កាលពីថ្ងៃទី៣ ខែមករា រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់ឧត្តមសេនីយ៍ Park An-soo អគ្គសេនាធិការកងទ័ព និងលោក Kwak Jung-geun មេបញ្ជាការប្រតិបត្តិការពិសេសកងទ័ព។ ប្រមុខទីភ្នាក់ងារសន្តិសុខរបស់លោកប្រធានាធិបតី Yoon ក៏ត្រូវបានស៊ើបអង្កេតផងដែរ។ បន្ទាប់ពីប្រធានាធិបតី Yoon ... Read More »
ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនខុសច្បាប់
ខេត្តកំពង់ចាម៖ សមត្ថកិច្ចនគរបាលស្រុកកងមាស នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្រ្ត ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ០១.ឈ្មោះ ពិន ណាវីន ភេទប្រុស ... Read More »
នគរបាលរាជធានីភ្នំពេញ បញ្ជាក់ពី ការអនុវត្តផាកពិន័យតាមច្បាប់ទៅលើក្មេងប្រុស ២៥ម៉ឺនរៀលបើកបរម៉ូតូមានផ្ទុកជាតិអាល់កុលកម្រិត០.២៩mg/l
ភ្នំពេញ ៖ សេចក្តីបំភ្លឺរបស់ក្រុមការងារនិងព័ត៌មានប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជុំវិញស្រ្តីម្នាក់បង្ហោះវីដេអូនិយាយវាយប្រហារមកលើសមត្ថកិច្ចប្រដូចជាចោរដោយខឹងសមត្ថកិច្ចអនុវត្តផាកពិន័យតាមច្បាប់ទៅលើកូនប្រុសគាត់២៥ម៉ឺនរៀលបើកបរម៉ូតូមានផ្ទុកជាតិអាល់កុលកម្រិត០.២៩mg/l នៅថ្ងៃទី០២ខែមករាឆ្នាំ២០២៥ វេលាម៉ោង១១យប់នៅគោលដៅត្រួតពិនិត្យជាតិស្រវឹង ខាងមុខធនាគារABA មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន សមត្ថកិច្ចបានធ្វើការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសត្រួតពិនិត្យទៅលើអ្នកបើកបរយានយន្តក្រោមឥទ្ធិពលជាតិស្រវឹងដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ទន្ទឹមនោះសមត្ថកិច្ចក៏បានត្រួតពិនិត្យទៅលើម៉ូតូ០១គ្រឿង ម៉ាកហុងដា PCX ពណ៌ខ្មៅ ... Read More »
សម្តេច ម៉ែន សំអន អញ្ជើញ គោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន បានដឹកនាំប្រតិភូអញ្ជើញ គោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ស្ថិតនៅវត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង មានទីតាំងស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ... Read More »
ភ្ញៀវទេសចរជាង១លាន៥សែននាក់មកទស្សនា រាជធានីភ្នំពេញ Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានី ជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៉ី
ភ្នំពេញ៖ យោងតាមគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៉ី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Yahoo Finance និង Travel and Tour ... Read More »
រយៈពេល១២ខែឆ្នាំ២០២៤ច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀងទទួលភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិឆ្លងកាត់ចេញចូលមកកម្ពុជាជាង១លាន៥សែននាក់១៧២សញ្ជាតិ
ខេត្តស្វាយរៀង៖ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៤កន្លងទៅនេះ បានទទួលភ្ញៀវជាតិ និងអន្តរជាតធ្វើដំណើរឆ្លងកាត់ចេញ ចូលមកកម្ពុជា សរុប១,៥៧៨៦៩៩នាក់ មាន១៧២ សញ្ជាតិ បើប្រៀបធៀបទៅនិងរយៈពេល១២ខែឆ្នាំ២០២៣ មានការកើនឡើង ចំនួន២៦៣១៦០នាក់ ស្មើនិង១៩.០១ ... Read More »
លោក រស់ វាសនា អំពាវនាវ ដល់បងប្អូនអាជីវករលក់ដូរ ហាមដាក់តាំងទំនិញលក់ដូរនៅលើចិញ្ចើមផ្លូវ និងចំណីផ្លូវសាធារណៈ ដែលគ្មានរបៀបរៀបរយ ខូចសណ្តាប់ ធ្នាប់ និងនាំឱ្យកកស្ទះចរាចរណ៍ បាត់បង់សោភ័ណភាពទីក្រុង និងគ្មានអនាម័យ
ខេត្តស្វាយរៀង៖ លោក រស់ វាសនា អភិបាលរងក្រុងតំណាងលោក ណុបចំរើន អភិបាលក្រុងស្វាយរៀងបានធ្វើការអំពាវនាវ ដល់បងប្អូនអាជីវករលក់ដូរ ហាមដាក់តាំងទំនិញលក់ដូរនៅលើចិញ្ចើមផ្លូវ និងចំណីផ្លូវសាធារណៈ ដែលគ្មានរបៀបរៀបរយ ខូចសណ្តាប់ ធ្នាប់ និងនាំឱ្យកកស្ទះចរាចរណ៍ បាត់បង់សោភ័ណភាពទីក្រុង ... Read More »
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៣ ខែមករា រកឃើញយានយន្តល្មើសចំនួន ១៩០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស
ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៦៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣១២គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១៤៤គ្រឿង ... Read More »
លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៣ មករា ចំនួន ២៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៩៣នាក់
ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៩៣នាក់ (ស្រី ៩នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ ក្នុងចំណោមជនសង្ស័យចំនួន ... Read More »
លិខិតមិត្តអ្នកអាន៖ កម្ពុជាមានមោទនភាព ដែលរក្សាបាននូវសុខសន្តិភាពរយៈពេលយូរពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំចុងក្រោយ
ភ្នំពេញ ៖ សុខសន្តិភាព គឺជាគ្រឹះដ៏សំខាន់បំផុត ក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ ប្រសិនបើមិនមានសុខសន្តិភាពនោះទេ ប្រជាពលរដ្ឋកម្ពុជាគឺពុំអាចរស់នៅក្នុងសេចក្តីសុខ ជួបជុំគ្រួសារ និងរីកចម្រើនជឿនលឿន ដូចពេលបច្ចុប្បន្ននេះទេ។ មហាព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០២៤-២០២៥ កន្លងទៅថ្មីៗនេះ អាចធ្វើជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ... Read More »
កូនប្រុសជាអ្នកចំរៀង និងលេងភ្លេងតាមរោងការ ចិត្តស្មើ នរកហ៊ានលើកដៃវ៉ៃឪពុកម្តាយ ស្ទើរស្លាប់ គ្រាន់ហាមកូនកុំឱ្យផឹកច្រើនប៉ុណ្ណោះ
ខេត្តកំពង់ធំ ៖ កូនប្រុសជាអ្នកចំរៀងតាមរោងការ ចិត្តស្មើនរកហ៊ានលើកដៃវ៉ៃឪពុកម្តាយ ស្ទើរស្លាប់ គ្រាន់ហាមកូនកុំឱ្យផឹកច្រើនប៉ុណ្ណោះ ! តើខួរក្បាលអ្នកសាងមកអំពីអ្វី បើគ្មានដឹងគុណអ្នកផ្តល់កំណើតសូម្បីបន្តិច ? (សូមសង្ខេបនៅកំពង់ធំ -ប៉ូលីសចាប់ខ្លួនបានហើយ ពីរឿងកូនវាយឪពុកម្ដាយកាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ... Read More »
អ្នកជំនាញអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលបណ្ណាល័យខាងត្បូងនៅរួតទី២របស់ប្រាសាទអង្គរវត្ត
ខេត្តសៀមរាប៖ រចនាសម្ពន្ធនៃបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានអាយុកាលជិត១ពាន់ឆ្នាំ ដែលរងការខូចខាត បានរឹងមាំឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាជួសជុលអស់រយៈពេល៥ខែមក។ កាលពីមុនពេលជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូងឆៀងខាងកើតបានពុកនិងប្រេះបែកតាំងពីលើរហូតដល់ក្រោម រីឯជញ្ជាំងរបស់បណ្ណាល័យក៏ហែកចេញពីគ្នាខុសពីសភាពដើម ព្រមទាំងធ្វើឱ្យពាក់ព័ន្ធដល់ធ្នឹម និងដំបូលខាងលើផង។ លោក ... Read More »
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន នារសៀលថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ នៅផ្ទះលេខ៥៩ ... Read More »
អ័ព្ទក្រាស់គំរាមកំហែងដល់ការហោះហើរក្នុងប្រទេសឥណ្ឌា
នៅថ្ងៃទី 3 ខែមករា មានអ័ព្ទយ៉ាងក្រាស់នៅក្នុងរដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌាបានធ្វើឱ្យមន្ត្រីអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ចេញការព្រមានអំពីការរំខានការហោះហើរដែលអាចកើតមាន។ ការព្រមាននេះត្រូវបានចេញដោយសារតែគុណភាពខ្យល់កាន់តែអាក្រក់ធ្វើឱ្យការមើលឃើញធ្លាក់ចុះដល់សូន្យក្នុងតំបន់មួយចំនួន។ ក្រុង Delhi ដែលកំពុងជួបប្រទះនឹងផ្សែងអ័ព្ទក្រាស់ និងគុណភាពខ្យល់មិនល្អចាប់តាំងពីដើមរដូវរងាមក បានជាប់ចំណាត់ថ្នាក់ទីបីក្នុងចំណោមរាជធានីដែលបំពុលខ្លាំងបំផុតរបស់ពិភពលោកក្នុងចំណាត់ថ្នាក់ផ្ទាល់របស់ក្រុម Swiss IQAir។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមអ្នកនាំពាក្យរបស់អាកាសយានដ្ឋានអន្តរជាតិ ... Read More »
លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធស្រោចស្រពចារឹក និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធស្រោចស្រពចារឹក ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នេះ លោក ថោ ... Read More »
ការយកចិត្តទុកដាក់ ចំពោះជីវភាព រស់ នៅ របស់ ប្រជាជន ក្នុង សុន្ទរកថា ជូនពរ ឆ្នាំ ថ្មីឆ្នាំសកល របស់ លោក Xi Jinping
អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ សារជូនពរ ឆ្នាំ ... Read More »
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា បានបិទបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅសាលានាយទាហានសកម្ម ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ... Read More »
ឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យក្នុងឆ្នាំ២០២៤ បានកើនឡើងដល់១៣,៥១ពាន់លានដុល្លារ
ភ្នំពេញ៖ បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយកាលពីចុងខែធ្នូ ឆ្នាំ២០២៤ថ្មីៗនេះថា៖ ប្រទេសកម្ពុជា នាឆ្នាំ២០២៤កន្លងទៅនេះ វិស័យសំណង់ និងអចលនទ្រព្យ មានសញ្ញាវិជ្ជមានឡើងវិញ ក្នុងនោះ ការផ្ដល់ឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានកើនទំហំទឹកប្រាក់ ១៣,៥១ ពាន់លានដុល្លារអាមេរិក។ ... Read More »
ដំឡូងបាស ដៃខ្លា ជាដំណាំរបស់អ្នកស្រុកអង្គរ និយមដាំដើម្បីរកចំណូលទ្រទ្រង់ជីវភាពគ្រួសារ
ខេត្តសៀមរាប៖ យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន AKP នៃក្រសួងព័ត៍មាន បានចុះផ្សាយថា៖ “ដំឡូងបាសដៃខ្លា” ជាពូជដំឡូងក្នុងស្រុក ដែលអ្នកស្រុកអង្គរនិយមដាំដើម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់អស់កាលជាយូរឆ្នាំមកហើយ។ ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ដំឡូងនេះពលរដ្ឋនិយមដាំភាគច្រើននៅ ភូមិ ពាម ឃុំ ... Read More »
សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនក្រុមក្មេងទំនេីង០៤នាក់ ក្នុងចំណោមបក្ខពួក០៦នាក់
ខេត្តកំពង់ស្ពឺ៖ ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺបានឱ្យដឹងនៅថ្ងៃទី០៣ ខែមករាឆ្នាំ២០២៥ ថា លោកបាន បញ្ជាឱ្យកំលាំងអធិការនគរបាលស្រុកបសេដ្ឋ ដោយពិនិត្យលេីគណនីហ្វេសប៊ុកឈ្មោះ CHING មានខ្លឹមសារថា សូមគោរពបងៗនាយសមត្ថកិច្ចក្មេងស្ទាវឈាមរាវនេះជាមុខសញ្ញាកាន់ដាវកាន់កាំបិតនៅក្នុងទីសាធារណៈ ដោយមិនញញើតក្រែងចិត្តនរណាធ្វើឱ្យប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់សន្តិសុខសាធារណៈ”។ សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវបន្ទាប់ពីទទួលបានព័ត៌មានខាងលើកម្លាំងជំនាញបានសហការរកឃេីញក្មេងទំនេីង០២នាក់ ... Read More »
នាយករដ្ឋមន្ត្រីស្រីនៃប្រទេសថៃអះអាងថាមានលុយរាប់លានដុល្លារ ព្រមទាំងនាឡិកានិងកាបូបប្រណីត
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅថ្ងៃសុក្រ ទី០៣ ខែមករា បានប្រកាសទ្រព្យសម្បតិ្តមានតម្លៃជាង៤០០លានដុល្លារអាមេរិក ដែលលោកស្រីបាននិយាយថា រួមទាំងកាបូបម៉ាកល្បីៗជាង ២០០ មានតម្លៃជាង២លានដុល្លារអាមេរិក និងនាឡិកាប្រណីតយ៉ាងហោចណាស់ ៧៥ គ្រឿង ... Read More »
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបបទ ល្មើសគ្រឿងញៀន១ករណី ឃាត់ជនសង្ស័យ ៣នាក់
ខេត្តកំពង់ចាម៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន១ករណី និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចា ។ បើតាមមន្ត្រីអាវុធហត្ថខេត្តឱ្យដឹងថា ... Read More »
សំបុត្រសម្រាប់ការប្រកួត ASEAN Cup វគ្គផ្ដាច់ព្រ័ត្រជើងទី២ រវាងវៀតណាម និងថៃ បានលក់អស់ក្នុងរយៈពេលតែ 2 ម៉ោង
សំបុត្រចំនួន 47,000 សន្លឹកសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ ASEAN Cup 2024 រវាងវៀតណាម និងថៃ ត្រូវបានលក់អស់ត្រឹមថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ បីថ្ងៃមុនការប្រកួតនៅកីឡដ្ឋាន Rajamangala ក្នុងទីក្រុងបាងកក។ កីឡដ្ឋាន Rajamangala ... Read More »
លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- រាជរដ្ឋាភិបាលកម្ពុជាលែងឆ្លើយតបជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយប្រតិកិយានិងក្រុមឧទ្ទាមក្រៅច្បាប់ហើយ ... Read More »
កម្ពុជា-អូស្ត្រាលី ពិភាក្សាអំពីការវិវត្តក្នុងតំបន់ និង អន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌអាស៊ាន
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃសុក្រទី០៣ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២ ខែមករាម្សិលមិញនេះ បានទទួលជំនួបសម្តែងការគួរសមរបស់ ... Read More »
កម្ពុជា-គុយបា ផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួម និងបានបញ្ជាក់ជាច្រើនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃសុក្រទី០៣ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០២ ... Read More »
គ្រូបង្វឹកអង់គ្លេសលោក Tuchel នឹងទៅមើលការប្រកួតរវាង Spurs ទល់ Newcastle ដើម្បីជ្រើសរើសកីឡាករ
លោក Thomas Tuchel គ្រោងនឹងមើលការប្រកួតជុំដំបូងរបស់គាត់ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសនៅសប្តាហ៍នេះ ដោយចាប់ផ្តើមជាមួយនឹងការប្រកួត Premier League របស់ Tottenham នៅផ្ទះជាមួយ Newcastle នៅថ្ងៃសៅរ៍នេះ ដើម្បីឲ្យលោកដឹងថា កីឡាករដែលមានសក្តានុពលអាចមកចូលរួមក្នុងជម្រើសជាតិបាន។ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់វ័យ៥១ឆ្នាំរូបនេះត្រូវបានបញ្ជាក់ជាគ្រូបង្វឹកក្រុមតោកំណាចអង់គ្លេសនៅក្នុងខែតុលា ... Read More »
គ្រូបង្វឹក Man Utd ព្យាយាមចង់បាន Viktor Gyokeres ពី Sporting
ក្លិប Manchester United នឹងព្យាយាមចុះហត្ថលេខាលើ Viktor Gyokeres ក្នុងខែនេះក្នុងការដេញថ្លៃដើម្បីសង្គ្រោះរដូវកាលដ៏អាក្រក់របស់ក្លិប។ លោក Ruben Amorim តែងតែមានគំនិតក្នុងការនាំយក Gyokeres វ័យ២៦ឆ្នាំជាមួយគាត់ទៅកាន់ Old Trafford ... Read More »
លោក សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំ នៃអង្គភាពគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ និងជានាយកគម្រោង បានអញ្ជើញធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំដំបូងនៃអង្គភាពគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅព្រះរាជាណាចក្រកម្ពុជាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោក លី ... Read More »
សាលាដំបូងខេត្ត ចេញដីកាឃុំខ្លួន ជនដែលត្រូវចោទដាក់ក្នុងពន្ធនាគារពាក់ព័ន្ធ ករណីដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបង្កហិង្សា
ខេត្តស្វាយរៀង៖ យោងតាម សមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តស្វាយរៀងបានអោយ ដឹងនារសៀលថ្ងៃទី៣ខែមករាឆ្នាំ២០២៥ថា សាលាដំបូងខេត្ត បានចេញដីកាឃុំខ្លួន ជនដែលត្រូវចោទដាក់ក្នុងពន្ធនាគារ រួចហើយ ពាក់ព័ន្ធ ករណីដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបង្កហិង្សា នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ប្រភពបន្តថា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច