ភ្នំពេញ÷នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផល អគ្គនាយកដ្ឋាន ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់និងបង្រ្កាបបទល្មើសនាំចូលត្រីប្រានៅភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដោយរថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខរតនគិរី 3A-9055 ដែលមានត្រីប្រាចំនួន១៨តោន ក្នុងពេលជាមួយគ្នានោះ ជនសង្ស័យ២នាក់បានរត់គេចខ្លួនចូលព្រៃ។
បច្ចុប្បន្នព្រះរាជអាជ្ញាបានឱ្យមន្រ្តីជំនាញកសាងសំណុំរឿងបទល្មើសតាមនីតិវិធីនិងស្រាវជ្រាវរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច