីល ៖ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមុិញ លោកបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ... Read More »

អ្នកអាចស្វែងយល់ អំពី ជំងឺកន្ទុយថ្លែន!

ភ្នំពេញ ៖ ជំងឺកន្ទុយថ្លែនជាប្រភេទជំងឺដែលកើតមាននៅលើភ្នាសសនៃភ្នែក ដោយមានការដុះឡើងនូវភ្នាសពណ៌ស មានរាងដូចស្លាបសត្វ ឬរាងជាត្រីកោណ និងមានសរសៃឈាមដុះមកជាមួយ។ ភ្នាសកន្ទុយថ្លែនអាចមានការលូតលាស់ពីកម្រិតតូចស្តើង ទៅកាន់កម្រិតធំក្រាស់ ដែលភ្នាសនេះអាចដុះគ្របលើកញ្ចក់ភ្នែក ដោយចាប់ផ្តើមលូនបន្តិចម្តងៗ ពីគែមនៃកញ្ចក់ភ្នែកទៅកាន់ផ្នែកកណ្តាលនៃកញ្ចក់ភ្នែក រហូតដល់បាំងកូនក្រមុំប្រសិនបើមិនបានធ្វើការការពារនិងព្យាបាលអោយបានត្រឹមត្រូវ។ ក) រោគសញ្ញានៃជំងឺកន្ទុយថ្លែន៖ ... Read More »

ក្លិប Sheffield United តែងតាំងលោក Chris Wilder ជាគ្រូបង្វឹកថ្មី

ក្លិប Sheffield United ដែលកំពុងតស៊ូនៅក្របខ័ណ្ឌ Premier League បានបណ្តេញលោក Paul Heckingbottom ហើយបានតែងតាំងអតីតគ្រូបង្វឹករបស់ខ្លួនគឺលោក Chris Wilder ជាអ្នកជំនួសតំណែងរបស់គាត់។ Sheffield United ... Read More »

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ធុងសំរាមតាមសាលារៀន ជំរុញបន្ថែមការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា

ខេត្តត្បូងឃ្មុំ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានប្រកាសលើកទឹកចិត្តផ្តល់ធុងសម្រាប់ញែកសំរាម ដល់សាលរៀន នីមួយៗ បន្ទាប់ពីសិស្សានុសិស្ស និងលោកគ្រូអ្នមកគ្រូ បានចូលរួមក្នុងយុទ្ធនាការ ... Read More »

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជម្រាបជូន លោកអភិសន្តិបណ្ឌិត ស សុខា ថាប្ដេជ្ញាបន្តជាដៃគូកម្ពុជាក្នុងរយៈពេល៣០ឆ្នាំទៅមុខទៀត

ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានជម្រាបជូន លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា ក្នុងនាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ

ខេត្តបន្ទាយមានជ័យ៖ មានការឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងអស់១ដើមបង្កអោយប្រជាពលរដ្ឋមានការព្រួយបារម្ភនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។ ប្រជាពលរដ្ឋបានប្រាប់ថា  នៅពេលអគ្គិភ័យឆាបឆេះបង្គោលភ្លើងទាំងព្រឹក ដំបូងគេឃើញឆ្លងចរន្តចេញពីប្រអប់ភ្លើងហើយបន្តផ្ទុះចេញជាអណ្តាតភ្លើងឆាបឆេះឡើងបណ្តាលឱ្យអ្នកនៅក្បែរមានការភ័យស្លន់ស្លោនាំគ្នាយកបំពង់ពន្លត់់អគ្គិភ័យបាញ់ពន្លត់បណ្តើររហូតដល់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលាដោយរលត់ទាំងស្រុងទៅវិញ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅក្រុងប៉ោយប៉ែតបញ្ហាឆាបឆេះបង្គោលភ្លើងដូចជាកើតឡើងញឹកញាប់ពេកហើយមិនដឹងមូលហេតុអ្វី ហើយខាងក្រុមហ៊ុនអានកូមិនយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យទៅលើផ្នែកជំនាញអគ្គិភ័យដើម្បីការពារការឆាបឆេះកើតឡើង។ អ្វីដែលជាការព្រួយបារម្ភនោះគឺខ្លាចឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរ ដែលគួរតែពិនិត្យឡើងវិញ។ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថាៈ ... Read More »

ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ មានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៦ ខែធ្នូ  ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា ៖  ឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនដែលគ្របដណ្តប់លើប្រទេសកម្ពុជាបន្តចុះខ្សោយ ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ... Read More »

ជនសង្ស័យ៣នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវ​ឃាត់ខ្លួនក្នុង២ករណីផ្សេងគ្នា(លួច​និងឆក់)​

ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីមន្ត្រីជំនាញ​នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ​បានឱ្យដឹងនាព្រឹកថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ថា មានជនសង្ស័យ៣នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវ​ឃាត់ខ្លួនក្នុង២ករណីផ្សេងគ្នា(លួច​និងឆក់)​ ។ ជាក់ស្ដែងលោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងបង្ក្រាបជាក់ស្តែងករណីលួចម៉ូតូមួយករណីនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១ៈ០០នាទីយប់នៅចំណុច ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ក្រោយរកឃេីញគ្រាប់កាំភ្លេីងជាប់ខ្លួន

ភ្នំពេញ៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ក្រោយរកឃេីញគ្រាប់កាំភ្លេីងចំនួន៦គ្រាប់នៅជាប់ខ្លួន។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង​៨យប់ថ្ងៃទី៥​  ខែធ្នូ​ ឆ្នាំ២០២៣​ នៅលេីកំណាត់ផ្លូវលេខ៥៩៨​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។      តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេី​ កម្លាំងគណៈបញ្ជាការឯកភាពបានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍។បន្ទាប់មកស្រាប់តែឃេីញបុរស២នាក់ជិះម៉ូតូមួយគ្រឿងគួរឱ្យសង្ស័យក៏ហៅឃាត់ឆែកឆេរលេីដងខ្លួនប្រទះឃេីញមានគ្រាប់កាំភ្លេីងចំនួន៦គ្រាប់ម៉ាករ៉ូឡូ​ទេីបឃាត់ខ្លួនតែម្តង។    ... Read More »