ព័ត៌មានទាន់ហេតុការណ៍៖
'

ខ្លោងទ្វារទន្លេអុំជាគោលដៅទស្សនាមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ

ខេត្តសៀមរាប៖ ខ្លោងទ្វារខាងត្បូង ឬខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ ជាគោលដៅទេសចរណ៍មួយដ៏​ទាក់ទាញ​សម្រាប់ទេសចរមកទស្សនា ហើយកន្លែងនេះតែងមានភាពមមាញឹកខ្លាំងនៅពេលព្រឹក។  ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំខ្លោងទ្វារទន្លេអុំលោក ឈឹម សុវណ្ណដេត បានលើកឡើងថា ភ្ញៀវទេសចរតែងនិយមទស្សនាខ្លោងទ្វារទន្លេអុំ ឬក្រុងអង្គរធំ បន្ទាប់ពីការទស្សនាថ្ងៃរះនៅអង្គរវត្ត។ ទីនេះមានចំណុចពិសេសៗមួយចំនួនដូចជា ចម្លាក់ទេវតា និងយក្សនៃរឿងរ៉ាវកូរសមុទ្រទឹកដោះ ... Read More »

នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូជាន់ ខ្ពស់ក្រសួងការពារជាតិធ្វើទស្សនកិច្ច ជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម

ហាណូយ៖ តបតាមការអញ្ជើញរបស់នាយឧត្តម សេនីយ៍ ផាន វ៉ាន់យ៉ាង (Phan Văn Giang ) រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋ មន្ត្រី ... Read More »

បុរសម្នាក់ ជិះម៉ូតូបញ្ច្រាសទិសខុសគន្លង បុករថយន្ត បណ្តាលឱ្យស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ ជិះម៉ូតូបញ្ច្រាសទិស ខុសគន្លង អទិភាព បុករថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឧបទ្ទវហេតុនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ ១៦១-១៦២  ស្ថិតក្នុងភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍ ដែលបានចូលរួមគាំទ្រដំណើរការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ដែលបានចូលរួមគាំទ្រដំណើរការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកន្លងមកដើម្បីកសាងសមត្ថភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ... Read More »

ខ្សែបម្រើ Ndidi ស្ថិតក្នុងបញ្ជីនៃ​ការ​ផ្ទេរ​ទៅ Barcelona

ក្លិបអ្នកមានបុណ្យ Barcelona កំពុងស្វែងរកលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចុះហត្ថលេខានាំយកកីឡាករ Wilfred Ndidi ពីក្លិប Leicester City ដែលកំពុងលេងនៅ Championship។ ខ្សែបម្រើនៅក្រុម Leicester City រូបនេះបានស្នាក់នៅជាមួយក្លិបអង់គ្លេស បើទោះបីជាពួកគេធ្លាក់ចេញពីក្របខ័ណ្ឌកំពូល ... Read More »

រាជរដ្ឋាភិបាលកម្ពុជាវិនិយោគទឹកប្រាក់៥០លានដុល្លារអាម៉េរិកជួយវិស័យទេសចរណ៍នៅខេត្តសៀមរាប

ភ្នំពេញ ៖  រាជរដ្ឋាភិបាលលកម្ពុជាវិនិយោគទឹកប្រាក់៥០លានដុល្លារអាម៉េរិកជួយវិស័យទេសចរណ៍នៅខេត្តសៀមរាប  ដោយផ្តល់ហិរញ្ញប្បទាន ដើម្បីយកទៅប្រើប្រាស់ ក្នុងការស្តារបើកឡើងវិញ និងកែលម្អអាជីវកម្ម រាជរដ្ឋាភិបាលសម្រេច​រៀបចំជាកម្មវិធីផ្តល់កម្ចីដោយផ្ទាល់ជាមួយនឹងទឹកប្រាក់បឋមចំនួន៥០លានដុល្លារអាមេរិក ដល់ប្រតិបត្តិករទេសចរណ៍ នៅខេត្តសៀមរាបជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីធានាអនុញ្ញាតឱ្យប្រតិបត្តករទេសចរ​ អាចទទួលបាននូវហិរញ្ញប្បទាន និងចំនួនទឹកប្រាក់សមរម្យតាមប្រភេទអាជីវកម្មផងដែរ​។   ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍​ជាផ្លូវ​ការ កម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍​សម្រាប់​​កម្មករ និយោជិត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ២កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ ... Read More »

ប្រកាសអន្តរក្រសួង ស្តីពី “ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍

ភ្នំពេញ ៖ ប្រកាសអន្តរក្រសួង ស្តីពី “ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស​ ជាបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារ​ និងបុគ្គលស្វ័យនិយោជន៍” ។ ដើម្បីពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម មិនសំដៅតែលើមន្ត្រីសាធារណៈ និងកម្មករ ... Read More »

ក្នុង​រយៈពេល​៣ថ្ងៃ​! ទំនិញហួសកាលបរិច្ឆេទ ខូចគុណភាព ប្រមាណ៣០០គីឡូក្រាម​ ត្រូវ​បានដកហូតនៅលើទីផ្សារ

ភ្នំពេញ​៖​ មន្ត្រី ក.ប.ប. រកឃើញទំនិញហួសកាលបរិច្ឆេទ ខូចគុណភាព និងពុំមានអនុលោមភាពប្រមាណ៣០០គីឡូក្រាម ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនៅលើទីផ្សារ​ ក្នុងរយៈពេល​៣ថ្ងៃ​ជាប់គ្នា​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​។  ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ បានធ្វេីឡេីង​នៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ... Read More »

ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបញ្ជាក់អោយដឹងថា ៖  ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបន្តលាតសន្ធឹងគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿនបក់ពីមធ្យមទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ... Read More »

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនផ្កាយ២ អនុប្រធានមន្ទីរគ្រឿងញៀនម្នាក់ និងកូនចៅ៤នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្នពីបទចាប់ បង្ខាំង និង ជំរិតយកប្រាក់

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសម្រេចឃុំខ្លួនលោកផ្កាយ២ អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ និងកូនចៅ៤ នាក់ដាក់ពន្ធនាគារជាបណ្តោះ អាសន្នពីបទ.ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់) ។ ការសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរនោះ ... Read More »

ចាប់រថយន្ត៣គ្រឿង ដឹកសាច់សត្វ​ ​ និងសត្វរស់​ ពីវៀតណាម​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​អ្វី​ទាំង​អស់

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គ នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុម ការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ ... Read More »

ប្ដីប្រពន្ធនាំកូនជិះម៉ូតូពីស្រុកម៉ាឡៃមកលេងក្មួយនៅប៉ោយប៉ែត ត្រូវរថយន្តបុករងរបួសធ្ងន់ស្រាល ចំណែករថយន្តបង្កបើករត់គេចបាត់

 ខេត្តបន្ទាយមានជ័យ៖ ប្ដីប្រពន្ធនាំកូនប្រុសអាយុប្រហែល៣ឆ្នាំជិះម៉ូតូពីស្រុកម៉ាឡៃមកលេងក្មួយនៅប៉ោយប៉ែត ត្រូវរថយន្តបុករងរបួសធ្ងន់ស្រាលទាំង៣នាក់ រីឯរថយន្តបង្កបើករត់គេចបាត់  នៅវេលាម៉ោង៦និង៣៥នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ខាងកើតវត្ត ផ្សារកណ្តាលឋិតនៅភូមិនិងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ពលរដ្ឋប្រាប់ថា៖ មុនពេលកើតហេតុគេឃើញមានរថយន្តធុនតូចប្រភេទម៉ាកកាម៉ារីឆ្លាមពណ៌ខ្មៅ មិនចាំផ្លាកលេខ ធ្វើដំណើរពីលិចទៅកើតដោយឡើងជែងរថយន្តស្របទិសដូចគ្នាក្នុងល្បឿនលឿន ឆ្លងគំនូសពុះចែកទ្រូងផ្លូវទៅបុក១ម៉ូតូគ្រឿងម៉ាកវ៉េវ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៧០%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា ៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង ... Read More »

ក្រសួង​ការងារ​៖​ ប្រកាសអន្តរក្រសួង ស្តីពីការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព

ភ្នំពេញ​៖​ ក្រសួង​ការងារ​ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បា​នប្រកាសអន្តរក្រសួង ស្តីពី “ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស​ ជាបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារ​ និងបុគ្គលស្វ័យនិយោជន៍” ។ ដើម្បីពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម មិនសំដៅតែលើមន្ត្រីសាធារណៈ ... Read More »

ជំងឺខ្សោយតំរងនោមស្រួចស្រាវដោយសារការបរិភោគប្រម៉ាត់ត្រី!

ភ្នំពេញ ៖ ប្រជាជននៃប្រទេសមួយចំនួននៃតំបន់អាស៊ីក៏ដូចជាកម្ពុជា នៅមានទម្លាប់ប្រើប្រាស់ឱសថបុរាណក្នុងការព្យាបាលជំងឺ។ ប្រម៉ាត់ត្រីត្រូវបានគេចាត់ទុកជាឱសថមួយប្រភេទសំរាប់បំប៉នសុខភាព ជំនួយភ្នែក ព្យាបាលគ្រុនក្ដៅឬជំងឺហឺតជាដើម។ ប្រម៉ាត់ត្រីប្រភេទខ្លះមានផ្ទុកនូវសារធាតុពុលមួយចំនួនដូចជា សារធាតុ 5α cyprinol sulfate ដែលអាចផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។  ក) ប្រភេទត្រីមានប្រម៉ាត់ពុល៖ ... Read More »

ឧត្តមសនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងតាមបណ្តាខណ្ឌផ្សេងទៀតត្រូវបង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធភាព

ភ្នំពេញ ៖ លោក ឧត្តមសនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងតាមបណ្តាខណ្ឌផ្សេងទៀតត្រូវបង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធភាព ។  លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ១៣ វិច្ឆិកា កើតឡើងចំនួន ១០លើក បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ១២នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកើតឡើងចំនួន ១០លើក (យប់ ០៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី០នាក់), រងរបួសសរុប ១២នាក់ ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៣ ខែវិច្ឆិកា រកឃើញយានយន្តល្មើសចំនួន ៤៥៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៨៦គោលដៅ មានយានយន្តចូលគោលដៅចំនួន៤០០គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៣ វិច្ឆិកា ចំនួន ១៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥០នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥០ នាក់(ស្រី ០៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែវិច្ឆិកា ។ ... Read More »

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ហើយ ការបំភ្លឺរបស់សាក្សីបានបង្ហាញថា ឈ្មោះ ឆាយ ជាអ្នកឈរកាន់កាំភ្លើងខ្លីបាញ់ឡើងលើ និងបន្តដោយបក្ខពួកដល់ ជាង២០០គ្រាប់

ខេត្តកំពង់ស្ពឺ ៖ បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងការបំភ្លឺរបស់សាក្សីបានបង្ហាញថា ឈ្មោះ ឆាយ ជាអ្នកឈរកាន់កាំភ្លើងខ្លីបាញ់ឡើងលើ។ ទាក់ទងករណីនេះ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបាញ់បោះសេរីនៅផ្ទះលំហែរនៅលើខ្នងភ្នំគិរីរម្យរបស់បុគ្គលដ៏មានឥទ្ធិពលឈ្មោះ ឆាយ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចចំរុះបានចុះស្រាវជ្រាវ ដោយរកឃើញសំបកគ្រាប់កាំភ្លើងខ្លីវែងជាង២០០គ្រាប់។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ រម្លឹកសេចក្ដីណែនាំ ស្ដីពីការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាម កញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ តុលា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្ដីពីការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ ។ នៅថ្ងៃនេះ ... Read More »

អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យលោក អ៊ីនឹហ្សឹកា ណាអុតុ នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុនដេនសូ (Denso) និងក្រុមការងារចូលសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យលោក អ៊ីនឹហ្សឹកា ណាអុតុ នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុនដេនសូ (Denso) ... Read More »

ភ្ញៀវទេសចរចូលរួមទស្សនាបុណ្យអុំទូក២ថ្ងៃនៅខេត្តបន្ទាយមានជ័យ ប្រមាណជាង១៥មុឺននាក់

    ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីបិទការប្រណាំងទូកងថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ ក្រោយសាកលវិទ្យាល័យមានជ័យ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរចូលរួមទស្សនាយ៉ាងច្រើនកុះករប្រមាណសរុប២ថ្ងៃ ចំនួន ១៥២.៨៥៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ... Read More »

ជនជាតិចិនបេីករថយន្តលឿនបួងចង្កូតមិនទាន់ជ្រុលបុកបង្គោលភ្លេីងបាក់អស់មួយដេីម

ភ្នំពេញ៖​ បុរសជាជាតិចិនម្នាក់បេីករថយន្តក្នុងល្បឿនលឿនដល់ផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលធ្លាក់ផ្លូវបុកបង្គោលភ្លេីងបណ្តាលឱ្យបាក់អស់មួយដេីមខ្សែភ្លេីងទាញបង្គោលភ្លេីងមួយដេីមទៀតទ្រេតរងការខូចខាត។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅចំណុចជិតកន្លែងប្រណាំងឡាន​ ផ្លូវបេតុង​ ភូមិកំបូល​ សង្កាត់កំបូល​ ខណ្ឌកំបូល។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជាជនជាតិចិនបេីករថយន្តកាមរីបាឡែន​ ពណ៌​ស​ ពាក់ស្លាកលេខភ្នំពេញ2Y ... Read More »

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស វាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) និងការបង្កើតផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០២៤-២០២៨)

ភ្នំពេញ​៖​ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) រៀបចំសិក្ខាសាលាថ្នាក់ជាតិការវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) និងការបង្កើតផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០២៤-២០២៨) ក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង ... Read More »

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ព្រមានចាត់វិធានការជាបន្ទាន់ចំពោះកាស៊ីណូអនឡាញ «PK 777» ក្រោយមានការចែកចាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គម!

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានពិនិត្យ ឃើញមានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ រួមមាន ល្បែងបាការ៉ាត់ ស្លតម៉ាស៊ីន បក្សីកីឡា និងភ្នាល់បាល់ទាត់ជាដើម ក្រោមឈ្មោះ កាស៊ីណូអនឡាញ PK 777 ... Read More »

ទីក្រុងដែលមានបរិយាកាសអាក្រក់នៅប្រទេសឥណ្ឌាបានកើនឡើង ១០ទីក្រុងហើយ

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា នៅថ្ងៃនេះ ទីក្រុងឥណ្ឌាពីរផ្សេងទៀត បានចូលរួមជាមួយរដ្ឋធានីញូវដែលីនាថ្ងៃចន្ទនេះ ក្នុងការជាប់ចំណាត់ថ្នាក់ នៅក្នុងចំណោមបណ្តាទីក្រុងទាំង១០ ដែលរងការបំពុលខ្យល់អាកាសខ្លាំងជាងគេបង្អស់លើពិភពលោក។ ក្នុងចំណោមទីក្រុងទាំង១០ដែលរងការបំពុលខ្យល់ខ្លាំងបំផុតលើពិភពលោក គឺទីក្រុងញូវដែលីស្ថិតនៅចំណាត់ថ្នាក់លើទី១។ ... Read More »

Update ៖ សមត្ថកិច្ចចម្រុះចុះទៅស្រាវជ្រាវករណីផ្ទុះអាវុធជាច្រើនគ្រាប់លើភ្នំគិរីរម្យ ដំណឹងចុងក្រោយឮថា មានតម្រុយហើយ ! និងបានរកឃើញសំបកអាវុធបាញ់រួចជាង២០០គ្រាប់

ខេត្តកំពង់ស្ពឺ ៖ រកឃេីញ​មុខ​អ្នកបាញ់លេី​ភ្នំ​ គិរី​រម្យ​ ឈ្មោះ​ ឆាយ​ ម្នាក់​ហេីយ​ នៅមានទៀត​ ពេល​នេះ​ សមត្ថកិច្ច​ នគរបាល​ និង​ កងកម្លាំងកងរាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ស្ពឺ​ កំពុង​សហការ​ចុះ​ស្រាវជ្រាវ​ករណី​នេះ​ដោយយកចិត្តទុកដាក់​បំផុត​ ។ ... Read More »

Update ៖ បិទ វត្តពោធិលង្កា និមន្តព្រះសង្ឃនឹងតាជីយាយជី ចំនួន ប្រមាណ ២០០អង្គ+នាក់ ចេញឲ្យអស់ពីវត្ត

ខេត្តសៀមរាប ៖ ផ្អាកតួនាទីភិក្ខុ កែវ ខូយ ពីចៅអធិការវត្តពោធិលង្កា ជាបណ្ដោះអាសន្ន រហូតដល់ មានការសម្រេចជាថ្មីពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ។ សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ថេរសភាខេត្តសៀមរាប បានផ្អាកតួនាទីភិក្ខុ កែវ ... Read More »