ព័ត៌មានទាន់ហេតុការណ៍៖
'

West Ham ពិភាក្សាដើម្បីចុះហត្ថលេខាយកខ្សែប្រយុទ្ធ Fullkrug ពី Dortmund

ក្លិបញញួរធំ West Ham បានពិភាក្សាជាមួយក្លិប Borussia Dortmund ដើម្បីចុះហត្ថលេខាយកខ្សែប្រយុទ្ធអាល្លឺម៉ង់ Niclas Fullkrug ។ កីឡាករវ័យ៣១ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីពីរដងក្នុងព្រឹត្តិការណ៍ Euro 2024 អំឡុងពេលក្រុមម្ចាស់ផ្ទះឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ ហើយស្ថិតក្នុងចំណោមជម្រើសដែលត្រូវបានកំណត់គោលដៅដោយគ្រូបង្វឹករបស់ក្រុមញញួរធំលោក ... Read More »

ឃាត់ខ្លួនក្មេងទំនើង៦នាក់ ក្រោយធ្វើសកម្មភាពវាយកាប់ចាក់គ្នាពេលរាត្រី ផ្អើល​ក្រុងប៉ោយប៉ែត​

ខេត្តបន្ទាយមានជ័យ៖​ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនក្មេងទំនើង៦នាក់ យកមកសួរនាំក្រោយពីពួកគេ បានធ្វើសកម្មភាព វាយកាប់ចាក់គ្នាតាមដងផ្លូវទីសាធារណៈ។ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ... Read More »

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទទួលស្វាគមន៍ ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ លោក វ៉ាង វិនបីន “WANG ... Read More »

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ៖ សពអាកាសយានិក២រូប ត្រូវបានបូជានៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ដើម្បីយកធាតុមកធ្វើបុណ្យនៅភ្នំពេញ ហើយការបូជាសពក៏មានការឯកភាពពីក្រុមគ្រួសារ

ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រតិបត្តិការរុករកដោយផ្ទាល់ ឱ្យដឹងថា ៖ សពអាកាសយានិក២រូប ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ... Read More »

ព្រែកទាល់ ជាដែនជម្រកនិងបន្ទាយពងកូន របស់សត្វស្លាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ស្ថិតនៅខាងជើងឆៀងខាងលិចនៃបឹងទន្លេសាប

ខេត្តបាត់ដំបង ៖ ព្រែកទាល់ ជាដែនជម្រកនិងបន្ទាយពងកូន របស់សត្វស្លាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ស្ថិតនៅខាងជើងឆៀខាងលិចនៃបឹងទន្លេសាបលោកអ្នកអាចគយគន់បក្សាបក្សីជាច្រើនមុខ រួមទាំងសត្វស្លាបដែលជិតផុតពូជ ត្រយង ស្ទាំង ទុង ក្រសារ កុក ។ នេះបើយោងតាមការរៀបរាប់ពី បណ្ឌិត ... Read More »

ក្រសួងការបរទេសចិន ៖ និន្នាការទូទៅនៃការបង្រួបបង្រួមជាតិមិនអាចរារាំងបាន កម្លាំងអបគមន៍ដែល”ចង់ឱ្យតៃវ៉ាន់ឯករាជ្យ”គឺមានតែផ្លូវទាល់តែមួយប៉ុណ្ណោះ

អន្តរជាតិ ៖ ទាក់ទងអំពីពាក្យសម្តីពាក់ព័ន្ធរបស់បុគ្គលWilliam Laiអ្នកដឹកនាំតំបន់តៃវ៉ាន់ លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣១ខែកក្កដាថា គោលការណ៍ចិនតែមួយមិនអាចធ្វើឱ្យរង្គោះរង្គើបានទេ និន្នាការទូទៅនៃការបង្រួបបង្រួមជាតិមិនអាចរារាំងបាន ហើយកម្លាំងអបគមន៍ដែល”ចង់ឱ្យតៃវ៉ាន់ឯករាជ្យ”គឺមានតែផ្លូវទាល់តែមួយប៉ុណ្ណោះ។មិនថាអាជ្ញាធររបស់បុគ្គលWilliam Laiបាននិយាយអ្វីឬក៏ធ្វើអ្វីក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការពិតដែលត្រើយទាំងសងខាងសុទ្ធតែជារបស់ប្រទេសចិនតែមួយ ហើយក៏មិនអាចធ្វើឱ្យរង្គោះរង្គើនូវឋានៈផ្លូវច្បាប់ដែលកំណត់ដោយសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិនោះឡើយ។ នេះបើយោងតាមការផ្សាយរបស់ គេហទំព័រ «CCFR China ... Read More »

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅអោយពង្រឹងការអនុវត្តគោល នយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងលុបបំបាត់ក្មេងទំនើង

ភ្នំពេញ៖ ជាថ្មីម្តងទៀតលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ ... Read More »

សិស្សចំនួន២នាក់របួសធ្ងន់និងម្នាក់ទៀតស្លាប់ដោយត្រូវរថយន្តដឹកទំនិញបុកពីក្រោយ

ខេត្តបន្ទាយមានជ័យ៖ រថយន្តដឹកទំនិញមួយគ្រឿងបានបុកសិស្សវិទ្យាល័យនិមិត្តម្នាក់ឱ្យស្លាប់និង២នាក់ ទៀតរងរបួសធ្ងន់នៅល្ងាចថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។    នគរបាលជំនាញបានឱ្យដឹងថា  មុនគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានសិស្សវិទ្យាល័យនិមិត្តបានជិះម៉ូតូជាច្រើនគ្រឿងចេញពីសាលាតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតទៅលិច ខណៈនោះក៏មានរថយន្តដឹកទំនិញប្រភេទ៣តោនបើកបរក្នុងទិសដៅពីលិចទៅកើតបញ្ច្រាសទិសគ្នាដែរ លុះបើកមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅបុកសិស្សដែលកំពុងជិះម៉ូតូពីរគ្រឿងក្រោយគេបណ្តាលឱ្យរបួសធ្ងន់២នាក់ ... Read More »

Update ៖ សម្តេចធិបតី អញ្ជើញជាអធិបតីបើក «វេទិកាសហគ្រិនឆ្នើម និង ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ឆ្នាំ ២០២៤»

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ វេទិកានេះជាឱកាសល្អដែលនាំឱ្យកម្ពុជាកាន់តែមានភាពលេចធ្លោក្នុងតំបន់អាស៊ាន និងពិភពលោកតាមរយៈការបង្ហាញពីសក្តានុពលរបស់ខ្លួនដើម្បីទាក់ទាញវិនិយោគិនពីបណ្តាប្រទេសនានា និងចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាព្រះរាជាណាចក្រកម្ពុជា។ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវសហការជាមួយព្រហ្មទណ្ឌកម្រិតស្រាលបង្ក្រាប ក្រុមចោរលួច-ប្លន់ ប្រុសស្រី ចំនួន៧នាក់ជាបន្តបន្ទាប់

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកំលាំងព្រហ្មទណ្ឌកម្រិតស្រាល ប្រើរយៈពេលត្រឹមតែ ជាង៤ម៉ោងប៉ុណ្ណោះ ដោយបង្ក្រាបបានជនសង្ស័យ ប្រុសស្រី ចំនួន៧នាក់ ជាបន្តបន្ទាប់ ដោយប្រតិបត្តិការនេះ ធ្វើឡើងកាលពីម៉ោងជាង៣ ទាបភ្លឺ ឈានចូលថ្ងៃទី១ ខែសីហា ... Read More »

អុីរ៉ង់បានលើកទង់ក្រហម ជានិមត្តរូប នៃការសងសឹកលើអុីស្រាអែល

អុីរ៉ង់បានព្រមានថា ខ្លួននឹងធ្វើការសងសឹកយ៉ាងតឹងរ៉ឹងបន្ទាប់ពីការធ្វើឃាតនាពេលថ្មីៗនេះដែលធ្វើឡើងដោយអុីស្រាអែល។ អាជ្ញាធរអុីរ៉ង់បានលើកទង់ក្រហមនៅលើដំបូលនៃវិហារអ៊ិស្លាម Jamkaran ដែលយោងទៅតាមប្រពៃណីរបស់និកាយស៊ីអ៊ីត តំណាងឱ្យទាំងការបង្ហូរឈាមដោយអយុត្តិធម៌ និងការអំពាវនាវឱ្យមានការសងសឹកចំពោះមនុស្សដែលត្រូវបានសម្លាប់។ ទីក្រុងតេអេរ៉ង់បានធ្វើការសម្រេចចិត្តនេះបន្ទាប់ពីការសម្លាប់ប្រមុខកងកម្លាំងប្រដាប់អាវុធហាម៉ាស់ – លោក Ismail Haniyeh ដោយសន្យាថានឹងឆ្លើយតបយ៉ាងតឹងរ៉ឹងចំពោះឧប្បត្តិហេតុនេះ។ សេចក្តីថ្លែងការណ៍មួយពីបេសកកម្មរបស់អុីរ៉ង់ទៅកាន់អង្គការសហប្រជាជាតិបាននិយាយថា “ការឆ្លើយតបទៅនឹងការសម្លាប់នឹងក្លាយជាប្រតិបត្តិការដ៏ឃោរឃៅពិសេសដែលមានគោលបំណងធ្វើឱ្យមានការសោកស្តាយយ៉ាងខ្លាំងចំពោះជនល្មើស” ... Read More »

ព្រែកជីកហ្វូណនតេជោតំណាងពីធីបើកការដ្ឋាន ស្ថិតក្នុងព្រែកតាកែវ មានទទឹងតែ ៤០ម៉ែត្រប៉ុណ្ណោះ ដែលជាក់ស្តែងនឹងត្រូវពង្រីកទៅទំហំទទឹងដល់ ១០០ម៉ែត្រ

ខេត្តកណ្ដាល៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងត្រូវត្រៀមរៀបចំប្រារព្វឡើងនៅចំណុចព្រែកតាកែវ មានទទឹងមុខកាត់ផ្នែកខាងប្រវែង១០០ម៉ែត្រ និងផ្នែកខាងក្រោម ៨០ម៉ែត្រ។ ដោយឡែករូបភាពព្រែកជីកតំណាងនេះ មានមុខកាត់ផ្នែកខាងលើមានប្រវែង ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំទី៥លើពិភពលោក

ភ្នំពេញ ៖ នៅក្នុងពិធីបើកវេទិកាសម្រាប់សហគ្រិនស្ត្រីឆ្នើមអាស៊ានឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ «តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំទី៥លើពិភពលោក ... Read More »

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជាក់ស្តីពីការបង្ក្រាបក្មេងទំនើងសេសសល់ ក្រុមលីអូហោះ LH (ជាក្រុមមុខសញ្ញាសកម្ម និងមានភាពសាហាវ )

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ស្តីពីការបង្ក្រាបក្មេងទំនើងសេសសល់ ក្រុមលីអូហោះ LH (ជាក្រុមមុខសញ្ញាសកម្ម និងមានភាពសាហាវ )។ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោក ... Read More »

រថយន្តក្រឡុកស៊ីម៉ងត៍បុកម៉ូតូសិស្សសាលាម្នាក់ស្លាប់និងពីរនាក់ទៀតរងរបួស

ខេត្តបន្ទាយមានជ័យ៖ សិស្សសាលា៣នាក់ ក្នុងចំណោមម្នាក់ស្លាប់ដោយឡែក២នាក់ទៀតរងរបួស ខណៈបើកម៉ូតូរអិលដួលមុខរថយន្តក្រឡុកស៊ីម៉ងត៍ពីក្រោយបុកកិនស្លាប់ម្នាក់នៅនឹងកន្លែង កាលពីរសៀលថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៤ ស្ថិតភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។  សមត្ថកិច្ចជំនាញប្រាប់ថា នៅមុនពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍មានសិស្សសាលាចំនួន៣នាក់បានជិះម៉ូតូម៉ាកស្កូពីពាក់ផ្លាកលេខបន្ទាយមានជ័យ1AA-4604 បើកបរតាមបណ្តោយផ្លូវបេតុងទិសដៅពីកើតមកលិច ដល់ចំណុចកើតហេតុឡើងជែងរថយន្តក្រឡុកស៊ីម៉ងត៍ ពាក់ផ្លាកលេខបន្ទាយមានជ័យ5A-0039បើកបរស្របទិសគ្នា ... Read More »

យើងរួមគ្នាដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៥ សីហា ២០២៤ ពិធីបើកការដ្ឋានព្រែកជីកហ្វូនតេជោ ជូនដល់សាធារណជន

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជ្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ជា «គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ ... Read More »

ក្រសួងបរិស្ថានបានប្រកាសគម្រោងកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមផ្លូវក្នុងឆ្នាំ២០២៥

ខេត្តរតនគិរី ៖ ក្រសួងបរិស្ថានបានប្រកាសដាក់ចេញគម្រោង កម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមផ្លូវក្នុងឆ្នាំ២០២៥។ តាមរយៈគម្រោងនេះក្រសួង ជំរុញឱ្យមានការប្រឡងប្រណាំង របស់អាជ្ញាធររាជធានីនិងខេត្តនានានៅកម្ពុជា ដើម្បីចូលរួមបំផុសគំនិតស្អាត គ្មានសំរាមប្លាស្ទិកនៅតាមផ្លូវក្នុងឆ្នាំ២០២៥ ជាមួយគ្នានេះ ខេត្តណាដែលមិនមានសំរាមប្លាស្ទិកនៅតាមផ្លូវនឹងទទួលបានរង្វាន់លើកទឹកចិត្តពីក្រសួងបរិស្ថាន។ នេះបើតាមការឱ្យដឹងរបស់ លោកបណ្ឌិត អ៊ាង ... Read More »

ស្វែងយល់ អំពី រោគសញ្ញា និងផលវិបាកនៃជំងឺក្រពេញប្រូស្តាតរីកធំ!

ភ្នំពេញ ៖ រោគសញ្ញា និងផលវិបាកនៃជំងឺក្រពេញប្រូស្តាតរីកធំ! ក្រពេញប្រូស្តាតជាក្រពេញមួយ ដែលមានតែលើសរីរាង្គមនុស្សប្រុស វាមានរាងដូចផ្លែកៅឡាក់ មានទំហំប្រមាណជា ៣សង់ទីម៉ែត និងទម្ងន់ធម្មតាពី ១៥ ទៅ ២៥ក្រាម ចំពោះមនុស្សប្រុសពេញវ័យ ហើយវាស្ថិតនៅខាងក្រោមប្លោកនោម ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤​ នាព្រឹកនេះ!

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​បើក​វេទិកាស្ត្រីជាសហគ្រិន ... Read More »

មន្រ្តីគ្រប់គ្រងការប្រកួត និងចៅក្រមអាជ្ញាកណ្តាលគុនខ្មែរ ចូលរៀនវគ្គបំប៉ន៣ថ្ងៃ គឺជាការពង្រឹងប្រសិទ្ធភាពការងារក្នុងការដឹកនាំការប្រកួតប្រដាល់គុនខ្មែរឈានទៅរកភាពស៊ីសង្វាក់គ្នា និងធ្លុងតែមួយ

ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ បានលេីកឡេីងថា វគ្គបំប៉នដល់មន្រ្តីគ្រប់គ្រងការប្រកួត និងចៅក្រមអាជ្ញាកណ្តាលគុនខ្មែរ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជន និងកីឡា ដែលបានដំណើរអស់រយៈពេល៣ថ្ងៃនេះ ពិតជាផ្តល់នូវសារៈសំខាន់ខ្លាំងណាស់ក្នុងការអនុវត្តការងារដឹកនាំការប្រកួតប្រកបដោយប្រសិទ្ធភាពខ្ពស់ មានភាពស៊ីសង្វាក់គ្នា និងរួមគ្នាជាធ្លុងតែមួយ។ ... Read More »

កម្លាំងសមត្ថកិច្ចចម្រុះចុះប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាប នៅស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ ​បាននៅព្រឹកថ្ងៃទី០១​ ខែសីហា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងសមត្ថកិច្ចចម្រុះ​ បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាប នៅស្រុកក្រគរ​ ជាក់ស្ដែង​រកឃើញ​វត្ថុតាង​បទល្មើស​នេសាទ​ខុសច្បាប់​ជាច្រើន​ផងដែរ។  ប្រភពដដែលបន្តថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង ... Read More »

ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ។  ក្រសួង​ បានបញ្ជាក់ថា​ សម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ... Read More »

CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេស

ភ្នំពេញ  ៖ CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ App Store និង Play ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី៣១ កក្កដា កើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៧នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៩លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី ១នាក់), រងរបួសសរុប ៧នាក់ ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៣១ ខែកក្កដា រកឃើញយានយន្តល្មើសចំនួន ៣៦២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៦២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៤១គ្រឿង, រថយន្តធំ ១៣គ្រឿង, ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ៣១ កក្កដា ចំនួន ២០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៧នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៧នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ... Read More »

ពិធីប្រគល់មេដាយ រង្វាន់ និងប្រកាសនីយបត្រជូនដល់ជ័យលាភីដែលចូលរួមការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិតាមប្រព័ន្ធអនឡាញ CARIBOU TEST 2024 និងគណិតវិទ្យាថ្នាក់ជាតិដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ

ភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់មេដាយ រង្វាន់ និងប្រកាសនីយបត្រជូនដល់ជ័យលាភីដែលចូលរួមការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិតាមប្រព័ន្ធអនឡាញ ... Read More »

កីឡាទ្រីយ៉ាត្លុងនៅអូឡាំពិកបានចាប់ផ្តើម ខណៈទន្លេ Seine បានឆ្លងកាត់ការធ្វើតេស្តពីអនាម័យ

ការប្រកួតកីឡាទ្រីយ៉ាត្លុងអូឡាំពិកបុរស និងនារីត្រូវបានអនុញ្ញាតឱ្យធ្វើឡើងនៅថ្ងៃពុធ ទី៣១ កក្កដានេះ បន្ទាប់ពីការធ្វើតេស្តបង្ហាញថា ទន្លេ Seine មានអនាម័យគ្រប់គ្រាន់សម្រាប់ការប្រកួត។ ការពន្យាពេលប្រកួតធ្វើឡើងតាមរយៈការព្រួយបារម្ភថា ដោយសារតែគុណភាពទឹករបស់ទន្លេ Seine គ្មានអនាម័យ។ អ្នករៀបចំធ្លាប់បាននិយាយថា ព្រឹត្តិការណ៍នេះមានឱកាសត្រឹមតែ៦០% ប៉ុណ្ណោះក្នុងការដំណើរការទៅមុខបន្ទាប់ពីនោះត្រូវបានពន្យារពេល។ ... Read More »

ថ្នាក់ដឹកនាំក្រសួងសាធារណការចុះពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងពិធីប្រគល់-ទទួលគម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលសម្រេចបានលទ្ធផល១០០%

ខេត្តត្បូងឃ្មុំ៖ នាថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោកបុង ប៊ុនហួន រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងសាងសង់ផ្លូវជាតិលេខ៧១C បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត ... Read More »

សេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ បណ្តោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ រដ្ឋបាលខេត្តកណ្តាល ... Read More »