ព័ត៌មានទាន់ហេតុការណ៍៖
'

ក្មេងស្រីអាយុ​ ១៣ឆ្នាំ​ម្នាក់​ បានបាត់ខ្លួន​ចេញពីផ្ទះជាងកន្លះខែហើយ​ ត្រូវ​ក្រុមគ្រួសារ​ប្តឹងសមត្ថកិច្ច​ជួយអន្តរគមន៍ស្វែងរក

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានប្រកាស​ស្វែងរក​ក្មេងស្រីអាយុ​ ១៣ឆ្នាំ​ម្នាក់​ ខណៈ​រូបនាងបានបាត់ខ្លួន​ចេញពីផ្ទះជាងកន្លះខែហើយ​ ត្រូវ​ក្រុមគ្រួសារ​ប្តឹងសមត្ថកិច្ច​ជួយអន្តរគមន៍។  ជាក់ស្ដែង​អាណាព្យាបាលបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ខណ្ឌទួលគោក ដើម្បីស្វែងរកកូនស្រីឈ្មោះ រី វ៉ារីន  អាយុ១៣ឆ្នាំ ... Read More »

ប្រជាពលរដ្ឋប្រទះឃើញអាវុធយុទ្ធភ័ណ្ឌ​ ០៣ដើម រាយការណ៍ជូនសមត្ថកិច្ចនៅស្រុកសំពៅលូន

ខេត្ត​បាត់ដំបង៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១១និង០៥នាទី នៅចំណុចដីចំការ ក្នុងភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង​ មានប្រជាពលរដ្ឋឈ្មោះ យ៉ុង សុខុន ... Read More »

ជួបជាមួយនឹងសត្វផ្សោតសចុងហ្វានៅឈូងសមុទ្រ Sanniang ភូមិភាគស្វយ័តGuangxi ប្រទេសចិន

អន្តរជាតិ ៖ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖     ... Read More »

លោកបណ្ឌិត ជិន ម៉ាលីន តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពិនិត្យស្ថានភាពសិទ្ធិមនុស្សជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី២

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមករាឆ្នាំ២០២៥ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ... Read More »

លទ្ធផលកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ២០២១-២០២៣

ភ្នំពេញ៖ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥  លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ... Read More »

លោក ហ៊ុយ វណ្ណៈ ៖ សំឡឹងមើលដំណើរពិភពលោក!

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានសំណេរនូវទស្សនៈនយោបាយ «សំឡឹងមើលដំណើរពិភពលោក!» ... Read More »

ប្ដីចេញពីធ្វើការឃើញប្រពន្ធកៀកកើយជាមួយប្រុសជាសហាយស្មន់ តេប្ដឹងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍

ភ្នំពេញ៖  បុរសជាប្តីចេញមកពីធ្វើការត្រឡប់ដល់បន្ទប់ជួលវិញស្រាប់តែឃើញប្រពន្ធបាននាំប្រុសស្នេហ៍មកដេកកៀកកើយនៅក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្ដរាគមន៍។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ស្ថិតនៅផ្លូវបេតុង ម្តុំផ្សារដីថ្មី  ត្រង់ចំណុចបន្ទប់ជួលបើកហាងសាឡនមួយកន្លែងមានស្លាកយីហោ (ហេង លាភ) សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ បើយោងតាមបុរសជាប្តីបានឲ្យដឹងថា ... Read More »

ក្រសួងមហាផ្ទៃបានផ្តល់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ចំនួន ១៥កន្លែង

ភ្នំពេញ ៖ ក្រុមការងារបូកសរុបនិងតាមដានព័ត៌មាន របស់ គណៈកម្មការប្រឡងប្រជែងជ្រើសរើស នៃ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានចេញ លិខិតបំភ្លឺ មួយបន្ទាប់ថ្មីៗនេះ មានការផ្សព្វផ្សាយបញ្ជីរាយនាមបេក្ខជនប្រឡងជាប់ជាស្ថាពរក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួស ... Read More »

ទស្សនៈប្រជាពលរដ្ឋ ៖ មន្ត្រីសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារឥឡូវ ម្តេចក៏ខុសពីមុនខ្លាំងម្ល៉េះ ? អស់មនោសញ្ចេតនាជាមួយប្រជាពលរដ្ឋមែន !

ភ្នំពេញ ៖ កិច្ចការងារអ្វីក៏ដោយ​ឱ្យ​តែខំប្រឹងប្រែង ប្រាកដ​ជាទទួលបានជោគជ័យហើយ។ ប៉ុន្តែគប្បីបំពេញការងារ តាមតួនាទី ភារកិច្ច ប្រកបដោយទទួលខុសត្រូវ សីលធម៌ តាមការណែនាំពីប្រធានអង្គភាព បម្រើប្រជាពលរដ្ឋ ជួយរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ តាមមូលដ្ឋាន អោយស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ... Read More »

តំណាងចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិគាំទ្រដល់ស៊ីរីដើម្បីសម្រេចបាននូវស្ថិរភាពនិងវឌ្ឍនភាព

អន្តរជាតិ ៖ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី៨ខែមករាឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំបើកចំហស្តីពីបញ្ហាស៊ីរី។ ... Read More »

នៅក្នុងឆ្នាំ២០២៥នេះ គ្រួសារដែលមានបណ្ណសមធម៌ នឹងកើនបានប្រាក់ឧបត្ថម្ភប្រចាំខែ

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម អំពាវនាវដល់ពលរដ្ឋក្រីក្រយកកូនទៅចុះឈ្មោះដើម្បីបានអាហារូបករណ៍ ខណៈនៅក្នុងឆ្នាំ២០២៥នេះ គ្រួសារដែលមានបណ្ណសមធម៌ នឹងកើនបានប្រាក់ឧបត្ថម្ភប្រចាំខែ។ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋក្រីក្រ ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖  ១- ... Read More »

អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ បង្កើនការអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក

ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់អាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ បង្កើនការអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស។ ការលើកឡើងរបស់ លោក វ៉ី ... Read More »

ភាគីចិនសម្តែងការអរគុណដោយស្មោះចំពោះការសួរសុខទុក្ខរបស់ប្រទេសនិងអង្គការអន្តរជាតិជាច្រើនស្តីពីគ្រោះរញ្ជួយដីនៅស្រុងDingriភូមិភាគស្វយ័តXizang

អន្តរជាតិ ៖ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ចាប់ តាំង ... Read More »

ប្រធានាធិបតីឆាដជួបសន្ទនាជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេស ចិន

អន្តរជាតិ ៖ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖   ថ្ងៃទី ... Read More »

កម្ពុជា-ចិនបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនកិច្ចសហការ លើកកម្ពស់តួនាទីស្រ្តី និងក្មេងស្រី

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកិច្ចការនារីកម្ពុជា នាពេលថ្មីៗនេះ បានទទួលជួប លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃស្ថាតទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយបានបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនកិច្ចសហការទ្វេភាគី រវាងកម្ពុជា និងចិន លើការលើកកម្ពស់តួនាទីស្រ្តី ... Read More »

លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា !  នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ... Read More »

សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រកាសយកថ្ងៃទី២៤ ខែកញ្ញា ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញជារៀងរាល់ឆ្នាំ

ភ្នំពេញ ៖ រយៈពេលជាង៣០ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ ក្រោមម្លប់នៃសុខសន្តិភាពនិងឯកភាពជាតិ អាស្រ័យដោយ មាននយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសម្រេចសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លាលើគ្រប់វិស័យ ... Read More »

ប្រធានាធិបតីអាមេរិក លុបដំណើរទស្សនកិច្ចទៅក្រៅប្រទេស ដើម្បីផ្តោតលើការឆ្លើយតបភ្លើងឆេះព្រៃ

សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃពុធ ទី៨ ខែមករា សេតវិមាន បានប្រកាសថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលុបចោល គម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៉ីតាលី ដោយសារតែបញ្ហាភ្លើងឆេះព្រៃ ... Read More »

អនុក្រឹត្យ ស្តីពី ការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាល ក្នុងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជូនរដ្ឋបាលរាជធានី ខេត្ត

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពី ការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាល ក្នុងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជូនរដ្ឋបាលរាជធានី ខេត្ត។  រាជរដ្ឋាភិបាលសម្រេច អនុក្រឹត្យនេះកំណត់អំពីការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាលក្នុងវិស័យការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈជូនរដ្ឋបាលរាជធានី ខេត្ត ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព ... Read More »

ជើងហោះហើរ Jin Air ពីប្រទេសជប៉ុន ទៅកាន់កូរ៉េខាងត្បូង ត្រូវបានលុបចោល ដោយសារបញ្ហាបច្ចេកទេស

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជើងហោះហើរតម្លៃទាបរបស់ក្រុមហ៊ុនអាកាសចរណ៍ Jin Air របស់កូរ៉េខាងត្បូង ពីប្រទេសជប៉ុន ទៅកាន់ប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ ត្រូវបានលុបចោល ដោយសារបញ្ហាបច្ចេកទេស ។ យោងតាម Yonhap ក្នុងអំឡុងពេលត្រួតពិនិត្យការហោះហើរមុននៅម៉ោង ... Read More »

លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនលោក ស៊ី ជីនពីង ចូលរួមសោកស្តាយពីគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស៊ីហ្សាង សាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារជូនលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចូលរួមសោកស្តាយពីគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស៊ីហ្សាង សាធារណរដ្ឋប្រជាមានិតចិន។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ៖  ឯកឧត្តម ... Read More »

ប្រជ្រៀតជាន់គ្នានៅភាគខាងត្បូងប្រទេសឥណ្ឌាបានសម្លាប់មនុស្ស 6 នាក់

កាលពីថ្ងៃទី 8 ខែមករា ការរត់ជាន់គ្នាបានកើតឡើងនៅភាគខាងត្បូងប្រទេសឥណ្ឌា នៅពេលដែលអ្នកកាន់សាសនារាប់ពាន់នាក់បានរុញច្រានគ្នាទៅវិញទៅមកពេលកំពុងតម្រង់ជួរដើម្បីទទួលបានប័ណ្ណទស្សនានៅប្រាសាទហិណ្ឌូក្នុងរដ្ឋ Andhra Pradesh ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 6 នាក់។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters អាជ្ញាធរក្នុងតំបន់បានបង្កើតបញ្ជរដើម្បីចេញប័ណ្ណជូនអ្នកកាន់សាសនាដែលទៅទស្សនាប្រាសាទ Sri Venkateswara ... Read More »

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប

ភ្នំពេញ​៖​ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ... Read More »

លោក គី តិច ៖ « ការវិនិច្ឆ័យដោយ អគតិ របស់ អមនុស្ស ដែលមាន ខួរ ពណ៌ ខ្មៅ »

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ លោក លឹម គីមយ៉ា ជាអ្នកនយោបាយខ្មែរមួយរូប មានសញ្ជាតិបារាំង ត្រូវបានឃាតកបាញ់ប្រហារនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ។ ខ្មាន់កាំភ្លើងក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងកំពុងអនុវត្តនីតិវិធី ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែមករា​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៨ ... Read More »

សហរដ្ឋអាមេរិកប្រកាស “គ្រោះមហន្តរាយជាតិ” ជុំវិញភ្លើងឆេះព្រៃនៅ Los Angeles

មនុស្ស 5 នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់នៅក្នុងទីក្រុង LA ខណៈដែលភ្លើងឆេះព្រៃ “មិនធ្លាប់មានពីមុនមក” បានបំផ្លាញទីក្រុងនេះត្រូវបានប្រកាសថាជាការបំផ្លិចបំផ្លាញបំផុតនៅក្នុងប្រវត្តិសាស្ត្រ Los Angeles ។ ប្រធានពន្លត់អគ្គិភ័យនៃរដ្ឋកាលីហ្វ័រញ៉ា និយាយថា ពួកគេទំនងជាមិនអាចគ្រប់គ្រងភ្លើងឆេះព្រៃដ៏ធំបានទេ ខណៈដែលខ្យល់បក់ខ្លាំង ... Read More »

នគរបាលអន្តរជាតិកម្ពុជា និងមន្រ្តីជាន់ខ្ពស់ នៃទីភ្នាក់ងារសេវាកិច្ចការព្រំដែនប្រទេសកាណាដា (CBSA) ជួបពិភាក្សាបង្កើនទំនាក់ទំនងអន្តរជាតិ និងទំនាក់ទំនងទ្វេភាគី ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ

ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៩ ខែកមរា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី យូ បូរិន នាយការិយាល័យនគរបាលអន្តរជាតិកម្ពុជា ... Read More »

ក្រុមក្មេងទំនើងដែលប្រព្រឹត្តបទល្មើសទាក់ទងករណីហិង្សា និងធ្វើឱ្យខួចខាតដោយចេតនា​មានស្ថានទម្ងន់ទោស​ ត្រូវបានផ្ដន្ទាទោសម្នាក់ៗដាក់ពន្ធនាគាររយៈពេល ១៨ខែ

ភ្នំពេញ​៖​ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី​០៨​ ខែមករា​ ឆ្នាំ​២០២៥​ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការប្រកាសសាលក្រមក្នុងសំណុំរឿង​ពាក់ព័ន្ធ​បទល្មើស​ ដែលបង្កឡើងដោយក្រុមក្មេងទំនើង​ចំនួន​ ៤​ នាក់ ប្រព្រឹត្តនៅសង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ក្រុមក្មេងទំនើងដែលប្រព្រឹត្តបទល្មើសទាក់ទងករណីហិង្សា និងធ្វើឱ្យខួចខាតដោយចេតនា​ មានស្ថានទម្ងន់ទោស​ ... Read More »