ព័ត៌មានទាន់ហេតុការណ៍៖
'

អត្តពលិក Antoine De Lapparent របស់កម្ពុជា បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ3 ក្នុងការប្រកួត Heat2 នៃវិញ្ញាសា ហែលសេរី១០០ ម៉ែត្របុរស

ប្រទេស​បារាំង​៖​ អត្តពលិក Antoine De Lapparent កីឡាករហែលទឹកកម្ពុជា-បារាំង វ័យ១៨ឆ្នាំ បានបង្កើតប្រវត្តិសាស្ត្រជាអត្តពលិកដំបូងគេដែលតំណាងឱ្យប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤។ គាត់​បាន​ប្រកួត​វិញ្ញាសា​ហែល​សេរី​ចម្ងាយ​១០០​ម៉ែត្រ​ផ្នែក​បុរស​នៅ​សង្វៀន Paris La Defense Arena ដោយ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ Heat ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០១ ខែសីហា រកឃើញយានយន្តល្មើសចំនួន ៤៦០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៦១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៥០គ្រឿង, រថយន្តធំ ២៥គ្រឿង, ... Read More »

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៥២៧ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១៣៣៧ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១០៣១ នាក់

ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង ... Read More »

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ក្នុងពិធីបូកសរុបរបាយការណ៍ប្រចាំឆមាសទី១របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានអញ្ជើញជាធិបតីភាពក្នុងកម្មពិធី បូកសរុបរបាយការណ៍ប្រចាំឆមាសទី១របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។ ក្នុងពិធីនោះក៏មានការចូលរួមមានឯកឧត្តម លោកជំទាវ ប្រធានក្រុមការងាររដ្ឋាភិបាលចូលមូលដ្ឋានតាមបណ្តាក្រុង ស្រុក និងលោក ... Read More »

ក្រោយពីចាកចេញពី Man Utd លោក McClaren ក្លាយជាគ្រូបង្វឹកជម្រើសជាតិចាម៉ៃកា

លោក Steve McClaren ដែលជាអតីតអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិបុរសរបស់ប្រទេសចាម៉ៃកា។ បុរសវ័យ៦៣ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំដែលគាត់នឹងទទួលយកបន្ទាប់ពីចាកចេញពីបុគ្គលិករបស់ក្លិប Manchester United ។ សហព័ន្ធកីឡាបាល់ទាត់ចាម៉ៃកាបានប្រកាសថា គោលដៅរបស់ McClaren គឺដើម្បីដឹកនាំក្រុម Reggae Boyz ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី០១ សីហា កើតឡើងចំនួន ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៤នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៧លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ១នាក់), រងរបួសសរុប ៤នាក់ ... Read More »

រដ្ឋបាលខេត្តកណ្តាល សូមប្រកាសបដិសេធនិងច្រាន ចោលទាំងស្រុង និងសម្តែងការសោកស្តាយជាទីបំផុតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ខ្វះការយល់ដឹង ធ្វើឡើងក្នុងចេតនាទុច្ចរិត និងបំភាន់សាធារណជនជាតិនិងអន្តរជាតិ ឱ្យមានការយល់ច្រលំមក លើរាជរដ្ឋាភិបាល របស់ហ្វេសប៊ុកឈ្មោះ Beautiful Places Travel

ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ ជ្រាបថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកឈ្មោះ Beautiful Places Travel បានចុះផ្សាយ វីដេអូ ... Read More »

មេខ្លោងនៃការវាយប្រហារភេរវកម្ម 9/11 បានយល់ព្រមសារភាពកំហុស

នៅថ្ងៃទី 31 ខែកក្កដា យោងតាមការប្រកាសពីមន្ទីរបញ្ចកោណ មេនៃការវាយប្រហារភេរវកម្ម 9/11 លោក Khalid Sheikh Mohammad និងអ្នកសមគំនិតពីរនាក់បានយល់ព្រមសារភាពទោសកំហុសជាមួយរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ដើម្បីជៀសវាងការកាត់ទោសប្រហារជីវិត។ មន្ទីរបញ្ចកោណបានប្រកាសថា Khalid Sheikh ... Read More »

លោក ហ៊ុន ម៉ានិត អញ្ជើញសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ នៅថ្ងៃទី១ ខែសីហានេះ ... Read More »

ក្នុងរយៈពេល១សប្ដាហ៍៖​ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ២៧៤ ៦៧៥ នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥៦ ៤២៣ នាក់

ភ្នំពេញ​៖​ ក្រសួងទេសចរណ៍ នៅថ្ងៃទី​០១​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ៖ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ២៧៤ ៦៧៥ ... Read More »

អបអរសាទរ ! ថ្ងៃទី៥ សីហា ២០២៤ ថ្ងៃប្រវត្តិសាស្ត្រ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ភ្នំពេញ ៖ អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើគិតត្រឹមថ្ងៃទី០១ ខែសីហា  ឆ្នាំ២០២៤នេះ !  ... Read More »

អគ្គលេខាធិការអង្គការសហប្រជាជាតិដាស់តឿនបណ្តាភាគីនានាឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយស្ថានការណ៍មជ្ឈិមបូព៌ា

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១ ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា និងលោក សាយ សំអាល់ ឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅកម្ពុជា

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានពិត ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីគ្រប់ក្រសួង ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ វិស័យឯកជន ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសបើកវេទិកាសហគ្រិនឆ្នើម​ និង ពានរង្វាន់បណ្តាញ​សហគ្រិនស្ត្រីអាស៊ាន (AWEN) ឆ្នាំ ២០២៤

ភ្នំពេញ​៖​ មានប្រសាសន៍ក្នុងពិធីបើកវេទិកាដ៏មហោទ្បារិកនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសើរចំពោះសហគ្រិនស្ត្រីគ្រប់រូប សម្រាប់កិច្ចខិតខំប្រឹងប្រែង ភាពជោគជ័យ និងការរួមចំណែកដល់ប្រទេសជាតិ ក៏ដូចជាតំបន់អាស៊ានទាំងមូល ដែលព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាភស្តុតាងមិនអាចប្រកែកបាន នៃស្មារតីអង់អាចរបស់ស្ត្រីអាស៊ាន ដែលហ៊ានជម្នះ​​ឧបសគ្គ មានមហិច្ឆតា ... Read More »

រាជរដ្ឋាភិបាល ចេញសារាចរ ស្តីពី ការអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកក្នុងឱកាសចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃអបអរសាទរផ្លូវការនៃការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈសារាចរលេខ១០ សរ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ ដើម្បីឱ្យជនរួមជាតិខ្មែរគ្រប់រូបមានលទ្ធភាព ចូលរួមអបអរសាទរ ... Read More »

នគរបាលខេត្តព្រៃវែងបានខិតខំពង្រឹងនិងពន្លឿនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តព្រៃវែង ៖ កម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ និងកម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែងពន្លឿនប្រសិទ្ធភាពការងារក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយបានចុះធ្វើ និងនាំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសៀវភៅគ្រួសារប្រភេទ(ក២)និង(ក៤)ដែលបានធ្វើរួចរាល់ទៅប្រគល់ជូនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល និងនាំយកជូនដល់ខ្នងផ្ទះ ប្រជាពលរដ្ឋ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ។ ក្នុងនោះផងដែរដើម្បីឆ្លើយតបនូវរាល់សំណូមពរ តម្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមន្ត្រីនគរបាលខេត្តព្រៃវែងក៏បានចុះអនុវត្តការងារនគរបាល  ... Read More »

ទំនាស់ពាក្យសម្ដី នាំបក្ខពួក មកព្រួតវាយ យុវជនម្នាក់របួសធ្ងន់ ចាប់បានម្នាក់ភ្លាមៗ ៤នាក់ទៀត គេចខ្លួនបាន២ខែ ចុងក្រោយជាប់ខ្នោះដដែល

ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ក្រោយនាំគ្នាព្រួតវាយ យុវជនម្នាក់បណ្តាលឱ្យរបួសធ្ងន់ ហើយរត់គេច អស់រយៈពេល២ខែ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន នៅថ្ងៃទី០១ ខែសីហា ... Read More »

ប្រទេសជាច្រើនជំរុញឱ្យពលរដ្ឋចាកចេញពីប្រទេសលីបង់ ក្រោយការប្រឈមមុខតានតឹងជាមួយអុីស្រាអែល

ប្រទេសជាច្រើននៅជុំវិញពិភពលោក ក្នុងនោះមានអាមេរិកនិងប្រទេសតំបន់អឺរ៉ុប បានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសលីបង់ដោយសារតែការប្រឈមមុខតានតឹងរវាងក្រុមហេប៊ូឡាស់ នឹងអុីស្រាអែល។ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា អូស្រ្តាលីបានស្នើឱ្យពលរដ្ឋរបស់ខ្លួនដែលស្ថិតនៅលីបង់ ចាកចេញពីប្រទេសនេះជាបន្ទាន់ ដោយនិយាយថា មានហានិភ័យច្បាស់លាស់ថា ... Read More »

ចិនហក់ឡើងលេខ១ក្នុងតារាងមេដាយនៅអូឡាំពិកទីក្រុងប៉ារីស២០២៤ ខណៈម្ចាស់ផ្ទះបារាំងឈរលេខ២

ព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤នេះ បានឈានចូលដល់ថ្ងៃទី៧ហើយ ដោយមានកីឡាករកីឡាការិនីមកពីជុំវិញពិភពលោកកំពុងប្រជែងគ្នាដណ្តើមមេដាយជូនជាតិរៀងៗខ្លួន។ សម្រាប់គិតត្រឹមរសៀលថ្ងៃទី១ ខែសីហានេះ ប្រទេសនៅតំបន់អាស៊ីគឺសាធារណរដ្ឋប្រជាមានិតចិន កំពុងនាំមុខក្នុងនាមជាប្រទេសដែលមានមេដាយច្រើជាងគេក្នុងព្រឹត្តការណ៍ខាងលើ។ មកដល់ពេលនេះចិនទទួលបានមេដាយ ក្នុងនោះមានមេដាយមាស៩គ្រឿង, ប្រាក់៧គ្រឿង និងសំរិទ្ធិ៣គ្រឿង។ ចំណែកប្រទេសកំពុងតាមពីក្រោយដោយឈរលេខរៀងទី២គឺម្ចាស់ផ្ទះបារាំង ... Read More »

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ហេតុអ្វីខ្សែផ្លូវនៅក្រុងបាត់ដំបងត្រូវជីក កាយ គាល់…!

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា ... Read More »

លោកបណ្ឌិត គិន ភា ៖ «ខ្ញុំមិនដែលអាក់អន់ស្រពន់ចិត្តចំពោះការបញ្ចេញយោបល់របស់បងប្អូននៅលើគណនីហ្វេសប៊ុករបស់ខ្ញុំនិងបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងទៀតពាក់ព័ន្ធនឹងសំណេរខ្ញុំនោះទេ»

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីម្សិលមុិញ បានមានប្រសាសន៍ថា ៖ ខ្ញុំមិនដែលអាក់អន់ស្រពន់ចិត្តចំពោះការបញ្ចេញយោបល់របស់បងប្អូននៅលើគណនីហ្វេសប៊ុករបស់ខ្ញុំនិងបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងទៀតពាក់ព័ន្ធនឹងសំណេរខ្ញុំនោះទេ ដោយហេតុថា និន្នាការសង្គមដែលយើងទាំងអស់គ្នាកំពុងប្រឈម គឺម្យ៉ាងភាពញាំញីនៃវិបត្តិសេដ្ឋកិច្ចដែលនរណាក៏រងផលប៉ះពាល់  ម្យ៉ាងស្រមោលអតីតកាលនៃការបាត់បង់ទឹកដីទៅប្រទេសជិតខាងនៅតែតាមលងយើងគ្រប់គ្នា ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ស្ត្រីកម្ពុជាតែងបង្ហាញពីភាពជាអ្នកដឹកនាំ និងរួមចំណែកលើសពីតួនាទីបែបប្រពៃណី

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ស្ត្រីកម្ពុជាតែងរួមចំណែកលើសពីតួនាទីបែបប្រពៃណី និងបង្ហាញពីភាពជាអ្នកដឹកនាំទាំងនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។  ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែសីហានេះដែរ  ... Read More »

ភ្លៀងធ្លាក់ជាប់ៗគ្នាជារៀងរាល់ថ្ងៃមកនេះ ធ្វើឱ្យដំណើរការការដ្ឋាន និងស្ថានភាពខ្លះលើកំណាត់ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)បានជួបប្រទះបញ្ហា និងបង្កការលំបាកដល់ការធ្វើដំណើរ

ខេត្តកោះកុង ៖ ភ្លៀងធ្លាក់ជាប់ៗគ្នាជារៀងរាល់ថ្ងៃមកនេះ ធ្វើឱ្យដំណើរការការដ្ឋាន និងស្ថានភាពខ្លះលើកំណាត់ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)បានជួបប្រទះបញ្ហា និងបង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅចំណោតតាប៉ន និងចំណោតតាតៃ។ នេះជាការបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ... Read More »

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា​ (ចុះថ្លៃ ៥០៛) ត្រូវ​លក់តម្លៃ​៤,២៥០រៀល ខណៈម៉ាស៊ូត​(ចុះថ្លៃ​១០០៛)លក់៤,០៥០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី០១-១០ ខែ​សីហា​ ឆ្នាំ​២០២៤នេះ!

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី០១ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា​ ឆ្នាំ២០២៤នេះ​ ​សាំង​  (ចុះថ្លៃ​៥០៛​)​ ខណៈប្រេងម៉ាស៊ូត ... Read More »

អ្នកនិយមល្មេីសច្បាប់ចរាចរណ៍ត្រូវដឹង..! ឃាត់និងផាកពិន័យអ្នកបើកបរម៉ូតូចំនួន២៦គ្រឿងដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ក្នុង០១គ្រឿងផាកពិន័យចំនួន១០ម៉ឺនរៀល

    ភ្នំពេញ ៖ មន្រ្តីជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នាព្រឹកថ្ងៃ០១ខែសីហា ឆ្នាំ២០២៤ បានបន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវព្រះនរោត្តមកែងផ្លូវតាយម៉េង ខាងមុខសណ្ឋាគារតាយម៉េងចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានឃាត់និងផាកពិន័យអ្នកបើកបរម៉ូតូចំនួន២៦គ្រឿង ល្មើសច្បាប់ចរាចរណ៍ផ្លូវគោកបើកបរលើ្មសសញ្ញាចរាចរណ៍(បញ្ច្រាសផ្លូវ)ដោយក្នុង០១គ្រឿងផាកពិន័យចំនួន១០ម៉ឺនរៀលយោងតាមអនុក្រឹតលេខ៣៩ ... Read More »

អគ្គនាយក​ដ្ឋាន​ពន្ធដារ៖ ជូនដំណឹងស្តីពីការរំលឹកការបង់ពន្ធអចលនទ្រព្យសម្រាប់ឆ្នាំ២០២៤ ដែលនឹងបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ!

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសសូមជម្រាបជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យ ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ មេត្តាជ្រាបថា អនុលោមតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ ការបង់ពន្ធលើអចលនទ្រព្យនឹងត្រូវបិទបញ្ចប់នៅ ... Read More »

អបអរសាទរ! ដើមខែថ្មី សមិទ្ធផលថ្មី បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែង៦៤០០ម៉ែត្រឆ្លងកាត់៤ភូមិក្នុងឃុំត្រស់ ស្រុករមាសហែក

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលរស់នៅ ចំនួន៤ភូមិក្នុងឃុំត្រស់ ស្រុករមាសហែកបានអបអរសាទរ និងមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងខណៈបានសមិទ្ធផលថ្មី ផ្លូវក្រាលកៅស៊ូប្រវែង៦៤០០ម៉ែត្រ ងាយស្រួលដល់ពួកគាត់ក្នុងការធ្វើដំណើរឆ្លងកាត់និងដឹកកសិផលផ្សេងៗ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី១ខែសីហាឆ្នាំ២០២៤ លោកវង់ វិសាល អនុប្រធាននាយកដ្ឋានស្ថាបនានិងវិស្វកម្មនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ លោកសៅ ច័ន្ទគ្រឹះស្នា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំត្រស់ ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០២នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​   មានអ្នកឆ្លងថ្មី​​ ០២នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ ... Read More »

ក្រសួងការពារជាតិចិនរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបទី៩៧នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្រសួងការពារជាតិចិនបានរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចនៅវិមានសភាប្រជាជនកាលពីថ្ងៃទី៣១ខែកក្កដា ដើម្បីអបអរសាទរខួបទី៩៧នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ... Read More »