ព័ត៌មានទាន់ហេតុការណ៍៖
'

សង្ស័យស្រវឹងស្រា បុរសម្នាក់បើករថយន្តម៉ាក Mazda បុកបង្កាន់ដៃស្ពានអាកាសចោមចៅពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈរូបគេបើករថយន្តក្នុងល្បឿនលឿនទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ សង្ស័យអ្នកបើកបរស្រវឹងស្រា។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៨:៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ... Read More »

គណៈបញ្ជាការឯកភាពខេត្តស្វាយរៀង បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ នៅទីតាំង ដឺវ័ន ស្ទីមសូណា & ម៉ាស្សា ក្រុងបាវិត

ខេត្តស្វាយរៀង៖ គណៈបញ្ជាការឯកភាពខេត្តស្វាយរៀង បានបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅទីតាំង ដឺវ័ន ស្ទីមសូណា & ម៉ាស្សា ក្នុងក្រុងបាវិត។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ... Read More »

ដើម្បីសុវត្ថិភាព រដ្ឋធានីប៉េកាំង នឹងហាមឃាត់ការកាន់កាប់យន្តហោះដ្រូន 

សាររព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានផ្សាយថា រដ្ឋធានីប៉េកាំងនៃប្រទេសចិន គ្រោងហាមឃាត់ការកាន់កាប់យន្តហោះដ្រូននៅក្នុងដែនរបស់ទីក្រុង ក្រោមច្បាប់ថ្មីដែលនឹងចូលជាធរមាន ចាប់ពីខែវិច្ឆិកាតទៅ។ វាជាការរឹតបន្តឹងបន្ថែម លើបទបញ្ញត្តិមានស្រាប់កន្លងមក ដែលបានហាមឃាត់ការលក់ ឬជួលឧបករណ៍ទាំងនេះរួចទៅហើយ។ ... Read More »

រោងចក្រមិនទាន់បើកដំណើរការមួយកន្លែង នៅស្រុកគងពិសីត្រូវអគ្គិភ័យឆាបឆេះ ទាំងកណ្តាលថ្ងៃត្រង់ សង្ស័យឆ្លងចរន្តអគ្គិសនី

ខេត្តកំពង់ស្ពឺ ៖ រោងចក្រគ្រោងបើកដំណើរការមួយកន្លែង មិនទាន់មានកម្មករចូលបំពេញការងារនោះទេ ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ សង្ស័យឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍ឆាបឆេះរោងចក្រ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២៦ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិអូតាពូង ឃុំរកាកោះ ... Read More »

រដ្ឋបាលក្រុងស្វាយរៀង បំភ្លឺព័ត៌មានបណ្តាញសង្គម TikTok របស់គណនីឈ្មោះ “សឹង្ហ” ជាអាជីវករលក់ដូរតាមបណ្តោយផ្លូវមាត់ទន្លេវ៉ៃគោ ចោទប្រកាន់លើលោក សុន សុភា ថាប្រើពាក្យសម្តីមិនសមរម្យ

ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងស្វាយរៀង បានធ្វើការបំភ្លឺព័ត៌មាន បន្ទាប់ពីបានឃើញការបង្ហោះក្នុងបណ្តាញសង្គម TikTok របស់គណនីឈ្មោះ «សឹង្ហ» ជាអាជីវករលក់ដូរតាមបណ្តោយផ្លូវមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង (ជាប់របងវិទ្យាល័យស្វាយរៀង ផ្នែកខាងកើត) ស្តីពីករណីបង្ហោះរូបភាពលោក សុន សុភា អនុប្រធានការិយាល័យសាធារណការ ... Read More »

កម្ពុជា-ឡាវ នៅតែបន្តពង្រឹងកិច្ចសហការលើវិស័យសកម្មភាពមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ

ភ្នំពេញ៖ កម្ពុជា-ឡាវ នៅតែបន្តពង្រឹងកិច្ចសហការលើវិស័យសកម្មភាពមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ។ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ខណៈលោកជួបពិភាក្សាការងារជាមួយលោក Jürg Lauber ... Read More »

១០ថ្ងៃដើមខែកញ្ញា! គ្រោះថ្នាក់ចរាចរណ៍ បានផ្ដាច់យកជីវិតមនុស្ស៥០នាក់ ថយចុះ២នាក់ធៀបខែមុន

ភ្នំពេញ៖ ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើងចំនួន៦៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់៥០នាក់ និងរបួសធ្ងន់-ស្រាលចំនួន ៨១នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីដើមខែសីហា អ្នកស្លាប់ថយចុះ២នាក់ ... Read More »

មហាសមុទ្រអាត្លង់ទិកមានភាពស្ងប់ស្ងាត់ខុសពីធម្មតាក្នុងអំឡុងពេលរដូវខ្យល់ព្យុះកំពូល

អន្តរជាតិ៖ មហាសមុទ្រអាត្លង់ទិកបានឆ្លងកាត់រដូវខ្យល់ព្យុះជាង 100 ថ្ងៃដោយគ្មានខ្យល់ព្យុះសូម្បីតែមួយ ទោះបីជាដើម និងពាក់កណ្តាលខែកញ្ញាជាធម្មតាជារយៈពេលសកម្មបំផុតនៃឆ្នាំក៏ដោយ។ គិតត្រឹមថ្ងៃទី 14 ខែកញ្ញា មហាសមុទ្រអាត្លង់ទិកបានកត់ត្រាព្យុះត្រូពិចដែលមានឈ្មោះត្រឹមតែ 5 ប៉ុណ្ណោះនៅរដូវកាលនេះ ហើយទាំងអស់សុទ្ធតែខ្សោយ។ រដូវខ្យល់ព្យុះអាត្លង់ទិកចាប់ផ្តើមនៅថ្ងៃទី 1 ... Read More »

អាមេរិក នឹងគ្រប់គ្រងលើធនធានប្រេង ដូចជានៅវ៉េណេស៊ុយអេឡា

អន្តរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកអាចនឹងបន្តសិ្ថតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយអាចគ្រប់គ្រងលើធនធានប្រេង ដោយលោកចង់ប្រៀបធៀបទៅនឹងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីគ្រប់គ្រង ... Read More »

រុស្ស៊ីទុកលទ្ធភាពនៃការចរចាត្រីភាគីជាមួយអ៊ុយក្រែន និងសហរដ្ឋអាមេរិកនៅខែតុលា

អន្តរជាតិ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការចរចាត្រីភាគីរវាងតំណាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិកអាចនឹងចាប់ផ្តើមឡើងវិញនៅខែតុលា។ យោងតាម RT ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅថ្ងៃទី 13 ខែកញ្ញា លោក ... Read More »

រដ្ឋឈូងសមុទ្រកំពុងបង្កើត “ផែនការ B” ខណៈដែលអ៊ីរ៉ង់អូសបន្លាយជម្លោះ

អន្ដរជាតិ៖ ប្រទេសឈូងសមុទ្រកំពុងខិតខំពង្រឹងការការពាររបស់ពួកគេ និងស្វែងរកផ្លូវជំនួសជុំវិញច្រកសមុទ្រ Hormuz ខណៈដែលជម្លោះអ៊ីរ៉ង់អូសបន្លាយ។ នៅក្នុងរដ្ឋឈូងសមុទ្រដែលមានទ្រព្យសម្បត្តិច្រើន ដែលទទួលរងនូវការសងសឹករបស់អ៊ីរ៉ង់ ជម្លោះនេះលែងត្រូវបានគេមើលឃើញថាជាវិបត្តិបណ្តោះអាសន្នដែលមានកាលបរិច្ឆេទបញ្ចប់ទៀតហើយ។ លោក Majed al-Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា និងជាទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីកាតា លោក Mohammed ... Read More »

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងគណៈប្រតិភូកម្ពុជាអញ្ជើញដល់ទីតាំងប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី

  សិង្ហបុរី ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ ... Read More »

នគរបាលក្រុងសៀមរាបឃាត់ខ្លួនជនសង្ស័យពីរនាក់ករណីលួចម៉ូតូ ដែលម្នាក់ទើបចេញពីពន្ធនាគារ

  ខេត្តសៀមរាប÷អនុវត្តតាមអនុសាសន៍ណែនាំរបស់  នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក វរសេនីយ៍ឯក ដា ... Read More »

អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក! អាវុធហត្ថបង្ក្រាបក្រុមក្មេងទំនើង៤នាក់ ប្រដាប់ដោយកាំបិត និងដំបង ព្រួតគ្នាវាយជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់

ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ៤នាក់ ដែលប្រដាប់ដោយកាំបិត និងដំបង បានព្រួតគ្នាវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្រាវជ្រាវកំណត់មុខសញ្ញា និងឈានទៅដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់។ ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្រប ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ និងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនអនាថា (សតិមិនល្អ )កាក់រថយន្តប្រជាពលរដ្ឋនៅចំណុចមុខផ្សាររាត្រី

ភ្នំពេញ៖ ជនអនាថា (សតិមិនល្អ )ដែលកាក់រថយន្តប្រជាពលរដ្ឋនៅចំណុចមុខផ្សាររាត្រី ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ និងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន។ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣០នាទី នេះថា ៖ មានជនអនាថា ... Read More »

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្តបើកកិច្ច ប្រជុំប្រាក់ឈ្នួលអប្បបរមាលក្ខណៈត្រីភាគី លើកទី២ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ

ភ្នំពេញ៖ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែក ជើង និងផលិតផលធ្វើដំណើរនិងកាបូប ជាលើកទី២ ដើម្បីបន្តពិភាក្សាគ្នាលើការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៧ ដែលប្រព្រឹត្តទៅក្រោមវត្តមានលោក ហេង សួរ ... Read More »

បាបារាំង១កន្លែង កំពុងសប្បាយស្រាប់តែ​មាន​ផ្សែង ហុយចេញពីពិតានផ្អើលឆោឡោម្តុំទួលទំពូង

ភ្នំពេញ ៖ អគ្គិ​ភ័យ​ឆាបឆេះ​ហាង​បារ​បារាំង​មួយ​កន្លែង​ ម្តុំ​ទួល​ទំពូង ផ្អើល​ប្រជា​ពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គិភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ​ខែកញ្ញា​ ឆ្នាំ​២០២៦ នៅ​​ចំណុច​​ហាង​បារ​បារាំង​មួយ​កន្លែង យីហោ HOMETOWN HANGOUT ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៤៥៤ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ... Read More »

អធិការ រងក្រុងប៉ោយប៉ែត ទទួល បន្ទុក ការងារ សន្តិសុខ បេីករថយន្តរ៉េចង្កូតពេញផ្លូវ បុកមនុស្សបណ្ដាលឱ្យរងរបួស ហេីយបេីករត់គេចខ្លួន

ក្រុងប៉ោយប៉ែត ៖ មើលតាមវីដេអូ អាចលោកអធិការរង រូបនេះស្រវឹងទាំងថ្ងៃ គឺបើកឡានរ៉េចង្កូតចូលទៅផ្លូវខាងជនរងគ្រោះបើកម៉ូតូ រួចបុកពេញទំហឹង ! ធ្វើដូចជាមិនដឹងរឿងអី បើកបន្តបណ្តើរគេចពីកន្លែងកើតហេតុយ៉ាងព្រងើយ ។ សូមជម្រាបថា ៖ រថយន្ត កាមរី ... Read More »

បុរសម្នាក់ជិះម៉ូតូបញ្រ្ចាស់ផ្លូវទៅបុករថយន្តកំពុងធ្វេីដំណេីរ​ បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូបញ្រ្ចាស់ផ្លូវត្រូវរថយន្តមួយគ្រឿងម៉ាកALPHARDបើកមកផ្លូវត្រង់បុកពេញទំហឹងអូសម៉ូតូទៅមុខជាច្រើនម៉ែត្រ​  និងបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៣:១០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២៦ ចំណុចបរិវេណបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1P-6026 ធ្វើដំណើរតាមបណ្តោយផ្លូវ១១៣ ... Read More »

នគរបាលស្រុកត្រាំកក់បង្ក្រាបករណី ជួញដូរនិងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន២ទីតាំងឃាត់ ខ្លួន២នាក់

ខេត្តតាកែវ÷កាលថ្ងៃអាទិត្យ២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា  ឆ្នាំ២០២៦ វេលាម៉ោង ០៩ និង ៣៥នាទី ដោយមានបទបញ្ជារ ពីលោក ... Read More »

កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ ០២នាក់ ពីពីរករណីផ្សេងគ្នា ទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ រួមនឹងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង ២០:០០នាទីយប់ ... Read More »

កម្ពុជាគាំទ្រគោលដៅមនុស្សធម៌នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងគាំទ្រឡាវធ្វើជាម្ចាស់ផ្ទះសន្និសីទនៃអនុសញ្ញា

ភ្នំពេញ៖ ប្រទេសកម្ពុជាសូមគាំទ្រចំពោះគោលដៅមនុស្សធម៌នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងគាំទ្រឡាវធ្វើជាម្ចាស់ផ្ទះសន្និសីទនៃអនុសញ្ញានេះ។ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន តាងនាមរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្របែបនេះ ខណៈលោកជួបពិភាក្សាទ្វេភាគីជាមួយ លោក Thongsavan Phomvihane ... Read More »

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាសស្តីពីការដាក់ឱ្យមន្ត្រីនគរបាលជាតិចូលនិវត្តន៍ចំនួន ៦៨រូប នៃនាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ភ្នំពេញ៖ ទោះជាយ៉ាងណាក៏ដោយ សូមជូនពរពូៗ បងៗ ដែលបានលះបង់បម្រើជាតិមាតុភូមិនាពេលកន្លងទៅ តែអ្នកខ្លះបានបំពេញការងារដោយឆន្ទៈមោះមុត និងទទួលខុសត្រូវខ្ពស់ ហើយខ្លះទៀតក៏ទទួលផលលាភខុសច្បាប់ពីតួនាទីរបស់ខ្លួន។ សំខាន់ តើនរណាខ្លះដែលចាកចេញទៅ បានបន្សល់ទុកនូវការគោរពស្រឡាញ់ និងស្រណោះអាល័យនៅកន្លែងធ្វើការ ហើយនៅមានការរាប់អានច្រើនទៀត។ តែអ្នកខ្លះ ក៏ម្នាក់ៗចង់ឱ្យតែដល់អាយុចូលនិវត្តន៍ ... Read More »

ស្រវឹងស្រាកើតករណីហិង្សាដោយចេតនានៅស្រុកអង្គរបុរីជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ខេត្តតាកែវ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃសៅរ៍ ២កើតខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៨និង១០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់ បោះសេរី និងរក្សាទុកអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ ៥នាក់

ខេត្តកែប៖ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញចុះប្រតិបត្តិការបង្ក្រាបករណីបាញ់បោះសេរី ប្រើប្រាស់អាវុធ និងរក្សាទុកអាវុធដោយខុសច្បាប់។ ... Read More »

ចូលទៅបិទភ្លើងក្រោមផ្ទះគេ រួចដឹកគោមួយក្បាលចេញធ្វើព្រងើយទីបំផុតជាប់ខ្នោះ

ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកបរសេដ្ឋបានឲ្យដឹងនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២៦នេះថា សមត្ថកិច្ចបានចេញធ្វើប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ បង្ក្រាបជនសង្ស័យម្នាក់ករណីលួចគោរបស់ប្រជាពលរដ្ឋ។ ប្រភពបានឲ្យដឹងថា កាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២១.៣០នាទី ចំណុចក្រោមផ្ទះ ស្ថិតក្នុងភូមិអង្គតាអាំ ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ... Read More »

ឃាត់ខ្លួនមុខសញ្ញា ០៧នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀននៅស្រុកគងពិសី

កំពង់ស្ពឺ÷ដោយអនុវត្តបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ វេលា ម៉ោង ១០:៥០នាទី ដោយទទួលបាន ... Read More »

មន្រ្តីជំនាញ ផ្អាកផលិតកម្មក្រុមហ៊ុន ROYAL CERA នៅកំពត ខណៈមិនទាន់កែប្រព័ន្ធគ្រប់គ្រងសំណល់រាវបានល្អ

កំពត៖ មន្រ្តីជំនាញ បានសម្រេចបន្តឱ្យក្រុមហ៊ុន ROYAL CERA CO., LTD. ផ្អាកដំណើរការផលិតកម្ម បន្ទាប់ពីក្រុមការងារចុះត្រួតពិនិត្យជាថ្មី ហើយរកឃើញថា ក្រុមហ៊ុនផលិតក្បឿង ចានបង្គន់ និងការ៉ូនេះ នៅមិនទាន់បានចាត់វិធានការគ្រប់គ្រងសំណល់រាវឱ្យបានត្រឹមត្រូវតាមច្បាប់ និងបទដ្ឋានបច្ចេកទេសបរិស្ថាននៅឡើយ។ ... Read More »

ម៉ូតូឌ្រីមសង់បុកគ្រឿងចក្រ (សាស៊ើ) បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូទៅបុកគ្រឿងចក្រសាស៊ើដែលកំពុងបើកបត់ចូលឃ្លាំង ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៧:៣០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ពីព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ ពាក់ព័ន្ធនឹងកិច្ចការពារបូរណភាពទឹកដី !

ភ្នំពេញ ៖ ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូនឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ ពាក់ព័ន្ធនឹងកិច្ចការពារបូរណភាពទឹកដី ដែលមានដូចតទៅ៖ ទី១. រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងបន្ថែមទៀតចំពោះការរំលោភបំពានជាបន្តបន្ទាប់ដោយប្រទេសថៃ មកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ក្នុងតំបន់មួយចំនួនដែលកាន់កាប់ដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ មក។ ការតវ៉ាថ្មីនេះបានធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ បានវាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋខ្មែរចំនួន២ខ្នង ... Read More »