ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រធានគណបក្សនយោបាយនិងអង្គការសង្គមស៊ីវិលចូលរួមគាំទ្របណ្តុះគំនិតស្អាត បៃតង និងចីរភាព នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖ នៅក្នុងឱកាសទទួលបានការអនុញ្ញាតចូលឬួមសំដែងការគួសមនិងពិភាក្សាការងារ ជាមួយ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួបរិស្ថាន នាររសៀលថ្ងៃចន្ទទី២១ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន ប្រតិភូថ្នាក់ដឹកនាំគណបក្សនយោបាយ និងសម្ព័ន្ធអង្គការសង្គមស៊ីវិល បានរួមគ្នាបង្ហាញការប្តេជ្ញាចិត្តចូលរួមដោះស្រាយបញ្ហាបត្តិបរិស្ថាន ... Read More »

តុលាការរាជធានី-ខេត្ត បានចាត់ការលើសំណុំរឿងក្មេងទំនើងចំនួន១៤ករណី និងឃាត់ខ្លួនចំនួន៧៩នាក់ ក្នុងរយៈពេល១សប្ដាហ៍

ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងនាល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ... Read More »

រយ:ពេល២សប្តាហ៍ ប្រជាពលរដ្ឋជាង១៩ម៉ឺននាក់បានយល់ដឹងអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅទូទាំងប្រទេស!

ភ្នំពេញ ៖ រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តផ្សព្វផ្សាយអំពី គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនៅទូទាំង២៥រាជធានី-ខេត្ត ដល់ប្រជាពលរដ្ឋចំនួន ១៩៤,៧៦៨នាក់ ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យចូលរួមអភិរក្សក្បាច់គុនបុរាណខ្មែរឱ្យកាន់តែរុងរឿងថែមទៀត

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យចូលរួមអភិរក្សក្បាច់គុនបុរាណខ្មែរ ឱ្យកាន់តែរុងរឿងថែមទៀត តាមរយៈការជំរុញឱ្យមានការផ្សព្វផ្សាយក្បាច់គុនចម្រុះខ្មែរបុរាណឱ្យបានកាន់តែទូលំទូលាយ និងមានការជំរុញហាត់ក្បាច់គុនខ្មែរឱ្យបានច្រើន។ ក្នុងពិធីបិទការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចមហាបវរធិបតី» នៅពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី២០ ខែតុលា ... Read More »

ប្រទះឃើញសាកសពស្ត្រីម្នាក់អណ្តែតទឹកទន្លេបាសាក់

ភ្នំពេញ ៖​ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីម្នាក់អណ្តែតទឹកទន្លេបាសាក់ មានសភាពហើមស្អុយរលួយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ  ។  ប្រភពព័ត៌មានបានឱ្យដឹងថា ពេលគេឃេីញសពស្ត្រីម្នាក់ដែលមានសភាពហេីមរលួយស្អុយអណ្ដែតទឹកទន្លេបាសាក់ គេក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីឱ្យចុះមកពិនិត្យ។ បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុឃេីញមានសពស្ត្រីខាងលេីអណ្តែតទឹក ... Read More »

រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាទទួលជួបដែលជាម្ចាស់ក្រុមហ៊ុនឯកជនធំៗ ចំនួន ២២ក្រុមហ៊ុន ចូលជួបពិភាក្សាការងារ នៅចិន

ខេត្តហឺណាន ៖ បន្ទាប់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករ កីឡាការីនី ចូលរួមព្រឹត្តិការណ៍បើកពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣និងព្រឹត្តិការណ៍ «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» ដោយជោគជ័យយ៉ាងត្រចះត្រចង់គួរជាទីមោទនៈជូនជាតិរួចមក លោករដ្ឋមន្រ្តី ហួត ហាក់ បានទទួលជួបជាមួយបណ្តាក្រុមហ៊ុន ... Read More »

ការដាក់ចេញនូវវិធានការហិរញ្ញវត្ថុថ្មីរបស់ចិននឹងជំរុញស្ថិរភាពទីផ្សារ និងបង្កើនសន្ទុះថ្មីដល់សេដ្ឋកិច្ចសកល

អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ស្របពេលដែលពិភពលោកកំពុងតែប្រឈមមុខនឹងកំណើនយឺត ការរីករាលដាលនៃភ្លើងសង្គ្រាម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុ  ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបគណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន ខណៈដែលគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបគណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ជូ គួរពីវ អនុប្រធាននយោបាយ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២១ តុលា ចំនួន ១៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៨នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៨នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ... Read More »

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងប្រធានគណៈប្រតិភូអាយប៉ា អញ្ជើញចុះហត្ថលេខាលើរបាយការណ៍បូកសរុបលទ្ធផលមហាសន្និបាតលើកទី៤៥

ប្រទេសឡាវ ៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ នៅក្នុងទីក្រុងវៀងច័ន្ទន៍។ ... Read More »

ស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់យន្តហោះសម្លាប់មនុស្ស៤នាក់

យន្តហោះ SAM Air PK SMH ស្រាប់តែធ្លាក់ចូលស្រះបង្គា ពេលជិតដល់អាកាសយានដ្ឋាន បណ្តាលឲ្យមនុស្សជិះលើយន្តហោះទាំង៤នាក់ស្លាប់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី២០ ខែតុលានេះ យន្តហោះខ្នាតតូចរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក SAM Air បានធ្លាក់ក្នុងខេត្ត ... Read More »

សាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង បិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី២ ដល់សិស្សនគរបាលជ័យលាភី សរុបចំនួន ១៧៩នាក់

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សាលានគរបាលជាតិភូមិភាគ៥ខេត្តបាត់ដំបង បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី២ ដល់សិស្សនគរបាលជ័យលាភី សរុបចំនួន១៧៩នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ... Read More »

Arsenal, Tottenham និង Newcastle ប្រជែងគ្នាចង់បានខ្សែប្រយុទ្ធ Antoine Semenyo

ខ្សែប្រយុទ្ធ Antoine Semenyo របស់ក្លិប Bournemouth បានសារភាពថា គាត់ចង់ទៅលេងជាមួយក្រុម Arsenal ចំពេលមានរបាយការណ៍ចាប់អារម្មណ៍លើសេវាកម្មរបស់គាត់ពីក្រុមកាំភ្លើងធំ ខណៈដែលក្លិបនៅ Premier League ២ទៀតគឺ Tottenham និង ... Read More »

ប្រទេសចិននឹងបន្តក្លាយជាប្រទេសដែលរួមចំណែកដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក

អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២០ខែតុលាឆ្នាំ២០២៤ កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាវិថីហិរញ្ញវត្ថុឆ្នាំ២០២៤ដែលមានរយៈពេល៣ថ្ងៃបានបញ្ចប់នៅទីក្រុងប៉េកាំង។ក្នុងកិច្ចប្រជុំលើកនេះ ... Read More »

សង្គមស៊ីវិលចាត់ទុកជំនួបល្បុក្កតោ-សៅលីញបង្កើនកម្លាំងនៃឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន

កម្ពុជា-ចិន ៖ លោកបណ្ឌិត ជា មុន្នីឬទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានប្រាប់ នៅថ្ងៃទី២១ ខែតុលានេះថា ជំនួបជាលើកទីពីរ រវាងគុនល្បុក្កតោរបស់កម្ពុជានិងគុនសៅលីញរបស់ចិន បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការជំរុញភាពរស់រវើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមទាំង ជំរុញការផ្លាស់ប្តូរវប្បធម៌ដ៏សំខាន់ ដែលជាការចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ... Read More »

ស្ថានភាពកំណាត់ផ្លូវជាតិលេខ៧ ឆ្នាំ១៩៩៥ និង ឆ្នាំ២០២៤(ត្បូងឃ្មុំ-ស្ទឹងត្រែង)

ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ថា ៖ កំណាត់ផ្លូវជាតិលេខ៧ មានប្រវែង ១៩៨,១០គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្ដើមពី ព្រំប្រទល់ខេត្តត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ) និងចំណុចបញ្ចប់ ព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង ... Read More »

បារាំងសហការជាមួយប្រទេសតំបន់អឺរ៉ុបស៊ើបអង្កេតលើកម្មវិធី Telegram

ទីក្រុងប៉ារីស ៖ ការិយាល័យរដ្ឋអាជ្ញា បានប្រកាសឱ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតបារាំង បាននិងកំពុងសហការគ្នាជាមួយបែលហ្ស៊ិក ក្នុងកិច្ចខិតខំប្រឹងប្រែងស៊ើបអង្កេតលើកម្មវិធី Telegram និងតាមដានសកម្មភាពរបស់នាយកប្រតិបត្តិគឺលោក Pavel Durov ។ រដ្ឋអាជ្ញាបារាំងកំពុងពិនិត្យមើលការចោទប្រកាន់លើមហាសេដ្ឋីបច្ចេកវិទ្យា ដែលមានដើមកំណើតរុស្ស៊ីរូបនេះរួចហើយ លើករណីដែល ... Read More »

ផ្នែកយោធាអ៊ីរ៉ាក់បានបាញ់សម្លាប់ជនប្រដាប់អាវុធ “រដ្ឋអ៊ីស្លាម” ចំនួន៤ នាក់

អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២០ ... Read More »

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ រៀបចំកិច្ចប្រជុំស្តីពី ការចាត់តាំងសមាសភាពអនុគណៈកម្មការផ្តល់ពាក្យ និងទទួលពាក្យសម្រាប់ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤

ភ្នំពេញ ៖ ទីស្តីការក្រសួងមហាផ្ទៃ ៖ នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានរៀបចំកិច្ចប្រជុំ ស្តីពីការចាត់តាំងសមាសភាពអនុគណៈកម្មការផ្តល់ពាក្យ និងទទួលពាក្យបេក្ខជន និងក្រុមការងារសម្រាប់រៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ... Read More »

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញប្រគល់ប័ណ្ណ សរសើរ លិខិត សរសើរ របស់អគ្គបញ្ជាការ ជូន ដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប!

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប័ណ្ណ សរសើរ លិខិត ... Read More »

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព!

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ ... Read More »

ប្រេងសាំងធម្មតា ត្រូវលក់ចេញក្នុងតម្លៃ ៣.៩៥០រៀល/លីត្រ (តម្លៃថេរ) និងប្រេងម៉ាស៊ូត ត្រូវលក់ចេញក្នុងតម្លៃ ៣.៨០០រៀល/លីត្រ (តម្លៃថេរ) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤

ភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹងស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ៖ ... Read More »

ការណីបាញ់ប្រហារនៅរដ្ឋ Mississippi សហរដ្ឋអាមេរិក បណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់និង ៨ នាក់ទៀតរងរបួស

អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ការណីបាញ់ប្រហារដែលកើតឡើងនៅក្នុងរដ្ឋ Mississippi ... Read More »

គណៈប្រតិភូសភាកម្ពុជាចូលរួមពិភាក្សាផ្តល់យោបល់លើរបាយការណ៍បូកសរុប នៅក្នុងគណៈកម្មការបូកសរុបអាយប៉ាលើកទី៤៥ យ៉ាងផុលផុស

ប្រទេសឡាវ ៖ គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការបូកសរុបនៃមហាសន្និបាតអាយប៉ាលើកទី៤៥ មាន លោក ឃុត ចាន់ដារ៉ា លោក សេង ញ៉ក់ លោក កែវ ពិសិដ្ឋ និងអមដោយ ... Read More »

ផ្លែចេករបស់ប្រទេសឡាវទម្ងន់៣៩០តោនបានត្រូវដឹកទៅដល់ទីក្រុងប៉េកាំង

អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២០ខែតុលាឆ្នាំ២០២៤ រថភ្លើងដឹកទំនិញក្លាសេអន្តរជាតិនៃរថភ្លើងល្បឿនលឿនចិន-ឡាវ(វៀងចន្ទន៍-គុនមិញ-ប៉េកាំង-ខណ្ឌPingguក្រុងប៉េកាំង)គឺរថភ្លើងប៉េកាំង-យូណាន-ឡានឆាងមេគង្គជើងទី១បានទៅដលមជ្ឈមណ្ឌលភស្តភារកម្មJingpingខណ្ឌPingguក្រុងប៉េកាំងប្រទេសចិន។ ... Read More »

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ចំណាយលើការព្យាបាល ក្មួយប្រុស មានបញ្ហាជើងធំនេះតាំងពីកំណើត ដែលបណ្តាលឱ្យពិបាកដើរ និងមិនអាចពាក់ស្បែកជើងដូចកុមារដទៃបាន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឱ្យដឹងថា ៖ កុមារា ស៊ាំ ម ប៊ុនរុងរឿង អាយុ៨ឆ្នាំ រស់នៅភូមិពូលូង  ... Read More »

រដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤»

ភ្នំពេញ៖ លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកម្មវិធី «ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤» ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ... Read More »

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងធនធានទឹក និងឧតុនិយម និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក ... Read More »

ឯកឧត្តម ឃួង ស្រេង ៖ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ តែជាអ្នកបម្រើរបស់ប្រជា ពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ តែជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំបែបនេះនៅព្រឹកថ្ងៃទី២១ ... Read More »

ពិធីចុះហត្ថលេខាលើឯកសារស្តីពី យុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក ឆ្នាំ២០២៤-២០២៨

រដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន៖ នាថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង១៥នាទីព្រឹក ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ... Read More »